Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all 11174 articles
Browse latest View live

សង្គម​ស៊ីវិល រិះគន់​ក្រសួង​ព័ត៌មាន ដែល​បន្ត​តែងតាំង​ទីប្រឹក្សា​ទ្រង់ទ្រាយ​ធំ

$
0
0

សង្គម​ស៊ីវិល​រិះគន់​ក្រសួង​ព័ត៌មាន ដែល​បន្ត​តែងតាំង​រដ្ឋ​លេខាធិការ អនុ​រដ្ឋ​លេខាធិការ និង​ទីប្រឹក្សា​ទ្រង់ទ្រាយ​ធំ​បន្ថែម​ទៀត។ ពួក​គេ​យល់​ថា ការ​តែងតាំង​នេះ គឺ​ជា​ការ​ខ្ជះខ្ជាយ​ថវិកា​ជាតិ និង​នៅតែ​មិន​អាច​ជំរុញ​ការងារ​ឲ្យ​មាន​ប្រសិទ្ធភាព​បាន​ដដែល។ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ព័ត៌មាន ឆ្លើយ​តប​ថា ការ​តែងតាំង​នេះ ដោយសារ​មាន​តម្រូវ​ការ​ជាក់​ស្ដែង និង​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​មន្ត្រី​ចូល​និវត្តន៍​ដែល​មាន​ស្នាដៃ​ជួយ​ដល់​ក្រសួង​កន្លង​មក និង​អ្នក​ជំនាញ​ផ្នែក​សារ​ព័ត៌មាន។

សង្គម​ស៊ីវិល​មើល​ឃើញ​ថា ​ក្រសួង​ព័ត៌មាន គ្មាន​ភាព​ចាំបាច់​ក្នុង​ការ​បង្កើន​រដ្ឋ​លេខាធិការ អនុ​រដ្ឋ​លេខាធិការ និង​ទីប្រឹក្សា​ក្រសួង​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នោះ​ទេ ហើយ​ពួក​គេ​ក៏​ព្រួយ​បារម្ភ​ដល់​វិជ្ជាជីវៈ សារព័ត៌មាន​នៅ​កម្ពុជា​ផង​ដែរ។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ លើក​ឡើង​ថា ទោះបី​ជា​ក្រសួង​ព័ត៌មាន​ខំ​បង្កើន​បរិមាណ​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ក្រសួង​ច្រើន​បែប​ណា​ក្តី ​ប៉ុន្តែ​នៅ​តែ​មាន​ការ​ចោទ​សួរ អំពី​​​ប្រសិទ្ធិ​ភាព​ការងារ​ និង​សេរីភាព​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដដែល។ លោក​ បន្ថែម​ថា អ្វី​ដែល​លោក​ចង់​ឃើញ​នោះ គឺ​សិទ្ធិ​ទទួល​ព័ត៌មាន ត្រូវ​បាន​គោរព​ពេញ​លេញ និង​បើក​ឲ្យ​បណ្ដាញ​ព័ត៌មាន​ឯករាជ្យ​ដំណើរការ​ដោយ​ស្រប​ច្បាប់៖ «ធម្មតា​​មាន​មន្ត្រី​ច្រើន បន្ទុក​នៃ​ការ​ចំណាយ វា​ច្បាស់​​ជា​បន្ទុក​របស់​ក្រសួង ហើយ​ជា​ការ​ចំណាយ ដែល​វា​ចេះ​តែ​កើន​ទៅៗ ប៉ុន្តែ​រឿង​ទាំង​អស់​នេះ វា​នឹង​មិន​មែន​ការ​ចោទ​សួរ​ទេ បើ​សិន​ឧទាហរណ៍​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​នោះ វា​មាន​លក្ខណៈ​ទូលំទូលាយ ហើយ​គ្រប់​គ្នា​ធ្វើ​ការ​រួម​ចំណែក ធ្វើ​ម៉េច​ឲ្យ​ទម្រង់​នៃ​វិស័យ​សារព័ត៌មាន​នេះ​វា​ចេះ​តែ​ធំធាត់ និង​មាន​ការ​សាទរ​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ»

ការ​លើក​ឡើង​នេះ បន្ទាប់​ពី​អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក សាយ ឈុំ ក្នុង​តួនាទី​ជា​ប្រមុខ​រដ្ឋ​ស្តីទី បានចេញព្រះរាជក្រឹត្យតែងតាំងអនុរដ្ឋលេខាធិការក្រសួងព័តមាន ២រូបនិងទីប្រឹក្សា​ចំនួន ១៧នាក់បន្ថែមទៀត កាល​ពី​ថ្ងៃ​ទី១៤ ខែ​កញ្ញា។ ក្នុងចំណោមអនុរដ្ឋលេខាធិការ ២រូបនោះ មាន​លោក ឆាយ សុផល ជា​គ្រូ​បង្រៀន​ផ្នែក​ព័ត៌មាន និង​ជា​អ្នក​និពន្ធ​សៀវភៅ ដែល​មាន​ខ្លឹមសារ​សរសើរ​អ្នក​នយោបាយ​បក្ស​កាន់​អំណាច។ នៅមុននេះ ៣ថ្ងៃ លោក សាយ ឈុំ ក៏​បាន​ចេញ​ព្រះរាជក្រឹត្យតែងតាំងរដ្ឋលេខាធិការក្រសួងព័ត៌មានចំនួន ៣រួបផងដែរ រួមមាន លោក អ៊ុក សម្រេច លោក សុខ ប្រសិទ្ធិ និង​លោក មុន រ៉ាម៉ាឌី ដែល​ជា​អគ្គនាយក​ទូរទស្សន៍ ស៊ី.អ៊ិន.ស៊ី របស់​ឧកញ៉ា គិត ម៉េង។

មាត្រា៣៥ នៃ​ច្បាប់​សហលក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល​ចែង​ថា មន្ត្រី​រាជការ​ត្រូវ​ហាម​ដាច់​ខាត​មិន​ឲ្យ​ចូល​ជា​សមាជិក​ក្នុង​ក្រុមប្រឹក្សាភិបាល ឬ​គ្រប់គ្រង​ក្រុមហ៊ុន​ឯកជន​ដោយ​ផ្ទាល់ ឬ​ប្រយោល​នោះ​ទេ។

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល​មានការ​​តែងតាំង​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង​ទីប្រឹក្សា​ក្រសួង​ព័ត៌មាន​ក្នុង​​ទ្រង់ទ្រាយ​ធំ​បែប​នេះ។ កាល​ពី​ចុង​ឆ្នាំ២០១៨ កន្លងទៅ របប​ក្រុង​ភ្នំពេញ​បាន​តែង​តាំង​​ទីប្រឹក្សា​ក្រសួង​ព័ត៌មាន​ជិត៥០ នាក់ និង​បន្ត​តែង​តាំង ៦៧នាក់​ទៀត​នៅ​ពាក់​កណ្ដាល​ខែ​មិថុនា ឆ្នាំ២០១៩ ហើយ​ជាង​មួយ​ខែក្រោយ​មក មាន​ការ​តែងតាំង​បន្ថែម​ជាង ១០០នាក់​ទៀត (១០៦)

អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន លោក មាស សុភ័ណ្ឌ មាន​ប្រសាសន៍​ដូច​ពេល​កន្លង​មក​ដែរ​ថា មូលហេតុ ដែល​ក្រសួង​បន្ត​ស្នើសុំ​តែងតាំង​ទីប្រឹក្សា​បន្ថែម​នេះ គឺ​ផ្អែក​លើ​តម្រូវ​ការ​ជាក់​ស្តែង​សម្រាប់ ជួយ​ផ្ដល់​យោបល់​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​សារ​ព័ត៌មាន​នៅ​កម្ពុជា។ លោក​បន្ថែម​ថា មន្ត្រី​ដែល​ទទួល​បាន​ការ​តែងតាំង​នោះ ភាគ​ច្រើន​ជា​មន្ត្រី​ចូល​និវត្តន៍ ដែល​មាន​ស្នាដៃ  និង​ជា​បុគ្គល​មាន​បទ​ពិសោធ និង​អ្នក​មាន​ជំនាញ​ផ្នែក​វិស័យ​នេះ ដើម្បី​មក​ជួយ​ជំរុញ​ការងារ​ក្រសួង​បន្ថែម​ទៀត៖ «ទី១ គាត់​នឹង​បំពេញ​នូវ​ជំនាញ​បច្ចេកទេស ដែល​គាត់​មាន​កន្លង​មក ហើយ​គាត់​នឹង​ជួយ​ផ្ដល់​ប្រឹក្សា​យោបល់​ទៅ​អ្នក​បច្ចេកទេស​វ័យ​ក្មេង​របស់​យើង ទី២ គឺ​គាត់​នឹង​ចូលរួម​ពង្រឹង​នូវ​ផ្នែក​បណ្ដុះបណ្ដាល​ចែក​រំលែក​បទ​ពិសោធន៍​ជូន​ទៅ​ដល់​មន្ត្រី​វ័យ​ក្មេង ឬ​អ្នក​សារ​ព័ត៌មាន​វ័យ​ក្មេង​របស់​យើង​ឲ្យ​យល់​កាន់​តែ​ច្បាស់​អំពី​បច្ចេកទេស ក្នុង​ការ​រៀបចំ​ការ​ដឹក​នាំ​ធ្វើ​យ៉ាង​ណា​ឲ្យ​វិស័យ​សារ​ព័ត៌មាន​កាន់​តែ​រីក​ចម្រើន​បន្ថែម​ទៀត​ផង​ដែរ។ តី៣ គឺ​គាត់​នឹង​ចូលរួម​ផ្ដល់​ប្រឹក្សា​យោបល់​តាក់តែង​គោល​នយោបាយ ឬ​ក៏​ច្បាប់​នានា ដើម្បី​ធ្វើ​យ៉ាង​ណា​ជួយ​ដល់​ការ​អនុវត្ត ឬ​ក៏​បំពេញ​វិជ្ជាជីវៈ​សារ​ព័ត៌មាន ឬ​ក៏​ការ​លើក​កម្ពស់​វិស័យ​សារ​ព័ត៌មាន​នៅ​កម្ពុជា​យើង​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ»

ទោះ​ជា​អ្នក​នាំ​ពាក្យ​​ក្រសួង​​អះអាង​បែប​នេះ​ក្តី ក៏​គេ​សង្កេត​ឃើញ​ថា ​មន្ត្រី​ដែល​ត្រូវ​បាន​តែង​តាំង​មួយ​ចំនួន​​ គឺ​ជា​មនុស្ស​ជិតស្និទ្ធ និង​​តែង​ដើរ​ផឹក​ស៊ី​ជាមួយ​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ ​កាញារីទ្ធ និង​ជា​មួយ​ថ្នាក់​ដឹក​នាំ​ដទៃ​ទៀត​នៃ​ក្រសួង​ព័ត៌មាន​។ ក្រៅ​ពី​នេះ ទីប្រឹក្សា​ខ្លះ​ គឺ​ជា​អ្នក​សារព័ត៌មាន​នៃ​ស្ថាប័ន​គាំទ្រ​រដ្ឋាភិបាល មាន​ជា​អាទិ៍ ទូរទស្សន៍​​បាយ័ន​​​ដែល​គ្រប់គ្រង​ដោយ​កូន​ស្រី​លោក ហ៊ុន សែន ទូរទស្សន៍ ស៊ីធីអិន (CTN) របស់​ឧកញ៉ា គិត ម៉េង និង​ទូរទស្សន៍​ ហង្ស​មាស​ជាដើម ស្រប​​ពេល​ទីប្រឹក្សា​ខ្លះ​ទៀត​មក​​ពី​កាសែត ខ្មែរ ថាមស៍ និង​​កាសែត ​ភ្នំពេញ ប៉ុស្តិ៍។ អ្នក​ជំនាញ​វាយ​តម្លៃ​ថា និន្នាការ​បែបនេះ នឹង​ធ្វើ​ឱ្យ​ស្ថាប័ន​ព័ត៌មាន​ទាំងនោះ មិន​អាច​បំពេញ​តួនាទី និង​វិជ្ជាជីវៈ​ត្រឹម​ត្រូវ​បាន​នោះ​ទេ ព្រោះ​ពួក​គេ​នឹង​មិន​​ហ៊ាន​​សរសេរ​អត្ថបទ​ដែល​ប៉ះពាល់​ដល់​រដ្ឋាភិបាល​ឡើយ។

ប្រធាន​សមាគម​បណ្ដាញ​យុវជន​កម្ពុជា​ លោក ទឹម ម៉ាឡៃ មានប្រសាសន៍ថា នៅ​កម្ពុជា​សព្វថ្ងៃ​នេះ គឺ​ក្រសួង​ស្ថាប័ន​រដ្ឋ និង​មន្ត្រី​រាជការ​មាន​ច្រើន​ហួសហេតុ រហូត​ដល់​មន្ត្រី​រាជការ និង​ក្រសួង​ខ្លះ ធ្វើ​ការងារ​ជាន់​គ្នា​ទៀត​ផង។ លោក យល់ថា ការ​បង្កើន​ទីប្រឹក្សា និង​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ក្រសួង​ព័ត៌មាន​នេះ គ្មាន​ភាព​ចាំបាច់​នោះ​ទេ ប៉ុន្តែ​គ្រាន់​តែ​ជា​ការ​ខ្ជះខ្ជាយ​ថវិកា​ជាតិ​ប៉ុណ្ណោះ៖ «បើ​ជា​តម្រូវ​ការ​ពិត​ប្រាកដ​សម្រាប់​បច្ចេកទេស ធ្វើ​ការងារ ដើម្បី​ប្រកួត​ប្រជែង​ទៅ​លើ​បច្ចេកទេស និង​គោល​នយោបាយ​ប្រហែល​ជា​មាន​ភាព​ចាំបាច់ ប៉ុន្តែ​បើ​សិន​ជា​ជ្រើសរើស​សម្រាប់​ដាក់​ឲ្យ​មាន​តួនាទី​ ហើយ​បំពេញ​ការងារ​មន្ត្រី​រាជការ ឬ​ក្រសួង​គេ​អាច​និយាយ​បាន​ថា ជា​ការ​ប្រើ​ធនធាន​ខ្ជះខ្ជាយ​ចំណាយ​ប្រាក់​ខែ​រដ្ឋ​យក​ពន្ធ​ពី​ប្រជាពលរដ្ឋ​ហ្នឹង​អាច​ថា ខាត​បង់​ច្រើន។

កាល​ពី​ខែ​ឧសភា កន្លងទៅ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​ទម្លាយ​នៅ​លើ​ហ្វេសប៊ុក​ថា​ មន្ត្រី​មួយ​ចំនួន​​ក្នុង​ក្រសួង​របស់​លោក​​ មិន​ដែល​ឃើញ​ទៅ​ធ្វើ​ការ​ឡើយ ប៉ុន្តែ​បង្ហាញ​​មុខ​​នៅ​ពេល​បើក​​ប្រាក់​ខែ។ លោក​​បាន​ព្រមាន​បង្ហោះ​រូប​មន្ត្រី​អសកម្ម​ទាំងនោះ​លើ​ហ្វេសប៊ុក​ទៀត​ផង។ ក្រោយ​មក​នៅ​ខែ​សីហា មន្ត្រី​ក្រសួង​ព័ត៌មាន​ម្នាក់​ដែល​សុំ​លាក់​អត្តសញ្ញាណ បាន​ទម្លាយ​​ប្រាប់​អាស៊ី​សេរី​ថា ក្រសួងព័ត៌មាន កំពុង​ញាំញី​ដោយ​អំពើ​ពុករលួយ និង​គ្រួសារ​និយម ជាពិសេស ការ​តែងតាំង​តួនាទី​ក្នុង​ក្រសួង ដែល​សុទ្ធតែ​ពូជពង្ស​អ្នក​ធំ​ក្នុង​ក្រសួង​ព័ត៌មាន ក្នុង​នោះ​ដូចជា សែស្រឡាយ លោក ឈុំ សុជាតិ ដែល​ជា​រដ្ឋលេខាធិការ និង​ជា​នាយ​ខុទ្ទកាល័យ​នៃ​ក្រសួង​ព័ត៌មាន និង​លោក កែវ សោភ័ណ ដែល​ជា​អនុ​រដ្ឋ​លេខាធិការ​នៃ​ក្រសួង​ព័ត៌មាន។ មន្រ្តី​ដដែល​ឲ្យ​ដឹង​ទៀត​ថា ដោយសារ​តែ​អំពើពុករលួយ​ជា​លក្ខណៈ​ប្រព័ន្ធ​នេះ បាន​ធ្វើ​ឱ្យ​ក្រសួង​ព័ត៌មាន​មាន​ទីប្រឹក្សា​ក្រសួង​រហូត​ដល់​ជាង ៥០០​នាក់។ ទោះ​យ៉ាង​នេះ​ក្តី ក្រសួង​ព័ត៌មាន​មិន​បាន​បើក​ការ​ស៊ើប​អង្កេត និង​ចាត់​វិធានការ​លើ​រឿង​នេះ​ឡើយ ដោយ​ក្រសួង​ចាត់ទុកថា ជា​រឿង​សាមញ្ញ​ធម្មតា។

អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​​ លោក មាស សុភ័ណ្ឌ ថ្លែង​ថា ក្រសួង​សម្រេច​បាន​នូវ​សមិទ្ធផល​លេច​ធ្លោ​មួយ​ចំនួន​នា​ពេល​កន្លង​មក មាន​ដូចជា​ធ្វើ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​កាន់​តែ​ទំនើប និង​មាន​វិសាលភាព​ផ្សព្វផ្សាយ​កាន់​តែ​ធំ​ទូលាយ​ទាំង​ក្នុង​ប្រទេស និង​ដល់​ពិភព​លោក។ ចំពោះ​សេរីភាព​សារ​ព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា​វិញ លោក​អះអាង​ថា កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ក្រោម​ហេតុផល​ថា កម្ពុជា​មាន​ច្បាប់​សម្រាប់​ការពារ​សិទ្ធិ​សេរីភាព​អ្នក​សារព័ត៌មាន និង​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​រាប់​រយ​ស្ថាប័ន៖ «នៅ​កម្ពុជា​អង្គភាព​សារព័ត៌មាន​ទាំង​អស់​សុទ្ធតែ​មាន​ឯករាជ​ភាព​ទាំង​អស់ ពី​ឯករាជ​ភាព​សារ​ព័ត៌មាន គឺ​ការពារ​ដោយ​ច្បាប់​របប​សារ​ព័ត៌មាន។ អង្គភាព​សារ​ព័ត៌មាន​ទាំង​អស់ ដែល​បំពេញ​វិជ្ជាជីវៈ​នៅ​កម្ពុជា​ក៏​ត្រូវ​តែ​គោរព​ច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ដែរ ហើយ​បច្ចុប្បន្ន​នេះ​សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​របស់​យើង គឺ​មាន​ភាព​ល្អ​ប្រសើរ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ទី១​ គឺ​យើង​មាន​ទាំង​ផ្លូវ​ច្បាប់​ក្នុង​ការ​ការពារ សិទ្ធិ​សេរីភាព​របស់​សារ​ព័ត៌មាន ហើយចំណុចទី២ គឺ​មធ្យោបាយ​នៃ​ការ​ផ្សព្វផ្សាយ ក៏​ដូច​ជា ការ​បំពេញ​នូវ​វិជ្ជាជីវៈ​របស់​អ្នក​សារ​ព័ត៌មាន​ទូលំទូលាយ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា»

ផ្នែក​សេរីភាព​សារព័ត៌មាន​ក្នុង​រយៈពេល ២​ឆ្នាំ​ចុង​ក្រោយនេះ​។ សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ​២០១៩ ដែល​ចេញផ្សាយ​ដោយ​អង្គការ​អ្នករាយការណ៍​គ្មាន​ព្រំដែន (Reporters Without Border) បង្ហាញ​ថា កម្ពុជា​ជាប់​លេខ ១៤៣ ដែល​មាន​ន័យ​ថា ចំណាត់ថ្នាក់​នេះ​ កម្ពុជា​នៅ​តែ​ស្ថិត​ក្នុង​ចំណោម​ប្រទេស ​ដែល​មាន​ស្ថានភាព​លំបាក​ផ្នែក​សេរីភាព​សារព័ត៌មាន។ រីឯ​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍ កាល​ពី​ខែ​កក្កដា​ថា របប​លោក ហ៊ុន សែន នៅតែ​ចាត់​ទុក​អ្នកសារព័ត៌មាន​ជា​ចំណាប់ខ្មាំង ដើម្បី​ដាក់​ទណ្ឌកម្ម​អ្នក​ដែល​ហ៊ាន​រិះគន់​របប​របស់​លោក។ អង្គការ​អន្តរជាតិ​នេះ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​បរទេស និង​ម្ចាស់​ជំនួយ ចាត់​ទុក​សេរីភាព​សារព័ត៌មាន​របស់​កម្ពុជា​ថា បាន​ស្លាប់​ដូចគ្នា​នឹង​លទ្ធិប្រជាធិបតេយ្យ​ដែរ ហើយ​ជំរុញ​របប​ក្រុងភ្នំពេញ ឱ្យ​ទម្លាក់​ចោល​ការ​ចោទ ប្រកាន់​មិន​សម​ទំនង​នេះ​លើ​អ្នកសារព័ត៌មាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


គ្រួសារ​ ស្នើសុំ​ឲ្យ​តុលាការ​ដោះលែង​សកម្មជន​បក្ស​ប្រឆាំង ៣នាក់​នៅ​ខេត្ត​កណ្តាល​

$
0
0

គ្រួសារ​របស់​សកម្មជន​បក្ស​ប្រឆាំង៣នាក់​នៅ​ខេត្ត​កណ្ដាល​ ស្នើសុំ​ឲ្យ​តុលាការ​ដោះលែង​វិញ​ បន្ទាប់ពី​សកម្មជន​ទាំង ៣នាក់​នោះ​ ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​ក្នុង​ ពន្ធ​នាគា​ខេត្ត​កណ្តាល​ កាល​ពី​រសៀល​ថ្ងៃ​ទី១៦​ ខែ​កញ្ញា។ ក្រុម​គ្រួសារ​ និង​មន្ត្រី​សិទ្ធិមនុស្ស​ ចាត់ទុកថា​ ការ​ចាប់​ឃុំខ្លួន​នេះ​ មិន មែន​ជា​ការអនុវត្ត​ច្បាប់​ទេ​ គឺជា​រឿង​នយោបាយ​សុទ្ធសាធ។

ក្រុម​គ្រួសារ​របស់​សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​កណ្ដាល​អះអាង​ថា ចំណាត់​ការ​របស់​អាជ្ញាធរ​ និង​តុលាការ​ គឺ​អយុត្តិធម៌​បំផុត​ មិន​អាច​ទទួលយក​បានទេ។

សាលាដំបូង​ខេត្ត​កណ្ដាល​ កាល​ពី​រសៀល​ថ្ងៃទី១៥​ ខែកញ្ញា​ បាន​សម្រេច​ឃុំខ្លួន​សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​កណ្ដាល ៣នាក់​ នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​កណ្ដាល​ បន្ទាប់​សមត្ថកិច្ច​ចាប់​ខ្លួន​ពួក​គេ​ ដាច់​ដោយ​ឡែក​ពី​គ្នា​ជា​បន្តបន្ទាប់​ កាលពី​ថ្ងៃ​ទី១៤​ កញ្ញា​។ សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​កណ្ដាល​ ទាំង ៣នាក់​នោះ រួមមាន សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​ស្រុក​ស្អាង​ លោក លី ម៉េងឃាង មេឃុំ​ជាប់ឆ្នោត​ឃុំ​សំរោងធំ​ ស្រុក​កៀនស្វាយ លោក លី លីន និង​ជំទប់​ទី១ ជាប់​ឆ្នោត​នៅ​ឃុំ​ព្រែក​ស្ដី​ ស្រុក​កោះធំ​ លោក ឈុន ថៃ​យុទ្ធ​។

កូនប្រុស​របស់​មេឃុំ​សំ​ជាប់ឆ្នោត​ឃុំ​រោង​ធំ​លោក លី លីន គឺ​យុវជន លាថ រដ្ឋា ប្រាប់​អាស៊ី​សេរី​ថា​ តុលាការ​ និង​អាជ្ញាធរ​ មិនបាន​ប្រាប់​អំពី​មូលហេតុ​នៃ​ការ​ចាប់ខ្លួន​ឪពុក​របស់​លោក​នោះ​ទេ​ ហើយ​ថែម​មិន​មាន​ដីកា​ចាប់ខ្លួន​ទៀត​ផង។ យុវជន លាថ រដ្ឋា ចាត់ទុកថា​ ការ​ឃុំខ្លួន​ឪពុក​របស់​លោក​ក្នុង​ពន្ធនាគារ​ គឺជា​រឿង​អយុត្តិធម៌​បំផុត​ ពីព្រោះ​ ឪពុក​របស់​លោក​ជា​មនុស្ស​ស្អាតស្អំ។ លោក​អះអាង​ថា​ ក្រោយ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​ឪពុក​របស់​លោក​នៅតែ​ផ្ទះ​ និង​រកស៊ី​ចិញ្ចឹម​គ្រួសារ​ធម្មតា​ មិនបាន​ប្រព្រឹត្ត​អ្វី​ខុសច្បាប់​នោះ​ទេ៖ «គេ​អត់​ប្រាប់​មូលហេតុ​ហើយ​ពេល​គេ​ចាប់​ក៏​អត់មាន​ដីកា​ ចាប់​ខ្លួន​ ហើយ​គេ​បញ្ជូន​ទៅ​សាលាដំបូង​ដោយ​ស្ងប់​ស្ងាត់​ដូចជា​គេ​បិទ​បាំង​មែនទែន។ ខ្ញុំ​ទៅ​ ពន្ធនាគារ​គឺ​គេ​ឲ្យ​ពួក​ខ្ញុំ​ជួប​សកម្មជន​ទាំង ៣នាក់​នេះ​ទេ​ សូម្បី​តែ​បាយ​ ម្ហូប​ ថ្នាំពេទ្យ ក៏​គេ​មិន​ឲ្យ​យើង​ យក​ទៅ​ឲ្យ​គាត់​ដែរ​ គឺ​ដាច​ខាត​ហ្មង»

មាន​វ័យ​ ១៦​ ឆ្នាំ​ យុវជន​ លាថ​ រដ្ឋា​ រៀបរាប់​ថា​ នៅ​ថ្ងៃ​ឃាត់ខ្លួន​នោះ​ គឺ​ឪពុក​របស់​លោក​ កំពុង​រៀបចំ​ដាក់​លូ​បង្ហូរ​ទឹក​តាម​ផ្លូវ​នៅ​ភូមិ​ជ្រោយ​ដង​ពីរ​ ឃុំ​សំរោងធំ​ ដែល​ឪពុក​របស់​លោក​បាន​ដឹក​នាំ​អ្នក​ភូមិ​ កសាង​ជា​ប្រយោជន៍​រួម។ ក្នុង​ពេលនោះ​ មេ​ប៉ុស្តិ៍​ឃុំ​សំរោងធំ​ បាន​ហៅ​ឪពុក​របស់​លោក ដែល​ស្លៀក​ តែ​ខោខ្លី​ត្រឹម​ជង្គង់​ថា​ ទៅ​ផឹក​កាហ្វេ​ ប៉ុន្តែ​ពេល​ទៅដល់​ ស្រាប់​តែ​ប៉ូលិស​នាំ​គ្នា​ចាប់​ក្រៀក​ឪពុក​លោក​ ឡើងឡាន​តែ​ម្ដង។ ក្នុង​ពេល​ចាប់ខ្លួន​នោះ​ អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​គ្រួសារ​ជួប​នោះ​ទេ ទាល់​តែ​ជិត​ បញ្ជូន​ចូល​ពន្ធនាគារ​ ទើប​អនុញ្ញាត​ឲ្យ​ជួប​បាន ៥នាទី៖ «ខ្ញុំ​មានតែ​ម្រាមដៃ​ដប់​ សូម​អង្គការ​សហ​ប្រជាជាតិ អង្គការ​ សង្គម​ស៊ីវិល​ជួយ​ពុក​ខ្ញុំ​ផង​ ព្រោះអី​គ្រួសារ​ខ្ញុំ​ទី​ទល់​ក្រ​ណាស់​ ហើយ​ជំពាក់​អង្គការ​(ធនាគារ)។កន្លងមក​មាន​ តែ​គាត់​ទេ​ដែល​ជួយ​គ្រួសារ​។បងប្អូន​ខ្ញុំ​នៅ​តូចៗ។ ម្ដាយ​ខ្ញុំ​ធ្វើ​ការងារ​រោងចក្រ​ ពេល​ បើកប្រាក់ខែ​មក​ បាន​ត្រឹមតែ​បង់​អង្គការ (ធនាគារ) ប៉ុណ្ណោះ»

មិន​ខុសគ្នា​ប៉ុន្មាន​ឡើយ​ កូនប្រុស​របស់​ជំទប់​ទី១ ជាប់ឆ្នោត​នៅ​ឃុំ​ព្រែក​ស្ដី​ លោក​ ឈុន​ ថៃ​យុទ្ធ​ គឺ​លោក​ ថៃ​ សែន​កុសល​ រៀបរាប់​ថា​ តុលាការ​សង្ស័យ​ថា​ ឪពុក​របស់​លោក​បាន​ទៅ​ជួប​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម​ រង្ស៊ី​ នៅ​ប្រទេស​ម៉ាឡេស៊ី​ កាលពី​ខែ​សីហា។ លោក​ ថៃ​ សែន​ កុសល​ អះអាង​ថា​ ឪពុក​របស់​លោក​ មិន​បាន​ពាក់ព័ន្ធ​ជាមួយ​ថ្នាក់​ដឹក​នាំ ឬ​គណបក្ស​សង្គ្រោះ​ជាតិ​ បន្ទាប់ពី​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​មិន​ដឹង​ថា តុលាការ​ និង​អាជ្ញាធរ​ ផ្អែក​លើ​មូលហេតុ និង​ភស្តុ​តាំង​អ្វី​នោះ​ទេ​ ទើប​ចាប់ និង​ឃុំខ្លួន​ឪពុក​របស់​លោក៖ «និយាយ​ម្ដាយ​ខ្ញុំ​ពិការ​នៅផ្ទះ​ដោយសារ​គាត់​ស្លាប់​មួយ​ចំហៀង​ខ្លួន ហើយ​ពឹង​ទៅ​លើ​ប៉ា​របស់ខ្ញុំ​ដែល​ជួយ​ដោះដូរ​ខោអាវ​ដូច្នេះ​គាត់​មិនដែល​បាន​ដើរ​ទៅ​ណា​ទាំង​អស់។ គាត់​នៅ​តែ​ផ្ទះនៅ​ស្រុក​ ហើយ​ខ្ញុំ​នៅ​ឯ​ភ្នំពេញ​នេះ​ទេ​។ អ៊ីចឹង​ឥឡូវ​នេះ​កំពុងតែ​លំបាក​ អត់​មាន​អ្នក​មើល​ថែ​ម្ដាយ​ទេ​ ហើយ​ម្ដាយ​ខ្ញុំ​អត់​ទាន់​ដឹងរឿង​គេ​ឃាត់​ខ្លួន​ប៉ា​ទេ​ ព្រោះ​ខ្លាច​គាត់​ដឹង​ទៅ​ ធ្វើឲ្យ​គាត់​មាន​បញ្ហា​ឡើងឈាម​ម្ដង​ទៀត​ គឺ​មិន​អាច​ជួយសង្គ្រោះ​គាត់​បានទេ។ ម្ដាយ​ខ្ញុំ​ស្លាប់​មួយ​ ចំហៀង​ខ្លួន​នេះ​ជិត ១ឆ្នាំ​ហើយ»

លោក​ ថៃ​ សែន​កុសល​ ស្នើសុំ​ឲ្យ​តុលាការ​ដោះលែង​ឪពុក​របស់​លោក​វិញ​ ព្រោះ​ឪពុក​របស់​លោក​ គ្មាន​កំហុស​នោះ​ទេ​ និង​ត្រូវ​មើលថែ​ភរិយា​ដែល​កំពុង​ពិការ៖ «សំណូម​ពរ​ឲ្យ​គេ​ឆាប់​ដោះ​លែង​ឲ្យ​គាត់​មាន​សេរីភាព​ ឡើងវិញ​ដើម្បី​មើល​ម៉ែ​នៅផ្ទះ​ ដែល​ពិការ​ទៅ​ណា​ក៏​មិន​កើត។ សូម្បី​តែ​ប៉ា​ខ្ញុំ​ក៏​មាន​ជំងឺ​ប្រចាំ​កាយ​ដែរ​ ហើយ​ជើង​របស់​គាត់​ទើប​តែ​វះ​ថែម​ទៀត»

អាស៊ី​សេរី​ មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​កណ្តាល​ លោក​ សូ​ សារិ​ន និង​ស្នងការ​នគរបាល​ខេត្ត​កណ្ដាល​លោក​ អ៊ា​វ ចំរើន​ បានទេ​ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នកទទួល។

ចំណែក​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​ លោក​ ឆាយ​ គឹមឃឿន​ មានប្រសាសន៍​ថា​ លោក​ មិន​ដឹង​ថា​ តុលាការ​ ចោទប្រកាន់​សកម្មជន​ទាំង ៣នាក់​ពី​បទ​អ្វី​នោះ​ទេ​ ប៉ុន្តែ​លោក​អះអាង​ថា ការ​ចាប់​នោះ​ មាន​ដីកា​ និង​ភស្តុ​តាំង​ត្រឹមត្រូវ។ លោក​បន្ថែម​ថា ប្រសិនបើ​អ្នក​ទាំង ៣នាក់​នោះ​មិន​ ប្រព្រឹត្ត​អ្វី​ខុសច្បាប់​ គឺ​គ្មាន​ការ​ឃាត់ខ្លួន​ឃុំខ្លួន​ឡើយ៖ «ធម្មតា​គ្រួសារ​ គឺ​គាត់​ការពារ​កំហុស​របស់​គ្រួសារ​គាត់​អ៊ីចឹង​ហើយ។ បើ​ខ្ញុំ​ជា​គ្រួសារ​ក៏​ខ្ញុំ​ថា​ ដូច​គាត់​ដែរ។ បើ​អត់​ឯកសារ​ភស្តុតាង ហើយ​គាត់​អត់​ធ្វើ​សកម្មភាព​ស្អី​ ដែល​ប៉ះពាល់​សុវត្ថិភាព​សន្តិសុខ​សង្គម​ទេ និង​ប៉ះពាល់​នឹង​ច្បាប់​ទេ​ គឺ​យើង​អត់​ធ្វើ​អី​គាត់​ទេ»

មន្ត្រី​សិទ្ធិមនុស្ស​កត់​សម្គាល់​ថា អាជ្ញាធរ​បាន​បង្កើន​ការ​វាយ​ប្រហារ​កាន់​តែ​ខ្លាំង​លើ​ក្រុម​អ្នក​គាំទ្រ​ និង​សកម្មជន​បក្ស​ប្រឆាំង​នៅ​តាម​មូលដ្ឋាន​ បន្ទាប់​ពី​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​កំណត់​ថ្ងៃ​ជាក់​លាក់​ក្នុង​ការ​វិលត្រឡប់​មក​កម្ពុជា​វិញ​។ ក្នុងរយៈពេល​ ៩ខែ​ នៃ​ឆ្នាំ២០១៩​ នេះ​ អាជ្ញាធរ​របប​ ក្រុង​ភ្នំពេញ​ បាន​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​នៅ​តាម​មូលដ្ឋាន​សរុប ២៧នាក់ ដាក់​ក្នុង​ពន្ធនាគារ​ និង​បាន​កោះហៅ​សកម្មជន​បក្ស​ប្រឆាំង​ទៅ​សាកសួរ​ កើន​ដល់ ១៥៦នាក់​។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ (LICADHO) លោក អំ សំអាត​ មាន​ប្រសាសន៍​ថា​ យោង​តាម​ផ្លូវ​ច្បាប់​ ការ​ចាប់ខ្លួន​ដោយ​គ្មាន​ដីកា​គឺ​លុះត្រាតែ​បទល្មើស​ជាក់​ស្តែង​ ប៉ុន្តែ​ប្រសិន​បើ​មិនមែន​ជា​បទ​ល្មើស​ជាក់​ស្តែង​ទេ គឺ​អាជ្ញាធរ​ត្រូវ​បង្ហាញ​ដីកា​ ដើម្បីឲ្យ​អ្នក​ដែល​ត្រូវ​ ចាប់ខ្លួន​នោះ​បាន​ដឹង​អំពី​កំហុស​របស់​ខ្លួន។ ក្នុង​ករណី​នេះ​អាជ្ញាធរ​មិនបាន​អនុវត្ត​តាម​នីតិវិធី​នេះ​ គឺ​ អាជ្ញាធរ​អនុវត្ត​ច្បាប់​មិនបាន​ត្រឹមត្រូវ៖ «បើសិនជា​ការ​ចាប់ខ្លួន​នេះ​វា​មិន​ដឹង​បទល្មើស​ហើយ​មិន​ មាន​បង្ហាញ​ដីកា គឺ​ករណី​នេះ​ហើយដែល​ធ្វើឲ្យ​គ្រួសារ​របស់​គេ​មិនអស់ចិត្ត​ហើយ​មិន​ដឹង​ថា​ ចាប់ខ្លួន​ រឿង​អី​ ដែលគេ​ទាមទារ​ឲ្យ​មានការ​ដោះលែង​វិញ​ ដោយសារតែ​កំហុស​នីតិវិធី​នេះ។ ទាក់ទង​នឹង​បញ្ហា​ នេះ​ យើង​គិត​ថា​ រាល់​ការ​ចាប់​នេះ​បើសិនជា​មិន​មាន​ដីកា​គឺ​ការ​ចាប់ខ្លួន​នេះ​មិន​ត្រឹមត្រូវ​តាម​នីតិវិធី​ទេ»

លោក​ អំ​ សំអាត​ ពិនិត្យ​ឃើញ​ថា​ ក្រោយ​ពី​លោក​ សម​ រង្ស៊ី​ កំណត់​ពេល​វិល​កម្ពុជា​វិញ​ គឺ​រដ្ឋាភិបាល​ បាន​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​តាម​មូលដ្ឋាន​ជា​បន្ត​បន្ទាប់។ លោក​វាយ​តម្លៃ​ថា ករណី​ទាំង​អស់​នេះ​ ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​សុទ្ធសាធ​ មិន​មែន​ជា​ការ​អនុវត្ត​ច្បាប់​នោះ​ទេ។ លោក​អំពាវនាវ​ឲ្យ​អ្នក​នយោបាយ​ទាំង​ពី​ភាគី​ ជា​ពិសេស​ គណបក្ស​កាន់​អំណាច​ វិល​ទៅ​រក​ការ​ចរចា​បញ្ចប់​វិបត្តិ​នយោបាយ​ ដោយ​គិត​អំពី​ឧត្ដម​ប្រយោជន៍​ជាតិ​ និង​ប្រជាពលរដ្ឋ៖ «បើ​យើង​មើល​ស្ថានភាព​បច្ចុប្បន្ន​ គឺ​អ្នក​ដែល​រងគ្រោះ​គឺ​ ពលរដ្ឋ​តូចតាច​ដែល​ត្រូវ​បាន​គំរាម​គំ​ហែង​ បំភិតបំភ័យ​និង​ការ​ចាប់​ខ្លួន​ជា​ហូរហែ​អ៊ីចឹង​ទៅ។ យើង​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ​ទៅ​ទៀត​ ព្រោះ​ថ្មីៗ នេះ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ក៏​ដូច​ជា​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស គឺ​គេ​សុំ​ឲ្យ​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​លើ​អតីត​គណបក្ស​ប្រឆាំង ​និង​សកម្មជន​បក្ស​នៅ​តាម​មូលដ្ឋាន។បើសិនជា​ទិដ្ឋភាព​នេះ​កើត​មាន​ត​ទៅ​ទៀត យើង​បារម្ភ​ថា វា​នឹង​ទាក់ទង​ដល់​បញ្ហា EBA របស់​សហភាព​អឺរ៉ុប និង GSP របស់​សហរដ្ឋ​អាមេរិក ដែល​គេ​ដាក់​លក្ខខណ្ឌ​ឲ្យ​កម្ពុជា​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស»

កាលពី​ថ្ងៃ​ទី១៤​ ខែ​កញ្ញា​ គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ថ្កោលទោស​របប​ក្រុង​ភ្នំពេញ​ ចំពោះ​ការ​បន្ត​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ឥត​ឈប់ឈរ​នេះ។ គណបក្ស​ប្រឆាំង​ហៅ​ការ​ចាប់​ខ្លួន​សកម្មជន​បន្ថែម​ទៀត​នេះ​ ជា​ទង្វើ​រំលោភបំពាន​ច្បាប់​យ៉ាង​កំរោល​ និង​ជា​សកម្ម​ភាព​ព្រៃផ្សៃ​ ដូច​របប​ខ្មែរ​ក្រហម​ ដែល​ប្រើប្រាស់​វិធី​បង្ក្រាប​លើ​មនុស្ស​ស្លូត​ត្រង់​គ្មាន​កំហុស​ឱ្យ​បាក់​ស្បាត លែង​ហ៊ាន​ងើប​តវ៉ា​ទាមទារ​រក​យុត្តិធម៌​ និង​សិទ្ធិ​សេរីភាព​របស់​ខ្លួន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​លើក​គ្នា​ទៅ​តវ៉ា​មុខ​តុលាការ​ខេត្ត​ស្វាយរៀង​ជុំវិញ​ការ​បើក​សវនាការ​រឿង​ដីធ្លី

$
0
0

អ្នក​ស្រុក​រមាសហែក​ប្រមាណ​ ១០០​នាក់​តំណាង​ឲ្យ​ពលរដ្ឋ​ជាង ​៤​រយ​គ្រួសារ​ លើក​គ្នា​ទៅ​តវ៉ា​មុខ​សាលា​ដំបូង​ខេត្ត​ស្វាយរៀង ទាមទារ​ឲ្យ​តុលាការ​ទម្លាក់​ចោល​ការ​ប្រកាន់​លើ​តំណាង​របស់​ពួកគេ។ ការ​តវ៉ា​នេះ ធ្វើ​ឡើង​ស្រប​ពេល​ ដែល​តុលាការ​បើក​សវនាការ​ជំនុំ​ជម្រះ​ក្ដី លើ​បណ្ដឹង​របស់​ក្រុមហ៊ុន​ឯក​ជន​មួយ ដែល​ប្ដឹង​ពលរដ្ឋ​ ៤​នាក់​ ពី​បទ​ធ្វើ​ឲ្យ​ខូច​ដោយ​អចេតនា និង​រំលោភ​កាន់​កាប់​ដី​ឯកជន​របស់​រដ្ឋ។ សង្គម​ស៊ីវិល​រំពឹង​ថា តុលាការ​នឹង​ទម្លាក់​ចោល​បទ​ចោទ​លើ​ពលរដ្ឋ​ និង​ស្នើ​ដល់​អាជ្ញាធរ​ដោះស្រាយ​បញ្ចប់​ជម្លោះ​ដីធ្លី។

ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​តុលាការ​ខេត្ត​ស្វាយរៀង​ លោក សុវណ្ណ ច័ន្ទ​គ្រឹស្នា នឹង​ប្រកាស​សាល​ក្រម​លើ​សំណុំ​រឿង​នេះ នៅ​ថ្ងៃទី៩ ខែ​តុលា ក្រោយ​ពី​បិទ​បញ្ចប់​​សវនាការ​ពេញ​សេចក្ដី​ នៅ​ថ្ងៃ​ទី​១៧ កញ្ញា។

តំណាង​សហគមន៍​ ៤​នាក់ ​ដែល​ត្រូវ​ក្រុមហ៊ុន​ប្ដឹង​នោះ​ រូម​មាន​លោក​ស្រី ខៀវ សារ៉ុន លោកស្រី ម៉ន ស៊ីណា លោក ធឿន វ៉េង និងលោក សំ វឿន។ ក្នុង​បន្ទប់​សវនាការ​តតាំង​ក្ដី​នេះ មិន​មាន​វត្ត​មាន​លោក ធឿន វ៉េង ទេ ដោយ​លោក​ចំណាក​ស្រុក​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ។

តំណាង​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ ៤​នាក់ លោកស្រី ខៀវ សារ៉ុន ប្រាប់​អាស៊ី​សេរី​ថា ចៅក្រម​និង​តំណាង​អយ្យ​ការ​បាន​សាកសួរ​លោកស្រី និង​តំណាង​ពលរដ្ឋ​ផ្សេង​ទៀត ជាច្រើន​សំនួរ​ពាក់​ព័ន្ធ​នឹង​វិវាទ​ដីធ្លី​​ដ៏​រ៉ាំរ៉ៃ​ ជាមួយ​ក្រុមហ៊ុន អ៊ិន.ខេ វេនឈ័រ (N-K Venture) ដែល​ទទួល​សិទ្ធិ​វិនិយោគ​ដាំ​អំពៅ​លើ​ដី​រដ្ឋ​ទំហំ​ជិត ​៧រយ​ ហិកតារ ស្ថិតនៅ​ភូមិ​ស្រែ​ឫស្សី ឃុំ​អំពិល ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង។

លោកស្រីបញ្ជាក់​ប្រាប់​ចៅក្រម​ថា​ តំណាង​ពលរដ្ឋទាំង ៤នាក់ ​មិន​ប្រព្រឹត្ត​កំហុស​ ដូច​ការ​ចោទ​ប្រកាន់​របស់​ភាគី​ក្រុមហ៊ុន​នោះទេ។ លោកស្រី​​ លើក​ឡើង​ទៀត​ថា ក្នុង​រយៈពេល​ជិត​ ១០​ឆ្នាំ​មក​នេះ ក្រុម​​ពលរដ្ឋ​​ជាង​ ៤​រយ​គ្រួសារ តែង​តែ​នាំគ្នា​តវ៉ា​ទាមទារ​យក​ដី​នោះ​មក​វិញ​ដោយ​អហិង្សា​ តាម​រយៈ​ការ​ដើរ​ដាក់​ញត្តិ​រក​កិច្ច​អន្តរាគមន៍​នានា​ ពី​​អាជ្ញាធរ​ខេត្ត​ស្វាយរៀង​ ក្រសួង​ដែនដី​ និង​ក្រសួង​កសិកម្ម​ ជាច្រើន​សារ​មក​ហើយ​ តែ​នៅ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ។

តំណាង​ពលរដ្ឋ​រូប​នេះ​សង្ឃឹម​ថា​ តុលាការ​នឹង​ផ្ដល់​យុត្តិធម៌​ដល់​ពួកគាត់​ទាំង​ ៤នាក់ ដែល​ជា​កសិករ​ក្រីក្រ​ បាត់​បង់​ដី​ធ្វើស្រែ​ចម្ការ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ៖ «ខ្ញុំ​សូម​សំណូមពរ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​ពួក​ខ្ញុំ ហើយ​លើក​លែង​ពួក​ខ្ញុំ​ក្នុង​តុលាការ​ហ្នឹង​ទៅ។ ខ្ញុំ​សំណូមពរ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​ដីធ្លី​ឲ្យ​ពួក​ខ្ញុំ​ ដោយ​ចុះ​មក​មើល​ថា​តើ​ពួក​ខ្ញុំ​វេទនា​ឬ​អត់ កុំ​ឲ្យ​ពួកគាត់​ជឿ​តែ​អាជ្ញាធរ​នៅ​ថ្នាក់​ក្រោម​ពេក។ ពួកគាត់​ចុះ​ផ្ទាល់​មក​ដល់​ពួក​ខ្ញុំ​ផង»

អាស៊ី​សេរី​មិន​អាច​ទាក់​ទង​តំណាង​ក្រុមហ៊ុន អ៊ិន.ខេ វេនឈ័រ (N-K Venture) លោកស្រី កែវ សម្ផស្ស ដើម្បី​​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​បាន​ទេ ដោយ​ហៅ​ទូរស័ព្ទ​ចូល ​តែ​​គ្មាន​​អ្នក​ទទួល។

អ្នក​សម្របសម្រួល​អង្គការ​លីកាដូប្រចាំខេត្ត​ស្វាយរៀង (LICADHO) លោក នុត បូពិណ្ណារ័ត្ន ថ្លែង​ថា ការ​ប្ដឹង​ផ្ដល់​តំណាង​ពលរដ្ឋ​ឡើង​តុលាការពី​សំណាក់​ភាគី​ក្រុមហ៊ុន​បែប​នេះ អាច​ជា​រូបភាព​មួយ​ដើម្បី​បំបាក់​ស្មារតី​ដល់​ពលរដ្ឋ​ដទៃ​ទៀត​​ឲ្យ​បញ្ឈប់​ការ​ចេញ​ដើរ​តវ៉ា​រក​ដំណោះស្រាយ​ក្នុង​វិវាទ​ដីធ្លី​នេះ​ ។ លោក សង្កេតឃើញ​​ថា ទោះ​បី​ជា​ការ​ប្ដឹង​តំណាង​សហគមន៍​ទៅ​តុលាការ​ជាច្រើនលើក​ច្រើន​សារ​ហើយ​ក្ដី ​ ក៏​ប្រជា​ពលរដ្ឋ​នៅ​តែ​បន្ត​ការ​តវ៉ា​រក​ដំណោះស្រាយ​ពី​អាជ្ញាធរ និង​បណ្ដា​ក្រសួង​នានា​ក្នុង​រាជធានី​ភ្នំពេញ​ដែរ។ មន្ត្រី​ផ្នែក​សិទ្ធិមនុស្ស​រូប​នេះ រំពឹង​ថា តុលាការ​ខេត្ត​ស្វាយរៀង នឹង​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់លើ​​កសិករ​ទាំង​បួន​នាក់៖ «រឿង​នេះ ធ្វើ​មិច​ ចង់​សំណូមពរ​ដល់​ខាង​ចៅក្រម ខាង​តុលាការ ទម្លាក់​ចោល​បទ​ចោទ​ពួកគាត់​ទៅ។ កុំឲ្យ​មាន​ការ​ចោទប្រកាន់​ពួកគាត់​អី​ទៀត។ ពេល​ទម្លាក់​ចោល​បទ​ចោទ​ហ្នឹង​ហើយ​ពាក់ព័ន្ធ​នឹង​រឿង​ដី​ធ្វើ​មិច ឲ្យ​ខាង​មន្ទីរ ​ឬ​ក្រសួង​កសិកម្ម​អី​ហ្នឹង ឬ​ក៏​រដ្ឋាភិបាល​ ធ្វើ​ការ​រក​ដំណោះស្រាយ​មួយ​ណា​ឲ្យ​ពួកគាត់​។ ពិនិត្យ​ទៅ​លើ​ភាព​ជាក់​ស្ដែង ថា​គាត់​ចូលកាន់​កាប់​តាំង​ពី​ពេល​ណា ហើយ​អ្នក​ណា​ដែល​ចូល​កាន់កាប់​តាម​ច្បាប់​ត្រឹម​ត្រូវ​ហ្នឹង ត្រូវ​ទទួល​សំណង​របៀបណា បើ​សិន​ជា​យើង​វិនិយោគ​ទៅ​ក្រុមហ៊ុន​ហើយ»

ពលរដ្ឋ​ឲ្យ​ដឹង​ថា ពួកគាត់​ ៤៤០​គ្រួសារ ​បាន​ប្រកប​របរ​ធ្វើ​ស្រែ​ចម្ការ​លើ​ដី ៦៧០​ហិកតារ​ស្ថិត​នៅ​ក្នុង​ឃុំ​អំពិល ស្រុក​រមាសហែក​នោះ​ជា​ធម្មតា ចាប់​ពី​ឆ្នាំ១៩៨២ រហូត​​មក។ ប៉ុន្តែ​មក​ដល់​ឆ្នាំ២០១០ ស្រាប់​តែ​មាន​ក្រុមហ៊ុន​ឥណ្ឌា​ឈ្មោះ អ៊ិន.ខេ វេនឈ័រ (N-K Venture) ចូល​មក​ឈូស​ឆាយ​បំផ្លាញ​ផល​ដំណាំ​អ្នក​ភូមិ​លើ​ដី ៦៧០​ហិកតារ​នោះ ដោយ​អះអាង​ថា​​ទទួល​បាន​សិទ្ធិ​អភិវឌ្ឍន៍​លើ​​​ដីសម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល។

ពលរដ្ឋ​អះអាង​ទៀត​ថា ក្នុង​រយៈពេល ៣​ឆ្នាំ​ចុងក្រោយ​នេះ ​មាន​ក្រុមហ៊ុន​ជា​ច្រើន​ទៀត ​បាន​មក​កាប់​កាន់​ដីធ្លី​នៅ​កន្លែង​មាន​ជម្លោះ​នោះ ជា​បន្ត​បន្ទាប់​ ដោយ​ផ្ទេរ​ពី​​ក្រុមហ៊ុន​​មួយ​​ទៅ​ក្រុមហ៊ុន​​មួយ​​ទៀត ប៉ុន្តែ​អាជ្ញាធរ​មិន​បាន​ជូន​ដំណឹង​ឲ្យ​​ពលរដ្ឋ​ដឹង​នោះ​ទេ។

អង្គការ​សង្គម​ស៊ីវិល យល់ថា ដើម្បី​បិទ​បញ្ចប់​ជម្លោះ​នេះ អាជ្ញាធរ​មូលដ្ឋាន​នៅ​ខេត្ត​ស្វាយរៀង គួរ​ជជែក​ជាមួយ​ភាគី​ទាំងពីរ គឺ​ខាង​ក្រុមហ៊ុន និង​ខាង​ពលរដ្ឋ ដោយ​បើក​ចំហ ហើយ​រក​វិធី​សមស្រប​ណាមួយ ដើម្បី​ឲ្យ​ភាគី​ទាំង​២​ ទទួល​យក​បាន ទើប​ជម្លោះ​ត្រូវ​បាន​បិទ​បញ្ចប់​ទាំងស្រុង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សមត្ថកិច្ចខេត្តព្រះសីហនុឃាត់ជនជាតិចិន ៦ នាក់ ពីបទប្លន់

$
0
0

សមត្ថកិច្ច​​ខេត្ត​​ព្រះ​សីហនុ ឃាត់​ជន​ជាតិ​ចិន​ចំនួន​ ៦​ នាក់​ ​បន្ទាប់​ពី​បាន​ប្លន់​បុគ្គលិក​ជន​ជាតិ​ចិន​ដូច​គ្នា ​នៅ​ហាង​ការ៉ាអូខេ​មួយ​កន្លែង​ ឈ្មោះ​ ប៊ុកឃីង​ ហូម​ផាលេស​ (Booking Home Palace) ក្នុង​​សង្កាត់​លេខ​៤​ ​ក្រុង​ព្រះសីហនុ​ កាល​ពី​អាធ្រាត្រ ​ថ្ងៃ​ទី ​១៧​ ខែ​កញ្ញា ​ឆ្នាំ​២០១៩​នេះ។

អ្នក​សម្រប​សម្រួល ​សមាគម​អាដហុក ​អ្នក​ស្រី​ ជាប សុធារី ប្រាប់​អាស៊ីរី​ នៅ​ថ្ងៃ​អង្គារ៍​ទី​ ១៧ ​កញ្ញា​នេះ​ថា ​ជន​ជាតិ​ចិន​ទាំង​ ​៦​ ​នាក់នេះ ​បាន​ចូល​ទៅ​​ហាង​ការ៉ា​អូខេ​ ​​​ ​ហើយ​បាន​វាយ​ជន​ជាតិ​ចិន​ម្នាក់​​ ​ដែល​កំពុង​ធ្វើការ​នៅ​ទី​នោះ​ រួច​ប្លន់​យក​លុយ​ចំនួន​ ២,០០០​ ដុល្លារ​ ហើយ​បាន​គេចខ្លួន​តាម​រថយន្តមួយ​គ្រឿង​ ពណ៌​ខ្មៅ​។

អ្នកស្រី​និយាយថា​ ​កង​រាជអាវុធ​ហត្ថ​ខេត្ត​ព្រះ​សី​ហនុ បាន​ឃាត់​ជន​ជាតិ​ចិន​ទាំង​​ ៦​ នាក់​នេះ​ភ្លាមៗ ​បន្ទាប់​ពី​បាន​ប្រព្រឹត្ត​អំ​ពើ​ប្លន់​ ​​ហើយអាជ្ញាធរ​បាន​នាំ​ខ្លួន​ជន​ជាតិ​ចិន​ទាំង​​​នេះ ​​ទៅ​សាក​សួរ​នៅ​ទី​បញ្ជាការ​កង​រាជអាវុធ​ខេត្ត។​

បច្ចុប្បន្នជនសង្ស័យជនជាតិចិនទាំង ៦នាក់នេះ ព្រម​ទាំង​វត្ថុតាងជាច្រើន ត្រូវបានកម្លាំងកងរាជអាវុធហត្ថកំពុងធ្វើការ សាកសួរស្រាវជ្រាវតាមនីតិវិធីច្បាប់៕

អាជ្ញាធរ​ខណ្ឌ ៧មករា​ដោះ​លែង​ពលរដ្ឋ ១២នាក់ និង ៥នាក់​ផ្សេង​ទៀត​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​មណ្ឌល​ព្រៃស្ពឺ

$
0
0

អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ដោះលែង​ពលរដ្ឋ​សហគមន៍​បុរី​កីឡា ១២នាក់ ក្នុង​ចំណោម ១៧នាក់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​វាយ​កម្ទេច​អាគារ​បុរី​កីឡា​ចាស់​នោះ ប៉ុន្តែ​ពលរដ្ឋ ៥នាក់​ផ្សេង​ទៀត ត្រូវ​បាន​សម្ថកិច្ច​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បន្ត​នៅ​មណ្ឌល​សង្គមកិច្ច​ព្រៃ​ស្ពឺ។ ពលរដ្ឋ​បុរី​កីឡា​ព្រមាន​ថា នឹង​ទៅ​តវ៉ា​នៅ​មុខ​ផ្ទះ​លោក ហ៊ុន សែន បើ​សាលា​ក្រុង​ភ្នំពេញ​មិន​ផ្តល់​សំណង​សមរម្យ​ដល់​ពួក​គេ​ទេ​នោះ។

ទោះ​ជា​អាជ្ញាធរ​ដោះលែង​ពលរដ្ឋ​ទាំង ១២នាក់​នោះ​ក្តី ក៏​ទី​ជម្រ​របស់​ពួក​គេ គឺ​អាគារ​បុរី​កីឡា​ចាស់ ត្រូវ​បាន​កម្លាំង​ចម្រុះ និង​គ្រឿងចក្រ​របស់​សាលា​ក្រុង​ភ្នំពេញ​វាយ​កម្ទេច​ចោល​អស់​ហើយ នៅ​ថ្ងៃ​ទី១៧ ខែ​កញ្ញា។ ក្រុម​ពលរដ្ឋ​បុរី​កីឡា ត្រូវ​សមត្ថកិច្ច​ខណ្ឌ ៧មករា ដោះ​លែង​មក​វិញ​កាល​ពី​ព្រលប់​ថ្ងៃ​ទី១៦ ខែ​កញ្ញា ហើយ​​​សាលាក្រុង​ភ្នំពេញ​បាន​ចរចា​ផ្តល់​ប្រាក់​សំណង​សា​ជា​ថ្មី​ដល់​ពួក​គេ ប៉ុន្តែ​គ្មាន​ពលរដ្ឋ​ណា​ម្នាក់​យល់​ព្រម​ទទួល​សំណង​នោះ​ឡើយ។

ពលរដ្ឋ​បុរី​កីឡា លោកស្រី ភោគ សុភីន ឲ្យ​អាស៊ី​សេរី​ដឹង​ថ្ងៃ​ទី១៧ ខែ​កញ្ញា​ថា សាលា​ក្រុង​ចរចា​ផ្តល់​ប្រាក់​សំណង​ចំនួន ៥ពាន់​ដុល្លារ (.០០០) ប៉ុន្តែ​លោកស្រី​មិន​ព្រម​ទទួល​យក​ទេ ​ព្រោះ​លុយ​នេះ​មិន​គ្រប់​​ចំនួន​​ ឲ្យ​លោក​ស្រី​អាច​ទិញ​បន្ទប់​នៅ​តំបន់​បុរី​កីឡា​បាន​ទេ។ លោកស្រី​លើក​ឡើង​ថា ពេល​នេះ​ពលរដ្ឋ​បុរី​កីឡា​រង​ភាព​អយុត្តិធម៌​ម្តង​ទៀត ដោយ​ត្រូវ​បាត់បង់​ជម្រក ទាំង​មិន​ទទួល​បាន​សំណង។ លោកស្រីបន្ត​ថា លោកស្រី​នឹង​បន្ត​ទាមទារ​រហូត​បាន​សំណង​សមរម្យ ​ហើយ​ជម្រើស​ចុង​ក្រោយ​លោកស្រី​នឹង​ទៅ​ទាមទារ​តវ៉ា​មុខ​ផ្ទះ​លោក ហ៊ុន សែន តែ​ម្តង៖ «ដំណោះ​ស្រាយ​របស់​សាលា​ក្រុង​គាត់​គិត​គាត់​ថា គាត់​កម្ទេច​អាគារ​បាន​ជោគជ័យ គាត់​គិត​ថា គាត់​មិន​ចង់​ដោះ​ស្រាយ​ក៏​បាន​ដែរ សំណង​ប្រាំ​ពាន់​ដុល្លារ​ហ្នឹង។ ប៉ុន្តែ​ពួក​ខ្ញុំ​មិន​អាច​ទទួល​បាន​ទេ ព្រោះ​អី​សំណង​នេះ​តិចតួច​បំផុត ព្រោះ​សំណង​តិចតួច​បំផុត មិន​បាន​ស្មើ​នឹង​តម្លៃ​ឥវ៉ាន់ ដែល​ខ្ញុំ​បាត់បង់​នៅ​ក្នុង​ផ្ទះ​ផង»

អាជ្ញាធរ​ខណ្ឌ៧​មករា បាន​ប្រើ​វិធី​ហិង្សា ចាប់​អូស​ពលរដ្ឋ ១២នាក់​ទាំង​បង្ខំ​ឲ្យ​ចាក​ចេញ​ពី​អាគារ​បុរី​កីឡា កាល​ពី​ថ្ងៃ​ទី១៦ ខែកញ្ញា ក្នុងពេល​ចុះ វាយ​កម្ទេច​អាគារ​បុរី​កីឡា​ចាស់​ចោល។ ចំណែក​ពលរដ្ឋ​បុរី​កីឡា និង​អតីត​បុរី​កីឡា ៥នាក់​ផ្សេង​ទៀត ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួនមួយ​ថ្ងៃ​មុន​វាយ​អាគារ ដោយសារ​ពួក​គាត់​ប្រឆាំង​តវ៉ា មិន​ឱ្យ​អាជ្ញាធរ​រុះរើ​ឥវ៉ាន់​របស់​ពួក​គាត់​ចេញ​ពី​អាគារ​បុរី​កីឡា។

តំណាង​សហគមន៍​បុរី​កីឡា លោកស្រី ស ស៊ន ឲ្យ​អាស៊ី​សេរី​ដឹង​ថា អ្នក​ទាំង​នាក់​នោះ កំពុង​​ជាប់​ឃុំ​នៅ​មណ្ឌលសង្គម​កិច្ច​ព្រៃស្ពឺ ដោយ​សមត្ថកិច្ច​​មិន​ទាន់​ដោះលែងពួក​​គាត់វិញ​នៅ​ឡើយ​ទេ។

ទាក់ទង​ការ​ចាប់​ខ្លួន​ពលរដ្ឋ និង​ការ​ផ្តល់​សំណង​ដល់​ពលរដ្ឋ​នេះ  អាស៊ី​សេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ ពី​អភិបាល​រាជធានី ភ្នំពេញ​លោក ឃួង ស្រេង អភិបាល​រង​រាជធានី​ភ្នំពេញ លោក មាន ច័ន្ទយ៉ាដា និង​អភិបាល​ខណ្ឌ ៧មករា លោក លឹម សុភា ជា​ច្រើន​ដង​ ចាប់​តាំង​ពី​ថ្ងៃ​ទី១៥ ដល់​ថ្ងៃ​ទី១៧ ខែ​កញ្ញា ប៉ុន្តែ​មិន​ទទួល​បាន​ឆ្លើយ​តប ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល និង​ប្រព័ន្ធ​ទូរស័ព្ទ​មិន​អាច​ទទួល​ការ​ហៅ​ចូល​បាន។

លោកស្រី ស ស៊ន ឲ្យដឹងថា អភិបាល​រង​រាជធានី​ភ្នំពេញ លោក មាន ច័ន្ទយ៉ាដា បាន​ព្រមាន​លោកស្រី​មិន​ឲ្យ​ផ្តល់​ព័ត៌មាន ​ឬ​ផ្តល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​អាស៊ី​សេរី ពី​បញ្ហា​នៅ​បុរីកីឡា​នេះ​ទេ។

អ្នក​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិ​មនុស្ស​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) លោក វណ្ណ សូផាត ប្រាប់​អាស៊ី​សេរី​ថា តាម​ព័ត៌មាន​ដែល​ទទួល​បាន​ពី​សហគមន៍​បុរី​កីឡា សាលា​ក្រុង​ភ្នំពេញ​នៅ​តែ​ប្រើ​របៀប​ផ្តល់​សំណង​បែប​លាក់លៀម​ដដែល គឺ​ហៅ​ពលរដ្ឋ​ជួប​ម្តង​មួយ​គ្រួសារៗ ដាច់​ដោយ​ឡែក​ពី​គ្នា។ លោក​បន្ត​ថា ក្នុង​ចំណោម​ពលរដ្ឋ​សេសសល់​ជាង ១០​គ្រួសារ​នោះ សាលា​ក្រុង​ភ្នំពេញ​ផ្តល់​សំណង​ដាច់​ដោយ​ឡែក​ពី​គ្នា ដោយ​អ្នក​ខ្លះ​តម្រូវ​ឲ្យ​ទទួល​យក​លុយ ៣ពាន់​ដុល្លារ (.០០០) អ្នក​ខ្លះ​ទៀត ត្រូវ​ទទួល​យក​ផ្ទះ​នៅ​អណ្តូង​ក្នុង​តំបន់​ដាច់​ស្រយាល​គ្មាន​ប្រព័ន្ធ​ទឹក​ភ្លើង​ត្រឹមត្រូវ៖ «ឥឡូវ​ហ្នឹង​ដំណោះ​ស្រាយ​ហ្នឹង​នៅ​តែ​មិន​ទាន់​ចប់​ដដែល ដោយសារ​មាន​ការ​ខ្វែង​គំនិត​គ្នា ប៉ុន្តែ​អាគារ​ត្រូវ​បាន​កម្ទេច​ចោល​ហើយ ហើយ​បើ​មិន​បាន​ដោះ​ស្រាយ​តាម​សំណូម​ពរ​ឲ្យ​ពួក​គាត់​អាច​រស់នៅ​តំបន់​បុរី​កីឡា​ថា តើ​អាជ្ញាធរ​ឲ្យ​ពួក​គាត់​នៅ​ឯ​ណា? ព្រោះ​ឥឡូវ​នេះ​ពួក​គាត់​អត់​មាន​ផ្ទះ​នៅ​ទេ»

មន្រ្តី​សិទ្ធិ​មនុស្ស​ដែល​តាម​ដាន​ករណី​ជម្លោះ​ដីធ្លី​នៅ​តំបន់​បុរី​កីឡា​រូប​នេះ ប្រាប់​ថា ពលរដ្ឋ​ទាំង​នោះ​គ្មាន​អ្នក​ណា​ម្នាក់​យល់​ព្រម​ ទទួល​សំណង ដែល​សាលា​ក្រុង​រៀបចំ​ផ្តល់​ឲ្យ​ពួក​គេ​នេះ​ទេ។

លោក វណ្ណ សូផាត ព្រួយ​បារម្ភ​ថា បើ​សាលា​ក្រុង​ភ្នំពេញ​មិន​ព្យាយាម​បញ្ចប់វិ​បត្តិដីធ្លី​នៅតំបន់​បុរី​កីឡា​ក្នុង​ពេល​នេះ​ទេ បញ្ហា​នេះ​នឹង​បន្ត​អូស​បន្លាយ​ដូច​កាល​ពី​ជាង ៧ឆ្នាំ​មុន ដែល​បន្ត​រហូត​មក​ដល់​ពេល​នេះ។

ទោះ​ជា​យ៉ាង​ណា ពលរដ្ឋ​បុរីឡា​ភាគ​ច្រើន​លើក​ឡើង​ថា បើ​សាលា​ក្រុង​ផ្តល់​សំណង ដែល​ពួក​គេ​អាច​ទិញ​បន្ទប់​នៅ​តំបន់​បុរី​កីឡា​បាន នោះ​ពួក​គេ​នឹង​យល់​ព្រម​ទទួល​យក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​​ដាក់​​ពាក្យ​ពន្យារ​ពេល​ចូល​បំភ្លឺ​តុលាការ

$
0
0

សកម្មជន​គណបក្ស​ប្រឆាំង​ម្នាក់​នៅ​ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​ នៅ​រសៀល​ថ្ងៃ​ទី​១៧​កញ្ញា​បាន​ដាក់​សុំ​ពន្យារ​ចូល​បំភ្លឺ​តុលាការ​ទៅ​ថ្ងៃ​ក្រោយ​។

សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ប៉ោយប៉ែត​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ លោក ឆាំ សុភាន់ ប្រាប់​អាស៊ី​សេរី​​នៅ​រសៀល​ថ្ងៃទី១៧​កញ្ញា​ថា ប្អូន​ប្រុស​របស់​លោក​បាន​ដាក់​ពាក្យ​សុំ​ពន្យារ​ចូល​បំភ្លឺ​នៅ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​រួច​ហើយ​ ក៏​ប៉ុន្តែ​មន្ត្រី​តុលាការ​មិន​ទាន់​កំណត់​ឱ្យ​លោក​ចូល​បំភ្លឺ​ជា​ថ្មី​នៅ​ថ្ងៃ​នៅ​ឡើយ​ទេ។ មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​ បញ្ជាក់​ថា​ មូលហេតុ​ដែល​សុំ​ពន្យារ​ពេល​ចូល​បំភ្លឺ​ ដោយសារ​លោក​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ ពី​ព្រោះ​លោក​ថា​ជា​រឿង​នយោបាយ​ ដែល​លោក​ពុំ​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​ដូច​ការ​ចោទប្រកាន់​ឡើយ។

ការ​សុំ​ពន្យារ​ពេល​នេះ​បន្ទាប់​ពី​តំណាង​អយ្យការ​​អម​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ​លោក គង់ ​សំ​សារ៉េត​ ​បាន​កោះ​ហៅ​លោក ឆាំ សុភាន់ ហៅ​បារាំង រស់​នៅ​ភូមិ​សាមគ្គីមានជ័យ សង្កាត់​ប៉ោយប៉ែត ឱ្យ​ចូល​បំភ្លឺ​សាលា​ដំបូង​ខេត្ត​នៅ​ព្រឹក​ថ្ងៃ​ទី​១៨​កញ្ញា​ ដើម្បី​សាកសួរ​អំពី​ដំណើរ​រឿង​ការ​ញុះញង់​បង្ក​ឱ្យ​មាន​ការ​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ជាតិ​។

លោក​ ឆាំ សុភាន់​ បាន​រត់​ភៀស​ខ្លួន​ទៅ​រក​កន្លែង​សុវត្ថិភាព​តាំង​​ពី​ថ្ងៃ​ទី​៥​កញ្ញា​កន្លង​ទៅ​ បន្ទាប់​មន្ត្រី​ប៉ូលិស​ក្រុង​ប៉ោយប៉ែត​ជា​ច្រើន​នាក់ បាន​ទៅ​ឃ្លាំង​មើល​នៅ​មុខ​ផ្ទះ​របស់​លោក​ជា​បន្តបន្ទាប់ ធ្វើ​ឱ្យ​លោក​មាន​ការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព ដោយ​សារ​ថ្មី​នេះ​តុលាការ​បាន​ចាប់​សកម្មជន​បក្ស​ប្រឆាំង​​​ជា​ច្រើន​នាក់​មក​ហើយ ដោយសារ​ពួកគាត់​តែង​តែ​ជួប​ប្រជុំ​គ្នា​សម្ដែង​មតិ​ព្រួយបារម្ភ​ពី​​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​នោះ។

គិត​ត្រឹម​រសៀល​ថ្ងៃ​ទី១៧ កញ្ញា មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ២៦​នាក់​ហើយ ត្រូវ​របប​លោក ហ៊ុន សែន ចាប់ខ្លួន និង​កំពុង​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ ដោយសារតែ​ពួកគេ​ធ្វើ​សកម្មភាព​នយោបាយ​គាំទ្រ​នយោបាយ​របស់​គណបក្ស​ប្រឆាំង ដែល​ច្បាប់​កម្ពុជា​អនុញ្ញាត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

តុលាការ​ចេញ​ដីកា​ឲ្យ​​​ចាប់​ខ្លួន​លោក សម រង្ស៊ី ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ​​លើក​ទី២

$
0
0

សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​បង្គាប់​សមត្ថកិច្ច​តាម​ចាប់​ខ្លួន លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ មក​ដាក់​ពន្ធនាគារ​នៅ​កម្ពុជា ករណី​បទ​ចោទ​ប្រមាថ​ព្រះមហាក្សត្រ​​ជា​លើក​ទី២។ មន្ត្រី​របប​ក្រុង​ភ្នំពេញ​​ថា លោក សម រង្ស៊ី នឹង​ត្រូវ​ផ្ដន្ទាទោស​គុណ​នឹង ​២​ដង ព្រោះ​មិន​រាង​ចាល។ ឯ​មន្ត្រី​បក្ស​ប្រឆាំង និង​​អ្នក​វិភាគ​​យល់​ថា ដីកា​នេះ​ គ្មាន​ឥទ្ធិពល​​អ្វី​ឡើយ។

ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​​រាជធានី​ភ្នំពេញ បាន​​បញ្ជា​ឲ្យ​កង​កម្លាំង​សាធារណៈ ​ស្រាវ​ជ្រាវ​ចាប់ និង​នាំ​ខ្លួន​លោក សម រង្ស៊ី មក​ប្រគល់​ឲ្យ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ដើម្បី​ចាត់​ការ​តាម​ច្បាប់ និង​​បញ្ជា​ដល់​ពន្ធនាគារ ឬ​មណ្ឌល​ឃុំ​ខ្លួន ​នៃ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​គ្រប់​ទទួល និង​ឃុំ​ខ្លួន​​លោក សម រង្ស៊ី ក្នុង​បទ​ចោទ​ប្រមាថ​ព្រះមហាក្សត្រ​​ជា​លើក​ទី២។

ចៅក្រម​​ចោទ​ថា ​លោក សម រង្ស៊ី ​ប្រមាថ​ចំពោះ​អង្គ​ព្រះ​មហាក្សត្រ​ ប្រព្រឹត្ត​នៅ​រាជ​ធានី​ភ្នំពេញ ប្រទេស​កម្ពុជា និង​ទី​កន្លែង​ផ្សេង​ទៀត កាល​ពី​ថ្ងៃ​ទី១២ ខែ​កញ្ញា​ តាម​បញ្ញត្តិ​មាត្រា ៤៣៧ស្ទួន នៃ​ក្រម​ព្រហ្មទណ្ឌ។

នេះ​ជា​បទ​ចោទ​ប្រមាថ​ព្រះ​មហាក្សត្រ​លើក​ទី២ គឺ​របប​ក្រុង​ភ្នំពេញ​ចោទ​ថា លោក សម រង្ស៊ី ប្រើ​ពាក្យអសុរ​ស ប្រមាថ​ព្រះ​មហាក្សត្រ។ របប​ក្រុង​ភ្នំពេញ​ធ្លាប់​បាន​ចោទ​ប្រកាន់​លោក សម រង្ស៊ី ប្រមាថ​ព្រះ​មហាក្សត្រ​ម្ដង​ហើយ កាល​ពី​ខែ​មិថុនា ឆ្នាំ២០១៨ គឺ​មុន​ពេល​​ព្រឹត្តិការណ៍​បោះ​ឆ្នោត​ ឆ្នាំ​២០១៨។ កាល​នោះ រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ ប្រើ​អំណាច​អធិបញ្ជា​ឲ្យ​តំណាង​អយ្យការ​ចោទ​លោក សម រង្ស៊ី ដោយសារ​លោក សម​ រង្ស៊ី រិះគន់​ថា របប​ក្រុង​ភ្នំពេញ​ធ្វើ​ព្រះ​រាជសារ​ក្លែងក្លាយ ឬ​បង្ខំ​ព្រះ​មហាក្សត្រ​ចេញ​ព្រះរាជសារ​អំពាវនាវ​ដល់​ពលរដ្ឋ​ឱ្យ​ទៅ​បោះ​ឆ្នោត​ទាំង​គ្មាន​គណបក្ស​ប្រឆាំង។

បើ​​ជា​ទោះ​ក្នុង​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន ចៅក្រម​ស៊ើបសួរ​លោក កូយ សៅ​ មិន​បញ្ជាក់​ពី​ការ​សម្រេច​ទោស​លើ​លោក សម រង្ស៊ី តែ​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក គឹម សន្ដិភាព ប្រាប់​ប្រព័ន្ធ​ឃោសនា​របប​ក្រុង​ភ្នំពេញ​ថា លោក សម រង្ស៊ី នឹង​ត្រូវ​ទទួល​ទោស​ជាប់​ពន្ធនាគារ​គុណ​នឹង ២ដង ព្រោះ​មិន​រាង​ចាល។

ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​នៅ​ជប៉ុន លោក ហៃ វណ្ណា មានប្រសាសន៍ថា លោក​មិន​ភ្ញាក់​ផ្អើល​​ ចំពោះ​ការ​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ​ឡើយ។ ​លោក​ហៅ​តុលាការ​រដ្ឋាភិបាល​ភ្នំពេញ​ថា ជា​តុលាការ​នៃ​របប​ខុស​ច្បាប់។ លោក ហៃ វណ្ណា អះអាង​ថា ដីកា​​ចាប់​ខ្លួន​ ចេញ​ដោយ​របប​ខុស​ច្បាប់ នឹង​គ្មាន​ឥទ្ធិពល​អ្វី ឲ្យ​អន្តរ​ជាតិ​សហការ​ជាមួយ ដើម្បី​ចាប់​ខ្លួន​លោក សម រង្ស៊ី ឡើយ។ លោក​ថា ដីកា​នេះ មាន​តែ​ទទួល​បាន​ការ​ចំអក​បន្ថែម​ទៀត​ប៉ុណ្ណោះ។ លោក ហៃ វណ្ណា ​បន្ថែម​ទៀត​ថា លោក​​យល់​ស្រប​ នឹង​ការ​លើក​ឡើង​របស់ លោក សម រង្ស៊ី ដោយ​អះអាង​ថា ព្រះ​មហាក្សត្រ​​ស្ថិត​ក្នុង​ស្ថានភាព​ជា​ចំណាប់​ខ្មាំង​របស់ លោក ហ៊ុន សែន៖ «ខ្ញុំ​ក៏​និយាយ​ថា ព្រះ​មហាក្សត្រ​ ក៏​ត្រូវ​បាន​លោក ហ៊ុន សែន ធ្វើ​ជា​ចំណាប់​ខ្មាំង ដើម្បី​ការពារ​​អំណាច​​របស់​គាត់​ដែរ ព្រោះ​រាល់​ថ្ងៃ​នេះ ព្រះ​មហាក្សត្រ​មិន​មាន​​សិទ្ធិ អំណាច​អ្វី​ ​គ្រប់គ្រាន់​ទេ។ មិន​ដឹង​ជា​គាត់​ ព្រះអង្គ មិន​ប្រើ​សិទ្ធិ​របស់​គាត់​ ឬ​ស្ថិត​ក្នុង​ការ​គាប​សង្កត់​របប​ក្រុង​ភ្នំពេញ​ ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន។ ដីកា​ចាប់​ខ្លួន ​របស់​រដ្ឋាភិបាល​ខុស​ច្បាប់ ​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ហ្នឹង​ វា​មិន​មែន​តែ​ម្ដង​ទេ វា​ច្រើន​ដង​ណាស់​មក​ហើយ។ អ៊ីចឹង​ទៅ​ ទោះ​បី​ចេញ​ម្ដង​ហ្នឹង​ទៀត ក៏​វា​មិន​អាច​ធ្វើ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច ដល់​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ជា​ពិសេស​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​ដែរ»

ចំណែកអ្នក​វិភាគ​នយោបាយ លោក ឯម សុវណ្ណារ៉ា ក៏​យល់​ថា ដីកា​ចាប់​ខ្លួន​លោក សម រង្ស៊ី ទាំង​អស់ គ្មាន​ឥទ្ធិពល​លើ​មេ​បក្ស​ប្រឆាំង​ដែរ គឺ​ធ្វើ​ឡើង​ដើម្បី​ចង់​បន្លាច ​លោក សម រង្ស៊ី បន្ថែម​​ទៀត និង​ធ្វើ​ឡើង​ដើម្បី​ឲ្យ​លោក សម រង្ស៊ី ប្រើ​ហេតុផល​​ដីកា​ចាប់​ខ្លួន​នេះ លើក​ពេល​វិល​ចូល​កម្ពុជា។ លោក សង្កេត​ឃើញ​ថា អ្នក​​នយោបាយ​ប្រមាថ​ព្រះ​មហាក្សត្រ​កន្លង​​មក មិន​មែន​មាន​តែ​ លោក សម រង្ស៊ី ទេ។

លោក ឯម សុវណ្ណារ៉ា ជឿ​​ថា ទោះ​គ្មាន​ដីកា​ចាប់​ខ្លួន​ថ្មី​នេះ ក៏​លោក សម រង្ស៊ី មិន​វិល​ចូល​កម្ពុជា នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា​ដែរ។ លោក​ថា លោក សម រង្ស៊ី នឹង​ប្រើ​ប្រាស់​ហេតុផល​ផ្សេង​ទៀត ដើម្បី​លើក​ពេល​​វិល​ចូល​កម្ពុជា​ដូច​មុនៗ គឺ​​ដរាប​ណា មិន​ទាន់​មាន​​​សុវត្ថិភាព​ ១០០​ភាគ​រយ ​លោក​នឹង​មិន​វិល​ចូល​កម្ពុជា​ឡើយ៖ «ខ្ញុំ​គិត​ថា បើ​ទោះ​បី​អត់​មាន​ការ​ចោទ​ប្រកាន់ ក៏​លោក សម រង្ស៊ី មិន​ចូល​ដែរ ព្រោះ​លោក សម រង្ស៊ី ចូល​កម្ពុជា លុះ​ត្រា​តែ​លោក សម រង្ស៊ី អាច​កៀរគរ​កម្លាំង​គាំទ្រ​នៅ​ក្នុង​ស្រុក​នេះ បាន​​ច្រើន ដែល​អាច​ជឿជាក់​បាន​ និង​​ផ្ដល់​ជំនឿ​ជឿជាក់​ ១០០%​ ថា លោក​មាន​សុវត្ថិភាព​គ្រប់​គ្រាន់។ បើ​ស្ថានភាព​បច្ចុប្បន្ន​​ លោក សម រង្ស៊ី អត់​មាន​សុវត្ថិភាព ខ្ញុំ​គិត​ថា លោក​អត់​ចូល​ទេ ទោះ​បី​ជា​អត់​មាន​ការ​ចោទ​ប្រកាន់ អត់​មាន​ដីកា​ហ្នឹង ក៏​លោក សម រង្ស៊ី អត់​ចូល​ដែរ»

បើ​​ទោះ​តុលាការ​បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​ចាប់​លោក សម រង្ស៊ី ក៏​ដោយ ក៏​លោក សម រង្ស៊ី និង​ក្រុម​អ្នក​គាំទ្រ​ អះអាង​ថា ពួក​គេ​នឹង​វិល​ចូល​កម្ពុជា​ នៅ​ដើម​ខែ​វិច្ឆិកា។ គិត​ត្រឹម​ថ្ងៃ​ទី១៧ កញ្ញា គឺ​សល់​រយៈ​ពេល ៥៣ថ្ងៃ​ទៀត ដល់​ថ្ងៃ​កំណត់ ដែល​លោក សម រង្ស៊ី សន្យា​វិល​ចូល​កម្ពុជា​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សមាគម​គ្រូបង្រៀន​គ្រោង​ជួបជុំ​សម្ដែង​មតិ​រឿង​សិទ្ធិ​គ្រូបង្រៀន​នៅ​ទីលាន​ប្រជាធិបតេយ្យ

$
0
0

សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​គ្រោង​ជួបជុំ​មនុស្ស​ប្រមាណ ១៥០​នាក់ ដើម្បី​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក នៅ​ដើមខែ​តុលា ខាង​មុខ។ សមាគម​នេះ​អំពាវនាវ​ដល់​សាធារណជន​ចូលរួម​ក្នុង​ទិវា​នេះ​ឱ្យ​បាន​ច្រើន ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុកដាក់​ចំពោះ​សិទ្ធិ​គ្រូបង្រៀន។

សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​គ្រោង​ជួបជុំ​សមាជិក សិស្ស និស្សិត និង​អាណាព្យាបាល ព្រមទាំង​ក្រុម​កម្មករ នៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ព្រឹក​ថ្ងៃ​ទី៥ តុលា។ បន្ទាប់ពី​ជួបជុំ​សម្ដែង​មតិ​អំពី​កង្វល់ និង​សំណូមពរ​របស់​ក្រុម​គ្រូបង្រៀន​ហើយ សមាគម​មាន​គម្រោង​ដង្ហែ​ញត្តិ​ទៅ​ដាក់​នៅ​ស្ថាប័ន​ពាក់ព័ន្ធ​ថែមទៀត។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី ថ្លែង​ថា សមាគម​បាន​ដាក់​លិខិត​ជូនដំណឹង​ស្តី​អំពី​គម្រោង​ជួបជុំគ្នា​នេះ​ទៅ​សាលា​រាជធានី​ភ្នំពេញ​រួចហើយ កាលពី​ថ្ងៃ​ទី​១៦ កញ្ញា។ អ្នកស្រី​បញ្ជាក់​ថា លិខិត​នោះ​ចាត់ទុកជា​ការ​ជូនដំណឹង​ផង និង​ជា​ការ​ស្នើសុំ​កិច្ចសហការ​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ផង​ដែរ។ អ្នកស្រី​ពន្យល់​ថា ព្រឹត្តិការណ៍​នេះ​មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​នោះ​ទេ ដូច្នេះ​អ្នកស្រី​រំពឹង​ថា អាជ្ញាធរ​នឹង​អនុញ្ញាត​ឱ្យ​សមាគម​អ្នកស្រី​រៀបចំ​ទិវា​នេះ​ដូច​កាលពី​ឆ្នាំ​មុនៗ​ដែរ៖ «យើង​ធ្វើ​នេះ​មិនមែន​ទាក់ទង​ទៅ​នយោបាយ​ទេ គឺ​វា​ទាក់ទង​នឹង​បច្ចុប្បន្នភាព​វិស័យ​អប់រំ​របស់​យើង ចង់​ឱ្យ​គុណភាព​នៃ​ការអប់រំ​បាន​ប្រសើរ​ឡើង ក៏ដូចជា​ឱ្យ​សិស្សានុសិស្ស​ហ្នឹង​ទទួល​បាន​ចំណេះដឹង​ពិតប្រាកដ»

អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង ប្រាប់​អាស៊ីសេរី​ដោយ​ខ្លី​ថា លោក​មិនទាន់​បាន​ឃើញ​លិខិត​នោះ​នៅ​ឡើយ​ទេ ដូច្នេះ​លោក​មិនទាន់​ដឹង​ថា តើ​អាជ្ញាធរ​នឹង​អនុញ្ញាត ឬ​មិន​អនុញ្ញាត​នោះ​ឡើយ៖ «ខ្ញុំ​អត់​ទាន់​ដឹង​គាត់​ប្រជុំ​រឿង​អ្វី​ផង ព្រោះ​លិខិត​អត់​ទាន់​ដាក់​ឱ្យ​ខ្ញុំ​ផង ចាំ​ទៅដល់​សិន ចាំ​ខ្ញុំ​មើល​ខ្លឹមសារ​នៅ​ក្រោយ​ការ​ជួបជុំ​ហ្នឹង»

គម្រោង​ប្រមូល​ផ្តុំ​របស់​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​នេះ ធ្វើឡើង​ស្រប​ពេល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​កំពុង​តានតឹង​ខ្លាំង ក្រោយ​ការប្រកាស​ចូល​ស្រុក​វិញ​របស់​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី៩ វិច្ឆិកា​ខាងមុខ​។ អាជ្ញាធរ​របប​ក្រុងភ្នំពេញ​បាន​បង្កើន​ការ​ឃ្លាំមើល និង​រឹតត្បិត​កាន់តែ​ខ្លាំង​លើ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ ជាពិសេស ការ​ជួប​ប្រជុំ និង​ការ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី​។ អាជ្ញាធរ​តែង​បាន​បដិសេធ​ជា​ហូរហែ​ចំពោះ​គម្រោង​ជួប​ប្រជុំ​គ្នា​នៅ​តាម​ទី​សាធារណៈ ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​បាន​ស្នើ​ឡើង​ពាក់ព័ន្ធ​នឹង​រឿង​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​បញ្ហា​នយោបាយ។ ជា​ឧទាហរណ៍ កាលពី​ចុងខែ​កក្កដា​កន្លង​ទៅ អាជ្ញាធរ​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ឱ្យ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​អង្គការ​ដៃគូ​ដទៃ​ទៀត ជួបជុំ​សម្ដែង​មតិ​អំពី​វិបត្តិ​នយោបាយ និង​កង្វល់​ជុំវិញ​បញ្ហា EBA នោះ​ឡើយ ក្រោម​ហេតុផល​ថា នេះ​ជា​ទង្វើ​ប្រឆាំង​នឹង​អំណាច​តុលាការ។

អ្នកស្រី អ៊ុក ឆាយ៉ាវី បញ្ជាក់​ថា ទោះជា​ស្ថិត​ក្នុង​ស្ថានភាព​បែបនេះ​ក៏ដោយ ក៏​ខាង​សមាគម​ប្ដេជ្ញា​រៀបចំ​ទិវា​នេះ​ឱ្យ​បាន​ដែរ​។ អ្នកស្រី​បន្ថែម​ថា អាជ្ញាធរ​ចាំបាច់​ត្រូវតែ​អនុញ្ញាត​ឱ្យ​ក្រុម​គ្រូបង្រៀន​បាន​ជួប​ជុំ​គ្នា​សម្ដែង​មតិ​អំពី​ទុក្ខ​កង្វល់ និង​សំណូមពរ​របស់​ពួកគាត់ ព្រោះ​នេះ​ជា​សិទ្ធិ​សេរីភាព​ដែល​ធានា​ដោយ​ច្បាប់​ជាតិ និង​អន្តរជាតិ ហើយ​ម្យ៉ាងវិញទៀត​ថ្ងៃ​ទី៥ តុលា ក៏​ជា​ថ្ងៃ​ទិវា​គ្រូបង្រៀន​ពិភពលោក​ផង​ដែរ៖ «សូម​អំពាវនាវ​ដល់​លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស ហើយ​និង​មាតាបិតា​សិស្ស សូម​ឱ្យ​ចូលរួម​ដើម្បី​សម្ដែង​នូវ​ទុក្ខ​កង្វល់ សំណូមពរ​រាល់​បញ្ហា​អប់រំ​របស់​កូនៗ បញ្ហា​ពុករលួយ​ផ្នែក​អប់រំ​នៅ​ប្រទេស​កម្ពុជា​យើង ដើម្បី​ឱ្យ​រដ្ឋាភិបាល និង​ក្រសួង​អប់រំ​បាន​យក​ទៅ​កែ​លម្អ ដើម្បី​កូន​ៗ​យើង សិស្សានុសិស្ស​យើង​ជំនាន់​ក្រោយ»

សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​តែង​រៀបចំ​ទិវា​គ្រូបង្រៀន​ពិភពលោក​នេះ​ជា​រៀងរាល់​ឆ្នាំ មិនដែល​អាក់ខាន​ឡើយ​។ ទិវា​គ្រូបង្រៀន​នៅ​ឆ្នាំនេះ គ្រោង​ប្រារព្ធ​ឡើង​​ក្រោម​ប្រធានបទ “​លើកកម្ពស់​សិទ្ធិ​គ្រូបង្រៀន​”​។ សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ មាន​សំណើ​មួយ​ចំនួន​ដែល​គ្រោង​ដាក់ជូន​របប​ក្រុងភ្នំពេញ​ដោះ​ស្រាយ​។ ចំណុច​ទាំងនោះ រួមមាន ការ​ដំឡើង​ប្រាក់ខែ​គោល​អប្បបរមា​ជូន​គ្រូបង្រៀន​ចំនួន ២​លាន​រៀល​ក្នុង​មួយ​ខែ និង​ប្រាក់ឧបត្ថម្ភ​បុណ្យជាតិ​នីមួយៗ​ចំនួន​២០ ម៉ឺន​រៀល ការ​ដាក់​ចេញ​វិធានការ​ទប់ស្កាត់ និង​ស៊ើបអង្កេត​ករណី​ពុករលួយ​ក្នុង​ស្ថាប័ន​អប់រំ​នៅ​គ្រប់​កម្រិត​។ បន្ថែម​ពីលើ​នេះ សមាគម​ស្នើ​ឱ្យ​រដ្ឋាភិបាល​ផ្ដល់​សៀវភៅ​សិក្សា និង​សម្ភារៈ​ចាំបាច់​ផ្សេងៗ ​សម្រាប់​ការ​រៀន និង​បង្រៀន​ដល់​សាលា​នីមួយៗ​ឱ្យ​បាន​គ្រប់គ្រាន់ ព្រមទាំង​កំណត់​ចំនួន​សិស្ស​អតិបរមា​ត្រឹម ៤០​នាក់ ក្នុង​មួយ​បន្ទប់​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


សមាជិក​សភា​អាស៊ាន​អំពាវនាវ​ឱ្យ​បញ្ឈប់​ជាបន្ទាន់​ការ​ចាប់ចង​សកម្មជន​បក្ស​ប្រឆាំង

$
0
0

សមាជិកសភា​អាស៊ាន អំពាវនាវ​ឱ្យ​របប​លោក ហ៊ុន សែន បញ្ឈប់​ជាបន្ទាន់ រាល់​ការ​​ចាប់​ចង​​សកម្មជន​​បក្ស​​ប្រឆាំង។ ក្រុម​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា APHR នៅ​ថ្ងៃ​ទី១៧ ខែ កញ្ញា​នេះ ស្នើ​ឱ្យ​អាជ្ញាធរ​ខ្មែរ ឈប់​​ធ្វើ​ទុក្ខ​បុក​ម្នេញ​​សមាជិក និង​សកម្មជន​បក្ស​ប្រឆាំង និង​ទម្លាក់​ចោល​រាល់​ការ​ចោទ​ប្រកាន់​​ដោយសារ​​ហេតុផល​នយោបាយ រួចហើយ​ដោះលែង​អ្នក​ដែល​ជាប់ឃុំ​ទាំងនោះ ឱ្យ​មាន​សេរីភាព​វិញ​ជាបន្ទាន់។

សេចក្ដី​អំពាវនាវ​របស់​ក្រុម​សមាជិកសភា​អាស៊ាន​នេះ ធ្វើឡើង​ក្រោយ​របប​ក្រុងភ្នំពេញ បាន​បង្កើន​ការ​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​នៅ​មូលដ្ឋាន បន្ថែម​ទៀត​កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ ដែល​យ៉ាងហោចណាស់ មាន​សកម្មជន​បក្ស​ប្រឆាំង ៦​នាក់ ត្រូវ​បាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ដោយ​គ្មាន​បង្ហាញ​ដីកា ឬ​មូលហេតុ​នៃ​ការ​សម្រុកចូល​ចាប់ខ្លួន​ឡើយ​។ អ្នក​ទាំងនោះ ត្រូវ​បាន​ចាប់ខ្លួន នៅ​ខេត្ត​បន្ទាយមានជ័យ សៀមរាប រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល។ ការ​ចាប់ខ្លួន​បន្ថែម​ច្រើន​នាក់​ក្នុង​ពេល​ដ៏​ខ្លី​នេះ បាន​ធ្វើ​ឱ្យ​ចំនួន​សកម្មជន​បក្ស​ប្រឆាំង ដែល​ត្រូវ​បាន​ចាប់ខ្លួន​បន្ថែម និង​កំពុង​ជាប់ឃុំ​កើន​ឡើង​ដល់ ២៦​នាក់​ហើយ គិត​ចាប់ពី​ដើម​ឆ្នាំ ២០១៩ មក​ត្រឹម​ពេលនេះ​។ សមត្ថកិច្ច​ចោទប្រកាន់​សកម្មជន​ទាំងនោះ​ពី​បទ ទៅ​ទទួលយក​ផែនការ​ប្រឆាំង​សាលដីកា និង​ផ្ដួល​រំលំ​របប​ក្រុងភ្នំពេញ ពី​លោក សម រង្ស៊ី នៅ​ប្រទេស​ម៉ាឡេស៊ី។

ប្រធាន​ក្រុម​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្សលោក ឆាល សាន់ទីយ៉ាហ្គោ (Charles Santiago) ដែល​ជា​ជនជាតិ​ម៉ាឡេស៊ី លើកឡើង​ថា ការ​ចាប់​ចង​នេះ៖ «គឺជា​ចេតនា​ជាក់លាក់​របស់​របប​លោក ហ៊ុន សែន ក្នុង​ការ​ប៉ុនប៉ង​គំរាម​កំហែង និង​បំបិទមាត់​សមាជិក​បក្ស​ប្រឆាំង និង សកម្មជន​ឯទៀត កុំ​ឱ្យ​បង្ហាញ​ការ​គាំទ្រ​ដល់​ដំណើរ​មាតុភូមិនិវត្តន៍​របស់​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ»

អតីត​សមាជិកសភា​ថៃ លោក កាស៊ីត ភិរម្យយ៉ា (Kasit Piromya) ដែល​បច្ចុប្បន្ន​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​របស់​ក្រុម​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស រម្លឹក​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់ ថា ខ្លួន​មាន​ករណីយកិច្ច រួមគ្នា​បង្ហាញ​ការ​គាំទ្រ ដល់​ការ​ប្រឹងប្រែង​ចង់​ឱ្យ​មានការ​ចរចា ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​។ លោក​បន្ត​ថា សមាជិក​អាស៊ាន មិន​ត្រូវ​លុតជង្គង់​នៅ​ចំពោះ​មុខ​មេដឹកនាំ ដែល​កាន់អំណាច​កាន់តែ​ផ្ដាច់ការ​នោះ​ឡើយ​។ ប៉ុន្តែ ត្រូវ​ក្រោកឈរ​បង្ហាញ​សាមគ្គីភាព​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ ដើម្បី​ការពារ​សិទ្ធិ និង សេរី​ភាពជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ខ្មែរ ដោយ​មិន​ត្រូវ​អត់ឱន​ឱ្យ​ក្រុម​អ្នក​នយោបាយ​​ផ្ដាច់ការ​នោះ​ឡើយ។

លោក កាស៊ីត ភិរម្យយ៉ា រម្លឹក​លោក ហ៊ុន សែន ថា​មិនទាន់​ហួសពេល​ទេ ដែល​លោក ហ៊ុន សែន ត្រូវ​ងាក​មក​រក​ផ្លូវ​ត្រូវ​វិញ។ លោក​ថា ដំណោះស្រាយ​នយោបាយ ដ៏​សមស្រប​សម្រាប់​កម្ពុជា គឺ​ការ​ជជែក​គ្នា​ដោយ​ស្មោះ​ស រវាង​អ្នកនយោបាយ​ខ្មែរ។

លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ កាលពី​ថ្ងៃ​ទី១៥ ខែ​កញ្ញា បាន​សរសេរ​លិខិត​មួយ​ច្បាប់​ទៅ​នាយករដ្ឋមន្ត្រី​ប្រទេស​ម៉ាឡេស៊ី​លោក មហាធា មហាម៉ាត់ (Mahathir Mohamad) ដើម្បី​ឱ្យ​មេដឹកនាំ​ប្រទេស​អាស៊ាន និង​ជា​ប្រទេស​ហត្ថលេខី​មួយ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ ជួយ​ជំរុញ និង​​សម្របសម្រួល​ឱ្យ​មានការ​ចរចា​គ្នា​មួយ​រវាង​មេដឹកនាំ​របប​ក្រុងភ្នំពេញ និង មេដឹកនាំ​បក្ស​ប្រឆាំង ដើម្បី​រក​ដំណោះស្រាយ​ផ្សះផ្សា​ជាតិ។

របប​ក្នុង​ភ្នំពេញ មិន​ចាប់អារម្មណ៍​នឹង​ការ​ចរចា​នេះ​ទេ ប៉ុន្តែ​បែរ​ជា​បង្កើន​ការ​ចាប់ចង និង ធ្វើទុក្ខបុកម្នេញ​គណបក្ស​ប្រឆាំង។

ការ​ធ្វើទុក្ខបុកម្នេញ​នេះ បាន​ឈាន​ដល់​ការ​ពង្រាយ​កម្លាំង​ប្រដាប់​អាវុធ តាម​ទី​វត្ត​អារាម ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ តាម​ការ​បញ្ជា​របស់​អនុប្រធាន​គណបក្ស​កាន់​អំណាច និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ស ខេង ដែល​បញ្ជា​ឱ្យ​រៀប​កម្លាំង​ចុះ​តាម​វត្ត ទៅ​បង្ក្រាប​សកម្មជន​បក្ស​ប្រឆាំង ដោយ​លោក​ចោទ​ថា កំពុង​រៀបចំ​ផែនការ​​ខ្មៅ ដោយ​ជួបជុំគ្នា​តាម​ទីវត្ត​អារាម។

សារ​របស់​លោក ស ខេង អំពី​វិធានការ​បង្ក្រាប​តាម​វត្ត​នេះ ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី១៦ ខែ​កញ្ញា។ ជា​លទ្ធផល អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា នេះ បញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន ក្រោយ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សភាពការណ៍ សន្តិសុខ និង​សណ្ដាប់ធ្នាប់​​សាធារណៈ ថា ពួក​លោក​ទទួល​បាន​សេចក្ដីណែនាំ​ពី​លោក ស ខេង ដូច្នេះ​មែន ហើយ​ពេលនេះ បាន​ចេញ​បញ្ជា​ឱ្យ​រាយ​កម្លាំង​សមត្ថកិច្ច​គ្រប់​លំដាប់​​ថ្នាក់ ដើម្បី​ទប់ស្កាត់​ចលនា​ប្រមូលផ្ដុំ ក្នុង​ថ្ងៃ​ភ្ជុំបិណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សកម្មជន​បក្ស​ប្រឆាំង​​ដែល​​​គេ​​​លួច​​វាយ ​ប្ដឹង​​ទៅ​​សង្គម​ស៊ីវិល​​ឱ្យ​​ជួយ​​ឃ្លាំ​មើល​​សុវត្ថិភាព

$
0
0

ចៅសង្កាត់​គណបក្ស​ប្រឆាំង លោក ស៊ីន សំអាត នៅ​រាជធានី​ភ្នំពេញ ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​វាយ​ពី​ក្រោយ បាន​ពឹង​​អង្គការ​សិទ្ធិមនុស្ស​ លីកាដូ (Licadho) ឱ្យ​ជួយ​តាមដាន​និង​ឃ្លាំមើល​សុវត្ថិភាព​របស់​លោក​។ អង្គការ​លីកាដូ អះអាង​ថា នឹង​តាមដាន​ឃ្លាំមើល​សុវត្ថិភាព​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ និង​ចំណាត់​ការ​របស់​សមត្ថកិច្ច​ក្នុង​ការ​ស្រាវជ្រាវ​ករណី​ហិង្សា​នេះ។

មន្ត្រី​សង្គម​ស៊ីវិល និង​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ ចាត់​ទុក​ករណី​បង្ក​ហិង្សា​លើ​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​នេះ ជា​ការ​គំរាមកំហែង និង​បំភិតបំភ័យ​លើ​សកម្មជន​គណបក្ស​ប្រឆាំង​នៅ​តាម​មូលដ្ឋាន។

ចៅសង្កាត់​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះជាតិ​នៅ​សង្កាត់​ផ្សារ​អូរឬស្សី​ទី​៣ ខណ្ឌ​៧មករា រាជធានី​ភ្នំពេញ លោក ស៊ីន សំអាត ឱ្យ​អាស៊ីសេរី​ដឹង​ថា លោក​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​អង្គការ​សិទ្ធិមនុស្ស​ លីកាដូ​រួចហើយ កាល​ពី​ថ្ងៃ​ទី​១៦ កញ្ញា​កន្លងទៅ ដើម្បី​ឱ្យ​អង្គការ​នេះ​ជួយ​តាមដាន​ករណី​របស់​លោក។ លោក​ឱ្យ​ដឹង​ទៀត​ថា លោក​ក៏​គ្រោង​ទៅ​ដាក់​បណ្ដឹង​នៅ​សមត្ថកិច្ច​មូលដ្ឋាន​ដែរ បើ​ទោះ​ជា​លោក​មិនសូវ​មាន​ជំនឿ​ថា អាច​ស្រាវជ្រាវ​រក​ឃើញ​ជនសង្ស័យ​ក្ដី៖ «គាត់​យកចិត្តទុកដាក់​សួរនាំ​មូលហេតុ​អី​ច្រើន ខ្ញុំ​ធូរ​អារម្មណ៍​ក្នុង​ចិត្ត​ដែរ ដូច​ថា រឿង​កើតឡើង​ចំពោះ​យើង​ស្មាន​មិន​ដល់​យើង​អត់​មាន​បញ្ហា​អី​ប្រជាពលរដ្ឋ​មួយ​រូប​ដែល​ធ្លាប់តែ​រកស៊ី​តាម​សម្មា​អាជីវោ ខ្ញុំ​ធ្វើការ​កន្លែង​ហូប​ណឹង​ខ្ញុំ​មិន​ដែល​ទំនាស់​អី​ជាមួយ​ភ្ញៀវ​ទេ ខ្ញុំ​នៅ​ខាង​ផ្នែក​ចម្អិន»

លោក ស៊ីន សំអាត ត្រូវ​ជន​មិន​ស្គាល់​មុខ​ពីរ​នាក់​ពាក់​មួក​សុវត្ថិភាព​បិទមុខ​ជិះ​ម៉ូតូ លួច​វាយ​លោក​ពីក្រោយ​ចំក្បាល​ចំនួន​បី​ដំបង បណ្ដាល​ឱ្យ​បែក​ក្បាល រួច​​ជិះ​ម៉ូតូ​គេច​ខ្លួន​​​បាត់​។ ហេតុការណ៍​នេះ​បាន​កើត​ឡើង កាលពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ក្នុង​ពេល​លោក​កំពុង​អង្គុយ​លើ​ម៉ូតូ​ចាំ​យក​ប្រហិត​ឱ្យ​ភ្ញៀវ​នៅ​លើ​ផ្លូវ​១១៨ នៅ​ម្តុំ​សង្កាត់​ទឹកល្អក់​ទី​១ ក្រុង​ភ្នំពេញ។

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​ឱ្យ​ដឹង​ទៀត​ថា ក្រោយ​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​រំលាយ លោក​មិន​បាន​ធ្វើ​សកម្មភាព​ទាក់ទង​នឹង​នយោបាយ​ទេ ហើយ​បាន​ប្រកបមុខរបរ​ជា​អ្នក​ធ្វើការ​នៅ​កន្លែង​លក់​ប្រហិត​ខាង​ផ្នែក​ចម្អិន និង​ដឹក​ប្រហិត​ឱ្យ​ភ្ញៀវ។

ទាក់ទង​ការ​លួច​វាយ​ធ្វើបាប​លើ​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​នេះ អាស៊ីសេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​លោក ឆាយ គឹមខឿន នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ប៉ុន្តែ​មិន​ទទួល​បាន​ការ​ឆ្លើយតប​នោះ​ទេ ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល។

ទោះ​បែប​នេះ​ក្តី នៅ​ពេល​នេះ​ករណី​បង្ក​ហិង្សា​លើ​មន្ត្រី​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្តងៗ មេ​ប៉ូលិស​រូប​នេះ​តែង​អះអាង​ថា សមត្ថកិច្ច​នឹង​ស្វែងរក​ជន​ប្រព្រឹត្ត​មក​ផ្ដន្ទាទោស​ឱ្យ​ទាល់តែ​បាន ប៉ុន្តែ មក​ដល់​ពេល​នេះ មិន​ទាន់​ឃើញ​សមត្ថកិច្ច​ចាប់​បាន​ជន​ប្រព្រឹត្ត​យក​មក​ផ្ដន្ទាទោស​នៅ​ឡើយ​ទេ។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​ លីកាដូ (LICADHO) លោក អំ សំអាត ឱ្យ​អាស៊ីសេរី​ដឹង​ថា ក្រោយពេល​អង្គការ​លីកាដូ​ទទួល​បាន​បណ្ដឹង​ពី​លោក ស៊ីន អំអាត អង្គការ​លីកាដូ​នឹង​តាម​ឃ្លាំមើល​សុវត្ថិភាព និង​ការស្រាវជ្រាវ​របស់​សមត្ថកិច្ច​ទៅតាម​លទ្ធភាព។ មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ ជំរុញ​ទៅ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ដើម្បី​ចាប់​ជន​ប្រព្រឹត្ត​មក​ផ្ដន្ទាទោស​ដើម្បី​បង្ហាញ​ថា សមត្ថកិច្ច​អនុវត្ត​ច្បាប់​គ្មាន​ការរើសអើង​ផ្នែក​នយោបាយ៖ «បើសិនជា​រក​មិន​ឃើញ​ជន​ដៃដល់​ទេ អាច​នឹង​គេ​រិះគន់​ថា ជា​ការ​រើសអើង​និន្នាការ​នយោបាយ អ៊ីចឹង​យើង​ជា​អង្គការ​សិទ្ធិមនុស្ស​ក្រោយ​ទទួល​ពាក្យ​បណ្ដឹង​ទី​១ យើង​តាមមើល​សុវត្ថិភាព​របស់​គាត់ (លោក ស៊ីន សំអាត) ទី​២​យើង​នាំ​ឃ្លាំមើល​ចំណាត់​ការ​របស់​អាជ្ញាធរ​ថា តើ​មានការ​វិវឌ្ឍ​យ៉ាង​ទៅ​ជា​ម៉េច​ដែរ»

ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះជាតិ រាជធានី​ភ្នំពេញ លោក ម៉ន ផល្លា ឱ្យ​ដឹង​ថា នៅ​រយៈពេល​ចុងក្រោយ​នេះ សកម្មជន​គណបក្ស​សង្គ្រោះជាតិ ជាង ​១០រូប​ហើយ នៅ​រាជធានី​ភ្នំពេញ ត្រូវ​ជន​មិន​ស្គាល់​តាម​លួច​វាយ​ធ្វើបាប​ឱ្យ​រង​របួស។ លោក​បញ្ជាក់​ថា ជនរងគ្រោះ​ទាំងនោះ មិន​មាន​អ្នក​ទទួល​បាន​យុត្តិធម៌​ទេ ព្រោះ​សមត្ថកិច្ច​ចាប់​មិនបាន​ជន​ប្រព្រឹត្ត​យក​មក​ផ្ដន្ទាទោស​តាមច្បាប់​ឡើយ​។ លោក​ចាត់​ទុក​ករណី​ហិង្សា​នេះ គឺជា​ការ​គំរាមកំហែង​ផ្នែក​នយោបាយ​លើ​មន្ត្រី​គណបក្ស​​សង្គ្រោះជាតិ ក្នុង​បំណង​រារាំង​មិន​ឱ្យ​ពួកគេ​ហ៊ាន​ចេញមុខ​ទៅ​ទទួល​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ នៅ​ថ្ងៃ​ទី៩ វិច្ឆិកា ខាង​មុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​បន្ទប់​រួម​ជាមួយ​អ្នក​ទោស ១០០​នាក់

$
0
0

គ្រួសារ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ថា កញ្ញ យូ ចាន់ធានី អតីត​អ្នកអាន​ព័ត៌មាន​ហ្វេសប៊ុក​របស់​លោក សម រង្ស៊ី ត្រូវ​របប​ក្រុងភ្នំពេញ​ចាប់​ដាក់​នៅ​ក្នុង​មន្ទីរឃុំឃាំង​ជាមួយ​នឹង​អ្នកទោស​ចំនួន ១០០​នាក់។ មេធាវី​ការពារ​ក្តី​ឱ្យ កញ្ញា យូ ចាន់ធានី ចាត់​ទុក ទង្វើ​របស់​អាជ្ញាធរ​ថា វា​ផ្ទុយ​ទៅ​នឹង​ច្បាប់​ស្ដីពី​សិទ្ធិ​នៃ​ការ​ទទួល​បាន​នូវ​យុត្តិធម៌​សម្រាប់​ជនសង្ស័យ​នៅ​ក្នុង​ពន្ធនាគារ ហើយ​គ្រោង​នឹង​ប្ដឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍​ប្រឆាំង​នឹង​ដីកា​សម្រេច​ឱ្យ​ឃុំខ្លួន​របស់​តុលាការ​ក្រុង​ភ្នំពេញ។

បងស្រី​សកម្មជន​គណបក្សប្រឆាំង​គឺ​លោកស្រី យូចាន់ សុគន្ធ បាន​បញ្ជាក់​ថា កញ្ញា យូ ចាន់ធានី ពិបាក​ក្នុង​ការ​គេង​ដោយសារ​មាន​អ្នកទោស​ច្រើនពេក​នៅ​ក្នុង​បន្ទប់​។ លោកស្រី​បញ្ជាក់​ថា កញ្ញា យូ ចាន់ធានី គេង​ចំហៀង​ខ្លួន​នៅ​ក្នុង​បន្ទប់​តូច​មួយ​ដែល​មាន​អ្នកទោស​ស្ត្រី​សរុប​ទាំងអស់​ចំនួន ១០០​នាក់។

អ្នកស្រី យូចាន់ សុគន្ធ និយាយ​ដោយ​សំឡេង​អួល​ដើម​ក​ថា អ្នកស្រី​មានការ​តក់ស្លុត​នៅ​ពេល​ដែល​ឃើញ​ស្ថានភាព​រស់នៅ​ក្នុង​ពន្ធនាគារ​យ៉ាង​ដូច្នេះ៖ «សម្រាប់​ខ្ញុំ​ផ្ទាល់​ខ្ញុំ​រន្ធត់ចិត្ត​ខ្លាំង​ណាស់​បង គឺ​ក្ដុកក្ដួល​ខ្លាំង​មែនទែន​នៅ​ពេល​ដែល​ទទួលរង​នូវ​ភាព​អយុត្តិធម៌​ដោយសារ​គាត់​គ្រាន់តែ​ជា​អ្នកអាន​ព័ត៌មាន​ម្នាក់ ហើយ​គ្រាន់តែ​ជា​យុវនារី​ម្នាក់​សោះ​ក៏​គេ​យក​ទៅ​ឃុំខ្លួន​ដែរ»

កញ្ញា យូ ចាន់ធានី ត្រូវ​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​ចាប់ខ្លួន​ចេញពី​កន្លែងធ្វើការ​នៅ​ក្នុង​ធនាគារ​ABA កាលពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា កន្លង​ទៅ​នេះ ជាមួយ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​នាក់​ផ្សេងទៀត គឺ​លោក យ៉ាត ភារម្យ ប្រធាន​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​ស្វាយចេក ត្រូវ​បាន​ចាប់ខ្លួន​នៅ​ខេត្ត​បន្ទាយមានជ័យ លោក ទុំ ប៊ុនថន សមាជិក​ទ្រទ្រង់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​រាជធានី​ភ្នំពេញ ត្រូវ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​ក្នុង​ខេត្ត​សៀមរាប។

តុលាការ​បាន​ចោទប្រកាន់​ពួកគេ​ពី​បទ​ទៅ​ទទួល​យក​ផែនការ​ពី លោក សម រង្ស៊ី នៅ​ប្រទេស​ម៉ាឡេស៊ី​ដើម្បី​ផ្ដួល​រំលំ​របប​ក្រុងភ្នំពេញ រួចហើយ​បាន​បញ្ជូន​ខ្លួន​ទៅ​ឃុំឃាំង​នៅ​ពន្ធនាគារ​ព្រៃ​ស ពន្ធនាគារ​ខេត្ត​កណ្តាល និង ខេត្ត​បន្ទាយមានជ័យ។

លោកស្រី មាន សៀងលីម ភរិយា​សកម្មជន​ម្នាក់ទៀត​ឈ្មោះ លី ម៉េងឃៀង បាន​បញ្ជាក់​ថា ចាប់​តាំង​ពី​របប​ក្រុងភ្នំពេញ​ចាប់ខ្លួន​មក អ្នកស្រី​មិន​ត្រូវ​បាន​អនុរក្ស​ពន្ធនាគារ​អនុញ្ញាត​ឱ្យ​​ចូល​ជួប​ស្វាមី​ឡើយ ដោយសារតែ​មន្ត្រី​ពន្ធនាគារ​ឆ្លើយ​ថា អត់​ដឹង៖ «គាត់​អត់​មាន​ប្រាប់​ពី​ដំណើរ​ដើមទង​ថា បើ​ប្តី​ខ្ញុំ​ខុស​នេះ​អោយ​ប្រាកដ​ថា ខុស​នោះ ឱ្យ​គ្រួសារ ប្រពន្ធ បងប្អូន​ឪពុក​ម្តាយ​គាត់ ឪពុក​ម្តាយ​ខ្ញុំ​ដឹង​ឭ​ផង​ពីព្រោះ​ម្នាក់ៗ​ព្រួយ​អារម្មណ៍​ពី​គាត់​គ្រប់គ្នា។ ពីព្រោះ​អី​សួរ​អ្នកណា​ក៏​ឆ្លើយ​អត់​ដឹង​អ៊ីចឹង​វា​មាន​ភាព​អយុត្តិធម៌​ចំពោះ​គ្រួសារ​ខ្ញុំ ហើយ​នឹង​គាត់​ខ្លាំង​ណាស់ ពីព្រោះ​អត់​មាន​ដីកា​ត្រឹមត្រូវ​អី​កោះ​ហៅ​ទេ»

អាស៊ីសេរី​មិន​អាច​ទាក់ទង​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួងមហាផ្ទៃ​លោក ចាន់ គឹមសេង បាន​ទេ​នៅ​ថ្ងៃ​ទី​១៨ កញ្ញា​នេះ​ដោយ​ទូរស័ព្ទ​របស់​លោក​មិន​មាន​អ្នកទទួល។

មេធាវី​ការពារ​ក្ដី​ឱ្យ​សកម្មជន​គណបក្សប្រឆាំង លោក ជួង ជូងី មានប្រសាសន៍ថា លោក​នឹង​ប្ដឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​ការសម្រេច​ឱ្យ​ឃុំខ្លួន​កូន​ក្តី​របស់​លោក​ពី​តុលាការ​ក្រុង​ភ្នំពេញ។

លោក​មាន​ប្រសាសន៍​ថា សេចក្ដី​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ​គឺជា​រឿង​អយុត្តិធម៌​ដែល​លោក​មិន​អាច​ទទួល​យក​បាន៖ «ព្រឹក​មិញ​ហ្នឹង​ខ្ញុំ​បាន​ទៅ​ពន្ធនាគារ​ព្រៃ​ស ចាប់អារម្មណ៍​ថា មាន​អ្នកទោស​រហូតដល់​ជាង​៩​ពាន់​នាក់​ជាង​ដែល​ជាប់ឃុំ។ អ៊ីចឹង​តាម​ការ​ប្រមើល​មើល​របស់​ខ្ញុំ​បើ​ទោះបី​មិន​បាន​ចូល​ទៅ​ដល់​ទី​លំនៅ​របស់​គាត់​ក៏ដោយ តែ​បើ​តាម​ការ​ត្អូញត្អែរ​របស់​គាត់​ប្រាប់​ខ្ញុំ​ជា​មេធាវី​គឺ​វា​ចង្អៀត​មែនទែន​តែម្ដង។ អ៊ីចឹង​អ្វី​ដែល​ខ្ញុំ​មាន​ការ​ចាប់អារម្មណ៍​គឺថា ចំណាត់ការ​ជាច្រើន​អាច​ជ្រើសរើស​ជាង​ការ​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ ជាជាង​ការ​ឃុំខ្លួន​គាត់​ប្រសើរ​ជាង ប៉ុន្តែ​បែរជា​ចៅក្រម​អត់​ជ្រើសរើស​វិធី​ហ្នឹង​ទេ គឺ​ឃុំខ្លួន​ងាយ​បំផុត»

គិត​ត្រឹម​ពាក់កណ្ដាល​ខែ​កញ្ញា​នេះ សកម្មជន​បក្ស​ប្រឆាំង​នៅ​តាម​បណ្ដា​ខេត្ត នានា​មាន​មួយ​ចំនួន ២៧​នាក់​ហើយ ដែល​ត្រូវ​បាន​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​ចាប់​ឃុំ​ខ្លួន ហើយ​ភាគច្រើន​ការ​ចាប់​ខ្លួន​នេះ​មិនបាន​បង្ហាញ​ដីកា​បង្គាប់​អោយ​ចាប់ខ្លួន​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កម្ពុជា​បារម្ភ​អំពី​ការ​រីក​រាលដាល​ការ​រំលោភ​ផ្លូវ​ភេទ​លើ​កុមារ

$
0
0

មន្ត្រី​ជាន់ខ្ពស់​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ឱ្យ​ដឹង​ថា កំណើន​នៃ​ការប្រើប្រាស់ អ៊ីនធឺណិត និង​ទូរស័ព្ទ បណ្ដាល​ឱ្យ​កុមារ ត្រូវ​បាន​ជនល្មើស​កេង​ចំណេញ រំលោភបំពាន​ផ្លូវ​ភេទ និង​រំលោភ​សេពសន្ថវៈ​។ បញ្ហា​នេះ​ហើយ ទើប​ជំរុញ​ឱ្យ​រដ្ឋាភិបាល​និង​អង្គការ​សង្គម​ស៊ីវិល​បាន​ចាប់ដៃ​គ្នា​ដើម្បី​ប្រយុទ្ធ​នឹង​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​នេះ។

អនុប្រធាន​គណ:កម្មាធិការ​ជាតិ ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស អ្នកស្រី ជូ ប៊ុនអេង ឱ្យ​ដឹង​ថា ក្រសួង​មហាផ្ទៃ កំពុង​ចាត់វិធានការ ទៅលើ​បទឧក្រិដ្ឋ​បច្ចេកវិទ្យា​នេះ ព្រោះ​វា​មាន​ការ​ផ្សព្វផ្សាយ អូសទាញ​ធ្វើ​ឱ្យ​មនុស្ស ធ្លាក់​ទៅ​ក្នុង​ការ​ចាញ់បោក​ការ​រំលោភ​ផ្លូវ​ភេទ។

អ្នកស្រី​បន្ថែម​ទៀត​ថា កុមារ​ខ្មែរ​កំពុង​ទទួលរង​ឥទ្ធិពល នៃ​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដោយសារតែ​អាជ្ញាធរ​ប្រទេសជិតខាង​កម្ពុជា​ដូចជា​ប្រទេស​ថៃ កំពុងតែ​បង្ក្រាប​ករណី​នេះ​ទើប​បណ្ដាល​ឱ្យ​ជនល្មើស​មក​រក​ទីផ្សារ​កម្ពុជា​វិញ។

អ្នកស្រី​បន្ត​ទៀត​ថា ដើម្បី​បទ​ស្កាត់​បញ្ហា​នេះ កាលពី​ថ្ងៃ​ទី១៣ សីហា គណ:កម្មាធិការ​ជាតិប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស បាន​ចុះ អនុស្សរណៈ​ជាមួយ​អង្គការ​ដៃគូ​ចំនួន​៦ ដែល​មាន​សមាជិក​រហូត​ដល់​ជិត ១០០​ដៃគូ ដើម្បី​ធ្វើការ​ការពារ និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ការរំលោភ​ផ្លូវ​ភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នេះ៖ «អ៊ីចឹង​រឿង​ផ្លូវ​ភេទ​នេះ យើង​កំពុងតែ​បាន​ជជែក​គ្នា​ខ្លាំង​ណាស់ ព្រោះថា យើង​ចង់​រក​ឱ្យ​ឃើញ​ច្បាស់​ថា ឥទ្ធិពល​អី​ខ្លះ​ដែល​វា​ធ្វើ​ឱ្យ​មានការ​ប្រែប្រួល នៅ​ក្នុង​ប្រព័ន្ធ​បច្ចេកវិទ្យា​ហ្នឹង ហើយ​បើ​តាម​យើង​ដឹង វា​មិនមែន​តែ​នៅ​កម្ពុជា​ទេ រឿង​ហ្នឹង​នោះ ហើយ​អ្នក​ដែល​មក​ជួញដូរ ឬ​អ្នក​ដែល​បំពាន​ហ្នឹង មាន​មួយ​ចំនួន​ក៏​ជា​ជនបរទេស​ដែរ ហើយ​យើង​ក៏​បាន​បង្ក្រាប យើង​ចាប់​កាត់ទោស យើង​បញ្ជូន​ត្រឡប់​ជា​បន្តបន្ទាប់»

អ្នកស្រី ជូ ប៊ុនអេង និយាយ​ថា ជន​ជាតិ​ចិន​មួយ​ចំនួន ក៏​មាន​ការ​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​ការរំលោភ​ផ្លូវ​ភេទ​លើ​កុមារ​កម្ពុជា​។ អាជ្ញាធរ​កម្ពុជា កំពុង​ធ្វើ​ការ​តាមដាន​ករណី​នេះ៖ «ខ្ញុំ​គិត​ថា បច្ចេកវិទ្យា​ហ្នឹង ខ្មែរ​ដឹង​ក្រោយ​គេ​ទេ ហើយ​រឿង​ដែល​សំខាន់ វា​ចូល​តាម​គេ​ហៅថា តាមរយ​:​ភ្ញៀវ​ទេសចរ ដែល​យើង​មិន​ចាត់ទុកថា ភ្ញៀវ​ទេសចរ​ទាំងអស់​ជា​មនុស្ស​អាក្រក់​ទេ ប៉ុន្តែ វា​បាន​ដោយ​រោយ​មក ហើយ​យើង​បាន​ដឹង​ហើយ​ថា អ្នក​ដែល​ជា​ជនជាតិ​ខាងយើង​ហ្នឹង គឺ​មាន​ប្រទេស​ថៃ មាន​សេវាកម្ម​ហ្នឹង ប៉ុន្តែ​ឥឡូវ​គាត់​រឹត​បន្តឹង​ជាង​មុន អ៊ីចឹង​វា​បែកខ្ញែក ហើយ​យើង​ទទួល​ឥទ្ធិពល​ហ្នឹង»

អ្នកនាំពាក្យ​សមាគម​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ដើម្បី​បំបាត់​ឧក្រិដ្ឋកម្ម​នេះ អាជ្ញាធរ​ខ្មែរ​ត្រូវ​មាន​សមត្ថភាព​គ្រប់គ្រាន់ ព្រោះ​ជន​ប្រព្រឹត្ត​បទល្មើស​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នេះ មាន​ជំនាញ​និង​ចំណេះ​បច្ចេកវិទ្យា​កម្រិត​ខ្ពស់៖ «យើង​សង្ឃឹមថា បើសិនជា​ក្រុមការងារ​នេះ ពិតជា​បង្កើត​ឡើង ហើយ​មាន​សមត្ថភាព​គ្រប់គ្រាន់​មែន អាច​ធ្វើ​ការទប់ស្កាត់ និង​ចាត់វិធានការ​ទៅលើ​ជន​ប្រព្រឹត្ត​ទាំងអស់​ហ្នឹង​បាន​ហើយ ប៉ុន្តែ​ផ្ទុយ​មកវិញ បើ​មិន​មាន​សមត្ថភាព ឬ​ចំណេះដឹង​ជំនាញ​គ្រប់គ្រាន់​ទេ ខ្ញុំ​គិត​ថា​ពិបាក​ក្នុង​ការ​ចាត់វិធានការ​ណាស់ ព្រោះ​បច្ចេកវិទ្យា​ទាំងនេះ ទាមទារ​អ្នកមាន​សមត្ថភាព​ខ្ពស់»

របាយការណ៍​របស់​គណ:កម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស ក្រសួងមហាផ្ទៃ​កម្ពុជា​បាន​ឱ្យ​ដឹង​ថា ក្នុង​រយៈពេល ៦ ខែ​ដើម​ឆ្នាំ​២០១៩ នេះ​ប៉ូលិស​បាន​ជួយសង្គ្រោះ​ជនរងគ្រោះ ២៦៣ នាក់​ពី​ការរំលោភ​ផ្លូវ​ភេទ​ដែល​មាន​ការ​កើនឡើង​ជិត ១៥០ ភាគរយ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

របាយការណ៍​បាន​បញ្ជាក់​ថា ក្នុងចំណោម​ករណី​ទាំងនោះ​មាន​កុមារ​ចំនួន ៧០​នាក់ ដែល​មាន​អាយុ​ក្រោម ១៥​ឆ្នាំ មាន​ជនរងគ្រោះ​ចំនួន ៣១​នាក់ ដែល​មាន​អាយុ​ចន្លោះ​ពី ១៥ ទៅ ១៨ ឆ្នាំ​ចំនួន ៣១ នាក់។

កាល​ពី​ឆ្នាំ​២០១៨ ប៉ូលិស​បាន​បង្ក្រាប​បទ​ល្មើស​ជួញដូរ​មនុស្ស ចំនួន ១៣៤​ករណី និង​ការ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ ១៥៩​ករណី ព្រមទាំង​បាន​ឃាត់ខ្លួន​ចំនួន ២០៣​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ជនជាតិ​ដើម​ភាគតិច​ព្នង​ ខេត្ត​មណ្ឌលគិរី​ប្ដឹង​មេឃុំ​ និង​មេ​ប៉ុស្តិ៍​រឿង​បទ​ល្មើស​ព្រៃ​ឈើ

$
0
0

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង​ នៅ​ខេត្ត​មណ្ឌលគិរី​ ប្ដឹង​មេ​ឃុំ​ដាក់​ដាំ​ មេ​ប៉ុស្តិ៍ និង​មនុស្ស​មួយ​ក្រុម​ទៀត​ ទៅ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​នេះ​ ទាក់ទិន​ករណី​ មិន​ប្ដឹង​បរិហារ​បទ​ល្មើស​ឧក្រិដ្ឋ​ព្រៃ​ឈើ​ និង​ការ​កាប់​រុករាន​ទន្ទ្រាន​ដី​រដ្ឋ​ដោយ​ខុស​ច្បាប់។ ក្រុម​ជនជាតិ​ដើម​ភាគ​តិច​អះអាង​ថា​ មេឃុំ​ និង​មេ​ប៉ុស្តិ៍​ដាក់ដាំ​ បាន​មើល​រំលង​មិន​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ ដែល​ជាហេតុ​ធ្វើ​ឱ្យ​សហគមន៍​ បាត់បង់​ដីធ្លី​ ព្រៃឈើ​ ប៉ះពាល់​ប្រពៃណី​វប្បធម៌​ និង​ជីវភាពរស់នៅ។

តំណាង​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​ រស់​នៅ​ភូមិ​ពូលុ​ ឃុំ​ប៊ូស្រា​ ស្រុក​ពេជ្រាដា លោក ក្លាង ថូល ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី១៧ កញ្ញា​ថា​ មូលហេតុ​ដែល​ពួក​គេ​ប្ដឹង មេឃុំ​ និង​មេ​ប៉ុស្តិ៍​ដាក់ដាំ​ ដោយសារ​អាជ្ញាធរ​ទាំង​នោះ​ មិន​អើពើ​ទប់ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​។  ​ពួក​គេ​អះអាង​ថា​ ការ​ធ្វេស​ប្រហែល​របស់​អាជ្ញាធរ​មូលដ្ឋាន​ មិន​ទប់​ស្កាត់​ទប់​ស្កាត់​បទ​ល្មើស​ព្រៃឈើ​ គឺ​ជា​ដើម​ចម​ រុញ​ច្រាន​ឱ្យ​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច ក្លាយ​ជា​ជន​រង​គ្រោះ​ ទាក់ទិន​បញ្ហា​ដីធ្លី​ ព្រៃឈើ​ និង​បាត់​បង់​ទី​កន្លែង​អាស្រ័យ​ផល​ជាដើម។

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ ២នាក់​ ក្នុងចំណោម​ជនជាតិ​ដើម​ភាគតិច​ជាង​ ១០០​គ្រួសារ​ បាន​ប្ដឹង​មេឃុំ​ដាក់ដាំ​ លោក​ ចាស់​ ណា​ និង​​មេ​ប៉ុស្តិ៍​ដាក់ដាំ​ លោក​ លៀង​ សំណាង​ ទៅ​ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ ខេត្ត​មណ្ឌលគិរី​ ពី​បទ​មិន​ប្ដឹង​បរិហារ​បទ​ល្មើស​ឧក្រិដ្ឋ​ ឬ​មជ្ឈិម​ ដោយ​អ្នក​រាជការ​សាធារណៈ។ ក្នុង​​បណ្ដឹង​នោះ​ សហគមន៍​បាន​ប្ដឹង​ ជន​សង្ស័យ​ម្នាក់ទៀត​ ករណី​ឈូស​ឆាយ​ ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ។ បណ្ដឹង​នេះ​ត្រូវ​បាន​តំណាង​សហគមន៍​ដាក់​ទៅ​ស្ថាប័ន​អយ្យការ​ខេត្ត​រួច​រាល់​ហើយ កាល​ពី​ថ្ងៃ​ទី១៦ កញ្ញា​កន្លង​ទៅ។

អនុប្រធាន​សហគមន៍​ភូមិ​ពូលុ​ លោក​ ក្លា​ង ថូល​ អះអាង​ថា ព្រៃ​សហគមន៍​ភូមិ​ពូលុ​ ដែល​មាន​ទំហំ​ជាង​ ៨ពាន់​ហិកតារ (.០០០) ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋបាល​ឃុំ​ដាក់ដាំ​ នៃ​ស្រុក​អូរ​រាំង។ លោក​ថា​ ព្រៃ​សហគមន៍​នេះ​ ទទួល​រង​ការ​កាប់​រុករាន​ទន្ទ្រាន​កាន់កាប់​ជា​សម្បត្តិ​បុគ្គល​ អស់​ប្រមាណ​ ៤.០០០ពាន់​ហិកតារ​ ដោយសារ​អាជ្ញាធរ​ឃុំ​ និង​មេ​ប៉ុស្តិ៍​មាន​ចេតនា​ ធ្វេសប្រហែស​ មិន​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ។ លោក​អស់សង្ឃឹម​ និង​អស់​ជំនឿ​ ពី​ប្រសិទ្ធភាព​ការងារ​របស់​អាជ្ញាធរ​ទាំង​នោះ​ ហើយ​រំពឹង​ថា​ ប្រព័ន្ធ​តុលាការ​ នឹង​វិនិច្ឆ័យ​សំណុំ​រឿង​នេះ​ដោយ​ត្រឹមត្រូវ និង​យុត្តិធម៌៖ « ហេតុ​ដែល​ពួក​ខ្ញុំ​ប្ដឹង បរិហារ តា​មេ​ប៉ុស្តិ៍ និង​មេ​ឃុំ ដោយសារ​ពួក​គាត់​ហ្នឹង គ្មាន​យក​ចិត្ត​ទុក​ដាក់ ការពារ​តំបន់​នោះ។ ក្នុង​នោះ​គាត់​អះអាង​ថា ដែន​ដី​របស់​គាត់ ហេតុ​អី​បាន​ជា​លែង​ដៃ​ឲ្យ​ពួក​ជន​បទ​ល្មើស​ហ្នឹង ចេះ​តែ​កាប់​ទន្ទ្រាន ហិនហោច ប៉ះ​ពាល់​ដល់​ណា​ដល់​ណី។ តាម​ពិត​ពួក​ខ្ញុំ​បាន​ចងក្រង​សហគមន៍ ដោយសារ​កម្មសិទ្ធិ​ពី​ដូន​តា​យើង»

អាស៊ី​សេរី​មិនទាន់​អាច​ទាក់ទង​ មេ​ប៉ុស្តិ៍​ដាក់ដាំ លោក លៀង សំណាង ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ពាក្យ​បណ្ដឹង​នេះ​ បាន​ថា​យ៉ាងណា​ នៅឡើយ​ទេ​នៅ​ថ្ងៃ​ទី១៧ កញ្ញា។

ចំណែក​មេឃុំ​ដាក់ដាំ​ លោក​ ចាស់​ ណា​ បដិសេធ​មិន​អធិប្បាយ​រឿង​នេះ​ ដោយ​លោក​ថា​ កំពុង​ជាប់រវល់​ប្រជុំ៖ «ជាប់​ប្រជុំ​បន្តិច​ក្មួយ»

រី​ឯ​តំណាង​អយ្យការ​អម​សាលាដំបូង​ ខេត្ត​មណ្ឌលគិរី​ លោក​ ម៉ម​ វ៉ាន់​ដា​ ក៏​មិន​លើក​ទូរស័ព្ទ​នៅ​ថ្ងៃ​ដដែល​នេះ។

កាលពី​ឆ្នាំ​ ២០១៦​ សហគមន៍​ភូមិ​ពូលុ​ បាន​ស្នើ​ដី​ជាង​ ៨ពាន់​ហិកតារ​នៅ​តំបន់​ទ្រនាប់​ ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ណាមលៀរ សម្រាប់​គ្រប់គ្រង​ជា​ព្រៃ​ការពារ​សហគមន៍។ រី​ឯ​ក្រសួង​មហាផ្ទៃ​បាន​ចុះ​បញ្ជី​ទទួល​ស្គាល់​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​ អាស្រ័យផល​ព្រៃ​នៅ​តំបន់​នោះ​ដែរ។ ដោយ​ឡែក​ក្រសួង​ដែន​ដី​ នៅ​មិន​ទាន់​ឯកភាព​ ទទួល​ស្គាល់​សំណើ​របស់​សហគមន៍​នៅ​ឡើយ​ទេ។

ប្រជា​សហគមន៍​ ១៥នាក់​ បាន​ចុះ​ល្បាត​ព្រៃ​សហគមន៍​ភូមិ​ពូលុ​ កាល​ពី​ថ្ងៃ​ទី១២ កញ្ញា​កន្លង​ទៅ ដោយ​បាន​ប្រទះ​ឃើញ​ ក្រុម​កម្មករ​មួយ​ក្រុម​ ប្រើ​ម៉ាស៊ីន​ត្រង់សឺន័រ​អារ​រំលំ​ដើម​ឈើ​ យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន​ នៅ​ចំណុច​ព្រៃ​កប់​សព​ តំបន់​ភ្នំ​យោក​ក្រាំង។ សហគមន៍​បាន​ផ្ដល់​ព័ត៌មាន​នេះ​ ទៅ​អាជ្ញាធរ​ឃុំ​ និង​មន្ត្រី​ប៉ុស្តិ៍​ តែ​គ្មាន​ប្រសិទ្ធភាព។

សមាជិក​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ ខេត្ត​មណ្ឌលគិរី​ លោក​ ក្រើ​ង តុលា​ សង្កេត​ឃើញ​ថា​ សកម្មភាព​កាប់​រុករាន​ ទន្ទ្រាន​ដី​ព្រៃ​សហគមន៍​ភូមិ​ពូ​លូ​ អាច​ធ្វើ​ទៅ​បាន​ដោយសារ​អាជ្ញាធរ​មូលដ្ឋាន​ មិន​អើពើ​ និង​ទប់​ស្កាត់​បទ​ល្មើស​ព្រៃឈើ។ លោក​ថា​ មក​ទល់​ពេល​នេះ​ ដី​ព្រៃ​សហគមន៍​នេះ​ ត្រូវ​បាន​គ្រប់គ្រង​ជា​កម្មសិទ្ធិ​ឯកជន​​អស់​មួយ​ផ្នែក​ធំ​ និង​មាន​អាជ្ញាធរ​ពាក់ព័ន្ធ​ថ្នាក់​ស្រុក​ និង​ខេត្ត​ខ្លះ​ រំលោភ​ដី​ព្រៃ​នៅ​ទីនោះ​អស់​ជា​ច្រើន​ហិកតារ៖ «មាន​ន័យ​ថា នៅ​ពេល​ដែល​គាត់​រាយការណ៍​កន្លង​មក មេ​ប៉ុស្តិ៍​តែងតែ​គំរាមកំហែង ក៏​ដូច​ជា​មេ​ឃុំ មិន​អើពើ ចំពោះ​អ្វី​ដែល​ពួក​គាត់​រាយការណ៍ និង​អ្វី​ដែល​ពួក​គាត់​ប្ដឹង។ ជំរុញ​ឲ្យ​ពលរដ្ឋ​ដាក់​ពាក្យ​បណ្ដឹង​ឲ្យ​ច្រើន​ជាង​ហ្នឹង​ទៅ​ទៀត ដោយសារ​ឧក្រិដ្ឋ​បទ​ល្មើស​ព្រៃ​ឈើ មិន​ថយ​ទេ នៅ​តែ​កើន​ឡើង ។ អាជីវកម្ម​ទន្ទ្រាន​លូច​ដី​រដ្ឋ សម្បត្តិ​ជាតិ​នៅ​តែ​មាន បទ​ល្មើស​ព្រៃ​ឈើ​នៅ​កម្ពុជា មាន​ច្រើន​ប្រភេទ​ណាស់»

មន្ត្រី​សម្របសម្រួល​សមាគម អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី​ លោក​ អ៊ាង ម៉េងលី ចាត់​ទុក​បណ្ដឹង​របស់​ពលរដ្ឋ​ជា​រឿង​ត្រឹមត្រូវ និង​ស្របតាម​ច្បាប់។ លោក​ថា​ តុលាការ​ ត្រូវតែ​ចាត់​វិធានការ​ករណី​នេះ​ ប្រសិនបើ​រក​ឃើញ​ថា​ អាជ្ញាធរ​ឃុំ​ និង​មេ​ប៉ុស្តិ៍​ធ្វេសប្រហែស​ មិន​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ ត្រូវ​មាន​ទោស​ ដែល​មាន​ចែង​ក្នុង​ក្រម​ព្រហ្មទណ្ឌ​មាត្រា ៥២៨៖ «អាជ្ញាធរ និង​តុលាការ​គួរ​តែ​ចាត់​វិធានការ​ករណី​នេះ ប្រសិន​ជា​រក​ឃើញ​ថា អាជ្ញាធរ​ធ្វេស​ប្រហែល ឬ​មិន​អើពើ នៅ​ពេល​មាន​បទ​ល្មើស​កើត​ឡើង មិន​រាយការណ៍​ទៅ​សមត្ថកិច្ច និង​តុលាការ ដូច​អ្វី​ដែល​ពលរដ្ឋ​លើក​ឡើង​ចោទ​ប្រកាន់​ករណី​នេះ»

ក្រម​ព្រហ្មទណ្ឌ​មាត្រា​ ៥២៨​ ចែង​ថា​ អាជ្ញាធរ​ដែល​មិន​ប្ដឹង​បរិហារ នៅ​ពេល​ដឹង​ថា​មាន​​​បទ​ល្មើស​ឧក្រិដ្ឋ ឬ​មជ្ឈិម​នោះ នឹង​ត្រូវ​ទទួលការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ១ឆ្នាំ​ដល់​ ៣ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី ២លាន​រៀល​ដល់​ ៦លាន​រៀល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មេធាវី​ថា លោក កឹម សុខា ចង់​ទៅ​វត្ត​ធ្វើ​បុណ្យ​រាប់​បាត្រ ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ

$
0
0

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ខកខាន​ទៅ​ធ្វើ​បុណ្យ​ដាក់​បិណ្ឌ​ នៅ​វត្ត​អារាម ​ចំនួន ៤ឆ្នាំ​ជាប់ៗ​គ្នា ដោយសារ​លោក​ត្រូវ​បង្ខំ​ចិត្ត​ឃុំ​ខ្លួន​ឯង និង​ត្រូវ​របប​ក្រុង​ភ្នំពេញ ចាប់​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ ហើយ​ចុង​ក្រោយ​កំពុង​ជាប់​ឃុំ​នៅ​ផ្ទះ។ មេធាវី​ គ្រោង​ពិភាក្សា​គ្នា​ ស្នើសុំ​ចៅក្រម​អនុញ្ញាត​ឲ្យ​ លោក កឹម សុខា បាន​ទៅ​ធ្វើ​បុណ្យ​កាន់​បិណ្ឌ​នៅ​វត្ត​នឹង​គេ នៅ​ឆ្នាំ​នេះ។

សហ​មេធាវី​ការពារ​ក្ដី​ឲ្យ​​លោក កឹម សុខា គឺ​អ្នក​ស្រី​មេធាវី​ ម៉េង សុភារី ប្រាប់​ថា ក្រុម​មេធាវី​ មិន​ទាន់​បាន​ទៅ​សួរ​សុខទុក្ខ​ លោក កឹម សុខា​ទេ តែ​អ្នកស្រី​គិត​ថា លោក កឹម សុខា ច្បាស់​ជា​មាន​បំណង​ចង់​ទៅ​វត្ត​រាប់បាត្រ ឧទ្ទិស​កុសល​ ក្នុង​ពិធី​បុណ្យ​កាន់​បិណ្ឌ​ណាស់ គ្រាន់​តែ​លោក ត្រូវ​ជាប់​បម្រាប​ឃុំ​ខ្លួន នៅ​​ក្នុង​ផ្ទះ។ អ្នកស្រី ថា ក្រុម​មេធាវី មាន​បំណង​ ស្នើសុំ​ចៅក្រម​ អនុញ្ញាត​ឲ្យ​លោក កឹម សុខា បាន​ទៅ​វត្ត​ធ្វើ​បុណ្យ​នៅ​ឱកាស​ភ្ជុំបិណ្ឌ​ ជាមួយ​ពលរដ្ឋ​ដទៃ​ទៀត៖ «ខ្ញុំ​អត់​បាន​ទៅ ​សួរ​សុខ​ទុក្ខ​គាត់​ផង ដូច្នេះ​អត់​បាន​ទទួល​ព័ត៌មាន​អ្វី​ពី​គាត់​ទេ ប៉ុន្តែ​ការ​សន្និដ្ឋាន​របស់​ខ្ញុំ ធម្មតា​ទេ យើង​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា​ កាល​ណា​មាន​ពិធី​បុណ្យ​សាសនា​ ពិធី​បុណ្យ​ជាតិ​អ៊ីចឹង​ គឺ​​តែងតែ​ចង់​ទៅ​ចូលរួម​នៅ​ក្នុង​កម្មវិធី​ហ្នឹង​ហើយ​។ ជា​ពិសេស​ហ្នឹង​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ​ទៀត​សោត គឺ​ជា​បុណ្យ​ដែល​ឧទ្ទិស​ដល់​ញាតិ​សន្ដាន​ សាច់​ញាតិ​​ដែល​បាន​ចែក​ឋាន​ទៅ។ ធម្មតា​ទេ សាច់​ញាតិ​កូន​ចៅ​ ដែល​នៅ​រស់​ហ្នឹង គឺ​តែងតែ​ចង់​​វត្ត​ ទៅ​វ៉ា ឧទ្ទិស​កុសល​ជូន​ញាតិ​សន្ដាន​របស់​ខ្លួន​ដែរ​។ មិន​ថា​រូប​គាត់ ឬ​ក៏​អ្នក​ណា អ្នកណា​ដែល​កាន់​សាសនា​ព្រះ​ពុទ្ធ​។ ពូក​ខ្ញុំ​មិន​ទាន់​បាន​ជជែក​គ្នា​ពី​រឿង​ហ្នឹង​ថា ត្រូវ​សុំ​ឬ​មួយ​អត់។ ចាំ​មើល​ពួក​ខ្ញុំ​ជជែក​គ្នា​សិន​ណា»

លោក កឹម សុខា ត្រូវ​បាន​ឃុំ​ខ្លួន​មិន​បាន​ចូលរួម​បុណ្យ​ភ្ជុំបិណ្ឌ​ ចាប់​តាំង​ពី​ឆ្នាំ២០១៦ មក គឺ​កាល​នោះ លោក​ត្រូវ​បង្ខំ​ចិត្ត​ ឃុំ​ខ្លួន​ឯង ​ក្នុង​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​សង្កាត់​ចាក់​អង្រែ ដើម្បី​គេច​​​ពី​ការ​​ធ្វើ​ទុក្ខ​បុក​ម្នេញ ពី​​តុលាការ​ និង​របប​ក្រុង​ភ្នំពេញ ក្នុង​សំណុំ​ រឿង​កោះ​ហៅ​ លោក​ឲ្យ​ធ្វើ​សាក្សី​ ក្នុង​សំណុំ​រឿង​សញ្ចរកម្ម។

ក្រោយ​មក​ទៀត នៅ​ឆ្នាំ​២០១៧ នៅ​មុន​ពិធី​បុណ្យ​ដាក់​បិណ្ឌ​ប្រហែល​មួយ​ខែ​ លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​​របប​ក្រុង​ភ្នំពេញ សម្រុក​ចូល​ចាប់​ខ្លួន​ទាំង​កណ្ដាល​អាធ្រាត្រ​ យក​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ក្បែរ​ព្រំដែន​ប្រទេស​វៀតណាម ពី​បទ​​សន្ទិដ្ឋិភាព ឬ​ក្បត់​ជាតិ។

នៅ​​ខែ​កញ្ញា ឆ្នាំ​២០១៨ ទោះ​របប​ក្រុង​ភ្នំពេញ បាន​ដោះលែង​ លោក កឹម សុខា ពី​ពន្ធនាគារ​ត្រពាំង​ផ្លុង តែ​ចៅក្រម​ នៅ​បន្ត​ឃុំ​ខ្លួន​មេ​បក្ស​ប្រឆាំង​រូប​នេះ នៅ​ក្នុង​ផ្ទះ​ដដែល ដោយ​មិន​អនុញ្ញាត​ឲ្យ​ដើរ​ចេញ​ក្រៅ​របង​ ឬ​ ជួប​និយាយ​ស្ដី​ជាមួយ​នរណា​ម្នាក់​ឡើយ ក្រៅពី​ម្ដាយ ប្រពន្ធ​ កូន និង​មេធាវី ជា​ហេតុ​ធ្វើ​ឲ្យ​លោក​ខកខាន ​មិន​បាន​ចូលរួម​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ម្ដង​ទៀត។

អាស៊ី​សេរី​មិន​អាច​ទាក់ទង​ចៅក្រម​ស៊ើបសួរ​កាន់​សំណុំ​រឿង លោក កឹម សុខា គឺ លោក គី ឫទ្ធី បាន​ទេ នៅ​ថ្ងៃ​ទី១៧ ខែ​កញ្ញា​នេះ ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ក៏​មិន​អាច​ទាក់ទង​បាន​ដែរ។ តែ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ​កាល​ថ្ងៃ​ទី១០ កញ្ញា​ អះអាង​ថា លោក កឹម សុខា ត្រូវ​បាន​ដោះលែង​ឱ្យ​មក​រស់នៅ​ក្នុង​ផ្ទះ​ ជាមួយ​គ្រួសារ​យ៉ាង​សុខ​ស្រួល ចាប់​តាំង​ពី​ថ្ងៃ​ទី៩ ខែ​កញ្ញា ឆ្នាំ​២០១៨ ក្រោម​ហេតុផល​មនុស្សធម៌។

ផ្ទុយ​ពី​ការ​អះអាង​របស់​របប​ក្រុង​ភ្នំពេញ មេធាវី​ការពារ​ក្ដី​ឲ្យ​លោក កឹម សុខា អ្នកស្រី ម៉េង សុភារី ប្រាប់​ថា កូនក្ដី​អ្នកស្រី គ្មាន​ក្ដី​សុខ​ស្រួល​ឡើយ ព្រោះ​ចៅក្រម​បាន​ដក​ហូត​សិទ្ធិ​ក្នុង​នាម​ជា​មនុស្ស​ជាតិ​ ស្ទើរ​ទាំង​អស់​ហើយ សូម្បី​សិទ្ធិ​ទៅ​វត្ត​ធ្វើ​បុណ្យ​ដាក់​បិណ្ឌ​ក៏​គ្មាន​ដែរ។ ដូច្នេះ​គ្មាន​ផ្លូវ​ណា ដែល​លោក កឹម សុខា អាច​រស់​នៅ​បាន​ដោយ​សុខ​ស្រួល​ឡើយ។

ព្រះ​តេជគុណ​ លួន សាវ៉ាត គង់​នៅ​វត្ត​ស្លែង ឃុំ​ជីក្រែង ស្រុក​ជីក្រែង ខេត្ត​សៀមរាប យល់​ថា ចៅ​ក្រម ​ត្រូវ​អនុញ្ញាត​ឲ្យ ​លោក កឹម សុខា បាន​ទៅ​វត្ត​ធ្វើ​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំបិណ្ឌ។ ព្រះ​អង្គ​ពន្យល់​ថា ឱកាស​ភ្ជុំ​​បិណ្ឌ សូម្បី​ពពួក​ប្រេត ក៏​ទទួល​បាន​ការ​ដោះ​លែង​ឲ្យ​មក​ទទួល​យក​បុណ្យ​កុសល នៅ​វត្ត​អារាម​ដែរ។ ចំណែក​អ្នក​ទោស​វិញ ក៏​អនុញ្ញាត​ឲ្យ​ធ្វើ​បុណ្យ​រាប់​បាត្រ ក្នុង​ពន្ធនាគារ​ដែរ ដូច្នេះ លោក កឹម សុខា ជា​មនុស្ស​គ្មាន​ទោស អាជ្ញាធរ​ត្រូវ​ផ្ដល់​សិទ្ធិ​ឲ្យ​លោក​ទៅ​វត្ត​ធ្វើ​បុណ្យ​ភ្ជុំ​បិណ្ឌ៖ «អ៊ីចឹង​សូម្បី​តែ​ស្ដេច​យមរាជ​ក៏​គេ​មាន​ក្ដី​មេត្តា​ ចុះ​រឿង​អ្វី បាន​ជា​ខ្មែរ​យើង​ដូច​គ្នា ហើយ​ជា​ខ្មែរ​ដែល​កាន់​ព្រះ​ពុទ្ធ​សាសនា​ទេ ដែល​ជា​មាន​គំនុំ​ឈ្នានីស​មួល​បង្កាច់​ចោទ​ប្រកាន់​គ្នា ធ្វើ​បាប​គ្នា​ទាំង​ផ្លូវ​កាយ​ ផ្លូវ​វាចា ​​ទាំង​ផ្លូវ​ចិត្ត​ ទាំង​អស់​នេះ គឺ​ឈ្មោះ​ថា កំហុស​ខុស​ឆ្គង​នៃ​វប្បធម៌​ខ្មែរ ដែល​បាន​បន្សល់​ទុក​តាំង​ពី​បុរាណ​ផង អំពី​អត្ថន័យ​ភ្ជុំបិណ្ឌ ហើយ​ក៏​ខុស​ក្នុង​ច្បាប់​ព្រះ​ពុទ្ធសាសនា​ដែរ ដែល​ហាម​មនុស្ស​គ្មាន​ទោស​ពៃ មិន​ឲ្យ​មាន​សិទ្ធិ​សេរី ទៅ​ធ្វើ​បុណ្យ​ទាន​ ក្នុង​ឱកាស​ដ៏​សប្បាយ​រីក​រាយ​ក្នុង​ពិធី​បុណ្យ​ផ្សេងៗ បែប​នេះ​នោះ»

ពិធី​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំ​បិណ្ឌ មាន​រយៈ​ពេល ១៥ថ្ងៃ។ ពិធី​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំបិណ្ឌ​នៅ​ឆ្នាំ​នេះ ប្រព្រឹត្តិ​ទៅ​ពី​ថ្ងៃ​ទី១៤ ដល់​ថ្ងៃ​ទី២៨ កញ្ញា។ អ្នក​វិភាគ​នយោបាយ​ និង​ជា​សាស្ត្រាចារ្យ​ច្បាប់​ បណ្ឌិត ឡៅ ម៉ុងហៃ លើក​ឡើង​ថា ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ត្រូវ​បាន​ព្រះ​បាទ​អង្គ ឌួង បង្កើត​ឡើង​ក្នុង​រាជ្យ​ព្រះអង្គ​ ក្នុង​​បំណង​ពង្រឹង​ព្រះពុទ្ធ​សាសនា ធ្វើ​ជា​ស្នូល​នៃ​ឯកភាព​ជាតិ ដើម្បី​ឲ្យ​ប្រទេស​បាន​ឯករាជ្យ​ជាតិ។ បណ្ឌិត ឡៅ ម៉ុងហៃ និង​ពលរដ្ឋ​​ តែង​តែ​ជំរុញ​ឲ្យ​អ្នក​នយោបាយ​ខ្មែរ យក​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ ផ្សះផ្សា​ជាតិ​​​ ដោះលែង​អ្នក​​ទោស​នយោបាយ អ្នក​ទោស​មនសិការ​ ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

លោក ហ៊ុន សែន សរសើរ​ខ្លួនឯង​រឿង​បញ្ជូន​ពលករ​ទៅ​បរទេស

$
0
0

មេដឹកនាំ​របប​ក្រុងភ្នំពេញ បន្ត​ប្រតិកម្ម​ទៅ​នឹង​អ្នក​រិះគន់​រឿង​ចំណាកស្រុក ហើយ​សរសើរ ខ្លួនឯង​ថា បាន​ប្រឹងប្រែង​ជួយ​រក​ការងារ​ជូន​ពលរដ្ឋ​តាមរយៈ​ការងារ​ចំណាកស្រុក​នេះ​។ ពលរដ្ឋ និង​សង្គម​ស៊ីវិល ថា ការ​លើកឡើង​របស់ លោក ហ៊ុន សែន គឺ​មិនបាន​គិតដល់​ពលករ​ដែល​រងគ្រោះ​នោះ​ទេ។ ពួកគេ​ជំរុញ​ឱ្យ​របប​លោក​ហ៊ុន សែន គួរតែ​ព្យាយាម​បង្កើត​ការងារ​ឱ្យ​បាន​ច្រើន​សម្រាប់​ពលករ​ដែល​គ្មាន​ជំនាញ ជាជាង​បញ្ជូន ឬ​ទុក​ឱ្យ​គាត់​បង្ខំចិត្ត​ចំណាកស្រុក ព្រោះ​ពួកគាត់​ងាយ​រងគ្រោះ​ដោយ​មូលហេតុ​ផ្សេងៗ។

ប្រមុខ​រដ្ឋាភិបាល​ឯក​បក្ស​លោក ហ៊ុន សែន ឆ្លើយតប​ជា​ថ្មី​ទៀត​ចំពោះ​មតិ​ដែល​រិះគន់​លោក​រឿង​ដឹកនាំ​ធ្វើ​ឱ្យ​មាន​ពលរដ្ឋ​ចំណាកស្រុក​ច្រើន​ថា បញ្ហា​ចំណាកស្រុក​មិនមែន​តែ​ពលរដ្ឋ​ខ្មែរ​នោះ​ទេ ពោល​គឺ​ប្រជាពលរដ្ឋ​ប្រទេស​ដទៃ​ក៏​ធ្វើ​ចំណាកស្រុក​ដែរ​។ លោក​អួត​សរសើរ​ថា នេះ​ជា​ការ​ខិតខំ​របស់​របប​លោក ក្នុង​ស្វែងរក​ការងារ​ជូន​ប្រជាពលរដ្ឋ។

ថ្លែង​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការងារ​លើក​ទី​៣ ក្នុង​ក្របខ័ណ្ឌ ៥​ប្រទេសCLMTV ( កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និង​វៀតណាម​) លោក ហ៊ុន សែន លើកឡើង​ថា ការ​បញ្ជូន​ពលករ​ឱ្យ​បម្រើការ​នៅ​ក្រៅ​ប្រទេស មិនមែន​ជា​ការ​បណ្ដេញ​ឱ្យ​ទៅ​ធ្វើ​ខ្ញុំគេ ដូចជា​ការចោទប្រកាន់​មួយ​ចំនួន​នោះ​ឡើយ​។ លោក​អះអាង​ថា រដ្ឋាភិបាល​របស់​លោក កំពុង​ប្រឹងប្រែង​ជាមួយ​ប្រទេស​ដទៃ​ទៀត ដើម្បី​ធ្វើ​យ៉ាង ណា​ធានា​ពី​ការ​ការពារ​សិទ្ធិ និង​អត្ថប្រយោជន៍​របស់​ពលករ​ចំណាកស្រុក​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​នៅ ពេល​ខាងមុខ៖ «ក៏ប៉ុន្តែ​ចង្រៃ​អី​នៅ​ប្រទេស​កម្ពុជា កាលដែល​យើង​បាន​ខិតខំ​ស្វែងរក​ឱកាស​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស​ដូចជា​នៅ​កូរ៉េខាងត្បូង ជប៉ុន ម៉ាឡេស៊ី ថៃ​និង​សាំងហ្គាពូ (សិង្ហបុរី) ជាដើម បែរជា​គេ​ចាត់ទុកថា យើង​បាន​បញ្ជូន​មនុស្ស​ឱ្យ​ទៅ​ស៊ីឈ្នួល​គេ ទៅ​ធ្វើ​ខ្ញុំគេ​ប៉ុន្តែ​ឥឡូវ​សូម​យើង​ដាក់​សំណួរ​សួរ​មើល​ថា បើ​មិន​ធ្វើការ​ទេ តើ​អ្នកណា​អាច​រស់​ទៅ​បាន ។ ធ្វើការ​មាននៅ​ក្នុង​ប្រទេស​និង​ក្រៅ​ប្រទេស»

លោក ហ៊ុន សែន និង​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក ធ្លាប់​បាន​លើកឡើង​ជារឿយៗ​ថា ពលរដ្ឋ​ចេញទៅ​ធ្វើ​នៅ​ក្រៅ​ប្រទេស គឺជា​គោលនយោបាយ​មួយ​ដែល​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ជីវភាព​ល្អ​ប្រសើរ។

ផ្ទុយ​ពី​ការ​លើកឡើង​នេះ ពលករ​នៅ​ប្រទេស​ថៃ​មួយ​រូប លោក អ៊ុន សំណាង រៀបរាប់​ថា លោក បាន​បង្ខំចិត្ត​ចាកចេញ​ពី​ភូមិកំណើត​នៅ​ខេត្ត​តាកែវ ដើម្បី​ធ្វើ​ការងារ​ជា​សន្តិសុខ​នៅ​ប្រទេស​ថៃ ជិត​១០​ឆ្នាំ​មក​ហើយ ប៉ុន្តែ​លោក​នៅតែ​មិន​មាន​ជីវភាព​ល្អ​ប្រសើរ​ឡើយ។ ពលករ​រូប​នេះ បន្ត​ថា អ្វី​ដែល លោក ហ៊ុន សែន លើក​ឡើង គឺ​មិនបាន​គិតដល់​ពលករ​ដែល​រងគ្រោះ​នោះ​ទេ ពោល​គឺ​ចង់​បានតែ​ផល​ប្រយោជន៍​នយោបាយ​ពី​ប្រជាពលរដ្ឋ​ដែល​មិន​ដឹង​រឿង​ប៉ុណ្ណោះ។ លោក​អះអាង​ថា ពលករ​ខ្មែរ គ្មាន​សំណាង​ដូច​ពលករ​ប្រទេស​គេ​នោះ​ទេ ព្រោះ​ពលករ​ខ្មែរ​វេទនា​តាំងពី​មុន​ពេល​បាន​មក​ធ្វើការ​ម្ល៉េះ ដូចជា​លំបាក​រឿង​ធ្វើ​ឯកសារ​ដែល​មាន​តម្លៃ​ថ្លៃ​ចាប់ពី ៦​រយ​ទៅ​១​ពាន់​ដុល្លារ និង​ពេល​បាន​ធ្វើ​ការ គឺ​ប្រឈម​ការ​ធ្វើ​បាប ការ​ចាញ់​បោក​ក្រុមហ៊ុន​។ លោក​ថា មន្ត្រី​រដ្ឋាភិបាល​មិន​បាន​យកចិត្តទុកដាក់​ជួយ​ដោះស្រាយ​បញ្ហា​ទាំង​នេះ​ឡើយ៖ «និយាយ​រួម​តាំងពី​ចេញពី​ស្រុក​ខ្មែរ​មក​គឺ​លំបាក​តែ​ម្នាក់ៗ ចេះតែ​តស៊ូ ដូច​ជាទី​១ ពិបាក​រឿង​ធ្វើ​លិខិត​ក្រដាស​ស្នាម​ធ្វើដំណើរ តម្លៃ​ចាប់ពី​២​ម៉ឺន​បាត​ទៅ ៣​ម៉ឺន​បាត ។ ទី​២ ពេល​បាន​ធ្វើការ​ហើយ​គឺ​មិន​អាច​ប្ដូរ​ថៅកែ​បានទេ ។ ឧទាហរណ៍​ថា ពេល​យើង​មាន​បញ្ហា​ជាមួយ​ថៅកែ ក ហើយ​ចង់​ដូរ​ទៅ​ថៅកែ​ខ គឺ​គេ​មិន​ឱ្យ​ដូរ​ទេ គឺ​គេ​តម្រូវ​ឱ្យ​យើង​ធ្វើ​លិខិតស្នាម​ម្ដង​ទៀត ដែល​អស់ (ប្រាក់) ច្រើន​ម្តង​ទៀត។ ខ្ញុំ​មើល​មិន​ឃើញ​ថា រដ្ឋាភិបាល​ខិតខំ​ប្រឹង​បែង​នោះ​ទេ សូម្បីតែ​មានរឿង​បញ្ហា​អី គឺ​ពឹង​ពាក់​ទៅ​ស្ថានទូត​គឺ​ស្ថានទូត​មិន​ទាំង​លើក​ទូរស័ព្ទ​ផង»

ពលករ​រូប​នេះ បន្ត​ទៀត​ថា គ្មាន​អ្នកណា​ចង់​បែកបាក់​គ្រួសារ​នោះ​ទេ ប៉ុន្តែ​ដោយសារតែ​កត្តា​ជីវភាព ជាប់​បំណុល​ធនាគារ ព្រោះ​នៅ​ស្រុកកំណើត​គ្មាន​មុខរបរ ឬ​ប្រាក់​ឈ្នួល​ទាប ហើយ​ធ្វើស្រែ​ចម្ការ គ្មាន​ទីផ្សារ​សម្រាប់​លក់​កសិផល ទើប​លោក​បង្ខំចិត្ត​ធ្វើ​ចំណាកស្រុក​ទាំង​ប្រថុយប្រថាន​បែបនេះ​។ លោក​យល់ថា រដ្ឋាភិបាល មិន​គួរ​មាន​មោទនភាព​រឿង​បញ្ជូន​ពលករ​ទៅ​ក្រៅ​ប្រទេស​នោះ​ទេ ផ្ទុយទៅវិញ​គួរតែ មាន​ភាព​ខ្មាសអៀន​ប្រទេសជិតខាង​ដែល​មាន​លទ្ធភាព​បង្កើត​ការងារ​សម្រាប់​ប្រជា​ពលរដ្ឋ​ខ្មែរ៖ «លោក ហ៊ុន សែន ចេះតែ​អួត​អ៊ីចឹង គឺ​កាន់តែ​ធ្វើ​ឱ្យ​ខ្លួនឯង​ខុស បង្ហាញ​ថា អត់​មាន​សមត្ថភាព ហើយ​អត់​ចេះ​ខ្មាស​គេ​ថា ប្រទេស​គេ​មាន​សមត្ថភាព​ផ្ដល់​ប្រាក់ខែ​ខ្ពស់ៗ​ជូន​ពលករ ហើយ​ខ្លួនឯង​អត់​រក​វិធី​ដើម្បី​ផ្គត់ផ្គង់​ប្រាក់ខែ​ឱ្យ​បាន​ច្រើនៗ​ដូច​គេ។ កម្មករ​មក​ធ្វើការ​នេះ​លំបាក​ចង់​ងាប់ បែរជា​ដើរ​អួត​ថា កម្មករ​មាន​សំណាង​ទៅវិញ»

តួលេខ​របស់​ក្រសួង​ការងារ​ក្នុង​ឆ្នាំ​២០១៨ ឱ្យដឹង​ថា ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើ​ការ​នៅ​បរទេស មាន​ជាង ១ លាន ២ សែន​នាក់ ហើយ​បាន​នាំ​ចំណូល​មក​ស្រុក​ខ្មែរ​ជាង​២​ពាន់ ៣​រយ​លាន​ដុល្លារ។ ក្រសួង​អះអាង​ទៀត​ថា ក្រៅពី​ថវិកា ពលករ​ខ្មែរ​ក៏​ទទួល​បាន​មុខជំនាញ​វិជ្ជាជីវៈ ដើម្បី​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​ប្រទេសជាតិ​ផង​ដែរ។

មន្ត្រី​កម្មវិធី​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) លោក ឌី ថេហូយ៉ា មាន​ប្រសាសន៍​ថា ការ​ស្វែង​រក​ការងារ​ជូន​ពលរដ្ឋ​គឺជា​កាតព្វកិច្ច​របស់​រដ្ឋាភិបាល ប៉ុន្តែ​ទន្ទឹម​នឹង​នេះ រដ្ឋាភិបាល​ក៏​ត្រូវ​គិត​គួរ​អំពី​សេចក្ដី​សុខ និង​សុវត្ថិភាព​របស់​ពលករ​ផង​ដែរ ។ លោក​មើលឃើញ​ថា មុននឹង​ទទួល​បាន​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស ក្រុម​ពលករ​ត្រូវ​ចំណាយ​ប្រាក់​អស់​ជាច្រើន ជា​ឧទាហរណ៍​ទៅ​ប្រទេស​ថៃ​ចំណាយ​យ៉ាងហោចណាស់ ១​ពាន់​ដុល្លារ ចំណែក​ទៅ​ប្រទេស​កូរ៉េ និង​ជប៉ុន​វិញ ត្រូវ​ចំណាយ​ចាប់ពី ៥​ពាន់​ទៅ ៧​ពាន់​ដុល្លារ។ លោក​ថា បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​ពលករ​ជាច្រើន​ត្រូវ​ជាប់​ផុង​ក្នុង​បំណុល​ធនាគារ៖ «មិនមែន​ចេះតែ​ទៅ​គាត់​សមប្រកប​ទេ អាច​ចាញ់បោក​គេ​ហើយ គាត់​ខ្លះ​ខ្ចី​ប្រាក់​គេ ៥ ទៅ ៦​ពាន់​ដុល្លារ ធ្វើ​ឱ្យ​ជាប់​បំណុល​ធនាគារ​ហើយ​ការប្រាក់​ចេះតែ​កើន ឡើង​ច្រើន។ ទី​២ ខាង​ស្ថាប័នរដ្ឋ មិន​មាន​គោល​នយោបាយ​ដាក់​កំណត់​ឱ្យ​ក្រុមហ៊ុន​ជ្រើសរើស​ពលករ ថា មិន​ឱ្យ​លើស​ពី​៣​ខែ បន្ទាប់ពី​ដាក់ពាក្យ​គឺ​ត្រូវតែ​បញ្ជូន​ពលករ​ចេញ​ទៅ។ ដូច្នេះ​ដំណើរការ នៃ​ការ​ជ្រើសរើស និង​តម្លៃ​ត្រូវតែ​សមស្រប។ ពេល​ទៅ​ដល់​ប្រទេស​គោលដៅ​ហើយ គឺ​តួនាទី​របស់​រដ្ឋ ត្រូវ​ចុះ​តាមដាន​ត្រួតពិនិត្យ​ការអនុវត្ត​ការងារ​របស់​ពលរដ្ឋ​នៅ​ស្រុក​គេ​នោះ​ថា តើ គេ​គោរព​សិទ្ធិ​របស់​ពួកគាត់​ទេ និង​មិន​ត្រូវ​បាន​គេ​រំលោភបំពាន និង​កេង​ប្រវ័ញ្ច​ដែរ​ឬ​ទេ»

សកម្មជន​សិទ្ធិ​ការងារ​រូប​នេះ ទទួល​ស្គាល់​ថា ប្រទេស​ណា​ក៏​មាន​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​គេ​ផ្សេងៗ​ដែរ ប៉ុន្តែ​ពលករ​ប្រទេស​គេ មិនមែន​ធ្វើ​ចំណាកស្រុក​ដោយ​បង្ខំចិត្ត​ឡើយ គឺជា​ជម្រើស ហើយ​ប្រជាពលរដ្ឋ​គេ​ទៅ​ធ្វើការ​ក្នុង​ឋានៈ​ជា​ពលករ​ជំនាញ ឬ​អ្នកគ្រប់គ្រង​តែម្ដង ខុស​ឆ្ងាយ​ពី​ពលរដ្ឋ​ខ្មែរ​ដែល​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ក្នុង​ឋានៈ​ជា​ពលករ​ប្រើ​កម្លាំង និង​ទទួល​បាន​ប្រាក់ខែ​ទាប ហើយ​ងាយ​រងគ្រោះ​។ លោក​សង្កេត​ឃើញ​ថា ពលករ​ខ្លះ​ដែល​អាច​រក​ចំណូល​បាន​ជួយ​គ្រួសារ​នោះ គឺ​អាស្រ័យ​លើ​សំណាងល្អ​របស់​ខ្លួន​ដែល​ជួប​ថៅកែ និង​ក្រុមហ៊ុន​ល្អ ប៉ុន្តែ​មិនមែន​ដោយសារ តែ​ប្រព័ន្ធ​បញ្ជូន​ពលករ​របស់​រដ្ឋាភិបាល​នោះ​ទេ​។ លោក​បន្ត​ថា លោក ហ៊ុន សែន មិន​គួរ​ប្រៀបធៀប​ប្រទេស​កម្ពុជា​ជាមួយ​នឹង​ប្រទេស​ឡាវ ភូមា និង​ហ្វីលីពីន​ទេ ព្រោះ​ប្រទេស​ទាំងនេះ មាន​ប្រព័ន្ធ​ការពារ​ពលករ​បាន​យ៉ាង​ល្អ ខុស​ឆ្ងាយ​ពី​កម្ពុជា៖ «ខ្ញុំ​ឧទាហរណ៍​ថា រឿង​កុមារ​ដែល​ទៅ​ធ្វើ​ការ​ជាមួយ​ឪពុក​ម្តាយ​នៅ​ប្រទេស​ចុះ ភាគច្រើន​មិន​ទទួល​បាន​ការអប់រំ​រៀន​សូត្រ​ទេ ដោយសារ​ឪពុកម្ដាយ​មិនសូវ យល់ ហើយ​ពួក​គាត់​ពួនៗ​លាក់ៗ​មិនសូវ​ហ៊ាន​បង្ហាញខ្លួន ហើយ​ស្ថាប័ន​រដ្ឋ​មិន​បាន​ទៅ​តាម​ដាន និង​សហការ​ជាមួយ​ប្រទេស​ទទួល​ឱ្យ​ផ្តល់​ឱកាស​ឱ្យ​កុមារ​បាន​សិក្សា​រៀន​សូត្រ​ឡើយ។ បើ​និយាយ​ពី​ការ​ផ្តល់​ភាព​ស្របច្បាប់​វិញ គឺ​ប្រទេស​ភូមា​ផ្ទល់​ភាព​ស្រប​ច្បាប់​ជូន​ពលករ​ច្រើនជាង​ប្រទេស​យើង»

តាម​ការ​ប៉ាន់ស្មាន​ក្រៅផ្លូវការ​របស់​អង្គការ​សង់ត្រាល់ (CENTRAL) ចំនួន​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើ​ការ​នៅ​បរទេស មាន​ជាង ២​លាន​នាក់ ដែល​ក្នុង​នោះ​ជិត​២​លាន​នាក់ កំពុង​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ទាំង​ស្របច្បាប់ និង​មិន​ស្របច្បាប់។

របាយការណ៍​រួមគ្នា​របស់​អង្គការ​ពលកម្ម​អន្តរជាតិ ហៅ​កាត់​ថា (ILO) និង​អង្គការ​ទេសន្តរប្រវេសក៍​អន្តរជាតិ ហៅ​កាត់​ថា (IOM) ដែល​ចេញផ្សាយ​ក្នុង​ឆ្នាំ​២០១៧ បាន​រក​ឃើញ​ថា ពលករ​ចំណាកស្រុក​ខ្មែរ ៨​នាក់ ក្នុងចំណោម​១០​នាក់​ត្រូវ​បាន​រំលោភបំពាន​សិទ្ធិ​ការងារ និង​៧​នាក់​ក្នុងចំណោម ១០​នាក់ បាន​កើត​ជំងឺ​ផ្លូវ​ចិត្ត។

លោក ឌី ថេហូយ៉ា ផ្ដល់​មតិ​ថា ជម្រើស​ទី​មួយ គឺ​រដ្ឋាភិបាល គួរតែ​ពិចារណា​បង្កើត​មុខរបរ និង​ការងារ​ក្នុងស្រុក​ឱ្យ​បាន​ច្រើន សម្រាប់​ពលករ​ដែល​អត់​មាន​ជំនាញ ជាជាង​បញ្ជូន​ពួកគាត់ ឬ​ទុក​ឱ្យ​គាត់​បង្ខំចិត្ត​ចំណាកស្រុក​ទៅ​រក​ការងារ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​។ ជម្រើស​ទី​២ ប្រសិនបើ​រដ្ឋាភិបាល មិនទាន់​អាច​កាត់បន្ថយ​បញ្ហា​ចំណាកស្រុក បានទេ គឺ​រដ្ឋាភិបាល ត្រូវ​ពង្រឹង​ប្រព័ន្ធ​ការពារ​ពលករ តាមដាន​ក្រុមហ៊ុន​បញ្ជូន និង​ទទួល​ពលករ​ដើម្បី​ធានា​កុំ​ឱ្យ​ពលករ​ចាញ់បោក និង​រងគ្រោះ​។ ទន្ទឹមគ្នា​នេះ រដ្ឋាភិបាល​ត្រូវ​ផ្ដល់​ជំនាញ​វិជ្ជាជីវៈ ដល់​ពលករ​មុន ចេញទៅ​ធ្វើការ​។ បន្ទាប់ពី​ពលករ​បញ្ចប់​កុងត្រា ការងារ នៅ​ក្រៅ​ប្រទេស រដ្ឋាភិបាល​ត្រូវ​រៀបចំ​គម្រោង​ធ្វើ​មាតុភូមិនិវត្តន៍​ដើម្បី ផ្ដល់​ឱកាស​ឱ្យ​ពលករ​យក បទពិសោធន៍​និង​ជំនាញ​នៅ​ប្រទេស​ផ្សេងៗ មក​បម្រើ​ការងារ​នៅ​ក្នុង​ស្រុក​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


ពលរដ្ឋ​នាំ​គ្នា​តវ៉ា​នៅ​តុលាការ​កោះកុង​ពេល​តំណាង​២​នាក់​ចូល​បំភ្លឺ​តាម​បណ្ដឹង​ក្រុមហ៊ុន ហេង ហ៊ុយ

$
0
0

អ្នកស្រុក​ស្រែអំបិល​ប្រមាណ ១៣០​នាក់ ដែល​មាន​ជម្លោះដីធ្លី​ជាមួយ​ឧកញ៉ា ហេង ហ៊ុយ លើកគ្នា​ទៅ​តវ៉ា​មុខ​សាលាដំបូង​ខេត្ត​កោះកុង ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​ចោលការ​ប្រកាន់​លើ​តំណាង​របស់​ពួកគេ​។ ការ​តវ៉ា​នេះ ធ្វើឡើង​ស្រប​ពេល តំណាង​ពលរដ្ឋ​២​នាក់ ចូលខ្លួន​បំភ្លឺ​នៅ​តុលាការ ក្រោយពី​រង​បណ្ដឹង​របស់​ក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ ប្ដឹង​ពលរដ្ឋ ៣​បទល្មើស​ផ្សេងគ្នា​។ សង្គម​ស៊ីវិល​រំពឹង​ថា តុលាការ​នឹង​ទម្លាក់​ចោល​បទ​ចោទ​លើ​ពលរដ្ឋ ហើយ​ក្រសួង​ដែនដី និង​អាជ្ញាធរ​ខេត្ត អាច​ដោះស្រាយ​បញ្ចប់​ជម្លោះដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ។

តំណាង​ពលរដ្ឋ​២​រូប ដែល​ចូល​បំភ្លឺ​នៅ​សាលាដំបូង​ខេត្ត​កោះកុង នៅ​ថ្ងៃ​ទី​១៨ កញ្ញា មាន លោកស្រី កើត នៅ ចូល​ឆ្លើយ​នៅ​ចំពោះ​មុខ​ព្រះរាជអាជ្ញា នៅ​ពេល​ព្រឹក និង លោកស្រី អិន ធូ ចូល​បំភ្លឺ​នៅ​ពេល​រសៀល។

លោកស្រី កើត នៅ ដែល​ចូល​បំភ្លឺ​នៅ​តុលាការ​ខេត្ត​កោះកុង​អស់​រយៈពេល​ជាង​៣​ម៉ោង ប្រាប់​អាស៊ីសេរី ថា ព្រះរាជអាជ្ញា លោក រស់ សារាំ សាកសួរ​លោកស្រី​ជាច្រើន​សំនួរ ពាក់ព័ន្ធ​នឹង​ការ​កាន់​កាប់​ដី រហូតដល់​ពេល​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍​នៅ​ឆ្នាំ​២០០៧។

លោកស្រី ឱ្យ​ដឹង​ថា គ្រួសារ​គាត់​មាន​ដី​ទំហំ ៤​ហិកតារ​ធ្វើស្រែ ដែល​បន្ត​ពី​ឪពុកម្ដាយ ក្រោយពី​បែក​សម័យ​ខ្មែរក្រហម​។ ប៉ុន្តែ​នៅ​ឆ្នាំ​២០០៧ ស្រាប់តែ​លេច​ឈ្មោះ​ក្រុមហ៊ុន ហេង ហ៊ុយ ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​រំលោភ​យក​ដីធ្លី​ពលរដ្ឋ​ដោយ​គ្មាន​ផ្ដល់​សំណង ដោយ​អះអាង​ថា បាន​ទទួល​សិទ្ធិ​អភិវឌ្ឍន៍​ដី​សម្បទាន​សេដ្ឋកិច្ច​ដាំ​អំពៅ​នៅ​តំបន់​នោះ​ពី​រដ្ឋាភិបាល។

លោកស្រី លើកឡើង​​​​​​​​​​ថា ពួកគាត់​ជា​ពលរដ្ឋ​ក្រីក្រ មិនដែល​បាន​និយាយ​បរិហារកេរ្តិ៍​លោក ឧកញ៉ា ហេង ហ៊ុយ ម្ដងណា​ឡើយ​។ ស្ត្រី​វ័យ​ជាង​៦០​ឆ្នាំ​រូប​​​​​​​​​​​​​​​​​​​​​​​នេះ បញ្ជាក់​ថា ការ​ចេញ​តវ៉ា​រក​ដំណោះស្រាយ​រឿង​ដីធ្លី​កន្លងមក ពួកគាត់​សរុប​ជិត​២​រយ​គ្រួសារ គឺ​ចេញ​តវ៉ា​ទាំងអស់​គ្នា គ្មាន​អ្នកណា​ទៅ​ញុះញង់​ពលរដ្ឋ​ដូច​ការចោទប្រកាន់​នោះ​ទេ​។ តំណាង​ពលរដ្ឋ​រូប​នេះ ស្នើ​ដល់​តុលាការ​ទម្លាក់​ចោទ​បទ​ចោទ​មក​លើ​ពួកគាត់៖ «សំណូមពរ​ឱ្យ​ព្រះរាជអាជ្ញា​ឈប់​ចោទប្រកាន់ កោះហៅ​តំណាង​ពួក​ខ្ញុំ​មក​ទៀត ព្រោះ​ពួក​ខ្ញុំ​បាត់បង់​ដី​ដោយ​ពិតប្រាកដ មិនមែន​ដូច​ការ​លើកឡើង​របស់​ក្រុមហ៊ុន ហេង ហ៊ុយ និយាយ​ថា អត់​បាន​យក​ដី​ប្រជាពលរដ្ឋ​អ៊ីចឹង​ទេ»

ក្រុមហ៊ុន ហេង ហ៊ុយ បាន​ប្ដឹង​តំណាង​ពលរដ្ឋ​២​នាក់ និង​អ្នកភូមិ​៨​នាក់​ទៀត ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ បទ​បរិហារ​បង្កាច់​កេរ្តិ៍ និង​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ក្រោយពី​ពលរដ្ឋ​ជិត​២​រយ​គ្រួសារ​នាំគ្នា​ចេញ​តវ៉ា​រក​ដំណោះស្រាយ​ដីធ្លី​ពី អាជ្ញាធរ​ខេត្ត​កោះកុង និង​ក្រសួង​ដែនដី អស់​ជាច្រើនលើក​ច្រើន​សា។

អាស៊ីសេរី​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី​តំណាង​ក្រុមហ៊ុន ហេង ហ៊ុយ បានទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ​។

អ្នក​សម្របសម្រួល​អង្គការ​លីកាដូ​ប្រចាំ​ខេត្ត​កោះកុង (LICADHO) លោក ហួរ អ៊ីន លើកឡើង​ថា​ការ​ចោទប្រកាន់​ពលរដ្ឋ​ដល់​ទៅ​៣​បទល្មើស​ដូច្នេះ គឺ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​។ លោក ស្នើ​ដល់​តុលាការ​ចុះ​ស្រាវជ្រាវ​ករណី​វិវាទ​ដីធ្លី​មួយ​នេះ ឱ្យ​បាន​ច្បាស់លាស់ ដើម្បី​ផ្ដល់​ភាព​យុត្តិធម៌​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ៖ «បទល្មើស​ទី​៣​ដែល​គាត់​ប្ដឹង​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍​ហ្នឹង យើង​ឃើញ​ថា វា​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​សម្រាប់​ប្រជាពលរដ្ឋ បើសិនជា​ពួកគាត់​ជា​តំណាង​មិនបាន​ញុះញង់​ឬក៏​បបួល​ប្រជាពលរដ្ឋ​ផ្សេងទៀត​មក​ធ្វើការ​តវ៉ា ហើយ​ពលរដ្ឋ​មាន​ដី​ដែល​បាត់បង់​មែន អ៊ីចឹង​តុលាការ​គួរតែ​ពិចារណា​ក្នុង​ការ​ទម្លាក់​ការចោទប្រកាន់។ ហើយ​អាជ្ញាធរ​ខត្ត​ក៏ដូចជា​ក្រសួង​ដែនដី ហ្នឹង ធ្វើការ​សម្របសម្រួល​ដោះស្រាយ​ទំនាស់​ហ្នឹង​វិញ​។ អ៊ីចឹង​! ទំនាស់​ហ្នឹង វា​មិន​អូស​បន្លាយ​វែងឆ្ងាយ ហើយ​អាច​បញ្ចប់​ឆាប់ៗ»

មន្ត្រី​ផ្នែក​សិទ្ធិមនុស្ស​រូប​នេះ ទទូច​ដល់​ក្រសួង​រៀបចំ​ដែនដី និង​អាជ្ញាធរ​ខេត្ត​កោះកុង ចុះ​ស៊ើបអង្កេត​ករណី​នេះ និង​រិះរក​ដំណោះស្រាយ​ឱ្យ​ប្រជាពលរដ្ឋ នៅ​ស្រុក​ស្រែអំបិល ដោយ​ឈរ​លើ​គោលការណ៍​ច្បាប់ យុត្តិធម៌ និង​មនុស្សធម៌ ដើម្បី​បញ្ចប់​វិវាទ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ។

គិត​មក​ដល់​ពេល​នេះ ក្រសួង​ដែនដី នៅ​មិនទាន់​ចុះទៅ​ពិនិត្យមើល​ជម្លោះដីធ្លី រវាង​ក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ និង​ពលរដ្ឋ​ជិត ២​រយ​គ្រួសារ ស្ថិតនៅ​ឃុំ​ជីខលើ និង​ឃុំ​ជី​ក្រោម ក្នុងស្រុក​ស្រែអំបិល នៅ​ឡើយ បើ​ទោះ​បី​ជា​ក្រសួង​បាន​សន្យា​ជាមួយ​ពលរដ្ឋ​ហើយក៏​ដោយ៕

 

សកម្មជន​បរិស្ថាន​​សុំ​​របប​ក្រុង​ភ្នំពេញ​បើក​​ឲ្យ​សាធារណជន​ចូល​​មើល​​ទីតាំង​​ផ្ទុក​​សំរាម ៨៣​កុងតឺន័រ ដើម្បី​​ឱ្យ​​ប្រាកដ​​ថា ពិត​​ជា​​បាន​​បញ្ជូន​​ចេញ​​អស់

$
0
0

សកម្មជន​បរិស្ថាន​ ស្នើ​សុំ​របប​ក្រុង​ភ្នំពេញ បើក​ឲ្យ​សាធារណៈ​ជន អាច​ចូល​មើល​ទីតាំង​ដាក់​កុងតឺន័រ​ ដើម្បី​ឲ្យ​ប្រាកដ​ថា សំរាម​ទាំង​ទាំង​៨៣​កុងតឺន័រ ពិត​ត្រូវ​បាន​បញ្ជូន​ចេញ​អស់​មែន។ អាជ្ញាធរ​មិន​ទាន់​អាច​បញ្ជាក់​ថា ទីតាំង​នោះ នឹង​ត្រូវ​បើក​ឲ្យ​ចូល​​​មើល ឬ​យ៉ាង​ណា​ទេ។

សកម្មជន​បរិស្ថាន លោក ថុន រដ្ឋា មិន​ទាន់​ជឿជាក់​​ថា​ អាជ្ញាធរ​គយ​បាន​បញ្ជូន​សំរាម​ទាំង ៨៣​កុងតឺន័រ​ចេញ​ពី​កម្ពុជា​ទេ ព្រោះ​លោក​មិន​ទាន់​បាន​ឃើញ​ទីតាំង​ផ្ទុក​កុងតឺន័រ​ដាក់​សំរាម​ទាំង​នោះ​ថា ដឹក​ចេញ​ពី​កម្ពុជា​អស់​ឬ​នៅ។ លោក​ថា សកម្មជន​បរិស្ថាន​ធ្លាប់​សុំ​ចូល​ទៅ​មើល​ទីតាំង​កុងតឺន័រ​ទាំង​ ៨៣​នោះ នៅ​ក្នុង​បរិវេណ​កំពង់ផែ​ក្រុង​ព្រះសីហនុ​ដែរ តែ​មន្ត្រី​បដិសេធ។ លោក​ចង់​ឲ្យ​មន្ត្រី​បង្ហាញ​ទី​តាំង​នោះ ឲ្យ​ពលរដ្ឋ​ចូល​មើល ទើប​ពួក​គេ​ជឿ​ថា​សំរាម​ទាំង​នោះ ពិត​ត្រូវ​បាន​ដឹក​ចេញ​មែន៖ «បើ​សិន​ជា​បាន​ដឹក​ចេញ​មែន យើង​ចង់​ឲ្យ​គយ​ហ្នឹង មិន​មែន​ត្រឹម​ប្រកាស​ថា ​ក្រុមហ៊ុន​បាន​ដឹក​ចេញ​ទៅ​ប្រទេស​ដើម​ យើង​ចង់​ឲ្យ​បង្ហាញ​នូវ​តម្លា​ភាព អាច​ថា មាន​អង្គការ​សង្គម​ស៊ីវិល​ យុវជន ប្រជាពលរដ្ឋ​ហ្នឹង បាន​ចូល​ទៅ​មើល​ ថា​ប្រាកដ​ជា សំរាម​ទាំង​ ៨៣​កុងតឺន័រ​ហ្នឹង​បាន​ដឹក​ចេញ​ពី​កម្ពុជា​ជាក់ស្ដែង​មែន ព្រោះ​យើង​អត់​មាន​ជំនឿ​ចិត្ត​ទៅ​លើ​របប​លោក ហ៊ុន សែន ទេ។ កន្លង​មក​ហ្នឹង​ គឺ​ទាក់ទង​នឹង​តម្លាភាព​គឺ​អត់​មាន​សោះ។ អ៊ីចឹង​បាន​ជា​ពួក​យើង​ថា អ្វី​ដែល​ពួកគាត់​និយាយ​ អត់​មាន​ភាព​ប្រាកដ​ជឿ​ ១០០​ភាគ​​រយ​ថា ប្រាកដ​ជា​សំរាម​ទាំង ៨៣​កុងតឺន័រ ដឹក​ចេញ​ប្រាកដ​មែន​ ឬ​អត់​ ទាល់​តែ​យើង​ឃើញ​ជាក់​ស្ដែង​ថា​ មិន​មាន​ឃើញ​អា​កុងតឺន័រ​សំរាម​ហ្នឹង ក្នុង​ផែ​ក្រុង​ព្រះសីហនុ ហើយ​មាន​ឯកសារ​បញ្ជាក់​អ្វី​ជា​ដើម​ហ្នឹង ទើប​យើង​ជឿ​ទុក​ចិត្ត»

អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា កាលពី​ថ្ងៃ​ទី១៦ កញ្ញា​ប្រកាស​ថា កាក​សំណល់​ប្លាស្ទីក​ចំនួន ៨៣​កុងតឺន័រ ដែល​បាន​លួច​នាំ​ចូល​ប្រទេស​កម្ពុជា​ដោយ​ខុស​ច្បាប់ ដោយ​ក្រុមហ៊ុន​ប្លាស្ទីក ជុង ង្វៀង (CHUNGYUEN PLASTIC MANUFACTURE) ត្រូវ​បាន​បញ្ជូន​ចេញ​ពី​ប្រទេស​កម្ពុជា ទៅ​ប្រទេស​ដើម​វិញ​អស់​ហើយ។ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បញ្ជាក់​ថា ក្រុមហ៊ុន​នេះ បាន​ដឹក​ជញ្ជូន​កាក​សំណល់​ប្លាស្ទិក​ទម្ងន់​ជិត ១ពាន់ ៦រយ​តោន (.៦០០) ចេញ​ ចំនួន​ ២​លើក ដោយ​លើក​ទី​១ ដឹក​ចេញ​ចំនួន​ ១៤​កុងតឺន័រ កាល​ពី​ថ្ងៃ​ទី២០ ខែ​សីហា ហើយ​លើក​ទី២ បាន​បន្ត​ដឹក​ចេញ​កាក​សំណល់​ប្លាស្ទិក​ នៅ​សេស​សល់​ចំនួន ៦៩​កុងតឺន័រ កាល​ពី​ថ្ងៃ​ទី១៥ ខែ​កញ្ញា។

បន្ថែម​ពី​នេះ អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ផាក​ពិន័យ​ក្រុមហ៊ុន​ឲ្យ​បង់​ប្រាក់​ផាក​ពិន័យ​ចំនួន ២ម៉ឺន ៥ពាន់ (២៥.០០០) ដុល្លារ​អាមេរិក តាម​លក្ខខណ្ឌ ដែល​បាន​សម្រេច​ដោយ​សមត្ថកិច្ច​កម្ពុជា ចប់​សព្វ​គ្រប់​អស់​ហើយ។

អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ព្រះសីហនុ លោក ឃាង ភារម្យ ប្រាប់​អាស៊ី​សេរី​ថា លោក​មិន​ដឹង​ប្រាកដ​ថា សំរាម​ទាំង ៨៣​កុងតឺន័រ នៅ​ខេត្ត​ព្រះសីហនុ ត្រូវ​បាន​ដឹក​ចេញ​អស់​ ឬ​នៅ​ទេ។ លោក​បង្វែរ​ឲ្យ​ទៅ​សួរ​ព័ត៌មាន​បន្ថែម​ ពី​ខាង​អគ្គនាយកដ្ឋាន​គយ និង​ក្រសួង​បរិស្ថាន៖ «បើ​សម្រាប់​ខ្ញុំ ខ្ញុំ​អត់​ច្បាស់​ទេ រឿង​ព័ត៌មាន​ ព្រោះ​ដោយសារ​ការ​គ្រប់គ្រង​ករណី​នេះ គឺ​ស្ថាប័ន​គយ និង​ក្រសួង​បរិស្ថាន»

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា លោក គុណ ញឹម បាន​ទេ នៅ​ថ្ងៃ​ទី១៨ កញ្ញា ដោយសារ​ទូរស័ព្ទ​រោទ៍​គ្មាន​អ្នក​ទទួល។

ទោះ​បី​ជា​យ៉ាង​ណា អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក នេត ភក្ត្រា អះអាង​ថា សំរាម​ទាំង ៨៣​កុងតឺន័រ ពិត​ជា​ត្រូវ​បាន​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បញ្ជូន​ចេញ​អស់​ហើយ តែ​លោក​មិន​បញ្ជាក់​ថា សំរាម​ទាំង​នោះ ត្រូវ​បញ្ជូន​ចេញ​ទៅ​ប្រទេស​ណា​ទេ៖ «អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ ក៏​ដូចជា​ក្រសួង​បរិស្ថាន​ និង​ភាគី​ពាក់ព័ន្ធ​នានា​ ផ្សេង​ទៀត នៅ​ក្នុង​ការ​ទប់​ស្កាត់ ក៏​ដូច​ជា​ចាប់​បញ្ជូន​ឲ្យ​កុងតឺន័រ​សំរាម​ប្លាស្ទិក​ទាំង​៨៣ ឲ្យ​វិល​ទៅ​ប្រទេស​ដើម​វិញ»

កាកសំណល់​សំរាម​ប្លាស្ទិក ចំនួន ៨៣​កុងតឺន័រ ត្រូវ​បាន​វេច​ខ្ចប់​យ៉ាង​មាន​របៀបរៀបរយ​ដាក់​នៅ​ក្នុង​កុងតឺន័រ​ដឹក​មក​កាន់​កំពង់ផែ​ក្រុង​ព្រះសីហនុ ជា​បន្ត​បន្ទាប់ តាំង​ពី​ខែ​តុលា​ឆ្នាំ២០១៨។ របប​ក្រុង​ភ្នំពេញ​បញ្ចេញ​ព័ត៌មាន​នេះ កាល​ពី​ថ្ងៃ​ទី១៦ ខែ​កក្កដា។ អាជ្ញាធរ​អះអាង​ថា សំរាម ៨៣​កុងតឺន័រ មាន​ប្រភព​ចេញពី​សហរដ្ឋ​អាមេរិក និង​ប្រទេស​កាណាដា តាម​រយៈ​ក្រុមហ៊ុន​ចិន ដឹក​យក​មក​ទម្លាក់​ចោល នៅ​កំពង់ផែ​ក្រុងព្រះសីហនុ។ ទោះ​យ៉ាង​ណា ស្ថាប័ន​គយ​អះអាង​ថា មន្ទីរ​ពិសោធន៍​រក​ឃើញ​ថា កាក​សំណល់​ប្លាស្ទិក​ទាំង ៨៣​កុងតឺន័រ​នោះ គ្មាន​ផ្ទុក​សារធាតុ​គ្រោះ​ថ្នាក់​ដល់​សុខភាព​ឡើយ។ ស្ថានទូត​អាមេរិក​នៅ​កម្ពុជា​ធ្លាប់​បដិសេធ​មិន​អត្ថាធិប្បាយ ចំពោះ​កាក​សំណល់​សំរាម​នេះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បក្ស​ប្រឆាំង​ថា លោក សម រង្ស៊ី នឹង​មិន​ចូល​កម្ពុជា​តាម​ប្រទេស​វៀតណាម​និង​ឡាវ​ឡើយ

$
0
0

គណបក្ស​សង្គ្រោះជាតិ​បង្ហើប​ឱ្យ​ដឹង​ថា ប្រទេស​វៀតណាម និង​ប្រទេស​ឡាវ មិនមែន​ជា​ជម្រើស​ដែល​លោក សម រង្ស៊ី ត្រូវ​ធ្វើដំណើរ​ឆ្លងកាត់​ចូល​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី៩ ខែ​វិច្ឆិកា​នោះ​ទេ​។ អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​ឆ្លើយតប​ថា ទោះ​លោក សម រង្ស៊ី ចូល​តាម​ច្រក​ណា ឬ​មធ្យោបាយ​ណា មិន​សំខាន់​ទេ ប៉ុន្តែ​អ្វី​ដែល​ចាំបាច់​នោះ គឺ​លោក សម រង្ស៊ី ជាន់​ទឹកដី​ខ្មែរ​ពេលណា សមត្ថកិច្ច​នឹង​ចាប់​បញ្ជូន​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាការ​ក្នុង​ពេល​នោះ។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក អេង ឆៃ អ៊ាង អះអាង​តាម​ហ្វេសប៊ុក​ថ្មីៗ​នេះ​ថា គណបក្ស​សង្គ្រោះជាតិ​មិន​ជ្រើស​រើស​យក​ប្រទេស​កុម្មុយនិស្ត​ធ្វើជា​ផ្លូវ​ឱ្យ​លោក សម រង្ស៊ី ឆ្លង​កាត់​នោះ​ទេ។ លោក​បន្ត​ថា មានតែ​ប្រទេស​វៀតណាម និង​ប្រទេស​ឡាវ​ទេ ដែល​ព្រម​អនុវត្ត​តាម​សាលដីកា​តុលាការ​នៃ​ការ​ចាប់​ខ្លួន​លោក សម រង្ស៊ី ប៉ុន្តែ​ប្រទេស​សេរី​ផ្សេងទៀត​ក្នុង​តំបន់​អាស៊ាន​គេ​មិន​អនុវត្ត​តាម​ឡើយ៖ «យើង​នឹង​ជ្រើសរើស​ចេញពី​ប្រទេស​ព្រោះ​នៅ​អាស៊ាន​មាន​ប្រទេស​ច្រើន ប៉ុន្តែ​ចុះ​ពោះ​ឡាវ និង​វៀតណាម យើង​មិនដែល​គិតដល់​ទេ​ព្រោះ​វៀតណាម​ជា​បងធំ​របស់​ឡាវ របស់ ហ៊ុន សែន អ៊ីចឹង​ច្បាស់​ជា​គេ​មិន​អនុញ្ញាត​ឱ្យ​យើង​ឆ្លងកាត់​ទេ»

ទោះជា​យ៉ាងណា​លោក អេង ឆៃអ៊ាង មិន​ទាន់​បញ្ជាក់​តម្រាយ​ផ្លូវ​ជាក់លាក់​ដែល​លោក សម រង្ស៊ី និង​អ្នកគាំទ្រ​ត្រូវ​ធ្វើ​ដំណើរ​ដើម្បី​ចូល​ប្រទេស​កម្ពុជា​នោះ​ទេ។ ក៏ប៉ុន្តែ​ផ្អែក​តាម​ទីតាំង​ភូមិសាស្ត្រ​ប្រទេស​កម្ពុជា មាន​ព្រំដែន​ជាប់​ប្រទេស​៣ ប៉ុណ្ណោះ គឺ​ប្រទេស​ថៃ វៀតណាម និង​ប្រទេស​ឡាវ។ លោក អេង ឆៃអ៊ាង ធ្លាប់​បាន​ប្រកាស​កាលពី​ចុងខែ​សីហា​ថា លោក សម រង្ស៊ី នឹង​ជ្រើសរើស​ផ្លូវ​មួយ​ក្នុងចំណោម ផ្លូវ​បី​ទាំង​គឺ​ផ្លូវ ទឹក ផ្លូវ គោក និង​ផ្លូវ​អាកាស​ដើម្បី​ធ្វើដំណើរ​ចូល​កម្ពុជា។

ចំណែក លោក សម រង្ស៊ី វិញ បាន​អំពាវនាវ​ជាថ្មី​ម្តង​ទៀត​ដល់​កងកម្លាំងប្រដាប់អាវុធ ឱ្យ​រើ​បម្រះ​ខ្លួន និង​ផ្ដាច់​ខ្លួន​ពី​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​លោក​ចាត់ទុកថា ជា​របប​ផ្ដាច់ការ​។ លោក​អំពាវនាវ​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​ចូលរួម​ជាមួយ​ប្រជាពលរដ្ឋ និង​គណបក្ស​សង្គ្រោះ​ជាតិ រួមគ្នា​ជា​ធ្លុង​មួយ ទាមទារ​សេរីភាព យុត្តិធម៌ និង​លទ្ធិប្រជាធិបតេយ្យ​។ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​រូប​នេះ​បង្ហោះ​សារ​តាម​ហ្វេសប៊ុកនៅ​ថ្ងៃ​ទី​១៧ កញ្ញា​ថា មាន​មូលហេតុ​បី​ដែល​ធ្វើ​ឱ្យ​កងកម្លាំង​ចូលរួម​ផ្តួល​រំលំ​របប​លោក ហ៊ុន សែន គឺ​អំពើពុករលួយ កងកម្លាំងប្រដាប់អាវុធ​ទទួល​បាន​ប្រាក់ខែ​តិចតួច និង​ការ​ដំឡើង​ឋានៈ​តួនាទី​ក្នុង​ជួរ​កងទ័ព​ធ្វើតាម​សែស្រឡាយ​បក្សពួកនិយម៖ «កង​កម្លាំង​ប្រដាប់​អាវុធ​ជា​កងកម្លាំងប្រដាប់អាវុធ​របស់​ជាតិ មិនមែន​របស់​កងកម្លាំង​របស់​បក្ស​ណា ឬ​របស់​បុគ្គល​ណា​ទេ ដូច្នេះ​បើ​បុគ្គល​ណា​ក្រុម​ណា​បញ្ជា​បងប្អូន​កូនក្មួយ​ទៅ​បាញ់​ប្រហារ​លើ​ពលរដ្ឋ​ស្លូត​ត្រង់​ដើម្បី​ឱ្យ​អ្នកដឹកនាំ​ប្រទេស​សព្វថ្ងៃ​រក្សា​អំណាច​ផ្ដាច់ការ និង​អំណាច​ពុករលួយ​របស់​គេ​សូម​បងប្អូន​កូនក្មួយ​កុំ​ធ្វើ​តាម​បញ្ជា»

ទោះជា​យ៉ាងណា អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា យល់​ថា នេះ​សំដី​បោកប្រាស់​របស់​លោក សម រង្ស៊ី។ លោក​អះអាង​ថា គ្មាន​កងកម្លាំង​រូប​ណា​ស្ដាប់​តាម​មេ​បក្ស​ប្រឆាំង​រូប​នេះ​ឡើយ ផ្ទុយទៅវិញ​កងកម្លាំង​ប្រដាប់​អាវុធ​កំពុង រង់ចាំ​ចាប់ លោក សម រង្ស៊ី យក​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ។ អ្នកនាំពាក្យ​រូប​នេះ បន្ត​ទៀត​ថា ទោះ​លោក សម រង្ស៊ី មក​តាម​ច្រក​ណា​ឬ​មធ្យោបាយ​ណា​ក៏​ដោយ ឱ្យ​តែ​ជាន់​ទឹកដី​ខ្មែរ គឺ​នឹង​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ភ្លាមៗ​តែម្ដង ព្រោះ​សមត្ថកិច្ច​ទទួល​​បាន​ដីកា​ពី​តុលាការ​រួចរាល់​អស់ហើយ​ដើម្បី​ចាប់​លោក សម រង្ស៊ី ទៅ​ដាក់​ពន្ធនាគារ៖ «កុំ​ថា​តាម​ថៃ​តាម​វៀតណាម​តាម​អី​ឥឡូវ​យើង​មិនបាច់​និយាយ​ទេ តាម​ណា​ក៏​ដោយ តាម​ម៉ាឡេស៊ី​ក៏ដោយ តាម​ស្អី​ក៏ដោយ តែ​ចូល​ដល់​ដី​ខ្មែរ​គឺ​ពិតជា​ជាប់​ខ្នោះ​ហើយ ទោះ​៨​ទិស​មក​តាម​ណា ហី​យក​វិធី​តេជោដំឌិន​ក៏​ទៅ​អត់​រួច​ដែរ តែ​ងើប​ក្បាល​មក​ជាប់​ខ្នោះ​ហើយ»

អ្នកវិភាគ​បញ្ហា​នយោបាយ​លោក​ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​ក្នុង​ប្រទេស​ហ្វាំងឡង់ និង​ដែល​ហ៊ាន​រិះគន់​លោក ហ៊ុន សែន ឥត​សំចៃ​មាត់ គឺ​លោក គឹម សុខ យល់ថា ការ​បង្ហាញ​តម្រុយ​ខ្លះៗ នៃ​ការ​ធ្វើ​ដំណើរ​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី នេះ​ជា​ល្បិច​នយោបាយ​របស់​គណបក្ស​សង្គ្រោះជាតិ។ លោក​ថា រឿង​សំខាន់​ដែល​គណបក្សប្រឆាំង​ត្រូវ​ធ្វើ និង​អ្វី​ដែល​អ្នកគាំទ្រ​របស់​ខ្លួន​ត្រូវ​ផ្ដោត​អារម្មណ៍​នោះ គឺជា​យុទ្ធសាស្ត្រ និង​លទ្ធភាព​អាច​ចូល​ស្រុក​បាន​របស់​លោក សម រង្ស៊ី និង​ការរៀបចំ​បណ្ដាញ​ឱ្យ​អ្នកគាំទ្រ​នៃ​គណបក្ស​នេះ​អាច​ចូល​ស្រុក​បាន៖ «ចូល​យ៉ាងម៉េច​បាន​ហើយ​រៀបចំ​បណ្ដាញ​ដោយ​ការ​ចូល​ដោយ​សុវត្ថិភាព​របៀប​ណា​ដែល​អាច​ឈរជើង​នៅ​ប្រទេស​កម្ពុជា​បាន​នោះ គឺជា​ការ​ចាំ​អបអរសាទរ​របស់​ប្រជាពលរដ្ឋ​ហើយ​រឿង​ដែល​សំខាន់​បំផុត គឺថា​កាលណា​គេ​និយាយ​ការ​រៀបចំ​​បណ្ដាញ​សន្តិសុខ​ចូល​ស្រុក​របៀប​នេះ គឺ​មាន​លក្ខណៈ​នៃ​ការរៀបចំ​ជា​សម្ងាត់​ហើយ​ប្រសិនបើ​មានការ​លើកឡើង​ថា មិន​ចូល​ច្រក​នេះ ឬ​ចូល​ច្រក​នោះ​គឺជា​តាក់​តិច​របស់​អ្នកនយោបាយ​ទេ»

គណបក្ស​សង្គ្រោះជាតិ​ប្រកាស​ថា លោក សម រង្ស៊ី នឹង​ធ្វើ​មាតុភូមិនិវត្តន៍​ទៅ​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ខាងមុខ ដែល​ចំ​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ ហើយ​គិត​ត្រឹម ថ្ងៃ​ទី​១៨ ខែ​កញ្ញា នៅ​សល់​តែ ៥២​ថ្ងៃ​ទៀត​ទេ ពេលវេលា​នោះ​នឹង​មកដល់។ ទាក់ទង​ផែនការ​សកម្មភាព​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី នេះ ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះជាតិ រាជធានី​ភ្នំពេញ លោក ម៉ន ផល្លា ឱ្យ​ដឹង​ថា លោក​តែង​ប្រជុំ​ជា​ទៀងទាត់​ជាមួយ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដើម្បី​រៀបចំ​រចនាសម្ព័ន្ធ ចាប់​តាំង​ពី រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រហូតដល់​ឃុំ​សង្កាត់ សម្រាប់​ការពារ​សុវត្ថិភាព​ជូន​លោក សម រង្ស៊ី។

ទោះជា​យ៉ាងណា អ្នកឃ្លាំមើល​នយោបាយ​មួយ​ចំនួន​មិនទាន់​ជឿ​ថា លោក សម រង្ស៊ី នឹង​គោរព​តាម​សន្យា​នៅឡើយ​ទេ ព្រោះ​កន្លងមក​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ មិន​បាន​អនុវត្ត​តាម​សន្យា​របស់​ខ្លួន​ឡើយ ជុំវិញ​ដំណើរ​វិល​ចូល​ស្រុក​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ឯកអគ្គរដ្ឋទូត​ថ្មីរបស់អាមេរិក មកដល់កម្ពុជា និង សង្ឃឹមពង្រឹង​ទំនាក់ទំនងរវាង​ប្រទេស​ទាំងពីរ

$
0
0

ឯកអគ្គរដ្ឋទូត​ថ្មី​របស់​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា ​ធ្វើ​ដំណើរ​ទៅដល់​ប្រទេស​កម្ពុជា​ហើយ កាលពី​យប់​មិញ ដោយ​លោក​ប្ដេជ្ញា​ថា ​នឹង​ពង្រឹង​ទំនាក់ទំនង​​រវាង​ប្រទេស​ទាំងពីរ រួម​ទាំង​ផ្នែក​ពាណិជ្ជកម្ម សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ផង។

ឯកអគ្គរដ្ឋទូត​ថ្មី​របស់​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​លោក ប៉ាទ្រីក ម័រហ្វី (W. Patrick Murphy) បាន​ធ្វើ​ដំណើរ​ទៅដល់​ប្រទេស​កម្ពុជា​ហើយ​កាល​ពី​យប់​ថ្ងៃ​ទី​១៨ ខែ​កញ្ញា។ តាមរយៈ​សារ​នៅ​លើ​គណនី​ធ្វីតទ័រ (Twitter) របស់​លោក កាលពី​ម៉ោង ១២ និង ៣១នាទី​ យប់​ម្សិលមិញ​នេះ លោក​ថ្លែង​ភ្លាមៗ​ នៅ​ព្រលាន​យន្តហោះ​ថា លោក​មាន​អារម្មណ៍​ថា លោក​ត្រូវ​បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ ហើយ​ទន្ទឹង​រង់ចាំ​ពង្រឹង​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​កម្ពុជា។

ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​កម្ពុជា មាន​ភាព​ល្អក់កករ និង​រកាំរកូស​ខ្លាំង​ក្រោយ​របប​លោក ហ៊ុន សែន ចាប់​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​​លោក កឹម សុខា ដាក់​ពន្ធនាគារ បណ្ដេញ​អង្គការ​សង្គម​ស៊ីវិល រួមមាន​អង្គការ​អាមេរិក គឺ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​រៀបចំ​ការបោះឆ្នោត​ដោយ​ផាត់​ចោល​គណបក្ស​ប្រឆាំង​ជាដើម។

ផ្ដើម​ពី​បញ្ហា​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​នេះ សហរដ្ឋអាមេរិក បាន​កាត់​ផ្តាច់​ជំនួយ ដែល​ធ្លាប់​ផ្ដល់​ឱ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​..ប​) និង​ជំនួយ​ទាំងអស់ ទៅ​រដ្ឋាភិបាល​កម្ពុជា លើកលែងតែ​ជំនួយ​មនុស្សធម៌​។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បិទ​ទិដ្ឋាការ ចំពោះ​​មន្ត្រី​ជាន់ខ្ពស់​នៃ​របប​លោក ហ៊ុន សែន ដែល​ចូល​​ដៃ​​ក្នុង​​ការ​រំលោភ​​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ និង​ដាក់​មេកង​អង្គរក្ស​លោក ហ៊ុន សែន គឺ​លោក ហ៊ីង ប៊ុនហៀង នៅ​ក្នុង​បញ្ជី​ខ្មៅ ដែល​ត្រូវ​បង្កក​ទ្រព្យសម្បត្តិ​មុនគេ។

សហរដ្ឋអាមេរិក​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ជា​បន្តបន្ទាប់ ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ ដោយ​ស្នើ​ឱ្យ​របប​លោក ហ៊ុន សែន ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ។ សេចក្តី​ថ្លែងការណ៍​ថ្មី និង​ចុងក្រោយ​មួយ ទើបតែ​ធ្វើ​នៅ​ថ្ងៃ​ទី១០ ខែ​កញ្ញា ដែល​ក្រសួង​ការបរទេស​អាមេរិក អំពាវនាវ​ឱ្យ​របប​លោក ហ៊ុន សែន ដោះលែង​លោក កឹម សុខា ជា​បន្ទាន់។

កាលពី​ចុង​ឆ្នាំ​២០១៧ ពោល​គឺ​ក្រោយ​ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​ភ្លាម លោក ប៉ាទ្រីក ម័រហ្វី គឺជា​មន្ត្រី​ជាន់ខ្ពស់​អាមេរិក​ដំបូង​គេ ដែល​បាន​បំពេញ​ទស្សនកិច្ច​ទៅ​កម្ពុជា ដែល​កាលណោះ លោក​បាន​បញ្ជាក់​ជំហរ​សហរដ្ឋអាមេរិក ដែល​ទាមទារ​ឱ្យ​របប​ក្រុងភ្នំពេញ​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ។

អ្នកនាំពាក្យ​បក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ធ្លាប់​អះអាង​ថា ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សហរដ្ឋអាមេរិក​នេះ នឹង​ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​កម្ពុជា​និង​អាមេរិក​មាន​លក្ខណៈ​ល្អ​ប្រសើរ​ឡើងវិញ ដោយសារតែ​លោក ប៉ាទ្រីក ម័រហ្វី ជា​បុគ្គល​មាន​បទ​ពិសោធន៍ និង​ចំណេះដឹង​ការងារ​ការទូត​ច្រើន​ឆ្នាំ។

ប៉ុន្តែ អ្នកវិភាគ​នយោបាយ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់​រម្លឹក​ថា​ទំនាក់ទំនង​ល្អ ឬ​ល្អក់កករ​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា គឺ​ស្ថិត​នៅ​លើ​របប​ក្រុងភ្នំពេញ ថា តើ​ព្រម​ស្ដារ​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ឡើងវិញ យូរ ឬ​ឆាប់​ប៉ុនណា​តែប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បក្ស​ប្រឆាំង​គ្រោង​ស្នើ​ឱ្យ​អាមេរិក​ការពារ​សន្តិសុខ​លោក សម រង្ស៊ី ពេល​​វិល​ទៅ​កម្ពុជា

$
0
0

គណបក្សប្រឆាំង​គ្រោង​សំណូមពរ​ឱ្យ​សហរដ្ឋអាមេរិក​ជួយ​ការពារ​សន្តិសុខ​លោក សម រង្ស៊ី ពេល វិលត្រឡប់​ចូលកាន់​ប្រទេស​កម្ពុជា​វិញ​នៅ​ក្នុង​ថ្ងៃ​ទី​៩ ខែ វិច្ឆិកា​ខាងមុខនេះ។ មន្ត្រី​របប​ក្រុងភ្នំពេញ​ថា សហរដ្ឋអាមេរិក​គ្មាន​ឥទ្ធិពល​មក​លើ​រដ្ឋាភិបាល​កម្ពុជា​របស់​លោក ហ៊ុន សែន ទេ។

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ គ្រោង​ជួប​ជាមួយ​សមាជិក​សភា​ព្រឹទ្ធសភា មន្ត្រី​ក្រសួង​ការបរទេស មន្ត្រី​ក្រសួងការពារជាតិ​នៅ​មន្ទីរ​បញ្ចកោណ​សហរដ្ឋអាមេរិក និង​ជាមួយ​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​បណ្ដា​រដ្ឋ​មួយ​ចំនួន និង​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ប្រទេស​កាណាដា​ផង​ដែរ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល ១០​ថ្ងៃ នៅ​លើ​ទឹកដី​សហរដ្ឋអាមេរិក​និង​ប្រទេស​កាណាដា។

មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​សង្គ្រោះជាតិ នៅ​សហរដ្ឋអាមេរិក លោក ប៉ុន សៅរី ប្រាប់​អាស៊ីសេរី​ថា​គណបក្ស​ប្រឆាំង​មាន​គម្រោង​ស្នើសុំ​ឱ្យ​សហរដ្ឋអាមេរិក​ជួយ​ការពារ​សន្តិសុខ​ដល់​លោក សម រង្ស៊ី នៅ​ពេល​លោក​គ្រោង​វិលត្រឡប់​ចូលកាន់​ប្រទេស​កម្ពុជា។ លោក​បញ្ជាក់​ថា គណបក្ស​ក៏បាន​ស្នើ​ឱ្យ​សមាជិកសភា និង​ព្រឹទ្ធិ​សភា​សហរដ្ឋអាមេរិក​ឱ្យ​បង្កើត​គណៈកម្មការ​ត្រួត​ពិនិត្យ និង​ជួយ​តាមដាន​លើ​ដំណើរ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី ផង​ដែរ៖ «អ្វី​ទាំងអស់​ដែល​យើង​ប្រឹង​ធ្វើ និង​ការ​ពិភាក្សា​របស់​ប្រធាន​ស្ដីទី​លោក សម រង្ស៊ី និង​ថ្នាក់ដឹកនាំ​យើង​ហ្នឹង គឺ​ដើម្បី​បុព្វហេតុ និង​លទ្ធិ​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស​ការ​ធ្វើ​ឱ្យ​មាន​ការ​​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​នៅ​កម្ពុជា។ ការ​នាំ​មក​នូវ​សន្តិភាព​ប្រាកដ​ដោយ​ចិរភាព ហើយ​និង​ដើម្បី​ផលប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ហើយ​យើង​នឹង​​សំណូមពរ​ឱ្យ​សហរដ្ឋអាមេរិក​ទាំងអស់​ជួយ​ធ្វើ​យ៉ាងណា​ជំរុញ​ទៅលើ​កត្តា​ទាំងអស់​នេះ»

អាជ្ញាធរ​ក្រុងភ្នំពេញ​បាន​បញ្ជា​ដល់​កងកម្លាំង​ប្រដាប់​អាវុធ និង​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់​ទាំងអស់​ឱ្យ​ត្រៀម​ចាប់ខ្លួន​លោក សម រង្ស៊ី ក្រោយ​ពេល​ទទួល​ដំណឹង​​នៃ​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី។ចំណែក​ឯ​ក្រសួងការបរទេស​កម្ពុជា បាន​បញ្ជាក់​ថា បាន​ផ្ញើ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ទៅ​បណ្ដា​ប្រទេស​ដែល​ជា​សមាជិក​នៅ​ក្នុង​តំបន់​អាស៊ាន ដើម្បី​ឱ្យ​ត្រៀម​ចាប់ខ្លួន​លោក សម រង្ស៊ី។

អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ​លោក ផៃ ស៊ីផាន បញ្ជាក់​ថា គម្រោង​សុំ​អន្តរាគមន៍​របស់​គណបក្ស​សង្គ្រោះជាតិ​ចំពោះ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​នេះ គ្រាន់តែ​ជា​ល្បែង​ភូត​កុហក​មហាជន​តែប៉ុណ្ណោះ។ លោក​បញ្ជាក់​ថា សហរដ្ឋអាមេរិក​គ្មាន​ឥទ្ធិពល​ណាមួយ​មក​បង្គាប់​បញ្ជា​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ធ្វើតាម​អ្វី​ដែល​ខ្លួន​ចង់​បាន​​នោះ​ទេ៖ «យើង​អត់​មានការ​ព្រួយ​អារម្មណ៍​ទេពី​ព្រោះ​អ្វីៗ ​ស្ថិត​នៅ​លើ​ការអនុវត្ត​ច្បាប់​ពីព្រោះ​មិនមែន​ជា​រឿង​នយោបាយ។ សហរដ្ឋអាមេរិក​គ្រាន់តែ​ជា​ការ​បញ្ចេញ​អារម្មណ៍​តែ​គ្មាន​ឥទ្ធិពល​ណា​មក​បង្គាប់បញ្ជា​កម្ពុជា​ទេ»

អ្នក​ហ៊ាន​និយាយ​រិះគន់​ឥត​សំចៃ​លើ​របប​ក្រុងភ្នំពេញ​ដែល​កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស​លោក គឹម សុខ មានប្រសាសន៍ថា សហរដ្ឋអាមេរិក​អាច​ជា​សាក្សី​ដឹង​ឮ​នៅ​ក្នុង​ដំណើរ​និវត្តន៍​របស់​លោក​សម រង្ស៊ី។ លោក​មាន​ជំនឿ​ថា សហរដ្ឋអាមេរិក​មិន​អាច​អន្តរាគមន៍​ជាក់ស្ដែង​ប្រសិនបើ​មាន​ហេតុការណ៍​ណាមួយ​កើត​មាន​ឡើង​​ធ្ងន់ធ្ងរ​នៅ​ពេល​នោះ៖ «ដំណាក់កាល​នេះ​បើ​ចង់​ឱ្យ​សហរដ្ឋអាមេរិក ឬក៏​រដ្ឋបាល​សហរដ្ឋ​អាមេរិក​យកចិត្តទុកដាក់​លើ​វិបត្តិ​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា កាន់​តែ​ខ្លាំង​ទាល់តែ​លោក សម រង្ស៊ី ចូល​ស្រុក​ប្រាកដ​មែន ហើយ​ដំណើរ​ចូល​ស្រុក​របស់​គាត់​ទាក់ទាញ​ការ​អម​ដំណើរ​ដោយ​ផ្ទាល់​ពី​សមាជិកសភា ជាន់​​ទាប និង​ព្រឹទ្ធសមាជិក​អាមេរិក​ដែរ។បែបនេះ​បើ​ចង់ ឬ​មិន​ចង់ រដ្ឋបាល​នៃ​សហរដ្ឋអាមេរិក​នឹង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ហើយ​ជំរុញ​ល្បឿន​សន្ទុះ​នៃ​ការ​វែកផ្លូវ​រក​ដំណោះស្រាយ​នៃ​វិបត្តិ​នយោបាយ​នៅ​ប្រទេស​កម្ពុជា​ដែរ»

មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​ប្រកាស​ថា ដំណើរ​វិល​ចូល​ប្រទេស​កម្ពុជា​លើក​នេះ​គឺ​ដើម្បី​ឱ្យ​មានការ​ផ្លាស់ប្ដូរ​មួយ​យ៉ាង​ពិត​ប្រាកដ​នៅ​កម្ពុជា ដោយសារតែ​គណបក្ស​ប្រឆាំង​អះអាង​ថា របប​ក្រុង​ភ្នំពេញ​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន រយៈពេល​ជាង​៤០​ឆ្នាំ​មកនេះ បាន​រង​ការរិះគន់​ជា​អន្តរជាតិ​ថា បាន​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ រហូតដល់​សហគមន៍​អឺរ៉ុប​ព្រមាន​ពី​ការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ ពន្ធ EBA និង GPS ពី​សហរដ្ឋអាមេរិក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Viewing all 11174 articles
Browse latest View live