Clik here to view.

ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ថាបក្សប្រឆាំងចង់ផ្លាស់ប្ដូរប្រទេសកម្ពុជាជាវិជ្ជមាន គឺប្ដូរពីសន្តិភាពមួយជ្រុងទៅ សន្តិភាពពេញលេញ ពីសន្តិភាពដោយអយុត្តិធម៌ ទៅយុត្តិធម៌ ពីសន្តិភាពមានការគំរាមកំហែង ទៅសន្តិភាពគំរាមកំហែង ដែលមានន័យថា ជាសន្តិភាពសម្រាប់ខ្មែរទាំងអស់គ្នា។
លោក កឹម សុខា ថ្លែងដូចនេះ នៅចំពោះមុខអ្នកគាំទ្ររបស់ខ្លួននៅមុខវត្តពោធិយារាម ហៅវត្តចាស់ ខណ្ឌជ្រោយចង្វារ នៅរសៀលថ្ងៃទី២ មិថុនា ដែលជាថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោត ក្នុងរាជធានីភ្នំពេញ។
លោក កឹម សុខា បន្តថា៖ «បងប្អូនខ្មែរយើងធ្លាប់មានប្រវត្តិល្បីល្បាញតាំងពីសម័យអង្គរ គេគោរពកោតស្ញប់ស្ញែងពេញសកលលោក តែឥលូវម៉េចក៏អន្តរជាតិគេគិតតែស្តីឲ្យចឹង ព្រោះអី មកពីរំលោភ សិទ្ធិមនុស្សបងប្អូន មកពីបំផ្លិចបំផ្លាញធម្មជាតិមែនទេបងប្អូន មកពីពុករលួយមែនទេបងប្អូន បោះឲ្យសង្គ្រោះជាតិយើងនឹងលើកកិត្យានុភាព តម្លៃរបស់ជាតិខ្មែរយើងឲ្យថ្កុំថ្កើងឡើងវិញ បងប្អូន»។
ក្បួនឃោសនាចុងក្រោយរបស់បក្សប្រឆាំងនៅថ្ងៃនេះ មានអ្នកគាំទ្ររាប់ម៉ឺននាក់ចូលរួម។
សូមរង់ចាំតាមដានស្ដាប់សេចក្ដីរាយការណ៍ពិស្ដារក្នុងកម្មវិធីផ្សាយនៅយប់នេះ...