Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ពលរដ្ឋ​មាន​ជម្លោះ​ដី​នៅ​ជ្រោយចង្វារ​តវ៉ា​ប្រឆាំង​សេចក្ដី​សម្រេច​របស់​សាលាក្រុង

$
0
0

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​អូស៊ីអាយស៊ី (OCIC) នៅ​ខណ្ឌ​ជ្រោយ​ចង្វារ ប្រមាណ​៤០​នាក់ នាំ​គ្នា​តវ៉ា​នៅ​មុខ​សាលារាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៦ មីនា ប្រឆាំង​នឹង​សេចក្ដី​ជូន​ដំណឹង​របស់​សាលារាជធានី ដែល​សម្រេច​បែងចែក​ដី​របស់​ពួកគាត់​ឲ្យ​តែ១០​ភាគរយ។រី​ឯ​ក្រុមហ៊ុន​ទទួល​បាន​៤០ភាគរយ និង​សាលារាជធានី​បាន​៥០ភាគរយ

ការ​តវ៉ា​ប្រឆាំង​នេះ​ពលរដ្ឋ​លើក​ហេតុ​ផល​មួយ​ចំនួន​ដូចជា ដី​នេះ​ជា​ដី​ភូមិ​ចាស់​ពី​បុរាណ ហើយ​ដី​លំនៅឋាន ស្រែ​ចម្ការ មាន​ប្លង់​រឹង ប្លង់​ទន់ និង​លិខិត​បង់​ពន្ធ​ជាដើម។ ពលរដ្ឋ​អំពាវនាវ​ដល់​សាលាក្រុង​ឆ្វៀល​ភូមិ​ចាស់ និង​ចេញ​ប្លង់​កម្មសិទ្ធិ ជូន​ពួក​គាត់ ហើយ​សូម​បញ្ឈប់​ការ​សាងសង់​ផ្លូវ​ស្រប​៦អារ បញ្ឈប់​ការ​ឈូស​ឆាយ​និង​ជួល​ដី​ជាដើម។

មន្ត្រី​សាលារាជធានី​ភ្នំពេញ​សន្យា​ថា នឹង​យក​សំណើ​នេះ​ជូន​លោក ប៉ា សុជាតិវង្ស អភិបាល​រាជធានី​ភ្នំពេញ បន្ទាប់​មក​នឹង​ជូន​ដំណឹង​ឆ្លើយ​តប​មក​ពលរដ្ឋ​វិញ​ក្នុង​រយៈពេល​១សប្ដាហ៍។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles