Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សមត្ថកិច្ច​បន្ត​ស្រាវជ្រាវ​រក​អ្នក​ពាក់​ព័ន្ធ​រឿង​រក្សា​ទុក​និង​ជួញ​ដូរ​គ្រឿងញៀន​៦៧គីឡូក្រាម

$
0
0

អគ្គស្នងការ​រង​នគរបាល​ជាតិ​ទទួល​ផែន​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន លោក ម៉ក់ ជីតូ ថ្លែង​ថា គ្រឿង​ញៀន​ដែល​សមត្ថកិច្ច​ទើប​បង្ក្រាប​បាន​នេះ រួម​មាន មេតំហ្វេតាមីន​គ្រាប់​ដែល​វិច​ខ្ចប់​ចំនួន ៤២​ដុំ​ធំ​​ និង​មេតំហ្វេតាមីន​ក្រាម​ម្សៅ ១២ ដុំធំ និង​ហេរ៉ូអ៊ីន ៤៧ដុំធំ។ សរុប​ទាំង​សម្បក​ដែល​វេច​ខ្ចប់​គ្រឿង​ញៀន​ទាំង​នោះ​មាន​ទម្ងន់ ៦៧ គីឡូក្រាម។

នេះ​ជា​ការ​ផ្ដល់​ព័ត៌មាន​បឋម​របស់​លោក ម៉ក់ ជីតូ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ឧសភា នៅ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួង​មហាផ្ទៃ។

សមត្ថកិច្ច​ចាត់​ទុក​​​​នេះ ជា​​ករណី​​​រក្សា​ទុក ជួញដូរ​គ្រឿង​ញៀន​ខុស​ច្បាប់​ឆ្លង​ដែន និង​មាន​ការ​ចាត់​តាំង ហើយ​ក្រសួង​មហាផ្ទៃ​បាន​​សម្រេច​​បង្កើត​ក្រុម​ការងារ​ចំពោះ​កិច្ច​ដើម្បី​ត្រួត​ពិនិត្យ និង​វិភាគ​លើ​សារធាតុ​ចាប់​បាន​​ក្នុង​បទល្មើស​គ្រឿង​ញៀន​មួយ​នេះ។

កាល​ពី​ថ្ងៃទី១៧ ឧសភា កន្លង​ទៅ សមត្ថកិច្ច​បាន​បង្ក្រាប​គ្រឿង​ញៀន​នៅ​ចំណុច ៣​ទីតាំង​ផ្សេង​គ្នា ដែល ២​ទីតាំង ស្ថិត​ក្នុង​រាជ​ធានី​ភ្នំពេញ និង ១​ទីតាំង​ទៀត ស្ថិត​ក្នុង​ខេត្ត​រតនគិរី ហើយ​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន ២​នាក់។

លោក ម៉ក់ ជីតូ បញ្ជាក់​ថា ជន​សង្ស័យ​ទាំង​ពីរ​នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី ២០ ខែ ឧសភា ហើយ​សមត្ថកិច្ច​នឹង​បន្ត​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ​បន្ថែម​ទៀត ក្នុង​សំណុំ​រឿង​ឧក្រិដ្ឋ​មួយ​នេះ​៕

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles