
អភិបាលរងរាជធានីភ្នំពេញ លោក ឃួង ស្រេង ត្រូវបានព្រះមហាក្សត្រតែងតាំងជាអភិបាលរាជធានីភ្នំពេញ ជំនួសលោក ប៉ា សុជាតិវង្ស ដែលត្រូវតែងតាំងជាទីប្រឹក្សារដ្ឋាភិបាល។
ព្រះរាជក្រឹត្យចុះថ្ងៃទី១៦ ខែមិថុនា ហើយត្រូវបានចែកផ្សាយដោយអគ្គលេខាធិការរាជរដ្ឋាភិបាល លោក សយ សុខា នៅថ្ងៃទី១៧ ខែមិថុនា បង្ហាញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើព្រះមហាក្សត្រតែងតាំងមន្ត្រី ៤រូបឡើងជាអភិបាលរាជធានី-ខេត្ត ជំនួសមន្ត្រីចាស់ៗ ៤រូប។
ក្នុងនោះរួមមាន តែងតាំងលោក ឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញ ជំនួសលោក ប៉ា សុជាតិវង្ស តែងតាំងលោក គួច ចំរើន ជាអភិបាលខេត្តកំពង់ចាម ជំនួសលោក លន់ លឹមថៃ តែងតាំងលោកស្រី មិថុនា ភូថង ជាអភិបាលខេត្តកោះកុង ជំនួសលោក ប៊ុន លើត និងតែងតាំងលោក លី ឡេង ជាអភិបាលខេត្តត្បូងឃ្មុំ ជំនួសលោក ប្រាជ្ញ ច័ន្ទ។
ចំណែកលោក ប៉ា សុជាតិវង្ស លោក លន់ លឹមថៃ និងលោក ប្រាជ្ញ ច័ន្ទ ត្រូវបានរដ្ឋាភិបាលស្នើធ្វើជាទីប្រឹក្សា ខណៈលោក ប៊ុន លើត ត្រូវបានផ្ទេរអោយទៅបំពេញការងារទៅក្រសួងមហាផ្ទៃ៕