Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all 11174 articles
Browse latest View live

មេដឹកនាំ​បក្ស​ប្រឆាំង​ថា លោក ហ៊ុន សែន និង​កូន​ប្រសា​របស់​លោក​ នឹង​ចាញ់​ក្ដី​នៅ​ស្រុក​បារាំង

$
0
0

មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី ដែល​កំពុង​និទ្ទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​មាន​ជំនឿ​ថា លោក​​នឹង​​ឈ្នះ​ក្ដី​លោក ហ៊ុន សែន និង​កូន​ប្រសា​របស់​លោក​នៅ​តុលាការ​ប្រទេស​បារាំង​ពាក់ព័ន្ធ​នឹង​​សំណុំរឿង​បរិហារកេរ្តិ៍​មួយ ដែល​មេដឹកនាំ​គណបក្សប្រឆាំង​រូប​នេះ​ចោទ​លោក ហ៊ុន សែន ថា ជា​អ្នក​រៀបចំ​គម្រោង​សម្លាប់​លោក ហុក ឡងឌី កាលពី​ជាង ​១០​ឆ្នាំមុន។ មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​​​លោក ហ៊ុន សែន និង លោក ឌី វិជ្ជា បាន​ដាក់​ពាក្យ​បណ្តឹង​ដាច់​ដោយ​ឡែកៗ​ ពី​គ្នា​ក្នុង​ថ្ងៃ​តែមួយ​ទៅ​តុលាការ​ប្រទេស​បារាំង​ ដោយ​ចោទ​ប្រកាន់​លោក សម រង្ស៊ី ថា មាន​ចេតនា «សង​សឹក»

មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី ប្រាប់​អាស៊ីសេរី​កាលពី​ថ្ងៃ​ទី២០ សីហា​ថា នេះ​ជា​លើកទីមួយ​ដែល​លោក នឹង​បាន​តតាំង​ក្តី​ជាមួយ​លោក ហ៊ុន សែន នៅ​ចំពោះ​មុខ​តុលាការ​ក្នុង​ប្រទេស​​បារាំង​ដែល​ជា​តុលាការ​ឯករាជ្យ​ដែល​ខុស​ពី​តុលាការ​កម្ពុជា​ដូច​មេឃ​ហើយ​និង​ដី។ លោក​មាន​​ជំនឿ​ថា សំណុំ​រឿង​នេះ​លោក​នឹង​អាច​យកឈ្នះ​ក្ដី​ជាក់​ជា​មិនខាន។

ការ​លើកឡើង​របស់​លោក សម រង្ស៊ី បាន​ធ្វើឡើង​ក្រោយ​ពេល​មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន និង​កូន​ប្រសា​របស់​លោក គឺ​លោក ឌី វិជ្ជា អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​បាន​ដាក់​បណ្ដឹង​ក្នុង​សំណុំរឿង​រដ្ឋប្បវេណី​ដាច់​ដោយ​ឡែកៗ​ពីគ្នា​ទៅកាន់​តុលាការ​ប្រទេស​បារាំង កាល​ពី​ថ្ងៃ​ទី​២០ សីហា ដោយ​ប្ដឹង​លោក សម រង្ស៊ី ពី​បទ ​«​បរិហារកេរ្តិ៍​ជា​​សាធារណៈ​​ចំពោះ​​បុគ្គល»

បណ្ដឹង​នេះ​កើតឡើង​ក្រោយ​ពី​លោក សម រង្ស៊ី ដែល​កំពុង​និទ្ទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​បាន​ចោទ​ប្រកាន់​ថា លោក ហ៊ុន សែន ថា ជា​អ្នក​រៀបចំ​គម្រោង​សម្លាប់​លោក ហុក ឡងឌី អតីត​ស្នងការ​នគរបាល​ជាតិ និង​ត្រូវជា​ឪពុក​បង្កើត​របស់​លោក ឌី វិជ្ជា កាលពី​ជាង ​១០​ឆ្នាំមុន។

លោក សម រង្សី ប្រាប់​អាស៊ីសេរី​ថា លោក​នឹង​ពិគ្រោះ​យោបល់​ជាមួយ​មេធាវី​របស់​លោក​ដើម្បី​រក​វិធីសាស្ត្រ​តតាំង​ក្តី​ដោយ​យុត្តិធម៌​ជាមួយ​លោក ហ៊ុន សែន និង លោក ឌី វិជ្ជា នៅ​តុលាការ​ប្រទេស​​បារាំង។

លោក​បញ្ជាក់​ថា លោក​មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​បង្ហាញ​ថា លោក ហ៊ុន សែន​ពិតជា​រៀបចំ​គម្រោង​សម្លាប់​លោក ហុក ឡងឌី ប្រាកដ​មែន៖ «ចំពោះ​ខ្ញុំ គឺ​ជា​ឱកាស​មួយ​ដើម្បី​លាតត្រដាង​ការពិត។ ពេល​លោក ហ៊ុន សែន ចេញ​មក​ខ្លួន​គាត់។ គាត់​ឱ្យ​មេធាវី​ចេញ​មក​ការពារ​គាត់​គឺជា​ឱកាស​មួយ​ដ៏​កម្រ​ដែល​ម្នាក់ៗ​ត្រូវ​បង្ហាញ​ការពិត​ថា ខ្លួន​មាន​ភស្តុតាង​អ្វីៗ​ត្រូវ​បញ្ចេញ​មក​នៅ​ពេល​នោះ ហើយ​នៅ​ចំពោះ​មុខ​តុលាការ​ឯករាជ្យ។ តុលាការ​ឯករាជ្យ​គេ​អត់​មាន​កាន់ជើង​អ្នកណា​ទេ ហើយ​គេ​អត់​ខ្លាច​ការ​សម្លុត​ពី​អ្នកណា​ដែរ​មិនមែន​ដូច​ចៅក្រម​ក្នុង​ប្រទេស​កម្ពុជា​ដែរ»

លោក ហុក ឡងឌី និង​ជា​ដន្លង​របស់​លោក ហ៊ុន សែន បាន​ស្លាប់​​កាលពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០០៨។ របប​ក្រុងភ្នំពេញ​បាន​សន្និដ្ឋាន​ថា លោក ហុក ឡងឌី ស្លាប់​ដោយសារ​ឧបទ្ទវហេតុ​ធ្លាក់​ឧទ្ធម្ភាគចក្រ​នៅ​ក្បែរ​ព្រំដែន​កម្ពុជា​-​វៀតណាម​នៅ​ក្នុង​ភូមិ​ចេក ស្រុក​រំដួល ខេត្ត​ស្វាយរៀង​ដោយសារ​រន្ទះបាញ់។ នៅ​ក្នុង​ឧបទ្ទវហេតុ​នោះ​មាន​ឧត្ដមសេនីយ៍ត្រី​ម្នាក់​ឈ្មោះ​លោក សុខ សាអែម និង​អ្នកបើកបរ​ឧទ្ធម្ភាគចក្រ​ខ្នាត​តូច​ម្នាក់ទៀត បាន​ស្លាប់​បាត់​បង់ជីវិត​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ​ដែរ។

មេដឹកនាំ​គណបក្សប្រឆាំង​លោក សម រង្ស៊ី ចោទ​លោក ហ៊ុន សែន ថា ជា​អ្នក​រៀបចំ​ផែនការ​សម្លាប់​លោក ហុក ឡងឌី ដោយ​រៀបចំ​ដាក់​គ្រាប់បែក​នៅ​ក្នុង​ឧទ្ធម្ភាគចក្រ​មួយ​ដែល​លោក ហុក ឡងឌី ជិះ​ទៅ​ខេត្ត​ស្វាយរៀង រួច​ហើយក៏​ចុច​បញ្ជា​ឱ្យ​ផ្ទុះ​ខ្ទេច​តែម្ដង។ លោក ហុក ឡងឌី មាន​ឋានៈ​ជា​អគ្គនាយក​នគរបាល​ជាតិ​នៅ​ពេល​ស្លាប់​នោះ។

លោក សម រង្ស៊ី បញ្ជាក់​ទៀត​ថា ករណី​នេះ​មិនមែន​ជា​គ្រោះថ្នាក់​ទេ គឺជា​គម្រោង​សម្លាប់​បំបិទមាត់​របស់​លោក ហ៊ុន សែន​ដោយសារតែ​លោក ហុក ឡងឌី បាន​ដឹង​រឿង​ឃាតកម្ម​ជាច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ប្រព្រឹត្តិ​ឡើង​ដោយ​លោក ហ៊ុន សែន។

អគ្គ​ស្នងការ​រង​នគរបាល​ជាតិ លោក ឌី វិជ្ជា ដែល​ត្រូវជា​កូន​របស់​លោក ហុក ឡងឌី ប្រាប់​អាស៊ីសេរី​តាម​បណ្ដាញ​សង្គម​តេឡេក្រាម​ថា លោក​មិន​មាន​ប្រតិកម្ម​អ្វី​បន្ថែម​ទៀត​ទេ តែ​លោក​អនុញ្ញាត​​ឱ្យ​ស្រង់​សំដី​នៅ​ក្នុង​ពាក្យ​បណ្តឹង​របស់​លោក​ដែល​បាន​ដាក់​ជូន​តុលាការ​ប្រទេស​បារាំង។

នៅ​ក្នុង​ពាក្យ​បណ្តឹង​របស់​លោក ឌី វិជ្ជា ទៅ​កាន់​តុលាការ​បារាំង​កាលពី​ថ្ងៃ​ទី​២០ សីហា ដែល​លោក​ផ្ញើ​មក​វិទ្យុ​អាស៊ីសេរី​មួយ​ច្បាប់ បញ្ជាក់​ថា លោក​មិន​អាច​ទទួល​យក​ការ​ទម្លាក់​កំហុស​បែប​បរិហារកេរ្តិ៍ និង​សងសឹក​នេះ​បាន​ទេ។

ការសម្រេច​ដាក់​ពាក្យ​បណ្ដឹង​របស់​លោក ហ៊ុន សែន និង​លោក ឌី វិជ្ជា នេះ​បាន​កើតឡើង​ក្រោយ​ពេល​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី ប្រកាស​វិល​ចូល​មក​កាន់​មាតុប្រទេស​វិញ​ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទី៩ ខែ វិច្ឆិកា គឺ​ចំ​ថ្ងៃ​ដែល​លោក ហុក ឡងឌី ស្លាប់​ដោយ​ហេតុការណ៍​ធ្លាក់​ឧទ្ធម្ភាគចក្រ​នៅ​ខេត្ត​ស្វាយរៀង។

អ្នកវិភាគ​នយោបាយ និង​សង្គម​លោក គឹម សុខ បញ្ជាក់​ថា ការ​ប្ដឹង​ផ្ដល់​រវាង​ថ្នាក់ដឹកនាំ​ទាំងពីរ​នេះ​មិន​មាន​ផល​ចំណេញ​អ្វី​ដល់​ប្រទេសជាតិ​ទេ តែ​ផ្ទុយទៅវិញ​បាន​នាំមក​នូវ​ភាព​អាម៉ាស់​សម្រាប់​ប្រទេសជាតិ​ដែល​ញាំញី​ដោយ​បញ្ហា​ជម្លោះផ្ទៃក្នុង៖ «ការ​ដែល​លោក ហ៊ុន សែន និង​កូន​ប្រសារ​នាំគ្នា​ប្ដឹងផ្ដល់​ទៅកាន់​តុលាការ​ប្រទេស​បារាំង។ ខ្ញុំ​មើល​ឃើញ​ថា មាន​តែ​ភាព​អាម៉ាស់​ដល់​ប្រទេស​​កម្ពុជា​ប៉ុណ្ណោះ។ ពីព្រោះ​ពិភពលោក​គេ​អាច​មើល​ឃើញ​ថា មេដឹកនាំ​កម្ពុជា​នាំគ្នា​យក​តែ​រឿង កំប៉ិកកំប៉ុក តូចតាច​ទៅ​ប្ដឹង​ផ្ដល់​គ្នា​តាំងពី​តុលាការ​ក្នុងស្រុក ដល់​ទៅ​តុលាការ​នៅ​ប្រទេស​បារាំង បរទេស​ដើម្បី​យក​ឈ្នះ ចាញ់​តែ​រៀងៗ​ខ្លួន ដោយ​មិន​គិត​ពី​ផល​ប៉ះពាល់​នៃ​កិត្តិយស​ប្រជាជាតិ​ខ្មែរ​ទាំងមូល»

លោក សម រង្សី ធ្លាប់​ឈ្នះ​ក្តី​លោក ហោ ណាំ ហុង អតីត​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ក្នុង​សំណុំរឿង​បរិហារកេរ្តិ៍​ដូចគ្នា​នេះ​ដែរ​នៅ​ក្នុង​តុលាការ​ប្រទេស​បារាំង​ក្រោយ​ពី​លោក សម រង្ស៊ី បាន​ចោទ​ប្រកាន់​​ថា លោក ហោ ណាំហុង គឺជា​អតីត​មេ​គុក​បឹងត្របែក​របប​ខ្មែរក្រហម។

លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ​មកដល់ពេលនេះ​បាន​ជាប់​ក្ដីក្ដាំ​នៅ​ក្នុង​តុលាការ​នៃ​របប​ក្រុងភ្នំពេញ​ជាង ១០​ករណី​ហើយ​។ បណ្ដឹង​ទាំងនោះ​រួមមាន បណ្ដឹង​បរិហារកេរ្តិ៍ របស់​លោក ហេង សំរិន ថា ជា​អ្នក​កាត់ទោស​សម្ដេចឪ នរោត្តម សីហនុ ថា ​ក្បត់ជាតិ កាលពី​លោក ហេង សំរិន នៅ​ជា​ប្រធាន​រដ្ឋ បណ្ដឹង​បរិហារកេរ្តិ៍​ពាក់ព័ន្ធ​ការ​ចោទប្រកាន់​ថា លោក ហ៊ុន សែន បាន​​ទិញ​ចំនួន​ឡៃ (Like) ហ្វេសប៊ុក ពី​បរទេស និង​បណ្ដឹង​បរិហារកេរ្តិ៍​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ករណី​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី ហើយ​ចុង​ក្រោយនេះ​លោក ហ៊ុន សែន និង លោក ឌី វិជ្ជា ប្តឹង​ពី​បទ​បរិហារកេរ្តិ៍​រឿង​ចោទ​លោក ហ៊ុន សែន ថា ជា​អ្នក​រៀបចំ​គម្រោង​សម្លាប់​លោក ហុក ឡងឌី។

លោក សម រង្ស៊ី មាន​ជំនឿ​ថា បណ្ដឹង​ចុងក្រោយ​នេះ​លោក​នឹង​ឈ្នះ​ក្តី​លោក ហ៊ុន សែន និង លោក ឌី វិជ្ជា ដោយសារតែ​តុលាការ​នៅ​ក្រៅ​ប្រទេស ខុស​ពី​តុលាការ​កម្ពុជា​ដែល​ត្រួតត្រា​ដោយ​របប​ក្រុង​ភ្នំពេញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


សហជីព​ស្នើ​រដ្ឋាភិបាល​ឱ្យ​ពន្លឿន​ការ​រក​ដំណោះស្រាយ​រឿង EBA ដើម្បី​ប្រយោជន៍​កម្មករ

$
0
0

សហជីព​ឯករាជ្យ​ជំរុញ​ឱ្យ​របប​លោក ហ៊ុន សែន ចេញមុខ​ដោះស្រាយ​វិបត្តិ​ទាំងឡាយ​ដែល​កម្មករ​រោងចក្រ​កំពុង​ប្រឈម​ទាក់ទង​នឹង​បញ្ហា EBA​។ កម្មករ​កាត់ដេរ​បាន​ឱ្យដឹង​ថា ពួកគាត់​កំពុង​ប្រឈម​ការ​បាត់បង់​ការងារ និង​អត្ថប្រយោជន៍​ជាច្រើន​ពី​វិស័យ​មួយ​នេះ។

ប្រធាន​សហភាព​សហជីព​កម្ពុជា (CCU) លោក រ៉ុង ឈុន ថ្លែង​ថា រដ្ឋាភិបាល​កម្ពុជា​គួរតែ​ពន្លឿន​ការ​រក​ដំណោះស្រាយ​រឿង EBA ឱ្យ​បាន​ឆាប់ ពី​ព្រោះ​កម្មករ​រោងចក្រ​បាន​ចាប់ផ្តើម​រង​ផល​ប៉ះ​ពាល់​​ជា​បណ្ដើរៗ​ហើយ​។ លោក​បន្ត​ថា បើ​ស្ថានភាព​នេះ​នៅតែ​អូស​បន្លាយ​តទៅទៀត កម្មករ​កាត់ដេរ​នឹង​បាត់បង់​ផលប្រយោជន៍​កាន់តែ​ច្រើន៖ «បញ្ហា​ហ្នឹង រដ្ឋាភិបាល​ត្រូវតែ​រូតរះ​បន្ទាន់ មិន​ត្រូវ​ឱ្យ​ពេលវេលា​អូស​បន្លាយ​ត​ទៅ​មុខ​ទៀត​ទេ ពីព្រោះ​បើ​យើង​ទុក​ពេលវេលា​អូស​បន្លាយ អ៊ីចឹង​អ្នក​ដែល​កុម្ម៉ង់​ទិញ និង​ថៅកែ ក៏​មិន​ហ៊ាន​មក​ទិញ។ គេ​រង់ចាំ​មើល​រឿង EBA ហ្នឹង​ដូចគ្នា»

កម្មករ​វិស័យ​កាត់ដេរ​ត្អូញត្អែរ​ថា ការព្រមាន​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​សំណាក់​សហភាព​អឺរ៉ុប​នោះ បាន​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ការងារ​របស់​ពួកគាត់​ជា​បន្តបន្ទាប់ ពីព្រោះ​ក្រុមហ៊ុន​បញ្ជា​ទិញ​មួយ​ចំនួន បាន​ផ្អាក ឬ​កាត់បន្ថយ​បរិមាណ​ទិញ​ផលិតផល​ពី​រោងចក្រ​របស់​ពួកគាត់។

កម្មករ​កាត់ដេរ​មួយ​រូប​មកពី​ខេត្ត​កំពង់ឆ្នាំង កញ្ញា ឃុន ស្រីពៅ ថ្លែង​ថា កញ្ញា​មិន​បាន​ថែម​ម៉ោង​ដូច​ពីមុន​ឡើយ ព្រោះ​រោងចក្រ​មិន​សូវ​មាន​ឥវ៉ាន់​ច្រើន​ឱ្យ​កម្មករ​ដេរ។ កញ្ញា​បន្ត​ថា រោងចក្រ​បាន​កាត់បន្ថយ​កម្មករ​រាប់​រយ​នាក់​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ និង​បាន​ចាប់ផ្ដើម​សន្សំសំចៃ​ទឹក​ភ្លើង ដោយ​ដក​កង្ហារ និង​ម៉ាស៊ីនត្រជាក់​ចេញពី​កន្លែង​មួយ​ចំនួន​នៅ​ក្នុង​រោងចក្រ​ទៀត​ផង។ ស្ថានភាព​បែបនេះ​ធ្វើ​ឱ្យ​កញ្ញា​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ថា អាច​នឹង​គ្មាន​ការងារ​ធ្វើ​នៅ​ថ្ងៃ​ណាមួយ ជាពិសេស​នៅ​ពេល​ដែល​កម្ពុជា​បាត់បង់​ការ​អនុគ្រោះ​ពន្ធ EBA«ស្ថានភាព​កន្លែង​ធ្វើការ ដូចជា​បរិយាកាស ឬក៏​សម្ភារៈ​ផ្សេងៗ គេ​កាត់បន្ថយ​ចំណាយ ដូចជា​ទឹក​ភ្លើង កង្ហារ​អី គេ​ដក​ខ្លះ​ៗ​អ៊ីចឹង ពីព្រោះ​គេ​ថា គេ​ចំណាយ​ច្រើន​អត់​សូវ​ចំណេញ​។ គេ​អត់​ចង់​ផ្ដល់​ជា​ប្រាក់ខែ​ខ្ពស់​សម្រាប់​កម្មករ​ទេ ពីព្រោះ​គេ​គិត​ថា គេ​ចំណាយ​ទៅលើ​ពន្ធ​ដែល​គេ​នាំចេញ​នាំចូល​ហ្នឹង។ មួយទៀត គេ​បង្ខិតបង្ខំ​ចំនួន​ធ្វើការ​ឱ្យ​ចេញ​លទ្ធផល​ច្រើន​ដើម្បី​ទប់ទល់​នឹង​ការ​ចំណាយ ហើយ​អ៊ីចឹង​ពួក​ខ្ញុំ​ត្រូវ​ការ​ប្រើ​កម្លាំង​ពលកម្ម​ច្រើន ហើយ​អត់​សូវ​បាន​កម្រៃ​អី​ប៉ុន្មាន​ទេ»

សហភាព​អឺរ៉ុប​កំពុង​ដំណើរការ​ដំណាក់កាល​ទី​២ នៃ​នីតិវិធី​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា គឺ​ការ​សរសេរ​របាយការណ៍ និង​សរុប​លទ្ធផល​នៃ​ដំណាក់កាល​តាមដាន​៦ ខែ​ដំបូង​។ សហភាព​អឺរ៉ុប​នឹង​អនុវត្ត​នីតិវិធី​បន្តបន្ទាប់​ទៀត រហូតដល់​ការសម្រេច​ចិត្តជា​ចុងក្រោយ​ថា ត្រូវ​ដក ឬ​រក្សា EBA នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២០ ខាងមុខ។ បើ​អឺរ៉ុប​សម្រេច​ដក​មែន នោះ​កម្ពុជា​នឹង​ត្រូវ​បង់ពន្ធ​ចំពោះ​ទំនិញ​នាំ​ចេញទៅ​អឺរ៉ុប​នៅ​ពាក់​កណ្ដាល​ឆ្នាំ ២០២០។

បើ​ត្រូវ​បង់ពន្ធ​មែន នោះ​កម្ពុជា​នឹង​ត្រូវ​ខាតបង់​ថវិកា​ជិត ៧០០​លាន​ដុល្លារ​អាមេរិក ចំពោះ​ការ​នាំចេញ​ផលិតផល​ទៅ​លក់​នៅ​ទីផ្សារ​អឺរ៉ុប ហើយ​ពេលនោះ ក្រុមហ៊ុន​មួយ​ចំនួន​អាច​នឹង​ពិចារណា​ដក​ការ​វិនិយោគ​របស់​ខ្លួន​ទៅ​ប្រទេស​ដទៃ ដែល​មាន​លក្ខខណ្ឌ​វិនិយោគ​ល្អ​ជាង​កម្ពុជា។

អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ លោក ផៃ ស៊ីផាន ដើម្បី​បកស្រាយ​អំពី​ការ​ដោះស្រាយ​ប្រឈម​របស់​កម្មករ​នេះ​ឡើយ នៅ​ថ្ងៃ​ទី​២០ សីហា ដោយ​លោក​មិន​លើក​ទូរស័ព្ទ។ ក៏ប៉ុន្តែ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ប្រាប់​កម្មករ​កាលពី​ប៉ុន្មាន​ខែ​មុន​ថា មិន​ចាំបាច់​បារម្ភ​រឿង EBA ឡើយ ពីព្រោះ​កម្មករ​នៅតែ​មាន​ការងារ​ធ្វើ និង​បើកប្រាក់​បៀវត្សរ៍​ជា​ទៀងទាត់​ដដែល៖ «កុំ​ខ្វល់​ថា​អ្នកណា​និយាយ​ពី​អ្វី ពីព្រោះ​ការឃោសនា​អកុសល​វា​មាន​ច្រើនពេក​ហើយ ក៏ប៉ុន្តែ​ពូ​មានការ​លើកទឹកចិត្ត​ណាស់ (​ដែល​)​មិនបាន​ឃើញ​ប្រជាពលរដ្ឋ​របស់​យើង​តក់ស្លុត​ជា​មួយ​​នឹង​អ្វី​ដែល​ជា​ការ​បំផុស​សង្គ្រាមចិត្តសាស្ត្រ​ទេ ព្រោះ​សព្វថ្ងៃ​ក្មួយ​ៗ​កំពុង​ធ្វើ​ការ​តើ។ ថ្ងៃ​ហ្នឹង​មក​ជួប​ពូ ល្ងាច​នេះ​ឈប់សម្រាក ថ្ងៃស្អែក​ចូល​ធ្វើការ ហើយ​ជិត​ដល់ពេល​បើក​ប្រាក់ខែ​ទៀតហើយ ពី​ព្រោះ​​ឥឡូវ​​ពីរ​អាទិត្យ​បើក​ម្ដង ដូច្នេះ​វា​ជា​ការ​ដែល​យើង​ត្រូវ​បន្ត​ដំណើរ​តទៅទៀត»

ទោះជា​យ៉ាងណា កម្មករ​រោងចក្រ កញ្ញា ឃុន ស្រីពៅ បញ្ជាក់​ថា ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន នោះ មិន​ឆ្លើយតប​នឹង​ស្ថានភាព​ជាក់ស្ដែង​នា​ពេល​នេះ​ឡើយ ព្រោះ​កម្មករ​គ្រប់គ្នា រួម​ទាំង​កញ្ញា​ផង កំពុងតែ​បារម្ភ​ខ្លាច​អត់​ការងារ​ធ្វើ ពេល​សហភាព​អឺរ៉ុប​ដក​ការ​អនុគ្រោះ​ពន្ធ EBA។ ជា​ឧទាហរណ៍ សហភាព​អឺរ៉ុប​មិន​ទាន់​បាន​ដក EBA ផង ប្រាក់​ឈ្នួល​ដែល​កញ្ញា​ធ្លាប់តែ​រក​បាន​៣០០ដុល្លារ​ក្នុង​មួយ​ខែ បាន​ថយ​ចុះ​មក​នៅ​ត្រឹម ​២០០ដុល្លារ រួច​ទៅ​ហើយ៖ «នេះ​គ្រាន់តែ​ជា​ពាក្យ​លួងលោម​ប្រកាស​លើកទឹកចិត្ត​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ទូទៅ​ស្ងប់ចិត្ត​ទេ ប៉ុន្តែ​ធាតុ​ពិត​ពួក​ខ្ញុំ​ជួប​ការ​លំបាក​ខ្លាំង​ណាស់​នៅ​កន្លែង​ធ្វើការ ដូចជា ការ​បង្ខិត​បង្ខំ បិទបាំង​សិទ្ធិ​សេរីភាព ការ​ទាមទារ ការ​តវ៉ា​អី​ជាដើម​ហ្នឹង គឺ​ពួក​យើង​អត់​សូវ​ទទួល​បាន​សិទ្ធិ​ប៉ុន្មាន​ទេ»

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បាន​អះអាង​ថា ការ​ដកហូត EBA នឹង​ប៉ះពាល់​ដល់​ពលរដ្ឋ​ខ្មែរ​ជិត ​៤លាន​នាក់ ដែល​ទទួល​ផល​ប្រយោជន៍​ពី​វិស័យ​កាត់ដេរ​។ GMAC បញ្ជាក់​ទៀត​ថា ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នឹង​ធ្វើ​ឱ្យ​បាត់បង់​ការងារ​ទ្រង់ទ្រាយ​ធំ​ក្នុង​វិស័យ​កាត់ដេរ​នៅ​កម្ពុជា ហើយ​មិន​អាច​ជួយ​ឱ្យ​កម្ពុជា​កាត់បន្ថយ​ភាព​ក្រីក្រ និង​អភិវឌ្ឍ​ប្រកបដោយ​ចិរភាព​បាន​ឡើយ។

ប្រធាន​សហភាព​ការងារ​កម្ពុជា (CLC) លោក អាត់ ធន់ ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ឆ្លើយតប​ជា​វិជ្ជមាន​ចំពោះ​កង្វល់​របស់​កម្មករ ព្រោះ​ការ​លើកឡើង​របស់​ពួកគាត់ គឺជា​ស្ថានភាព​ជាក់ស្ដែង​នៅ​កន្លែង​ការងារ​នីមួយៗ៖ «ជា​ការ​បារម្ភ​មួយ​ដែល​សម​ហេតុ​សម​ផល ហើយ​ដែល​យើង​ក៏​មាន​ការ​បារម្ភ​ស្រដៀង​ទៅ​នឹង​គាត់​ដែរ​។ ដោយសារតែ​ការ​បារម្ភ​ហ្នឹងហើយ បានជា​យើង​តែងតែ​លើកឡើង តែងតែ​ស្នើ​ទៅ​ខាង​រដ្ឋាភិបាល សហគមន៍​អឺរ៉ុប ឬក៏​អ្នក​ពាក់ព័ន្ធ​ហ្នឹង​ឱ្យ​ជួយ​បន្ត EBA ឬក៏​ដំណើរ​ការ​វិវឌ្ឍ​សិទ្ធិ​ការងារ​នៅ​កម្ពុជា»

សហភាព​អឺរ៉ុប​បាន​បញ្ជាក់​ជំហរ​ច្បាស់​ហើយ​ថា មានតែ​ការ​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ទេ ទើប​ជា​លក្ខខណ្ឌ​ដែល​កម្ពុជា​អាច​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ EBA បន្ត​ទៅ​ទៀត​បាន។ ចំណែក​ក្រុមហ៊ុន​បញ្ជា​ទិញ​ធំៗ​ វិញ បាន​ដាស់តឿន​របប​ក្រុងភ្នំពេញ​ម្ដង​ជា​ពីរ​ដង​រួច​មក​ហើយ ឱ្យ​អនុវត្ត​សិទ្ធិ​ការងារ​ឱ្យ​បាន​ល្អ​ប្រសើរ ដើម្បី​ឱ្យ​ចំណែក​ទីផ្សារ​កម្ពុជា​អាច​រីកចម្រើន​ឡើង និង​មាន​និរន្ត​ភាព។ ក្រុមហ៊ុន​ម៉ាក​យីហោ​ល្បីៗ​ ទាំងនោះ បាន​ព្រមាន​ចំៗ​ ថា ប្រសិនបើ​កម្ពុជា​ពិតជា​ចង់​រក្សា​ទំនុក​ចិត្ត​របស់​ពួកគេ​មែន​នោះ របប​នេះ​ត្រូវតែ​គោរព​ឱ្យ​បាន​នូវ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

តុលាការ​ជូនដំណឹង​ពី​ការ​បិទ​បញ្ចប់​ការ​ស៊ើបសួរ​សំណុំរឿង​សកម្មជន​បក្ស​ប្រឆាំង លោក គង់ ម៉ាស់

$
0
0

សំណុំរឿង​សកម្មជន​បក្ស​ប្រឆាំង លោក គង់ ម៉ាស់ ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ជាង​៨​ខែ ហើយ​ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញមតិ​រិះគន់​ការ​គ្រប់គ្រង​របស់​លោក ហ៊ុន សែន នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) នោះ បាន​ចូល​ដល់ដៃ​ចៅក្រម​ជំនុំជម្រះ​ហើយ ប៉ុន្តែ​មិនទាន់​កំណត់​ថ្ងៃ​ជំនុំ​ជម្រះ​នោះ​ទេ។

មេធាវី​ការពារ​ក្ដី​ឲ្យ​លោក គង់ ម៉ាស់ គឺ​លោក សំ សុគង់ ប្រាប់​អាស៊ីសេរី​ថា ចៅក្រម​ស៊ើបសួរ​របស់ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ជូនដំណឹង​កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែ​សីហា ថា សំណុំរឿង​របស់ លោក គង់ ម៉ាស់ ត្រូវ​បាន​បិទ​បញ្ចប់​ការ​ស៊ើបសួរ​រួចហើយ និង​បាន​ចេញ​ដីកា​ដំណោះស្រាយ​ព្រម ទាំង​បាន​បញ្ជូន​ទៅ​ចៅក្រម​ជំនុំជម្រះ​រួចហើយ​ដែរ។ «»

កាលពី​សប្ដាហ៍​មុន លោក​មេធាវី សំ សុគង់ និង​មន្ត្រី​សង្គម​ស៊ីវិល រិះគន់​ថា ការ​ចាប់​ឃុំខ្លួន​លោក គង់ ម៉ាស់ ក្នុង​ពន្ធនាគារ​រយៈពេល​ជាង ៨​ខែ ដោយ​គ្មាន​ការ​ជំនុំជម្រះ​ក្ដី​បែបនេះ គឺ​រំលោភ​ទាំង​ច្បាប់ និង​សន្ធិសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិមនុស្ស។

របប​ក្រុងភ្នំពេញ បាន​ចាប់ខ្លួន​លោក គង់ ម៉ាស់ ដែល​ជា​អនុប្រធាន​នាយកដ្ឋាន​កិច្ចការ​បោះឆ្នោត និង​នីតិកម្ម និង​ជា​សមាជិក​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ស្វាយរៀង កាលពី​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៩ ចោទប្រកាន់​ពី​បទ​ប្រមាថ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​មាត្រា​៤៩៥ និង​មាត្រា ៥០២​នៃ​ក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធ​នឹង​ករណី​សរសេរ​សារ​បង្ហោះ​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

សារ​ដែល​លោក គង់ ម៉ាស់ បង្ហោះ​នោះ រួមមាន​យុទ្ធនាការ​ម្រាមដៃ​ស្អាត​កាលពីមុន​បោះឆ្នោត ការ​បង្ហោះ​រូបភាព​ជួបជុំ​សកម្មជន​តាម​មូលដ្ឋាន និង​សារ​រិះគន់​បែប​ស្ថាបនា​អំពី​ភាព​អសកម្ម​មួយ​ចំនួន​របស់ របប​លោក ហ៊ុន សែន រួមមាន​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម និង​ករណី​ចុងក្រោយ​តម្លៃ​កសិផល​ចុះថោក​ក្រោយពី​សហភាព​អឺរ៉ុប​យកពន្ធ​អង្ក​កម្ពុជា​ជាដើម។

អ្នកច្បាប់ និង​មន្ត្រី​សិទ្ធិមនុស្ស យល់ថា ការ​បង្ហោះ​សារ​ផ្សេងៗ​របស់​លោក គង់ ម៉ាស់ គឺ​គ្រាន់តែ​ជា​ការ​ប្រើប្រាស់​សិទ្ធិ​បញ្ចេញមតិ​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ និង​កតិកាសញ្ញា​ស្ដីពី​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ ហើយ​កា​រិះគន់​នោះ គឺជា​ការរិះគន់​បែប​ស្ថាបនា គ្មាន​ន័យ​ប្រមាថ​រដ្ឋាភិបាល​ឡើយ​។​ពួកគេ បាន​ទាមទារ​ឲ្យ​របប​ក្រុងភ្នំពេញ​ទម្លាក់​ចោល​ការចោទប្រកាន់ និង​ដោះលែង​លោក គង់ ម៉ាស់ វិញ​ជា​បន្ត​បន្ទាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អង្គការ​សិទ្ធិមនុស្ស​​អន្តរជាតិ​ទាម​​ទារ​ឱ្យ​របប​ក្រុង​ភ្នំពេញ​ដោះ​លែង​សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​កំពត

$
0
0

អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​​ទាមទារ​ឱ្យ​របប​លោក ហ៊ុន សែន ដោះលែង​សកម្មជន​​បក្ស​ប្រឆាំង​ម្នាក់​នៅ​ខេត្ត​កំពត​ ដែល​ត្រូវ​បាន​​ចាប់​ខ្លួន​រឿង​បំពាន​​សាលដីកា​តុលាការ​កំពូល។ ក្រសួង​យុត្តិធម៌​ថា ការ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​​នេះ ជា​ការ​អនុវត្ត​ច្បាប់។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ចាត់​ទុក​​ការ​​ចាប់​ខ្លួន​អតីត​មន្ត្រី​​បក្ស​ប្រឆាំង​ខេត្ត​កំពត លោក នុត ពេជ គឺ​ជា​ករណី​​នយោបាយ មិន​មែន​ជា​រឿង​អនុវត្ត​ច្បាប់​ឡើយ។ អង្គការ​អន្តរ​ជាតិ​មួយ​នេះ​ទាមទារ​ឱ្យ​​របប​ក្រុង​ភ្នំពេញ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​​លោក នុត ពេជ និង​ដោះលែង​គាត់​ឱ្យ​​មាន​​សេរីភាព​​វិញ​​ដោយ​ឥត​​លក្ខខណ្ឌ។

នាយករង​ទទួល​បន្ទុក​កិច្ច​ការ​តំបន់​អាស៊ី​នៃ​អង្គការ Human Rights Watch លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​កាល​ពី​ថ្ងៃ​ទី១៩ សីហា​ថា អាជ្ញាធរ​កម្ពុជា​បាន​បង្វិល​សាច់​រឿង ដើម្បី​ចោទ​ប្រកាន់​លោក នុត ពេជ ដែល​​គ្រាន់​តែ​អនុវត្ត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​ក្នុង​ការ​បញ្ចេញ​​មតិ​ និង​ការ​ជួប​ប្រជុំ។ លោក​ចាត់​ទុក​ថា នេះ​ជា​ទង្វើ​យាយី​គ្មាន​មូលដ្ឋាន​ប្រឆាំង​នឹង​អតីត​សមាជិក​គណបក្ស​ប្រឆាំង។

សមត្ថកិច្ច​ខេត្ត​កំពត​បាន​ចាប់​​ខ្លួន​ លោក នុត ពេជ ដែល​ជា​អនុប្រធាន​​ប្រតិបត្តិ​​​ និង​ជា​សមាជិក​ក្រុម​​ប្រឹក្សា​ជាប់​ឆ្នោត​ស្រុក​ឈូក​ខេត្ត​កំពត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ កាល​​ពី​​ថ្ងៃទី១៧  សីហា កន្លងទៅ។ តុលាការ​បាន​ចោទ​ប្រកាន់​លោក​ពី​បទ​ប្រឆាំង​សាលដីកា​តុលាការ​កំពូល​រឿង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍។

ដើម​ហេតុ​នៃ​ការ​ចោទប្រកាន់ និង​ចាប់​ខ្លួន​នេះ គឺ​ដោយសារ​​លោក នុត ពេជ បាន​ជួប​ជុំ​គ្នា​ហូប​នំ​បញ្ចុក​ជាមួយ​​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដទៃ​ទៀត ដែល​របប​លោក ហ៊ុន សែន ចាត់​ទុក​ថា ជា​ទង្វើ​ប្រឆាំង​នឹង​សាលដីកា​តុលាការ​កំពូល។

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែង​ថា ចំណាត់​ការ​លើ​សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​កំពត​នេះ​ គឺ​ជា​ការ​អនុវត្ត​ច្បាប់។ លោក​ប្រតិកម្ម​ថា សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ មិន​​ផ្អែក​លើ​ទិដ្ឋភាព​ច្បាប់​ឡើយ៖ «ករណី​ Human Rights Watch ដែល​ចាត់​ទុក​ថា​ជា​រឿង​នយោបាយ​ វា​ជា​រឿង​ធម្មតា​ទេ។ ឱ្យ​តែ​ការ​អនុវត្ត​ច្បាប់​លើ​សកម្មជន​អតីត​បក្ស​ប្រឆាំង​ សកម្មជន​បក្ស​នយោបាយ គាត់​តែង​តែ​ចាត់​ទុក​ថា ជា​រឿង​នយោបាយ ក៏​ប៉ុន្តែ​គាត់​អត់​ពិនិត្យ​មើល​លើ​ទិដ្ឋភាព​ច្បាប់ថា តើ​សកម្មភាព​ទាំងអស់​នោះ វា​ល្មើស​ទៅ​នឹង​ច្បាប់​ដែរ​ ឬមួយ​ក៏​​អត់​នោះ​ទេ។ សម្រាប់​សមត្ថកិច្ច​ នេះ​ជា​យន្តការ​នៃ​ការ​អនុវត្ត​ច្បាប់»

តុលាការ​ខេត្ត​កំពត​បាន​ចេញ​ដីកា​ចាប់​ខ្លួន លោក នុត ពេជ តាំងពី​ខែ​ឧសភា​មក​ម៉្លេះ ក៏​ប៉ុន្តែ​លោ​ក​បាន​រត់​គេច​ខ្លួន​មួយ​រយៈពេល។ ក្រោយ​មក​នៅ​ដើម​ខែ​សីហា​នេះ លោក​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ និង​​បាន​ប្រកប​របរ​ធ្វើ​ស្រែ​ចម្ការ​ដូច​ធម្មតា។ សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ចាប់​ខ្លួន​លោក​ដល់​ក្នុង​ស្រែ​តែ​ម្ដង និង​បាន​នាំ​លោក​ទៅ​សួរ​ចម្លើយ​ទាំង ដែល​លោក​គ្មាន​ទ្រនាប់​ជើង​ពាក់ និង​មាន​ខោអាវ​ប្រឡាក់​សុទ្ធ​តែ​ភក់។ អ្នក​ការពារ​សិទ្ធិ​មនុស្ស​អះអាង​ថា នេះ​ជា​ទង្វើ​បំពាន​សិទ្ធិ​ជន​ជាប់​ចោទ​ធ្ងន់ធ្ងរ។

អង្គការ​សង្គម​ស៊ីវិល​ពិនិត្យ​ឃើញ​ទៀត​ថា ចំណាត់​ការ​លើ​លោក នុត ពេជ នេះ​ ជា​រឿង​មិន​ត្រឹម​ត្រូវ​ឡើយ ដ្បិត​សកម្មភាព​របស់​គាត់​គ្រាន់​តែ​ជា​ការ​អនុវត្ត​សិទ្ធិ​សេរីភាព ដែល​ធានា​ដោយ​ច្បាប់​ជាតិ និង​អន្តរជាតិ​ប៉ុណ្ណោះ ហើយ​សកម្មភាព​នោះ​មិន​បាន​បង្ក​ផល​ប៉ះពាល់​ដល់​បុគ្គល​ណា​ឡើយ។

ទោះ​ជា​យ៉ាង​ណា របប​លោក ហ៊ុន សែន នៅ​តែ​ដាក់​ចេញ​នូវ​វិធានការ​ក្តៅ​លើ​សកម្មជន​បក្ស​ប្រឆាំង​ជាប់​ជានិច្ច។ ​គិត​ត្រឹម​ពេល​នេះ មាន​មន្ត្រី​មូលដ្ឋាន​បក្ស​ប្រឆាំង​ចំនួន ១៥នាក់​ហើយ ដែល​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ ស្រប​ពេល​​សកម្មជន​ជាង ១៤០នាក់​ផ្សេង​ទៀត ត្រូវ​បាន​កោះហៅ​មក​សាកសួរ​ជា​បន្ត​បន្ទាប់​ពាក់ព័ន្ធ​នឹង​ការ​សង្ស័យ​ថា ពួកគេ​បាន​ធ្វើ​សកម្មភាព​​ប្រឆាំង​សាលដីកា​​តុលាការ​កំពូល។

លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) នៃ​អង្គការយូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) កត់​សម្គាល់​ថា ការ​វាយ​បង្ក្រាប​ក្រុម​​គណបក្ស​ប្រឆាំង​ពី​សំណាក់​របប​លោក ហ៊ុន សែន មិន​បាន​បញ្ចប់​ត្រឹម​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ ប៉ុន្តែ​បាន​បន្ត​ក្នុង​​ស្ថានភាព​​កាន់​តែ​យ៉ាប់យ៉ឺន​មក​ដល់​សព្វ​ថ្ងៃ​នេះ។ លោក​បន្ថែម​​ថា ​ ​រដ្ឋាភិបាល​​បរទេស​ទាំង​ឡាយ​ត្រូវ​តែ​ទាម​​ទារ​ឱ្យ​របប​លោក ហ៊ុន សែន ​ដោះ​លែង​មន្ត្រី​គណបក្ស​ប្រឆាំង​ និង​សកម្មជន​ទាំងឡាយ​ដែល​ជាប់​ឃុំ​ដោយ​គ្មាន​ទោស​កំហុស​នោះ​វិញ ជាបន្ទាន់ និង​ឥត​លក្ខខណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

លោក សម រង្ស៊ី បន្ត​ទៅ​នូវែលហ្សេឡង់​បញ្ជាក់​ជំហរ​ពី​ការ​វិល​ចូល​ស្រុក​នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា

$
0
0

មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​នៅ​នូវែលហ្សេឡង់ (New Zealand) ដែល​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​បក្ស​នេះ បាន​សម្របសម្រួល​ដើម្បី​ឱ្យ​ការ​បំពេញ​បេសកកម្ម​របស់​លោក សម រង្ស៊ី នៅ​ប្រទេស​នេះ​ជួប​សមាជិក​សភា និង​រដ្ឋមន្ត្រី​នៃ​ប្រទេស​នេះ​ដែល​ជា​អ្នកនយោបាយ​ជាន់ខ្ពស់​លេខ​រៀង​ទី​៤ បន្ទាប់ពី​ប្រធានាធិបតី ដើម្បី​ជជែក​ពី​ដំណោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា និង​ការ​ធ្វើ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ខាងមុខ។

តាម​គម្រោង​នៅ​យប់​ទី​២១ ខែ​សីហា នេះ លោក សម រង្ស៊ី នឹង​ទៅដល់​ប្រទេស​នូវែលហ្សេឡង់ ដើម្បី​ស្វែង​ការ​រក​គាំទ្រ​ពី​ពលរដ្ឋ​ខ្មែរ និង​សមាជិកសភា និង​មន្ត្រី​រដ្ឋាភិបាល​នៃ​ប្រទេស​នេះ។ លោក សម រង្ស៊ី មក​បំពេញ​បេសកកម្ម​ការ​ទូត​នៅ​ប្រទេស​នេះ ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៣ ខែ​សីហា ដែល​អ្នក​រៀបចំ​អះអាង​ថា នឹង​មាន​អ្នកគាំទ្រ​រាប់​រយ​នាក់​រង់ចាំ​ស្វាគមន៍។

ប្រធាន​សាខា​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​ប្រទេស​នូវែលហ្សេឡង់ លោក ម៉េង លី ឱ្យ​អាស៊ីសេរី​ដឹង​ថា សមាជិកសភា​លោក ម៉ៃឃើល វូដ (Michael Wood) និង​រដ្ឋមន្ត្រី​ក្រសួង​នគរូបនីយកម្ម អ្នកស្រី​បណ្ឌិត មេហ្គេន វូដ (Megan Wood) រីករាយ​ស្វាគមន៍ និង​ជួប​ជជែក​ជាមួយ​លោក សម រង្ស៊ី នៅ​ពេល​លោក​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ មកដល់​ប្រទេស​នេះ។ លោក​បញ្ជាក់​ថា រដ្ឋាភិបាល​ប្រទេស ណូវែល ហ្សេឡង់ មាន​ទំនាក់​ល្អជា​ក្រុម​លោក ក៏ដូចជា​គណបក្ស​សង្គ្រោះ​ជាតិ តាំងពី​ពួកគេ​នៅ​ជា​គណបក្ស​ប្រឆាំង​មក​ម្ល៉េះ៖ «គណបក្ស​ពលករ​ដែល​ដឹកនាំ​រដ្ឋាភិបាល​គេ​គាំទ្រ​ចំពោះ​លទ្ធិប្រជាធិបតេយ្យ សេរីភាព​ក្នុង​ការ​បញ្ចេញមតិ និង​សេរីភាព​របស់​ប្រជាជន ហើយ​សារ​នយោបាយ​គណបក្ស​សង្គ្រោះជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ត្រង់​នេះ​ហើយ​ដែល​ជា​កត្តា​សំខាន់​ដែល​គណបក្ស​នៅ​នូវែលហ្សេឡង់​គាំទ្រ​យើង»

លោក ម៉េង លី ឱ្យ​ដឹង​ទៀត​ថា លោក សម រង្ស៊ី នឹង​ជួប​អ្នកគាំទ្រ​របស់​ខ្លួន​នៅ​ទីក្រុង​ពីរ​ផ្សេងៗ​គ្នា ដែល​មាន​អ្នកគាំទ្រ​រង់ចាំ​ស្វាគមន៍​ចន្លោះ​ពី​២០០​នាក់ និង​៣០០​នាក់។ លោក​ថា ជំហរ​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ណូវែលហ្សេឡង់ គាំទ្រ​ការ​ធ្វើ​មាតុភូមិ​វិវត្តន៍ របស់​លោក សម រង្ស៊ី ហើយ​ក៏​មាន​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ផង​ដែរ​ស្ម័គ្រចិត្ត​អម​ដំណើរ​លោក សម រង្ស៊ី ទៅ​ប្រទេស​កម្ពុជា​វិញ៖ «ប្រជាជន​នៅ​ណូវែលហ្សេឡង់ គាត់​តែងតែ​មាន​ក្តី​សង្ឃឹម​នៅ​ពេល​ឃើញ​លោក សម រង្ស៊ី គាត់​មក​បន្ត​ជា​អ្នកដឹកនាំ​គណបក្ស​សង្គ្រោះជាតិ ហើយ​យើង​មាន​សេចក្ដី​សប្បាយចិត្ត​ដែល​គាត់​មក​ទទួល​យក​តួនាទី​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ»

មុន​ពេល​លោក លោក សម រង្ស៊ី មក​ដល់​ប្រទេស​នូវែលហ្សេឡង់ មេដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ បាន​ជួប​អ្នកគាំទ្រ សមាជិក​រដ្ឋសភា និង​ព្រឹទ្ធសភា នៅ​ប្រទេស​អូស្ត្រាលី​ដែល​ជាប់​ព្រំដែន​នឹង​ប្រទេស​នូវែលហ្សេឡង់។ សមាជិក​រដ្ឋសភា និង​ព្រឹទ្ធសភា​អូស្ត្រាលី​មួយ​ចំនួន ត្រូវ​បាន​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​អះ អាង​ថា គាំទ្រ​ការ​វិល​ចូល ស្រុក​របស់​លោក សម រង្ស៊ី ថែម​សន្យា​ធ្វើជា​សាក្សី និង​តាមដាន​ព្រឹត្តិការណ៍​នេះ។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ដែល​អម​ដំណើរ​លោក សម រង្ស៊ី ក្នុង​ការ​បំពេញ​បេសកកម្ម​នេះ ឱ្យ​ដឹង​ថា លោក សម រង្ស៊ី នឹង​លើកឡើង​ពី​វិបត្តិ​នយោបាយ ការរំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ប្រាប់​ទៅ​សមាជិកសភា និង​រដ្ឋមន្ត្រី​ប្រទេស​នូវែលហ្សេឡង់ ឱ្យ​បាន​ដឹង​កាន់​តែ​ច្បាស់​។ លោក​ថា សារសំខាន់​មួយទៀត គឺ​លោក សម រង្ស៊ី នឹង​បញ្ជាក់​ជំហរ​របស់​ខ្លួន​ក្នុង​ការ​វិល​ចូល​ស្រុក​វិញ​នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ដើម្បី​ស្តារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ៖ «យើង​ត្រូវតែ​ជម្រាប​គេ​ឱ្យ​ដឹង​អំពី​ផែនការ​សកម្មភាព​នយោបាយ​របស់​យើង​ជាពិសេស​ជុំវិញ​ការ​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​កម្ពុជា​វិញ​របស់​លោក​ប្រធាន​ស្តីទី សម រង្ស៊ី ឱ្យ​គេ​បាន​ដឹង ឱ្យ​គេ​ឃ្លាំមើល»

ក្រុម​អ្នកវិភាគ​យល់ថា លោក សម រង្ស៊ី កំពុង​ស្វែង​ការ​​​គាំទ្រ​ពី​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ស្រុក និង​សហគមន៍​អន្តរជាតិ ហើយក៏​កំពុង​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន​។ គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ថា លោក សម រង្ស៊ី នឹង​ធ្វើ​មាតុភូមិនិវត្តន៍​ទៅ​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា​ខាងមុខ ចំ​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​របស់​កម្ពុជា​។ លោក សម រង្ស៊ី បញ្ជាក់​ជំហរ​ថា ការ​វិល​ចូល​ស្រុក​របស់​លោក​ដើម្បី​យក​ប្រទេស​កម្ពុជា ពី​មេដឹកនាំ​ផ្ដាច់ការ ហ៊ុន សែន មកវិញ​។ លោក សម រង្ស៊ី ធ្លាប់​សន្យា​ថា វិល​ចូល​កម្ពុជា​ជា​ញឹកញយ ក៏ប៉ុន្តែ​លោក​មិន​ទាន់​បាន​ធ្វើ​តាម​ការ​សន្យា​នោះ​ឡើយ រហូត​មក​ទល់​ពេលនេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

តំណាង​អយ្យការ​ខេត្ត​មណ្ឌលគិរី​ដោះលែង​ អនុ​រដ្ឋ​លេខាធិការ​ក្រសួង​កសិកម្ម​ក្រោយពី​សួរ​នាំ​មួយ​ព្រឹក

$
0
0

ព្រះរាជអាជ្ញា​អម​សាលាដំបូង​ ខេត្ត​មណ្ឌលគិរី​ សម្រេច​ដោះ​លែង​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​កសិកម្ម​ម្នាក់​មក​វិញ ក្រោយ​ពី​សាកសួរ​ពេញ​មួយ​ព្រឹក នៅ​ថ្ងៃ​ទី២១ សីហា ពាក់ព័ន្ធ​សំណុំ​រឿង​នេះ​ ភាព​មិន​ប្រក្រតី​នៃ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច។ អ្នកនាំពាក្យ​តុលាការ​ខេត្ត​នេះ​អះអាង​ថា​ ព្រះរាជអាជ្ញា​នឹង​កោះ​ហៅ​អ្នក​ជាប់​ពាក់ព័ន្ធ​ជាច្រើន​នាក់​ទៀត។

អ្នកនាំពាក្យ​សាលាដំបូង​ ខេត្ត​មណ្ឌលគិរី​ លោក​ មាស​ ប្រុស​ ឲ្យដឹង​នៅ​ថ្ងៃ​ទី២១ សីហា​ថា ព្រះរាជ​អាជ្ញា​មិនទាន់​សម្រេច​បែប​ណា​នៅ​ឡើយ​ទេ​ លើ​លោក​ ឡោ​ រស្មី​ អនុ​រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​ ដោយ​គ្រាន់​តែ​សាកសួរ​ធ្វើ​កំណត់​ហេតុ​ ព្រោះ​សំណុំ​រឿង​នេះ​មាន​ជាប់​ព័ន្ធ​មនុស្ស​ជា​ច្រើន​ទៀត។ លោក​មិន​បញ្ជាក់​លម្អិត​ថា​ នឹង​កោះហៅ​នរណា​ទៀត​នោះ​ទេ? លោក​សង្កត់​ធ្ងន់​ថា​ ប្រសិនបើ​រក​ឃើញ​មាន​ភាព​មិន​ប្រក្រតី​ក្រុមហ៊ុន​ និង​អ្នក​ពាក់ព័ន្ធ​ នឹង​ប្រឈម​ចំពោះ​មុខ​ច្បាប់៖ «ព្រះរាជ​អាជ្ញា​អត់​ទាន់​សម្រេច​អី​ទេ គ្រាន់​តែ​សួរ​ធ្វើ​កំណត់​ហេតុ​ទេ ព្រោះ​សំណុំ​រឿង​ហ្នឹង មិន​មែន​តែ​គាត់​ម្នាក់​ទេ​ច្រើន ហៅ​ចូល​តៗ ទៀត។ យក​ចម្លើយ​ម្តង​មួយៗ ឲ្យ​អស់ បាន​សម្រេច​ក្នុង​សំណុំ​រឿង​ហ្នឹង​មួយ។ ប្រសិន​បើ​រក​ឃើញ មាន​ភាព​មិន​ប្រក្រតី ជាប់​ក្រុមហ៊ុន ដែល​គ្មាន​អាជ្ញាប័ណ្ណ ដែល​គាត់​ទៅ​ធ្វើ​ក្រុមហ៊ុន គឺ​មាន​បញ្ហា​ប្រឈម​ហើយ»

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​ ព្រះរាជអាជ្ញា​ ខេត្ត​មណ្ឌលគិរី​ លោក ហៀង សុភក្ត្រ ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ​ តែ​ទូរស័ព្ទ​លោក​មិន​អាច​ទាក់ទង​បាន​នៅ​ថ្ងៃ​ទី២១ សីហា។

ចំណែក​ លោក​ ម៉ន​ វ៉ាន់​ដា​ អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្ត​មណ្ឌលគិរី​ បដិសេធ​មិន​អធិប្បាយ​ករណី​នេះ​ទេ​ ដោយ​លោក​ថា​ ទូរស័ព្ទ​ស្ដាប់​មិន​ឮ​ និង​ឈប់​ទទួល​ទូរស័ព្ទ៖ «ស្ដាប់​អត់​បាន​ទេ​បង។ ឮ​ដាច់ៗ បង អាឡូ»

កាលពី​ថ្ងៃ​ទី៥​ សីហា​ លោក​ ហៀង​ សុ​ភក្ត្រ​ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​នេះ​ បាន​កោះ​ហៅ​ អនុ​រដ្ឋ​លេខាធិការ​ក្រសួង​កសិកម្ម​ លោក​ ឡោ​ រស្មី​ ពាក់ព័ន្ធ​ការ​អនុញ្ញាត​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន ផេស៊ីហ្វិកហ្គេន យ៉ញ-ស្តុក ខមភេនី លីមីធីត (Pacific Grand Joint-stock Company Limited) មាន​ទំហំ​ជិត​ ៨ពាន់​ហិកតារ (.៧៤១)

មន្ត្រី​ជាន់​ខ្ពស់​សមាគម អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ ចាត់​ទុក​ដីកា​កោះ​ហៅ​នេះ​ ជា​តម្រុយ​ថ្មី​មួយ​ ទាមទារ​ឲ្យ​អយ្យការ​ត្រូវ​ស៊ើប​អង្កេត​ឲ្យ​ហ្មត់​ចត់ ព្រោះ​រឿង​នេះ​ជា​បទ​ល្មើស​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ។ លោក​ថា​ ភាព​មិន​ប្រក្រតី​នៃ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​រាប់ពាន់​ហិកតារ​ អាច​ធ្វើ​ទៅ​បាន​ មាន​ការ​សម​គំនិត​ជា​ប្រព័ន្ធ​ រវាង​ក្រុមហ៊ុន​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ៖ «បើ​យើង​និយាយ​អំពើ​ពុក​រលួយ​វា​អាច​កើត​ឡើង​បាន លុះ​ត្រា​តែ​​សមគំនិត​គ្នា​ច្រើន។ រឿង​វា​ធំ ដូច​ជា​សម្បទាន​ដី​រាប់​ម៉ឺន​ហិកតារ​អ៊ីចឹង វា​នឹង​ក្លាយ​ជា​សម្ល​កំពឹស។ អ្វី​ដែល​សំខាន់ គឺ​រឿង​ពិត និង​យុត្តិធម៌​សម្រាប់ ពលរដ្ឋ​ទូទាំង​ប្រទេស ដែល​ត្រូវ​បាន​ទទួល​យុត្តិធម៌ នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​ហ្នឹង។ អយ្យការ​ត្រូវ​ស៊ើប​អង្កេត​ឲ្យ​បាន​ហ្មត់ចត់ ព្រោះ​រឿង​ហ្នឹង​ជា​បទ​ល្មើស​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ»

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ រស់នៅ​ឃុំ​រយ៉​ ស្រុក​កោះញែក លោក ប្រុម ណច កត់​សម្គាល់​ថា ការ​ផ្ដល់​ដីសម្បទាន​សេដ្ឋកិច្ច​ជា​ដើម​ចម​ នាំ​ឲ្យ​បាត់​បង់​ដើម​ឈើ​ធំៗ​ ក្នុង​ព្រៃ​សហគមន៍​ ព្រៃ​តំណម​ និង​ព្រៃ​អភិរក្ស​ ដែល​ជន​ជាតិ​ដើម​ភាគ​តិច​អាស្រ័យ​ផល​បែប​ប្រពៃណី។ លោក​ថា​ ក្រុមហ៊ុន​ស្ទើរ​ទាំង​អស់​ មិន​បាន​ផ្ដល់​ផល​ប្រយោជន៍​ដល់​ពលរដ្ឋ​មូលដ្ឋាន​ទេ​ គឺ​ឃើញ​តែ​ធ្វើ​អាជីវកម្ម​ឈើ​ និង​បើក​ការដ្ឋាន​អារ​ឈើ​ បំផ្លាញ​ធនធាន​ធម្មជាតិ​ក្នុង​តំបន់​ពួក​គេ​រស់នៅ​អស់​ស្ទើរ​ទាំងស្រុង៖ «ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ហ្នឹង បាត់​បង់​ព្រៃ​ឈើ​ខ្លាំង សំខាន់​ឈើ​ហ្មង​ខាង​យើង​នេះ។ វា​ធ្វើ​ឈើ​ឲ្យ​អស់​សិន​បាន​ចាប់​ផ្ដើម​ដី បាត់បង់​អត្តសញ្ញាណ​របស់​គាត់ (ជន​ជាតិ​ដើម​ភាគ​តិច) ព្រៃ​តំណម​របស់​គាត់ ព្រៃ​អារក្ស​អ្នកតា មាន​ព្រៃ​ឈើ​ធំៗ ក៏​អស់​ដែរ នៅ​សល់​តិចតួច​ទេ»

យ៉ាងណា​ សកម្មជន​បរិស្ថាន​ លោក​ ហេង​ ស្រស់​ សង្ឃឹមថា តុលាការ​នឹង​ពន្លឿន​វែកមុខ​ក្រុម​ឧក្រិដ្ឋជន​ និង​អាជ្ញាធរ​ខិលខូច​មក​ផ្ដន្ទាទោស​តាមច្បាប់។ លោក​ថា​ ក្រសួង​កសិកម្ម​បាន​ជិះ​សេះ​លែង​ដៃ​ បណ្ដែត​បណ្ដោយ​ឲ្យ​ក្រុមហ៊ុន​ កាប់​បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​ជាច្រើន​ឆ្នាំ​មក​ហើយ៖ «ដើម​ចម​ដែល​ធ្វើ​ឲ្យ​បាត់​បង់​ព្រៃ​ឈើ​ហ្នឹង ដោយ​សារ​មាន​ការ​ស៊ីញេ​ចេញ​ពី​អស់​លោក​ថ្នាក់​ខាង​លើៗ ហ្នឹង បាន​វា​មាន​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ។ ក្នុង​ប្រទេស​កម្ពុជា​ក្រុមហ៊ុន​ទាំង​អស់ គ្មាន​ក្រុមហ៊ុន​ណា​មួយ អនុវត្ត​ច្បាប់​បាន​ត្រឹមត្រូវ​ទេ។ អា​ក្រុមហ៊ុន ប៊ិញភឿក១ និង​ប៊ិញភឿក២ នៅ​ស្រុក​លំផាត់ ក៏​គ្មាន​ដាំ​អី​ទេ ប៉ុន្មាន​ឆ្នាំ​ហើយ សុទ្ធ​តែ​កាប់​ព្រៃ​ឈើ​នៅ​ខាង​ក្រោយ កំពុង​ដឹក​យ៉ាង​គគ្រឹកគគ្រេង»

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ និង​សកម្មជន​បរិស្ថាន​សង្កេត​ឃើញ​ថា រដ្ឋាភិបាល​ហាម​មិន​ឲ្យ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​វិនិយោគ​ក្នុង​តំបន់​ព្រៃ​ស្រោង ក៏​ប៉ុន្តែ​ការ​អនុវត្ត​ជាក់​ស្ដែង​ពុំ​ដូច្នេះ​ទេ ក្រសួង​កសិកម្ម​ជា​អ្នក​ផ្ដួចផ្ដើម​នាំ​ឲ្យ​បាត់បង់​ធនធាន​ធម្មជាតិ​ធំធេង​ រំលោភ​សិទ្ធិ​ជន​ជាតិ​ដើម​ភាគតិច​ និង​កើត​មាន​ជម្លោះ​ដីធ្លី។ កន្លង​ទៅ​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ស្ទើរ​គ្រប់​តំបន់​ បាន​ស្រែក​តវ៉ា និង​ទាមទារ​រក​យុត្តិធម៌​ ក្រោយ​ពី​ក្រុមហ៊ុន​រំលោភ​ដីធ្លី​ និង​កាប់​ឈើ​ក្នុង​តំបន់​ពួក​គេ​រស់​នៅ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សហគមន៍​តាតុក​នៅ​ខណ្ឌ​ដង្កោ​តវ៉ា​លើក​ទី​១៧ ទាមទារ​ឱ្យ​សាលាក្រុង​ចេញ​ប្លង់​កាន់​កាប់​ដីធ្លី

$
0
0

ពលរដ្ឋ​ប្រមាណ​ ១០០​នាក់​រស់​នៅ​តាម​បណ្ដោយ​ប្រឡាយ ជាយក្រុង​ភ្នំពេញ នាំ​គ្នា​លើក​បដា​មុខ​សាលា​រាជធានី​ភ្នំពេញ ស្នើសុំ​អភិបាលក្រុង លោក ឃួង ស្រេង ពន្លឿន​ដំណោះស្រាយ ដោយ​អនុញ្ញាត​ឱ្យ​ពួកគាត់​រស់នៅ​ទីតាំង​ដើម និង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី។ ការ​តវ៉ា​ជាថ្មី​នេះ ដោយសារតែ​អាជ្ញាធរ​ក្រុង​ភ្នំពេញ នៅ​មិនទាន់​ផ្ដល់​ដំណោះស្រាយ​ណាមួយ​ជូន​ពួកគាត់​នៅ​ឡើយ។ សង្គម​ស៊ីវិល​សង្ឃឹម​ថា អាជ្ញាធរ​នឹង​ផ្ដល់​គោល​នយោបាយ​ដោះស្រាយ​រឿង​នេះ តាម​ការ​ស្នើសុំ​របស់​ប្រជាពលរដ្ឋ ដើម្បី​បញ្ឈប់​ការ​បណ្ដេញ​ពលរដ្ឋ​ចេញពី​ទីក្រុង​តទៅ​ទៀត។

ពលរដ្ឋ​៣៥​គ្រួសារ​ដែល​រស់នៅ​លើ​គម្រោង​អភិវឌ្ឍន៍​ប្រឡាយ​០៣ ក្នុង​សង្កាត់​ជើងឯក ខណ្ឌ​ដង្កោ បន្ត​រក​ដំណោះស្រាយ​លើក​ទី​១៧ នៅ​សាលា​រាជធានី​ភ្នំពេញ ស្នើសុំ​ឱ្យ​អាជ្ញាធរ ចេញ​ប័ណ្ណ​កម្ម​សិទ្ធ​កាន់កាប់​ដីធ្លី និង​កាត់​ឆ្វៀល​ដី​ឱ្យ​ពួកគាត់​ធ្វើការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង​។ ប៉ុន្តែ​អាជ្ញាធរ ច្រានចោល​សំណើ​ពួកគាត់​អស់​ជាច្រើនលើក​មក​ហើយ។

តំណាង​សហគមន៍​តាតុក អ្នកស្រី ប៉ៅ ស្រីម៉ៅ ឱ្យ​អាស៊ីសេរី​ដឹង​ថា សាលា​រាជធានី​ភ្នំពេញ​តម្រូវ​ឱ្យ​ពលរដ្ឋ​ទៅ​ដាក់​លិខិតស្នាម និង​ឯកសារ​ស្នាក់នៅ​ជាថ្មី​នៅ​សាលា​ខណ្ឌ​ដង្កោ ក្រោយពី​ឈរ​រង់ចាំ​​ការ​ឆ្លើយ​តប​ពី​សាលាក្រុង​អស់​ពេល​មួយ​ព្រឹក នៅ​ថ្ងៃ​ទី​២១ សីហា។

អ្នកស្រី ប៉ៅ ស្រីម៉ៅ លើកឡើង​ថា ពួកគាត់​ដែល​ជា​ពលរដ្ឋ​ក្រីក្រ ស្នើ​ដល់​សាលាក្រុង​ភ្នំពេញ ឆ្វៀល​ដី​ទំហំ​ជាង ៤​ពាន់​ម៉ែត្រការ៉េ និង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី ដើម្បី​ឱ្យ​ពួកគាត់​អភិវឌ្ឍន៍​ដោយ​ខ្លួន​ឯង​។

អ្នកស្រី ប៉ៅ ស្រីម៉ៅ បញ្ជាក់​ថា ពួកគាត់​មិន​ចង់​ផ្លាស់ប្ដូរ​ទីលំនៅ​ទៅ​តំបន់​ឆ្ងាយៗ​ពី​ទីក្រុង ដូច​ករណី​បុរី​កីឡា​ទេ ព្រោះថា​ទីតាំង​រស់នៅ​សព្វថ្ងៃ ពួកគាត់​អាច​ប្រកប​របរ​ជីវិត​បាន​ស្រួល ហើយ​កូនចៅ ក៏​មាន​ឱកាស​ទៅ​សាលារៀន​ដែរ​។ តំណាង​ពលរដ្ឋ​រូប​នេះ អះអាង​ថា ពួកគាត់​រស់នៅ​តាម​បណ្ដោយ​ប្រឡាយ​នេះ ចាប់​តាំង​ពី​ទសវត្ស​ឆ្នាំ​៨០​មក​ម្ល៉េះ៖ «ខ្ញុំ​ចង់​សំណូមពរ​ឱ្យ​គាត់​ឆ្វៀល​ដី​ដែល​ប៉ះពាល់​ប្រឡាយ៣។ ឆ្វៀល​ពី​ប្រជាពលរដ្ឋ​យើងខ្ញុំ​ពី​ប្រឡាយ​ហ្នឹង ឱ្យ​មក​នៅ​មួយ​ជួរ ព្រោះថា​ពួក​ខ្ញុំ​ត្រូវការ​តែ​ ១០​ម៉ែត្រ​ទេ សល់​ប៉ុន្មាន​ធ្វើ​ប្រឡាយ ធ្វើ​ផ្លូវថ្នល់​បាន​។ បើសិនជា​ចេញពី​កន្លែង​ហ្នឹង​ទៅ វា​អត់​មាន​កន្លែង​ណា​ល្អ​ជាង​កន្លែង​នេះ​ទេ ព្រោះថា​កន្លែង​ហ្នឹង គាត់​អាច​រក​ត្រី ហើយ​អាច​ធ្វើ​សំណង់ និង​រោងចក្រ​អី​បាន ហើយ​សាលារៀន​មន្ទីរពេទ្យ ក៏​នៅ​ជិត​ហ្នឹង​ដែរ​។ វា​មាន​ផល​ប៉ះពាល់​ច្រើន ប្រសិនបើ​គាត់​រុញ​ទៅ​ឆ្ងាយ ឧទាហរណ៍​ទៅ​នៅ​ភ្នំ​ប្រសិទ្ធ ទៅ​ឧត្ដុង្គ អី​ហ្នឹង ពួក​ខ្ញុំ​អត់​មាន​កន្លែង​ច្បាស់លាស់​ទេ​។ ពិបាក​រកស៊ី​ហើយ​កូនចៅ ក៏​ពិបាក​ទៅ​រៀន​ដែរ។ ចំណុច​ហ្នឹងហើយ ដែល​ពួក​ខ្ញុំ​ជ្រើសរើស​គម្រោង​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង»

ជុំវិញ​ដំណោះស្រាយ​រឿង​នេះ អាស៊ីសេរី​មិន​អាច​សុំ​ការ​បកស្រាយ​ពី​អភិបាល​ខណ្ឌ​ដង្កោ លោក នុត ពុធដារ៉ា បានទេ នៅ​ថ្ងៃ​ទី​២១ សីហា​ ដោយ​លោក​ប្រាប់​ថា ជាប់រវល់​ប្រជុំ។

កាលពី​ខែ​ឧសភា កន្លងមក ក្រសួង​ដែនដី​ចេញ​សេចក្ដីជូនដំណឹង​មួយ ថា ក្រសួង​មិន​អាច​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ដល់​ពលរដ្ឋ​ដែល​រស់​នៅ​លើ​ប្រឡាយ​០៣​បានទេ ដោយសារ​គម្រោង​ប្រឡាយ​នេះ​សម្រាប់​រំដោះ​ទឹក​ប្រើប្រាស់​ទាំង​រដូវប្រាំង និង​រដូវវស្សា និង​ជា​គម្រោង​អភិវឌ្ឍន៍​នា​ពេល​អនាគត​នៅ​ក្នុង​តំបន់។

អ្នក​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សូផាត លើកឡើង​ថា អាជ្ញាធរ​គួរ​ផ្ដល់​ដំណោះស្រាយ​ដល់​ពលរដ្ឋ​នៅ​សហគមន៍​តាតុក ឱ្យ​ពួក​គាត់​រស់នៅ​ទីតាំង​ចាស់ ដូច​ទៅ​នឹង​ដំណោះស្រាយ​ដែល​អាជ្ញាធរ​បាន​ផ្ដល់​ឱ្យ​ពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ប្រឡាយ​ស្ទឹងមានជ័យ កន្លង​មក​។ មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​និង​បញ្ហា​ដីធ្លី​រូប​នេះ យល់​ថា ប្រសិនបើ​អាជ្ញាធរ​អាច​ដាក់​ចេញ​ជា​ដំណោះស្រាយ​បែបនេះ​បាន ចំពោះ​សហគមន៍​តាតុក ការ​បណ្ដេញ​ពលរដ្ឋ​ចេញពី​លំនៅឋាន ក៏​នឹង​មិន​មាន​ដែរ៖ «ប្រជាពលរដ្ឋ​រស់នៅ​ទីក្រុង​ភ្នំពេញ​នេះ គាត់​​មិន​ចង់​ទៅ​រស់នៅ​ចេញ​ឆ្ងាយ​ពី​ទីកន្លែង​ដែល​គាត់​ធ្លាប់​បាន​រស់នៅ​ទេ​។ កន្លែង​ណា​ក៏​ដូច​កន្លែង​ណា អ៊ីចឹង​ដែរ។ ជា​ដំណោះស្រាយ​ដ៏​សមរម្យ សាលា​រាជធានី​ភ្នំពេញ ដក​ពិសោធន៍​រួចហើយ គួរ​តែ​​ធ្វើ​យ៉ាង​ណា​ឱ្យ​គាត់​ទៅ​រស់នៅ​កន្លែង​ណាមួយ ឬមួយ​ក៏​នៅ​ជិតៗ​ហ្នឹង កុំ​ឱ្យ​ទៅ​ឆ្ងាយ​ដូច​ខាង​សហគមន៍​មួយ​ចំនួន​ដែល​គាត់​ទៅ​ឆ្ងាយ។ យើង​ឃើញ​ហើយ រឿង​ហ្នឹង​អត់​ចប់​ទេ។ គាត់​នៅតែ​បន្ត​​មក​តវ៉ា​ដដែល​។ អ៊ីចឹង​! ឃើញ​ថា ដោះ​មិន​ចប់​ទេ»

លោក វណ្ណ សូផាត សង្ឃឹម​ថា សាលា​រាជធានី​ភ្នំពេញ និង​ក្រសួង​ដែនដី នឹង​រួមគ្នា​ខិតខំ​ដោះស្រាយ​បញ្ហា​នេះ ដោយ​សន្តិវិធី សមធម៌ និង​តម្លាភាព ដើម្បី​ផ្ដល់​ភាព​សុខដុមរមនា​ដល់​ពលរដ្ឋ​រស់​នៅ​​ក្នុង​សហគមន៍​ក្រីក្រ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មេធាវី​បន្ត​ដាក់​បណ្ដឹង​ស្នើ​លោក គង់ រ៉ៃយ៉ា និង លោក សួង នាគព័ន្ធ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន

$
0
0

មេធាវី​ការពារ​ក្ដី​បន្ត​ដាក់​បណ្ដឹង​ទៅ​តុលាការ​កំពូល ស្នើសុំ​ឱ្យ​យុវជន កែម ឡី និយម​ពីរ​នាក់​គឺ លោក គង់ រ៉ៃយ៉ា និង លោក សួង នាគព័ន្ធ នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។ ការ​ដាក់​បណ្ដឹង​នេះ បន្ទាប់​ពី​សាលាឧទ្ធរណ៍ បដិសេធ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​យុវជន​ទាំងពីរ កាលពី​ថ្ងៃ​ទី​១៣ ខែ​សីហា។

មេធាវី​ការពារ​ក្តី​ឱ្យ​យុវជន​ទាំងពីរ​នាក់ គឺ​លោក សំ សុគង់ ប្រាប់​អាស៊ីសេរី​ថា បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ របស់​យុវជន​ទាំងពីរ ត្រូវ​បាន​ដាក់​ចូល​ក្នុង​តុលាការ​កំពូល កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែ​សីហា ប៉ុន្តែ មិនទាន់​ទទួល​ដំណឹង​ត្រឡប់​មក​វិញ​ថា តុលាការ នឹង​បើកសវនាការ​ថ្ងៃ​ណា​នៅឡើយ​ទេ។

លោក​មេធាវី សំ សុគង់ ឱ្យ​ដឹង​ថា កូន​ក្តី​របស់​លោក មិន​ពេញចិត្ត​ចំពោះ​សេចក្ដី​សម្រេច​របស់​សាលា ឧទ្ធរណ៍​នោះ​ទេ និង​បាន​ពឹង​ពាក់​ឱ្យ​លោក​ដាក់​បណ្តឹង​សាទុក្ខ​ប្រឆាំង​សាលដីកា​របស់​សាលា ឧទ្ធរណ៍ បន្ទាប់​ពី​លោក បាន​ចូល​ជួប​ជាមួយ​កូន​ក្តី​ទាំងពីរ​នាក់ ដើម្បី​ពន្យល់​អំពី​ច្បាប់​និង​សិទ្ធិ​ដែល ពួកគាត់​មាន៖ «ពួកគាត់​សង្ឃឹមថា នៅ​ពេល​មាន​សវនាការ​នៅ​តុលាការ​កំពូល គឺ​ពួកគាត់​ទាំងពីរ​នាក់​នឹង​បាន​ចូលរួម​សវនាការ​ដើម្បី​ប្រាប់​ទៅ​តុលាការ​កំពូល​អំពី​ភាព​គ្មាន​កំហុស របស់​ខ្លួន​ហើយ​ស្នើសុំ​ឱ្យ​តុលាការ​កំពូល​សម្រេច​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។ ពួកគាត់​សង្ឃឹមថា តុលាការ​កំពូល​នឹង​ពិចារណា​ឈរ​នៅ​លើ​អង្គហេតុ​អង្គច្បាប់​ដើម្បី​ធ្វើ​ឱ្យ​ពួកគាត់​ទទួល បាន​នូវ​សេចក្តី​សម្រេច​មួយ​ដែល​មាន​យុត្តិធម៌​គឺ​ការ​ដោះលែង​នៅ​ក្រៅ​ឃុំ»

កាលពី​ថ្ងៃ​ទី​១៣ ខែ​សីហា សាលាឧទ្ធរណ៍ បានសម្រេច​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​របស់​យុវជន កែម ឡី និយម​ពីររូប ដោយ​លើក​ហេតុផល​ថា សំណុំរឿង​របស់​យុវជន​ទាំងពីរ ទើបតែ​បើក​ការស៊ើបអង្កេត​ថ្មីៗ និង​ខ្លាច​ពេល​ដោះលែង​ទៅ គឺ យុវជន​ទាំងពីរ​ត្រូវរ៉ូវ​គ្នា​ជាមួយ​អ្នក ដទៃ​ទៀត​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​នេះ ព្រមទាំង​ខ្លាច​យុវជន​ទាំងពីរ​ធ្វើ​ឱ្យ​ប៉ះពាល់​របៀបរៀបរយ​សង្គម។

អ្នកនាំពាក្យ​សមាគម​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា លើកឡើង​ថា ប្រសិន​បើ​តុលាការ អនុវត្ត​ច្បាប់​ដោយ​វិជ្ជាជីវៈ​ត្រឹមត្រូវ និង​ឯករាជ្យ​នោះ គួរតែ​ដោះលែង​ពួកគាត់​ឱ្យ​មាន​សេរីភាព​វិញ ព្រោះ​សកម្មភាព​ពួកគាត់​គ្មាន​ចំណុច​ណា​ដែល​ល្មើស​នឹង​ច្បាប់​នោះ​ទេ បើ​គ្រាន់តែ​អំពាវនាវ​លក់​អាវ​មាន​រូប​បណ្ឌិត កែម ឡី និង​អំពាវនាវ​កុំ​ឱ្យ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់ ។ ផ្ទុយទៅវិញ​ពួកគាត់​គឺជា ពលរដ្ឋ​សកម្ម​ដែល​ខ្វាយខ្វល់​និង​ឈឺឆ្អាល​ពី​រឿង​សង្គមជាតិ និង​យុត្តិធម៌​សង្គម។ លោក​បន្ត​ថា តុលាការ មិន​អាច​ចេះតែ​ឃុំខ្លួន​តាម​ទំនើងចិត្ត​នោះ​ទេ ព្រោះ​ខុស​ពី​គោលការណ៍​ច្បាប់​ជាតិ​និង អន្តរជាតិ​។ លោក ពន្យល់​ថា ការ​ឃុំខ្លួន លុះត្រាតែ​ជា​ជម្រើស​ចុងក្រោយ និង​ជា​បទល្មើស​ឬ​ជា ឧក្រិដ្ឋកម្ម​ដ៏​ធ្ងន់ធ្ងរ​បំផុត៖ «ករណី​នេះ​វា​មិនមែន​ជា​ករណី​នៃ​ការប្រព្រឹត្ត​បទល្មើស​របស់​យុវជន​ទាំងពីរ​រូប​នេះ​ទេ ។​ខ្ញុំ​យល់ថា វា​ជា​រឿង​នយោបាយ​ច្រើនជាង ក្នុង​ការ​ចាត់​វិធានការ​នេះ ដើម្បី​ទប់ស្កាត់​ការ​គាំទ្រ​ទៅលើ​សកម្មភាព​ក្នុង​ការ​ជួបជុំ​ប្រជុំ​ការ​ទាមទារ និង​ការ​បញ្ចេញ​មតិ​អី​នេះឯង ដែល​រដ្ឋាភិបាល​តែងតែ​ធ្វើការ​រឹតត្បិត​ជា​បន្តបន្ទាប់​នេះ»

សមត្ថកិច្ច​របប​ក្រុងភ្នំពេញ​បាន​ចាប់ខ្លួន​លោក គង់ រ៉ៃយ៉ា អាយុ ២៨​ឆ្នាំ កាលពី​ថ្ងៃ​ទី​៩ ខែ​កក្កដា ចោទ ប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​មាត្រា​៤៩៤​និង ៤៩៥​នៃ​ក្រមព្រហ្មទណ្ឌ​ដោយសារ​ផ្សព្វផ្សាយ​លក់​អាវយឺត​មាន​រូប​និង​ទស្សនៈ​បណ្ឌិត កែម ឡី នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) សម្រាប់​ខួប​បី​ឆ្នាំ​នៃ​អំពើ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី ដែល​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​កណ្ដាល​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ ។ មួយថ្ងៃ​បន្ទាប់​មក​សមត្ថកិច្ច បាន​ចាប់ខ្លួន​លោក សួង នាគព័ន្ធ ដោយ​ចោទប្រកាន់​ដូច​លោក គង់ រ៉ៃយ៉ា ដែរ​ដោយសារ​លោក​ចូលរួម​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី និង​ចែក​ខិត្តប័ណ្ណ​អំពាវនាវ​កុំ​ឱ្យ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់ នៅ​បរិវេណ​ស្ថានីយប្រេងឥន្ធនៈ​កាល់តិច ស្តុប​បូកគោ ដែល​ជា​ទីតាំង​ឃាតកម្ម​បណ្ឌិត កែម ឡី។

អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និង​អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ​ផ្សេងទៀត បាន​ចេញ​សេចក្ដីថ្លែងការណ៍​ថ្កោលទោស​ជា​បន្តបន្ទាប់​ថា ចំណាត់​ការ​របស់​អាជ្ញាធរ​របប​នេះ​ថា កំពុង​មាន​គោលដៅ​ធ្វើទុក្ខបុកម្នេញ​អ្នក​ដែល​ហ៊ាន​បញ្ចេញមតិ​និង​ការ​ជួប​ប្រជុំគ្នា​ដោយ​សន្តិវិធី។ ពួកគេ អំពាវនាវ​ឱ្យ​របប​ក្រុងភ្នំពេញ​ដោះលែង​យុវជន​ទាំងពីរ​នាក់​និង​បញ្ឈប់​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ​ដូច្នេះ​តទៅ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


ពលរដ្ឋ​ជាង​ ១០០​នាក់​ នាំគ្នា​​តវ៉ា​មុខ​សាលា​ខេត្ត​កំពត ទាមទារ​ឲ្យ​រដ្ឋបាល​ព្រៃ​ឈើ​ ប្រគល់​ត្រាក់ទ័រ​ ២​គ្រឿង​ ដែល​ចាប់​ពី​​កសិករ​​កំពុង​​ភ្ជួរ​ដី​ មក​ឲ្យ​អ្នក​ភូមិ​​​​វិញ

$
0
0

ក្រុម​ពលរដ្ឋ​ជាង ១០០​នាក់ ​មក​ពី​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក បាន​លើក​​គ្នា​តវ៉ា​ នៅ​​មុខ​សាលា​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃ​ទី២១ សីហា ដើម្បី​ទាមទារ​ឲ្យ​​រដ្ឋបាល​ព្រៃ​ឈើ ដឹក​ត្រាក់ទ័រ ២គ្រឿង បាន​ទៅ​ដល់​ភូមិ​​ព្រៃ​ពាយ​ និង​ស្នើ​​អាជ្ញាធរ​ដោះ​ស្រាយ​ទំនាស់​ដី​ជាមួយ​ឈ្មួញ​ដី ងារ​ជា​ឧកញ៉ា​ម្នាក់។ អាជ្ញាធរ​ខេត្ត​កំពត​ ទទួល​យក​សំណើ​ពលរដ្ឋ និង​កោះ​ហៅ ​តំណាង​ពលរដ្ឋ​​ចំនួន​ ៩២នាក់ ចូល​ជួប​ស្វែង​រក​ដំណោះ​ស្រាយ​ក្នុង​សាលា​ខេត្ត។

កសិករ​ អាយុ ៦៤ឆ្នាំ​ម្នាក់ រស់​នៅ​ភូមិ​ព្រៃ​ពាយ លោក ប្រាក់ យ៉ិន ប្រាប់​ថា អភិបាល​ខេត្ត​កំពត លោក ជាវ តាយ បាន​កោះ​ហៅ​ តំណាង​ពលរដ្ឋ​ ដែល​តវ៉ា​នៅ​មុខ​សាលា​ខេត្ត​ទាំង​អស់ ឲ្យ​ចូល​ជួប និង​លើក​ឡើង​ពី​ទុក្ខ​កង្វល់ ប្រាប់​អាជ្ញាធរ។ លោក​ថា អភិបាល​ខេត្ត​ សន្យា​ដោះ​ស្រាយ​កង្វល់​ជូន​ពលរដ្ឋ ហើយ​ណែនាំ​ឲ្យ​ពលរដ្ឋ​ទៅ​យក​ត្រាក់ទ័រ​ភ្ជួរ​ដី ​ទាំង ២គ្រឿង​ នៅ​រដ្ឋបាល​ព្រៃ​ឈើ​ ត្រឡប់​មក​វិញ​ចុះ ហើយ​បើ​ខាង​រដ្ឋបាល​ព្រៃ​ឈើ ផាក​ពិន័យ​ ឬ​ទារ​លុយ លោក ជាវ តាយ​ ប្រាប់​ថា ​ឲ្យ​ទៅ​យក​លុយ​ពី​​​​លោក​នៅ​សាលា​ខេត្ត៖ «គាត់​ប្រាប់​​ប្រធាន​ព្រៃឈើ​អ៊ីចឹង បើ​ត្រូវ​ផាក​ពិន័យ​អ្វី ឲ្យ​ទៅ​យក​ពី​ចៅហ្វាយ​ខេត្ត»

ពលរដ្ឋ​ ប្រាប់​ថា មន្ត្រី​រដ្ឋ​បាល​ព្រៃឈើ​ខេត្ត​កំពត និង​រដ្ឋបាល​ព្រៃ​ឈើ​ស្រុក​ឈូក​ច្រើន​នាក់ រួម​នឹង​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ ឬ​ប៉េអិម​ ចំនួន​ ៤នាក់ កាន់​កាំភ្លើង​វែង​មួយ​ដើម បាន​ចុះ​ទៅ​​យក​ចាប់​ត្រាក់ទ័រ​របស់​កសិករ​២​គ្រឿង កាល​ពី​ថ្ងៃ​ទី១៩ សីហា នៅ​ពេល​កសិករ​កំពុង​ភ្ជួរ​ស្រែ​ ស្ថិត​នៅ​ភូមិ​ព្រៃ​ពាយ ហើយ​ដក​ហូត​ទៅ​ទុក​នៅ​រដ្ឋ​បាល​ព្រៃឈើ​​ខេត្ត​កំពត។

តំណាង​ពលរដ្ឋ​​មាន​ជម្លោះ​ដីធ្លី នៅ​ភូមិ​ព្រៃ​ពាយ លោក សោម ចយ ប្រាប់​ថា ក្នុង​ពេល​​មន្ត្រី​​ខេត្ត​កំពត ចុះ​ចាប់​​ត្រាក់ទ័រ​២​គ្រឿង នៅ​ម៉ោង​ជាង​៥​ល្ងាច ថ្ងៃ​ទី១៩ នោះ ពួក​មន្ត្រី​បាន​គំរាម បង្ខំ​​ឲ្យ​ពលរដ្ឋ​​​ផ្ដិត​មេដៃ ឈប់​ធ្វើ​ស្រែ ដាំ​ដំណាំ​លើ​ដី​មាន​ជម្លោះ​ទៀត បើ​មិន​ដូច្នោះ ពលរដ្ឋ​នឹង​ត្រូវ​ចាប់​ខ្លួន ព្រោះ​ធ្វើ​ស្រែ​លើ​ដី​ឧកញ៉ា។

លោក សោម ចយ បន្ត​ថា ពលរដ្ឋ​បាន​រៀបរាប់​ហេតុការណ៍​ទាំង​នេះ ប្រាប់​អភិបាល​ខេត្ត​កំពត អស់​​ហើយ​ នៅ​​ថ្ងៃ​ទី២១ សីហា ដើម្បី​ស្នើ​សុំ​អាជ្ញាធរ​ការពារ​សុវត្ថិភាព​ពលរដ្ឋ ព្រោះ​ខ្លាច​រង​ការ​ចាប់​ខ្លួន ធ្វើ​ទារុណ​កម្ម ឬ​ សន្តិសុខ​ក្រុមហ៊ុន​ដុត​ផ្ទះ​ចោល​ ដូច​មុនៗ។ លោក​ថា អភិបាល​ខេត្ត​កំពត លោក ជាវ តាយ បាន​ទទួល​យក​សំណើ​ពលរដ្ឋ​ទាំង​អស់ ដោយ​សន្យា​បង្កើត​ក្រុម​ការងារ​ថ្មី ចុះ​ទៅ​វាស់វែង​ដី ឲ្យ​ពលរដ្ឋ​វិញ។ ចំណែក​ត្រាក់ទ័រ ២គ្រឿង ដែល​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​កំពត ចុះ​ទៅ​ចាប់ កាល​ពី ២ថ្ងៃ​មុន​ ត្រូវ​បាន​ដោះ​លែង​វិញ​ហើយ។ ពលរដ្ឋ ​បាន​ទៅ​ទទួល​យក​ត្រាក់ទ័រ​ទាំង​ពីរ​គ្រឿង​នោះ​ ពី​រដ្ឋ​បាល​ព្រៃឈើ​ខេត្ត​កំពត​រួច​រាល់​ហើយ នៅ​រសៀល​ថ្ងៃ​ទី២១ សីហា៖ «គាត់​ជួយ​ប្រជាជន​ ដោយ​អស់​ពី​ចិត្ត ពី​ថ្លើម​មែន បើ​ថា​គាត់​រវល់​កិច្ចការ​អ្វី​ក៏​ដោយ​ ក៏​គាត់​មក​ជួប​យើង រក​ដំណោះ​ស្រាយ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​រង​ទុក្ខ​យូរ​ឆ្នាំ​។ គាត់​មាន​យោបល់​ល្អៗ»

អភិបាល​ខេត្ត​កំពត លោក ជាវ តាយ ប្រាប់​អាស៊ី​សេរី​បន្ថែម​ថា អាជ្ញាធរ​ខេត្ត​ នឹង​បង្កើត​គណៈ​កម្មការ​ថ្មី ​ជំនួស​គណៈកម្មការ​ដែល​បង្កើត​ដោយ​អភិបាល​ខេត្ត​មុន ហើយ​គណៈកម្មការ​ថ្មី​នេះ នឹង​ចុះ​ទៅ​សិក្សា​ ធានា​វាស់វែង​ដី​ ផ្ដល់​ប្លង់​កម្មសិទ្ធិ​ឲ្យ​ពលរដ្ឋ​​ទាំង​អស់ ប្រសិន​បើ​រក​ឃើញ​ថា ពលរដ្ឋ​ទាំង​ជិត ២០០​គ្រួសារ​ជា​ម្ចាស់​ដី​ពិត​ប្រាកដ។ លោក​ថា ទោះ​ពលរដ្ឋ​ខ្លះ​ អះអាង​ថា គ្មាន​ផ្ទះ នៅ​ក្នុង​ភូមិ​ព្រៃ​ពាយ ដោយសារ​ឈ្មួញ​ដុត​ចោល ឬ​រង​ការ​គំរាម​បែប​ណា ក៏​អាជ្ញាធរ​ដោះ​ស្រាយ​ជូន​ដែរ ឲ្យ​តែ​ជា​ម្ចាស់​ដី​ពិត​ប្រាកដ។

ពលរដ្ឋ​រស់​នៅ​ភូមិ​ព្រៃ​ពាយ អះ​អាង​ថា ទំនាស់​នេះ​កើត​ឡើង​ដំបូង គឺ​ឈ្លោះ​គ្នា​ជាមួយ​ឈ្មួញ​ ជា​ប្ដី​ប្រពន្ធ ២នាក់ ងារ​ឧកញ៉ា​ អាំ ផល្លីន និង​ប្រពន្ធ ងារ​ជំទាវ ហ៊ាង គន្ធី។ ពលរដ្ឋ​ថា ឧកញ៉ា សំបូរ​រឿង​អាស្រូវ​ដីធ្លី​រូប​នេះ បាន​បង្អួត​ពលរដ្ឋ​ថា ខ្លួន​កាល​ណោះ ជា​ទីប្រឹក្សា​​ផ្ទាល់​របស់​ប្រធាន​រដ្ឋសភា​ឯក​បក្ស​លោក ហេង សំរិន។

ពលរដ្ឋ​លោក ប្រាក់ យ៉ិន ប្រាប់​ថា ដី​មាន​ជម្លោះ​នៅ​ភូមិ​ព្រៃ​ពាយ​នេះ បច្ចុប្បន្ន​លែង​គ្រប់គ្រង​ដោយ​ប្ដី​ប្រពន្ធ​ឈ្មោះ អាំ ផល្លីន និង ហ៊ាង គន្ធី ទៀត​ហើយ។ ដី​មាន​ជម្លោះ​ទូទាំង​ភូមិ​ព្រៃ​ពាយ​ ត្រូវ​បាន​គ្រប់គ្រង​បន្ត​ ដោយ​​ឈ្មួញ​ម្នាក់​ទៀត មាន​ងារ​ជា​ឧកញ៉ា​ដែរ ឈ្មោះ អាន ម៉ារឌី និង​ឪពុក​ក្មេក​ម្នាក់​ មិន​ស្គាល់​ឈ្មោះ តែ​មាន​​រហ័ស​នាម​ តា​សូន្យ​ប្រាំ​បួន។

អាស៊ី​សេរី មិន​អាច​សុំ​ការ​បំភ្លឺ​ ពី​​ខាង​ភាគី​​ឈ្មួញ​ដី នៅ​ភូមិ​ព្រៃ​ពាយ ឧកញ៉ា អាន ម៉ារឌី ​និង​ឪពុក​ក្មេក​របស់​លោក​បាន​ទេ នៅ​ថ្ងៃ​ទី២១ សីហា។

ទំនាស់​ដីធ្លី ​រវាង​ពលរដ្ឋ​ភូមិ​ព្រៃ​ពាយ ជាមួយ​ឈ្មួញ​ដី​ ជា​ទំនាស់​ដ៏​រ៉ាំរ៉ៃ​អូស​បន្លាយ​ច្រើន​ឆ្នាំ និង​ប្ដូរ​ ​​អភិបាល​ខេត្ត​កំពត​​ច្រើន​នាក់​មក​ហើយ ដោយ​មិន​ទាន់​​ដោះស្រាយ​ជូន​ពលរដ្ឋ​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ក្រសួងការពារជាតិ ​មិន​ស៊ើបអង្កេត​ និង​គ្មាន​ចំណាត់​ការ​អ្វី​ទាំង​អស់​ចំពោះ​ប្រធាន​តុលាការ​យោធា​

$
0
0

ក្រសួង​ការពារ​ជាតិ ​ប្រកាស​ថា​ មិន​បើក​ការ​ស៊ើប​អង្កេត​ជា​ផ្លូវការ ​និង​មិន​មាន​ចំណាត់​ការ​អ្វី​ទាំង​អស់ ចំពោះ​ប្រធាន​តុលាការយោធា ​ដែល​រង​ការ​ចោទ​ប្រកាន់​ថា​ ប្រព្រឹត្ត​អំពើ​ពុករលួយ​និង​បាន​ប្រមូល​ផ្តុំ​បក្ខពួក​សាច់ញាតិ​ធ្វើការ​ក្នុង​ស្ថាប័ន​តែមួយ​អស់​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ។ សង្គម​ស៊ីវិល ​យល់ថា ​ក្រសួងការពារជាតិ​ និង​អង្គភាព​ប្រឆាំង​អំពើ​ពុក រលួយ​ គួរតែ​បើក​ការ​ស៊ើប​អង្កេត និង​មាន វិធានការ​ច្បាប់ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ​នេះ​ និង​កុំ​ឲ្យ​ប៉ះពាល់​ដល់​កំណែ​ទម្រង់​ស៊ីជម្រៅ។

ក្រសួងការពារជាតិ ​ដែល​ធ្លាប់​ប្រកាស​មិន​គាំទ្រ​ឲ្យ​មាន​បក្ខពួក​គ្រួសារ​និយម​នោះ​ បែរជា​ប្រកាស​ ការពារ​ស្ថាប័ន​តុលាការ​យោធា​ដែល​រង​ការ​ចោទ​ប្រកាន់​ថា​ ជា​ស្ថាប័ន​ពុករលួយ​ និង​គ្រួសារ​និយម ​ក្រោម​ការដឹកនាំ​របស់​ឧត្ដមសេនីយ៍​ឯក ផ្កាយ៣ លោក​ ន័យ​ ថុល ​ក្នុង​រយៈពេល​ជាង ៣០ឆ្នាំ​ទៅ​វិញ។

អ្នកនាំ​ពាក្យ​ក្រសួងការពារជាតិ​ លោក​ ឈុំ ​សុជាត​ ប្រាប់​អាស៊ី​សេរី​ថា ថ្វី​ដ្បិត​តែ​គ្មាន​ការ​ស៊ើបអង្កេត​ ជា​ផ្លូវ​ការ​ក្តី​ ប៉ុន្តែ​លោក​ដឹង​ថា​ មន្ត្រី​ក្នុង​ស្ថាប័ន​តុលាការ​យោធា​ មានការ​ចាត់​តាំង​តាម​នីតិវិធី​ត្រឹមត្រូវ​ ទាំងអស់​។ លោក ​​បញ្ជាក់​ថា ​ករណី​នេះ បាន​បិទ​បញ្ចប់ និង​គ្មាន​ចំណាត់​ការ​អ្វី​ទៀត​ឡើយ៖ «ខ្ញុំ​បាន​ត្រួត​ពិនិត្យ និង​បាន​ពិចារណា​ហើយ​រឿង​នេះ។ រឿង​ការ​ចាត់​តាំង​ក្នុង​តុលាការ​យោធា​វា​មាន​អង្គការ​ចាត់​តាំង​ត្រឹម​ត្រូវ គឺ​ជា​ស្ថាប័ន​របស់​ក្រសួង​ការពារ​ជាតិ ដូច្នេះ​រាល់​ការងារ​ចាត់​តាំង​ទាំង​អស់​វា​ត្រូវ​តែ​មាន​ឆ្លង​កាត់​តាម​នីតិវិធី​ត្រឹមត្រូវ​ទាំង​អស់ អត់​មែន​ជា​រឿង​គ្រួសារ​និយម​បក្ខ​ពួក​និយម​អី​ទេ។ ខ្ញុំ​គ្រាន់​តែ​ជម្រាប​ជូន​ប៉ុណ្ណឹង»

ទោះ​យ៉ាង​ណា​ក្តី នៅ​ពេល​អាស៊ី​សេរី សួរ​បញ្ជាក់​ថា តើ​ប្រធាន​តុលាការ​យោធា លោក ន័យ ​ថុល​ ពិតជា​បាន​កេណ្ឌ​សែស្រឡាយ​បក្ខពួក​គ្រួសារ​សាច់ញាតិ​ជាង ១០នាក់​ឱ្យ​មក​កាន់​តួនាទី​នៅ​ក្នុង​តុលាការយោធា​ក្រោម​ការដឹកនាំ​របស់​លោក​ដូច​ជា​ការ​ប្រកាន់​ដែរ​ឬ​ទេ។ លោក ឈុំ សុជាត មិន​ឆ្លើយ​តប​រឿង​នេះ​ដាច់​ខាត និង​បាន​ឆ្លើយ​ពង្វាង​ដដែលៗ ថា ការ​តែង​តាំង​មន្ត្រី​ក្នុង​តុលាការ យោធា ធ្វើ​ដោយ​ត្រឹម​ត្រូវ​តាម​នីតិវិធី​ទាំង​អស់។

កាលពីដើម​ខែ​កក្កដា​កន្លងទៅ​ មន្ត្រី​ជាន់ខ្ពស់​នៅ​តុលាការយោធា​ដែល​សុំ​លាក់​អត្តសញ្ញា​ណ ព្រោះ បារម្ភ​ពី​សុវត្ថិភាព ​បាន​ទម្លាយ​ថា​ ប្រធាន​តុលាការ​យោធា​ឧត្ដមសេនីយ៍​ឯក​ផ្កាយ៣​ លោក​ន័យ​ ថុល​ ដែល​កាន់​តំណែង​នេះ​តាំងពី​ឆ្នាំ១៩៨៧​ មក​ និង​ជា​ចៅក្រម​នៅ​សាលាក្ដី​ខ្មែរក្រហម​ផង​បាន​តែងតាំង​ភរិយា​របស់​លោក គឺ​អ្នក​ស្រី ​ខឹម​ សម្បត្តិ​ និង​កូន​ប្រុស​បង្កើត​ពីរ​នាក់​របស់​ខ្លួន​ឱ្យ​ធ្វើជា​ចៅក្រម​ និង​ជា​អនុប្រធាន​តុលាការ​យោធា។ កូន​ប្រុស​ទាំងពីរ​នាក់​ ឈ្មោះ​ ផូរ​ ភិរម្យ​ និង​ ឈ្មោះ​ ផូរ​ វីរៈ​នេះ​មិន​ត្រឹមតែ​មាន​តួនាទី​ជា​អនុ​ប្រធាន​តុលាការ​យោធា​និង​ជា​ចៅក្រម​ដូច​ម្ដាយ​ទេ​គឺ​ពួក​គេ​ក៏​ជា​នាយ​ការិយាល័យ​ចៅក្រម​ស៊ើបសួរ​ព្រម​ទាំង​ជា​នាយ​ទាហាន​មាន​ឋានន្តរ​សក្ដិ​ឧត្ដមសេនីយ៍​ត្រី​និង​ទោ​ទៀត​ផង។ ចំណែក​កូន​ទី៣​ លោក ន័យ ផូរច័ន្ទគង្គារ ក៏​កំពុង​ធ្វើ​ការ​នៅ​ក្នុង​តុលាការយោធា​ដែរ​។ប្រភព​ដដែល​ឱ្យ​ដឹង​ថា​អំពើ​ពុក​រលួយ​ និង​គ្រួសារនិយម​នេះ​បាន​ធ្វើឡើង​ជា​ប្រព័ន្ធ​និង​លាក់​បាំង​បំផុត​ដែល​សូម្បីតែ​ឈ្មោះ​ត្រកូល​ក៏​ផ្លាស់​ប្ដូរ​ដែរ។

លោក​ន័យ​ ថុល​ ក៏​ប្រមូល​សាច់ញាតិ​មួយ​ចំនួន​ទៀត ដូចជា ឧត្ដមសេនីយ៍​ទោ នុត សោភ័ណ្ឌ ត្រូវ​ជា​ប្អូន​ជី​ដូន​មួយ កំពុង​កាន់​តួនាទី​ជា​អនុ​ប្រធាន​តុលាការ​យោធា​ជា​ចៅក្រម​ និង​ជា​នាយ​ការិយាល័យ​ហិរញ្ញវត្ថុ។ លោក នុត សោភ័ណ្ឌ​មាន​បង​ប្អូន​បង្កើត​ម្នាក់​ទៀត​ឈ្មោះ​នុ​ត សុ​ផែន​ កំពុង​ធ្វើ​ការ​ក្រោម​បង្គាប់​របស់​លោក។ ប្រភព​បន្ត​ថា​ សូម្បី​តែ​អ្នក​បើក​ឡាន​ឱ្យ​លោក​ន័យ​ ថុល​ ឈ្មោះ​ អ៊ូ​ សេរី​ក៏​ត្រូវ​បាន​ដំឡើង​ឱ្យ​ធ្វើ​ជា​ចៅក្រម​ដែរ។ ក្រៅពី​នេះ​ ចៅក្រម​មួយ​ចំនួន​ទៀត ក៏​ជា​សាច់ញាតិ​ និង​បក្ខ​ពួក​របស់​លោក​ ន័យ​ ថុល​ ដែរ​ ដូចជា​លោក​ចៅក្រម​ ង៉ូវ​ វុទ្ធី​ ចៅក្រម​ ឃឹម​ សុ​ឃាន​និង​ចៅក្រម​ ពិន​ សំ​អឿន។

រី​ឯ​មន្ត្រី​គ្រាក់ៗ​ នៅ​ក្នុង​ស្ថាប័ន​នេះ​មួយ​ចំនួន​ ក៏​យក​គំរូ​តាម​លោក​ ន័យ​ ថុល ដែរ​ដោយ​ពួក​គេ​ ប្រមូល​ កូន​ និង​សាច់ញាតិ​ចូល​ធ្វើការ​ជា​ហូរហែ​ដែរ។ អនុ​រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ និង​ជា​ចៅក្រម​តុលាការ​យោធា​នាយ​ឧត្ដមសេនីយ៍​ ផ្កាយ៤ លោក​ សាវ​ សុខ​ ក៏​មាន​កូន​ស្រី​ម្នាក់​ឈ្មោះ​សុខ​ គី​ណូ​កត្តា​ ជា​ចៅក្រម​តុលាការយោធា​និង​មាន​ឋានន្តរសក្ដិ​វរសេនីយ៍ត្រី​។រី​ឯ​អនុ​ប្រធាន​តុលាការយោធា​និង​ជា​ចៅក្រម ឧត្ដមសេនីយ៍​ទោ ប៉ោក ប៉ន មាន​កូន​ប្រុស​ឈ្មោះ ប៉ុន វណ្ណៈ ជា​ច្រៅ​ក្រម។

ប្រភព​បន្ត​ថា​ប្រធាន​តុលាការយោធា​ក៏​ជាប់ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ជាច្រើន​ករណី​ទៀត​ដែរ​ ដូចជា​កាត់ប្រាក់ខែ​ចៅក្រម​ដែល​មិនមែន​ជា​សាច់ញាតិ​ការដំឡើង​តួនាទី​ឱ្យ​កូនចៅ​បក្ខពួក​របស់​ខ្លួន​និង​ការ​ពន្យារ​ពេល​ចូល​និវត្តន៍​ចំនួន ៧លើក​ និង​ស៊ី​ដាច់​លុយ​មន្ត្រី​ខ្សែ​បណ្ដោយ​អស់​ម្នាក់ៗ ប្រហែល​ជា ២ពាន់​ដុល្លារ​ទៅ ២ពាន់ ៥រយ​ដុល្លារ​ក្នុង​ការ​សូកប៉ាន់​ឱ្យ​លោក ន័យ ថុល បញ្ចូល​សាច់ញាតិ​ជា​នាយ​ទាហាន។ អ្នក​ដែល​សូក​លុយ ដើម្បី​បាន​តំណែង​ទាំង​នោះ ខ្លះ​ត្រូវ​ថ្នាក់​លើ​ជំទាស់​ តែ​លុយ​សំណូក​នោះ​ក៏​ត្រូវ​គេ​ស៊ី​ដាច់​ទៅ​ដែរ។ ​ករណី​ទាំង​នេះ​មន្ត្រី​ក្នុង​តុលាការ​យោធា​ធ្លាប់​ប្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដែរ​ក្នុង​អំឡុង​ឆ្នាំ២០១៦ ប៉ុន្តែ​ពុំ​មានការ​ស៊ើប​អង្កេត​អ្វី​ឡើយ​បន្ទាប់​ពី​មាន​ លិខិត​ឆ្លើយ​បំភ្លឺ​ពី​លោក​ ន័យ​ ថុល។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ មាន​ប្រសាសន៍​ថា​ ការ​ឆ្លើយ តប​របស់​ក្រសួង​ការពារ​ជាតិ​នេះ មិន​ទាន់​ទុក​ចិត្ត​បាន និង​គ្រប់គ្រាន់​ក្នុង​ការ​ចូលរួម​ប្រយុទ្ធ​ប្រឆាំង អំពើ​ពុក​រលួយ​នោះ​ទេ។ លោក យល់ថា ក្រសួង​ការពារជាតិ គួរ​តែ​ឆ្លើយ​តប​ឲ្យ​បាន​ច្បាស់លាស់ ជាង​នេះ ដើម្បី​ចៀសវាង​កុំ​ឲ្យ​សាធារណជន យល់​ថា ជា​ការ​ឆ្លើយ​តប​ក្នុង​របៀប​ការពារ​គ្នា​ឯង។ ម្យ៉ាងវិញទៀត នៅ​ពេល​មាន​ការ​បង្ហាញ​អំពី​តម្រុយ​នៃ​អំពើ​ពុក​រលួយ​របស់​មន្ត្រី​រាជការ​បែប​នេះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ក៏​គួរ​តែ​ចេញ​មុខ​ស៊ើប​អង្កេត និង​មាន​ចំណាត់​ការ​ដែរ៖ «ជា​បច្ចេកទេស អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ(ACU) មិន​មែន​ប្រាកដ​តែ​ចាំ​តែ​មាន​បណ្ដឹង​ទេ ឲ្យ​តែ​ជា​តម្រុយ​ផ្សេងៗ អាច​ផ្ដល់​ដូច​ជា​បណ្ដឹង​អនាមិក​ដូច​ជា​ការ​ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន។និយាយ​ឲ្យ​ចំ​ទៅ​ឲ្យ​តែ​មាន​រឿង​អាស្រូវ​ប៉ះពាល់​ដល់​កិច្ចការ​គ្រប់គ្រង​ផ្នែក​សាធារណៈ គឺ​គេ​អាច​ស៊ើប​អង្កេត​បាន»

លោក សន ជ័យ បន្ត​ថា បញ្ហា​បក្ខ ពួក​និយម សាច់​ញាតិ​និង​គ្រួសារនិយម​នៅ​ក្នុង​ស្ថាប័នរដ្ឋ​នេះ កំពុង​ចាក់ឫស​យ៉ាង​ជ្រៅ​ក្នុង​សង្គម​ខ្មែរ​ដែល​ជា​លទ្ធផល​ធ្វើ​ឲ្យ​មាន​ទំនាស់​ផល​ប្រយោជន៍ ឬ​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ និង​អាច​ប៉ះពាល់​ដល់​កំណែ​ទម្រង់​ស៊ី​ជម្រៅ៖ «បើ​គ្រាន់​តែ​បញ្ហា​បក្ខ​ពួក​និយម​នេះ​ដោះ​ស្រាយ​មិន​ចេញ​ទេ យើង​មិន​សង្ឃឹម​ទៅ​លើ​ដំណើរ​ការ​នៃ​ការ​ធ្វើ​កំណែ​ទម្រង់​ប៉ុន្មាន​ទេ។ ផ្ទុយ​ទៅ​វិញ​វា​ក៏​លេច​ចេញ​លទ្ធផល​បញ្ច្រាស​មក​វិញ​នូវ​ភាព​កម្សោយ​កាន់​តែ​ខ្លាំង​ទៅៗ នៃ​អភិបាល​កិច្ច​របស់​ស្ថាប័ន​សាធារណៈ។

មិន​មែន​តែ​ក្រសួង​ការពារ​ជាតិ​នោះ​ទេ ដែល​មិន​ចាត់​វិធានការ​ករណី​ពុក​រលួយ និង​បញ្ហា​បក្ខ​ពួក​និយម​គ្រួសារ​សាច់​ញាតិ​និយម​នេះ។ ក្រសួង​ព័ត៌មាន កាល​ពី​ថ្ងៃ​ទី១៩ ខែ​សីហា ក៏​បាន​ប្រកាស​មិន​ខ្វាយ​ខ្វល់​ចំពោះ​រឿង​ពុក​រលួយ និង​បញ្ហា​បក្ខពួក​គ្រួសារនិយម​ដែរ។ ក្រសួង​ព័ត៌មាន ចាត់​ទុក​ថា ការ​តែងតាំង​តួនាទី​មន្ត្រី​ក្នុង​ក្រសួង ដែល​សុទ្ធតែ​ជា​ពូជ​ពង្ស​អ្នក​ធំ​ក្នុង​ក្រសួង​ព័ត៌មាន គឺ​ជា​រឿង​តូចតាច និង​ធម្មតា។

អាស៊ី​សេរី​បាន​ព្យាយាម​​ទាក់ទង​ទៅ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​លោក​ ឱម ​យិនទៀង ​ជាច្រើន​លើក ​តែ​គ្មាន​អ្នក​ទទួល​ទូរស័ព្ទ​នោះ​ទេ។

មេដឹកនាំ​របប​ក្រុងភ្នំពេញ​លោក​ ហ៊ុន​ សែន​ ធ្លាប់​បាន​ប្រកាស​យ៉ាង​ដាច់អហង្ការ​មិន​ឱ្យ​មាន​ករណី​ក្រុម​គ្រួសារនិយម​នៅ​ក្នុង​ស្ថាប័ន​តែមួយ​នោះ​ឡើយ​ក៏ប៉ុន្តែ​ស្ថានភាព​ជាក់​ស្ដែង​ស្ទើរគ្រប់​ស្ថាប័នរដ្ឋ​ទាំងអស់​កំពុងតែ​ចាក់ស្រេះ​ដោយ​បញ្ហា​គ្រួសារ​ឬ​បក្ខ​ពួក​និយម​នេះ និង​គ្មាន​ចំណាត់​ការ​អ្វី​ទាំងអស់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

តុលាការ​ខេត្ត​មណ្ឌល​គិរី​កោះហៅ​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​កសិកម្ម​ម្នាក់​ឱ្យ​ចូល​បំភ្លឺ​ករណី​ភាព​មិន​ប្រក្រតី​នៃ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច

$
0
0

ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​មណ្ឌលគិរី​ កោះ​ហៅ​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​កសិកម្ម​ម្នាក់​ឱ្យ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​លើ​សំណុំរឿង​ ភាព​មិន​ប្រក្រតី​នៃ​ការ​ផ្ដល់​ដីសម្បទាន​សេដ្ឋកិច្ច​ជិត​ ៨ពាន់​ហិកតារ (.៧៤១) ឲ្យ​ក្រុមហ៊ុន​ឯកជន​វិនិយោគ​ក្នុង​ខេត្ត​នេះ។ មន្ត្រី​សង្គម​ស៊ីវិល​សង្ឃឹម​ថា​ តុលាការ​នឹង​ចាត់​វិធានការ​សំណុំ​រឿង​នេះ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់។

អ្នក​ឃ្លាំមើល​បរិស្ថាន និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ ចាត់​ទុក​ដីកា​កោះ​ហៅ​លោក ឡោ រស្មី អនុ​រដ្ឋ​លេខាធិការ​ក្រសួង​កសិកម្ម​ ជា​ការ​ចាប់​ផ្ដើម​ថ្មី​មួយ​ ដើម្បី​វែកមុខ​មន្ត្រី​ខិលខូច​ទាំងឡាយ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​​បំផ្លាញ​ធនធាន​ធម្មជាតិ​ជា​ប្រព័ន្ធ​ ឲ្យ​មក​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់។

ពួកគេ​រំពឹង​ថា​ តុលាការ​ នឹង​អនុវត្ត​ច្បាប់​លើ​មន្ត្រី​កំពូលៗ ពាក់ព័ន្ធ​ជា​ច្រើន​រូប​ទៀត ដែល​ចូល​ដៃ​ចូល​ជើង​ជាមួយ​​ឈ្មួញ​ទុច្ចរិត​ និង​ក្រុមហ៊ុន​ បំផ្លាញ​ព្រៃឈើ​ រំលោភ​ដីធ្លី​ និង​ផ្ដួចផ្ដើម​ឲ្យ​កើតមាន​វិបត្តិ​ដីធ្លី​ធំធេង​រវាង​សហគមន៍​ និង​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ នៅ​ខេត្ត​ភាគ​ឦសាន។

កាលពី​ថ្ងៃ​ទី៥ សីហា តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី លោក ហៀង សុភក្ត្រ បាន​កោះហៅ​ អនុ​រដ្ឋ​លេខា​ក្រសួង​កសិកម្ម​ លោក​ ឡោ​ រស្មី​ ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី២១ សីហា​ខាងមុខនេះ​ ពាក់​​ព័ន្ធ​នឹង​ការ​ អនុញ្ញាត​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​​ឲ្យ​ក្រុមហ៊ុន​ ផេស៊ីហ្វិកហ្គេន យ៉ញ-ស្តុក ខមភេនី លីមីធីត មាន​ទំហំ​ជិត ៨ពាន់​ហិកតារ (.៧៤១)

ទោះ​យ៉ាងណា​ ក្នុង​ដីកា​នេះ​ ពុំ​បាន​បញ្ជាក់​លម្អិត​ពី​ទី​តាំង​ក្រុមហ៊ុន​ និង​ការ​ផ្ដល់​ដី​សម្បទាន​ ប៉ះពាល់​ដល់​សហគមន៍​មូលដ្ឋាន​ និង​ធនធាន​ធម្មជាតិ​កម្រិត​ណា​នោះ​ទេ។

មន្ត្រី​នាំ​ពាក្យ​សមាគម អាដហុក (ADHOC) លោក​ ស៊ឹង​ សែន​ករុណា​ ចាត់​ទុក​ដីកា​កោះ​ហៅ​នេះ​ ជា​សញ្ញា​ល្អ ដែល​តុលាការ​ចាត់​វិធានការ​លើ​មន្ត្រី​ពាក់ព័ន្ធ​ថ្នាក់​ជាតិ​ ដែល​រួមចំណែក​ធ្វើឲ្យ​បាត់​បង់​ធនធាន​ធម្មជាតិ​ធំធេង​ រំលោភ​សិទ្ធិ​ពលរដ្ឋ​ និង​ជា​ប្រភព​នាំឲ្យកើត​មាន​ជម្លោះដីធ្លី​។ លោក​សង្ឃឹមថា​ តុលាការ​ខេត្ត​មណ្ឌលគិរី​ នឹង​ស៊ើបអង្កេត​ដំណើររឿង​នេះ​ដោយ​ត្រឹមត្រូវ​ និង​យុត្តិធម៌​ ដើម្បី​ស្ដារ​មុខ​មាត់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​ឡើងវិញ​៖ «មន្ត្រី​ជាន់​ខ្ពស់​រូប​ណា​ក៏​ដោយ ដែល​ផ្ដល់​សិទ្ធិ​ទៅ​លើ ទ្រព្យ​សម្បត្តិ និង​ធនធាន​របស់​ជាតិ​ទាំង​អស់​ហ្នឹង​ធ្វើ​ឡើង​ដោយ​មិន​ត្រឹមត្រូវ ដែល​មិន​ស្រប​តាម​ច្បាប់​ទាំង​អស់​ហ្នឹង គួរ​តែ​ត្រូវ​យក​មក​ផ្ដន្ទាទោស អនុវត្ត​តាម​ច្បាប់​របស់​ប្រទេស​យើង។ យើង​ក៏​ចង់​ឃើញ​ដែរ​ថា វិធានការ​ទាំង​អស់​ហ្នឹង អាច​ធ្វើ​ឲ្យ​មាន​ការ​ស្ការ​មុខ​មាត់ របស់​ប្រព័ន្ធ​យុត្តិធម៌ របស់​កម្ពុជា​ឡើង​វិញ​ដែរ។ បាត់បង់​ជំនឿ​ពី​ពលរដ្ឋ និង​មតិ​ជាតិ និង​អន្តរជាតិ​ខ្លាំង​ណាស់»

អាស៊ី​សេរី​នៅ​មិន​ទាន់​អាច​ទាក់ទង​ អនុ​រដ្ឋ​លេខា​ក្រសួង​កសិកម្ម​ លោក​ ឡោ​ រស្មី​ និង​តំណាង​ក្រុមហ៊ុន ផេស៊ីហ្វិកហ្គេន យ៉ញ-ស្តុក ខមភេនី លីមីធីត ដើម្បី​សុំ​ការ​អធិប្បាយ​អំពី​ករណី​នេះ​បាន​ថា​យ៉ាង​ណា​ នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ទី២០ សីហា។

ចំណែក​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម​ លោក​ ស្រី​ វុឌ្ឍី​ អ្នកនាំពាក្យ​តុលាការ​ខេត្ត​មណ្ឌលគិរី​ លោក​ មាស​ ប្រុស​ និង​អ្នកនាំពាក្យ​សាលា​ខេត្ត​មណ្ឌលគិរី​ លោក​ សុក​ សេ​រ៉ា​ ក៏​មិន​លើក​ទូរស័ព្ទ​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

សមាជិក​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ ខេត្ត​មណ្ឌលគិរី​ លោក​ ក្រើង តុលា​ កត់សម្គាល់​ថា​ ការ​ផ្ដល់​ដីសម្បទាន​សេដ្ឋកិច្ច​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​វិនិយោគ​ ភាគ​ច្រើន​មិន​បាន​ពិគ្រោះ​យោបល់​ជាមួយ​សហគមន៍​មូលដ្ឋាន​ កាត់​ឆ្វៀល​ដី​ប៉ះ​ពាល់ និង​សិក្សា​ឱ្យ​បាន​ដិតដល់​ អំពី​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម​នោះ​ឡើយ។ លោក​អំពាវនាវ​ឲ្យ​ តុលាការ​​ស៊ើប​អង្កេត​ ករណី​នេះ​ឲ្យ​បាន​ហ្មត់ចត់​ ស្រប​ពេល​ដែល​គណៈកម្មការ​ជាតិ​កំពុង​ប្រើ​កណ្ដាប់​ដៃ​ដែក​ បង្ក្រាប​បទល្មើស​ឧក្រិដ្ឋ​ព្រៃ​ឈើ៖ «ខ្ញុំ​ឃើញ​មាន​ក្រុមហ៊ុន​ច្រើន តែ​ខ្ញុំ​មិន​ស្គាល់​ឈ្មោះ ដោយសារ​ឈ្មោះ​ហ្នឹង​ទី ១ ដោយសារ​ឈ្មោះ អាជ្ញាធរ​មូលដ្ឋាន មិន​ដែល​រាយការណ៍។ ប៉ះ​ពាល់​ស្រែ​ចម្ការ​របស់​គាត់ និង​ព្រៃ​តំណម​របស់​គាត់។ តំបន់​រក​ផល​អនុ​ផល​បែប​ប្រពៃណី​របស់​គាត់ ផល​ប៉ះពាល់​ធនធាន​ធម្មជាតិ។ ឃើញ​ក្រុមហ៊ុន​ហ្នឹង​ដល់​ពេល​ពលរដ្ឋ​តវ៉ា​គេ​ថា ក្រុមហ៊ុន​មាន​អាជ្ញាប័ណ្ណ​លាក់លៀម ជាប់​ពាក់ព័ន្ធ​អំពើ​ពុក​រលួយ លុយ​ហ្នឹង​ហើយ ជា​មុខ​ព្រួញ​របស់​គាត់ ធ្វើ​ឲ្យ​រំលោភ​សិទ្ធិ​ដទៃ»

ទោះ​យ៉ាងណា​ អ្នកឃ្លាំមើល​បរិស្ថាន​ លោក​ ហេង​ ស្រស់​ យល់ថា​ ការអនុវត្ត​ច្បាប់​លើ​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​កសិកម្ម​តែម្នាក់​ នៅ​មិនទាន់​គ្រប់គ្រាន់​ទេ​។ តុលាការ​ត្រូវ​វែកមុខ​មន្ត្រី​គ្រាក់ៗ ជាច្រើន​ទៀត​ដែល​ជាប់​ពាក់ព័ន្ធ​ការ​​បំផ្លាញ​ធនធាន​ធម្មជាតិ​ និង​ចូល​ដៃ​ជើង​ជាមួយ​ក្រុមហ៊ុន ​ធ្វើអាជីវកម្ម​ឈើ​ខុសច្បាប់​ ផ្ទុយពី​គោលការណ៍​វិនិយោគ​។ លោក​ថា​ លោក​ វេង​ សា​ខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ ក៏​ជា​អ្នក​រួមចំណែក​យ៉ាង​សំខាន់​ ក្នុង​សំណុំរឿង​នេះ​ដែរ​៖ «អ្នក​ដែល​ទទួល​ខុស​ត្រូវ​ត្រូវ​ធំ​ជាង គេ​គឺ​ក្រសួង​កសិកម្ម​ហ្នឹង​តែ​ម្ដង រដ្ឋមន្ត្រី​ក្រសួង​ហ្នឹង​តែ​ម្ដង ពុំ​មែន​ចេះ​តែ​រុញ​ឲ្យ​កូន​ចៅ​ទទួល​កំហុស​ជំនួស​ទេ។ ក្រសួង​បរិស្ថាន​ក៏​ត្រូវ​តែ​ចេញ​មុខ ទទួល​ខុស​ត្រូវ​ខ្លះ​ដែរ ពុំ​មែន​ចេះ​តែ​ច្រាន​ជះ ទឹក​ដាក់​គេ​គេច​យក​រួច​ខ្លួន​ទេ។ អ្នក​ឯង​ត្រូវ​ទទួល​ខុស​ត្រូវ​ថា នៅ​ក្នុង​តំបន់​អ្នក​ឯង​មាន​ការ​លួច​កាប់​ឈើ​បំផ្លាញ​ចេញ​ពី​តំបន់​ហ្នឹង។ ហេតុ​អី បាន​ជា​បណ្ដែត​បណ្ដោយ បិទ​មាត់​ត្រចៀក បិទ​ភ្នែក មិន​ព្រម​ចេញ​ព័ត៌មាន​ណា​មួយ ដើម្បី​កុំ​ឲ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ»

រដ្ឋាភិបាល​បាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ​រាប់​សែន​ហិកតារ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ជាង ២០ក្រុមហ៊ុន ដើម្បី​វិនិយោគ​ដំណាំ​ឧស្សាហកម្ម​ក្នុង​ខេត្ត​នេះ​ ក៏​ប៉ុន្តែ​មាន​ក្រុមហ៊ុន​តិច​តួច​ប៉ុណ្ណោះ​ដែល​បាន​អនុវត្ត​ត្រឹម​ត្រូវ​តាម​កិច្ច​សន្យា​វិនិយោគ​ជា​មួយ​រដ្ឋាភិបាល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

តុលាការ​​គ្រោង​ប្រកាស​សាលក្រម​លើ​សំណុំរឿង​អតីត​អភិបាល​ខេត្ត​តាកែវ​នៅ​ថ្ងៃ​ទី​២២ សីហា

$
0
0

សាលាដំបូង​រាជធានី​ភ្នំពេញ​គ្រោង​ប្រកាស​សាលក្រម លើ​សំណុំរឿង លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្ត​តាកែវ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៩​នេះ ពាក់ព័ន្ធ​អំពើ​ឃាតកម្ម លើ​ស្រ្ដី​ឈ្មោះ ចេវ សុវឌ្ឍនា។

សារព័ត៌មាន​ក្នុងស្រុក​ចុះផ្សាយ​ថា សវនាការ​ប្រកាស​សាលក្រម​លើ​រឿង​ឃាតកម្ម​ពាក់ព័ន្ធ​ស្នេហា​ត្រីកោណ​របស់​មន្ត្រី​ជាន់ខ្ពស់​បក្ស​កាន់​អំណាច​នេះ នឹង​ដឹកនាំ​ដោយ​ប្រធាន​ក្រុមប្រឹក្សា​ចៅក្រម​ជំនុំជម្រះ គឺ​លោក ហម ម៉េងសែ។

គម្រោង​ប្រកាស​សាលក្រម​លើក​នេះ ក្រោយ​ពី​សវនាការ​សួរដេញដោល​គ្រប់​ភាគី​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​ចប់​សព្វគ្រប់ និង​បន្ទាប់ពី​មានការ​ប្រកាស​លើក​ពេល​ប្រកាស​សាលក្រម​ជាច្រើនលើក​មក​ហើយ​ចាប់​តាំង​ពី​ខែ​មករា ឆ្នាំ​២០១៩​នេះ។

រឿងរ៉ាវ​ស្នេហា​ត្រីកោណ​របស់​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រជាជន​កម្ពុជា រហូត​កើតមាន​អំពើ​មនុស្សឃាត​នេះ បាន​កើតមានឡើង​តាំងពី​ខែ​មករា ឆ្នាំ​២០១៨​មក។ កាលនោះ​សមត្ថកិច្ច​សម្រេច​ឃាត់ខ្លួន មនុស្ស​៤​នាក់ ដោយ​២​នាក់ គឺ លោក ឡាយ វណ្ណៈ និង​លោក ឡាយ ណារិទ្ធិ ចោទប្រកាន់​ពី​បទ​ឃាតកម្ម​លើ​ស្ត្រី​ឈ្មោះ ចេវ សុវឌ្ឍនា និង​២​នាក់​ទៀត គឺ​អ្នក​បើកឡាន របស់ លោក ឡាយ វណ្ណៈ និង​អ្នកបម្រើ​ប្រុស​របស់​ស្ត្រី ឈ្មោះ ចេវ សុវឌ្ឍនា ពី​បទ​លាក់បាំង​តម្រុយ អំពើ​ឃាតកម្ម​ជនរងគ្រោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ផ្ទះ​សមាជិក​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​​ក្រុង​​កំពង់ចាម​​ ត្រូវ​​សមត្ថកិច្ច​​ជិត​ ២០​នាក់​​ឡោម​​ព័ទ្ធ

$
0
0

សមត្ថកិច្ច​ក្រុង​កំពង់ចាម ជិត​២០​នាក់ បាន​ឡោមព័ទ្ធ ផ្ទះ​សកម្មជន និង​ជា​អតីត​សមាជិក​ប្រតិបត្តិ​គណបក្ស​សង្គ្រោះជាតិ ខេត្ត​កំពង់ចាម លោក គង់ ស៊ីវង្ស នៅ​យប់​រំលង​អធ្រាត្រ ថ្ងៃ​ទី​២១ ខែ​សីហា។

សាច់ញាតិ លោក គង់ ស៊ីវង្ស បាន​ឱ្យ​អាស៊ីសេរី​ដឹង​ថា ក្រុម​គ្រួសារ​លោក​មិន​ដឹង​ថា លោក គង់ ស៊ីវង្ស ធ្វើ​អ្វី​ខុស​នោះ​ទេ ទើប​បាន​ប៉ូលិស មក​គោះ​ទ្វារផ្ទះ​លោក​ទាំង​យប់​អធ្រាត្រ ដោយ​មិន​ប្រាប់​ពី​មូលហេតុ​អ្វី​ទាំងអស់។

ខណៈ​សាច់ញាតិ លោក គង់ ស៊ីវង្ស ទូរស័ព្ទ​ទៅកាន់​អាស៊ីសេរី កាលពី​រំលង​អាធ្រាត្រ​យប់​មិញ​នេះ ថា សមត្ថកិច្ច​មិនទាន់​បុក​ទម្លាយ​ទ្វារផ្ទះ​ចូល​ទៅ​ក្នុង​ផ្ទះ​នោះ​ឡើយ​ទេ ប៉ុន្តែ​សមាជិក​ក្នុង​ផ្ទះ​ទាំងអស់ ក៏​មិន​ហ៊ាន​បើកទ្វារ​ចេញ​ក្រៅ​ដែរ ដោយ​មាន​ការភ័យខ្លាច តែ​បាន​ទូរស័ព្ទ​ទៅ​សាច់ញាតិ​នៅ​ខាងក្រៅ​ឱ្យ​ជួយ​ប្រាប់​ទៅ អ្នកសារព័ត៌មាន មន្ត្រី​សិទ្ធិមនុស្ស និង​មន្ត្រី​អង្គការ​សហប្រជាជាតិ​ឱ្យ​អន្តរាគមន៍​ជួយ​ដល់​ពួកគាត់​ជាបន្ទាន់​ផង។

អាស៊ីសេរី មិនទាន់​អាច​ស្វែងរក​ការ​បំភ្លឺ​ជុំវិញ​រឿង​នេះ ពី​សមត្ថកិច្ច​ក្រុង​កំពង់ចាម បានទេ កាល​ពី​យប់​ថ្ងៃ​ទី​២១ សីហា។

មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះជាតិ ត្រូវ​សមត្ថកិច្ច​របប​ក្រុងភ្នំពេញ ចាប់​ឃុំ​ខ្លួន​ជិត​២០​នាក់​ហើយ នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នកស្រី មូរ សុខហួរ ស្នើ​អ.ស.ប​ជួយ​រក​យុត្តិធម៌​រឿង​ចាប់​ខ្លួន​លោក នុត ពេជ តាម​ទំនើងចិត្ត និង​ដោយ​អមនុស្សធម៌

$
0
0

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ស្នើ​ឱ្យ​ស្ថាប័ន​សិទ្ធិមនុស្ស របស់​អង្គការ​សហប្រជាជាតិ ជួយ​រក​យុត្តិធម៌​រឿង​ចាប់ខ្លួន​អនុប្រធាន​ប្រតិបត្តិ និង​ជា​សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត​ស្រុក​ឈូក​ខេត្ត​កំពត នៃ​គណបក្ស​សង្គ្រោះជាតិ​លោក នុត ពេជ តាម​ទំនើងចិត្ត និង ដោយ​អមនុស្សធម៌។

ក្នុង​លិខិត ចុះ​ថ្ងៃ​ទី២១ ខែ​សីហា​នេះ ដែល​ផ្ញើ​ជូន​ទៅ​ប្រធាន​ឧត្តមស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ អ្នកស្រី មី​ស្សែល បាសេឡេ (Michelle Bachelet) អ្នកស្រី មូរ សុខហួរ ថា​ទង្វើ​របស់​អាជ្ញាធរ​របប​លោក ហ៊ុន សែន ក្នុង​ការ​ចាប់ខ្លួន ដាក់​ខ្នោះ បណ្ដើរ​ទាំង​អត់​ស្បែកជើង ពី​វាលស្រែ​ទៅ​ប៉ុស្តិ៍​ប៉ូលិស និង​ក្រោយមក​កោរសក់​លោក នុត ពេជ ទៀត​នោះ គឺ​បង្ហាញ​ពី​ទម្រង់​នៃ​ការ​ធ្វើ​ទារុណ្ឌកម្ម​ផ្លូវចិត្ត ដែល​ហួស​និស្ស័យ​ជា​មនុស្ស។ ជាង​នេះ​ទៅ​ទៀត ក្រោយ​ការ​ឃុំ​ខ្លួន​ភ្លាមៗ អាជ្ញាធរ​មិន​អនុញ្ញាត​ឱ្យ​ក្រុម​គ្រួសារ​លោក នុត ពេជ បាន​ជួប​សួរសុខទុក្ខ​លោក នៅ​ក្នុង​មន្ទីរឃុំឃាំង​នោះ​ឡើយ។

អ្នកស្រី​ទាមទារ​ឱ្យ​ការិយាល័យ​ឧត្ដមស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស របស់​អង្គការសហ​ប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ជួយ​ផ្តល់​យុត្តិធម៌​ដល់​លោក នុត ពេជ និង​ក្រុម​គ្រួសារ ដោយ​ស្នើ​ឱ្យ​មានការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​មួយ លើ​ករណី​បំពាន​ច្បាប់​ពី​សំណាក់​អាជ្ញាធរ​នេះ។

អ្នកស្រី មូរ សុខហួរ ស្នើ​ឱ្យ​ស្ថាប័ន​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ជួយ​ធ្វើ​យ៉ាងណា ឱ្យ​របប​លោក ហ៊ុន សែន បញ្ឈប់​ការប្រើប្រាស់​ទម្រង់​នៃ​ការ​ធ្វើ​ទារុណកម្ម​ផ្លូវចិត្ត ដល់​អ្នក​ជាប់ឃុំ និង បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ លើ​មន្ត្រី​បក្ស​ប្រឆាំង​តទៅទៀត។

លិខិត​ដដែល​នេះ អ្នកស្រី​ចម្លង​ជូន​មួយ​ច្បាប់ ទៅ​ស្នងការ​ពាណិជ្ជកម្ម​អឺរ៉ុប អ្នកស្រី សេស៊ីលីយ៉ា ម៉ាំស្ត្រុម (Cecilia Malmstrom)

ក្រៅពី​លោក នុត ពេជ សកម្មជន​បក្ស​ប្រឆាំង​ជិត ១៥០ នាក់ (១៤៩) នាក់​ផ្សេងទៀត​នៅ​កន្លែង​ដទៃ ក៏​ត្រូវ​បាន​អាជ្ញាធរ កោះហៅ​ឱ្យ​ចូល​ខ្លួន និង​ចេញ​ដីកា​សាកសួរ ជា​បន្តបន្ទាប់​ដែរ រឿង​ចោទ​ថា​រំលោភ​សាលដីកា​តុលាការ​កំពូល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មេដឹកនាំ​បក្ស​ប្រឆាំង​អំពាវនាវ​ឱ្យ​កងទ័ព​កុំ​ស្ដាប់​បញ្ជា លោក ទៀ បាញ់

$
0
0

មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​អំពាវនាវ​ឱ្យ​កងទ័ព​ទាំងអស់​កុំ​ស្ដាប់​តាម​បទបញ្ជា​របស់​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ដែល​បាន​បញ្ជា​ឱ្យ​ពួកគេ​ចាប់ខ្លួន​លោក ហើយ​នាំគ្នា​ក្រោកឈរ​ដើម្បី​រំដោះ​ប្រទេស​ចេញពី​ការគ្រប់គ្រង​បែប​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន។

ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី ប្រាប់​អាស៊ីសេរី​តាមរយៈ​ទូរស័ព្ទ​ពី​ប្រទេស​អូស្ត្រាលី​មក​ថា កងទ័ព​ត្រូវតែ​ត្រៀមខ្លួន​ដើម្បី​បែរ​ចុង​កាណុង​ទៅ​រក​មេដឹកនាំ​ផ្ដាច់ការ​គឺ​លោក ហ៊ុន សែន ដើម្បី​សង្គ្រោះ​ប្រទេស​កម្ពុជា​ឱ្យ​ប្រជាធិបតេយ្យ​ពិតប្រាកដ៖ «ខ្ញុំ​ជឿ​ថា ពេលនោះ​កងកម្លាំងប្រដាប់អាវុធ​ស្នេហា​ជាតិ​នឹង​បែរ​ចុង​កាណុង​សំដៅ​ទៅ​ពួក​ជន​ផ្ដាច់ការ​ដូចជា លោក ហ៊ុន សែន ហើយ​និង​បក្សពួក​របស់​គាត់​គឺជា​ឱកាស​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​នេះ​ជា​ឧកាស​ដែល​ពលរដ្ឋ​ខ្មែរ​នឹង​រើ​បម្រាស់​ពី​នឹម​នៃ​របប​ផ្ដាច់ការ និង​របប​ក្បត់ជាតិ​របស់ ហ៊ុន សែន»

ការ​អំពាវនាវ​របស់​មេដឹកនាំ​គណបក្សប្រឆាំង​នេះ​បាន​កើតមានឡើង​ក្រោយពី​លោក ទៀ បាញ់ បញ្ជា​ឱ្យ​កងទ័ព​កម្ពុជា​នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ​ទាំងអស់​ត្រៀម​ចាប់ខ្លួន​លោក សម រង្ស៊ី នៅ​ពេល​ដែល​មេដឹកនាំ​គណបក្សប្រឆាំង​រូប​នេះ​វិល​ចូល​មក​ប្រទេស​កម្ពុជា​តាម​ព្រំដែន​គោក នៅ​ដើមខែ វិច្ឆិកា​ខាងមុខ។

លោក ទៀ បាញ់ ប្រាប់​អាស៊ីសេរី​តាម​ទូរស័ព្ទ​ថា កងទ័ព​មាន​តួនាទី​ការពារ​សុវត្ថិភាព​ដូច្នេះ​លោក​មិន​ឱ្យ​មេដឹកនាំ​លោក សម រង្ស៊ី យក​ប្រទេស​កម្ពុជា​ធ្វើជា​កន្លែង​បង្ក​ចលាចល​ជា​ដាច់ខាត។ លោក​មាន​ប្រសាសន៍​ថា លោក​បាន​បញ្ជា​ឱ្យ​កងទ័ព​កម្ពុជា​ដែល​ឈរជើង​តាម​ក្រវាត់​ព្រំដែន​ទាំងអស់​ត្រៀម​ចាប់ខ្លួន​ដាក់​ខ្នោះ​ពេល​ដែល​លោក សម រង្ស៊ី ឈាន​ជើង​ចូល​មក​ដល់​ប្រទេស​កម្ពុជា​តាម​ព្រំដែន​គោក៖ «អាហ្នឹង​គឺថា បញ្ជា​មាន​ស្រាប់​ហើយ​គឺ​យក​ទៅ​ដាក់គុក​ទៅ។ ភារកិច្ច​របស់​គេ​ត្រូវ​ធ្វើ​អី​ការពារ​ជាតិ​មាតុភូមិ ការពារ​សណ្ដាប់ធ្នាប់​សន្តិសុខ​របស់​ជាតិ​។​អ្វី​ក៏ដោយ​ឱ្យ​តែ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ អាហ្នឹង​គេ​ដឹង​ភារកិច្ច​របស់​គេ នោះ​គេ​ត្រូវ​ធ្វើ​អី​ហើយ។ មានអី​ក្រៅពី​ហ្នឹង ចាប់​ភ្លាម​ដាក់គុក​ភ្លាម គ្មាន​ទៅ​ទុក​ឱ្យ​បំផ្លិចបំផ្លាញ​ជាតិ ដល់​ណា​ដល់​ណី​ទៀត​ទេ»

នេះ​មិនមែន​ជា​លើកទីមួយ​ទេ​ដែល​មន្ត្រី​ជាន់ខ្ពស់​ក្រសួងការពារជាតិព្រមាន​ចាប់ខ្លួន​លោក សម រង្ស៊ី សូម្បីតែ​មេដឹកនាំ​ក្រុងភ្នំពេញ​គឺ លោក ហ៊ុន សែន ក៏​ធ្លាប់​ចេញ​សារ​ព្រមាន​ឱ្យ​កងទ័ព​បាញ់​គ្រាប់​រ៉ុកកែត​ពេល​ដែល​មេដឹកនាំ​គណបក្សប្រឆាំង​លោក សម រង្ស៊ី ឈាន​ជើង​មក​ដល់​ប្រទេស​កម្ពុជា​ផង​ដែរ។

អ្នកវិភាគ​នយោបាយ និង​សង្គម លោក គឹម សុខ បញ្ជាក់​ថា សារ​របស់​លោក ទៀ បាញ់ បង្ហាញ​ថា​មិន​ចេះ​ច្បាប់​អ្វី​ទាំងអស់​ក្នុងនាម​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ។ លោក​និយាយ​ថា បើ​ត្រូវ​ចាប់​លោក​សម រង្ស៊ី គឺជា​សមត្ថកិច្ច​របស់​នគរបាល​ជាតិ​មិនមែន​ជា​តួនាទី​របស់​ទាហាន​ទេ។

លោក​បញ្ជាក់​ថា បើ​លោក ទៀ បាញ់ ធ្វើ​ដោយ​មិន​យល់​កិច្ចការ​អ្វី​សោះ​នោះ គឺជា​ការ​បង្ហាញ​ពី​អំណាច​នៃ​មនុស្ស​ខួរ​ប្រហោង​ដែល​ឡើង​កាន់​តួនាទី​ពី​ចំណេះ​ទាប ហើយ​ថែមទាំង​និយាយ​ភាសា​ខ្មែរ​មិន​ទាន់​ច្បាស់​ផង៖ «លោក ទៀ បាញ់ ចង់​ប្រាប់​ថា មនុស្ស​ដែល​លោក​ហ៊ុន សែន ដែល​បាន​ត្រៀម​ទុកជា​យូរ​មក​ហើយ​នោះ​នឹង​ត្រូវ​ប្រើប្រាស់​ដើម្បី​បង្ក្រាប​មក​លើ​លោក សម រង្ស៊ី ក្នុង​ឈ្មោះ​កងទ័ព​ជាតិ​ជា​លេស។ ប្រសិនបើ​លោក សម រង្ស៊ី ពិតជា​ប្រថុយ​ចូល​ស្រុក​ដោយ​ពុំ​មាន​ការព្រមព្រៀង​ពី​លោក ហ៊ុន សែន​ទេ។ កម្លាំង​ដែល​លោក ហ៊ុន សែន បម្រុង​នឹង​ប្រើ​ហ្នឹង​មិនមែន​ជា​កងទ័ព​ជាតិ​ទេ គឺ​គ្រាន់តែ​ជា​ក្រុម​មនុស្ស​ដែល​គ្រាន់តែ​គេ​បំពាក់​ឯកសណ្ឋាន​កងទ័ព​ជាតិ ដើម្បី​ធ្វើ​ឧក្រិដ្ឋកម្ម​នយោបាយ​ក្នុង​ឈ្មោះ​ជាតិ​តែប៉ុណ្ណោះ»

កន្លងមក​អ្នកវិភាគ​ធ្លាប់​លើកឡើង​ថា វត្តមាន​របស់​លោក សម រង្ស៊ី ទៅ​កម្ពុជា មិនមែន​ជា​ដើមហេតុ​បង្ក​ចលាចល​នៅ​កម្ពុជា​ឡើយ ផ្ទុយទៅវិញ បើសិនជា របប​ក្រុងភ្នំពេញ​មិន​គោរព​សិទ្ធិមនុស្ស រឹត​ត្បិត​សេរី​ភាពជា​មូលដ្ឋាន និង​មិន​ព្រម​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ទៅវិញ​ទេ ដែល​នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​ងើប​តវ៉ា​ប្រឆាំង​នឹង​របប​ឯកបក្ស បើសិនជា​សហគមន៍​អន្តរជាតិ ដាក់ទណ្ឌកម្ម​លើ​របប​នេះ​មែន​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អាជ្ញាធរ​ខណ្ឌ​ចម្ការ​មន នៅ​តែ​ប្រើ​ហិង្សា​ដាក់​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​ខេត្ត​កោះកុង​ឈរ​តវ៉ា​មុខ​ក្រសួង​ដែនដី

$
0
0

ក្រុម​សន្តិសុខ​ខណ្ឌ​ចម្ការ​មន​ជាច្រើន​នាក់ បន្ត​ប្រើ​ហិង្សា​ រុញ​ច្រាន​និង​វាយ​ដំ​អ្នក​កោះកុង​ប្រមាណ ​១​រយ​នាក់ ដែល​ឈរ​តវ៉ា​រក​ដំណោះស្រាយ​រឿង​ដីធ្លី​នៅ​មុខ​ក្រសួង​ដែនដី ថ្ងៃ​ទី​២២ ខែ​សីហា។

​ហេតុ​ការណ៍នេះ បណ្ដាល​ឲ្យ​ពលរដ្ឋ​ជាច្រើន​នាក់ ​ភាគ​ច្រើន​ជា​ស្ត្រី​រង​របួស។ ក្នុង​នោះ​មាន​ស្រ្តី​ម្នាក់​ត្រូវ​បាន​សន្តិសុខវាយត្រូវ​ត្រង់​ភ្នែក​ ហើយ​មាន​ស្ត្រី​ម្នាក់ទៀត​ដួល​សន្លប់។ ក្រៅ​ពី​នេះ ​ក្រុម​សន្តិសុខ​ក៏​កញ្ឆក់​យក​ទូរស័ព្ទ​ដៃ​២​គ្រឿង​ពី​ពលរដ្ឋ ​បោក​ចោល​ទៅ​នឹង​ដី ខណៈ​ដែល​ពួក​គាត់​ឈរ​ថត​សកម្មភាព​ប្រតាយ​ប្រតប់​គ្នា។

តំណាង​ពលរដ្ឋ​ លោក ឆាន់ ឈឿន ថ្លែង​ថា​ ពួក​គាត់​ជា​ពលរដ្ឋ​ក្រីក្រ​បាត់​បង់​ដីស្រែ​ចម្ការ​ជាង១០​ឆ្នាំ​ដោយ​ឧកញ៉ា​រំលោភ​យក​ហើយ ថែមទាំង​រង​ការ​វាយ​ធ្វើ​បាប​ពី​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ថែម​ទៀត នៅ​រក​ដំណោះស្រាយ​ពី​ក្រសួង​ដែនដី​ម្ដង​ៗ។

តំណាង​ពលរដ្ឋ​រូប​នេះ ចាត់​ទុក​ការ​ប្រើ​ហិង្សា​ដាក់​ពួកគាត់​នេះ ថា​ជា​ទង្វើ​រំលោភ​សិទ្ធិមនុស្ស និង​ការ​មិន​ព្រម​អើពើ​ដោះស្រាយ​ពី​ខាង​ក្រសួង​ គឺ​ជា​រឿង​អយុត្តិធម៌​សម្រាប់​ពលរដ្ឋ​ជិត​២០០​គ្រួសារ​ នៅ​ស្រុក​ស្រែ​អំបិល ខេត្ត​កោះកុង។

ការ​ព្រងើយ​កន្តើយ​មិន​គិតគូរ​ផ្ដល់​ដំណោះស្រាយ​ឲ្យ​អ្នក​ស្រុក​ស្រែអំបិល ជិត​២០០​គ្រួសារ នេះ ​ក្រោយ​ពី​​ក្រសួង​ដែនដី បដិសេធ​សំណើ​ពលរដ្ឋ​ ដោយ​លើក​ឡើង​ថា ពលរដ្ឋ​១៩៧គ្រួសារ មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​វិវាទ​ដី​សម្បទាន​ដាំ​ដំណាំ​អំពៅ​ផលិត​ស្ករ​ស​នាំចេញ ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​កោះកុង​ទេ។ រីឯ​អាជ្ញាធរ​ខេត្ត​កោះកុង​ បញ្ជាក់​ថា ទី​តាំង​ដែល​ពលរដ្ឋ​ស្នើ​សុំ​កាត់​ឆ្វៀល​ដី​ជាង​៤​រយ​ហិកតារ​ គឺ​ស្ថិត​លើ​ដី​ដែល​មាន​ប័ណ្ណ​កម្មសិទ្ធិ​រួច​ហើយ​ របស់​ក្រុមហ៊ុន ហេង ហ៊ុយ។

ក្រុម​អង្គ​សង្គម​ស៊ីវិល​ដែល​តាម​វិវាទ​នេះ ស្នើ​ដល់​រដ្ឋ​មន្ត្រី​ក្រសួង​ដែនដី លោក​ ជា សុផារ៉ា ចាត់​ការងារ​ចុះ​ស្រាវជ្រាវ​ករណី​ឲ្យ​បាន​ច្បាស់​លាស់​សិន​ មុន​ចេញ​សេចក្ដី​សម្រេច ថា​មិន​ដោះស្រាយ​ឲ្យ​ពលរដ្ឋ។

គិត​មក​ដល់​ពេល​នេះ អ្នក​ស្រុក​ស្រែ​អំបិល​ ខេត្ត​កោះកុង​ ចេញ​តវ៉ា​រក​ដំណោះស្រាយ​ពី​ក្រសួង​ដែនដី​អស់​ជាង​២​ខែ​មក​ហើយ ប៉ុន្តែ​នៅ​មិន​ទាន់​ទទួល​ដំណោះស្រាយ​នៅឡើយ ក្រៅ​តែ​ពី​ការ​សន្យា​ហើយ​នឹង​ការ​ប្រើ​ហិង្សា​ដាក់​ពួកគាត់។ ពួកគាត់​ នៅ​តែរក្សា​ជំហរ​តវ៉ានៅមុខ​ក្រសួង​ទៀត បើ​ទោះបី​ជា​ត្រូវ​រង​ការ​ធ្វើ​បាប​ពីខាង​អាជ្ញាធរ​ក៏​ដោយ៕

រដ្ឋមន្ត្រី​ការពារ​ជាតិ​បារម្ភ​ពលរដ្ឋ​ចាញ់​បោក​ក្រុម​បក្ស​ប្រឆាំង​​ចូលរួម​ផ្ដួល​រំលំ​របប​ខ្លួន

$
0
0

បន្ទាប់​មាន​ពី​ការកំណត់​ថ្ងៃ​វិល​ចូល​ស្រុក​វិញ​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី មាន​រដ្ឋមន្ត្រី​ជួរមុខ​របប​ក្រុងភ្នំពេញ​ជាច្រើន​នាក់ ហាក់​បង្ហាញ​ការ​បារម្ភ និង​ចេញ​សារ​គំរាម​ពលរដ្ឋ​ទុក​មុន​បាត់​ទៅ​ហើយ។ មន្ត្រី​ទាំងនោះ​បារម្ភ​ខ្លាច​ពលរដ្ឋ​នាំគ្នា​ទៅ​ចូលរួម​ធ្វើ​បាតុកម្ម​ជាមួយ​មេ​ដឹក​គណបក្ស​ប្រឆាំង។ លោក ទៀ បាញ់​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កុំ​ចាញ់បោក​ជនខិលខូច​។ លោក​ថា ការ​ធ្វើ​បាតុកម្ម​ជា​អំពើ​ល្មើសច្បាប់។ ទន្ទឹម​គ្នា​នេះ​ពលរដ្ឋ​មួយ​ចំនួន អះអាង​ថា ពួកគេ​ត្រៀម​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឱ្យ​បាន​ប្រសើរ​ឡើងវិញ។ មន្ត្រី​សង្គម​ស៊ីវិល លើក​ឡើង​ថា​ការចូលរួម​ផ្នែក​នយោបាយ​ជា​សិទ្ធិ​សេរីភាព​របស់​ពល​រដ្ឋ​ដោយ​ស្របច្បាប់។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​របប​ក្រុងភ្នំពេញ​លោក ទៀ បាញ់ ដែល​ធ្លាប់​គំរាម​វាយ​ពលរដ្ឋ​របស់​ខ្លួន​នឹង​គល់​ឫស្សី​ឱ្យ​បែក​ធ្មេញ ប្រសិនបើ​ពួកគេ​តវ៉ា​ប្រឆាំង​លទ្ធផល​បោះឆ្នោត​កាលពី​ឆ្នាំ​២០១៧​កន្លង​ទៅ ចេញ​មុខ​បង្អើល​ពលរដ្ឋ​ជាថ្មី​ទៀត​ហើយ។ លោក ទៀ បាញ់ ជា​មនុស្ស​ទី​២​ហើយ បន្ទាប់ពី​លោក ស ខេង ដែល​ព្រួយបារម្ភ​អំពី​កម្លាំង​មហាជន​ផ្ដួល​រំលំ​របប​ឯក​បក្ស​នោះ។ លោក ទៀ បាញ់ បង្ហោះ​សារ​នៅ​ក្នុង​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​២២ សីហា ដោយ​ទទូច​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​នាំគ្នា​ប្រុងប្រយ័ត្ន​កុំ​ឱ្យ​ចាញ់​ការ​បោកប្រាស់​របស់​ជន​ខិលខូច​មួយ​ចំនួន ដែល​គេឯង​ដឹង​ថា ជនខិលខូច​នេះ គឺ​លោក​សំដៅ​ទៅលើ​ក្រុម​មេដឹកនាំ​គណបក្ស​ប្រឆាំង ដែល​នាំ​ឱ្យ​ពលរដ្ឋ​ទាំងនោះ​ជាប់​ពាក់ព័ន្ធ​នឹង​ល្មើសច្បាប់​ផ្សេងៗ ជាពិសេស​ការចូលរួម​ប៉ុនប៉ង​ផ្ដួល​រំលំ​របប​ដឹកនាំ​សព្វថ្ងៃ។រដ្ឋមន្ត្រី​របប​លោក ហ៊ុន សែន រូប​នេះ អះអាង​ថា របប​ដឹកនាំ​របស់​ខ្លួន​កើត​ចេញ​ពី​ការបោះឆ្នោត​ត្រឹមត្រូវ ដោយ​ស្របច្បាប់។

កាល​ថ្ងៃ​ទី​១៤ សីហា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង មាន​ប្រសាសន៍​ថា របប​ក្រុងភ្នំពេញ​កើត​ចេញ​ពី​ការបោះឆ្នោត​ត្រឹមត្រូវ មាន​ប្រជាធិបតេយ្យ និង​មានការ​ទទួលស្គាល់​ពី​បណ្ដាល​ប្រទេស​ច្រើន​នៅ​លើ​ពិភពលោក។ លោក​រដ្ឋមន្ត្រី​រូប​នេះ ក៏​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កុំ​ត្រចៀក​ស្រាល​ឆាប់​ជឿ​តាម​ការឃោសនា​របស់​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង ចូលរួម​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​របប​ដឹកនាំ​សព្វថ្ងៃ​អី ព្រោះ​លោក​ថា ជា​អំពើ​ខុសច្បាប់ និង​ជា​ការ​បង្ក​អសន្តិសុខ​នៅ​សង្គម​ទៅវិញ។

ផ្ទុយ​ពី​ការ​លើកឡើង​នេះ​ពលរដ្ឋ​មួយ​ចំនួន​យល់ថា ទឹក​ឡើង​ជិត​ដល់​ច្រមុះ​ហើយ ទើប​លោក​រដ្ឋមន្ត្រី​ទាំង​នេះ ធ្វើ​ជា​ចិត្តល្អ​ដាក់​ពលរដ្ឋ​ទៅវិញ​។ ពលរដ្ឋ​ទាំងនោះ​បន្ត​ថា ការ​ធ្វើ​ជា​និយាយ​ល្អ​នេះ គឺជា​ការ​ខំ​លួង​ចិត្ត​ពលរដ្ឋ​កុំ​ឱ្យ​តវ៉ា ដើម្បី​បក្ខពួក​របស់​ខ្លួន​បាន​បន្ត​អំណាច​ទៅ​មុខ​ទៀត​ប៉ុណ្ណោះ​។​

ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ខេត្ត​បាត់ដំបង លោក សុខ សុភ័ក្ត្រ ប្រាប់​អាស៊ីសេរី​ថា លោក ទៀ បាញ់ មិន​គួរណា​មើលស្រាល​ចំណេះដឹង​របស់​ប្រជាពលរដ្ឋ​ខ្លួនឯង​នោះ​ទេ។ លោក​បញ្ជាក់​ថា សព្វថ្ងៃ​ពលរដ្ឋ​ខ្មែរ​យល់ដឹង​ពី​សិទ្ធិ​របស់​ខ្លួន​ច្បាស់​ជាង​អាជ្ញាធរ​មួយ​ចំនួន​ក្នុង​របប​ក្រុងភ្នំពេញ​ទៅ​ទៀត ហើយ​លោក​ថា ពួកគាត់​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ទៅ​ទទួល​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ វិល​ចូល​ស្រុក​វិញ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ខាងមុខ ដោយ​មិន​ខ្លាច​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​មក​លើ​ពួកគាត់​នោះ​ឡើយ៖ «លើក​មុន​លោក ទៀ បាញ់ ចង់​វាយ​ពលរដ្ឋ​នឹង​គល់​ឫស្សី ឱ្យ​បែក​ធ្មេញ ហើយ​លើក​នេះ ហាមប្រាម​ពលរដ្ឋ​កុំ​ឱ្យ​ជឿ គាត់​ហាម​ជា​សិទ្ធិ​របស់​គាត់​ទេ ប៉ុន្តែ​ប្រជាពលរដ្ឋ​ភាគច្រើន​គេ​មិន​ស្ដាប់​គាត់​ទេ ព្រោះ​គេ​ថ្លឹងថ្លែង​មើល​គ្រប់យ៉ាង។ ការ​ពិត​ទៅ តួនាទី​របស់​លោក ទៀ បាញ់ ការ​ពារជាតិ​ការពារ​ព្រំដែន មើល​ទឹកដី​ខ្មែរ អ៊ីចឹង​សុំ​ឱ្យ​លោក​គិត ពង្រឹង​អំពី​ព្រំដែន​ផង ក្រែង​លោ​ខ្មាំង​សត្រូវ​គេ​ឈ្លានពាន​មក​លើ​ទឹកដី​ខ្មែរ ហើយ​នឹង​ពង្រឹង​កម្លាំង​ទ័ព​ដើម្បី​ការពារ​បូរណភាព​ទឹកដី»

ចំណែក​ពលរដ្ឋ​នៅ​ក្រុង​បាត់ដំបង ម្នាក់ទៀត កញ្ញា សៅ សុគន្ធា ថ្លែង​ថា លោក ទៀ បាញ់ ប្រហែល​ដេក​មិន​លក់​បក់​មិន​ល្ហើយ​ភ័យខ្លាច​កម្លាំង​មហាជន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អំណាច​របស់​ខ្លួន​ហើយ បាន​ជា​លោក​បង្ហោះ​សារ​ប្រៀនប្រដៅ​ដល់​ពលរដ្ឋ​របស់​ខ្លួន​ឱ្យ​គោរព​ច្បាប់​នោះ។ កញ្ញា​បន្ថែម​ថា ប្រជាពលរដ្ឋ​ដែល​ស្រលាញ់​ប្រជាធិបតេយ្យ​មិន​ស្ដាប់​តាម​ការ​អំពាវនាវ​របស់​លោក​រដ្ឋមន្ត្រី​នោះ​ទេ ព្រោះ​របប​លោក ហ៊ុន សែន សម្លាប់​ប្រជាធិបតេយ្យ​ធ្វើ​ឱ្យ​ប្រទេស​លោក​សេរី​ស្អប់ខ្ពើម​កម្ពុជា និង​ធ្វើ​ឱ្យ​ខាតបង់​ដល់​សេដ្ឋកិច្ច​ជាតិ ដោយសារ​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច​មក​លើ​កម្ពុជា។ កញ្ញា​បញ្ជាក់​ទៀត​ថា ប្រសិនបើ​លោក ទៀ បាញ់ ចង់​រក្សា​អំណាច​របស់​ខ្លួន​ឱ្យ​បាន​យូរ​មុខ​ទៀត សូម​លោក​ប្រញាប់​ប្រាប់​ទៅ​ចៅហ្វាយ​របស់​ខ្លួន​ឱ្យ​ងាក​មក​ចរចា​រក​ដំណោះស្រាយ​ផ្នែក​នយោបាយ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ គឺ​ពួកគេ​នឹង​មិន​ទៅ​ចូលរួម​អម​ដំណើរ​មេដឹកនាំ​គណបក្សប្រឆាំង​នោះ​ទេ៖ «ខ្ញុំ​ចង់​និយាយ​ថា នៅ​ក្នុង​ពេលនេះ​គឺ​សម័យ​បច្ចេកវិទ្យា​ទៅ​ហើយ គ្មាន​បុគ្គល​រូប​ណា​ម្នាក់​ទៅ​ចាញ់បោក​អ្នកនយោបាយ​រូប​ណា​ទេ ព្រោះ​មុននឹង​ជឿជាក់​អ្នក​នយោបាយ​រូប​ណា​ម្នាក់​គឺ​ពលរដ្ឋ មានការ​ស្វែងយល់​ល្អិតល្អន់​ណាស់ ពីព្រោះ​ពួកគាត់​ទទួល​បាន​ព័ត៌មាន​ក្នុង​ដៃ​គ្រប់គ្នា​រួចហើយ។ នាង​ខ្ញុំ​សំណូមពរ​ដល់​ពលរដ្ឋ​ខ្មែរ​ទាំងអស់​សុំ​ឱ្យ​ងាក​មក​គិត​អំពី​បញ្ហា​ជាតិ​របស់​យើង ទាន់​យើង​មានឱកាស ព្រោះ​បើ​សិន​យើង​បាត់បង់​ឱកាស​ទៅ​យើង​នឹង​មាន​វិប្បដិសារី​នៅ​ថ្ងៃក្រោយ​ជាមិនខាន»

អ្នក​សម្របសម្រួល និង​អង្កេត​អង្គការ​ខុមហ្វ្រែល (comfrel) លោក កន សាវាង្ស លើកឡើង​ថា ការចូលរួម​កិច្ចការ​នយោបាយ និង​ការចូលរួម​ធ្វើបាតុកម្ម​ដោយ​សន្តិវិធី គឺជា​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ បន្ត​ថា មន្ត្រី​រដ្ឋាភិបាល​អំពាវនាវ​ដល់​ពលរដ្ឋ​នេះ ដោយសារ​ព្រួយបារម្ភ​ខ្លាច​សហភាព​អឺរ៉ុប​ផ្ដាច់​ប្រពន្ធ​អនុគ្រោះ​EBA ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ជាតិ ជាពិសេស​កម្មករ​រោងចក្រ​អត់​ការងារ​ធ្វើ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​មួយ​ចំនួន​មិន​ពេញចិត្ត​រដ្ឋាភិបាល​សព្វថ្ងៃ ហើយ​នាំគ្នា​ចូលរួម​ធ្វើបាតុកម្ម​ជាមួយ​គណបក្ស​ប្រឆាំង ស្រប​ពេល​ដែល​លោក សម រង្ស៊ី ប្រកាស​វិល​ចូល​ស្រុក​វិញ​នៅ​ខែ​វិច្ឆិកា និង​បាន​អំពាវនាវ​ពលរដ្ឋ​ចូលរួម​បាតុកម្ម​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នោះ៖ «អ៊ីចឹង​រឿង​សំខាន់​ថា តើ​ការបោះឆ្នោត​កន្លង​មក​នឹង​វា​មាន​ការ​សុខចិត្ត​ពី​ភាគី​ពាក់ព័ន្ធ​ហើយ​ឬ​នៅ ហើយ​ហេតុ​អី​បាន​វា​អាច​កើតឡើង​នូវ​បញ្ហា​រឿង​នេះ។យើង​ត្រូវ​សម្របសម្រួល​រឿង​នឹង​ឡើងវិញ បើសិនជា​វា​មាន​បញ្ហា​កើត​ឡើងលើ​រឿង​នេះ​មិន​សុខចិត្ត​លើ​រឿង​នឹង ដោយ​ពី​ណា​គេ​ត្រូវ​ដោះស្រាយ ថា​តើ​យើង​ដោះស្រាយ​របៀប​ម៉េច គឺ​មានតែ​អ្នក​នយោបាយ​នឹង​ទេ​ដែល​លោក​អាច​ជជែក ជាពិសេស​យើង​មើល​ឃើញ​ហើយ​សហគមន៍​ជាតិ និង​អន្តរជាតិ​ទាក់ទង​រឿង​សិទ្ធិមនុស្ស​រឿង​សេរីភាព​នយោបាយ​ជាដើម​នឹង ដែល​ជា​ចំណុច​ត្រូវ​គិត​និង​ស្ដារ​ស្ថានការណ៍​ឡើងវិញ»

ថ្មីៗ​នេះ​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សហជីព​ពិនិត្យ​ឃើញ​ថា ស្ថានការណ៍​សិទ្ធិមនុស្ស សិទ្ធិ​ការងារ និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា មាន​ការ​វិវឌ្ឍ​តិចតួច​បំផុត​។ ការ​វិវឌ្ឍ​នោះ គឺ​របប​ក្រុងភ្នំពេញ​បាន​ទម្លាក់​ចោល​បណ្ដឹង​មួយ​ចំនួន​ប្រឆាំង​ថ្នាក់ដឹកនាំ​សហជីព និង​បាន​កែប្រែ​ច្បាប់​គណបក្ស​នយោបាយ ដើម្បី​បើកផ្លូវ​ឱ្យ​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​។ ក៏ប៉ុន្តែ លក្ខខណ្ឌ​ស្តារ​ប្រជាធិបតេយ្យ ដូចជា ការ​ដោះលែង​លោក កឹម សុខា ការ​អនុញ្ញាត​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បើក​ដំណើរការ ការ​ផ្ដល់​អាសនៈ​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​ដល់​មន្ត្រី​បក្ស​ប្រឆាំង និង​រៀបចំ​ការបោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​ឡើងវិញ​នោះ របប​លោក ហ៊ុន សែន មិន​បាន​បង្ហាញ​ចេតនា​ណាមួយ​ក្នុង​ការ​ដោះស្រាយ​ឡើយ។ ចំណែក​ឯ​ភាព​ស្របច្បាប់​នៃ​របប​ក្រុងភ្នំពេញ​វិញ ប្រទេស​ប្រជាធិបតេយ្យ​ដូចជា​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​ជាដើម មិន​ទទួល​ស្គាល់​កម្ពុជា​ជា​ប្រទេស​ប្រជាធិបតេយ្យ​ស្របច្បាប់​នោះ​ទេ ដោយសារ​របប​លោក ហ៊ុន សែន រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ រួច​បង្កើត​ឱ្យ​មាន​ការ​បោះឆ្នោត​ក្លែងក្លាយ កាលពី​ខែ​កក្កដា ឆ្នាំ​២០១៨​កន្លងទៅ ដើម្បី​បន្ត​ដឹកនាំ​ប្រទេស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សមត្ថកិច្ច​​ខេត្ត​​សៀមរាប ត្រៀម​បណ្ដេញ​ជនជាតិ​អង់គ្លេស​ម្នាក់​ចេញ​ពី​កម្ពុជា ដោយ​សារ​ ហួស​ទិដ្ឋាការ ​ជាង​កន្លះ​ឆ្នាំ

$
0
0

សមត្ថកិច្ច​ខេត្ត​សៀមរាប​ ចាប់​ខ្លួន​ជនជាតិ​អង់គ្លេស​ម្នាក់ ដែល​ស្នាក់​នៅ​ប្រទេស​​កម្ពុជា​ ផុត​ទិដ្ឋាការ​ ឬ​ផុត​វីសា (Visa)​ ជាង​កន្លះ​ឆ្នាំ​។ គេហទំព័រ​អគ្គ​ស្នងការ​នគរបាល​ជាតិ ចុះ​ផ្សាយ​ថា សមត្ថកិច្ច​កំពុង​ត្រៀម​បណ្ដេញ​ជនជាតិ​អង់គ្លេស​ម្នាក់​នោះ ចេញ​ពី​ប្រទេស​កម្ពុជា​។

ជន​ជាតិ​អង់គ្លេស​នោះ ​ឈ្មោះ ផាសាន់ ថូម៉ាស់ (PARSONS​ THOMAS)​ ភេទ​ប្រុស​ អាយុ​៦៤​ឆ្នាំ​ មុខរបរ​ចូល​និវត្តន៍។ ជនជាតិ​អង់គ្លេស​រូប​នេះ បាន​ផុត​ទិដ្ឋាការ​ស្នាក់​នៅ​​ប្រទេស​កម្ពុជា តាំង​ពី​ថ្ងៃ​ទី២១​ ខែ​ធ្នូ ឆ្នាំ២០១៨។ តែ​បន្ត​ស្នាក់​នៅ​បន្ទប់​ជួល​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​គ្រួ​ស​ សង្កាត់​ស្វាយ​ដង្គុំ​ ក្រុង​សៀមរាប។ គេហទំព័រ​ប៉ូលិស​បន្ត​ថា ​ជនបរទេស​រូប​នេះ មាន​ជំងឺលើសឈាម​ គឺ​ស្លាប់​មួយ​ចំហៀង​ខ្លួន ដូច្នេះ​សមត្ថកិច្ច​មិន​អាច​សាកសួរ​លំអិត​បាន​ទេ។ បច្ចុប្បន្ន​ ជនជាតិ​អង់គ្លេស​រូប​នេះ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ស្នាក់​ការ​ត្រៀម​បណ្ដេញ​ចេញ នៅ​ខេត្ត​សៀមរាប​ហើយ ដើម្បី​បន្ត​នីតិវិធី​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា។

រយៈ​ពេល ៤​ឆ្នាំ គឺ​ចាប់​ពី​ឆ្នាំ២០១៤ រហូត​ដល់ ខែ​សីហា ឆ្នាំ២០១៨ ជនបរទេស ​ជាង​ ១ម៉ឺន ៥ពាន់​ (១៥.០០០) នាក់ ៩១សញ្ជាតិ ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា។ ក្នុង​នោះ ជន​ជាតិ​វៀតណាម​​ ត្រូវ​បាន​បញ្ជូន​ចេញ​ច្រើន​ជាង​គេ គឺ​ជាង ១ម៉ឺន (១១.១៩៥) នាក់ ភាគ​ច្រើន​គ្មាន​ទិដ្ឋាការ​ស្នាក់​នៅ​ និង​ប័ណ្ណ​ការ​ងារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ថា បើ​គ្មាន​EBA វិស័យ​នេះ​នឹង​ត្រូវ​ខ្ទេច​ខ្ចី និង​ប៉ះពាល់​កសិករ​ជាង​កន្លះ​លាន​គ្រួសារ

$
0
0

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ចេញ​សេចក្ដី​ប្រកាស​ថា ប្រសិនបើ​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA គឺ​ឧស្សាហកម្ម​ស្រូវ​អង្ករ នឹង​ត្រូវ​បំផ្លាញ​ខ្ទេច​ខ្ចី និង​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រជាកសិករ ខ្មែរ​ជាង​កន្លះ​លាន​គ្រួសារ។ សង្គម​ស៊ីវិល​យល់​ថា សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​គួរតែ​យក​ពេលវេលា នេះ​ទៅ​ជជែក​ជាមួយ​របប​ក្រុងភ្នំពេញ ឱ្យ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ឡើង​វិញ ដើម្បី​រក្សា​ការ​អនុគ្រោះ​ព័ន្ធ​ពិសេស​នេះ​ពី​សហភាព​អឺរ៉ុប។

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ស្នើសុំ​ឱ្យ​សហភាព​អឺរ៉ុប កុំ​ដក​នូវ​ប្រព័ន្ធ​កម្មវិធី​អនុគ្រោះ​ព័ន្ធ​''​អ្វីៗ​ទាំងអស់ លើកលែងតែ​អាវុធ ឬ​EBA'' ដើម្បី​ជួយ​លើកកម្ពស់​ជីវភាព​ប្រជាកសិករ​ខ្មែរ​ជាង​កន្លះ​លាន​គ្រួសារ និង រក្សា​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​កន្លង​មក ក្នុង​ការ​ពង្រីក​ការផលិត​ស្រូវ​អង្ករ ដែល​ស្របតាម​ស្តង់ដារ​អន្តរជាតិ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ចុះ​ថ្ងៃ​ទី​២២ ខែ​សីហា បង្ហាញ​ថា នៅ​ដើម ឆមាស​ទី​១ ក្នុង​ឆ្នាំ​២០១៩ ប្រទេស​កម្ពុជា បាន​នាំចេញ​អង្ករ​បាន​ជិត ៩៣​ពាន់ (៩៣,០០០)​តោន​ទៅ កាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប (EU) ប៉ុន្តែ​បរិមាណ​នេះ គឺ​បាន​ត្រឹមតែ​ពាក់​កណ្តាល​តែប៉ុណ្ណោះ​បើ​ធៀប នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៨។ ការ​ធ្លាក់ចុះ​នេះ ដោយសារតែ​សហគមន៍​អឺរ៉ុប​បាន​កំណត់​យក ពន្ធ​លើ​ការ​នាំចូល​អង្ករ​ពី​កម្ពុជា។

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បញ្ជាក់​ថា ការកំណត់​ពន្ធ​នេះ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ ដល់​កសិករ កម្ពុជា​ជាង​កន្លះ​លាន​គ្រួសារ ដែល​ប្រឹងប្រែង​ចិញ្ចឹមជីវិត​ដោយ​ការ​ដាំដុះ​ស្រូវ​ក្រអូប ផ្កា​ម្លិះ ស្រូវ​ក្រអូប​គ្រាប់​វែង ដែល​ប្រភេទ​ពូជស្រូវ​ទាំងនេះ បាន​ដាំ​ដុះ​នៅ​ក្នុង​តំបន់​ភូមិសាស្ត្រ​ជាក់លាក់​មួយ ហើយ​មិន​ប្រកួត​ប្រជែង​ដោយ​ផ្ទាល់ ជាមួយ​ផលិតផល​បាន​ដាំ​ដុះ​នៅ​ក្នុង​សហគមន៍​អឺរ៉ុប នោះ​ឡើយ។

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​លើកឡើង​ថា បញ្ហា​ទាំងនេះ បាន​ធ្វើ​ឱ្យ​ឈឺចាប់​និង​ដោះស្រាយ​មិនទាន់ ចេញ​ផង ស្រាប់តែ​ឥឡូវ​សហគមន៍​អឺរ៉ុប កំពុង​ពិចារណា​ដក​EBA​ថែមទៀត ដើម្បី​ដាក់​សម្ពាធ​ឱ្យ មាន​ការ​កែទម្រង់​នយោបាយ​នៅ​កម្ពុជា។

EBA គឺជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ដែល​បាន​អនុញ្ញាត ឱ្យ​ទំនិញ​ពី​កម្ពុជា ក៏ដូចជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ផ្សេងទៀត បាន​នាំចូល​ទៅកាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប ដោយ​រួច​ពន្ធ​នាំចូល និង​អាករ​ផ្សេងៗ​។ លើស​ពី​នេះ ចាប់​តាំង​ពី​ឆ្នាំ​២០០១​មក ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​EBA មិន​ត្រឹមតែ​បាន​ជួយ​សម្រួល​នូវ​ចរន្ត​ទំនិញ សម្រាប់​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​បាន​ផ្ដល់​គោល​នយោបាយ ធានា​សុវត្ថិភាព​មួយ​លើ​សេដ្ឋកិច្ច​ទាំងមូល ដែល​អាច​ផ្ដល់​លទ្ធភាព​ឱ្យ​មាន​កំណើន​ដ៏​ខ្លាំងក្លា និង​ឧត្ដមភាព​នៃ​កំណើន​តម្រូវការ​ពី​ទីផ្សារ​ពិភពលោក​ផង​ដែរ។

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បង្ហាញ​ក្តី​បារម្ភ​ថា បើ​ដក EBA គឺជា​ការ​វាយ​បំផ្លាញ​មួយ​ដែល​នាំ​ឱ្យ ឧស្សាហកម្ម ស្រូវ​អង្ករ ត្រូវ​ខ្ទេច​ខ្ចី និង​ប៉ះពាល់​ដល់​ជីវភាព​គ្រួសារ​កសិករ​។

អាស៊ីសេរី មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ពី​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក សុង សារ៉ន បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នកទទួល។

ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន មាន​ប្រសាសន៍ថា ការ​អំពាវនាវ​របស់ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ទៅ​កាន់​សហភាព​អឺរ៉ុប​នេះ មិន​សូវ​មាន​ប្រសិទ្ធភាព​ឡើយ គឺ​ហាក់ដូចជា ស្គាល់​ជំងឺ តែ​មិន​រក​គ្រួ​ពេទ្យ​ជំនាញ​ជួយ​ព្យាបាល ឬ​អេះ​មិន​ចំ​រមាស់ ។ លោក​បន្ត​ថា សហព័ន្ធ​ស្រូវ អង្ករ​កម្ពុជា គួរតែ​យក​ពេលវេលា​ទៅ​ជជែក​ជាមួយ​រដ្ឋាភិបាល​ដែល​ជា​អ្នក​កាន់​កូនសោ​ដោះស្រាយ បញ្ហា​នេះ។ «»

មិនមែន​តែ​ប្រជាកសិករ​នោះ​ទេ​ដែល​រង​ផល​ប៉ះពាល់​នោះ។ កាលពី​ថ្ងៃ​ទី​១២ ខែ​សីហា​កន្លង​ទៅ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ក៏បាន​ចេញ​សេចក្តី​ថ្លែងការណ៍ ថា ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នឹង​ប៉ះពាល់​ដល់​កម្មករ​ប្រមាណ ៧៥​ម៉ឺន​នាក់ រួម​នឹង​គ្រួសារ​របស់​ពួកគេ​ប្រមាណ ៣​លាន​នាក់​ទៀត ដែល​កំពុង​រស់នៅ​ពឹង​ផ្អែកលើ​ឧស្សាហកម្ម​កាត់ដេរ។ GMAC ក៏បាន​អំពាវនាវ​ដល់​សហភាព​អឺរ៉ុប​ឱ្យ​រក្សា​ការ​អនុគ្រោះ​ពន្ធ EBA ដល់​កម្ពុជា​បន្ត​ទៅ​ទៀត ពីព្រោះ​ការ​គាំទ្រ​របស់​សហភាព​អឺរ៉ុប​តាមរយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA បាន​ជួយ​ឱ្យ​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​រួច​ចាក​ផុត​ពី​ភាព​ក្រីក្រ និង​រួមចំណែក​យ៉ាង​សំខាន់​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា។

ការ​ព្រួយ​បារម្ភ​កាន់តែ​ខ្លាំង​រឿង​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ​គឺ​ខុស​ផ្ទុយ​ពី​របប​លោក ហ៊ុន សែន ដែល​បង្ហាញ​ជំហរ​រឹងត្អឹង​ដាក់​សហភាព​អឺរ៉ុប និង​តែងតែ​អួតអាង​យ៉ាង​ឡូយ​ថា មិន​មាន​ផល​ប៉ះ ពាល់​ធ្ងន់ធ្ងរ ហើយ​ថែមទាំង​ធ្វើ​ឱ្យ​កម្ពុជា​កាន់តែ​រឹងមាំ​ថែម​ទៀត​ផង។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គីមអេង ថ្លែង​ថា ការ ព្រួយ​បារម្ភ​របស់​សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​នេះ គឺ​បង្ហាញ​ថា ផល​ប៉ះពាល់​ដែល​បង្កឡើង​ដោយ​ការ កាត់ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ព័ន្ធ EBA នេះ មាន​ទំហំ​ធំធេង ដូច្នេះ​រដ្ឋាភិបាល គួរតែ​ពន្លឿន​ការ​ដោះ ស្រាយ​តាម​លក្ខខណ្ឌ​របស់​សហភាព​អឺរ៉ុប​ឱ្យ​បាន​ឆាប់​បំផុត។ លោក​បន្ត​ថា រដ្ឋាភិបាល អាច​ដោះ ស្រាយ​បាន ប្រសិនបើ​មាន​ឆន្ទៈ​ពិតប្រាកដ និង​គិត​គួរ​អំពី​ផលប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​។ «»

អាស៊ីសេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន និង​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម លោក ឡោ រស្មី បាន​ឡើយ​ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

សហភាព​អឺរ៉ុប​គឺជា​ទីផ្សារ​ទិញ​អង្ករ​ធំ​ជាងគេ​ពី​កម្ពុជា មាន​ចំនួន​ស្មើនឹង​ជិត ២៧​ម៉ឺន​តោន ឬ​ស្មើនឹង​ជិត ៤៣​ភាគរយ នៅ​ឆ្នាំ​២០១៨។ ចាប់​តាំង​ពី​សហភាព​អឺរ៉ុប ចាត់​ផ្ដើម​គិត​ពន្ធ​នាំចូល​អង្ករ​កម្ពុជា កាល​ពី​ដើម​ឆ្នាំ​២០១៩​មក បាន​ធ្វើ​ឱ្យ​តម្លៃ​ស្រូវ​កម្ពុជា​ទូទាំង​ប្រទេស​ចុះថោក​យ៉ាង​ខ្លាំង​ពុំ​ធ្លាប់​មាន។

បច្ចុប្បន្ន មិនមែន​មានតែ​សហភាព​អឺរ៉ុប​ទេ ដែល​គ្រោង​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​នោះ សមាជិក​ព្រឹទ្ធសភា​អាមេរិក កាល​ពី​ពេល​ថ្មីៗ​នេះ ក៏បាន​ស្នើ​ច្បាប់​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ ឬ GSP របស់​សហរដ្ឋអាមេរិក ចេញពី​កម្ពុជា​ផង​ដែរ ដោយសារតែ​សហរដ្ឋអាមេរិក​ចោទ​ប្រកាន់​ថា របប​លោក ហ៊ុន សែន បំផ្លាញ​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​នេះ។

សហភាព​អឺរ៉ុប បាន​បញ្ជាក់​ប្រាប់​របប​ក្រុងភ្នំពេញ​ម្ដង​ហើយ​ម្ដង​ទៀត​ថា អឺរ៉ុប​នឹង​មិន​ផ្លាស់ប្ដូរ​ជំហរ​រឿង EBA នេះ​ឡើយ ហើយ​បើ​របប​នេះ​ចង់​បាន​ការ​អនុគ្រោះ​ពន្ធ​បន្ត​ទៀត​នោះ របប​នេះ​ត្រូវតែ​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ​ឱ្យ​បាន​ជា​ដាច់ខាត ដូចជា ការ​ដោះលែង​លោក កឹម សុខា ការ​អនុញ្ញាត​ឱ្យ​គណបក្ស​សង្គ្រោះជាតិ​បើក​ដំណើរការ ការ​ផ្ដល់​អាសនៈ​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​ដល់​មន្ត្រី​បក្ស​ប្រឆាំង និង​រៀបចំ​ការបោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​ឡើងវិញ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

តុលាការ​លើក​ពេល​ប្រកាស​សាលក្រម​រឿង​អតីត​អភិបាល​ខេត្ត​តាកែវ​ទៅ​ពេល​ក្រោយ

$
0
0

តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​លើក​ពេល​ប្រកាស​សាលក្រម​សំណុំរឿង​អតីត​អភិបាល​ខេត្ត​តាកែវ លោក ឡាយ វណ្ណៈ ករណី​ឃាតកម្ម​ស្រី​ស្នេហ៍ ទៅ​ពេល​ក្រោយ​ដោយ​គ្មាន​កំណត់​កាលបរិច្ឆេទ។

អាស៊ីសេរី​មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​រឿង​នេះ ពី​អ្នកនាំពាក្យ​តុលាការ​ក្រុង​ភ្នំពេញ លោក គុជ គឹមឡុង នៅ​ថ្ងៃ​ទី​២២ សីហា បានទេ ដោយ​លោក​ប្រាប់​ថា ជាប់រវល់​កាត់ក្ដី​។ ប៉ុន្តែ​សារព័ត៌មាន​ក្នុង​ស្រុក​ផ្សាយ​ថា ការសម្រេច​ពន្យារពេល​របស់​ប្រធាន​ចៅក្រម​ជំនុំជម្រះ​លោក ហម ម៉េងសែ ដោយសារ​សំណុំ​រឿង​នេះ មាន​ភាព​ស្មុគស្មាញ និង​ត្រូវ​ពិនិត្យមើល​ឡើងវិញ ឱ្យ​ច្បាស់លាស់​ជា​មុន​សិន។

ក្នុង​ពេល​សវនាការ​កន្លង​មក សារព័ត៌មាន​ក្នុងស្រុក ស្រង់​សំដី​លោក ឡាយ វណ្ណៈ ដោយ​សារភាព​ថា ពិត​ជា​មាន​ស្នេហា​លួចលាក់​ជាមួយ​ជនរងគ្រោះ​ឈ្មោះ ចេវ សុវឌ្ឍនា ជា​ស្ត្រី​មេម៉ាយ​កូន ៣​នាក់​ពិតមែន គឺ​ចាប់​តាំង​ពី​ឆ្នាំ​២០១៦ ប៉ុន្តែ​លោក​បដិសេធ​សម្លាប់​លោកស្រី ចេវ សុវឌ្ឍនា​ទេ។

កាលពី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៨ ស្ត្រី​ឈ្មោះ ចេវ សុវឌ្ឍនា ត្រូវ​បាន​គេ​ប្រទះឃើញ​ស្លាប់​ដោយ​មាន​ចងក​នៅ​ក្នុង​ផ្ទះ​ជួល​មួយ ក្នុង​សង្កាត់​រកាក្នុង ក្រុង​ដូន​កែវ ខេត្ត​តាកែវ។

ក្រោយ​កើតហេតុ​នេះ​ជាង​២​ខែ នៅ​ពី​ថ្ងៃ​ទី១ ខែ​មេសា ឆ្នាំ​២០១៨ សមត្ថកិច្ច​ឃាត់ខ្លួន មនុស្ស​៤​នាក់ តាម​ដីកា​របស់​តុលាការ​ក្រុង​ភ្នំពេញ​។ ក្នុង​នោះ​មាន លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្ត​តាកែវ និង​លោក ឡាយ ណារិទ្ធ អតីត​ស្នងការ​រង​ខេត្ត​តាកែវ ដោយ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ឃាតកម្ម​លើ​ស្ត្រី​ឈ្មោះ ចេវ សុវឌ្ឍនា និង​មនុស្ស​២​នាក់​ទៀត ដែល​ជា​អ្នក​បើកឡាន​ឱ្យ​លោក ឡាយ វណ្ណៈ និង​អ្នកបម្រើ​ប្រុស​របស់​ស្ត្រី​ឈ្មោះ ចេវ សុវឌ្ឍនា ពី​បទ​លាក់បាំង​តម្រុយ អំពើ​ឃាតកម្ម​ជនរងគ្រោះ។នៅ​ក្នុង​សំណុំរឿង​ឃាតកម្ម​ដែល​មាន​ចំណុច​អាថ៌កំបាំង​ជាច្រើន​នេះ មហាជន​ទូទៅ និង អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ជាច្រើន សង្ស័យ​ថា នៅ​មាន​រឿង​រាវ​ជាច្រើន​ទៀត​នៅ​ពីក្រោយ​រឿង​នេះ​។ ពួកគេ​ទាមទារ​ឱ្យ​សមត្ថកិច្ច និង​តុលាការ​បង្ហាញ​ភស្តុតាង​ពិត និង​ឃាតក​ពិត ព្រមទាំង​អ្នក​ពាក់ព័ន្ធ​នៅ​ពី​ក្រោយខ្នង នាំ​ទៅ​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Viewing all 11174 articles
Browse latest View live