Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

លោក ហ៊ុន សែន អះអាង​ថា លោក​ជា​អ្នក​រៀបចំ​ឲ្យ​លោក កឹម សុខា ឡើង​ជា​ប្រធាន​បក្ស

$
0
0

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា លោក​ជា​អ្នក​រៀបចំ​ឲ្យ​លោក កឹម សុខា ធ្វើ​​ជា​ប្រធាន​គណបក្ស​សង្គ្រោះជាតិ បាន​សម្រេច ដើម្បី​ជំនួស​លោក សម រង្ស៊ី ដែល​ទើប​លាលែង។

លោក ហ៊ុន សែន ថ្លែង​ដូច្នេះ​ក្នុង​ពិធី​​សញ្ញាប័ត្រ​ដល់​និស្សិត​នៅ​ថ្ងៃ​ទី៦ មីនា ដោយ​លោក​បញ្ជាក់​ថា សារ​សំឡេង​ដែល​បែក​ធ្លាយ​រវាង​លោក និង​លោក កឹម សុខា នោះ​ជា​ការ​ពិត ហើយ​លោក​បាន​រៀបចំ​កិច្ចការ​នេះ ដើម្បីឲ្យលោកកឹម សុខាធ្វើជាប្រធានគណបក្សសង្រ្គោះជាតិ៖  «ខ្ញុំ (ហ៊ុន សែន) និយាយ​ជាមួយ​កឹម សុខា និយាយ​មែន! ហើយ​ផែនការ​ឲ្យ​លោក កឹម សុខា ឡើង​កាន់​បក្ស ខ្ញុំ​ក៏​រៀបចំ និយាយ​ឲ្យ​ត្រឹង​អ៊ីចឹង​ម៉ង! ផែនការ​នឹង​វា​ច្បាស់​ណាស់! ដាក់​វិសោធនកម្ម​ច្បាប់។ អ៊ីចឹង​វា​ទាល់​កន្លែង​ៗ​អី! អីចឹង​ចាំ​ដល់​ឆ្នាំ​២០១៨ អី! ច្បាប់​វា​ឲ្យ​៩០​ថ្ងៃ​សម្រាប់​រើស (ប្រធាន​បក្ស) ចឹង​មិន​រើស​ឲ្យ​លឿន!»។

ទោះជា​យ៉ាងណា​ក៏​ដោយ ការ​លាលែង​ពី​តំណែង​ប្រធាន​បក្ស​សង្គ្រោះជាតិ របស់​លោក សម រង្ស៊ី ហើយ​ជ្រើសរើស​ប្រធាន​គណបក្ស​ថ្មី​នេះ ត្រូវ​បាន​អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា ដើម្បី​ការពារ​ការ​រំលាយ​គណបក្ស​នេះ​មុន​ការ​បោះឆ្នោត​ខាង​មុខ ដោយ​លោក ហ៊ុន សែន តាមរយៈ​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ​ជាដើម

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles