Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

លោក កឹម សុខា ថា​នឹង​លាលែង​ពី​តំណែង​ភ្លាម​បើ​មិន​អាច​អនុវត្ត​គោល​នយោបាយ​បាន

$
0
0

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​នៅ​ក្នុង​ចំណោម​អ្នក​គាំទ្រ​ខ្លួន​ពី​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​២៥ ឧសភា ថា លោក​នឹង​លាលែង​ពី​តំណែង​ភ្លាម ប្រសិន​បើ​គោល​នយោបាយ​មួយ​ក្នុង​ចំណោម​គោល​នយោបាយ​ទាំង ៥​ចំណុច​ដើម្បី​អភិវឌ្ឍ​ភូមិ ឃុំ-សង្កាត់ គឺ​ការ​ផ្ដល់​ថវិកា​ចំនួន ៥០​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​ពុំ​អាច​អនុវត្ត​បាន​នៅ​ពេល​គណបក្ស​របស់​លោក​ឈ្នះ​ឆ្នោត ហើយ​ត្រូវ​ឡើង​កាន់​អំណាច​ជំនួស​ឲ្យ​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល​សព្វថ្ងៃ។

លោក កឹម សុខា ប្រកាស​ទៀត​ថា ១០០​ឆ្នាំ​ទៀត ក៏​គ្មាន​ការ​អភិវឌ្ឍ​ភូមិ​ឃុំ​ឲ្យ​រីក​ចម្រើន​បាន​ដែរ ប្រសិន​បើ​គ្មាន​ការ​ផ្ដល់​អំណាច និង​ទម្លាក់​លុយ​ពី​ថ្នាក់​ជាតិ​ទៅ​ឲ្យ​ថ្នាក់​ក្រោម​ជាតិ ដើម្បី​យក​ទៅ​អភិវឌ្ឍ​ដោយ​ខ្លួន​ឯង៖ «សហគមន៍​អន្តរជាតិ​គេ​បាន​ប្រាប់​ខ្ញុំ ថា​គាំទ្រ​គំនិត​ហ្នឹង ហើយ​គេ​អត់​ចង់​ឲ្យ​លុយ​ប្រមូល​ផ្ដុំ​តែ​នៅ​លើ​ទេ ព្រោះ​ជួនកាល​នៅ​ក្រសួង​ខ្លះ សភា​អនុម័ត​ថវិកា​ហើយ ដាច់​ឆ្នាំ​ហើយ ចាយ​មិន​អស់ ហើយ​នៅ​ក្រោម អភិវឌ្ឍ​មិន​បាន វា​មិន​សម បង​ប្អូន ខាង​លើ​ចាយ​មិន​អស់ ហើយ​ខាង​ក្រោម​ខ្វះខាត»

ប្រធាន​បក្ស​ប្រឆាំង លោក កឹម សុខា បាន​បន្ត​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​២៥ ឧសភា។ នៅ​ខេត្ត​ទាំង​ពីរ​នេះ លោក​ក៏​បាន​បញ្ជាក់​សារ​នយោបាយ​ទៀត​ថា ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ គឺ​ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន និង​គ្មាន​សង្គ្រាម​ឡើយ ហើយ​ការ​ផ្លាស់ប្ដូរ​ខាង​មុន គឺ​ប្ដូរ​ឲ្យ​ប្រទេស​មាន​សុខ​ជាង​មុន និង​ប្ដូរ​ការ​អភិវឌ្ឍ​ឲ្យ​រីក​ចម្រើន​ជាង ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles