Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all 11174 articles
Browse latest View live

ក្រឡេក​មើល​ត្រួសៗ​ពី​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០១៧​និង​២០១៨

$
0
0

ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ជា​កាលបរិច្ឆេទ​នៃ​ព្រឹត្តិការណ៍​នយោបាយ​ធំៗ​ពីរ​សំខាន់​នៅ​ប្រទេស​កម្ពុជា នោះ​គឺ​ការ​បោះឆ្នោត​ឃុំ-សង្កាត់ និង​ការ​បោះឆ្នោត​តំណាងរាស្ត្រ។ បើ​ក្រឡេក​មើល​ជ្រុង​សេដ្ឋកិច្ច សេដ្ឋកិច្ច​កម្ពុជា នឹង​បន្ត​មាន​សុខភាព​រឹងមាំ។ ក៏ប៉ុន្តែ​សសរ​ស្ដម្ភ​ទាំង​បួន​ដែល​កំពុង​ទ្រ​សេដ្ឋកិច្ច​កម្ពុជា នេះ មាន​ខ្លះ​ងើប​ឡើង ហើយ​មាន​ខ្លះ​ទៀត​ដាំ​ក្បាល​ចុះ។ ស្ថាប័ន​ជំនាញ​សេដ្ឋកិច្ច​ធំៗ ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ពង្រឹង​ការ​អនុវត្ត​គោល​នយោបាយ​ឲ្យ​បាន​កាន់​តែ​ម៉ឺងម៉ាត់ សម្រាប់​លំនឹង​កំណើន​សេដ្ឋកិច្ច។

សេដ្ឋកិច្ច​កម្ពុជា នឹង​បន្ត​កើន​ឡើង​ដោយ​អត្រា ៧,% ក្នុង​មួយ​ឆ្នាំ​នៅ​រយៈពេល​ពីរ​ឆ្នាំ​ទៀត (ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨)។ នេះ​បើ​តាម​ការ​ព្យាករ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) កាល​ពី​ដើម​ខែ​មេសា

រដ្ឋាភិបាល​កម្ពុជា ក៏​បាន​ព្យាករ​កាល​ពី​ដើម​ខែ​មីនា ថា នៅ​ឆ្នាំ​២០១៧ នេះ សេដ្ឋកិច្ច​កម្ពុជា អាច​សម្រេច​បាន​ក្នុង​រង្វង់ ៧%

វិស័យ​នាំ​ចេញ​ផលិតផល​សម្លៀកបំពាក់ និង​ស្បែក​ជើង វិស័យ​សំណង់ វិស័យ​ទេសចរណ៍ និង​វិស័យ​កសិកម្ម នៅ​បន្ត​ជា​ចំហេះ​បញ្ឆេះ​ក្បាល​ម៉ាស៊ីន​សេដ្ឋកិច្ច​កម្ពុជា។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ថា វិស័យ​កសិកម្ម​នឹង​កើន​ល្អ​ប្រសើរ​ឡើង​បន្តិច ហើយ​វិស័យ​កាត់​ដេរ​នឹង​ងើប​ឡើង​ជាង​ឆ្នាំ​២០១៦ ដោយឡែក​វិស័យ​សំណង់ និង​អចលនទ្រព្យ នឹង​បន្ត​ថមថយ ដោយសារ​ការ​កែ​តម្រូវ​នូវ​ស្ថានភាព​ឥណទាន និង​ការ​ផ្គត់ផ្គង់។

យោង​តាម​ការ​វិភាគ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ការ​ចំណាយ​របស់​រដ្ឋាភិបាល​សម្រាប់​ដំឡើង​ប្រាក់​បៀវត្សរ៍​ជូន​មន្ត្រី​រាជការ ក៏​រួម​ចំណែក​ក្នុង​ការ​ជួយ​រុញ​កំណើន​សេដ្ឋកិច្ច​ផង​ដែរ។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី កត់​សម្គាល់​ថា ខណៈ​ក្រដាស​ប្រាក់​ដុល្លារ​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​នៅ​ក្នុង​ចរន្ត​សេដ្ឋកិច្ច​កម្ពុជា កម្ពុជា ត្រូវ​បង្កើន​ប្រសិទ្ធភាព​ការងារ​ត្រួត​ពិនិត្យ​ថ្លៃ​ពលកម្ម ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ផលិត​សម្រាប់​ការ​នាំ​ចេញ​ដទៃ​ទៀត។

ចំណែក​ធនាគារ​ពិភពលោក (World Bank) វិញ ផ្តល់​យោបល់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គិត​ដល់​ការ​រៀបចំ​ផែនការ​ឲ្យ​ម៉ឺងម៉ាត់ ដើម្បី​ទប់​ខ្លួន​ក្នុង​ការ​ប្រកួត​ប្រជែង និង​រក​ទំនិញ​ផ្សេងៗ​ទៀត​ឲ្យ​បាន​ច្រើន​ក្រៅ​ពី​សម្លៀកបំពាក់ និង​ស្បែក​ជើង ជាមួយ​នឹង​ឥទ្ធិពល​អាក្រក់​ខ្លាំងក្លា​លើ​ការ​នាំ​ចេញ​សម្លៀកបំពាក់ ដោយសារ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​សហភាព​អឺរ៉ុប និង​វៀតណាម (EU-Vietnam Free Trade Agreement)

យ៉ាង​ណា​មិញ កិច្ចព្រមព្រៀង​សម្រួល​ពាណិជ្ជកម្ម (Trade Facilitation Agreement = TFA) របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ដែល​រដ្ឋាភិបាល​កម្ពុជា បាន​ផ្តល់​សច្ចាប័ន​លើ​ពិធីសារ​នៃ​វិសោធនកម្ម​កាល​ពី​ឆ្នាំ​២០១៥ ជួយ​សម្រួល​ការ​បំពេញ​បែបបទ​គយ និង​កាត់​បន្ថយ​ឧបសគ្គ​រដ្ឋបាល​សម្រាប់​ការ​ដឹក​ទំនិញ​ឆ្លង​កាត់​ព្រំដែន។

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ្ត៍ (William A. Heidt) បាន​ផ្តល់​យោបល់​ថា កម្ពុជា អាច​ទទួល​ប្រយោជន៍​ពី​កិច្ចព្រមព្រៀង​នេះ​ដោយ​ការ​ប្ដេជ្ញា​ពង្រឹង​គុណភាព​ផលិតផល​កសិកម្ម សម្រាប់​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ។

ធនាគារ​ពិភពលោក លើក​ឡើង​ថា ការ​ជំរុញ​គាំទ្រ​ដល់​វិនិយោគិន​ក្នុង​ស្រុក​ឲ្យ​ចូលរួម​ក្នុង​ឧស្សាហកម្ម​សម្លៀកបំពាក់ ដោយ​សម្រួល​ឲ្យ​ពួក​គេ​វិនិយោគ​រួម​គ្នា​ជាមួយ​អ្នក​រក​ស៊ី​មក​ពី​ក្រៅ​ប្រទេស។

វិស័យ​ទេសចរណ៍​សម្រាប់​ឆ្នាំ​ខាង​មុខ នឹង​ផ្តល់​ប្រាក់​ចំណេញ​ច្រើន​ដល់​សេដ្ឋកិច្ច​កម្ពុជា ដដែល ក៏ប៉ុន្តែ កម្ពុជា ត្រូវ​រៀបចំ​កន្លែង និង​សកម្មភាព​ទេសចរណ៍​ដទៃ​ទៀត​ក្រៅ​ពី​តំបន់​អង្គរ ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​ស្នាក់នៅ​ប្រទេស​កម្ពុជា ឲ្យ​បាន​យូរ។ ភ្ញៀវ​ស្នាក់នៅ​កម្ពុជា កាន់​តែ​យូរ មាន​ន័យ​ថា ពួក​គេ​ចាយ​លុយ​នៅ​កម្ពុជា កាន់​តែ​ច្រើន ហើយ​វា​ល្អ​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា។ នេះ​ជា​ការ​ពន្យល់​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី។

ចំណែក​តួលេខ​របស់​ធនាគារ​ពិភពលោក បង្ហាញ​ថា នៅ​ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ​២០១៦ គម្រោង​វិនិយោគ​ផ្នែក​សាងសង់​ចំនួន ១.២០០​គម្រោង​ដែល​មាន​តម្លៃ​ជិត ៧​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ត្រូវ​បាន​អនុម័ត។

ទោះ​បី​ជា​ក្រាហ្វិក​បង្ហាញ​ឲ្យ​ឃើញ​ការ​កើន​ឡើង​លឿន​នៃ​វិស័យ​សំណង់​ក៏ដោយ ក៏​ក្តី​បារម្ភ​ក្នុង​ចំណោម​អ្នក​វិនិយោគ​ក៏​មាន​ដែរ ដោយសារ​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ​ដែល​បាន​នាំ​ឲ្យ​ក្រុមហ៊ុន​មួយ​ចំនួន បង្ខំ​ចិត្ត​ផ្អាក​គម្រោង ឬ​ផ្នែក​ខ្លះ​នៃ​គម្រោង​សាងសង់​វិញ។

ធនាគារ​ពិភពលោក ឲ្យ​អនុសាសន៍​ថា រដ្ឋាភិបាល​ត្រូវ​ចាំបាច់​ត្រួត​ពិនិត្យ​វិស័យ​សំណង់ និង​អចលនទ្រព្យ​ឲ្យ​បាន​ដិតដល់ ក្នុង​ការ​កាត់​បន្ថយ​សន្ទុះ​កំណើន មុន​នឹង​វា​ផ្ទុះ​គ្រោះថ្នាក់ ដើម្បី​រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច។ មធ្យោបាយ​ការពារ​មាន​ដូចជា ការ​រឹត​បន្តឹង​រូបិយវត្ថុ និង​ការ​រឹត​បន្តឹង​សារពើពន្ធ ដូចជា​ពន្ធ​អចលនទ្រព្យ ពន្ធ​លើ​ការ​ទិញ​លក់ និង​ពន្ធ​លើ​ចំណេញ​មូលធន។

សម្រាប់​ឆ្នាំ​បន្ទាប់ វិស័យ​កសិកម្ម​ត្រូវការ​ការ​យក​ចិត្ត​ទុក​ដាក់​បន្ថែម ដោយសារ​ការ​ប្រែប្រួល​អត្រា​កំណើន។ ជា​ការ​កត់​សម្គាល់​ចន្លោះ​ពី​ឆ្នាំ​២០០៣ ដល់​ឆ្នាំ​២០១២ វិស័យ​កសិកម្ម បាន​កើន​ក្នុង​អត្រា ៥,% ក្នុង​មួយ​ឆ្នាំៗ ក៏ប៉ុន្តែ​អត្រា​នេះ​ថយ​ចុះ​ត្រឹម ១% វិញ​ចាប់​ពី​ឆ្នាំ​២០១៣ មក។

ចំពោះ​បញ្ហា​នេះ ធនាគារ​ពិភពលោក ផ្តល់​យោបល់​ថា ការ​ពង្រឹង​វិស័យ​កសិកម្ម ត្រូវការ​កិច្ច​ខិតខំ​ប្រឹងប្រែង​ច្រើន ពិសេស​ការ​បង្កើន​ផលិតភាព​នៃ​ដំណាំ​ដែល​មាន​ស្រាប់ និង​ការ​ងាក​ទៅ​រក​ការ​ដាំដុះ​ដំណាំ​ដែល​ផ្តល់​ទិន្នផល​ច្រើន និង​ដំណាំ​ដែល​ជា​តម្រូវការ​ទីផ្សារ។

ការ​សិក្សា​ស្រាវជ្រាវ​របស់​ធនាគារ​ពិភពលោក​កាល​ពី​ឆ្នាំ​២០១៥ បង្ហាញ​នូវ​គន្លឹះ​មួយ​ចំនួន​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ទិន្នផល និង​ការ​សម្រប​ខ្លួន​ដាំ​ដំណាំ​ចម្រុះ​របស់​កសិករ តាម​រយៈ​ការ​ប្រើប្រាស់​ពូជ​មាន​គុណភាព​ខ្ពស់ ការ​ប្រើប្រាស់​ជី​កសិកម្ម​តាម​ស្តង់ដារ និង​ការ​រៀបចំ​ប្រឡាយ​ទឹក​ស្រោចស្រព​ដំណាំ​ឲ្យ​បាន​គ្រប់គ្រាន់។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១០ មេសា ថ្លែង​ក្នុង​សន្និសីទ​បិទ​បញ្ចប់​ការ​ប្រជុំ​ការងារ​របស់​ក្រសួង​កសិកម្ម ថា រដ្ឋាភិបាល​មិន​បាន​ព្រងើយ​កន្តើយ​ចំពោះ​កសិករ​នោះ​ទេ។ លោក​សន្យា​ថា រដ្ឋាភិបាល​នឹង​ពង្រឹង និង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធ​ធារាសាស្ត្រ ដើម្បី​ផ្តល់​ទឹក​គ្រប់គ្រាន់​សម្រាប់​ឲ្យ​កសិករ​ប្រើប្រាស់ ហើយ​នឹង​ពង្រីក​ទីផ្សារ​កសិកម្ម​ជូន​កសិករ។

ធនាគារ​ពិភពលោក ផ្តល់​អនុសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា គួរ​បន្ធូរ​បន្ថយ​ថ្លៃ​ការ​នាំ​ចូល​ជី​កសិកម្ម លើក​កម្ពស់​ការ​យល់​ដឹង​ស្ដីពី​សុវត្ថិភាព​នៃ​ការ​ប្រើប្រាស់​ជី​គីមី​កសិកម្ម ជួយ​ឲ្យ​កសិករ​ងាយ​ស្រួល​ទទួល​បាន​គ្រាប់ពូជ​ដែល​មាន​គុណភាព​ខ្ពស់ ដែល​កសិករ​អាច​មាន​ប្រាក់​ទិញ​បាន និង​ស្ដារ​ប្រព័ន្ធ​ស្តុក​ទឹក​ស្រោចស្រព​ដំណាំ​ឡើង​វិញ។

ចំពោះ​ភាព​ក្រីក្រ​នឹង​បន្ត​ថយ​ចុះ​ថែម​ទៀត​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ ដោយ​ការ​រីក​ចម្រើន​វិស័យ​កាត់​ដេរ សំណង់ សេវាកម្ម​នៅ​តាម​តំបន់​ទីប្រជុំជន ពិសេស​វិស័យ​កសិកម្ម ដែល​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​បាន​ច្រើន​ជាង​គេ។

ឆ្នាំ​២០១៥ ចំណូល​ជាតិ​ដុល​ក្នុង​ពលរដ្ឋ​កម្ពុជា ម្នាក់ៗ​មាន ១.០៧០​ដុល្លារ។ ចំណូល​នេះ​វា​លើស​ពី​ចំនួន​កំណត់​របស់​ធនាគារ​ពិភពលោក សម្រាប់​កំណត់​ក្រុម​ប្រទេស​មាន​ប្រាក់​ចំណូល​ទាប (.០២៥​ដុល្លារ)

មួយ​ឆ្នាំ​ក្រោយ​មក គឺ​កាល​ពី​ឆ្នាំ​២០១៦ ធនាគារ​ពិភពលោក​បាន​លើក​ប្រទេស​កម្ពុជា ដាក់​ក្នុង​ចំណោម​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ទាប ហើយ​ឆ្នាំ​ដដែល​នេះ ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅ​កម្ពុជា ថា​ជា​ខ្លា​សេដ្ឋកិច្ច​អាស៊ី ក៏ប៉ុន្តែ​ធនាគារ​ពិភពលោក​កត់​សម្គាល់​ថា ទោះ​បី​មាន​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ធ្ងន់ធ្ងរ​ក្តី ចំណែក​នៃ​គ្រួសារ​មិន​ក្រ​តែ​មាន​អសុវត្ថិភាព​ផ្នែក​សេដ្ឋកិច្ច កំពុង​កើន​ឡើង ដែល​នាំ​ឲ្យ​ពួក​គេ​ផ្លាស់ប្ដូរ​ទីកន្លែង​ទៅ​រក​កន្លែង​អាច​រស់នៅ​បាន។ បញ្ហា​នេះ មួយ​ផ្នែក​ដោយសារ​ពួក​គេ​ខ្វះខាត​ចំណេះ​ដឹង និង​គ្មាន​ដីធ្លី​គ្រប់គ្រាន់។

ដំណោះស្រាយ គឺ​ត្រូវ​លុប​បំបាត់​ភាព​ខ្វះ​ចន្លោះ​លើ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស និង​កសាង​មូលដ្ឋាន​គ្រឹះ​សម្រាប់​សង្គម​ថ្នាក់​កណ្ដាល។

ធនាគារ​ពិភពលោក ក៏​បាន​បង្ហាញ​ពី​គ្រោះ​មួយ​ចំនួន​ដែល​អាច​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា រង្គោះរង្គើ ដូចជា​ការ​ប្រែប្រួល​អត្រា​ប្ដូរ​ប្រាក់​ដុល្លារ​សហរដ្ឋ​អាមេរិក ការ​ធ្លាក់​ចុះ​នៃ​កំណើន​សេដ្ឋកិច្ច​ពិភពលោក និង​ភាព​មិន​ច្បាស់លាស់​សំខាន់ៗ​ទាក់ទង​នឹង​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នៅ​ខែ​មិថុនា ឆ្នាំ​២០១៧ និង​ការ​បោះឆ្នោត​តំណាងរាស្ត្រ​ឆ្នាំ​ក្រោយ។

អ្នក​សេដ្ឋកិច្ច​កម្ពុជា ប្រមើល​មើល​ថា ប្រសិន​បើ​ជា​មាន​ការ​ប្រែប្រួល​អ្វី​មួយ​ដោយសារ​ព្រឹត្តិការណ៍​នយោបាយ​ធំៗ​ទាំងនេះ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ការ​ភ័យ​ខ្លាច​នោះ អាច​នាំ​ឲ្យ​ពលរដ្ឋ និង​អ្នក​វិនិយោគ​ផ្អាក​ការ​វិនិយោគ ដោយ​ការ​ប្រើ​យុទ្ធសាស្ត្រ «រង់ចាំ​មើល» និង​ផ្អាក​ការ​ចំណាយ​ធំៗ​មួយ​ចំនួន​ដែល​ជា​រឿង​មួយ​មិន​ល្អ និង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ថមថយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ថា​ការ​រំឭក​ថ្ងៃ​ទី​១៧​មេសា​គឺ​ដើម្បី​កុំ​ឲ្យ​របប​នេះ​កើត​ឡើង​វិញ

$
0
0

នៅ​ថ្ងៃ​ទី​១៧ មេសា ជា​ថ្ងៃ​គម្រប់​ខួប ៤២​ឆ្នាំ ពេល​ដែល​ពួក​ខ្មែរ​ក្រហម​ឡើង​គ្រប់គ្រង​អំណាច ហើយ​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ស្លាប់​ជិត ២​លាន​នាក់។ គណបក្ស​សង្គ្រោះ​ជាតិ រំឭក​ថ្ងៃ​នេះ​ដើម្បី​បង្ការ​កុំ​ឲ្យ​មាន​របប​នេះ​ទៀត។

មន្ត្រី​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ជន​រងគ្រោះ​ជាង ១០០​នាក់ រួម​ទាំង​ព្រះសង្ឃ​ផង នៅ​ព្រឹក​ថ្ងៃ​ទី​១៧ មេសា រៀបចំ​ពិធី​បង្សុកូល​នៅ​វាល​ពិឃាដ​ជើង​ឯក ដើម្បី​ឧទ្ទិស​បុណ្យ​កុសល​ដល់​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ​ដែល​បាន​ស្លាប់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម ចន្លោះ​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ប៉ុល ហំម ថ្លែង​ថា ការ​រំឭក​អំពី​ព្រឹត្តិការណ៍​ថ្ងៃ​ទី​១៧ មេសា ឡើង​វិញ​នេះ គឺ​ជា​ការ​ចងចាំ​តាម​បែប​សាសនា​ផង និង​នយោបាយ​ផង ដែល​គណបក្ស​លោក​ត្រូវ​ធ្វើ ដើម្បី​កុំ​ឲ្យ​សោកនាដកម្ម​បែប​នេះ​កើត​ឡើង​ម្ដង​ទៀត៖ «ទី​មួយ ធ្វើ​យ៉ាង​ម៉េច​កុំ​ឲ្យ​អំពើ​ប្រល័យ​ពូជ​សាសន៍​ហ្នឹង​វិល​មក​វិញ​បាន។ ទី​ពីរ ការ​ប្រល័យ​ពូជ​សាសន៍ ការ​ធ្វើ​បាប​ប្រជាពលរដ្ឋ​នេះ មិន​មែន​តែ​រូបភាព​ខ្មែរ​ក្រហម​ទេ អ្នក​ដឹកនាំ​ណា​ដែល​មិន​គោរព​ឆន្ទៈ​ប្រជាពលរដ្ឋ ពេល​ខ្លួន​មាន​អំណាច ខ្លួន​ធ្វើ​អី​បាន​សព្វ​បែប​យ៉ាង នេះ​ជា​ចំណុច​មួយ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ មិន​ចង់​បាន​ទេ ហើយ​តែងតែ​ព្យាយាម​ណែនាំ​ដល់​សកម្មជន​យើង ថ្នាក់​ដឹកនាំ​យើង​គ្រប់​លំដាប់​ថ្នាក់ គឺ​ធ្វើ​ម៉េច​យើង​ចៀសវាង​រឿង​ហ្នឹង​ឲ្យ​បាន។ ទោះ​នៅ​ពេល​ក្ដី នៅ​ពេល​យើង​កាន់​អំណាច​ក្ដី ក៏​យើង​ត្រូវ​ធ្វើ​ម៉េច​ជួយ​ការពារ​កុំ​ឲ្យ​មាន​បុគ្គល​ណា​មួយ កុំ​ឲ្យ​អង្គការ​ស្ថាប័ន​ណា​មួយ ប្រព្រឹត្ត​អំពើ​ដូច​ដែល​ពួក​ខ្មែរ​ក្រហម​បាន​ធ្វើ​ហ្នឹង ឬ​ក៏​ទម្រង់​ណា​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ស្អប់​ខ្ពើម រង្កៀស​ចិត្ត ទម្រង់​ណា​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រង​ទុក្ខ​វេទនា»

លោក​មាន​ប្រសាសន៍​បន្ត​ថា ការ​រឭក​ការ​ចងចាំ​ថ្ងៃ​ទី​១៧ មេសា ជា​ករណីយកិច្ច​របស់​គណបក្ស​សង្គ្រោះ​ជាតិ ព្រោះ​ក្នុង​រយៈពេល ៤២​ឆ្នាំ​មក​នេះ ពលរដ្ឋ​នៅ​តែ​ឈឺ​ចាប់។ លោក​បន្ត​ថា មិន​មែន​តែ​បង្ការ​ទម្រង់​សោកនាដកម្ម​ក្នុង​របប​ខ្មែរ​ក្រហម​ទេ គឺ​កុំ​ឲ្យ​មាន​ទម្រង់​ជិះជាន់ គាប​សង្កត់ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស។

ជន​រងគ្រោះ​ពី​របប​ខ្មែរ​ក្រហម​មួយ​រូប លោកស្រី ចាន់ គឹមសួន ថ្លែង​ថា លោកស្រី​នៅ​តែ​ឈឺ​ចាប់​ពី​របប​នោះ ដែល​ប្ដី​របស់​លោកស្រី និង​សាច់ញាតិ​មួយ​ចំនួន​ទៀត ត្រូវ​ពួក​ខ្មែរ​ក្រហម​ចាប់​យក​ទៅ​សម្លាប់​នៅ​ខេត្ត​កំពត ហើយ​លោកស្រី​ចង់​បាន​យុត្តិធម៌៖ «»

នៅ​ពេល​នេះ មាន​តែ​គណបក្ស​ប្រឆាំង​ទេ​ដែល​រំឭក​ថ្ងៃ​ទី​១៧ មេសា។ រីឯ​គណបក្ស​ប្រជាជន​កម្ពុជា យក​ថ្ងៃ​ទី​២០ ខែ​ឧសភា ជា​ថ្ងៃ​រំឭក​វិញ្ញាណក្ខន្ធ ដែល​ពី​មុន​ហៅ​ថា​ទិវា​ចង​កំហឹង។

មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ធ្លាប់​បញ្ជាក់​ថា ថ្ងៃ​ទី​១៧ មេសា ជា​មេរៀន​នៃ​ភាព​ខ្លោចផ្សា​របស់​គ្រួសារ និង​ជា​ការ​បែកបាក់​ជាតិ​ដោយសារ​ភាព​ជ្រុល​និយម​នៃ​អ្នក​នយោបាយ​ខ្មែរ៖ «»

ដូច​គ្នា​នេះ ឧត្ដម​ទីប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ លោក គង់ គាំ អំពាវនាវ​ដល់​ភាគី​នយោបាយ​កម្ពុជា បើក​ចិត្ត​ឲ្យ​មាន​វប្បធម៌​សន្ទនា​គ្នា និង​អត់ឱន​ឲ្យ​គ្នា ដើម្បី​ឲ្យ​ខ្មែរ​សាមគ្គី​គ្នា៖ «»

នៅ​ថ្ងៃ​ដដែល អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក (facebook) ថា របប​ខ្មែរ​ក្រហម​ដឹកនាំ​ដោយ ប៉ុល ពត ដែល​ជា​ក្រុម​កុម្មុយនិស្ត​ចំណុះ​ចិន និង​របប​ថ្មី​ដឹកនាំ​ដោយ​លោក ហេង សំរិន ជា​កុម្មុយនិស្ត​ចំណុះ​វៀតណាម ក្រោយ​ឆ្នាំ​១៩៧៩ ជា​របប​កុម្មុយនិស្ត​កើត​ចេញ​ពី​ប្រភព​កុម្មុយនិស្ត​តែ​មួយ​ក្នុង​ឆ្នាំ​១៩៥១។

ថ្ងៃ​ទី​១៧ មេសា កាល​ពី​ឆ្នាំ​១៩៧៥ ជា​ថ្ងៃ​ដែល​ពួក​ខ្មែរ​ក្រហម​ឡើង​កាន់​អំណាច​គ្រប់គ្រង​ប្រទេស ធ្វើ​បាប​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ជិត ៤​ឆ្នាំ រហូត​ដល់​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ ពេល​ដែល​ពួក​ខ្មែរ​ក្រហម​ត្រូវ​បាន​ផ្ដួល​រំលំ​ដោយ​កងទ័ព​គណបក្ស​ប្រជាជន​កម្ពុជា គាំទ្រ​ដោយ​កងទ័ព​វៀតណាម ជាង ១​សែន​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ទេសចរ​ជាង​១​លាន​៦​សែន​នាក់​ទៅ​កម្សាន្ត​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នៅ​ខេត្ត​សៀមរាប​រយៈពេល​៣​ថ្ងៃ

$
0
0

អង្គរ​សង្ក្រាន្ត​រយៈពេល ៣​ថ្ងៃ​សម្រាប់​អបអរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នៅ​ខេត្ត​សៀមរាប បាន​បញ្ចប់​ហើយ​កាល​ពី​រាត្រី​ថ្ងៃ​ទី​១៦ ខែ​មេសា។ ក្នុង​រយៈពេល ៣​ថ្ងៃ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នេះ អាជ្ញាធរ​អះអាង​ថា មនុស្ស​រាប់​សែន​នាក់​បាន​នាំ​គ្នា​ដើរ​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​ចំនួន ៧​កន្លែង​នៅ​តាម​តំបន់​អង្គរ និង​ជាយក្រុង​សៀមរាប។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប គឺ​លោក ង៉ូវ សេងកាក់។ លោក​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ច័ន្ទ ទី​១៧ ខែ​មេសា ថា មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ចំនួន​ជាង ១​លាន ៦​សែន ៣​ពាន់​នាក់ បាន​មក​កម្សាន្ត​នៅ​ខេត្ត​សៀមរាប រយៈពេល ៣​ថ្ងៃ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី។

លោក ង៉ូវ សេងកាក់ បញ្ជាក់​ថា កំណើន​ភ្ញៀវ​ទេសចរ​ដែល​សម្រុក​ទៅ​លេង​ខេត្ត​សៀមរាប ពេល​ចូល​ឆ្នាំ​នេះ គឺ​កើន​លើស​ពី​ឆ្នាំ​២០១៦ កន្លង​ទៅ៖ «កំណើន​ភ្ញៀវ​ទេសចរ​ដោយសារ​តែ​មាន​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ផង ហើយ​ការ​ផ្សព្វផ្សាយ​ផ្នែក​ទេសចរណ៍​ក៏​បាន​ទូលំទូលាយ​ផង ដូចជា​ថ្មីៗ យើង​បាន​ផ្សាយ​ទៅ​កាន់​តំបន់​អាស៊ាន»

មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប បាន​ចេញ​ផ្សាយ​របាយការណ៍​ថា រយៈពេល ៣​ថ្ងៃ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី គឺ​ខេត្ត​នេះ​បាន​ទទួល​ភ្ញៀវ​ទេសចរ​ជាតិ​ចំនួន​ជាង ១​លាន ៦​សែន​នាក់។ ចំនួន​នេះ គឺ​កើន​ឡើង ២៣,៧៣% បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៦ ចំណែក​ឯ​ភ្ញៀវ​ទេសចរ​បរទេស​វិញ គឺ​មាន​ចំនួន​ជាង ៣​ម៉ឺន​នាក់ គឺ​មាន​កំណើន ៧,៨០% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៦។

អភិបាល​រង​ខេត្ត​សៀមរាប លោក លី សំរិទ្ធ មាន​ប្រសាសន៍​ថា រយៈពេល ៣​ថ្ងៃ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ចំនួន​អ្នក​ទេសចរ​រាប់​សែន​នាក់​បាន​ទៅ​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​សំខាន់ៗ​ចំនួន ៧​កន្លែង​របស់​ខេត្ត​សៀមរាប ព្រម​ទាំង​ខ្លះ​ទៅ​កម្សាន្ត​ដល់​ខេត្ត​ព្រះវិហារ ផង៖ «រហូត​ទៅ​ដល់​កោះកេរ ទន្លេសាប ក្នុង​ក្រុង​ជា​ធម្មតា​តែងតែ​មាន​មនុស្ស​កកកុញ រក​ផ្លូវ​ធ្វើ​ចរាចរ​មិន​បាន​ផង»

បន្ថែម​លើ​ការ​កកស្ទះ​ចរាចរណ៍​នៅ​តាម​ដង​ផ្លូវ​នានា​ដោយសារ​តែ​ចំនួន​មនុស្ស​ច្រើន​នោះ មន្ត្រី​ប៉ូលិស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប លោក អ៊ួង សុផល មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មេសា ថា បញ្ហា​សន្តិសុខ​នៅ​តំបន់​អង្គរ​បាន​ធានា​ទាំងស្រុង មិន​មាន​អំពើ​លួច និង​ឆក់​ទេ ក៏ប៉ុន្តែ​មាន​បញ្ហា​ខ្លះ​បាន​កើត​ឡើង គឺ​ប្រជាពលរដ្ឋ​ខ្លះ​បាន​វង្វេង​គ្រួសារ ដោយសារ​តែ​ចំនួន​មនុស្ស​ច្រើន​ពេក។ បន្ទាប់​ពី​នោះ អាជ្ញាធរ​ក៏​មាន​បញ្ហា​ប្រឈម​រឿង​សំរាម​ដែល​ត្រូវ​គេ​ចោល​រាយប៉ាយ​នៅ​តាម​ទី​សាធារណៈ​ជាច្រើន​កន្លែង ប៉ុន្តែ​អាជ្ញាធរ​ក៏​ចាប់​ផ្ដើម​សម្អាត​ភ្លាម​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កម្ពុជា​ស្នើ​ឲ្យ​កូរ៉េ​ខាង​ត្បូង​ជួយ​សម្រួល​ការងារ​ជូន​ពលករ​ខ្មែរ​ចំនួន​៧​ចំណុច

$
0
0

រដ្ឋមន្ត្រី​ក្រសួង​ការងារ​កម្ពុជា ស្នើ​រដ្ឋាភិបាល​ប្រទេស​កូរ៉េ​ខាង​ត្បូង ចំនួន ៧​ចំណុច ដើម្បី​ជួយ​សម្រួល​ដល់​ការងារ​ជូន​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើ​ការ​នៅ​ទីនោះ​ឲ្យ​បាន​គ្រប់ៗ​គ្នា និង​កាន់​តែ​ប្រសើរ​ថែម​ទៀត។ រីឯ​មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា សំណើ​របស់​កម្ពុជា នៅ​មិន​ទាន់​ឆ្លើយតប​ចំពោះ​តម្រូវការ​របស់​ពលករ​ខ្មែរ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ឡើយ។

ការ​ដាក់​សំណើ​ទៅ​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង នេះ គឺ​ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក អ៊ិត សំហេង និង​ប្រធាន​អង្គភាព​សុខុមាលភាព និង​គ្រោះថ្នាក់​ការងារ​នៃ​សាធារណរដ្ឋ​កូរ៉េ លោក ស៊ិម ខ្វ័ងវ៉ូ (Shim Khuong-Woo) នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មេសា ខណៈ​លោក​រដ្ឋមន្ត្រី​អញ្ជើញ​ចូលរួម​ការ​ប្រារព្ធ​ពិធី​អបអរ​សាទរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​នៅ​ប្រទេស​កូរ៉េ ដែល​រៀបចំ​ដោយ​ក្រសួង និង​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​កូរ៉េ។

យោង​តាម​អង្គភាព​សារព័ត៌មាន​ហ្វ្រេសញ៉ូវ (Fresh News) ដែល​បាន​សម្ភាស​ជាមួយ​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ លោក ហេង សួរ ដែល​កំពុង​ឋិត​នៅ​ប្រទេស​កូរ៉េ បង្ហាញ​ថា សំណើ​របស់​រដ្ឋមន្ត្រី​កម្ពុជា នោះ​មាន ៧​ចំណុច​សំខាន់ៗ​រួម​មាន៖

  • ទី​១ ជួយ​ធ្វើ​ការ​អប់រំ ផ្សព្វផ្សាយ​អំពី​ការ​ធានា​រ៉ាប់រង និង​ការ​ផ្តល់​អត្ថប្រយោជន៍​ផ្សេងៗ​ពី​របប​នេះ​ដល់​ពលករ​កម្ពុជា ឲ្យ​បាន​គ្រប់ៗ​គ្នា

  • ទី​២ ជួយ​បង្កើន​ការ​អប់រំ ផ្សព្វផ្សាយ​ការ​បង្ការ​ទប់ស្កាត់​ហានិភ័យ​ការងារ​ផ្សេងៗ​ដែល​នឹង​អាច​កើត​ជា​យថាហេតុ ហើយ​មាន​ផល​ប៉ះពាល់​ដល់​ពលករ​កម្ពុជា

  • ទី​៣ បង្កើន​កម្មវិធី​អប់រំ​ផ្សេងៗ​ឲ្យ​បាន​កាន់​តែ​ច្រើន​ថែម​ទៀត​ដល់​ពលករ​កម្ពុជា

  • ទី​៤ ជួយ​រៀបចំ​ឲ្យ​មាន​ប្រព័ន្ធ​ចុះ​ឈ្មោះ​ក្នុង​ការ​ផ្តល់​មុខ​ជំនាញ​បច្ចេកទេស​ដល់​ពលករ​កម្ពុជា ដើម្បី​មាន​ជំនាញ​ច្បាស់លាស់​នៅ​ពេល​ដែល​ត្រឡប់​ទៅ​កម្ពុជា វិញ ហើយ​អាច​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្នុង​ស្រុក ឬ​បន្ត​ទៅ​ក្រៅ​ស្រុក និង​ប្រកប​របរ​ដោយ​ខ្លួន​ឯង​បាន

  • ចំពោះ​សំណើ​ទី​៥ សុំ​បង្កើត​ការ​ទំនាក់ទំនង​រវាង​ស្ថាប័ន​សន្តិសុខ​សង្គម​នៃ​ប្រទេស​ទាំង​ពីរ លើ​ការ​អនុវត្ត​ផ្នែក​សោធន​និវត្តន៍ តាម​រយៈ​ការ​បង្កើត​នូវ​ប្រព័ន្ធ​មួយ​ច្បាស់លាស់ ដើម្បី​គ្រប់គ្រង​ក្នុង​ការ​ផ្តល់​របប​នេះ​ឲ្យ​បាន​ល្អ ជៀសវាង​បាត់បង់​អតីតភាព​ការងារ និង​អត្ថប្រយោជន៍​ផ្សេងៗ

  • ទី​៦ ស្នើសុំ​កូរ៉េ បន្ត​ជួយ​លើ​ផ្នែក​ហានិភ័យ​ការងារ តាម​រយៈ​ការ​បន្ត​អនុវត្ត​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​ស្ថាប័ន​ទាំង​ពីរ ដែល​បាន​ព្រមព្រៀង​តាំង​ពី​ឆ្នាំ​២០១០ មក

  • សំណើ​ចុង​ក្រោយ គឺ​សុំ​ជួយ​ផ្តល់​បទពិសោធន៍​ក្នុង​ការ​អនុវត្ត​របប​សោធន​និវត្តន៍​ដល់​កម្ពុជា បន្ទាប់​ពី​របប​ថែទាំ​សុខភាព​ដែល​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​របស់​កម្ពុជា កំពុង​អនុវត្ត។

 

ប្រភព​ដដែល​បន្ត​ថា ភាគី​កូរ៉េ បាន​គាំទ្រ និង​ទទួល​យក​ចំពោះ​ការ​ស្នើសុំ​របស់​កម្ពុជា ហើយ​សន្យា​បន្ត​ការ​យក​ចិត្ត​ទុក​ដាក់​ផ្តល់​នូវ​ការ​គាំពារ​សង្គម​ដល់​ពលករ​កម្ពុជា ឲ្យ​បាន​កាន់​តែ​ល្អ​ប្រសើរ​ថែម​ទៀត។

ទោះ​យ៉ាង​ណា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ពន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្ស (CENTRAL) លោក មឿន តុលា ចាត់​ទុក​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួង​ការងារ ថា​និយាយ​ឲ្យ​តែ​បាន​និយាយ​ប៉ុណ្ណោះ ព្រោះ​ថា​សំណើ​ទាំងនោះ​នៅ​មិន​ទាន់​ឆ្លើយតប​នឹង​តម្រូវការ​ចាំបាច់​របស់​ពលករ​ខ្មែរ​នៅ​ឡើយ។ ម្យ៉ាង​ទៀត ពលករ​ខ្មែរ​ដែល​ទៅ​កូរ៉េ នោះ គឺ​តាម​រយៈ​រដ្ឋ និង​រដ្ឋ ដូច្នេះ​មុន​នឹង​ទៅ គឺ​មាន​លក្ខខណ្ឌ​ជជែក​គ្នា​រួច​ទៅ​ហើយ៖ «»

លោក មឿន តុលា បន្ត​ថា តម្រូវការ​ចាំបាច់​របស់​ពលករ​ដែល​រដ្ឋមន្ត្រី​ក្រសួង​ការងារ គួរ​លើក​ទៅ​ជជែក ឬ​ស្នើសុំ​ទៅ​រដ្ឋាភិបាល​កូរ៉េ នោះ គឺ​សិទ្ធិ​របស់​ពលករ​ខ្មែរ​ក្នុង​ការ​ចូលរួម​ជា​សមាជិក​សហជីព និង​សិទ្ធិ​ក្នុង​ការ​ចរចា​ជា​សមូហភាព​ជាមួយ​ថៅកែ។ បញ្ហា​មួយ​ទៀត​នោះ គឺ​ស្នើ​ឲ្យ​រដ្ឋាភិបាល​កូរ៉េ ជួយ​សម្រួល​ក្នុង​ការ​ដូរ​កន្លែង​ធ្វើ​ការ ព្រោះ​ថា​កន្លង​មក ពលករ​ខ្មែរ​ដែល​រងគ្រោះ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ដូរ​កន្លែង​ធ្វើ​ការ​ឡើយ ពោល​គឺ​ពួក​គាត់​មាន​តែ​ជម្រើស​រត់​គេច​ខ្លួន​ទាំង​ខុស​ច្បាប់ ហើយ​រង​ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មនុស្ស​៥៥​នាក់​ស្លាប់​និង​២៣០​នាក់​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល​៥​ថ្ងៃ

$
0
0

គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល ៥​ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៧ ខែ​មេសា នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី បណ្ដាល​ឲ្យ​មនុស្ស ៥៥​នាក់​ស្លាប់ និង​របួស​ធ្ងន់ និង​ស្រាល ២៣០​នាក់។

របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ឲ្យ​ដឹង​ថា មូលហេតុ​ចម្បង​នៃ​គ្រោះថ្នាក់​ចរាចរណ៍​សម្រាប់​ឆ្នាំ​នេះ គឺ​ការ​បើកបរ​ហួស​ល្បឿន។ ក្រៅ​ពី​នោះ បញ្ហា​ដែល​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់ រួម​មាន ការ​ប្រជែង​គ្នា ការ​មិន​គោរព​សិទ្ធិ​អ្នក​បើកបរ​ដទៃ កត្តា​យានយន្ត និង​ងងុយ​ដេក​ពេល​បើកបរ។ នៅ​ខែត្រ​បាត់ដំបង មាន​មនុស្ស​ស្លាប់​ច្រើន​ជាង​គេ គឺ ១២​នាក់ កំពង់ធំ ៧​នាក់ ភ្នំពេញ ៥​នាក់ ស្វាយរៀង ៤​នាក់។

របាយការណ៍​ដដែល​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍ បាន​កើន​ឡើង ៧% ស្មើ​នឹង ៨​ករណី លើស​ឆ្នាំ​២០១៦ ដែល​មាន​ត្រឹម ១១៣​ករណី។ ដូច​គ្នា​នេះ​ដែរ ចំនួន​អ្នក​ស្លាប់​ដោយសារ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ​នេះ បាន​កើន​ឡើង ៦% បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​នេះ​កាល​ពី​ឆ្នាំ​២០១៦ កន្លង​ទៅ​ដែល​មាន​អ្នក​ស្លាប់​ចំនួន ៥២​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កីឡាករ​ផ្នែក​ប៉េតង់​កម្ពុជា​នឹង​ត្រឡប់​មក​ដល់​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​១៨​មេសា

$
0
0

កីឡាករ​កម្ពុជា ផ្នែក​ប៉េតង់​ចំនួន ៤​នាក់​ដែល​ទៅ​ប្រកួត​នៅ​ប្រទេស​បែលហ្ស៊ិក (Belgium) នឹង​មក​ដល់​ប្រទេស​កម្ពុជា នៅ​ល្ងាចថ្ងៃ​ទី​១៨ មេសា។

កីឡាការិនី អ៊ុក ចំរើន ដណ្ដើម​បាន​មេដាយ​មាស​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ប៉េតង់​ពិភពលោក​ឆ្នាំ​២០១៧ (World Championship Petaque 2017) លើ​វិញ្ញាសា​វាយ​ឯកត្តជន​នារី កាល​ពី​ថ្ងៃ​ទី​១៦ មេសា។ នាង​បាន​ប្រកួត​ឈ្នះ​កីឡាការិនី​នៃ​ប្រទេស​ទុយណេស៊ី (Tunisia) ដោយ​ពិន្ទុ ១៣ ទល់ ៧។ ចំណែក​កីឡាករ ញ៉ែម បូរ៉ា និង​កីឡាការិនី ស្រ៊ាង សុរ៉ាឃីម ទទួល​បាន​មេដាយ​ប្រាក់។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៧ មេសា ថា នឹង​មាន​ការ​រៀបចំ​ក្បួន​ម៉ូតូ​កិត្តិយស​ចំនួន ១២​គ្រឿង​ទៅ​ទទួល​កីឡាករ​ទាំងនេះ ដោយ​ហែ​ពី​ព្រលាន​យន្តហោះ​ទៅ​ដល់​ទីស្នាក់ការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។

ក្រៅ​ពី​នេះ កីឡាករ​ដែល​ដណ្ដើម​បាន​មេដាយ​មាស នឹង​ទទួល​ប្រាក់​ឧបត្ថម្ភ​ចំនួន ១២០​លាន​រៀល ហើយ​អ្នក​ប្រកួត​ឈ្នះ​មេដាយ​ប្រាក់ នឹង​ទទួល​បាន​ប្រាក់​លើក​ទឹក​ចិត្ត​ចំនួន ៨០​លាន​រៀល រួម​ទាំង​ប្រាក់​លើក​ទឹក​ចិត្ត​ដទៃ​ទៀត ហើយ​ពួក​គេ​នឹង​ទៅ​ជួប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

ការ​ប្រកួត​ពាន​រង្វាន់​ប៉េតង់​ពិភពលោក​ឆ្នាំ​២០១៧ ត្រូវ​បាន​រៀបចំ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៧ មេសា ដោយ​មាន​ប្រទេស​ជាង ៤០ ចូលរួម​ប្រកួត​ប្រជែង។ កាល​ពី​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៥ កីឡាការិនី កែ ឡេង ក៏​ធ្លាប់​ប្រកួត​បាន​មេដាយ​មាស​ផ្នែក​ប៉េតង់​នេះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​ស្រុក​ថាឡាបរិវ៉ាត់​ខែត្រ​ស្ទឹងត្រែង​ចង់​ឲ្យ​មេ​ឃុំ​ថ្មី​កសាង​ស្ពាន​ជូន​ពលរដ្ឋ

$
0
0

អ្នក​ដំណើរ និង​ពលរដ្ឋ​រស់នៅ​ឃុំ​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង ត្អូញត្អែរ​ពី​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​យឺតយ៉ាវ​របស់​អាជ្ញាធរ ដែល​បង្ក​ការ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ពួក​គាត់។ ពលរដ្ឋ​លើក​ឡើង​ថា អាជ្ញាធរ​មូលដ្ឋាន​នៅ​តែ​ពន្យារ​ពេល​មិន​កសាង​ស្ពាន​មួយ​កន្លែង​ឆ្លង​កាត់​អូរ​ត្រែល ក្នុង​ស្រុក​ថាឡាបរិវ៉ាត់។

ពលរដ្ឋ​រស់នៅ​ឃុំ​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង ចង់​ឃើញ​មេ​ឃុំ​អាណត្តិ​ថ្មី ពន្លឿន​ការ​កសាង​ស្ពាន​មួយ​កន្លែង​ឆ្លង​កាត់​អូរ​ត្រែល ឋិត​នៅ​ឃុំ​ថាឡាបរិវ៉ាត់ ស្រុក​ថាឡាបរិវ៉ាត់ ក្បែរ​គល់​ស្ពាន​មេគង្គ ត្រើយ​ខាង​ជើង​ដែល​កំពុង​ក្លាយ​ជា​ឧបសគ្គ​ដល់​អ្នក​ដំណើរ។ បញ្ហា​នេះ បង្ខំ​ឲ្យ​អ្នក​ភូមិ​ត្រូវ​បង់​ប្រាក់​ឆ្លង​ទូក​ចាប់​ពី ១​ពាន់​រៀល​ទៅ ២​ពាន់​រៀល​នៅ​ពេល​ពួក​គេ​ឆ្លង​កាត់​ម្តងៗ។

ពលរដ្ឋ​រស់នៅ​ភូមិ​កាំងតេជោ ឃុំ​ថាឡាបរិវ៉ាត់ លោក ប៊ុត ជឿន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ មេសា ថា អ្នក​ភូមិ​ចង់​ឲ្យ​មេ​ឃុំ​អន្តរាគមន៍​ទៅ​ម្ចាស់​ទូក ឲ្យ​យក​តម្លៃ​ឆ្លង​កាត់​អូរ​ត្រែល​ឲ្យ​សម​នឹង​ជីវភាព​របស់​ពលរដ្ឋ ខណៈ​ពួក​គេ​ត្រូវ​បង់​ប្រាក់​ឲ្យ​ម្ចាស់​ទូក ២​ពាន់​រៀល​ឆ្លង​កាត់​ម្តងៗ ហើយ​ពលរដ្ឋ​ដែល​ប្រឈម​ខ្លាំង គឺ​ពលរដ្ឋ​ក្រីក្រ។ លោក​ថា បើ​នៅ​រដូវ​វស្សា​វិញ ច្រាំង​អូរ​រអិល ធ្វើ​ឲ្យ​អ្នក​ដំណើរ​ខ្លះ​គ្រោះថ្នាក់​នៅ​ពេល​ពួក​គាត់​ជិះ​ម៉ូតូ​តាម​ច្រាំង​ឆ្លង​អូរ​នេះ។

លោក​បន្ថែម​ថា បើ​មាន​អ្នក​ជំងឺ​ឆ្លង​កាត់ និង​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បន្ទាន់ ក៏​ត្រូវ​ចំណាយ​ពេល​យូរ​ដែរ ទម្រាំ​ឆ្លង​អូរ​នេះ​បាន។ លោក​ចង់​ឲ្យ​មេ​ឃុំ​អាណត្តិ​ថ្មី យក​ចិត្ត​ទុក​ដាក់​ពន្លឿន​ការ​កសាង​ស្ពាន​មួយ​នេះ ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ៖ «»

បុរស​ដដែល​បន្ត​ថា ពួក​គេ​នៅ​តែ​ពុំ​ទាន់​ទទួល​ដំណឹង​ស្ដីពី​កាលបរិច្ឆេទ​កសាង​ស្ពាន​ឆ្លង​អូរ​ត្រែល​នៅ​ឡើយ​ទេ បើ​ទោះ​បី​ជា​ពលរដ្ឋ​ធ្លាប់​បាន​ស្នើ​ទៅ​អាជ្ញាធរ​រដ្ឋាភិបាល​ច្រើនសា​ក្តី។ កន្លង​ទៅ អ្នក​ភូមិ​ជាច្រើន​គ្រួសារ​ធ្លាប់​ស្នើ​ឲ្យ​អាជ្ញាធរ​ឃុំ និង​ស្រុក អន្តរាគមន៍​ពន្លឿន​ការ​កសាង​ស្ពាន​ឆ្លង​កាត់​អូរ​នេះ តែ​រហូត​ដល់​បច្ចុប្បន្ន ពួក​គេ​ពុំ​ទាន់​ឃើញ​ពន្លឺ​លទ្ធផល​នៅ​ឡើយ។

អូរ​ត្រែល ឋិត​នៅ​ដៃ​ទន្លេ​មេគង្គ​នៃ​ឃុំ​ថាឡាបរិវ៉ាត់ ស្រុក​ថាឡាបរិវ៉ាត់ ក្បែរ​គល់​ស្ពាន​មេគង្គ​ត្រើយ​ខាង​ជើង។ អូរ​នេះ​មាន​ទទឹង​ប្រហែល ១០០​ម៉ែត្រ និង​ជម្រៅ​ទឹក​ខែ​វស្សា​ជាង ៣០​ម៉ែត្រ។ អូរ​នេះ គឺ​ជា​ផ្លូវ​ស្នូល​សម្រាប់​ពលរដ្ឋ​រស់នៅ​ក្នុង​ស្រុក​ថាឡាបរិវ៉ាត់ ធ្វើ​ដំណើរ និង​ដឹក​ជញ្ជូន​កសិផល ជាដើម។

ពលរដ្ឋ​ម្នាក់​ទៀត​រស់នៅ​ឃុំ​ថាឡាបរិវ៉ាត់ លោក យិន វ៉ាន់ អះអាង​ថា អាជ្ញាធរ​ធ្លាប់​បង្ហើប​ប្រាប់​ពលរដ្ឋ​ថា នឹង​មាន​គម្រោង​កសាង​ស្ពាន​ឆ្លង​កាត់​អូរ​ត្រែល តែ​ជាច្រើន​ឆ្នាំ​មក​ហើយ​នៅ​តែ​ពុំ​ឃើញ​កសាង​ដូច​ការ​សន្យា។ លោក​បន្ថែម​ថា ប្រសិន​បើ​ពលរដ្ឋ​ចង់​ធ្វើ​ដំណើរ​ទៅ​ទី​រួម​ខែត្រ អាច​ធ្វើ​ដំណើរ​តាម​ផ្លូវ​ថ្មី​បាន ក៏ប៉ុន្តែ​ផ្លូវ​ថ្មី​នោះ​វាង​ច្រើន​គីឡូម៉ែត្រ៖ «»

ឃុំ​ថាឡាបរិវ៉ាត់ មាន​ពលរដ្ឋ​រស់នៅ​ជាង ១​ពាន់​គ្រួសារ ឬ​ប្រមាណ ៥​ពាន់​នាក់។ ឃុំ​នេះ​ឋិត​នៅ​ទិស​ខាង​ជើង​ឆៀង​ខាង​លិច​នៃ​ទី​រួម​ខែត្រ​ស្ទឹងត្រែង ដោយ​ឆ្លង​កាត់​ទន្លេ​មេគង្គ​ឆ្ងាយ​ពី​ទី​រួម​ខែត្រ​ជាង ១០​គីឡូម៉ែត្រ។ អ្នក​ដំណើរ​អាច​ធ្វើ​ដំណើរ​ទៅ​តំបន់​នោះ​តាម​ផ្លូវ​ទឹក​ក៏​បាន ផ្លូវ​គោក​ក៏​បាន។ ពលរដ្ឋ​រស់នៅ​តំបន់​នោះ ភាគច្រើន​ប្រកប​របរ​នេសាទ​ត្រី ដឹក​ជញ្ជូន​ឈើ​ប្រណិត និង​កសិកម្ម ជាដើម។

មេ​ឃុំ​ថាឡាបរិវ៉ាត់ លោក ហាន់ រឿន ឆ្លើយតប​ថា កញ្ចប់​ថវិកា​អភិវឌ្ឍន៍​ឃុំ​ក្នុង​មួយ​ឆ្នាំ​មាន​តែ ១​ម៉ឺន​ដុល្លារ មិន​អាច​កសាង​ស្ពាន​នេះ​បាន​ទេ ពោល​គឺ​ហួស​ពី​សមត្ថភាព​របស់​អាជ្ញាធរ​ឃុំ។ លោក​បន្ថែម​ថា កន្លង​ទៅ លោក​បាន​ស្នើសុំ​អាជ្ញាធរ​ស្រុក និង​ខែត្រ ឲ្យ​ពន្លឿន​កសាង​ស្ពាន​នេះ ខណៈ​ពលរដ្ឋ​រស់នៅ​តំបន់​នោះ​បាន​ត្អូញត្អែរ​ពី​ការ​លំបាក​ឆ្លង​ស្ពាន​នេះ និង​ខ្លះ​ជួប​គ្រោះថ្នាក់​ផង៖ «»

ទាក់ទង​តម្លៃ​ឆ្លង​ទូក​ដ​វិញ អាជ្ញាធរ​ឃុំ​ថាឡាបរិវ៉ាត់ បញ្ជាក់​ថា អាជ្ញាធរ​ឃុំ​បាន​សម្រេច​ឲ្យ​ឈ្មោះ ផាន់ ណយ ជា​ម្ចាស់​ទូក​ចម្លង​អូរ​ត្រែល​យក​តម្លៃ ១​ពាន់​រៀល​ពី​គ្រប់​អ្នក​ដំណើរ​ទាំងអស់ ហើយ​ប្រាក់​ដែល​ប្រមូល​បាន​នោះ ពុំ​បាន​បញ្ចូល​ក្នុង​មូលនិធិ​ឃុំ​នោះ​ទេ ក៏ប៉ុន្តែ​អ្នក​ដំណើរ​ឆ្លង​កាត់​អូរ​នេះ​បាន​ត្អូញត្អែរ​ថា ម្ចាស់​ទូក​យក​តម្លៃ​លើស​កំណត់។ ទោះ​ជា​យ៉ាង​ណា មេ​ឃុំ​ថាឡាបរិវ៉ាត់ លោក ហាន់ រឿន សន្យា​ថា​នឹង​ពិនិត្យ​បញ្ហា​នេះ​ឡើង​វិញ។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ យល់​ថា ប្រសិន​បើ​អាជ្ញាធរ​ពុំ​ទាន់​កសាង​ស្ពាន​នេះ​ឆាប់​ទេ អាជ្ញាធរ​ឃុំ​អាច​អន្តរាគមន៍​ដើម្បី​ឲ្យ​ម្ចាស់​ទូក​ដ​យក​ប្រាក់​ឆ្លង​ពី​អ្នក​ដំណើរ​ឲ្យ​បាន​សមរម្យ ដែល​ធានា​ថា​មិន​ប៉ះពាល់​ជីវភាព​របស់​ពលរដ្ឋ។ លោក​ថា ការ​យក​ប្រាក់​ពី​ពលរដ្ឋ​ឆ្លង​ទូក ធ្វើ​យ៉ាង​ណា​ឲ្យ​សមរម្យ​នឹង​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ តែ​បើ​សេវាកម្ម​ឯកជន​យក​ប្រាក់​លើស​កំណត់ មាន​ន័យ​ថា ជា​ទង្វើ​កេង​ប្រវ័ញ្ច។ បញ្ហា​នេះ អាជ្ញាធរ​ឃុំ​ត្រូវ​រក​មធ្យោបាយ​លុប​បំបាត់​ជា​បន្ទាន់៖ «»

លោក សន ជ័យ បន្ថែម​ថា អាជ្ញាធរ​ឃុំ​ត្រូវ​មាន​ផែនការ​ជាក់លាក់​ក្នុង​ការ​សាងសង់​ស្ពាន ទោះ​បី​ជា​ទំហំ​ណា​ក៏ដោយ តាម​រយៈ​ការ​ស្វែងរក​ការ​គាំទ្រ​ពី​ថ្នាក់​ជាតិ និង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​សម្រួល​សេដ្ឋកិច្ច​របស់​ពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​ចាប់​ផ្ដើម​ត្រឡប់​ចូល​ទីក្រុង​ភ្នំពេញ​បន្ទាប់​ពី​ទៅ​ស្រុក​កំណើត​ប្រារព្ធ​បុណ្យ​ចូល​ឆ្នាំ​ថ្មី

$
0
0

មួយ​ថ្ងៃ​បន្ទាប់​ពី​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​បញ្ចប់ មាន​ពលរដ្ឋ​មួយ​ចំនួន​ធំ​បាន​សម្រុក​ធ្វើ​ដំណើរ​ចាកចេញ​ពី​ស្រុក​កំណើត មក​កាន់​ទីក្រុង​ភ្នំពេញ ដើម្បី​ត្រៀម​ខ្លួន​ចូល​បម្រើ​ការងារ​ដូច​ធម្មតា​វិញ។ ការ​ត្រឡប់​របស់​ពលរដ្ឋ​នេះ ក៏​បាន​ធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ​ប្រែ​ជា​អ៊ូអរ និង​មាន​ចរាចរណ៍​ម៉ូតូ​ឡាន​មមាញឹក​តាម​ដង​វិថី​សំខាន់ៗ​ឡើង​វិញ​ផង​ដែរ ក្រោយ​ពី​ស្ងប់ស្ងាត់​អស់​រយៈពេល​ប្រហែល ៣​ថ្ងៃ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី។

ពលរដ្ឋ​មួយ​ចំនួន​ធំ ខ្លះ​ធ្វើ​ដំណើរ​ដោយ​រថយន្ត​ឈ្នួល និង​ខ្លះ​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​ផ្ទាល់ បាន​ចាប់​ផ្ដើម​បើក​ចូល​ក្នុង​រាជធានី​ភ្នំពេញ​បន្ត​កន្ទុយ​គ្នា ក្រោយ​មួយ​ថ្ងៃ​បន្ទាប់​ពី​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​បញ្ចប់។

ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ចូល​មក​ទីក្រុង​ភ្នំពេញ​ក្នុង​ថ្ងៃ​ដំបូង​បន្ទាប់​ពី​ចប់​ពិធី​បុណ្យ​ចូល​ឆ្នាំ​មួយ​ថ្ងៃ បញ្ជាក់​ថា ដោយសារ​ពួក​គេ​ត្រូវ​ចាប់​ផ្ដើម​ចូល​បំពេញ​ការងារ​ឡើង​វិញ​នៅ​ថ្ងៃ​ទី​១៨ និង​ថ្ងៃ​ទី​១៩ មេសា។

បន្ទាប់​ពី​សម្រាក​ពី​ការងារ​ចំនួន ៤​ថ្ងៃ​ក្នុង​ឱកាស​ឆ្នាំ​ថ្មី ពលរដ្ឋ​នៅ​ស្រុក​មេសាង ខេត្ត​ព្រៃវែង លោក សា រិន្ទ បាន​ធ្វើ​ដំណើរ​ជាមួយ​ប្រពន្ធ​ដោយ​ម៉ូតូ​ផ្ទាល់​ខ្លួន​តាំង​ពី​ព្រឹក​ម៉ោង ៥ មក​ដល់​ភ្នំពេញ​នៅ​ប្រហែល​ម៉ោង ១​រសៀល។ លោក​រៀបរាប់​នៅ​ក្រោម​ស្ពាន​ច្បារអំពៅ ថា អ្នក​ភូមិ​របស់​លោក​ស្ទើរ​ទាំងអស់ ក៏​បាន​នាំ​គ្នា​ឡើង​មក​ទីក្រុង​ភ្នំពេញ​វិញ ក្រោយ​បញ្ចប់​បុណ្យ​ចូល​ឆ្នាំ​ថ្មី​មួយ​ថ្ងៃ​ដូច​លោក​ដែរ ព្រោះ​ពួក​គេ​ត្រូវ​ចូល​បម្រើ​ការងារ​ក្នុង​រោងចក្រ​វិញ​នៅ​ថ្ងៃ​ទី​១៨ ឬ​ថ្ងៃ​ទី​១៩ មេសា៖ «»

អ្នកនាង ស៊ុង គឹមលៀង ដែល​ទៅ​លេង​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ក្នុង​ទឹកដី​ខាង​ឪពុក​ម្ដាយ​ក្មេក​ក្នុង​ខេត្ត​មណ្ឌលគិរី ក៏​បាន​រៀបរាប់​ក្រោយ​ចុះ​ពី​រថយន្ត​ឈ្នួល​ភ្លាមៗ​នៅ​ស្ពាន​ជ្រោយចង្វារ ថា ពលរដ្ឋ​មួយ​ចំនួន​ទៀត​ដែល​មាន​ស្រុក​កំណើត​ក្នុង​ខេត្ត​ភូមិភាគ​ឦសាន​មួយ​នេះ ហាក់​នៅ​ពុំ​ទាន់​ត្រឡប់​មក​កាន់​ទីក្រុង​ភ្នំពេញ​វិញ​នៅ​ឡើយ​ទេ ប៉ុន្តែ​គ្រួសារ​លោកស្រី​ដែល​ត្រូវ​ត្រឡប់​មក​វិញ​នៅ​ថ្ងៃ​ទី​១៧ មេសា នេះ ដោយសារ​ត្រូវ​ចូល​ធ្វើ​ការងារ​វិញ​នៅ​ថ្ងៃ​ទី​១៨ មេសា៖ «»

នៅ​ម្ដុំ​គល់​ស្ពាន​ច្បារអំពៅ គល់​ស្ពាន​ជ្រោយចង្វារ និង​ម្ដុំ​រង្វង់​មូល​ចោមចៅ ដែល​ជា​ច្រក​ផ្លូវ​ជាតិ​សំខាន់ គឺ​មាន​រថយន្ត​ឈ្នួល​ជាច្រើន​បាន​ទម្លាក់​អ្នក​ដំណើរ​ចុះ ដោយ​មាន​អ្នក​រត់​ម៉ូតូ​ឌុប និង​អ្នក​រត់​កង់​បី​ជា​ហូរហែ រង់ចាំ​ទទួល​ដឹក​បន្ត។

កម្មការិនី​រោងចក្រ​ម្នាក់​ស្ថិត​ក្នុង​ខណ្ឌ​ឫស្សីកែវ កញ្ញា គឹម យ៉ែត បញ្ជាក់​ថា នាង​បាន​សម្រាក​ចំនួន ១០​ថ្ងៃ​ទៅ​លេង​ស្រុក​កំណើត​នៅ​ឯ​ខេត្ត​ព្រះវិហារ។ កម្មការិនី​រូប​នេះ​បន្ត​ថា អ្នក​ស្រុក​ក៏​ពុំ​ទាន់​នាំ​គ្នា​ឡើង​មក​កាន់​ទីក្រុង​ភ្នំពេញ​អស់​ដែរ។

ក្រុម​អ្នក​រត់​ម៉ូតូ​ឌុប អ្នក​រត់​កង់​បី ជាពិសេស​ម្ចាស់​រថយន្ត​ឈ្នួល ឬ​រត់​តាក់ស៊ី សម្ដែង​ក្ដី​រីករាយ ព្រោះ​ក្នុង​អំឡុង​រយៈពេល ៣ ទៅ ៤​ថ្ងៃ​ក្រោយ​ពី​បញ្ចប់​បុណ្យ​ចូល​ឆ្នាំ​ថ្មី ពួក​គេ​អាច​ដឹក​ភ្ញៀវ​បាន​ច្រើន ហើយ​ក៏​ទទួល​បាន​ប្រាក់​កម្រៃ​ច្រើន​ទ្វេដង​ដែរ។

អ្នក​រត់​កង់​បី​អស់​រយៈពេល ១២​ឆ្នាំ​ម្នាក់ នៅ​ម្ដុំ​រង្វង់​មូល​ចោមចៅ លោក គង់ នី រៀបរាប់​ថា ក្នុង​ឱកាស​ពិធី​បុណ្យ​ទាន​បែប​នេះ លោក​អាច​រក​បាន​មួយ​ថ្ងៃ​ជាង ១០​ម៉ឺន​រៀល ដែល​ខុស​ពី​ថ្ងៃ​ធម្មតា​ដែល​រក​ប្រាក់​បាន​តែ​ពី ៣ ទៅ ៤​ម៉ឺន​រៀល ហើយ​ជួនកាល​មាន និង​ជួនកាល​អត់​ទៅ​ទៀត៖ «»

រីឯ​អ្នក​រត់​ម៉ូតូ​ឌុប​ក៏​បញ្ជាក់​ថា ពួក​គេ​ចាប់​ផ្ដើម​សម្បូរ​ភ្ញៀវ​តាំង​ពី​ថ្ងៃ​ចូល​ឆ្នាំ​ទី​៣ មក​ម្ល៉េះ ហើយ​ក្នុង​មួយ​ជើង គឺ​ទទួល​បាន​ប្រាក់​ពី​ភ្ញៀវ​ចំនួន​ពី ៥​ពាន់​រៀល​ទៅ ៦​ពាន់​រៀល តាម​ទី​ជិត​ទី​ឆ្ងាយ៖ «»

ដោយឡែក​អ្នក​បើកបរ​រថយន្ត​ឈ្នួល​ពី​ខេត្ត​តាកែវ មក​ភ្នំពេញ លោក ព្រិល ឡៃ ថ្លែង​ថា ក្នុង​ឱកាស​បុណ្យ​ទាន​ម្ដងៗ តាម​ទម្លាប់ លោក​អាច​រត់​បាន​ពីរ​ជើង​ក្នុង​មួយ​ថ្ងៃ។ លោក​បន្ថែម​ថា ប្រហែល​ពីរ​ថ្ងៃ​ទៀត​អាច​នឹង​ស្បើយ​ភ្ញៀវ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


បុណ្យ​ចូល​ឆ្នាំ​៣​ថ្ងៃ​មាន​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​ខេត្ត​បាត់ដំបង​ជាង​២៥​ម៉ឺន​នាក់

$
0
0

ភ្ញៀវ​ទេសចរ​មក​លេង​នៅ​ខេត្ត​បាត់ដំបង ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ឆ្នាំ​នេះ កើន​ឡើង​ជាង ២០% បើ​ធៀប​នឹង​ឆ្នាំ​កន្លង​ទៅ។ ខេត្ត​បាត់ដំបង ជា​ខេត្ត​មួយ​មាន​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​សំខាន់ៗ​ជាច្រើន​កន្លែង ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ពី​ទី​ជិត​ឆ្ងាយ​ទៅ​លេង​កម្សាន្ត។ ដោយឡែក​នៅ​ថ្ងៃ​ទី​១៧ មេសា មាន​ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់​បន្ត​សម្រុក​ទៅ​លេង​តាម​រមណីយដ្ឋាន​ក្នុង​ខេត្ត​នេះ​យ៉ាង​ច្រើន​កុះករ​នៅ​ឡើយ។

មន្ត្រី​នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត​បាត់ដំបង លើក​ឡើង​ថា ប្រជាពលរដ្ឋ​ចាប់​អារម្មណ៍​ទៅ​ទស្សនា​តាម​រមណីយដ្ឋាន​ក្នុង​ខេត្ត​មួយ​នេះ​មាន​សន្ទុះ​ខុស​ប្លែក​ខ្លាំង​ជាង​ពី​ឆ្នាំ​កន្លង​ទៅ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាត់ដំបង លោក ធី ស្សារ៉ា មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​មក​ពី​ទី​ជិត​ឆ្ងាយ សម្រុក​ទៅ​លេង​នៅ​តាម​រមណីយដ្ឋាន​សំខាន់ៗ​ក្នុង​ទឹកដី​ខេត្ត​បាត់ដំបង ច្រើន​ជាង​ឆ្នាំ​មុនៗ។ លោក​អះអាង​ថា តំបន់​ដែល​ប្រជាពលរដ្ឋ​និយម​ទៅ​លេង​កម្សាន្ត​ច្រើន​ជាង​គេ​មាន​ជាអាទិ៍ ប្រាសាទ​បាណន់ ប្រាសាទ​ឯកភ្នំ អាង​ប្រវត្តិសាស្ត្រ​កំពីងពួយ រមណីយដ្ឋាន​សេក​សក រមណីយដ្ឋាន​ភ្នំ​សំពៅ និង​កសិដ្ឋាន​ទឹក​ធ្លាក់​ចម្ការ​ស្វាយ ស្រុក​សំឡូត ជាដើម៖ «មុន​នឹង​រៀបចំ​ពិធី​បុណ្យ យើង​បាន​ជួប​ប្រជាពលរដ្ឋ​តាម​គោលដៅ​សំខាន់ៗ​ហើយ។ ចំណែក​ការ​លក់ដូរ​វិញ មាន​ការ​ឡើង​ថ្លៃ​បន្តិចបន្តួច ដោយសារ​វត្ថុ​ធាតុ​ដើម និង​កម្លាំង​ពលកម្ម​ឡើង​ថ្លៃ​ក្នុង​ពេល​ចូល​ឆ្នាំ ហើយ​គាត់​ជួល​អ្នក​មក​លក់​តម្លៃ​ទ្វេដង។ ដោយឡែក​សុវត្ថិភាព គឺ​យើង​មាន​កង​កម្លាំង​អាជ្ញាធរ​ស្រុក និង​ឃុំ ការពារ​ជូន​ប្រជាពលរដ្ឋ»

អ្នក​ទេសចរ​ម្នាក់​រស់នៅ​ឃុំ​ព្រែកនរិន្ទ ស្រុក​ឯកភ្នំ កំពុង​ឈរ​ចាំ​គ្នា​នៅ​ខាង​ក្រោម​ជណ្ដើរ​ឡើង​ប្រាសាទ​ឯកភ្នំ លោក អាន សារិទ្ធ ថ្លែង​ថា លោក​ធ្វើ​ដំណើរ​ចេញ​ពី​ផ្ទះ​មក​ចំនួន ៣​ម៉ូតូ មាន​គ្នា ៦​នាក់ ដើម្បី​ទៅ​លេង​កម្សាន្ត​ប្រាសាទ​ឯកភ្នំ។ លោម​បន្ថែម​ថា អ្នក​ទេសចរ​មក​លេង​នៅ​រមណីយដ្ឋាន​ប្រាសាទ​ឯកភ្នំ ឆ្នាំ​នេះ​មាន​ច្រើន​ជាង​ឆ្នាំ​មុនៗ៖ «ខ្ញុំ​រវល់​នឹង​ការងារ​អត់​បាន​មក ដល់​ពេល​បុណ្យ​ចូល​ឆ្នាំ​ទំនេរ បាន​មក​ជុំ​គ្នា​បង​ប្អូន​អ៊ីចឹង​សប្បាយ។ បន្ទាប់​ពី​ទស្សនា​ប្រាសាទ​ឯកភ្នំ​ហើយ ពួក​ខ្ញុំ​គ្រោង​ទៅ​លេង​ប្រាសាទ​បាណន់​បន្ត​ទៀត»

នៅ​ជុំវិញ​ប្រាសាទ​ឯកភ្នំ មាន​តូប​លក់​របស់​របរ​ហូប​ចុក​ប្រមាណ ១០០​កន្លែង។ ទន្ទឹម​គ្នា​នេះ ក៏​មាន​ការ​ប្រគំ​តន្ត្រី​សម័យ​ចែក​ជូន​ពលរដ្ឋ​រាំ​លេង​កម្សាន្ត​មួយ​កន្លែង មាន​ចាក់​បទ​ចម្រៀង​រាំ​ធុងបាស​មួយ​កន្លែង និង​មាន​កម្លាំង​សមត្ថកិច្ច​ការពារ​ជាង ១០​នាក់។

អ្នក​លក់​ប្រហិត​នៅ​មុខ​ប្រាសាទ​ឯកភ្នំ លោក ផាត់ ផល្លា ថ្លែង​ថា លោក​សប្បាយ​ចិត្ត​ជា​ខ្លាំង​នៅ​ពេល​ដែល​ឃើញ​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត​ប្រាសាទ​មួយ​នេះ​យ៉ាង​ច្រើន​កុះករ។ លោក​អះអាង​ថា បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​នេះ​មាន​មនុស្ស​មក​លេង​ប្រាសាទ​ឯកភ្នំ​ច្រើន​ជាង​ឆ្នាំ​មុនៗ៖ «បាទ! មួយ​ចំនួន​គេ​មក​លេង​ល្បែង​ប្រជាប្រិយ​មួយ​ចំនួន​ទៀត គេ​ឈរ​មើល​ជុំវិញ ហើយ​ម៉ោង ២​រសៀល​មាន​មនុស្ស​មក​លេង​កាន់​តែ​ច្រើន។ ចំណែក​ពេល​យប់​មាន​ប្រគំ​តន្ត្រី និង​រាំវង់ ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​ទាំង​ការ​លក់ និង​បាន​មើល​គេ​រាំ​លេង»

នៅ​ថ្ងៃ​ទី​១៧ មេសា ប្រជាពលរដ្ឋ​នៅ​តែ​បន្ត​ទៅ​ទស្សនា​តាម​រមណីយដ្ឋាន​សំខាន់ៗ​ក្នុង​ខេត្ត​បាត់ដំបង យ៉ាង​ច្រើន​កុះករ មិន​ទាន់​ឈប់​នៅ​ឡើយ។ ចំណែក​នៅ​តាម​ចំណត​ឡាន​ក្រុង និង​ឡាន​តាក់ស៊ី ឃើញ​មាន​ប្រជាពលរដ្ឋ​ខ្លះ​បាន​វិល​ត្រឡប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ និង​ទៅ​រាជធានី​ភ្នំពេញ​បណ្ដើរៗ​ហើយ។

របាយការណ៍​មន្ទីរ​ទេសចរណ៍​ខេត្ត​បាត់ដំបង ឲ្យ​ដឹង​ថា ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​រយៈពេល ៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ មេសា ភ្ញៀវ​ទេសចរ​ទៅ​លេង​តាម​រមណីយដ្ឋាន​សំខាន់ៗ​ក្នុង​ខេត្ត​បាត់ដំបង មាន​ជាង ២៥​ម៉ឺន​នាក់ (២៥៤.០៩៣​នាក់) គឺ​កើន​ឡើង​ជាង ២០% បើ​ធៀប​នឹង​បុណ្យ​ចូល​ឆ្នាំ​កន្លង​ទៅ​ដែល​មាន​មនុស្ស​មក​លេង​ជាង ២០​ម៉ឺន​នាក់ (២១១.៤៣០​នាក់)

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នក​ផលិត​អំបិល​ត្អូញត្អែរ​ពី​បញ្ហា​កង្វះ​ទីផ្សារ​និង​តម្លៃ​អំបិល​ទាប

$
0
0

ជាច្រើន​ឆ្នាំ​មក​ហើយ​ដែល​ផលិតផល​អំបិល​កម្ពុជា មិន​ទាន់​មាន​ទីផ្សារ​ទូលំទូលាយ​នៅ​ឡើយ ដែល​នេះ​បាន​បង្ក​ជា​ផលវិបាក​ជាច្រើន​ដល់​អ្នក​ផលិត រហូត​ដល់​មាន​អ្នក​ខ្លះ​បោះបង់​ចោល​មុខ​របរ​របស់​ខ្លួន និង​លក់​ស្រែ​អំបិល​អស់​ជា​បន្តបន្ទាប់។ អ្នក​ជំនួញ​អំបិល​យល់​ឃើញ​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​បាន គឺ​មាន​តែ​ការ​ចូល​អន្តរាគមន៍​ពី​រដ្ឋ​តែ​ប៉ុណ្ណោះ។

អ្នក​ផលិត​អំបិល​ត្អូញត្អែរ​អំពី​បញ្ហា​កង្វះ​ទីផ្សារ និង​តម្លៃ​ទាប​នៃ​ផលិតផល​អំបិល​ធម្មជាតិ ដែល​ពួក​គេ​ផលិត​បាន។ លើស​ពី​នេះ ស្ថានភាព​អាកាសធាតុ​នៅ​ឆ្នាំ​២០១៧ នេះ មិន​អំណោយ​ផល​សោះ​ឡើយ​សម្រាប់​ការ​ផលិត​អំបិល ដោយសារ​តែ​ចាប់​ពី​ដើម​រដូវ​មក គឺ​មាន​ភ្លៀង​ធ្លាក់​ជា​ហូរហែ។

លោក ពៅ សុន គឺ​ជា​ផលិតករ​អំបិល និង​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​សហគមន៍​អ្នក​ផលិត​អំបិល​ខេត្ត​កំពត-កែប។ លោក​ថ្លែង​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៧ មេសា ថា បរិមាណ​អំបិល​នៅ​ឆ្នាំ​នេះ នឹង​មាន​ការ​ថយ​ចុះ​ជាង​ឆ្នាំ​មុន ដោយសារ​តែ​បញ្ហា​អាកាសធាតុ​មិន​អំណោយ​ផល ធ្វើ​ឲ្យ​ផលិតករ​ផលិត​បាន​តិច​ជាង​ការ​រំពឹង​ទុក ក៏ប៉ុន្តែ​ពួក​គេ​អាច​លក់​អំបិល​កាល​ពី​ឆ្នាំ​ចាស់​ជំនួស​បាន ដោយសារ​តែ​មាន​បរិមាណ​អំបិល​លើស​ជាច្រើន​ម៉ឺន​តោន។

លោក ពៅ សុន បញ្ជាក់​ថា អ្វី​ដែល​ជា​ការ​ព្រួយ​បារម្ភ​របស់​អ្នក​ផលិត​អំបិល គឺ​ជា​រឿង​តម្លៃ និង​ទីផ្សារ​ទៅ​វិញ​ទេ ព្រោះ​ជាច្រើន​ឆ្នាំ​មក​នេះ​អំបិល​កម្ពុជា មិន​សូវ​មាន​ទីផ្សារ និង​មាន​តម្លៃ​ទាប ធ្វើ​ឲ្យ​អ្នក​ផលិត​ជាច្រើន​បាន​បោះបង់​ចោល​មុខ​របរ​របស់​ខ្លួន៖ «យើង​អត់​បាន​នាំ​ចេញ ធ្វើ​ឲ្យ​អំបិល​មាន​ការ​កកស្ទះ ដល់​ពេល​វា​ចេញ​តាម​ជុំ​អ៊ីចឹង​ទៅ ជុំ​កាលណា​អតិថិជន​ត្រូវការ​អ៊ីចឹង​ទៅ យើង​បង្វិល​តាម​ជុំ​វា​ឆាប់ ឧទាហរណ៍​ថា​មួយ​ខែ​ត្រូវ​ចេញ​ម្តងៗ​អ៊ីចឹង​ទៅ។ ដល់​ពេល​ជុំ​ក្រោយ អតិថិជន​គេ​អត់​ត្រូវការ ដូច្នេះ​ហើយ​ធ្វើ​ឲ្យ​អំបិល​កកស្ទះ ហើយ​អំបិល​ធ្លាក់​ចុះ​ថោក»

លោក ពៅ សុន បញ្ជាក់​ថា ក្នុង​មួយ​ឆ្នាំៗ តម្រូវការ​អំបិល​នៅ​កម្ពុជា មាន​ប្រមាណ ១០​ម៉ឺន​តោន ក៏ប៉ុន្តែ​មក​ទល់​នឹង​ឆ្នាំ​២០១៦ អំបិល​ដែល​ផលិតករ​នៅ​ខេត្ត​កំពត និង​ខេត្ត​កែប ផលិត​បាន ហើយ​នៅ​សល់​ទុក​ក្នុង​ឃ្លាំង គឺ​មាន​ប្រមាណ​ជា ៣០​ម៉ឺន​តោន។ លោក​ថា អំបិល​កម្ពុជា ត្រូវ​ប្រឈម​មុខ​នឹង​ការ​ប្រកួត​ប្រជែង​ខ្លាំង​ពី​អំបិល​ថៃ ដែល​ជា​អំបិល​រ៉ែ និង​មាន​សម្បុរ​ស​ជាង។ អ្នក​ផលិត​អំបិល​រូប​នេះ ចង់​ឲ្យ​រដ្ឋាភិបាល​ស្វះ​ស្វែងរក​ទីផ្សារ​ជូន​ពួក​គាត់ និង​បង្កើត​កម្មវិធី​កម្ចី​ការប្រាក់​ទាប ដើម្បី​បើក​ឱកាស​ឲ្យ​ផលិតករ​អំបិល​អាច​មាន​លទ្ធភាព​ខ្ចី​ទុន​មក​ប្រកប​របរ​នេះ​តទៅទៀត៖ «សំណូមពរ​ថា​ឲ្យ​រដ្ឋ​ហ្នឹង​ជួយ​យើង​ផង ពីព្រោះ​នៅ​ប្រទេស​គេ ជួនកាល​គេ​អាច​ទិញ​អំបិល​ស្តុក​ទុក​មួយ​ចំនួន​ដែរ តែ​ខាង​យើង​នេះ​សុំ​ថា​បើ​មិន​បាន​ទិញ​ស្តុក​ទេ សូម​ជួយ​រក​ថវិកា ឬ​ជំនួយ​ពី​ណា​មក ដើម្បី​ជួយ​ដល់​អ្នក​ផលិត​អំបិល​ហ្នឹង​ផង។ យើង​សំណូមពរ​កន្លង​មក​នេះ អត់​ដែល​ឃើញ​មាន​ហេតុការណ៍​អ្វី​ទេ តែ​គាត់​សំណូមពរ​យើង​វិញ ថា​ឲ្យ​យើង​ធ្វើ​ម៉េច​ឲ្យ​បាន​គុណភាព​ល្អ»

ឆ្លើយតប​រឿង​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លោក អ៊ុំ សុថា ថ្លែង​ថា ក្រសួង​មិន​មាន​ថវិកា​ដើម្បី​ឲ្យ​ផលិតករ​ខ្ចី​នោះ​ទេ តែ​ក្រសួង​ដើរ​តួ​ជា​អ្នក​សម្របសម្រួល​រវាង​ផលិតករ និង​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​វិញ ដើម្បី​ធានា​ថា​ផលិតករ​ទទួល​បាន​កម្ចី​ឥណទាន​មាន​ការប្រាក់​ទាប។ លោក អ៊ុំ សុថា បញ្ជាក់​ទៀត​ថា ក្រសួង​មិន​ទាន់​ដាក់​ផែនការ​នាំ​អំបិល​ចេញ​ទៅ​ក្រៅ​ប្រទេស​នោះ​ទេ ដោយ​ក្រសួង​ផ្ដោត​អាទិភាព​ទៅ​លើ​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​ដំណើរការ​ផលិតកម្ម​អំបិល​ជា​មុន​សិន៖ «បើ​សិន​ជា​យើង​ពង្រឹង​ថែម​ទៀត​ចំពោះ​គុណភាព​អំបិល​របស់​យើង យើង​អាច​នឹង​ឆ្លើយតប អាច​កាត់​បន្ថយ​ការ​ចាល់​អំបិល។ យើង​មិន​ទាន់​អាច​មាន​វិធានការ​ទប់ស្កាត់​អំបិល​នាំ​ចូល​ពី​ក្រៅ​បាន​ទេ ព្រោះ​នេះ​ជា​សេដ្ឋកិច្ច​ទីផ្សារ​សេរី។ អ៊ីចឹង​បាន​ជា​យើង​ត្រូវ​កែប្រែ​វិធានការ​ពង្រឹង​ខ្លួន​យើង។ បើ​សិន​ជា​យើង​ប្រើ​វិធានការ​ថា ដើម្បី​លើក​ការពារ​ផលិតផល​របស់​យើង យើង​ត្រូវ​ទប់ស្កាត់​ផលិតផល​របស់​គេ នោះ​ខុស​នឹង​ចរន្ត​សេដ្ឋកិច្ច​ទីផ្សារ​សេរី»

ស្រប​ពេល​ដែល​រដ្ឋ​មិន​ទាន់​មាន​ផែនការ​នាំ​ចេញ​នេះ ក្រុមហ៊ុន​ឯកជន​មួយ​ឈ្មោះ ខុនហ្វីរ៉ែល (Confirel) បាន​នាំ​ចេញ​ផលិតផល​អំបិល​ចំនួន ២០​តោន​ហើយ ទៅ​កាន់​ទីផ្សារ​នៅ​ប្រទេស​បារាំង កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​នេះ។

អគ្គនាយក​ក្រុមហ៊ុន ខុនហ្វីរ៉ែល (Confirel) វេជ្ជបណ្ឌិត ហៃ លីអៀង បញ្ជាក់​ថា ការ​នាំ​ចេញ​នេះ គឺ​ជា​ជំហាន​ដំបូង​ដែល​ធ្វើ​ឲ្យ​អំបិល​កម្ពុជា មាន​ឈ្មោះ​នៅ​លើ​ទីផ្សារ​អន្តរជាតិ ហើយ​វា​ក៏​ជា​ការ​ស្វែងរក​ទីផ្សារ​សម្រាប់​ផលិតករ​អំបិល​កម្ពុជា ដែរ។ លោក​ថា ការ​កសាង និង​ពង្រីក​បណ្ដាញ​នាំ​ចេញ បូក​រួម​នឹង​ការ​កសាង​គុណភាព​អំបិល​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​បាន គឺ​ជា​រឿង​ចាំបាច់ ដើម្បី​រុញ​ផលិតផល​អំបិល​នេះ​ឲ្យ​មាន​ទីផ្សារ ហើយ​ចាំបាច់​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​ការ​អន្តរាគមន៍​ពី​រដ្ឋ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ៖ «ទីផ្សារ​ហ្នឹង​ទាល់​តែ​យើង​បង្កើត​ជា​បណ្ដាញ ហើយ​បណ្ដាញ​ហ្នឹង​មិន​មែន​អ្នក​ភូមិ​ម្នាក់ៗ​អាច​ធ្វើ​ទៅ​បាន​នោះ​ទេ គឺ​វា​ទាល់​តែ​រាជ​រដ្ឋាភិបាល​គាត់​លូក​ដៃ​ចូល​ក្នុង​ហ្នឹង​បង្កើត​ជា​បណ្ដាញ​មួយ ដើម្បី​ឲ្យ​វា​រឹងមាំ ព្រោះ​ជាង ២០​ឆ្នាំ​ហ្នឹង យើង​ឆ្លើយតប​តែ​ទីផ្សារ ហើយ​យើង​អត់​ដាក់​ធាតុ​ផ្សំ​ក្នុង​ការ​អភិវឌ្ឍ​ទីផ្សារ​ហ្នឹង​ឲ្យ​បាន​វែង​ឆ្ងាយ​ទេ»

ការ​ផលិត​អំបិល​នៅ​កម្ពុជា កើត​មាន​តាំង​ពី​យូរយារ​ណាស់​មក​ហើយ ហើយ​មាន​តែ​នៅ​ក្នុង​ខេត្ត​ពីរ​ប៉ុណ្ណោះ គឺ​ខេត្ត​កំពត និង​ខេត្ត​កែប។ សព្វថ្ងៃ​នេះ កម្ពុជា មាន​មណ្ឌល​ផលិត​អំបិល​ចំនួន ៧ នៅ​ក្នុង​ខេត្ត​កំពត និង​ខេត្ត​កែប ដែល​មាន​ក្រុម​ផលិតករ​ជិត ២០០​ក្រុម។

អំបិល​ចែក​ចេញ​ជា​បី​ប្រភេទ គឺ​អំបិល​លេខ​១ មាន​សម្បុរ​សក្បុស លេខ​២ ស​កម្រិត​មធ្យម និង​លេខ​៣ រាង​ក្រមៅ និង​មាន​ជាប់​ដី​ខ្លះ។ នៅ​ឆ្នាំ​នេះ អំបិល​ប្រភេទ​លេខ​១ មាន​តម្លៃ ១៣.៦០០​រៀល លេខ​២ មាន​តម្លៃ ១១.៦០០​រៀល និង​លេខ​៣ មាន​តម្លៃ ៩.៦០០​រៀល​ក្នុង​មួយ​បាវ ដែល​ទម្ងន់ ៥០​គីឡូក្រាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ទេសចរ​ជាង​១៤​ម៉ឺន​នាក់​ទៅ​កម្សាន្ត​ខេត្ត​ព្រះសីហនុ​ក្នុង​អំឡុង​បុណ្យ​ចូល​ឆ្នាំ​ថ្មី​៣​ថ្ងៃ

$
0
0

ថ្នាក់​ដឹកនាំ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ អះអាង​ថា រក្សា​បាន​សន្តិសុខ​សុវត្ថិភាព​ល្អ​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ចូល​មក​កម្សាន្ត​មូលដ្ឋាន​នេះ​នា​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ឆ្នាំ​នេះ។

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ ទី​១៨ ខែ​មេសា ថា រយៈពេល ៣​ថ្ងៃ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​នេះ កម្លាំង​ជំនាញ​របស់​លោក​បាន​សហការ​ជាមួយ​ស្ថាប័ន​ដទៃ​ទៀត រក្សា​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរ​បាន​ល្អ ដោយ​គ្មាន​បទល្មើស​ព្រហ្មទណ្ឌ​កើត​ឡើង​ទេ។

លោក​បន្ត​ថា កម្លាំង​នគរបាល​បាន​ដាក់​ឲ្យ​ប្រចាំ​ការ​ទាំង​យប់​ថ្ងៃ​នៅ​តាម​គោលដៅ​នានា ដែល​ភ្ញៀវ​និយម​ចូល​ទៅ​កម្សាន្ត ទាំង​នៅ​តាម​តំបន់​ឆ្នេរ នៅ​លើ​ដី​គោក និង​តំបន់​ឆ្នេរ​លើ​ដី​កោះ ជាដើម។

ចំណែក​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវ​គោក បាន​កើត​មាន ២​ករណី ស្លាប់​មនុស្ស ២​នាក់ និង​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរ​តាម​ទូក ឬ​កប៉ាល់​ចេញ​ទៅ​កម្សាន្ត​តាម​បណ្ដា​កោះ​នានា គឺ​មាន​ដំណើរការ​រលូន៖ «បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​នេះ បញ្ហា​សន្តិសុខ គឺ​យើង​បាន​ថែរក្សា​បាន​ដោយ​សុវត្ថិភាព ក្នុង​នោះ​យើង​បាន​ឃើញ​ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ​អន្តរជាតិ ពិសេស​ភ្ញៀវ​ជាតិ​មាន​ចំនួន​កើន​ច្រើន​នៅ​តាម​តំបន់​ឆ្នេរ​សមុទ្រ ជាពិសេស​បាន​ឆ្លង​ទៅ​តាម​បណ្ដា​កោះ​នានា​ក្នុង​រយៈពេល ៣​ថ្ងៃ​នៃ​ពិធី​បុណ្យ​សមុទ្រ​ឆ្នាំ​នេះ»

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ លោក តាំង សុចិត្រគ្រឹស្នា បង្ហាញ​មោទនភាព​ដែល​ក្នុង​រយៈពេល ៣​ថ្ងៃ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ ឆ្នាំ​នេះ ខេត្ត​នេះ​ទទួល​បាន​ភ្ញៀវ​ទេសចរ​កើន​ជាង ១០​ភាគរយ បើ​ប្រៀបធៀប​ឆ្នាំ​២០១៦ គឺ​មាន​ភ្ញៀវ​ទេសចរ​សរុប​ជាង ១៤​ម៉ឺន ៣​ពាន់​នាក់ (១៤៣.៥៩៧​នាក់)។ លោក​ឲ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ​តាម​យន្តហោះ​មាន​ជិត ១.៥០០​នាក់ (.៤៣៩​នាក់)។ ភ្ញៀវ​ជាតិ​មាន​ជិត ៦៥០​នាក់ (៦៤៣​នាក់) និង​ភ្ញៀវ​អន្តរជាតិ​មាន​ជិត ៨០០​នាក់ (៧៩៦​នាក់)

លោក គ្រឹស្នា បន្ថែម​ថា ភ្ញៀវ​ទេសចរ​ចេញ​ទៅ​កម្សាន្ត​តាម​កោះ​នានា​មាន​កោះរ៉ុង និង​កោះរ៉ុង​សន្លឹម ជាដើម មាន​ចំនួន​សរុប​ជិត ៨.៥០០​នាក់ (.៤៥៥​នាក់)។ ភ្ញៀវ​ជាតិ​ជាង ៤.៣០០​នាក់ (.៣៤៨​នាក់) និង​ភ្ញៀវ​អន្តរជាតិ​មាន​ជាង ៤​ពាន់​នាក់ (.១០៧​នាក់)។ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​ដែល​ចូល​ទស្សនា​នៅ​តាម​រមណីយដ្ឋាន​នានា​មាន​ដូចជា រមណីយដ្ឋាន​ថ្ម​រូង រមណីយដ្ឋាន​ក្បាល​ឆាយ និង​រមណីយដ្ឋាន​ពិកនិច ជាដើម មាន​ចំនួន​សរុប​ជិត ១​ម៉ឺន ៧​ពាន់​នាក់ (១៦.៥៩៧​នាក់)

ទន្ទឹម​គ្នា​នេះ លោក តាំង សុចិត្រគ្រឹស្នា ក៏​បាន​ទទួល​ស្គាល់​ថា បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​នេះ​មាន​ប្រតិបត្តិករ​ទេសចរ​មួយ​ចំនួន​មិន​ទាន់​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួង​ទេសចរណ៍ និង​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ក្នុង​ការ​កំណត់​តម្លៃ​សេវា​បម្រើ​ផ្សេងៗ​មាន​ដូចជា សេវា​ស្នាក់នៅ និង​ចំណី​អាហារ ជាដើម ឲ្យ​បាន​សមរម្យ​ទេ។ ពោល គឺ​ពួក​គេ​បាន​ដំឡើង​តម្លៃ​សេវា​បម្រើ​ខ្ពស់ ដោយ​មិន​បាន​ជូន​ដំណឹង ឬ​បិទ​ផ្សាយ​ជូន​ភ្ញៀវ​ទេសចរ​ឲ្យ​បាន​ដឹង​មុន​នោះ​ទេ៖ «ទោះ​បី​ជា​ក្រសួង ខេត្ត និង​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ យើង​បាន​ផ្សព្វផ្សាយ និង​ធ្វើ​កំណត់​ហេតុ​ណែនាំ​ដល់​ប្រតិបត្តិករ​ទេសចរ​អំពី​ការ​កំណត់​តម្លៃ​សេវា​បម្រើ​ដល់​ភ្ញៀវ​ទេសចរ នៅ​ក្នុង​អំឡុង​ពេល​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​បែប​ណា​ក្តី ក៏ប៉ុន្តែ​ជាក់ស្តែង​យើង​សង្កេត​ឃើញ​ថា មាន​អាជីវករ​នៅ​តាម​ផ្ទះ​សំណាក់​តិចតួច បាន​អនុវត្ត​តាម​ការ​ណែនាំ​របស់​រដ្ឋបាល​ខេត្ត​នេះ។ យើង​មិន​ដាច់​ណាត់​ទេ​ចំពោះ​ការ​ដំឡើង​តម្លៃ​របស់​ក្រុម​ប្រតិបត្តិករ​ទេសចរ ប៉ុន្តែ​ប្រកាស​ថ្មី​របស់​អន្តរ​ក្រសួង គឺ​ស្នើ​ឲ្យ​ក្រុម​អាជីវករ​ទាំងអស់ ត្រូវ​តែ​ដាក់​បង្ហាញ​តារាង​តម្លៃ​សេវា​របស់​ខ្លួន​ដល់​ភ្ញៀវ​ទេសចរ។ ហើយ​ចំពោះ​តម្លៃ​សេវា​បម្រើ​ទេសចរ គឺ​ត្រូវ​បាន​ប្រតិបត្តិករ​ទេសចរ បាន​ដំឡើង​តម្លៃ​ខ្ពស់​ខុស​ពី​ការ​ណែនាំ​របស់​ក្រសួង ឬ​មន្ទីរ​ទេសចរណ៍​បាន​ដាក់​ចេញ​ដដែល»

ចំណែក​ប្រធាន​ក្រុមហ៊ុន​អាយលែន ស្ពីដ ហ្វឺរី (Island Speed Ferry) អ្នកស្រី ស៊ុយ ស្រីមុំ មាន​ប្រសាសន៍​ថា សកម្មភាព​ដឹក​ភ្ញៀវ​ទេសចរ​ចេញ​ទៅ​កម្សាន្ត​តាម​បណ្ដា​កោះ​នានា​របស់​ក្រុមហ៊ុន​នេះ នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ មិន​មាន​កប៉ាល់​ដឹក​ភ្ញៀវ​ទេសចរ​លិច​កណ្ដាល​សមុទ្រ​ស្លាប់​មនុស្ស​ដូច​ពាក្យ​ចចាមអារ៉ាម ឬ​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​មួយ​ចំនួន​នោះ​ទេ។

អ្នកស្រី ស្រីមុំ បង្ហាញ​ការ​ហួស​ចិត្ត​ចំពោះ​ការ​ចុះ​ផ្សាយ​ព័ត៌មាន​ខុស​ការពិត ដែល​ថា​រូប​អ្នកស្រី​បាន​លិច​កប៉ាល់​ស្លាប់​នៅ​កណ្ដាល​សមុទ្រ​ក្នុង​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ គឺ​ជា​ការ​បំផុស​ពាក្យ​ចចាមអារ៉ាម​ខុស​ការពិត៖ «មាន​ព័ត៌មាន​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​បំផ្លើស​ពី​ការពិត​ថា នាង​ខ្ញុំ​បាន​លិច​ទូក​ស្លាប់​កណ្ដាល​សមុទ្រ​បាត់​ទៅ​ហើយ​នា​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​នេះ ប៉ុន្តែ​ជាក់ស្តែង​ពេល​នេះ គឺ​ខ្ញុំ​កំពុង​មាន​វត្តមាន​ជួបជុំ​ជាមួយ​កង​កម្លាំង​នគរបាល​ជើង​ទឹក​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​មេសា នេះ»

បញ្ហា​នេះ លោក ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ក៏​បាន​បដិសេធ​ថា មិន​មាន​ទូក ឬ​កប៉ាល់​ដឹក​ភ្ញៀវ​ទេសចរ​ក្រុមហ៊ុន​ណា​មួយ​ជួប​ហេតុការណ៍​លិច​ទូក ឬ​កប៉ាល់​កណ្ដាល​សមុទ្រ ដូច​ការ​ចុះ​ផ្សាយ​របស់​កាសែត​ក្នុង​ស្រុក ឬ​បុគ្គល​ខ្លះ​បាន​ចែក​រំលែក​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) នោះ​ទេ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ​រង​ការ​ចោទ​ថា​បិទ​លេខ​រៀង​បក្ស​ប្រជាជន​តាម​ផ្ទះ​ពលរដ្ឋ

$
0
0

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឃុំ​ទឹកជ្រៅ ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ លើក​ឡើង​ថា អាជ្ញាធរ​មូលដ្ឋាន​ឃុំ បាន​ធ្វើ​ខុស​ទៅ​នឹង​នីតិវិធី​នៃ​ការ​ឃោសនា​បោះឆ្នោត ពីព្រោះ​តែ​បាន​យក​លេខ​រៀង​គណបក្ស​ប្រជាជន​កម្ពុជា ទៅ​បិទ​ផ្សាយ​នៅ​តាម​ផ្ទះ​ប្រជាពលរដ្ឋ។ អាជ្ញាធរ​ឃុំ ថា​បញ្ហា​នេះ​នៅ​តាម​ភូមិ​ជាច្រើន អាជ្ញាធរ​ភូមិ​សម្រេច​បក​ស្លាក​លេខ​រៀង​របស់​ខ្លួន​នោះ​ចេញ​ពី​ផ្ទះ​ប្រជាពលរដ្ឋ​រួច​ទៅ​ហើយ។

មន្ត្រី​គណបក្ស​ប្រឆាំង​នៅ​ស្រុក​តំបែរ បញ្ជាក់​ថា នឹង​បញ្ជូន​លិខិត​ប្ដឹង​ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ថ្នាក់​ខេត្ត ដើម្បី​ឲ្យ​ជួយ​បញ្ឈប់​សកម្មភាព​របស់​អាជ្ញាធរ​មូលដ្ឋាន​នៅ​ឃុំ​ទឹកជ្រៅ ដែល​មិន​បាន​គោរព​តាម​នីតិវិធី​នៃ​ការ​បោះឆ្នោត។

សមាជិក​គណៈកម្មការ​ប្រតិបត្តិ​ស្រុក​តំបែរ លោក ម៉ៅ ម៉េន មាន​ប្រសាសន៍​ថា តាំង​ពី​មុន​ថ្ងៃ​ចូល​ឆ្នាំ លោក​សង្កេត​ឃើញ​ប្រជា​ការពារ​ភូមិ នាំ​គ្នា​យក​លេខ​រៀង​គណបក្ស​ប្រជាជន​កម្ពុជា គឺ​លេខ​រៀង​ទី​១ ទៅ​បិទ​នៅ​តាម​ផ្ទះ​ប្រជាពលរដ្ឋ។ ផ្ទះ​ខ្លះ​បិទ​តែ​លេខ​១ ហើយ​ប្រជា​ការពារ​ភូមិ ឬ​អាជ្ញាធរ​ភូមិ ប្រាប់​ប្រជាពលរដ្ឋ​ថា​ជា​លេខ​រៀង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ត្រូវ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ ហើយ​ផ្ទះ​ខ្លះ​ទៀត គឺ​បិទ​ទាំង​ស្លាក​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា ព្រម​ទាំង​លេខ​រៀង​តែ​ម្តង។

លោក​ថា សកម្មភាព​ទាំងនេះ​គឺ​ផ្ទុយ​ទៅ​នឹង​គោលការណ៍​ឃោសនា​បោះឆ្នោត​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) ដែល​តម្រូវ​ឲ្យ​ឃោសនា​ទាំង​គោល​នយោបាយ​គណបក្ស និង​ប្រកាស​លេខ​រៀង​គណបក្ស​នយោបាយ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា៖ «យើង​ឃើញ​ថា គណបក្ស​កាន់​អំណាច គឺ​គណបក្ស​ប្រជាជន​ហ្នឹង បាន​រំលោភ​ច្បាប់ គ..ប ដែល​បាន​ផ្សព្វផ្សាយ និង​បិទ​មុន​អ៊ីចឹង»

ឃុំ​ទឹកជ្រៅ មាន ៤​គណបក្ស ដែល​បាន​ចូលរួម​ប្រកួត​ប្រជែង​នៅ​ពេល​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។ គណបក្ស​ទាំងនោះ​រួម​មាន គណបក្ស​ប្រជាជន​កម្ពុជា លេខ​រៀង​ទី​១ គណបក្ស​ហ៊្វុនស៊ិនប៉ិច លេខ​រៀង​ទី​២ គណបក្ស​យុវជន​កម្ពុជា លេខ​រៀង​ទី​៣ និង​គណបក្ស​សង្គ្រោះ​ជាតិ លេខ​រៀង​ទី​៤។

ទាក់ទង​បញ្ហា​នេះ មេ​ឃុំ​ទឹកជ្រៅ លោក ឈិត ឈុន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៨ មេសា ថា លោក​មិន​សូវ​បាន​ដឹង​រឿង​នេះ​ទេ ព្រោះ​កន្លង​ទៅ លោក​មាន​ជំងឺ ហើយ​ប្រគល់​ការងារ​នេះ​ទៅ​ឲ្យ​សមាជិក​ក្រុម​ប្រឹក្សា​របស់​ខ្លួន ប៉ុន្តែ​លោក​ទទួល​ព័ត៌មាន​ថា អាជ្ញាធរ​ភូមិ​បាន​បក​លេខ​រៀង​នោះ​ចេញ​វិញ​ហើយ៖ «ឮ​សូរ​និយាយ​ហ្នឹង ពួក​ហ្នឹង​គេ​ដក​វិញ​អស់​ហើយ»

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក ម៉ៅ ម៉េន អះអាង​ថា មាន​ភូមិ​ខ្លះ​បក​ចេញ​មែន ប៉ុន្តែ​ភូមិ​ខ្លះ​ទៀត​មិន​បាន​បក​ទេ បើ​ទោះ​បី​ជា​ខាង​លោក​បាន​ស្នើសុំ​ទៅ​អាជ្ញាធរ​ភូមិ​ទាំងនោះ​ក៏ដោយ។

មន្ត្រី​តស៊ូ​មតិ​ជាន់​ខ្ពស់​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស បញ្ជាក់​ថា សកម្មភាព​នេះ​ជា​ការ​ឃោសនា​មុន​ពេល​កំណត់ ប៉ុន្តែ​ផ្លូវ​ច្បាប់​មិន​បាន​ចែង​ច្បាស់លាស់​ថា​មិន​អនុញ្ញាត​ឲ្យ​ឃោសនា​នោះ​ទេ។ ចំណែក​បញ្ហា​នេះ មិន​មែន​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ឡើយ ពីព្រោះ គ..ប ទទួល​ខុស​ត្រូវ​នៅ​ក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត​ប៉ុណ្ណោះ៖ «បាទ! គ្រាន់​តែ​ទទួល​ខុស​ត្រូវ​របស់ គ..ប នៅ​ក្នុង​អំឡុង​ពេល​ឃោសនា​ហ្នឹង គឺ​មាន​ដំណាក់កាល​ហ្នឹង គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់ គ..»

លោក​បន្ថែម​ថា ប្រសិន​បើ​មន្ត្រី​គណបក្ស​ប្រឆាំង​យល់​ថា​មិន​ស្មើ​ភាព​គ្នា ពួក​គេ​អាច​ធ្វើ​សកម្មភាព​ដូច​គ្នា​នេះ​បាន ប៉ុន្តែ​បើ​គណបក្ស​ប្រឆាំង​ធ្វើ​មិន​បាន ដូចជា​មាន​ការ​រារាំង​ណា​មួយ ឬ​មាន​ការ​គំរាម​កំហែង​ក្តី ទើប​ជា​បញ្ហា​ដែល​ទាមទារ​ឲ្យ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ត្រូវ​ដោះស្រាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​ខ្មែរ​សម្រុក​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ក្រោយ​ពី​ចប់​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី

$
0
0

ប្រជាពលរដ្ឋ​ដែល​ធ្វើ​ការងារ​នៅ​ក្បែរ​តំបន់​ព្រំដែន​ថៃ ក្នុង​ខេត្ត​បាត់ដំបង និង​ពលករ​ធ្វើ​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ មេសា សម្រុក​ធ្វើ​ដំណើរ​ចេញ​ពី​ចំណត​ឡាន​ពី​ទី​រួម​ខេត្ត​បាត់ដំបង ឆ្ពោះ​ទៅ​គោលដៅ​រៀងៗ​ខ្លួន។ មន្ត្រី​ប៉ូលិស​នៅ​ចំណត​ឡាន​អះអាង​ថា អ្នក​ធ្វើ​ដំណើរ​សម្រុក​ចេញ​ទៅ​ព្រំដែន​មមាញឹក​ខ្លាំង គឺ​ចាប់​ពី​ថ្ងៃ​ទី​១៦ មេសា មក។

អ្នក​ធ្វើ​ដំណើរ​ភាគច្រើន​មាន​អីវ៉ាន់​សំពីងសំពោង​ជាប់​ខ្លួន អ្នក​ខ្លះ​ទៅ​ជា​ក្រុម និង​ខ្លះ​ទៀត​មាន​កូន​តូច​ជាប់​ទៅ​ជាមួយ​ផង។

ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ម្នាក់​រស់នៅ​សង្កាត់​ក្ដុលដូនទាវ ក្រុង​បាត់ដំបង លោក ប៊ឿន រ៉ាដេត អង្គុយ​នៅ​ក្នុង​រថយន្ត​ថ្លែង​ថា លោក​ធ្វើ​ដំណើរ​គ្នា ២​នាក់​តាម​ឡាន​តាក់ស៊ី ប្រញាប់​ទៅ​ធ្វើ​ការងារ​ជា​កម្មករ​លក់​សាច់​ជ្រូក​នៅ​ខេត្ត​ព្រះថុមថាននី ជាប់​ទីក្រុង​បាងកក ប្រទេស​ថៃ។ លោក​បន្ថែម​ថា កន្លែង​លោក​ធ្វើ​ការ​នៅ​ប្រទេស​ថៃ បាន​ប្រាក់​ឈ្នួល​ប្រមាណ ៥​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ៖ «ដោយសារ​ការងារ​កន្លែង​ខ្ញុំ​គេ​ប្រញាប់ ព្រោះ​អី​ខ្ញុំ​សុំ​គេ​បាន​មក​តែ​មួយ​អាទិត្យ​ទេ ហើយ​បើ​ផុត​កំណត់ គេ​យក​អ្នក​ថ្មី​ដាក់។ ដូច្នេះ​ខ្ញុំ​មិន​អាច​នៅ​បន្ត​ទៀត​បាន​ទេ ព្រោះ​អី​កន្លែង​ដោត​សាច់​ជ្រូក​មាន​គ្នា​តែ ៨​នាក់​ទេ ហើយ​ម្យ៉ាង​ទៀត​សាច់​ជ្រូក​គេ​ប្រឡាក់​ពេញ​ធុង​ហើយ បើ​ពួក​ខ្ញុំ​អត់​ទៅ អត់​មាន​អ្នក​ធ្វើ​ការ»

នៅ​តាម​ផ្លូវ​ជាតិ​លេខ​៥ រង្វង់​មូល​ព្រះនារាយណ៍ សង្កាត់​អូរចារ ក្រុង​បាត់ដំបង មាន​ទាំង​អ្នក​ធ្វើ​ដំណើរ​ទៅ​ព្រំដែន​ថៃ តាម​រថយន្ត​ឈ្នួល និង​អ្នក​ធ្វើ​ដំណើរ​ដោយ​រថយន្ត និង​ម៉ូតូ​ផ្ទាល់​ខ្លួន។

អ្នក​ដំណើរ​ម្នាក់​ទៀត​រស់នៅ​ភូមិ​ស្រះកែវ ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្ត​បាត់ដំបង កំពុង​ឈរ​ចាំ​ឡាន​នៅ​រង្វង់​មូល​ព្រះនារាយណ៍ លោកស្រី ឈុត នី ថ្លែង​ថា លោកស្រី​ធ្វើ​ដំណើរ​មាន​គ្នា ៥​នាក់ រួម​ទាំង​ប្ដី និង​កូន ប្រញាប់​ទៅ​ធ្វើ​ការ​ជា​កម្មករ​នៅ​ព្រំដែន​ស្រុក​សំឡូត ខេត្ត​បាត់ដំបង៖ «ឡាន​ឈ្នួល​គេ​យក​តម្លៃ​ម្នាក់ ១៥.០០០​រៀល។ ខ្ញុំ​ទៅ​គ្នា ១​នាក់ ប្ដី​អស់ ៣​ម៉ឺន​រៀល ចំពោះ​កូន​ខ្ញុំ ៣​នាក់​ទៀត គេ​មិន​យក​លុយ​ទេ ព្រោះ​អី​ពួក​គេ​អង្គុយ​នៅ​លើ​ភ្លៅ​របស់​ខ្ញុំ មិន​បាន​អង្គុយ​នៅ​លើ​កៅអី​ទេ»

មន្ត្រី​ប៉ូលិស​សង្កាត់​អូរចារ ដែល​កំពុង​ធ្វើ​សណ្ដាប់ធ្នាប់​នៅ​រង្វង់​មូល​ព្រះនារាយណ៍ លោក ម៉ៃ ខេម មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​មមាញឹក​ខ្លាំង​ចាប់​ពី​ថ្ងៃ​ទី​១៦ មេសា មក ហើយ​ថា​ពលរដ្ឋ​បន្ត​ធ្វើ​ដំណើរ​ច្រើន​រហូត​ដល់​ថ្ងៃ​ទី​២០ មេសា។ លោក​អះអាង​ថា អ្នក​ធ្វើ​ដំណើរ​ភាគច្រើន​ឆ្ពោះ​ទៅ​ព្រំដែន​ថៃ ជាប់​ខេត្ត​បាត់ដំបង និង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ៖ «ពេល​ធម្មតា​អ៊ីចឹង ឡាន​នៅ​នេះ​មិន​ច្រើន​ទេ ឡាន​ទើប​តែ​ច្រើន​ក្រោយ​ចប់​បុណ្យ​ចូល​ឆ្នាំ។ ឡាន​ខ្លះ​មិន​មែន​ឡាន​រត់​តាក់ស៊ី​ទេ តែ​គេ​មក​ឃើញ​មាន​ភ្ញៀវ​ច្រើន ក៏​នាំ​គ្នា​រត់​ឈ្នួល​ដែរ​ទៅ។ ដល់​ពេល​ផុត​ពី​ថ្ងៃ​បុណ្យ​ទៅ មាន​តែ​ឡាន​តាក់ស៊ី​ធម្មតា​ទេ​ប្រចាំ​នៅ​ចំណត​ឡាន​នេះ»

ទោះ​ជា​យ៉ាង​ណា តម្លៃ​ឡាន​តាក់ស៊ី​ក្រោយ​បុណ្យ​ចូល​ឆ្នាំ​ឡើង​ថ្លៃ​ជាង​ថ្ងៃ​ធម្មតា ១​ម៉ឺន​រៀល​ក្នុង​ម្នាក់ ដោយ​ពី​ក្រុង​បាត់ដំបង ទៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ តម្លៃ ៣​ម៉ឺន​រៀល​ក្នុង​ម្នាក់ ដែល​ខុស​ពី​ថ្ងៃ​ធម្មតា​តម្លៃ​តែ ២​ម៉ឺន​រៀល​ក្នុង​ម្នាក់។ អ្នក​រត់​តាក់ស៊ី​ឲ្យ​ដឹង​ថា ចំនួន​ឡាន​តាក់ស៊ី​នៅ​រង្វង់​មូល​ព្រះនារាយណ៍​នៅ​ក្រុង​បាត់ដំបង នៅ​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​មាន​ប្រមាណ​ពី ៤០ ទៅ ៦០​គ្រឿង​ក្នុង​មួយ​ថ្ងៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បក្ស​ប្រឆាំង​ទទួល​ស្គាល់​ភាព​ចន្លោះ​ប្រហោង​លក្ខន្តិកៈ​គណបក្ស​តម្កល់​នៅ​ក្រសួង​មហាផ្ទៃ

$
0
0

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​ស្គាល់​ពី​ភាព​ចន្លោះ​ប្រហោង​នៃ​លក្ខន្តិកៈ​របស់​គណបក្ស​ប្រឆាំង ដែល​តម្កល់​នៅ​ក្រសួង​មហាផ្ទៃ។ គណបក្ស​នេះ នឹង​ធ្វើ​សមាជ​វិសាមញ្ញ​នៅ​សប្ដាហ៍​ក្រោយ ដើម្បី​កែ​សម្រួល និង​បន្ថែម​ភាព​ចន្លោះ​ប្រហោង​នេះ។

គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​ធ្វើ​សមាជ​ជា​ថ្មី​ទៀត​នៅ​ថ្ងៃ​ទី​២៥ ខែ​មេសា ដើម្បី​ជ្រើសរើស​អនុប្រធាន​គណបក្ស និង​បន្ថែម​មាត្រា​ខ្លះ ដើម្បី​បំពេញ​ភាព​ចន្លោះ​ប្រហោង​នៃ​លក្ខន្តិកៈ​របស់​គណបក្ស​តាម​ការ​ចង់​បាន​របស់​ក្រសួង​មហាផ្ទៃ។

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក ប៉ុល ហំម ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១៨ មេសា ថា ការ​ធ្វើ​សមាជ​វិសាមញ្ញ​រុះរើ​អនុប្រធាន​គណបក្ស ដោយសារ​គណបក្ស​ប្រឆាំង​មិន​ចង់​មាន​ភាព​រកាំរកូស​ជាមួយ​ក្រសួង​មហាផ្ទៃ។ លោក ប៉ុល ហំម អះអាង​ថា សមាជ​វិសាមញ្ញ​នេះ មិន​ពាក់ព័ន្ធ​នឹង​បញ្ហា​ផ្ទៃក្នុង​របស់​គណបក្ស​ប្រឆាំង​ឡើ«យើង​ធ្វើ​នេះ​ដើម្បី​សម្របសម្រួល​នីតិវិធី​ទៅ​តាម​មហាផ្ទៃ ទេ​ណា ដែល​គេ​ថា​យើង​ធ្វើ​មិន​ត្រឹមត្រូវ​តាម​ច្បាប់ ព្រោះ​យើង​មិន​ចង់​មាន​ការ​ប្រឈម​អី​ជាមួយ​ក្រសួង​មហាផ្ទៃ ទេ។ ដូច្នេះ​យើង​សម្រួល​នីតិវិធី​ណា​ដែល​គេ​អាច​ទទួល​យក​បាន ហើយ​ដែល​គេ​ទទួល​ស្គាល់​ថា​ស្រប​ច្បាប់»

កាល​ពី​ថ្ងៃ​ទី​១៣ មីនា ក្នុង​ពិធី​សម្ពោធ​ផ្លូវ​ជាតិ​លេខ​៥១ ជំនួស​លោក ហ៊ុន សែន នៅ​ខេត្ត​កំពង់ស្ពឺ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ប្រាប់​គណបក្ស​ប្រឆាំង​ថា សមាជ​កាល​ពី​ថ្ងៃ​ទី​២ មីនា ធ្វើ​ឡើង​ខុស​លក្ខន្តិកៈ​ដែល​តម្កល់​នៅ​ក្រសួង​មហាផ្ទៃ កាល​ពី​ឆ្នាំ​២០១២។

ក្រោយ​មក ក្រសួង​មហាផ្ទៃ ទទួល​ស្គាល់​តែ​លោក កឹម សុខា ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​អនុប្រធាន​ទាំង​បី​រួម​មាន លោក ប៉ុល ហំម លោក អេង ឆៃអ៊ាង និង​អ្នកស្រី មូរ សុខហួរ មិន​ត្រូវ​បាន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ទទួល​ស្គាល់​ឡើយ។ លោក ស ខេង ពន្យល់​ការ​មិន​ទទួល​ស្គាល់​ថា ការ​ជ្រើស​តាំង​នេះ​មិន​ស្រប​តាម​ប្រការ​៤៧​ថ្មី នៃ​លក្ខន្តិកៈ​របស់​គណបក្ស ដែល​ហួស​រយៈពេល ៣០​ថ្ងៃ ក្រោយ​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​ប្រឆាំង​បាន​លាលែង​ពី​តំណែង​ពី​ប្រធាន​បក្ស។

ទាក់ទង​នឹង​បញ្ហា​នេះ លោក ប៉ុល ហំម ថា​សមាជ​ម្ដង​នេះ គណបក្ស​ប្រឆាំង​នឹង​កែ​សម្រួល​មាត្រា​ខ្លះ​ក្នុង​លក្ខន្តិកៈ និង​សរសេរ​ឲ្យ​ច្បាស់ មិន​ឲ្យ​មាន​ការ​បកស្រាយ​ទូលាយ​ទៀត​ទេ«ព្រោះ​ម្ដង​នេះ គឺ​យើង​ចែង​ឲ្យ​ច្បាស់​អ៊ីចឹង​តែ​ម៉ង មិន​ឲ្យ​មាន​ការ​បកស្រាយ​លើស​ទៅ​ទៀត​ទេ​ណា»

រឿងរ៉ាវ​ស្មុគស្មាញ​តាម​យាយី​បក្ស​ប្រឆាំង​មក​ដល់​ពេល​នេះ បន្ទាប់​ពី​លោក សម រង្ស៊ី ដែល​ជាប់​ពាក្យ​បណ្ដឹង​ជាច្រើន​នៅ​តុលាការ បាន​សម្រេច​លះបង់​តំណែង​ខ្ពស់​បំផុត​ក្នុង​បក្ស ដើម្បី​ការពារ​គណបក្ស​សង្គ្រោះ​ជាតិ កុំ​ឲ្យ​គេ​រំលាយ​ចោល ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ទាំង​ប្រញាប់ប្រញាល់ ដែល​ការ​កែប្រែ​ច្បាប់​នេះ បាន​ផ្ដល់​សិទ្ធិ​ដ៏​ធំធេង​ឲ្យ​ក្រសួង​មហាផ្ទៃ យក​ទៅ​រំលាយ​គណបក្ស​នយោបាយ​ណា​មួយ​ចោល​បាន ប្រសិន​បើ​ប្រធាន ឬ​អនុប្រធាន​បក្ស​នោះ​ត្រូវ​បាន​តុលាការ​រក​ឃើញ​ថា ប្រព្រឹត្ត​បទល្មើស​ណា​មួយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ និង​សណ្ដាប់ធ្នាប់​ក្នុង​សង្គម។

ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​ក្រសួង​មហាផ្ទៃ បញ្ជាក់​ថា ការ​មិន​ទទួល​ស្គាល់​សមាសភាព​ថ្នាក់​ដឹកនាំ​អនុប្រធាន​បក្ស​ប្រឆាំង​ទាំង ៣​រូប មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុពលភាព​គណបក្ស​ប្រឆាំង​នោះ​ទេ ក្នុង​ការ​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៅ​ពេល​ខាង​មុខ។

លោក ប៉ុល ហំម ថា​សមាជ​ថ្ងៃ​ទី​២៥ មេសា អាច​នឹង​ជ្រើសរើស​អនុប្រធាន​តែ​ម្នាក់​តាម​ការ​ចង់​បាន​របស់​ក្រសួង​មហាផ្ទៃ។ តែ​ក្រោយ​សមាជ គណៈកម្មាធិការ​នាយក​អាច​ជ្រើសរើស​បន្ថែម​ទៀត​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មេធាវី​នឹង​បញ្ជូន​សំណុំ​រឿង​ប្ដឹង​លោក ហ៊ុន ម៉ាណែត ទៅ​តុលាការ​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន​វិញ

$
0
0

មេធាវី​របស់​ក្រុម​គ្រួសារ​លោក មាជ សុវណ្ណារ៉ា នឹង​បញ្ជូន​សំណុំ​រឿង​ប្ដឹង​កូន​ប្រុស​ច្បង​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ទៅ​តុលាការ​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន ឌីស៊ី (Washington DC) វិញ បន្ទាប់​ពី​រក​ឃើញ​ថា ចៅក្រម​នៅ​តុលាការ​មួយ​នៅ​ក្រុង​ឡូសអែនជឺឡេស (Los Angeles) រដ្ឋ​កាលីហ្វ័រញ៉ា (California) ទំនង​នឹង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ប្រឆាំង​លោក ហ៊ុន ម៉ាណែត ថា​ជា​អ្នក​ទទួល​ខុស​ត្រូវ​ករណី​កង​អង្គរក្ស​របស់​លោក បាន​វាយ​បុរស​ម្នាក់​ដែល​កាន់​ដីកា​តុលាការ​ទៅ​ជូន​លោក។

មេធាវី​អះអាង​ថា បណ្ដឹង​ទៅ​រដ្ឋធានី​វ៉ាស៊ីនតុន គឺ​ជា​មធ្យោបាយ​ដែល​អាច​ឲ្យ​តុលាការ​អាមេរិក កោះ​ហៅ​លោក ហ៊ុន ម៉ាណែត តាម​រយៈ​ការ​បញ្ជូន​ដីកា​ទៅ​រដ្ឋាភិបាល​កម្ពុជា។

លោក​មេធាវី មូរតុន ក្លារ (Morton Sklar) ពន្យល់​ថា នីតិវិធី​នៃ​ការ​ប្ដឹង​លោក ហ៊ុន ម៉ាណែត ឲ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយតប់​លើ​លោក ផល ហេយស៍ (Paul Hayes) ជា​ស្មៀន​បញ្ជូន​ដីកា​តុលាការ ទំនង​នឹង​ត្រូវ​ចៅក្រម​នៅ​តុលាការ​ក្រុង​ឡូសអែនជឺឡេស (Los Angeles) ទាត់​ចោល បើ​ទោះ​បី​ជា​សាលក្រម​មិន​ទាន់​ប្រកាស​ជា​ផ្លូវ​ការ​ក្ដី ហើយ​វិធី​ដែល​អាច​ប្រគល់​ដីកា​របស់​តុលាការ​អាមេរិក ទៅ​ឲ្យ​លោក ហ៊ុន ម៉ាណែត គឺ​បន្ត​ប្ដឹង​ទៅ​តុលាការ​នៅ​រដ្ឋធានី​របស់​សហរដ្ឋ​អាមេរិក។

ថ្លែង​នៅ​ក្នុង​កិច្ច​ពិភាក្សា​មួយ​ជាមួយ​ពលរដ្ឋ​ខ្មែរ​រស់នៅ​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​សៅរ៍ ទី​១៥ ខែ​មេសា លោក​មេធាវី មូរតុន ក្លារ លើក​ឡើង​ថា ការ​បង្វែរ​បណ្ដឹង​ទៅ​តុលាការ​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន គឺ​ចង់​បង្ហាញ​ថា បណ្ដឹង​ទៅ​តុលាការ​សហរដ្ឋ​អាមេរិក ក្នុង​សំណុំ​រឿង​ពាក់ព័ន្ធ​នឹង​លោក មាជ សុវណ្ណារ៉ា គឺ​ជា​សំណុំ​រឿង​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​កម្ពុជា រួម​នឹង​លោក ហ៊ុន ម៉ាណែត ផង​ដែរ៖ «ករណី​យើង​នឹង​បន្ត​ទៅ​ទៀត ព្រោះ​អ្នក​ចុង​បណ្ដឹង​យើង​មាន​ពីរ គឺ​លោក ហ៊ុន ម៉ាណែត មួយ និង​រដ្ឋាភិបាល​ខ្មែរ​មួយ។ ចឹង នឹង​ផ្ទេរ​សំណុំ​រឿង​ទៅ​វ៉ាស៊ីនតុន ឌីស៊ី ព្រោះ​រដ្ឋាភិបាល​ខ្មែរ​ទាំងមូល។ ចុង​ចោទ​ធំ​ជាង​គេ គឺ​រដ្ឋាភិបាល​ខ្មែរ។ គឺ​អត់​ទៅ​ណា​រួច​ទេ គឺ​ត្រូវ​បន្ត​រហូត គ្រាន់​តែ​ថា​ពេល​នេះ​យើង​អត់​ទាន់​មាន​សុពលភាព​នៅ​ឡើយ គឺ​មិន​បាន​ជូន​ដីកា​ផ្ទាល់»

លោក មូរតុន ក្លារ ជា​មេធាវី​របស់​ភរិយា​លោក មាជ សុវណ្ណារ៉ា មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ប្ដឹង​លោក ហ៊ុន ម៉ាណែត ទៅ​តុលាការ​នៅ​ក្រុង​ឡូសអែនជឺឡេស (Los Angeles) ពី​បទ​ធ្វើ​ទារុណកម្ម និង​អំពើ​ភេរវកម្ម។ លោក​ថា បណ្ដឹង​នេះ​ធ្វើ​ឡើង​ចំ​ពេល​ដែល​លោក ហ៊ុន ម៉ាណែត មាន​វត្តមាន​នៅ​អាមេរិក។

កាល​ពី​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១៦ អង្គរក្ស​លោក ហ៊ុន ម៉ាណែត មួយ​ហ្វូង បាន​ចាប់​បោក​លោក ផល ហេយស៍ ជា​ស្មៀន​ទៅ​លើ​ថ្ម​ឲ្យ​របួស​ធ្ងន់​ក្នុង​បរិវេណ​ភោជនីយដ្ឋាន​ឋាន​ព្រះចន្ទ ក្នុង​ទីក្រុង​ឡុងប៊ិច (Long Beach) ខណៈ​លោក ផល ឈោង​ជូន​ដីកា​របស់​តុលាការ​ដែល​កោះ​ហៅ​លោក ហ៊ុន ម៉ាណែត ឲ្យ​ចូល​បំភ្លឺ​ករណី​ចោទ​ប្រកាន់​តាម​បណ្ដឹង​ភរិយា​លោក មាជ សុវណ្ណារ៉ា។

តុលាការ​ក្នុង​ទីក្រុង​ឡុងប៊ិច (Long Beach) បាន​បើក​សវនាការ​បង្ហាញ​អង្គ​ហេតុ និង​ភស្តុតាង ករណី​បង្ក​របួស​ស្នាម​លើ​ស្មៀន​រត់​ការ​ឯកសារ​របស់​តុលាការ ឈ្មោះ ផល ហេយស៍ (Paul Hayes) ដោយ​ក្រុម​អង្គរក្ស​លោក ហ៊ុន ម៉ាណែត នៅ​ថ្ងៃ​ទី​១៣ មេសា។ បន្ទាប់​ពី​សវនាការ​នោះ លោក អ៊ុច សុខខាំបូ ជំនួយការ​មេធាវី​ឲ្យ​លោក មូរតុន ក្លារ (Morton Sklar) មាន​ប្រសាសន៍​ថា លោក​ចៅក្រម ហ្ស៊ច វូ (George Wu) បាន​លើក​ឡើង​នៅ​ក្នុង​សវនាការ​ថា ការ​ចេញ​ដីកា​ទៅ​លោក ហ៊ុន ម៉ាណែត គឺ​មិន​បាន​សម្រេច ដែល​ចៅក្រម​ទំនង​ថា​អាច​មិន​យក​ជា​បាន​ការ៖ «គោល​ជំហរ​ខាង​យើង គឺ​វា​មាន​សុពលភាព​ពេញ​ទី ក៏ប៉ុន្តែ​ចៅក្រម​ថា​ដោយសារ​ដីកា​ហ្នឹង​អត់​ដល់​ដៃ​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដោយ​ចឹង​ហើយ​ប្រហែល​ជា​ការ​បញ្ជូន​ដីកា​ហ្នឹង​អត់​មាន​ប្រសិទ្ធភាព។ នេះ​ជា​គោល​ជំហរ​របស់​ចៅក្រម​គាត់​អាច​កាត់​សេចក្ដី​ទៅ​ផ្លូវ​ហ្នឹង»

លោក​ថា សាលក្រម​របស់​តុលាការ នឹង​ចេញ​នៅ​រយៈពេល ១​សប្ដាហ៍​ក្រោយ​សវនាការ​បង្ហាញ​ភស្តុតាង​បញ្ចប់។

ទាក់ទង​នឹង​ការ​បង្វែរ​សំណុំ​រឿង​ទៅ​តុលាការ​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន នេះ អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​ឆ្លើយតប​ពី​លោក ហ៊ុន ម៉ាណែត បាន​នៅ​ឡើយ។

ចំណែក​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា នៅ​ពេល​នេះ លោក​ពុំ​មាន​ការ​វាយ​តម្លៃ​យ៉ាង​ណា​នៅ​ឡើយ។ តែ​លោក​ថា ដូចជា​មាន​បញ្ហា​យុត្តាធិការ​នៃ​តុលាការ​នៅ​សហរដ្ឋ​អាមេរិក៖ «តុលាការ​ធ្វើ​បាន​យុត្តាធិការ​ហ្នឹង​វា​ពាក់ព័ន្ធ​នឹង​កន្លែង​កើត​ហេតុ តែ​បើ​ទៅ​វ៉ាស៊ីនតុន ថា​តើ​យុត្តាធិការ​ហ្នឹង​អាច​ទៅ​សម្រេច​ក្ដី​នៅ​កាលីហ្វ័រញ៉ា ដែរ​ឬ​ក៏​អត់

លោក​មេធាវី មូរតុន ក្លារ ធ្លាប់​លើក​ឡើង​ថា តុលាការ​នៅ​សហរដ្ឋ​អាមេរិក កំពុង​ស៊ើប​អង្កេត​បណ្ដឹង​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា និង​កូន​ប្រុស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពី​ករណី​ឃុំឃាំង​មនុស្ស​ខុស​ច្បាប់ ការ​ធ្វើ​ទុក្ខបុកម្នេញ​គណបក្ស​ប្រឆាំង និង​អំពើ​ភេរវកម្ម​អន្តរជាតិ។

បណ្ដឹង​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា និង​មេ​បញ្ជាការ​រង​កងទ័ព​ជើង​គោក និង​ជា​នាយ​រង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ លោក ហ៊ុន ម៉ាណែត នេះ នៅ​ពេល​ដែល​តុលាការ​ក្រុង​ភ្នំពេញ បាន​កាត់​ក្តី​លោក មាជ សុវណ្ណារ៉ា ដែល​ជា​មន្ត្រី​របស់​គណបក្ស​សង្គ្រោះ​ជាតិ មាន​សញ្ជាតិ​អាមេរិក ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២០​ឆ្នាំ​ពី​បទ​ដឹកនាំ​កុបកម្ម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


តំណាងរាស្ត្រ​បក្ស​ប្រឆាំង​២​នាក់​នឹង​ចូល​សួរ​សុខ​ទុក្ខ​អ្នក​ជាប់​ឃុំ​១៦​នាក់​នៅ​ថ្ងៃ​ទី​១៩​មេសា

$
0
0

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ២​រូប គ្រោង​ចូល​សួរ​សុខ​ទុក្ខ​មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង​កំពុង​ជាប់​ឃុំ​ចំនួន ១៦​នាក់​នៅ​ពន្ធនាគារ​ព្រៃ​ស នៅ​ព្រឹក​ថ្ងៃ​ទី​១៩ មេសា។

លិខិត​របស់​ក្រសួង​មហាផ្ទៃ ផ្ញើ​ទៅ​កាន់​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​នៅ​ថ្ងៃ​ទី​១៨ មេសា បញ្ជាក់​ថា អគ្គនាយកដ្ឋាន​ពន្ធនាគារ​យល់ព្រម​អនុញ្ញាត​ឲ្យ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ២​រូប គឺ​លោក ឡុង រី អ្នកស្រី មូរ សុខហួរ និង​សហការី ៣​នាក់​ទៀត ចូល​ជួប​សួរ​សុខ​ទុក្ខ​ជន​ជាប់​ឃុំ​ចំនួន ១៦​នាក់​នៅ​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១៧ វេលា​ម៉ោង ៩​ព្រឹក។

ជន​ជាប់​ឃុំ​ទាំង ១៦​នាក់​នោះ​រួម​មាន អតីត​សមាជិក​ព្រឹទ្ធសភា លោក ហុង សុខហួរ សមាជិក​រដ្ឋសភា លោក អ៊ុំ សំអាន អតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ចំនួន​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គ.ជ.ប ប្រកាស​ផ្សាយ​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ឃុំ-សង្កាត់​ជា​ផ្លូវការ

$
0
0

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) នៅ​ព្រឹក​ថ្ងៃ​ទី​១៨ មេសា ប្រកាស​បិទ​ផ្សាយ​ជា​ផ្លូវការ​នូវ​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ សម្រាប់​ការ​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ខែ​មិថុនា ខាង​មុខ។ ទន្ទឹម​គ្នា​នេះ គ..ប ក៏​បាន​ចាប់​ផ្ដើម​ចែក​ប័ណ្ណ​ព័ត៌មាន​សម្រាប់​អ្នក​បោះឆ្នោត​នៅ​តាម​ឃុំ-សង្កាត់​ទូទាំង​ប្រទេស​ដែរ។

មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) ប្រកាស​ថា ក្នុង​បញ្ជី​ផ្លូវការ​នេះ​មាន​បេក្ខជន​ឈរ​ឈ្មោះ​ចំនួន​ជាង ៣​ម៉ឺន ៦​ពាន់​នាក់ (៣៦.៧១២​នាក់) ក្នុង​ចំណោម​គណបក្ស​នយោបាយ​ចំនួន ១២ ដែល​បាន​ចុះ​បញ្ជី​នៅ គ..ប ចាប់​ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​៥ មីនា។ ចំនួន​នេះ គឺ​ថយ​ចុះ​ជាង​អាណត្តិ​មុន​ដែល​មាន​ចំនួន ១២​ម៉ឺន​នាក់។

សមាជិក គ..ប លោក រ៉ុង ឈុន ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ មេសា ថា មាន​តែ​គណបក្ស​ពីរ​ទេ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​នៅ​គ្រប់​ឃុំ-សង្កាត់​ចំនួន ១.៦៤៦​ទូទាំង​ប្រទេស«គណបក្ស​ខ្លះ​ក៏​មាន​ជាង ១០​ឃុំ-សង្កាត់ គណបក្ស​ខ្លះ​ក៏​មាន​ម្ភៃ​ប្លាយ​ឃុំ-សង្កាត់ រហូត​ដល់​គណបក្ស​មួយ​ចំនួន​បាន ២០០​ឃុំ-សង្កាត់។ ការ​ចុះ​បញ្ជី​បេក្ខជន​នេះ យើង​កត់​សម្គាល់​ឃើញ​ថា​ពុំ​មាន​បញ្ហា​អ្វី​ដែល​កើត​ឡើង​ជា​ដុំ​កំភួន​ធ្វើ​រាំង​ស្ទះ​ដល់​ដំណើរការ​ចុះ​ឈ្មោះ​បេក្ខជន​របស់​គណបក្ស​នីមួយៗ​នោះ​ទេ»

ស្រប​ពេល​នេះ​ដែរ គ..ប នៅ​ថ្ងៃ​ទី​១៧ មេសា បាន​ចាប់​ផ្ដើម​ចែក​ប័ណ្ណ​ព័ត៌មាន​ដល់​អ្នក​បោះឆ្នោត​ដែល​បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​ឆ្នាំ​២០១៦ នៅ​ទូទាំង​ប្រទេស។ ប័ណ្ណ​ព័ត៌មាន​នេះ គឺ​ដកស្រង់​ព័ត៌មាន​ខ្លះ​ចេញ​ពី​បញ្ជី​បោះឆ្នោត ដែល​មាន​ដូចជា ឈ្មោះ ថ្ងៃ​ខែ​ឆ្នាំ​កំណើត លេខ​រៀង លេខ​កូដ​ការិយាល័យ និង​ទីកន្លែង​ការិយាល័យ។

ការ​ចុះ​ចែក​ប័ណ្ណ​ព័ត៌មាន​ស្ដីពី​ការ​បោះឆ្នោត តែងតែ​មាន​ការ​តវ៉ា​ប្ដឹងផ្ដល់​គ្នា​រវាង​គណបក្ស​នយោបាយ​ប្រកួត​ប្រជែង​គ្នា ដោយ​លើក​ហេតុផល​ថា ការ​ចុះ​ចែក​ប័ណ្ណ​នេះ គឺ​ជា​ការ​ឆ្លៀត​ឱកាស​របស់​បេក្ខជន​កេង​ចំណេញ​ឃោសនា​នយោបាយ​អូស​ទាញ​អ្នក​គាំទ្រ មុន​កាល​កំណត់​របស់ គ..ប ជាពិសេស​គឺ​អាជ្ញាធរ​ភូមិ និង​ឃុំ-សង្កាត់។ គណបក្ស​សង្គ្រោះ​ជាតិ យល់​ថា​ការ​ចែក​ប័ណ្ណ​ព័ត៌មាន​នៅ​តាម​មន្ទីរ​គណបក្ស ជា​ការ​ខុស​ឆ្គង ហើយ​មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ថា​ប័ណ្ណ​នេះ​មិន​ចាំបាច់ ព្រោះ​អ្នក​បោះឆ្នោត​មាន​ព័ត៌មាន​ផ្ទាល់​ខ្លួន​នៅ​ក្នុង​បង្កាន់ដៃ​ចុះ​ឈ្មោះ​ហើយ។

ឆ្លើយតប​បញ្ហា​នេះ លោក រ៉ុង ឈុន បញ្ជាក់​ថា ប័ណ្ណ​ព័ត៌មាន​នេះ អ្នក​បោះឆ្នោត​មិន​អាច​យក​ទៅ​បោះឆ្នោត​បាន​ទេ គឺ​ចាំបាច់​ត្រូវ​កាន់​អត្តសញ្ញាណប័ណ្ណ​ពេល​ទៅ​បោះឆ្នោត ហើយ​ការ​ចែក​ប័ណ្ណ​ព័ត៌មាន​បោះឆ្នោត​លើក​នេះ គឺ គ..ប សម្រេច​ឲ្យ​មាន​ក្រុម​ចម្រុះ​ពី​មេ​ឃុំ រហូត​ដល់​មេ​ភូមិ តំណាង​គណបក្ស​នយោបាយ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ហើយ​ចែក​នៅ​កន្លែង​ប្រមូល​ផ្ដុំ​ណា​មួយ។

អគ្គលេខាធិការ គ..ប លោក ទេព នីថា ថ្លែង​ថា ការ​ចែក​តាម​របៀប​នេះ​មាន​លទ្ធផល​ល្អ​ជាង«ការ​ប្រគល់​ឲ្យ​អាជ្ញាធរ​ឃុំ-សង្កាត់​ចែក​នេះ គឺ​យើង​ធ្វើ​នៅ​ឆ្នាំ​២០០៦ ដែរ មុន​ការ​បោះឆ្នោត គឺ​យើង​ចែក​បាន ៧៦% បាន​ច្រើន​ជាង ហើយ​មុន​បោះឆ្នោត​ឆ្នាំ​២០០៧ យើង​បាន​ចែក​ដូច​យន្តការ​សព្វថ្ងៃ​នេះ ដែល​យើង​ឲ្យ​គណៈកម្មការ​ឃុំ-សង្កាត់​រៀបចំ​ការ​បោះឆ្នោត​ធ្វើ​ជា​ប្រធាន ឲ្យ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ធ្វើ​ជា​សមាជិក ហើយ​និង​ឲ្យ​តំណាង​គណបក្ស និង​សមាជិក អិន.ជី.អូ (NGO) ដែល​នៅ​ទីនោះ ចូលរួម​សង្កេត​មើល​ទាំងអស់​គ្នា ហើយ​ការ​ចែក​នេះ​មិន​សំដៅ​ទៅ​ការ​ចែក​តាម​ផ្ទះ​ទេ គឺ​ប្រមូល​ផ្ដុំ​ប្រជាពលរដ្ឋ​ឲ្យ​គាត់​មក​ប្រមូល​ផ្ដុំ​គ្នា​នៅ​កន្លែង​ណា​មួយ ហើយ​យើង​ចែក​ទាំងអស់​គ្នា​នៅ​ទីនោះ ហើយ​ការ​ចែក​បែប​នេះ គឺ​បាន​ទទួល​លទ្ធផល ៨១

លោក​បញ្ជាក់​ថា ការ​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​១៧ មេសា គ..ប ចែក​ប័ណ្ណ​ព័ត៌មាន​ដល់​អ្នក​បោះឆ្នោត​បាន​ចំនួន​ជាង ៥៧​ម៉ឺន​នាក់ (៥៧៨.០៥០​នាក់) គឺ​ស្មើ​នឹង​ជាង ៧% ហើយ (,៣៥%)

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក លិម គិមយ៉ា ផ្ដល់​យោបល់​ថា ការ​ផ្ដល់​ព័ត៌មាន​ដល់​អ្នក​បោះឆ្នោត គ..ប គួរ​ធ្វើ​បន្ថែម​តាម​ប្រព័ន្ធ​ទូរស័ព្ទ«ថ្មីៗ​នេះ ខាង​ក្រុមហ៊ុន​នៃ​ហិរញ្ញវត្ថុ​បាន​ផ្សាយ​តាម​ទូរស័ព្ទ។ ពេល​ដែល​ទូរស័ព្ទ​ទៅ​រោទ៍​ទៅ គេ​ថា​ក្រុមហ៊ុន​នេះ​មិន​មែន​របស់​រដ្ឋ​ទេ គឺ​ក្រុមហ៊ុន​របស់​ឯកជន។ ហេតុ​ដូច្នេះ យើង​ធ្វើ​អ៊ីចឹង​ដែរ​ទៅ។ យើង​ថា​ថ្ងៃ​ទី​៤ ខែ​មិថុនា ជា​ថ្ងៃ​បោះឆ្នោត សូម​ប្រជាពលរដ្ឋ​អញ្ជើញ​ទៅ​បោះឆ្នោត។ ទី​ពីរ យើង​ត្រូវ​ដឹង​ថា ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ទទួល​ប័ណ្ណ​បោះឆ្នោត ម្ល៉ោះ​ហើយ​យើង​ត្រូវ​ចែក​ឲ្យ​គ្នា​បាន​គ្រប់គ្រាន់»

លោក ទេព នីថា បញ្ជាក់​ថា ពេល​នេះ គ..ប បាន​ផ្ដល់​សារ​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ដោយ​មិន​អស់​ប្រាក់​តាម​រយៈ​លេខ ១២៨៥។ រីឯ​ការ​ចែក​ប័ណ្ណ​ព័ត៌មាន​បោះឆ្នោត គឺ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៧ មេសា ហើយ​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា។ ចំពោះ​អ្នក​ដែល​មិន​ទាន់​ទទួល​បាន​ប័ណ្ណ​ព័ត៌មាន​នេះ អាច​ទៅ​រក​បាន​នៅ​សាលា​ឃុំ-សង្កាត់​នៅ​ថ្ងៃ​ទី​២ ខែ​មិថុនា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មន្ត្រី​កម្ពុជា​អំពាវនាវ​ឲ្យ​ពលករ​ខ្មែរ​ធ្វើ​ការ​ធម្មតា​ខណៈ​ស្ថានការណ៍​ឧបទ្វីប​កូរ៉េ​កំពុង​តានតឹង

$
0
0

រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក អ៊ិត សំហេង លើក​ឡើង​ថា រាជ​រដ្ឋាភិបាល​បាន​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​អំពី​ការ​វិវឌ្ឍន៍​ស្ថានការណ៍​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ និង​បាន​ត្រៀម​នូវ​វិធីសាស្ត្រ​ចាំបាច់​សម្រាប់​គ្រប់គ្រង​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា នៅ​ទីនោះ។ នេះ​បើ​តាម​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​របស់​លោក អ៊ិត សំហេង។

ប្រភព​ដដែល​បន្ត​ថា រដ្ឋមន្ត្រី​ក្រសួង​ការងារ អំពាវនាវ​ឲ្យ​សាធារណជន ជាពិសេស​ឪពុក​ម្តាយ និង​ក្រុម​គ្រួសារ​ពលករ និង​ស្ត្រី​រៀបការ​ស្វាមី​កូរ៉េ ក៏ដូចជា​និស្សិត សូម​រក្សា​ភាព​នឹងន បន្ត​និរន្តរភាព​ការងារ​ជា​ធម្មតា។ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា នៅ​កូរ៉េ នឹង​បន្ត​តាមដាន​សភាពការណ៍ និង​ទំនាក់ទំនង​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​បន្ត​ទៀត។

ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​ក្នុង​ពេល​ដែល​លោក អ៊ិត សំហេង បាន​ដឹកនាំ​ប្រតិភូ​ចូលរួម​ពិធី​សង្ក្រាន្ត​ឆ្នាំ​ថ្មី​នៅ​ក្រុង​ស៊ូវ៉ុន នៃ​សាធារណរដ្ឋ​កូរ៉េ ដោយ​បាន​ជួប​ជាមួយ​ពលករ ស្ត្រី​រៀបការ​ស្វាមី​កូរ៉េ និស្សិត និង​កម្មសិក្សាការី​ដែល​រស់នៅ​ទីនោះ​ប្រមាណ ២​ម៉ឺន​នាក់។

មួយ​រយៈពេល​ចុង​ក្រោយ​នេះ ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ កំពុង​មាន​ភាព​តានតឹង​យ៉ាង​ខ្លាំង​រវាង​សហរដ្ឋ​អាមេរិក និង​កូរ៉េ​ខាង​ជើង ដោយសារ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​កុម្មុយនីស្ត​មួយ​នេះ។ នៅ​ថ្ងៃ​ទី​១៨ ខែ​មេសា នេះ កូរ៉េ​ខាង​ជើង នៅ​តែ​គំរាម​បាញ់​សាកល្បង​មីស៊ីល (Missile) ជា​រៀល​រាល់​សប្ដាហ៍ រាល់​ខែ និង​ឆ្នាំ​ដដែល ទោះ​បី​ជា​មាន​ការ​ថ្កោលទោស​ពី​សំណាក់​អន្តរជាតិ។ រីឯ​សហរដ្ឋ​អាមេរិក​វិញ ក៏​ព្រមាន​កូរ៉េ​ខាង​ជើង សូម​កុំ​ចង់​សាកល្បង​ជាមួយ​អាមេរិក ខណៈ​ពួក​គេ​មាន​ជំហរ​ដោះស្រាយ​ដោយ​សន្តិវិធី។

របាយការណ៍​របស់​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​កូរ៉េ​ខាង​ត្បូង ឲ្យ​ដឹង​ថា គិត​ត្រឹម​ដើម​ឆ្នាំ​២០១៧ នេះ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង មាន​ប្រមាណ​ជាង ៩​ម៉ឺន​នាក់ ដែល​ភាគច្រើន​ជា​ពលករ ស្ត្រី​រៀបការ​ទៅ​រស់នៅ​ជាមួយ​បុរស​ជនជាតិ​កូរ៉េ និង​និស្សិត​ដែល​កំពុង​បន្ត​ការ​សិក្សា​ថ្នាក់​មហាវិទ្យាល័យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ក្រសួង​មហាផ្ទៃ​ថា​ជនជាតិ​ម៉ុងតាញ៉ា​២៦​នាក់​ស្ម័គ្រ​ចិត្ត​ទៅ​វៀតណាម​វិញ

$
0
0

ក្រសួង​មហាផ្ទៃ នឹង​សម្របសម្រួល​ឲ្យ​ជន​ភៀស​ខ្លួន​ម៉ុងតាញ៉ា-វៀតណាម ចំនួន ២៦​នាក់ បាន​វិល​ទៅ​កាន់​ប្រទេស​កំណើត​វិញ បន្ទាប់​ពី​ម៉ុងតាញ៉ា​ទាំងនោះ​ពុំ​ទទួល​បាន​សិទ្ធិ​ជា​ជន​ភៀស​ខ្លួន។ ទោះ​យ៉ាង​ណា តំណាង​ជនជាតិ​ម៉ុងតាញ៉ា អះអាង​ថា ការ​ស្ម័គ្រ​ចិត្ត​ត្រឡប់​ទៅ​វិញ​នេះ ដោយសារ​ពួក​គេ​អស់​សង្ឃឹម​ថា​នឹង​គ្មាន​អ្នក​ណា​អាច​ជួយ​បាន។

តាម​គម្រោង ជនជាតិ​ម៉ុងតាញ៉ា​ទាំង ២៦​នាក់​នោះ នឹង​ត្រូវ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ បញ្ជូន​ពួក​គេ​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​វៀតណាម វិញ​នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា ខាង​មុខ​នេះ តាម​សំណើ​របស់​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន យូ.អិន.អេច្ឆ.ស៊ី.(UNHCR)

ប្រធាន​នាយកដ្ឋាន​ជន​ភៀស​ខ្លួន​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ លោក តាន់ សុវិជ្ជា អះអាង​ថា ជនជាតិ​ម៉ុងតាញ៉ា​ចំនួន ២៦​នាក់ បាន​ស្ម័គ្រ​ចិត្ត​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​ដោយ​ខ្លួន​ឯង ពុំ​មាន​ការ​ចាប់​បង្ខិតបង្ខំ​ឡើយ។ លោក​បន្ត​ថា អ្នក​ដែល​ស្ម័គ្រ​ចិត្ត​ត្រឡប់​ទៅ​វិញ​នោះ សុទ្ធតែ​បាន​ធ្លាក់​ការ​សម្ភាស​ដើម្បី​បាន​ឋានៈ ឬ​សិទ្ធិ​ជា​ជន​ភៀស​ខ្លួន ព្រោះ​ពួក​គេ​ពុំ​មាន​លក្ខណៈ​គ្រប់គ្រាន់៖ «»

នៅ​មុន​ពេល​បញ្ជូន​ទៅ​ប្រទេស​វៀតណាម វិញ​នោះ លោក តាន់ សុវិជ្ជា ឲ្យ​ដឹង​ដែរ​ថា អាជ្ញាធរ​បាន​នាំ​ខ្លួន​ជនជាតិ​ម៉ុងតាញ៉ា​ពីរ​នាក់​ប្ដី​ប្រពន្ធ​ទៅ​ទុក​នៅ​មជ្ឈមណ្ឌល​ថែទាំ​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដែល​មាន​ការ​គ្រប់គ្រង​តឹងរ៉ឹង។ ការ​ផ្លាស់ប្ដូរ​កន្លែង​នេះ លោក​ពន្យល់​ថា ដោយសារ​បារម្ភ​ខ្លាច​ពួក​គេ​រត់​គេច​ខ្លួន​បាត់​ដូច​អ្នក​ផ្សេង​ទៀត ព្រោះ​ពួក​គេ​បាន​ទាក់ទង​ជាមួយ​អ្នក​ដែល​បាន​រត់​គេច​ខ្លួន​មុនៗ៖ «»

ប្រធាន​នាយកដ្ឋាន​ជន​ភៀស​ខ្លួន​រូប​នេះ​ឲ្យ​ដឹង​ដែរ​ថា ជនជាតិ​ម៉ុងតាញ៉ា​ដែល​កំពុង​រស់នៅ​ក្នុង​លំនៅឋាន​បណ្ដោះអាសន្ន​ស្ថិត​ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ មាន​ចំនួន ៩១​នាក់ បន្ទាប់​ពី​មនុស្ស ៥០​នាក់​ផ្សេង​ទៀត​បាន​លួច​រត់​គេច​ខ្លួន​ទៅ​ប្រទេស​ថៃ។

មន្ត្រី​ផ្នែក​ព័ត៌មាន​សាធារណៈ​ប្រចាំ​តំបន់​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន អ្នកស្រី វីវៀន តាន់ (Vivian Tan) ឲ្យ​អាស៊ីសេរី​ដឹង​តាម​សារ​អេឡិចត្រូនិក (Email) ថា យូ.អិន.អេច្ឆ.ស៊ី.(UNHCR) ដឹង​ថា​អ្នក​ស្វែងរក​សិទ្ធិ​ជ្រក​កោន​មួយ​ចំនួន​ត្រូវ​បាន​ឃុំ​ខ្លួន។ យូ.អិន.អេច្ឆ.ស៊ី.អ មិន​គាំទ្រ​ការ​ឃុំ​ខ្លួន​អ្នក​សុំ​សិទ្ធិ​ជ្រក​កោន​នោះ​ទេ ហើយ​នៅ​ពេល​មាន​ករណី​ឃុំ​ខ្លួន​កើត​ឡើង ក្រុម​ការងារ​អ្នកស្រី​បាន​តស៊ូ​មតិ​នឹង​អាជ្ញាធរ ក្នុង​ការ​ធានា​ឲ្យ​មាន​ការ​ដោះលែង​ពួក​គេ​វិញ។

ដោយឡែក​ចំពោះ​គម្រោង​ក្រសួង​មហាផ្ទៃ បញ្ជូន​ជនជាតិ​ម៉ុងតាញ៉ា​ចំនួន ២៦​នាក់​វិញ អ្នកស្រី វីវៀន តាន់ បញ្ជាក់​ថា មិន​បាន​ដឹង​អំពី​ចំនួន​ជាក់លាក់​នោះ​ទេ តែ​ជម្រើស​ធ្វើ​មាតុភូមិ​និវត្តន៍​ដោយ​ស្ម័គ្រ​ចិត្ត​នៅ​តែ​បើក​ចំហ​សម្រាប់​អ្នក​ដែល​ជ្រើសរើស​ការ​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ។

រីឯ​តំណាង​ជនជាតិ​ម៉ុងតាញ៉ា​ដែល​កំពុង​រស់នៅ​ប្រទេស​ថៃ បាន​ប្រាប់​អាស៊ីសេរី​តាម​ទូរស័ព្ទ​ថា ថ្វីត្បិតតែ​អ្នក​ទាំង ២៦​នាក់ ស្ម័គ្រ​ចិត្ត​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​ក្តី ប៉ុន្តែ​ពួក​គេ​មិន​ត្រឡប់​ទៅ​ដោយ​រីករាយ​ឡើយ ដោយ​នៅ​តែ​ព្រួយ​បារម្ភ​ថា ពួក​គេ​នឹង​ត្រូវ​អាជ្ញាធរ​វៀតណាម ធ្វើ​ទុក្ខបុកម្នេញ​ចាប់​ដាក់​គុក​បំបិទ​សិទ្ធិ​សេរីភាព សិទ្ធិ​នយោបាយ និង​សាសនា ជាដើម។

តំណាង​ជនជាតិ​ម៉ុងតាញ៉ា​ដដែល​បន្ត​ថា ការ​វិល​ត្រឡប់​ទៅ​វិញ​នេះ គឺ​ដោយសារ​ក្រសួង​មហាផ្ទៃ ឲ្យ​ពួក​គាត់​ធ្លាក់​សម្ភាស ដូច្នេះ​ពួក​គេ​គ្មាន​សង្ឃឹម​ថា​នឹង​មាន​អ្នក​ជួយ​បាន​ឡើយ សូម្បី​តែ​ចង់​រត់​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ ក៏​មិន​អាច​ធ្វើ​បាន​ដែរ ដោយសារ​អាជ្ញាធរ​ខ្មែរ​ចាប់​ផ្ដើម​រឹត​បន្តឹង​ខ្លាំង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

តុលាការ​សម្រេច​ឃុំ​ខ្លួន​ស្ត្រី​ម្ចាស់​ហាង​ម៉ាស្សា​នៅខេត្ត​សៀមរាប​ពី​បទ​មនុស្សឃាត

$
0
0

តុលាការ​ខេត្ត​សៀមរាប​សម្រេច​ឃុំ​ខ្លួន​ស្ត្រី​ម្ចាស់​​ហាង​ម៉ាស្សា​ម្នាក់ នៅ​រសៀល​ថ្ងៃ​ទី១៨ មីនា ក្រោម​បទ​ចោទ មនុស្សឃាត​ដោយ​អចេតនា បន្ទាប់​ពី​មាន​ក្មេង​ស្រី​ម្នាក់​បាន​ស្លាប់​ដោយ​សារ​ភ្លើង​ឆក់ នៅ​មុខ​ហាង​ម៉ាស្សា​នោះ​ក្នុង​ពេល​លេង​បាច​ទឹក​ដាក់​គ្នា​នៅ​យប់​ចុង​ក្រោយ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ។ ទោះ​ជាយ៉ាងណា​សង្គម​ស៊ីវិល​រិះគន់​ សមត្ថកិច្ច​ថា មិន​បាន​ចុះ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ល្អិតល្អន់​នៅ​មុន​ថ្ងៃ​កើត​ហេតុ និង​ខ្វះ​ការ​ទទួល​ខុសត្រូវ​របស់​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ជាដើម។

អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្ត​សៀមរាប លោក យិន ស្រាង អះអាងនៅថ្ងៃទី១៨ មេសា ថា ស្ត្រី​ម្ចាស់​ហាង​ម៉ាស្សាឈ្មោះ បារាយ ស្ប៉ា (Baray Spa) គឺ​អ្នកស្រី មាស សុភក្ដិ គឺ​ជា​អ្នក​ទទួល​ខុសត្រូវ​តែ​ម្នាក់​គត់ ដែល​ត្រូវ​បាន​តុលាការ​ខេត្ត​សៀមរាប​សម្រេច​ឃុំ​ខ្លួន​នៅ​រសៀល​ថ្ងៃ​ទី១៨ មេសា បន្ទាប់​ពី​សមត្ថកិច្ច​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​តុលាការ។

ប្រធាន​ការិយាល័យ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប លោក ដួង សុខា ឲ្យ​អាស៊ីសេរិ​ដឹង​ថា ក្រោយ​ពី​មន្ត្រី​ជំនាញ​បាន​ពិនិត្យ​នៅ​កន្លែង​កើត​ហេតុ រក​ឃើញ​ថា ការ​ស្លាប់​របស់​ក្មេង​ស្រី​នេះ អាច​បណ្ដាល​ពី​ការ​ធ្វេស​ប្រហែល របស់​ម្ចាស់​ហាង​ដែល​ត​ភ្លើង​បំភ្លឺ​ខុស​បច្ចេកទេស ទើប​បណ្ដាល​ឲ្យ​ក្មេង​ស្រី​នោះ​ឆក់ ដោយ​ដួល​ទៅ​ទប់​នឹង​សសរ​សំយាប​រោង​មុខ​ហាង៖ «ធម្មតា​ខ្សែ​ភ្លើង​ហ្នឹង​គាត់​(ម្ចាស់​ហាង) បាន​ចេញ​ពី​ហាង​គាត់​មក ដោយ​គាត់​បាន​ដាក់​ខ្សែ​នឹង​ស៊ក​ទុយោ​ ដែល​មាន​ហ្រ្វី​ប្រអប់​៤​ជ្រុង​មួយ ដាក់​ក្បែរ​ស្លាក​ម៉ាស្សា​គាត់។ ពេល​ហ្នឹង​ខ្សែ​គាត់​ដោត​លើ​ឌុយ​លើ​ការ៉ូ​ហ្នឹង​​ឯង ដោយ​មិន​បាន​ព្យួរ​ឲ្យ​ផុត​ពី​ការ៉ូ​ទេ ហើយ​ពេល​ដែល​ទឹក​ដាម​ខ្លាំង​ទៅ ហើយ​មនុស្ស​ចង្អៀត​កកកុញ ប្រហែល​អាច​ជន​រងគ្រោះ​​ចូល​ទៅ​ទិញ​អាហារ ឬ​ស្ប៉ា​យ៉ាងម៉េច! គាត់(ជនរងគ្រោះ) ទៅ​ជាន់​ប្រអប់​ហ្វ្រី​ហ្នឹង។ យើង(មន្ត្រី​ជំនាញ) ពិនិត្យ​ទៅ​ប្រអប់​ហ្វ្រី​ហ្នឹង​មាន​ស្នាម​បែក​ថ្មី ហើយ​ខាង​បច្ចេកទេស​សន្និដ្ឋាន​ថា ប្រហែល​ជា​ជាន់ ដោយសារ​ស្នាម​កែង​ជើង​ជនរងគ្រោះ​មាន​ស្នាម​ឆក់»

លើស​ពី​នេះ លោក ដួង សុខា បន្ថែម​ថា តាម​ចម្លើយ​បងស្រី​ម្នាក់​របស់​ជនរងគ្រោះ​ឲ្យ​ដឹង​ថា នាង​ក៏​ឆក់​ដែរ ខណៈ​នាង​នៅ​ក្បែរ​​ប្អូនស្រី​ដែល​ខ្សែ​ភ្លើង​ឆក់​នោះ ប៉ុន្តែ​នាង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ទាន់ ដោយ​មិត្តភ័ក្ដិ។

អាស៊ីសេរី​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ក្រុម​គ្រួសារ​របស់​ក្មេង​ស្រី​ដែល​ឆក់​ស្លាប់​​នោះ​ទេ នៅ​​ថ្ងៃ​ទី១៨ មេសា នេះ ដោយ​ពួកគេ​កំពុង​រវល់​ធ្វើ​ពិធី​បុណ្យ​សព។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​យប់​រលង​អាធ្រាត្រ​ថ្ងៃ​ចុង​ក្រោយ នៃ​ពិធី​បុណ្យ​ចូលឆ្នាំ នៅ​លើ​ផ្លូវ​ផាប់​​​​ស្ទ្រីត(Pub Street) តំបន់​​ផ្សារ​ចាស់ កណ្ដាល​ទី​ក្រុង​សៀ​ម​រាប ខណៈ​ហ្វូង​មនុស្ស​ជាច្រើន​កុះ​ករ​កំពុង​ប្រជ្រៀតគ្នា​​​លេង​​ជះ​ទឹក និង​ប៉ាត​ម្សៅ។

ទោះជាយ៉ាងណាក៏ដោយ​ចំណាត់​ការ​របស់​សមត្ថកិច្ច ដែល​បញ្ជូន​ស្ត្រី​ម្ចាស់​ហាង​ទៅ​តុលាការ​នៅ​ពេល​នេះ បាន​រង​ការ​រិះគន់​ថា សមត្ថកិច្ច​មិន​ចុះ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ល្អិតល្អន់​នៅ​មុន​ថ្ងៃ​កើត​ហេតុដូច​ករណី​ស្លាប់​នៅ​កោះពេជ្រ​ជាដើម។

អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ម្នាក់​គឺ​លោក ប៉ីប៉ីឌី (PeyPey Dy) បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក ដោយ​រិះគន់​ថា ហេតុអ្វី​បាន​សមត្ថកិច្ច​មិន​ត្រួត​ពិនិត្យ​ឲ្យ​បាន​ល្អិតល្អន់​នៅ​មុន​ថ្ងៃ​កើត​ហេតុ។ «ចេះ​តែ​មាន​ហើយ ខ្ញុំ​ដឹង​ថា វា​ជា​ច្បាប់ តែ​គេ​ម្ចាស់​ហាង​គ្មាន​ដឹង​អី​សោះ ទើប​តែ​មាន​រឿង​បាន​មក​ចាប់​គ្នា​ថា​ធ្វេស​ប្រហែស ចុះ​មុន​ថ្ងៃ​ចូលឆ្នាំ ម៉េច​អស់​លោក​អាជ្ញាធរ​មិន​ចុះ​ត្រួត​ពិនិត្យ​អោយ​ល្អិន​ល្អន់​ទៅ ម៉េច​បាន​ចាំ​ទាល់​តែ​មាន​រឿង​កើត​ឡើង​ទើប​មក​រក​រឿង​គ្នា! អាណិត​ម្ចាស់​ហាង! ចុះ​ករណី​កោះពេជ្រ តើ​គួរ​ចាប់​អ្នក​ណា

កាល​ពី​ឆ្នាំ​២០១០ ចំ​ថ្ងៃ​ចុងក្រោយ​នៃ​ព្រះរាជពិធី​បុណ្យ​អុំទូក មាន​មនុស្ស​យ៉ាង​ហោច​ណាស់ ៣៥៣​នាក់​ស្លាប់ និង​៣៩៣​នាក់​រង​របួស នៅ​លើ​ស្ពាន​ពេជ្រ ខណៈ​អ្នក​រស់​ពី​ការ​ស្លាប់​​មិន​បាន​ដឹង​ថា ហេតុការណ៍​នេះ​បណ្ដាល​ពី​អ្វី​ឲ្យ​ពិត​ប្រាកដ​ទេ ដោយ​ត្រឹម​លឺ​ពី​អ្នក​នៅ​ជាប់​លើ​ស្ពាន​ជាមួយ​គ្នា​ស្រែក​ថា ឆក់​ជាដើម។ ចំណែក​អាជ្ញាធរ​មិន​បាន​ស៊ើបអង្កេត​រក​មូលហេតុ​ឡើយ ដោយ​បាន​ត្រឹម​អះអាង​ថា ជា​ឧបទ្ទវហេតុ​រត់​ជាន់​គ្នា​ស្លាប់​តែ​ប៉ុណ្ណោះ ហើយ​ក៏​គ្មាន​មន្ត្រី​ណាមួយ​ទទួល​ខុស​ត្រូវ​ឡើយ ក្រៅ​តែ​ពី​ផ្ដល់​សំណង​ដល់​គ្រួសារ​ជនរងគ្រោះ។

ចំណែក​មន្ត្រី​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ប្រចាំ​ខេត្ត​សៀមរាប លោក ចាន់ ចំរើន ឲ្យ​ដឹង​ថា ការ​ស្លាប់របស់ក្មេងស្រី​នេះ​បណ្ដាល​ពី​ការ​ធ្វេសប្រហែស​របស់​អ្នក​ពាក់ព័ន្ធ​ទាំងអស់​រាប់​ទាំង​អាជ្ញាធរ និង​វិស័យ​ឯកជន ជា​ពិសេស​គឺ​អាជ្ញាធរ​​តែ​ម្ដង ដែល​មិន​បាន​ត្រួតពិនិត្យ​​ឲ្យ​បាន​ត្រឹមត្រូវ​ពី​សុវត្ថិភាព​នៅ​ទី​សាធារណៈ​ដូចនេះ៖ «ការ​ស្លាប់​របស់​ក្មេង​ស្រី​នេះ ខ្ញុំ​ពិត​ជា​សោកស្ដាយ​មែនទែន ដោយ​សារ​មក​ចូលរួម (លេង​កម្សាន្ត​នៅ​ខេត្ត​សៀមរាប) នេះ។ សូម​ឲ្យ​សមត្ថកិច្ច​ប្រើប្រាស់​ជំនាញ​របស់​ខ្លួន និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់​គឺ​ផ្ដល់​យុត្តិធម៌​ដល់​ក្មេង​ស្រី និង​ស្ត្រី​ម្ចាស់​ហាង។ គេ​ហៅ​ថា បើ​មាន​វិមតិសង្ស័យ​ត្រូវ​បាន​លើ​ជនជាប់ចោទ ហើយ​រាល់​ការ​ស៊ើបអង្កេត​ទាំងអស់​ ខ្ញុំ​សុំ​ឲ្យ​មាន​តម្លាភាព និង​ស្នើ​ភាព​គ្នា​ចំពោះ​មុខ​ច្បាប់»

ហេតុការណ៍​ឆក់​ស្លាប់​មនុស្ស​នេះ សមត្ថកិច្ច​​ចាត់​ទុក​ថា គឺជា​គ្រោះថ្នាក់ ដែល​​មិន​ធ្លាប់​មាន​​​នៅ​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ នៅ​ពេល​ដែល​មាន​មនុស្ស​ជាង​១លាននាក់ បាន​មក​លេង​កម្សាន្ត​នៅ​ខេត្ត​សៀមរាប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Viewing all 11174 articles
Browse latest View live