Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អង្គការ​ជាតិ-អន្តរជាតិ​៧៨​អំពាវនាវ​ឲ្យ​កម្ពុជា​ដោះលែង​សកម្មជន​សិទ្ធិ​មនុស្ស​និង​បញ្ឈប់​ប្រើ​ហិង្សា

$
0
0

អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស​ចំនួន​៧៨ ដែល​ភាគច្រើន​មាន​មូលដ្ឋាន​នៅ​តំបន់​អាស៊ី នៅ​ថ្ងៃ​ទី​៥ មីនា ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា «សម្ដែង​ការ​មិន​ពេញ​ចិត្ត​ជា​ខ្លាំង» ចំពោះ​ការ​បន្ត​ឃុំ​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស​កម្ពុជា ទាំង ៥​រូប និង​អំពាវនាវ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​យាយី​តាម​ផ្លូវ​តុលាការ និង​ការ​ប្រើ​អំពើ​ហិង្សា​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

ក្រុម​សង្គម​ស៊ីវិល​ទាំងនេះ​បញ្ជាក់​ថា ការ​វាយ​ប្រហារ «ដ៏​ឥត​អៀនខ្មាស» មក​លើ​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ដែល​មើល​ទៅ​ហាក់​ដូចជា​យុទ្ធសាស្ត្រ​រៀបចំ​ទុក​ជា​មុន «យ៉ាង​ច្បាស់លាស់» របស់​អាជ្ញាធរ​កម្ពុជា ក្នុង​ការ​ដាក់​ទណ្ឌកម្ម និង​រារាំង​ការ​បញ្ចេញ​មតិ​ប្រឆាំង ខណៈ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នឹង​មក​ដល់​ក្នុង​រយៈពេល ៤​ខែ​ទៀត ហើយ​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨។

សេចក្ដី​ថ្លែងការណ៍​នេះ​ក៏​បង្ហាញ​ការ​ព្រួយ​បារម្ភ​របស់​បណ្ដាញ​សង្គម​ស៊ីវិល​ទាំង​៧៨ ចំពោះ​ការ​កើន​ឡើង​នៃ​ភាព​ធ្ងន់ធ្ងរ​នៃ​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​កម្ពុជា មក​លើ​សេរីភាព​ជា​មូលដ្ឋាន​ដែល​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ត្រូវ​បាន​ក្លាយ​ជា​គោលដៅ​នៃ​ការ​គំរាម​កំហែង ការ​យាយី​តាម​ផ្លូវ​តុលាការ និង​ការ​ប្រើ​អំពើ​ហិង្សា។

ពួក​គេ​សង្កត់​ធ្ងន់​ថា៖ «អ្នក​ការពារ​សិទ្ធិ​មនុស្ស​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ទាមទារ​ឲ្យ​អ្នក​មាន​អំណាច មាន​ការ​ទទួល​ខុស​ត្រូវ។ ការ​វាយ​ប្រហារ​មក​លើ​បុគ្គល​ដែល​ធ្វើ​ការ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​ដោយ​សន្តិភាព និង​ត្រឹមត្រូវ​តាម​ច្បាប់ គឺ​ជា​រឿង​ខុស​ច្បាប់ ដែល​មិន​អាច​ទទួល​យក​បាន និង​ត្រូវ​តែ​បញ្ឈប់»

សូម​លោក​អ្នក​នាង​រង់ចាំ​តាមដាន​ព័ត៌មាន​ពិស្ដារ!

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles