តំណាងពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា អ្នកស្រី វ៉ាន់ហ៊ី លី (Wan-Hea Lee) ជំរុញឱ្យស្ត្រី រួមគ្នាការពារសិទ្ធិ និងទាមទារសិទ្ធពីការរំលោភបំពានផ្សេងៗ។
ការថ្លែងដូចនេះរបស់អ្នកស្រីធ្វើឡើងក្នុងកម្មវិធីតាំងពិព័រណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្ស ស្តីពីរូបថតសកម្មជនជាស្ត្រី ដែលជាអ្នកការពារសិទ្ធិមនុស្ស សិទ្ធិកម្មករ និងសិទ្ធិដីធ្លីជាដើម នៅព្រឹកថ្ងៃទី៧ មីនា។
កម្មវិធីពិព័រណ៍នេះ មានចាក់បញ្ចាំងវីដេអូខ្លី ពីការអំពាវនាវរបស់គ្រួសារអ្នកការពារសិទ្ធិមនុស្ស ការចែករំលែកបទពិសោធន៍ និងការប្រឈមរបស់សកម្មជនជាស្ត្រី ជាដើម។
កម្មវិធីនេះមានការចូលរួមដោយតំណាងអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា មន្ត្រីរដ្ឋាភិបាល មន្ត្រីអង្គការសង្គមស៊ីវិល រួមនឹងស្ត្រីសកម្មជនការពារសិទ្ធិមនុស្ស សិទ្ធិកម្មករ និងសិទ្ធិដីធ្លី ពីបណ្ដារាជធានីខេត្តមួយចំនួន។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារ...