Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អាមេរិក​ចេញ​ផ្សាយ​របាយការណ៍​ស្ដីពី​ការ​អនុវត្ត​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ឆ្នាំ​២០១៦

$
0
0

របាយការណ៍​ក្រសួង​ការបរទេស​អាមេរិក ប្រចាំ​ឆ្នាំ​២០១៦ ស្ដីពី​ការ​អនុវត្ត​សិទ្ធិមនុស្ស​រក​ឃើញ​ថា បញ្ហា​ចម្បង​ដែល​កម្ពុជា កំពុង​ជួប​ប្រទះ រួម​មាន​ដូចជា ប្រព័ន្ធ​យុត្តាធិការ ឬ​តុលាការ​ពុំ​មាន​ប្រសិទ្ធភាព និង​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​អ្នក​នយោបាយ ការ​កើន​ឡើង​ការ​រឹត​បន្តឹង ឬ​រឹតត្បិត​សេរីភាព​នៃ​ការ​និយាយ​ស្ដី ការ​បញ្ចេញ​មតិ ការ​ប្រមូល​ផ្តុំ និង​ការ​បង្កើត​សមាគម មាន​ការ​ប្រើ​អំពើ​ហិង្សា និង​ការ​ចាប់​ដាក់​ពន្ធនាគារ ទាំង​ករណី​ជាក់ស្ដែង និង​ករណី​គំរាមកំហែង​ក្នុង​គោលបំណង​ដើម្បី​បំភិត​បំភ័យ​គណបក្ស​ដែល​មាន​និន្នាការ​នយោបាយ​ប្រឆាំង​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល ក៏​ដូចជា​ដើម្បី​បង្ក្រាប​សំឡេង​ដែល​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ផង​ដែរ។

របាយការណ៍​ចេញផ្សាយ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា ក៏​បាន​រំលេច​ឲ្យ​ឃើញ​ផង​ដែរ​ថា ក្រៅ​ពី​បញ្ហា​ដែល​បាន​លើក​ឡើង​ពី​ខាង​លើ​នេះ ក៏​មាន​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​ដទៃ​ទៀត​ដែរ ដែល​រួម​មាន​ដូចជា ការ​បន្ត​ដាក់​ទោសទណ្ឌ​ដល់​អ្នក​ជាប់​ពន្ធនាគារ ការ​រឹតត្បិត​លើ​សេរីភាព​សារព័ត៌មាន និង​ការ​សម្ដែង​មតិ​នៅ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ការ​បរាជ័យ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ផ្ដល់​ឲ្យ​មាន​នូវ​សិទ្ធិ​ទទួល​បាន​ការ​ប្រព្រឹត្ត​ដោយ​ស្មើ​ភាព និង​យុត្តិធម៌​ចំពោះ​ក្រុម​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រកកោន​នយោបាយ និង​អំពើ​ជួញដូរ​មនុស្ស​ជាដើម។

របាយការណ៍​បន្ត​ថា បើ​ទោះ​បី​ជា​រដ្ឋាភិបាល​បាន​កាត់​ទោស​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​ដែល​បាន​ប្រព្រឹត្ត​ខុស រួម​មាន​ដូចជា​ការ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ក៏ដោយ ក៏​ការ​រំលោភ​បំពាន និង​វប្បធម៌​និទណ្ឌភាព​នៅ​តែ​បន្ត​កើត​មាន​ក្នុង​សង្គម​កម្ពុជា ដដែល។

អាស៊ីសេរី ពុំ​ទាន់​អាច​សុំ​ប្រតិកម្ម​តប​អំពី​របាយការណ៍​នេះ​ពី​លោក ជុំ ប៊ុនរ៉ុង ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​សហរដ្ឋអាមេរិក បាន​នៅ​ឡើយ​ទេ ដោយ​ទូរស័ព្ទ​របស់​លោក​ពុំ​មាន​អ្នក​ទទួល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles