Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all 11174 articles
Browse latest View live

របបក្រុងភ្នំពេញ បញ្ជា​ឲ្យ​ក្រុម​ហ៊ុនអ៊ីនធឹណេត រាំង​ខ្ទប់​គេហទំព័រ​សារ​ព័ត៌មាន​ជាង ១០ មិន​ឲ្យ​មើល​ឃើញ នៅ​អំឡុង​ពេល​បោះ​ឆ្នោត

$
0
0

របបក្រុងភ្នំពេញ បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​អ៊ីនធឹណេត​រាំង​ខ្ទប់ ឬ ប្លុក (block) អសយដ្ឋាន​គេហទំព័រ​​សារ​ព័ត៌មាន​ជាង ១០ មិន​ឲ្យ​បើក​មើល​ឃើញ រយៈ​ពេល ២​ថ្ងៃ នៅ​ក្នុង​​ពេល​របប​មួយ​នេះ កំពុង​រៀបចំ​ការ​បោះ​ឆ្នោត​ដ៏​ចម្រូង​ចម្រាស​មួយ។ សង្គម​ស៊ីវិល​ហៅ​ទង្វើ​នេះ​ថា ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព របស់​​​​ពលរដ្ឋ នៅ​ពេល​បោះ​ឆ្នោត។ អ្នក​វិភាគ​ថា របប​ក្រុង​ភ្នំពេញ​ភ័យ​ខ្លាច ពលរដ្ឋ​បាន​ដឹង​ព័ត៌មាន​ពិត ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ទើប​លាប​ពណ៌ ដើម្បី​រាំង​ខ្ទប់​គេហទំព័រ​ទាំង​នោះ។

អ្នក​នាំ​ពាក្យ​និយ័តករ​ទូរគមនាគមន៍​កម្ពុជា លោក អ៊ឹម វុត្ថា បញ្ជាក់​ប្រាប់​អាស៊ី​សេរី នៅ​ថ្ងៃ​ទី២៨ កក្កដា​ថា ក្រសួង​ទូរគមនាគមន៍ បាន​បញ្ជា​ឲ្យ​បិទ​គេហទំព័រ ឬ វ៉ឹបសៃត៍ (Website) ជាង ១០ ដោយ​សារ​តែ​គេហទំព័រ​មួយ​ចំនួន​នេះ បាន​ធ្វើ​ខុស​ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត ត្រង់​មាត្រា ៧២ និង​មាត្រា ១៤២។ លោក អ៊ឹម វុត្ថា អះ​អាង​ថា របប​ក្រុង​ភ្នំពេញ ធ្លាប់​បាន​ជូន​ដំណឹង​ព្រមាន​រួច​ហើយ ទៅ​គេហទំព័រ​ទាំង​អស់ តាម​រយៈ​ប្រកាស​អន្ដរ​ក្រសួង​លេខ ១៧០ ចុះ​កាល​ពី​ថ្ងៃ​ទី២៨ ខែ​ឧសភា ដើម្បី​ព្រមាន​ពី​ការ​បិទ ឬ​រាំង​ខ្ទប់​គេហទំព័រ​ណា ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​ខុស​ច្បាប់​នៅ​កម្ពុជា។

មន្ត្រី​ជាន់ខ្ពស់នៃ​របប​លោក ហ៊ុន សែន ៣​នាក់ គឺ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធិ រដ្ឋ​មន្ត្រី​​ក្រសួង​មហាផ្ទៃ លោក ស ខេង និង​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក ត្រាំ អ៊ីវតឹក បាន​នាំគ្នា​ចេញ​សេចក្ដីប្រកាស​អន្តរក្រសួង​មួយ ស្ដីពី​ការគ្រប់គ្រង​ផ្សព្វផ្សាយ​តាម​គេហទំព័រ និង​​បណ្ដាញ​ទំនាក់ទំនង​សង្គម ដែល​ដំណើរការ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

ប្រកាស​អន្តរក្រសួង​ចុះ​កាល​បរិច្ឆេទ​ថ្ងៃ​ទី​២៨ ឧសភា តែត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​០៤ មិថុនា កន្លង​ទៅ មន្ត្រី​ជាន់​ខ្ពស់ទាំង​៣ បាន​កំណត់​តួនាទី​គ្នា​ថា ក្រសួង​ព័ត៌មាន​ជា​អ្នកគ្រប់គ្រង​ការ​ចេញផ្សាយ​តាម​​​ប្រព័ន្ធ​អេឡិចត្រូនិច ខ្លឹមសារ​ទាំងស្រុង សារ​ជា​អក្សរ សំឡេង រូបភាព វីដេអូ ឬ​ទម្រង់​ផ្សេងៗ ជាដើម​។ ចំណែក​ក្រសួង​ប្រៃសណីយ៍ ត្រូវ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​សេវា​អ៊ីនធឺណិត​ទាំងអស់ មានកម្ម​វិធី​សូហ្វវ៉ែ (Software) និង​បំពាក់​កម្មវិធី​គ្រប់គ្រង​អ៊ីនធឺណិត ដើម្បី​ងាយស្រួល​ក្នុង​ការ​ត្រង​ច្រោះ (Filter) ឬ​រាំង​ខ្ទប់ (Block) គេហទំព័រ ឬ​គណនី (Account) ឬ ទំព័រ (Page) របស់​បណ្ដាញ​ទំនាក់ទំនង​សង្គម ដែល​ធ្វើ​អាជីវកម្ម ឬ​ការផ្សាយ​ណា ដែល​ពួកគេ​យល់​ថា ល្មើស​ច្បាប់។ ក្រសួង​ទាំង​ពីរ​នេះ ក៏​ត្រូវ​សហការ​ជាមួយ​ស្ថាប័ន​ដទៃ​ទៀត ដើម្បី​រាំង​ខ្ទប់ ឬ​បិទ​គេហទំព័រ ឬ​បណ្ដាញ​សង្គម​ណា ដែល​ធ្វើ​អាជីវកម្មខុស​ច្បាប់ ឬ​ផ្សាយ​ល្មើស​ច្បាប់ ដែល​មាន​លក្ខណៈ​ញុះញង់ បំបែកបំបាក់​សាមគ្គីភាព ការ​រើសអើង ចេតនា​បង្ក​ចលាចល ដែល​បណ្ដាល​ឲ្យ​មាន​ការ​អន្តរាយ​ដល់​សន្តិសុខ​ជាតិ ប្រយោជន៍​សាធារ​ណៈ និង​សណ្ដាប់ធ្នាប់​សង្គម​ជា​ដើម។ រីឯ​ក្រសួង​មហាផ្ទៃ ជា​អ្នក​បង្ក្រាប​រាល់​សកម្មភាព​ទាំង​អស់​នោះ។

មុន​កាល​ប្រកាស​អន្តរក្រសួង​នេះ អាជ្ញាធរ​ក្រុងភ្នំពេញ​ធ្លាប់​បាន​ធ្វើ​សកម្មភាព​បង្ក្រាប​បែប​នេះ ម្ដង​រួច​ហើយ ទៅ​លើ​គេហទំព័រ​សារព័ត៌មាន​ឯករាជ្យ ឌឹ ខេមបូឌា ដេលី (The Cambodia Daily) គឺ​ក្រោយ​ពេលអគ្គនាយកដ្ឋាន​ពន្ធដារ បង្ខំ​ឲ្យ​បិទ​កាសែត​នេះ ក្រសួង​ប្រៃសណីយ៍ បាន​បង្គាប់​ឲ្យ​ក្រុម​ហ៊ុនអ៊ីនធឺណិត​ទាំងអស់​នៅ​កម្ពុជា ត្រូវ​ធ្វើការ​រាំង​ខ្ទប់ មិន​ឲ្យ​អ្នកប្រើប្រាស់​អ៊ីនធឺណិត មើល​ឃើញ​គេហ​ទំព័រ និង​ទំព័រ​ហ្វេសប៊ុក របស់​កាសែត​ឯករាជ្យ​មួយ​នេះ ខណៈ​ដែល​របប​ក្រុង​ភ្នំពេញ បាន​ប្ដឹង​ម្ចាស់​​កាសែត ទៅ​តុលាការ​ក្នុង​របប​ក្រុងភ្នំពេញ។

នៅ​ក្នុង​បញ្ជី​មួយ មាន​ត្រា​ក្រសួង​ព័ត៌មាន ដែល​អាស៊ី​សេរី​ទទួល​បាន​បញ្ជាក់​ថា គេហទំព័រ​ដែល​រង​ការ​បញ្ជា​ឲ្យ​បិទ ឬ​រាំង​ខ្ទប់ មិន​ឲ្យ​មើល​ឃើញ​នៅ​កម្ពុជា មាន​ចំនួន ១៥ ក្នុង​នោះ​មាន​គេហទំព័រ​វិទ្យុ​អាស៊ី​​សេរី (RFA) គេហទំព័រ​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) គេហ​ទំព័រ​វិទ្យុ​សំឡេង​ព្រះសង្ឃ​ឯករាជ្យ គេហទំព័រ​គណបក្ស សង្គ្រោះ​ជាតិ និង​គេទំព័រ​មួយ​ចំនួន​ទៀត។

អាស៊ីសេរី​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន លោក អ៊ុក គឹមសេង បាន​នៅ​ទេ នៅ​ថ្ងៃ​ទី២៨ កក្កដា។ ប៉ុន្ដែ​នៅ​រាល់​លើក​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត ក្រោម​ការ​ក្ដោបក្ដាប់​របស់​លោក ហ៊ុន សែន កន្លង​មក របប​មួយ​នេះ តែង​បាន​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ដូច​​ជា បញ្ជា​​មិន​ឲ្យ​វិទ្យុ​អេហ្វអឹម (FM) ក្នុង​ស្រុក ផ្សាយ​បន្ដ​ព័ត៌មាន​នៃ​វិទ្យុ​អាស៊ី​សេរី (RFA) វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) ជា​ដើម ក្រោម​ហេតុផល​ផ្សេងៗ។

ជុំវិញការ អះអាង ពីមន្ត្រី​ជាន់​ខ្ពស់​នៃ​របប​ក្រុង​ភ្នំពេញ​ថា គេហទំព័រ​ជាង ១០​នេះ បាន​ធ្វើ​ខុស​ច្បាប់​បោះ​ឆ្នោត​ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក ហង្ស ពុទ្ធា បញ្ជាក់​ប្រាប់​អាស៊ី​សេរី​ថា គ..ប ពិត​ជា​ធ្លាប់​ធ្វើ​សំណើសុំ​ឲ្យ​ក្រសួង​មាន​សមត្ថកិច្ច​ទប់​ស្កាត់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណា ដែល​ផ្សព្វផ្សាយ​ធ្វើ​ឲ្យ​ពលរដ្ឋ​យល់​ច្រឡំ​លើ​ការ​បោះ​ឆ្នោត​ពិត​មែន។ ប៉ុន្ដែ​មិន​បាន​ចុច​ចំ​ឈ្មោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ណា​ទេ ដោយ​ទុក​លទ្ធភាព​ឲ្យ​ក្រសួង​មាន​សមត្ថកិច្ច​ជា​អ្នក​ពិនិត្យ។ លោក ហង្ស ពុទ្ធា បន្ដ​ថា ការ​បិទ ឬ​រាំង​ខ្ទប់​គេហទំព័រ​សារព័ត៌មាន​ទាំង​នោះ មិន​ប៉ះ​ពាល់​ដល់​រៀបចំ​ការ​បោះ​ឆ្នោត ដែល គ..ប គ្រោង​ទុក​ទេ។

អ្នកឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា ធ្លាប់​បារម្ភ​ថា ប្រកាស​អន្ដរ​ក្រសួង ដែល​មាន​ចេតនា​បិទ ឬ​រាំង​ខ្ទប់ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អន្ដរក្រសួង​នោះ ជា​ចេតនា​ក្នុង​ការ​បំបិទ​ការ​ចែក​ផ្សាយ​ព័ត៌មាន ក្នុង​ពេល​បោះ​ឆ្នោត។

ចំណែក​អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​វិញ គឺ​ប្រធាន​អង្គការ ខុមហ្វ្រែល លោក គល់ បញ្ជា បាន​លើក​ឡើង​ក្នុង​ហ្វេសប៊ុក​លោក​ថា បន្ថែម​លើ​បញ្ហា​កំពុង​មាន ការ​បោះឆ្នោត និង​លទ្ធផល​ឆ្នោត អាច​ខ្វះ​តម្លាភាព និង​សុចរិតភាព ព្រោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​គេហទំព័រ​របស់​ពួក​គេ ត្រូវ​បាន​បិទ។

នាយកប្រព័ន្ធផ្សព្វផ្សាយ នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ហៅ​កាត់​ថា វីអូឌី (VOD) លោក ណុប វី បង្ហាញ​ការ​ខក​ចិត្ត​នៅ​ពេល​ឃើញ​របប​ក្រុង​ភ្នំពេញ រាំង​ខ្ទប់​គេហទំព័រ​សារ​ព័ត៌មាន​ឯករាជ្យ។ លោក ណុប វី យល់​ថា ការ​រាំង​ខ្ទប់​គេហទំព័រ​ទាំង​នេះ នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​ម្ចាស់​ឆ្នោត កាន់​តែ​ខ្វះ​ព័ត៌មាន​បន្ថែម​ទៀត ខណៈ​មុន​ការ​បោះ​ឆ្នោត​ឆ្នាំ២០១៨ មាន​ការ​រឹតត្បិត​សេរីភាព​សារ​ព័ត៌មាន។

លោក ណុប វី ហៅ​ការ​រាំង​ខ្ទប់​គេហទំព័រ​របស់​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ថា ជា​រឿង​អយុត្តិធម៌ ព្រោះ​អង្គការ​មួយ​នេះ បាន​ក្លាយ​ជា​អង្គការ​ស្រប​ច្បាប់​មួយ ក្នុង​ចំណោម​អង្គការ​ជាង ១.០០០​អង្គការ ដែល​បាន​ចុះ​បញ្ជី​ត្រឹមត្រូវ​នៅ​ក្រសួង​មហាផ្ទៃ។

សមាជិកក្រុមអ្នកវិភាគវ័យក្មេង លោក បុង ដែត យល់​ថា របប​ក្រុង​ភ្នំពេញ ឬ​គណបក្ស​កាន់​អំណាច​ភ័យ​ខ្លាច ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ទើប​មាន​ការ​លាប​ពណ៌ ដើម្បី​ដាក់​បន្ទុក និង​រាំង​ខ្ទប់​គេហទំព័រ​ទាំង​នោះ។ លោក បុង ដែត សង្គេត​ឃើញ​ថា នៅ​រាល់​ពេល​បោះ​ឆ្នោត​របប​ក្រុង​ភ្នំពេញ​តែង​ធ្វើ​ទុក្ខ​បុក​ម្នេញ​បែប​នេះ ទើប​បណ្ដាល​ឲ្យ​ពលរដ្ឋ​យល់​ថា ការ​បោះ​ឆ្នោត មិន​ត្រឹមត្រូវ មិន​ប្រក្រតី។ ប៉ុន្ដែ ទោះ​យ៉ាង​ណា​អ្នក​វិភាគ​ថា នៅ​ពេល​ដែល​របប​មួយ​ខិតខំ​គាប​សង្គត់ បំបិទ​សិទ្ធិ​សេរីភាព ពលរដ្ឋ​នឹង​កាន់​តែ​រើ​បម្រះ​កាន់​តែ​ខ្លាំង។

ក្រុម​មេ​ដឹក​នាំ​នៃ​របប​ក្រុង​ភ្នំពេញ បាន​ចាប់​ផ្ដើម​ធ្វើ​ទុក្ខ​បុក​ម្នេញ ឬ​បំបិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ បណ្ដេញ​សង្គម​ស៊ីវិល​ឯករាជ្យ​ចេញ​ពី​កម្ពុជា តាំង​ពី​កំឡុង​ឆ្នាំ២០១៧ គឺ​ក្រោយ​ពេល ដែល​គណបក្ស​កាន់​អំណាច បាន​ធ្លាក់​ប្រជាប្រិយភាព​ខ្លាំង នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់ កាល​ពី​ឆ្នាំ២០១៧៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


គ.ជ.ប ឃាត់​ខ្លួន​មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត​ម្នាក់​មក​សាកសួរ​អំពី​រឿង​លួច​ចាក់​ផ្ទេរ​ទឹក​ខ្មៅ​ជ្រលក់​ម្រាម​ដៃ

$
0
0

គណៈកម្មាធិការជាតិរៀបចំការ​បោះ​ឆ្នោត និង​សមត្ថកិច្ច នៅ​ថ្ងៃ​ទី ២៨ កក្កដា​នេះ បាន​ឃាត់​ខ្លួន​មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត​ម្នាក់ នៅ​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ បន្ទាប់​ពី​សង្ស័យ​ថា មន្ត្រី​រូប​នោះ បាន​លួច​ចាក់​ផ្ទេរ​ទឹក​ខ្មៅ​ជ្រលក់​ម្រាម​ដៃ​ទុក​ប្រើប្រាស់​ក្នុង​ចេតនា​មិន​ល្អ។

អ្នក​នាំ​ពាក្យ គ..ប លោក ហង្ស ពុទ្ធា ឱ្យ​ដឹង​ថា អ្នក​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​យក​ទៅ​សាកសួរ​នោះ មាន​ឈ្មោះ ជា សុធារី មាន​តួនាទី​ជា​អនុប្រធាន​ការិយាល័យ​បោះ​ឆ្នោត​លេខ ១៤០១ ស្ថិត​ក្នុង​សាលា​បឋមសិក្សា​ត្រពាំង​ក្រសាំង ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ។ លោក​ថា គ..ប មិន​ទាន់​សម្រេច​យ៉ាង​ណា​នៅ​ឡើយ​ទេ ចំពោះ​ករណី​នេះ ប៉ុន្តែ​លោក​ថា ស្ត្រី​រូប​នោះ​មិន​អាច​បន្ត​ការងារ​ជា​មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត​ទៀត​បាន​ទេ ព្រោះ​សកម្មភាព​នេះ​អា​ចធ្វើ​ឱ្យ​បាត់​ទំនុក​ចិត្ត​ក្នុង​ការ​បោះ​ឆ្នោត៖

«ហេតុការណ៍ គឺ​ស្រ្តី​ឈ្មោះ ជា សុធារី ហ្នឹង​ឯង គាត់​ជា​អនុប្រធាន​ការិយាល័យ នៅ​ពេល​ដែល​រៀបចំ​ការិយាល័យ​រួច​រាល់​ហើយ គាត់​លួច​ចូល​ទៅ ដើម្បី​ចាក់​រំលែក​យក​ទឹក​ខ្មៅ។ មើល​ទៅ​ទំនង​ជា​គាត់​ចង់​យក​ទៅ​ឱ្យ​អ្នក​ដែល​មិន​ទៅ​បោះ​ឆ្នោត សម្រាប់​ជ្រលក់​ម្រាម​ដៃ ដើម្បី​បញ្ជាក់​ថា បាន​ទៅ​បោះ​ឆ្នោត​ហើយ»

លោក ហង្ស ពុទ្ធា អះអាង​ថា គ..ប កំពុង​សាកសួរ​មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត​រូប​នោះ ដើម្បី​ឱ្យ​ដឹង​កាន់​តែ​ច្បាស់​ថា តើ​សកម្មភាព​របស់​គាត់​ធ្វើ​ឡើង​ដោយ​ឯក​ឯង ឬ​មាន​ការ​រៀបចំ​ជា​ប្រព័ន្ធ ដើម្បី​បង្ក​ការ​រំខាន​ដល់​ដំណើរ​ការ​បោះ​ឆ្នោត។ បន្ទាប់​ពី​នេះ ទើប គ..ប មាន​វិធានការ​ផ្សេង​ទៀត​លើ​មន្ត្រី​រូប​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នក​វិភាគ ព្រមាន​ពី​កំណើន​សេដ្ឋកិច្ច​ថយ​ចុះ ដោយសារ​បោះ​ឆ្នោត​ចម្រូងចម្រាស

$
0
0

អ្នកវិភាគនយោបាយ និងសេដ្ឋកិច្ច បាន​ព្រមាន​អំពី​ការ​ថយ​ចុះ​កំណើន​សេដ្ឋកិច្ច​នៅ​ក្នុង​ឆ្នាំ​២០១៨ ដោយសារ​តែ​សកម្មភាព​អាជីវកម្ម និង​ការ​វិនិយោគ​លើ​គ្រប់​វិស័យ រង​ឥទ្ធិពល​ពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៦ ប្រព្រឹត្តទៅទាំង​ចម្រូងចម្រាស។ ភាព​ចម្រូងចម្រាស ព្រោះ​តែ​គណបក្ស​កាន់​អំណាច បាន​រំលោភ​សិទ្ធិមនុស្ស បំផ្លាញ​លិទ្ធិ​ប្រជាធិបតេយ្យ បន្ទាប់​ពី​រំលាយ​គណបក្ស សង្គ្រោះ​ជាតិ និង​ធ្វើ​ទុក្ខ​បុក​ម្នេញ​ធ្ងន់ធ្ងរ ទៅ​លើ​ក្រុម​អ្នក​និយម​ប្រជាធិបតេយ្យ។

ស្ថាប័ន​ស្រាវជ្រាវ​មួយ​ចំនួន​ បាន​ព្យាករ​កំណើន​សេដ្ឋកិច្ច​នៅ​ឆ្នាំ​២០១៨ ថា អាចនឹងមាន​កំណើនទាបជាង ៧% ដោយសារតែវិស័យ​សំខាន់ៗ​មួយ​ចំនួន ដែល​ជួយ​ជ្រោមជ្រែងកំណើនសេដ្ឋកិច្ចមាន ដូច​ជា​កាត់​ដេរ សំណង់ កសិកម្ម​ជា​ដើម ​ហាក់​ដូច​ជា​ទទួល​ឥទ្ធិពល​អាក្រក់​ពី​ភាព​មិន​ច្បាស់​លាស់​ខាង​ផ្នែក​នយោបាយ។ បច្ចុប្បន្នគណបក្សកាន់​អំណាច កំពុង​រៀបចំ​ការ​បោះ​ឆ្នោតទាំងចម្រូងចម្រាស់ ខណៈបក្សបក្សប្រឆាំង ស្រែកតវ៉ាប្រឆាំងការ​បោះ​ឆ្នោត​នៅ​ក្រៅ​ប្រទេសយ៉ាងកក្រើកដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ និង​អ្នក​​វិនិយោគ​នៅ​តាម​វិស័យ​ដែល​ចូល​រួម​ក្នុង​កំណើន​សេដ្ឋកិច្ច ភ័យ​ខ្លាច​ចំពោះ​ស្ថានភាព​នយោបាយ​ដែល​កើត​មាន​ជម្លោះ​ណា​មួយ​នៅ​ប្រទេស​កម្ពុជា។

ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា លោកអាត់ ធន់ មាន​ប្រសាសន៍ថា  វិស័យកាត់ដេរពីឆ្នាំ២០១៦ មកដល់បច្ចុប្បន្ន​នេះ នៅ​តែ​រក្សា​កំណើន​នាំ​ចេញ​ធម្មតា ពោលគឺ ៦ខែ​ដើម​ឆ្នាំ​នេះ វិស័យកាត់ដេរនាំចេញចំនួនជាង ៤ពាន់​លាន​ដុល្លារ ។ លោក​ព្យាករ​ថា ប្រសិន​បើ​បញ្ហា នយោបាយ​មិន​ប៉ះ​ពាល់​ទេ គឺ​ការ​នាំ​ចេញ​អាច​ឈាន​ដល់​ជិត ៨ពាន់​លាន​ដុល្លារ។ ទោះយ៉ាងណាក្តី លោក ឲ្យដឹងដែរថា តាមរបាយការណ៍របស់ក្រសួងការងារ និងអ្វីដែលលោកបានដឹង គឺមាន​រោងចក្រ​ប្រមាណ ១០ បាន​បិទ​ទ្វារ​មួយ​រយៈ​ចុង​ក្រោយ​នេះ ក្រោម​ហេតុផល​ផ្សេងៗ ដូច​ជា ​រុះរើ​រោងចក្រ​ពី​រាជធានី​ទៅ​ខេត្ត ក្រុមហ៊ុន​មាន​គំនិត​ទុច្ចរិត​មិន​ចង់​បង់​អតីតភាព​ការងារ​ខ្លះ​ទៀត​ថៅកែ​ចាញ់​ល្បែង និង​មាន​កត្តា​នយោបាយ​រួម​ផ្សំ​ដែរ៖«»

ទន្ទឹមគ្នានេះ លោក អាត់ ធន់ ព្រមានដែរថា អ្វី​ដែល​កាន់​តែ​ព្រួយ​បារម្ភ​ធំ​នោះ គឺប្រសិនបើសហភាព អ៊ឺរ៉ុប ឈានដំណាក់កាលផ្តាច់ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) នឹង​មានផលប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យ កាត់​ដេរ ដែលបានផ្តល់ការងារ និង​ប្រាក់​ចំណូល​ដល់​កម្មករ​ជាង ៨សែន​នាក់នៅទូទាំងប្រទេស៖ «»

អ្នក​វិភាគសេដ្ឋកិច្ច​កម្ពុជា តែងតែទទួល​ស្គាល់​ថា វិស័យ​ដែល​រង​ឥទ្ធិពល​អាក្រក់​ពី​អស្ថិរភាព​នយោ បាយ គឺ​វិស័យ​កាត់​ដេរ។ ការ​ប៉ះពាល់​ដល់​វិស័យ​នេះ នឹង​ធ្វើ​ឲ្យ​អ្នក​ពាក់ព័ន្ធ​ជា​ច្រើន​បាត់​បង់​ប្រាក់​ចំណូល ដោយសារ​តែ​វិស័យ​កាត់​ដេរ​អាច​រក​បាន​ទំហំ​ទឹក​ប្រាក់​ច្រើន​ជាង​វិស័យ​ផ្សេង​ទៀត។ ការ​ជាប់​គាំង​ខាង​ផ្នែក​នយោបាយ​មាន​រយៈពេល​យូរ នឹង​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​បាត់​បង់​ទំនុក​ចិត្ត​ដាក់​ទុន​បន្ថែម។

ទីប្រឹក្សា​ជាន់ ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន​ពិគ្រោះ​យោបល់ (EMC) លោក ង៉ែត ជូ មាន​ប្រសាសន៍​ថា អ្វីដែលគេបារម្ភបំផុត​នោះ គឺ​ការ​បាត់បង់​ប្រពន្ធ​អនុគ្រោះ​ពន្ធរបស់សហភាពអ៊ឺរ៉ុប ព្រោះវានឹងធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធ​សេដ្ឋ​កម្ពុជា​ទាំង​មូល។ លោក​បន្ថែម​ថា ដំណាក់កាលនេះ គឺ អ្នកវិនិយោគភាគច្រើន កំពុងពិចារណា​ចាំ​មើល​លទ្ធផល​នៃ​ការ​បោះ​ឆ្នោតសិនថា តើបោះឆ្នោត ហើយនឹងមានបញ្ហានយោបាយ​អ្វី​កើត​ឡើង​ទៀត៖ «»

បន្ថែម​លើ​បញ្ហា​នេះ លោក ង៉ែត ជូ កត់​សម្គាល់​ឃើញ​ថា ការ​វិនិយោគ​ថ្មីៗ មិនទាន់កើតឡើង​នោះ​ទេ ក្នុងដំណាក់កាលនេះ។ លោក មើល​ឃើញ​ថា បច្ចុប្បន្ន​នេះ ក្រៅ​ពី​ស័យកាត់ដេរនោះ វិស័យ​សំណង់ អចលនទ្រព្យ ក៏កំពុង​ជួប​បញ្ហា​ប្រឈម​បណ្តើរ​ពី​អស្ថិរភាព​នយោបាយ​នេះ​ដែរ៖ «»

ភ្លាមៗ​បន្ទាប់ពី​គណបក្ស ប្រជាជន​កម្ពុជា រំលាយ​បក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា ដែលគេចាត់ទុកថា ជា​ការ​គំរាមកំហែង​ធ្ងន់ធ្ងរដល់​ដំណើរ​ការ​លទ្ធិ​ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនោះ សហរដ្ឋ អាមេរិក និង​សហភាព​អឺរ៉ុប ដែល​មាន​អំណាច​សេដ្ឋកិច្ច​លើ​កម្ពុជា បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ​ និង​ដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើ​របបលោក ហ៊ុន សែន ។ ចំពោះសហភាព​អឺរ៉ុប បានគំរាម​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ អ្វីៗ​ទាំងអស់​លើកលែង​តែ​អាវុធ (EBA, Everything But Arms) ពី​កម្ពុជា ប្រសិនបើ​រាល់​កិច្ចប្រឹងប្រែង​ទាំងអស់​ដទៃ​ទៀត​របស់​សហភាព​អឺរ៉ុប ក្នុង​ការ​ជំរុញ​ឲ្យ​របប​លោក ហ៊ុន សែន ស្តារ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ឡើងវិញ នៅតែ​ទទួល​បរាជ័យហើយ​ រាល់​កង្វល់​ទាំងអស់​ដែល​សហភាព​អឺរ៉ុប​ធ្លាប់​បាន​លើកឡើង​កាល​ពី​ពេល​កន្លងទៅ នៅតែ​មិន​ទទួល​បាន​ដំណោះស្រាយ​ណាមួយ​នោះ។ ស្នងការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប អ្នកស្រី Cecilia Malmstrom ថ្លែង​សង្កត់ធ្ងន់​ថា គោលនយោបាយ​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប គឺ​ផ្ដោត​លើ​ទិដ្ឋ ភាព​សំខាន់ៗ​មួយ​ចំនួន រួមមាន យុត្តិធម៌​សង្គម ការ​គោរព​សិទ្ធិមនុស្ស សេរី​ភាពជា​មូលដ្ឋាន និង​បទដ្ឋាន​ការងារជាដើម។

រីឯអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា ប្រសិនបើរដ្ឋាភិបាល កម្ពុជា ដើរទៅរកផ្លូវមួយដែលមានភាព​ប្រក្រតី​វិញ​នោះ គឺ​កម្ពុជានឹងមានឱកាសល្អ ប្រៀបដូចធ្វើដំ ណើរចុះភ្នំ ប៉ុន្តែបើរដ្ឋាភិបាលនៅតែ​ប្រកាន់​ជំហរ​ដើរ​លើ​ផ្លូវ​រាល់​ថ្ងៃ​នេះ គឺរដ្ឋាភិបាលនឹងត្រូវជួបបញ្ហា លំបាក់ជាច្រើនប្រៀបដូចអូសរទេះ​ឡើង​ភ្នំ៖ «»

លោកបណ្ឌិត មាស នី សង្កេតឃើញ​ដែរ​ថា ការ​បោះ​ឆ្នោត​ដ៏​ចម្រូងចម្រាស​នេះ គឺកំពុងចាប់ផ្តើមជះ ឥទ្ធិលអាក្រក់បណ្តើរដល់ការ​លក់​ដូរ ឬ​អ្នក​ប្រកប​របរតូចតាច។ លោក​បន្ត​ប្រសិន​បើជម្លោះនយោ បាយបន្តអូសបន្លាយនោះ គឺវិស័យ​សេដ្ឋកិច្ច​ជាតិ​ធំៗ នឹង​ទទួល​ឥទ្ធិពល​អាក្រក់​កាន់​តែ​ខ្លាំង៖ «»

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​វិភាគ​បញ្ហា​សង្គម និង​អ្នក​សេដ្ឋកិច្ច  អះអាងស្រដៀងគ្នាថា និន្នាការ​នយោបាយ​ដែល​កើត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជាបច្ចុប្បន្ន អាច​ធ្វើ​ឲ្យ​កំណើន​សេដ្ឋកិច្ច​ធ្លាក់​នៅ​ក្នុង​ឆ្នាំ​២០១៨។ ការ​ថយ​ចុះ​នេះ ដោយសារ​សកម្មភាព​អាជីវកម្ម និង​ការ​វិនិយោគ​លើ​គ្រប់​វិស័យ​រង​ឥទ្ធិពល​ពីភាព​មិន​ប្រាកដ​ប្រជា​ដែល អាច​កើតមានឡើង​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត។ទំហំ​នៃ​ការ​ថយចុះ​ កំណើន​សេដ្ឋកិច្ច គឺ​អាស្រ័យ​លើ​រយៈពេល​នៃ​ការ​ជាប់​គាំង​នយោបាយ ដែលរបបលោកហ៊ុន សែន អាច​ប្តូរ​ជំហរដោះស្រាយទៅរកភាពប្រក្រតីវិញ​ និង​អាស្រ័យ​ទៅ​លើ​សហគមន៍​អន្តរជាតិ ជាពិសេស​សហភាព​អឺរ៉ុប ដែលទទួលស្គាល់ ឬ​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល ដែល​កើត​ឡើង​ក្រោយ​ការ​បោះ​ឆ្នោត ហើយ​ថា​ពួក​គេ​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដែរ ឬ​យ៉ាង​ណា?

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អាជ្ញាធរ​មូលដ្ឋាននៅ​ខេត្ត​បាត់ដំបង​ទូរស័ព្ទ​គំរាម​ពលរដ្ឋ​ថា​បើ​មិន​ទៅ​បោះឆ្នោត​នឹង​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន

$
0
0

មេភូមិ​នៅ​ស្រុក​កំរៀង​ខេត្ត​បាត់ដំបង​ ទូរស័ព្ទ​បង្ខំ​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​ឲ្យ​ចេញ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​២៩​កក្កដា​ ហើយ​ប្រសិន​ជា​មិន​បាន​ទៅ​បោះឆ្នោត​ទេ នឹង​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ជា​មិន​ខាន។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា សកម្មភាព​នេះ​ជា​ការ​គំរាមកំហែង​ដល់​អ្នក​បោះឆ្នោត​ដោយ​ខុស​ច្បាប់​ ហើយ​ពលរដ្ឋ​មាន​សិទ្ធិ​ប្ដឹង​ទៅ​គណៈកម្មការ​រៀប​ចំ​ការ​បោះឆ្នោត​ឃុំ​ដើម្បី​ឲ្យ​ចាត់វិធានការ​លើ​ជន​នោះ​បាន​។

ប្រជាពលរដ្ឋ​មួយ​គ្រួសារ​នៅ​ស្រុក​កំរៀង​ដែល​រង​ការ​គំរាមកំហែង​នោះ​​ កំពុង​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ ហើយ​ពួកគាត់​ក៏​មិន​ទាន់​សម្រេច​ចិត្ត​ថា​នឹង​ទៅ​បោះ​ឆ្នោត​ឬ​មិន​ទៅ​បោះឆ្នោត​នៅ​ឡើយ​ទេ។

ប្រជាពលរដ្ឋ​នៅ​ភូមិ​អូរដា​ ឃុំ​បួរ ស្រុក​កំរៀង លោក សឹង ហ៊ាង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨​កក្កដា​ថា​ មេភូមិ​អូរដា ឈ្មោះ ចែម វណ្ណ​ធឿន ទូរស័ព្ទ​ប្រាប់​ភរិយា​របស់​លោក​នៅ​ព្រឹក​ថ្ងៃ​ទី​២៨​កក្កដា ឲ្យ​នាំ​សមាជិក​គ្រួសារ​​ទៅ​បោះឆ្នោត​ទាំង​អស់​គ្នា បើ​មិន​ដូច្នេះ​ទេ​ ក្រោយ​ពេល​​បោះឆ្នោត​សមត្ថកិច្ច​នឹង​ទៅ​ចាប់​ខ្លួន​ស្វាមី​ជា​មិន​ខាន​ឡើយ។លោក​បន្ថែម​ទៀត​ថា​ មេភូមិ​រូប​នេះ​ក៏​បាន​គំរាម​ភរិយា​របស់​លោក​មិន​ឲ្យ​បញ្ចេញ​ព័ត៌មាន​នេះ​ទៅ​ឲ្យ​អ្នក​ក្រៅ​បាន​ដឹង​ជា​ដាច់​ខាត​​។​

​​​​ទាក់ទង​នឹង​បញ្ហា​នេះ​ មេភូមិ​អូរដា​លោក ​ចែម វណ្ណធឿន ទទួល​ស្គាល់​ថា​លោក​ពិត​ជា​បាន​ទូរស័ព្ទ​ទៅភរិយា​របស់​លោក​ សឹង​ ហ៊ាង​ប្រាកដ​មែន​ ប៉ុន្តែ​លោក​អះអាង​ថា​ នេះ​គ្រាន់​តែ​ជា​បំណង​ល្អ​ដែល​កើត​ចេញ​ពី​សេចក្ដី​ស្រលាញ់​ក្នុង​នាម​អាជ្ញាធរ​ភូមិ​នឹង​ប្រជាពលរដ្ឋ​របស់​ខ្លួន​ប៉ុណ្ណោះ​ ដោយ​មិន​មាន​ការ​ពាក់ព័ន្ធ​បញ្ហា​នយោបាយ​នោះ​ឡើយ​។

​​ទោះជា​យ៉ាង​នេះ​ក្ដី​មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc)​ប្រចាំ​ខេត្ត​បាត់ដំបង​ លោក យិន ម៉េងលី​ លើក​ឡើង​ថា​ ករណី​នេះ​គឺ​ជា​ការ​គំរាមកំហែង​ដោយ​អាជ្ញាធរ​មក​លើ​ប្រជាពលរដ្ឋ ព្រោះ​ជា​ពាក្យ​សំដី​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ការ​​ភ័យ​ខ្លាច​។លោក​ យិន ម៉េង​លី​ បញ្ជាក់​ទៀត​​ថា ​ពលរដ្ឋ​មាន​សិទ្ធិ​ប្ដឹង​មេភូមិ​រូប​នេះ​​ទៅ​គណៈកម្មការ​រៀប​ចំ​ការ​បោះឆ្នោត​ឃុំ​បួរ​ ដើម្បីឲ្យ​ចាត់វិធានការ​តាមច្បាប់​បាន ។

សហគមន៍​អន្តរជាតិ​ និង​អង្គការសហប្រជាជាតិ​យល់​ថា​ការ​​បោះឆ្នោត​នៅ​ថ្ងៃ​ទី​២៩​កក្កដា​ ជា​ការ​បោះឆ្នោត​មិន​ស្របតាម​គោលការណ៍​ប្រជាធិបតេយ្យ​​ ស្របគ្នា​នេះ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ក៏​​​ចាប់ផ្ដើម​ធ្វើបាតុកម្ម​នៅ​តាម​បណ្ដា​ប្រទេស​របស់​ពួកគេ​រស់​នៅ

ផ្សេងៗ​គ្នា​ ប្រឆាំង​នឹង​ការ​បោះឆ្នោត​នេះ​ដែរ​​ ដោយ​​ប្រទេស​ខ្លះ​ធ្វើបាតុកម្មនៅថ្ងៃទី២៨ និង​ប្រទេស​ខ្លះ​ទៀតធ្វើនៅថ្ងៃទី២៩ ​កក្កដា។

ចំណែក​ឯ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត (..កាល​បី​ថ្ងៃ​ទី​២៧​ កក្កដា​ បាន​អំពាវនាវ​ដល់​គ្រប់​គណបក្ស​នយោបាយ​ បេក្ខជន​ ភ្នាក់​ងារ​​គណបក្ស​នយោបាយ​ អ្នក​គាំទ្រ​គណបក្ស​នយោបាយ និង​អ្នក​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​គ្រប់​ប្រភេទ​ ឱ្យ​រក្សា​ភាព​ស្ងប់ស្ងាត់​ចាប់​ពី​ម៉ោង ១២ យប់​ថ្ងៃ​ទី​២៧ រហូត​ដល់​ម៉ោង ១២ យប់​ថ្ងៃ​ទី២៩ កក្កដា។

..ប ​ថា នឹង​មាន​វិធានការណ៍​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​សកម្មភាព​ទាំងឡាយ​ណា​ ដែល​រំលោភ​លើ​ច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ បទ​បញ្ជា និង​នីតិវិធី​របស់​ គ..ប។

ក្រៅ​ពី​នេះ​គ..ប និង​អាជ្ញាធរ​ ក៏​បាន​ហាម​ឃាត់​ការ​លក់​ដូរ និង​ពិសារ​គ្រឿង​ស្រវឹង​នៅ​ថ្ងៃ​ស និង​ថ្ងៃ​បោះ​ឆ្នោតនេះ​ដែរ ដើម្បី​ទប់​ស្កាត់​អំពើ​ហិង្សា ការ​គំរាម​កំហែង ការ​បំភិត​បំភ័យ​ គ្រោះថ្នាក់​ចរាចរណ៍​ គ្រោះ​ថ្នាក់​សង្គម និង​បាតុភាព​នានា ដែល​អាច​

បណ្តាល​មក​ពី​ការ​ពិសារ​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ទូត​អាមេរិក​បញ្ជាក់​ជាថ្មី​ទៀត​ថា គ្មាន​តំណាង​អាមេរិក​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​ឡើយ

$
0
0

ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា អះអាង​ជាថ្មី​ទៀត​ថា មិន​មាន​តំណាង​រដ្ឋាភិបាល​អាមេរិក​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​នៅ​ថ្ងៃអាទិត្យ​នេះ​ឡើយ។ ការ​បញ្ជាក់​នេះ ជា​ការ​ឆ្លើយតប​នឹង​ការ​លើកឡើង​របស់​អ្នកនាំពាក្យ គ​.​ជ​.​ប លោក ហង្ស ពុទ្ធា ដែល​បាន​ថ្លែង​ថា មាន​សមាជិកសភា​អាមេរិក​មួយ​ចំនួន​នឹង​មក​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​នៅ​កម្ពុជា។

អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​ក្រុងភ្នំពេញ លោក ដេវីដ ហូសារ (David Josar) ថ្លែងប្រាប់​អាស៊ីសេរី​តាម​សារ​អេឡិចត្រូនិក ឬ​អ៊ីមែល នៅ​ថ្ងៃ​ទី២៧ កក្កដា ថា គ្មាន​អ្នកសង្កេតការណ៍​ផ្លូវការ​ណា​ម្នាក់​ពី​រដ្ឋាភិបាល​អាមេរិក​នឹង​មក​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​តំណាងរាស្ត្រ​អាណត្តិ​ទី ៦ នៅ​ថ្ងៃទី២៩ កក្កដា នេះ​ឡើយ។ លោក​ថា រដ្ឋាភិបាល​សហព័ន្ធ​អាមេរិក​មិន​បាន​អនុញ្ញាត និង​មិន​បាន​បញ្ជូន​តំណាង​ឱ្យ​មក​សង្កេតការណ៍​ការបោះឆ្នោត​នៅ​កម្ពុជា​នោះ​ទេ។ លោក​បញ្ជាក់​ថា ការ​សម្រេច​បែបនេះ ធ្វើឡើង​ស្របតាម​សេចក្ដីថ្លែងការណ៍​របស់​សហរដ្ឋអាមេរិក​កាលពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៧ ដែល​បាន​បង្ហាញ​ពី​កង្វល់​យ៉ាង​ខ្លាំង​ទាក់ទង​នឹង​ការ​វិវឌ្ឍ​នយោបាយ​នៅ​កម្ពុជា។

ការ​បញ្ជាក់​ពី​ការ​មិន​ចូលរួម​សង្កេតការណ៍​របស់​សហរដ្ឋ​អាមេរិក​នេះ ធ្វើ​ឡើង​បន្ទាប់ពី​អ្នកនាំពាក្យ គ..ប លោក ហង្ស ពុទ្ធា បាន​អះអាង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​របស់​គ..ប ក្រោយ​ការ​បិទ​បញ្ចប់​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​កាលពី​ថ្ងៃ​ទី២៧ កក្កដា ថា មាន​សមាជិកសភា​អាមេរិក​ចំនួន ៤​នាក់ និង​អ្នកសង្កេតការណ៍​មកពី​អឺរ៉ុប​ចំនួន ៣០​នាក់ នឹង​មក​ឃ្លាំមើល​បោះឆ្នោត​នៅ​កម្ពុជា។

អ្នកនាំពាក្យ គ..ប លោក ហង្ស ពុទ្ធា សុំ​មិន​ឆ្លើយ​ប្រាប់​ពី​សមាសភាព​នៃ​ក្រុម​សមាជិកសភា​អាមេរិក​ទាំង​នោះ​ទេ ប៉ុន្តែ​កាសែត​ក្នុងស្រុក និង​ក្រៅ​ស្រុក​ផ្សាយ​ថា សមាជិកសភា​អាមេរិក​ទាំងនោះ​មក​ពី​រដ្ឋធានី​វ៉ាស៊ីនតោន (Washington State) ដែល​រួមមាន​សមាជិក​ព្រឹទ្ធសភា លោក Doug Ericksen និង​តំណាងរាស្ត្រ​លោក Vincent Buys លោក Brandon Vick និង​លោក Drew MacEwen ដែល​ពួកគេ​មក​តាម​ការ​អំពាវនាវ​របស់​ក្រសួងការបរទេស​កម្ពុជា។ ចំណែក​សមាសភាព​អ្នក​សង្កេតការណ៍​មកពី​អឺរ៉ុប​វិញ លោក ហង្ស ពុទ្ធា ឱ្យដឹង​ថា មាន ៣​ក្រុម គឺ​ក្រុមប្រឹក្សា​អឺរ៉ុប​សម្រាប់​កិច្ច​ការងារ​ទំនាក់ទំនង​អន្តរជាតិ ក្រុមប្រឹក្សា​អឺរ៉ុប​ដើម្បី​ទេសចរណ៍ និង​ពាណិជ្ជកម្ម និង​សមាជិក​ព្រឹទ្ធសភា​នៃ​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប ហើយ​អ្នក​ទាំងនេះ​ក៏​មក​តាម​ការ​អំពាវនាវ​របស់​ក្រសួង​ការបរទេស​កម្ពុជា​ដូចគ្នា​ដែរ។

ការ​បោះឆ្នោត​អាណត្តិ​ទី៦ នេះ គ..ប បាន​ទទួល​ស្គាល់​អ្នក​សង្កេតការណ៍​អន្តរជាតិ​ចំនួន ៥៣៨ នាក់ ដែល​មកពី​ប្រទេស ស្ថានទូត និង​ស្ថាប័ន​ចំនួន​៧០ ក៏ប៉ុន្តែ​អ្នកសង្កេតការណ៍​អន្តរជាតិ​ទាំងនោះ ភាគច្រើន​មកពី​ប្រទេស​មិន​ប្រកាន់​របប​ប្រជាធិបតេយ្យ ដូចជា ចិន ប៉ាគីស្ថាន ប្រទេស​ជា​មិត្ត​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​រួមមាន ថៃ ហ្វីលីពីន សិង្ហបុរី មីយ៉ាន់ម៉ា ព្រុយណេ វៀតណាម ឥណ្ឌូណេស៊ី និង​ទីម័រឡេស្តេ ព្រមទាំង​អង្គការ​អន្តរជាតិ​ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​របប​លោក ហ៊ុន សែន។

មន្ត្រី​ជាន់ខ្ពស់​ផ្នែក​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស យលឃើញ​ថា ការ​ចូលរួម​ពី​អ្នកសង្កេតការណ៍​អន្តរជាតិ គឺជា​រឿង​ប្រសើរ ប៉ុន្តែ​រឿង​សំខាន់​គឺ​ត្រូវ​មើល​ទៅលើ​សមាសភាព​របស់​អ្នកសង្កេតការណ៍​ទាំងនោះ និង​នីតិវិធី​នៃ​ការវាយតម្លៃ​របស់​ពួកគេ​ថា​តើ​មាន​ភាព​ជឿជាក់​ដល់​កម្រិត​ណា​ដែរ។ លោក​បន្ត​ថា ដើម្បី​វាយតម្លៃ​ការបោះឆ្នោត​មួយ​ថា ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ លុះត្រាតែ​ប្រទេស​នោះ​ធ្លាប់​មាន​បទពិសោធន៍​រៀបចំ​ការបោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ ប៉ុន្តែ​បើ​ពិនិត្យមើល​ប្រទេស​ដែល​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​នៅ​កម្ពុជា​លើក​នេះ​វិញ ភាគច្រើន​គឺ​សុទ្ធតែ​មិន​មាន​បទពិសោធន៍​បែបនេះ​ឡើយ៖ «បើ​យើង​មក​មើល​តែមួយ​ថ្ងៃ វា​គ្រាន់តែ​បាន​មើល​ពី​នីតិវិធី​បោះឆ្នោត​តែប៉ុណ្ណោះ​។ ជួនកាល​គេ​មក​មើល​ការអនុវត្ត​របស់​ស្ថាប័ន គ..ប តែ​ប៉ុណ្ណឹង គេ​មិន​អាច​មក​វាយ​តម្លៃ​ថា ការបោះឆ្នោត​ហ្នឹង​សេរី ត្រឹមត្រូវ យុត្តិធម៌​បាន​នោះ​ទេ ព្រោះ​ដំណើរការ​ហ្នឹង​មានការ​ជាប់​ពាក់ព័ន្ធ​គ្នា​តាំង​ពីមុន​ឃោសនា ពេល​ឃោសនា រហូតដល់​ក្រោយ​ការ​ចេញ​លទ្ធផល។ នេះ​ជា​ស្តង់ដារ​ទូទៅ​ដែល​ស្ថាប័ន​សង្គម​ស៊ីវិល ឬ​ស្ថាប័ន​អន្តរជាតិ​និយម​ធ្វើ»

អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​មួយ​ចំនួន ដែល​ធ្លាប់​បាន​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​ជាច្រើន​អាណត្តិ​រួច​មក​ហើយ​នោះ មាន​ដូចជា អង្គការ​ខុមហ្វ្រែល (COMFREL) អង្គការ​និចហ្វិក (NICFEC) និង​អង្គការ​តម្លាភាព​កម្ពុជា (TI Cambodia) ជាដើម បាន​ប្រកាស​មិន​ចូល​រួម​សង្កេតការណ៍​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នេះ​ឡើយ ដោយសារ​បរិ​យាស​នយោបាយ​មិនល្អ នៅមុន​ការបោះឆ្នោត​មកដល់ ខណៈ​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​លោក​ខាងលិច ដូចជា សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប រួម​ទាំង​ប្រទេស​ជប៉ុន​ផង ក៏​បាន​ប្រកាស​មិន​បញ្ជូន​អ្នកសង្កេតការណ៍​របស់​ខ្លួន មក​ឃ្លាំមើល​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលករខ្មែរនៅកូរ៉េ ធ្វើ​មហា​បាតុកម្ម​ភ្លើង​ទៀន ដើម្បី​ប្រឆាំង​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា

$
0
0

ប្រជាពលរដ្ឋ និងពលករខ្មែរនៅកូរ៉េប្រមាណ ៣​ពាន់​នាក់ បាន​ចាប់​ផ្តើម​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​មហាបាតុកម្ម​ភ្លើង​ទៀន​ហើយ នៅ​រាត្រី​ថ្ងៃ​ទី២៨ ខែ​កក្កដា ដើម្បី​ប្រឆាំង​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ស្អែក​នេះ។ បាតុកម្ម​ភ្លើង​ទៀន​នេះ ពួក​គេ​ហៅ​ថា ជា​រាត្រី​តស៊ូ ដើម្បី​ប្រជាធិបតេយ្យ​កម្ពុជា។ បាតុករ​ទាំង​អស់ ប្តេជ្ញា​ថា ពួក​គេ​មិន​ទៅ​បោះ​ឆ្នោត​នោះ​ទេ ដោយ​ទុក​ម្រាមដៃ​ឲ្យ​ស្អាត ដើម្បី​សង្គ្រោះ​កម្ពុជា​ពី​របប​លោក ហ៊ុន សែន។

មហាបាតុកម្មភ្លើងទៀនរបស់​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ដែល​ធ្វើ​ឡើង​ក្រោម​ប្រធានបទ ''រាត្រី​តស៊ូ​ដើម្បី​ប្រជាធិបតេយ្យ'' បាន​ចាប់​ផ្តើម​ពី​ម៉ោង ៩យប់​ម៉ោង​នៅ​កូរ៉េ​ត្រូវ​នឹង​ម៉ោង ៧​យប់​នៅ កម្ពុជា នៅ​ថ្ងៃ​ទី២៨ ខែកក្កដា​រហូត​ដល់​ម៉ោង ១២​ថ្ងៃ​ត្រង់​នៅ​កូរ៉េ ត្រូវ​នឹង​ម៉ោង ១០​ព្រឹក​នៅ​កម្ពុជា​នៅថ្ងៃ​ទី​២៩ ខែ​កក្កដា។ ប្រជាពលរដ្ឋ និងពលករខ្មែរនៅ​ប្រទេសកូរ៉េ​បាន​ធ្វើ​ដំណើរ​ពី​តាម​តំបន់ និង​ទីក្រុង​នីមួយៗ ដើម្បីប្រមូល​ផ្តុំ​គ្នានៅក្នុង​ទីក្រុង​ខ្វាងជូ (Gwangju)បាតុកម្ម​នេះ ពួកគេធ្វើឡើង​ដោយ​នាំ​គ្នា ដុតទៀនបំភ្លឺដោយយកគំរូតាម​ប្រទេសកូរ៉េខាងត្បូង

បាតុកម្មនេះ ចាប់ផ្តើមឡើងដោយស្ត្រីជនជាតិកូរ៉េម្នាក់ ឡើង​បញ្ចេញ​ចំណាប់​អារម្មណ៍​ថា ​កន្លែង​បាតុករ​ខ្មែរ កំពុងអង្គុយកាន់ភ្លើងទៀននេះ គឺជាកន្លែងដែលប្រជាពលរដ្ឋកូរ៉េ ធ្លាប់តស៊ូបាតុកម្មភ្លើង​ទៀន ប្រឆាំង​នឹង​របបផ្តាច់ការរបស់កូរ៉េខាងត្បូង កាលពី ៣៨ឆ្នាំមុនដែរ។ អ្នកស្រី​សង្ឃឹមថាការតវ៉ា​ពល ករ ខ្មែរនឹងនាំឲ្យប្រទេសកម្ពុជាមានលិទ្ធិប្រជាធិបតេយ្យពេញលេញ«»

បន្ទាប់ពីស្តី្រជនជាតិកូរ៉ថ្លែងចប់ បាតុករទាំងអស់ បាន​នាំគ្នាស្រែកយ៉ាងកងរំពងរួមគ្នាថា មិន​ទៅ​បោះ​ឆ្នោតទេ ហើយទាមទារឲ្យដោះលែងលោក កឹម សុខា និងស្រែក​ប្រាប់​ទៅ​លោក ហ៊ុន សែន ឲ្យ​ចុះ​ចេញពី​អំណាច ជា​ដើម។

បាតុករម្នាក់លោក ភួង ថា រៀបរាប់ថា លោក​ស្ម័គ្រ​ចិត្ត​ចូលរួម​បាតុកម្ម​នេះ ព្រោះលោកចង់សង្គ្រោះ ជាតិកម្ពុជាចេញពីរបប ហ៊ុន សែន។

មិនខុសគ្នាប៉ុន្មានឡើយ ពលការិនីខ្មែរ​កញ្ញា រស់ សុផល រៀបរាប់​ថា បាតុកម្ម​នេះ គឺ​ចង់​ផ្ញើ​សារ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្លាហាន ដើម្បីតតាំងប្រឆាំងរបបលោក ហ៊ុន សែន។

អ្នករៀបចំបាតុកម្ម​និយាយ​ថា របប​លោក ហ៊ុន សែន នឹង​ដួល​រលំ បើ​ពលរដ្ឋ​មិន​ទៅ​បោះ​ឆ្នោត។ បាតុករ​រូប​នេះ យល់ថា ការបោះឆ្នោត​ថ្ងៃ​ទី​២៩ កក្កដា ខាងមុខ​ដែល​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ប្រកួត​គឺជា​ការ​បោះ​ឆ្នោត​ក្លែងក្លាយ និង​ជា​ការ​បំផ្លាញ​លុយ​ជាតិ។

លោក​អះអាង​ថា បាតុកម្មនេះ នឹង​ធ្វើ​ឡើង​មួយ​យប់​ពេញ ដោយ​មាន​ការសម្តែងមតិ​របស់​ជនជាតិ កូរ៉េ តំណាង​រាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ និង​ពលករ​ខ្មែរ​ម្នាក់​ម្តង។

បាតុកម្ម​នេះ ​ក៏​មាន​ចូលរួម​ពី​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ និង​តំណាង រាស្ត្រ​គណបក្ស​ សង្គ្រោះជាតិ លោក យ៉ែម បុញ្ញឬទ្ធិ។ អ្នកស្រីមូរ សុខហួរ ផ្ញើសារ​ថា រាស្ត្រ​ជា​ម្ចាស់ ប្រទេស​ រាស្ត្រជាម្ចាស់អំណាច​ រាស្ត្រ​មាន​សិទ្ធិរាស្ត្រ​ប្រើ​សិទ្ធិ​សម្រេច​ ទៅ​ ឬមិន​ទៅ​បោះ​ឆ្នោត?រាស្ត្រ​មិនត្រូវរងសម្ពាធ​ បង្ខិតបង្ខំ​ បំភិតបំភ័យ​ គំរាម​កំហែង​ឲ្យ​ទៅ​បោះ​ឆ្នោត​នោះ​ទេ

អ្នករៀបចំបាតុកម្មឲ្យដឹងថា បាតុកម្មនេះ នឹង​មាន​ពលរដ្ឋ និង​ពលករ​ខ្មែរ ប្រមាណ​ជាង ៦​ពាន់​នាក់ ចូល​រួម។ អ្នករៀបចំបាតុកម្មអះអាងថា ពលករ​មួយ​ចំនួន​ទៀត មិន​បាន​ចូលរួម​ឡើយ ដោយ​សារ ឆ្ងាយ ខ្លះ​រវល់​ធ្វើការ ខ្លះ​ទៀត​មាន​ការ​ភិតភ័យ​រឿង​គំរាម​កំហែង​របស់​ស្ថានទូត​ខ្មែរ​ដែរ។ ប៉ុន្តែ​យ៉ាង​ណា ក្តី​ពួក​គេ បាន​ចូលរួម​ជា​លុយ និង​ចូលរួម​ជា​កម្លាំង​ចិត្ត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

"ការ​គាំទ្រ​របស់​ចិន​ចំពោះ​ការ​បោះឆ្នោត នឹង​នាំមក​នូវ​ផលវិបាក​ជាច្រើន​សម្រាប់​កម្ពុជា"

$
0
0

ក្រសួងការបរទេស​ចិន​បាន​ប្រកាស​គាំទ្រ​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​ជាថ្មី​ម្តង​ទៀត នៅ​រយៈពេល ២ ថ្ងៃមុន​ថ្ងៃ​បោះឆ្នោត​មក​ដល់ ខណៈ​ក្រុម​ប្រទេស​លោក​ខាងលិច​កំពុង​ស្វះ​ស្វែងរក​ការ​ដាក់​ទណ្ឌកម្ម​លើ​របប​លោក ហ៊ុន សែន ដែល​បាន​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នោះ។ អ្នកវិភាគ​យល់ឃើញ​ថា ការ​គាំទ្រ​របស់​របប​ក្រុង​ប៉េកាំង​នេះ មិនមែន​ជា​រឿង​គួរ​ឱ្យ​ត្រេកអរ​នោះ​ទេ ព្រោះ​វា​នឹង​នាំមក​នូវ​ផលវិបាក​ធ្ងន់ធ្ងរ សម្រាប់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

របប​ក្រុង​ប៉េកាំង មិន​បាន​កែប្រែ​ជំហរ របស់​ខ្លួន​អំពី​ការបោះឆ្នោត នៅ​កម្ពុជា​ឡើយ។ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន លោក ហ្គេង ហ្ស័ង (Geng Shuang) ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃទី២៧ កក្កដា និង​ត្រូវ​បាន​បង្ហោះ​នៅ​លើ​គេហទំព័រ​ស្ថានទូត​ចិន ថា ការបោះឆ្នោត​នៅ​ថ្ងៃអាទិត្យ​នេះ ជា​ការ​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា និង​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​នៃ​ជីវិត​នយោបាយ​របស់​ពលរដ្ឋ​ខ្មែរ។ លោក​បន្ត​ថា ចិន​គាំទ្រ​ពលរដ្ឋ​ខ្មែរ​ក្នុង​ការ​ជ្រើស​រើស​យក​មាគ៌ា​អភិវឌ្ឍន៍ ដែល​ស្រប​នឹង​លក្ខខណ្ឌ​ជាតិ​របស់​ខ្លួន ហើយ​ចិន​គាំទ្រ និង​រង់ចាំ​មើល​ដំណើរការ​បោះឆ្នោត ដែល​ប្រកបដោយ​ភាព​ជោគជ័យ។ អ្នកនាំពាក្យ​រូប​នេះ បន្ថែម​ថា ចិន​សង្ឃឹមថា​សហគមន៍​អន្តរជាតិ នឹង​ដើរ​តួនាទី​ស្ថាបនា ក្នុង​ការ​ជួយ​ឱ្យ​កម្ពុជា​រៀបចំ​ការបោះឆ្នោត​ដោយ​ជោគជ័យ និង​សម្រេច​បាន នូវ​ការ​អភិវឌ្ឍ​ជាតិ​ប្រកបដោយ​ចិរភាព តទៅ​មុខ​ទៀត។

ការ​បញ្ជាក់​ជំហរ គាំទ្រ​ជា​ថ្មី​ទៀត​របស់​ចិន​នេះ ធ្វើ​ឡើង​ស្រប​ពេល​សហគមន៍​ខ្មែរ​នៅ​អាមេរិក នាំគ្នា​ទៅ​ធ្វើ​បាតុកម្ម នៅមុខ​ស្ថានទូត​ចិន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ដើម្បី​ឱ្យ​មហាអំណាច​កុម្មុយនិស្ត​មួយ​នេះ បញ្ឈប់​ការ​គាំទ្រ​ដល់​ការរំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ដែល​ប្រព្រឹត្តិ​ដោយ​អាជ្ញាធរ នៃ​របប​ក្រុងភ្នំពេញ​បន្ត​ទៀត។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ គឺ​លោក អេង ឆៃអ៊ាង ដែល​បាន​ចូលរួម​តវ៉ា​ប្រឆាំង​ចិន ដែល​គាំទ្រ​របប​លោក ហ៊ុន សែន ដែល​កំពុង​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​យ៉ាង​ធ្ងន់ធ្ងរ ដូច​សព្វថ្ងៃ​នេះ បាន​រម្លឹក​ទៅដល់​ប្រវត្តិ​ជូរចត់​របស់​ខ្មែរ កាល​ពី​ជាង ៤០​ឆ្នាំមុន ដែល​កាលណោះ​ក៏​ចិន ជួយ​ខ្មែរ​ដែរ គឺ​ជួយ​ពួក​ខ្មែរក្រហម។ លោក អេង ឆៃអ៊ាង ស្នើ​ឲ្យ​ប្រទេស​ចិន កុំ​ធ្វើ​ឲ្យ​ប្រវត្តិសាស្ត្រ​ខ្មែរ ដ៏​ខ្មៅ​ងងឹត នៃ​របប​វាល​ពិឃាដ វិល​ត្រឡប់​មក​លង​បន្លាច​ខ្មែរ​សាជាថ្មី ដោយសារតែ​ការ​គាំទ្រ​របស់​ចិន​នេះ។ លោក​ថែម​ទាំង​ព្រមាន​ថា ពលរដ្ឋ​ខ្មែរ​នឹង​មិន​នៅ​ស្ងៀម​ទុក​ឲ្យ​ចិន​ធ្វើ​ដូច្នេះ​តទៅ​ទៀត​បាន​ឡើយ៖ «យើង​សុំ​ឲ្យ​ប្រទេស​ចិន សុំ​ឲ្យ​រដ្ឋាភិបាល​របស់​ចិន គិត​ឡើងវិញ អំពី​សេចក្ដី​សម្រេច​នយោបាយ​របស់​ខ្លួន គឺ​មិន​ទាន់​ហួសពេល​ទេ គឺ​យើង​សុំ​ឲ្យ​ចិន​ធ្វើជា​មិត្ត​ល្អ​សម្រាប់​កម្ពុជា មិនមែន​មិត្ត​ដូច​កាលពី ៣ឆ្នាំ ៨ខែ ២០​ថ្ងៃ នោះ​ទេ។ បើកាលណា​ចិន រដ្ឋាភិបាល​ចិន នៅតែ​បន្ត​ជួយ​លោក ហ៊ុន សែន ទៀត គឺ​ពួក​យើង​នឹង​រៀបចំ ធ្វើ​មហា​បាតុកម្ម​ធំ​នៅ​ទូទាំង​ពិភពលោក ដែល​មាន​ខ្មែរ​រស់នៅ»

ក្រោម​ការដឹកនាំ​របស់​ពួក​ខ្មែរក្រហម កាលពី​ថ្ងៃ១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃទី៦ ខែមករា ឆ្នាំ ១៩៧៩ យ៉ាងហោចណាស់ ពលរដ្ឋ​ខ្មែរ​ជាង ១​លាន ៧ សែន​នាក់ បាន​ស្លាប់​បាត់​បង់​ជីវិត ដោយសារ​ការ​បង្អត់​អាហា​រ ធ្វើការ​ហួសកម្លាំង និង​ការ​យក​ទៅ​សម្លាប់ចោល។

នាយក​កម្មវិធីសិក្សា​អំពី​ប្រទេស​ចិន និង អាស៊ី​ប៉ាស៊ីហ្វិក នៃ​សាកលវិទ្យាល័យ ឃនែល (Cornell University) របស់​សហរដ្ឋអាមេរិក លោក អែនឌ្រូ មើស្សា (Andrew Mertha) បាន​ប្រាប់​កាសែត the New York Times ថា​ជំនួយ​បរទេស ដែល​របប​ខ្មែរក្រហម​ទទួល​បាន យ៉ាង​ហោច​ណាស់ ៩០% បាន​ពី​ប្រទេស​ចិន។ ជំនួយ​ទាំងនោះ រួម​មាន​គ្រឿង​សព្វាវុធ​ផង ដូចជា​រថក្រោះ យន្តហោះ និង​កាំភ្លើង​ធំ។ មិនតែប៉ុណ្ណោះ ចិន​ក៏បាន​បញ្ជូន​ជំនាញការ យោធា​ចិន​ជាច្រើន ទៅ​បណ្ដុះបណ្ដាល​កម្មាភិបាល​ខ្មែរក្រហម​ផង​ដែរ។ លោក អែនឌ្រូ មើស្សា បញ្ជាក់​ថា “​បើ​កុំ​តែ​បាន​ចិន​ជួយ កុំ​អី​របប​វាល​ពិឃាដ​ខ្មែរក្រហម មិន​អាច​បន្ត​កាន់អំណាច​យូរ​លើស​ពី​មួយ​សប្ដាហ៍​បាន​ផង។

ប្រធាន​ក្រុម​អ្នកវិភាគ​វ័យក្មេង​លោក ហង្ស វិទូ យល់ឃើញ​ថា ការ​គាំទ្រ​របស់​ចិន​ចំពោះ​ការ​បោះឆ្នោត​បែប​បង្គ្រប់​កិច្ច របស់​របប​ក្រុងភ្នំពេញ​នេះ ធ្វើ​ឱ្យ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ត្រូវ​បាក់​ស្រុត​ចុះ​ដោយ​ស្វ័យប្រវត្តិ ព្រោះ​ចិន​ជា​ប្រទេស​កុម្មុយនិស្ត។ លោក​បន្ត​ថា ចិន​គាំទ្រ​របប​ដឹកនាំ​កម្ពុជា​សព្វថ្ងៃ ព្រោះ​គេ​ទទួល​បាន​ផលប្រយោជន៍​ច្រើន ពី​របប​នេះ។ លោក​បន្ថែម​ថា ជា​រូបភាព​ខាងក្រៅ ចិន​មិនបាន​ជ្រៀតជ្រែក​កិច្ច​ការងារ​ផ្ទៃក្នុង របស់​កម្ពុជា​ឡើយ ប៉ុន្តែ​នៅ​ពីក្រោយ​ខ្នង​ចិន មាន​ឥទ្ធិពល​យ៉ាង​ធំធេង ក្នុង​វិស័យ​សេដ្ឋកិច្ច និង​នយោបាយ​របស់​កម្ពុជា។ លោក​ថា របប​ក្រុងភ្នំពេញ នឹង​ចៀស​មិន​ផុត ពី​ត្រូវ​ទទួលរង​ទណ្ឌកម្ម ពី​ក្រុម​ប្រទេស​លោក​ខាងលិច​ឡើយ នៅ​ក្រោយ​ការបោះឆ្នោត ដែល​មិន​ស្របតាម​គោលការណ៍​ប្រជាធិបតេយ្យ​នោះ និង​ជាពិសេស ការដឹកនាំ​លម្អៀង​ខ្លាំង ទៅ​រក​ប្រទេស​ចិន​កុម្មុយនិស្ត​នោះ៖ «យើង​ឃើញ​ថា ក្នុង​ការ​បោះឆ្នោត​នេះ​ទៀត​សោត គ្រាន់តែ​ពាក្យសម្ដី​របស់​ចិន​ដែល​បាន​ពោល​ពី​ខាងដើម កាលពី​មួយ​ខែ ទៅ​ពីរ​ខែ​មុនគេ​ថា គេ​នឹង​នៅតែ​ជា​ជន្ទល់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​និង​រដ្ឋាភិបាល​នៃ​គណបក្ស​ណា​ក៏​ដោយ​ដែល​ជាប់ឆ្នោត។ គេ​ប្រើ​ពាក្យ​ថា គេ​ជា​ជន្ទល់​សម្រាប់​ទល់​ទៅ​ហើយ បាន​ន័យ​ថា គេ​គាំទ្រ​នៅ​ពី​ក្រោយ​របប​នេះ​បាត់​ទៅ​ហើយ យើង​មិន​ចាំបាច់​ទៅ​ឆ្ងល់​អ្វី​ច្រើន​នោះ​ទេ។ គេ​មិន​មាន​សិទ្ធិ​ស្របច្បាប់​ពិតមែន ក៏ប៉ុន្តែ​គេ​ជា​ជន្ទល់​នៅ​ពី​ក្រោយខ្នង មាន​ន័យ​ថា ចិន​នេះ​បាន​បង្ហាញ​ថា ខ្លួន​គាំទ្រ​របប​មួយ​ដែល​មិន​មាន​ប្រជាធិបតេយ្យ​ពិតប្រាកដ​រួចស្រេច​ទៅ​ហើយ»

ទណ្ឌកម្ម​ដែល​អាច​មើល​ឃើញ​នៅ​ពេល​នេះ គឺ​ការ​អនុម័ត​សេចក្ដីព្រាងច្បាប់​លេខ H.R ៥៧៥៤ របស់​សភា​អាមេរិក ស្ដីពី​ប្រជាធិបតេយ្យ​កម្ពុជា​ឆ្នាំ​២០១៨ ដែល​អាច​នឹង​ឈាន​ដល់​ការ​បិទ​ទិដ្ឋាការ មិន​ឱ្យ​ជាន់​ទឹកដី​អាមេរិក និង​ការ​បង្កក​ទ្រព្យសម្បត្តិ របស់​ក្រុម​មេដឹកនាំ​នៃ​របប​លោក ហ៊ុន សែន យ៉ាងហោចណាស់ ១៧ រូប​សិន នៅ​ពេល​ច្បាប់​នេះ​ចូល​ជា​ធរមាន នា​ពេល​ឆាប់ៗ​ខាងមុខនេះ។

មិនតែប៉ុណ្ណោះ​សមាជិកសភា​អាមេរិក បាន​ព្រមាន​ថា របប​លោក ហ៊ុន សែន នឹង​ចៀស​មិន​ផុត ពី​រង​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត រហូតដល់​ការបញ្ឈប់​ការ​អនុគ្រោះ​ពន្ធ នាំចេញ​ផលិតផល​ពី​កម្ពុជា រួម​ទាំង​សំលៀកបំពាក់​ផង ប្រសិនបើ​លោក ហ៊ុន សែន មិន​ប្រញាប់​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើងវិញ​នោះ​ទេ​។ តំណាងរាស្ត្រ​អាមេរិក​លោក អាឡាន់ ឡូវេនថល (Alan Lowenthal) បញ្ជាក់​ថា ទណ្ឌកម្ម​បន្ថែម​នេះ លោក​នឹង​ស្នើ​ឲ្យ​រដ្ឋាភិបាល​អាមេរិក សហការ​ជាមួយ​សម្ព័ន្ធមិត្ត​របស់​ខ្លួន រួមមាន​សហភាព​អឺរ៉ុប​ផង ប្រើ​វិធានការ​ក្ដៅ​ដាក់ទណ្ឌកម្ម កាត់ផ្ដាច់​ការ​ធ្វើ​ជំនួញ​ជាមួយ​កម្ពុជា​តែម្ដង៖ «អ្វី​ដែល​ខ្ញុំ​ចង់​ឃើញ​នោះ​គឺថា ព្រឹទ្ធសភា ឯណោះ​ទៅវិញ​ទេ ដែល​ត្រូវ​ចាត់ការ​បន្ថែម។ ប៉ុន្តែ​ខ្ញុំ​ចង់​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន សហការ​ជាមួយ​សហគមន៍​អឺរ៉ុប​ដើម្បី​បញ្ឈប់​ការ​ធ្វើ​ជំនួញ​ជាមួយ​កម្ពុជា​ដែល​សព្វថ្ងៃ នេះ​អាមេរិក​បាន​អនុញ្ញាត​ឲ្យ​ទំនិញ​របស់​កម្ពុជា​រហូតដល់​ទៅ​ជាង​៦០% មក​លក់​ក្នុង​ទីផ្សារ​សហរដ្ឋអាមេរិក»

ក្រៅ​ពី​នេះ គណៈប្រតិភូ​សហភាព​អឺរ៉ុប ក្រោយ​ពី​បំពេញបេសកកម្ម ស្វែងរក​ការពិត​នៅ​កម្ពុជា អស់​រយៈពេល​មួយ​សប្ដាហ៍ កាលពី​ដើមខែ​កក្កដា ក៏​បាន​ព្រមាន​របប​លោក ហ៊ុន សែន សាជាថ្មី​ថា សហភាព​អឺរ៉ុប ជា​ចុងក្រោយ​នឹង​ពិនិត្យ​ជម្រើស​ដក​ការ​អនុគ្រោះ​ពន្ធ នាំ​ទំនិញ​ចេញពី​កម្ពុជា​ទៅ​ទីផ្សារ​អឺរ៉ុប​ដែរ ប្រសិនបើ​ស្ថានភាព​រំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ នៅតែ​អាក្រក់​ដូច​បច្ចុប្បន្ន។

ស្រប​ពេល​ដែល​ប្រទេស​លោក​សេរី​ប្រកាន់​ជំហរ​តឹងរ៉ឹង​ដូចគ្នា ប្រឆាំង​ទៅ​នឹង​របប​លោក ហ៊ុន សែន ជុំវិញ​ការរំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ក្រោយ​ការ​រម្លាយ​គណបក្ស​សង្គ្រោះជាតិ​នេះ មាន​តែ​ប្រទេស​ចិន​មួយ​ប៉ុណ្ណោះ ដែល​បង្ហាញ​ជំហរ​ឥត​ងាករេ នៅតែ​បន្ត​គាំទ្រ​ការ​ធ្វើ​ទុក្ខបុកម្នេញ​សំឡេង​ប្រឆាំង​បែបនេះ។

អតីត​ឧបនាយករដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាលចម្រុះ លោក​ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ដែល​មាន​ឈាមជ័រ​ជា​ចិន​ដែរ​នោះ មាន​ប្រសាសន៍​ថា ចិន​គាំទ្រ​របប​លោក ហ៊ុន សែន ដោយសារ​ចិន​មាន​អ្នក​វិយោគ​ច្រើន ដែល​កំពុង​បោះ​ទុន​រកស៊ី​នៅ​ស្រុក​ខ្មែរ ហើយ​ជាពិសេស​ចិន​ក៏​បាន​ផ្ដល់​កម្ចី​ជាច្រើន​ផង​ដែរ​ដល់​របប​ក្រុង​ភ្នំពេញ ដូច្នេះ​ចិន​ដាច់ខាត​ត្រូវតែ​គាំទ្រ​ការបោះឆ្នោត​នេះ។ ក៏ប៉ុន្តែ​លោក​ថា ចិន​ក៏​អាច​នឹង​ផ្លាស់ប្ដូរ​ជំហរ​វិញ​ដែរ ប្រសិនបើ​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​មិន​ទៅ​បោះឆ្នោត​ផ្ដល់​ភាព​ស្របច្បាប់​ដល់​គណបក្ស​កាន់អំណាច​នោះ។ លោក​សង្កត់ធ្ងន់​ថា ការ​គាំទ្រ​របស់​ចិន​ចំពោះ​អ្នកនយោបាយ​ខ្មែរ គឺជា​បុព្វហេតុ​នៃ​សង្គ្រាមស៊ីវិល​រ៉ាំរ៉ៃ និង​ភាព​ក្រីក្រ​នៅ​កម្ពុជា ដែល​អូស​បន្លាយ​មកទល់​ពេល​បច្ចុប្បន្ន​នេះ៖ «ជជែក​គ្នា​នៅ​ក្នុង​រង្វង់​ខ្មែរ​ទៅ។ តាំង​ពី​ដើម​មកដល់​ពេល​ឥឡូវនេះ ខ្ញុំ​និយាយ​ដដែល ខ្ញុំ​ចង់​ឱ្យ​តែ​ខ្មែរ​នេះ​និយាយ​គ្នា កាលណា​គេ​បង្កក​ទ្រព្យសម្បត្តិ​អី​អស់ហើយ គឺ​មិន​នៅ​ទេ។ ចិន​ក៏​មិន​ស្រួល​ប៉ុន្មាន​ដែរ ហ៊ុន សែន ជំពាក់​លុយ​ជាង ៤ពាន់​លាន ចុះបើ​បរាជ័យ​ពិតមែន រដ្ឋាភិបាល​ថ្មី​អត់​ទទួលស្គាល់​លុយ​បំណុល​នោះ​ទៅ (ធ្វើ​ម៉េច?)។ តាមពិត​គេ​នៅតែ​សង​អ៊ីចឹង មិន​កែប្រែ​ទេ។ សុំ​ឱ្យ​ចិន​ពិចារណា​ម្ដង​ទៀត។ តាមពិត​ចិន​មាន​ប្រាជ្ញា​ណាស់ ប៉ុន្តែ​មក​ល្ងង់​នៅ​ស្រុក​ខ្មែរ​វិញ។ ពលរដ្ឋ​ខ្មែរ​ស្អប់​រដ្ឋាភិបាល​នេះ (របប​លោក ហ៊ុន សែន​) ចង់​ងាប់​ចង់​រស់​ទៅ​ហើយ មក​កាន់​ជើង ស្អប់​ដោយ​ទាំង​ចិន​ទៀត។ ខ្មែរ​ស្អប់​ចិន​ណាស់ ខ្ញុំ​សូម​ប្រាប់​ចិន​ឱ្យ​ច្បាស់​ថា សព្វថ្ងៃ​នេះ ខ្មែរ​ស្អប់​ចិន ស្អប់​ពេក​តែម្ដង»

ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង បន្ថែម​ថា រដ្ឋាភិបាល​ថ្មី​ដែល​របប​ក្រុងភ្នំពេញ​បង្កើត​ឡើង​នៅ​ក្រោយ​ការ​បោះឆ្នោត​ថ្ងៃ​ទី​២៩ កក្កដា នោះ នឹង​ត្រូវ​ទទួលរង​ទណ្ឌកម្ម​ពី​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​លោក​ខាងលិច ដោយសារតែ​មិន​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា ជា​រដ្ឋាភិបាល​ស្របច្បាប់។ លោក​ថា ពេល​នោះ​រដ្ឋាភិបាល​ថ្មី​ដែល​មាន​ក្រុម​មេដឹកនាំ​ចាស់​ដដែល​នោះ នឹង​មិន​អាច​មាន​និរន្តរភាព​បាន​យូរ​អង្វែង​ឡើយ ព្រោះ​មិន​អាច​រស់​ពឹង​តែ​លើ​ជំនួយ និង​កម្ចី​របស់​ចិន​ឡើយ ផ្ទុយទៅវិញ​កម្ពុជា​ត្រូវការ​អាមេរិក និង​អឺរ៉ុប​ដែល​ជា​ទីផ្សារ​លក់​ផលិតផល​របស់​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ស្ថាប័ន​ជំនាញ​ថ្កោលទោស​របប​ភ្នំពេញ​និង​គ.ជ.ប ថា​កំពុង​ដាក់​ពង្រាយ​អ្នក​សង្កេតការណ៍​ក្លែងក្លាយ

$
0
0

ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​សង្កេតការណ៍​ការបោះឆ្នោត​ក្រៅ​ប្រទេស និង​អន្តរជាតិ​ចំនួន ២៣ ស្ថាប័ន​ធំៗ ថ្កោលទោស​របប​លោក ហ៊ុន សែន និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (..) ដែល​បាន​ព្យាយាម​ផ្ដល់​ភាព​ស្រប​ឲ្យ​ការ​បោះឆ្នោត​ជាតិ​ដ៏​ចម្រូងចម្រាស​នៅ​ថ្ងៃអាទិត្យ ទី២៩ កក្កដា នេះ តាមរយៈ​ការ​ទទួល​ស្គាល់​ក្រុម​អ្នកសង្កេតការណ៍​ការ​បោះ​ឆ្នោត ដ៏​ច្រើន​លើសលប់ ដែល​ក្រុម​អង្គការ​ទាំង​២៣​ស្ថាប័ន​ធំៗ​នេះ ចាត់ទុកថា សុទ្ធតែ​ជា​ក្រុម​អ្នកសង្កេតការណ៍​ដែល​មាន​ភាព​លម្អៀង បន្លំ​ខ្លួន​ធ្វើជា​អ្នកសង្កេតការណ៍ ខណៈ​ដែល​តាមពិត​គឺជា ក្រុម​អ្នកសង្កេតការណ៍​ក្លែងក្លាយ។

ក្នុង​សេចក្ដីថ្លែងការណ៍​រួម​ចេញផ្សាយ​នៅ​ថ្ងៃ​ទី២៨ កក្កដា នេះ ក្រុម​អង្គការ​មិន​រដ្ឋាភិបាល​សង្កេតការណ៍​ការបោះឆ្នោត​ក្រៅ​ប្រទេស និង​អន្តរជាតិ មកពី​ស្ថាប័ន​ធំៗ​ចំនួន ២៣ ស្ថាប័ន នៅ​ទូទាំង​ពិភពលោក ក្នុង​នោះ​រួមមាន បណ្ដាញ​អាស៊ី​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី ហៅ​កាត់​ថា អានហ្វ្រែល (ANFREL) បណ្ដាញ​អឺរ៉ុប​នៃ​អង្គការ​តាមដាន​ដំណើរការ​បោះឆ្នោត ហៅ​កាត់​ថា (ENEMO) បណ្ដាញ​គាំទ្រ​ការបោះឆ្នោត​នៃ​ក្រុម​ប្រទេស​អាហ្វ្រិក​ភាគ​ខាងត្បូង (ESN-SA) បណ្ដាញ​សាកល​នៃ​ក្រុម​អ្នកតាមដាន​ការបោះឆ្នោត​ក្នុងស្រុក (GNDEM) បណ្ដាញ​អ្នកសង្កេតការណ៍​ការ​បោះ​ឆ្នោត​នៃ​ក្រុម​ប្រទេស​អាហ្វ្រិក​ភាគ​ខាងលិច (WAEON) និង​អង្គការ​មកពី​ប្រទេស​ថៃ ម៉ាឡេស៊ី កោះ​តៃវ៉ាន់ ប្រទេស​ស្រីលង្កា នេប៉ាល់ ឥណ្ឌូនេស៊ី ហ្វីលីពីន សេរ៉ាឡេអូន បង់ក្លាដេស អ៊ុយក្រែន មីយ៉ាន់ម៉ា ឬ​ភូមា កូរ៉េខាងត្បូង ម៉ាល់ឌីវ និង អាហ្កានីស្ថាន គូស​បញ្ជាក់​ដោយ​សង្កត់​ធ្ងន់ៗ​ថា វត្តមាន​នៃ​អ្វីមួយ​ដែល​របប​លោក ហ៊ុន សែន ចាត់ទុកថា​ជា​អ្នកសង្កេតការណ៍​ការ​បោះឆ្នោត ខណៈ​ដែល​ក្រុម​អ្នក​ទាំងនោះ​ពុំ​មាន​ការ​ទទួល​បាន​កា​រ​បណ្ដុះបណ្ដាល​ត្រឹមត្រូវ គឺជា​រឿង​ដែល​មិន​អាច​ទទួល​យក​បាន និង​គួរ​ឲ្យ​សោកស្ដាយ ដោយសារតែ​កត្តា​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​សុចរិត​ភាព​នៃ​ការ​បោះឆ្នោត​មួយ​នេះ។

ការ​លើកឡើង​របស់​ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​សង្កេតការណ៍​ការបោះឆ្នោត​ក្រៅ​ប្រទេស និង​អន្តរជាតិ​ចំនួន ២៣​ស្ថាប័ន​ធំៗ​នេះ ធ្វើឡើង​ក្រោយពី​គ..ប កាលពី​ថ្ងៃ​ទី​២៦ កក្កដា បាន​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ អះអាង​ថា មាន​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ​សរុប​ជាង ៨​ម៉ឺន​នាក់ មកពី​ស្ថាប័ន​ចំនួន ១១២​ស្ថាប័ន ចូលរួម​សង្កេត​ការបោះឆ្នោត​ដ៏​ចម្រូងចម្រាស​នេះ។ គ..ប អះអាង​ទៀត​ថា ខ្លួន​បាន​ទទួល​ស្គាល់​ជា​ផ្លូវការ​អ្នកសង្កេតការណ៍​បោះឆ្នោត​អន្តរជាតិ​ចំនួន ៣២២​នាក់ មកពី​ប្រទេស ស្ថាប័ន និង​ស្ថានទូត​ចំនួន ៤២​ស្ថាប័ន ហើយ​ថា នឹង​មាន​អ្នកសង្កេតការណ៍​អន្តរជាតិ​ចំនួន ២១៦​នាក់​ទៀត មកពី ២៨​ស្ថាប័ន ក្នុង​នោះ​មកពី​ប្រទេស​រុស្ស៊ី​ជាដើម។

ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​សង្កេតការណ៍​ការបោះឆ្នោត​ក្រៅ​ប្រទេស និង​អន្តរជាតិ​ចំនួន ២៣ ស្ថាប័ន​ធំៗ​នេះ គូស​បញ្ជាក់​ថា ការណ៍​ដែល​គ..ប​អញ្ជើញ​ក្រុម​អង្គការ និង​បុគ្គល​ដែល​សុទ្ធ​តែ​មាន​ប្រភព និង​វិធីសាស្ត្រ​សង្កេតការណ៍​មិន​ច្បាស់លាស់ គឺជា​ការប្រមាថ​ដល់​ដំណើរ ការ​ប្រកប​ដោយ​ភាព​អព្យាក្រឹត្យ​នៃ​ការ​តាមដាន​ការបោះឆ្នោត។

សេចក្ដីថ្លែងការណ៍​រួម​នេះ​របស់​ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​សង្កេតការណ៍​ការបោះឆ្នោត​ក្រៅ​ប្រទេស និង​អន្តរជាតិ​ចំនួន ២៣​ស្ថាប័ន​ធំៗ​នេះ យល់ឃើញ​ថា ក្រុម​អ្នកសង្កេតការណ៍​ក្នុងស្រុក​ចំនួន ៨​ម៉ឺន​នាក់ ដែល​ទទួលស្គាល់​ដោយ​គ..ប សុទ្ធតែ​បង្ហាញ​ថា ពួកគេ​ពុំ​មាន​ឯករាជ្យ និង​ពុំ​មាន​ជំនាញ​រៀបចំ​ការវាយតម្លៃ​ការបោះឆ្នោត​ដោយ​ឯករាជ្យ និង​គួរ​ឲ្យ​ទុក​ចិត្ត​បាន​នោះ​ទេ។ សេចក្ដីថ្លែងការណ៍​ដដែល​បន្ត​ថា ក្រុម​អ្នកសង្កេតការណ៍​ការ​បោះ​ឆ្នោត​ទទួលស្គាល់​ដោយ​គ..ប​នេះ ដែល​នឹង​ត្រូវ​ដាក់​ពង្រាយ​នៅ​ទូទាំង​ប្រទេស​នេះ សុទ្ធ​តែ​មាន​ចំណងទាក់ទង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​នោះ​គឺ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​ដឹកនាំ​ដោយ​កូនប្រុស​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ខណៈ​ដែល​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ (CWPD) ដឹកនាំ​ដោយ​ឧបនាយករដ្ឋមន្ត្រី អ្នកស្រី មែន សំអន។ ស្ថាប័ន​ទាំងពីរ​នេះ ដាក់​ពង្រាយ​អ្នកចូលរួម​សង្កេតការណ៍ ជាង​ពាក់​កណ្ដាល ក្នុងចំណោម​អ្នក​សង្កេតការណ៍​សរុប​ដែល​គ..ប ប្រកាស​ទទួលស្គាល់។

ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​សង្កេតការណ៍​ការបោះឆ្នោត​ក្រៅ​ប្រទេស និង​អន្តរជាតិ​ចំនួន ២៣ ស្ថាប័ន​ធំៗ​នេះ លើកឡើង​ថា ក្នុង​ចំណោម​ស្ថាប័ន ១០៧​ស្ថាប័ន​ដែល​ទទួល​បាន​ការ​ទទួល​ស្គាល់​ពី​គ..ប​នេះ ក៏​មាន​បង្ហាញ​នូវ​ចំណងទាក់ទង​ជាមួយ​គណបក្ស​កាន់អំណាច ហើយ​ភាគច្រើន​នៃ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ មាន​ការ​យល់ដឹង​ផ្នែក​នយោបាយ ដំណើរការ​បោះឆ្នោត និង​វិធីសាស្ត្រ​នៃ​ការវាយតម្លៃ​ការបោះឆ្នោត នៅ​មាន​កម្រិត ហើយ​គ្រាន់តែ​ជា​ការ​បង្គ្រប់​កិច្ច​តែប៉ុណ្ណោះ។

ក្នុង​ចំណោម​ភ្នាក់ងារ​សង្កេតការណ៍​ការ​បោះឆ្នោត ដែល​មាន​សមាជិក​ជា​ជនបរទេស​នោះ គ..ប ក៏​បាន​ចុះឈ្មោះ ស្ថាប័ន​បរទេស​មួយ​ចំនួន​ដែល​មាន​ទំនោរ និង​ធ្លាប់​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​នោះ​រួមមាន ក្រុមប្រឹក្សា​អឺរ៉ុប​សម្រាប់​ទំនាក់ទំនង​អន្តរជាតិ (European Council on International Relations) និង ក្រុមប្រឹក្សា​អឺរ៉ុប​សម្រាប់​វិស័យ​ទេសចរណ៍ និង​ពាណិជ្ជកម្ម​អឺរ៉ុប (European Council of Tourism and Trade) ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង ប៊ូការ៉េស (Bucharest) នៃ​ប្រទេស​រ៉ូមានី។ ក្រុម​ទាំងពីរ​នេះ ដឹកនាំ​ដោយ​លោក អានតុន ការ៉ាហ្កា (Anton Caragea) ដែល​លោក​ធ្លាប់​មាន​ប្រវត្តិ​ជិតស្និទ្ធ​ជាមួយ​នឹង​លោក ហ៊ុន សែន។ កាលពី​ឆ្នាំ​២០១៦ លោក Caragea ត្រូវ​បាន​របប​លោក ហ៊ុន សែន តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ​សម្រាប់​វិស័យ​ទេសចរណ៍ ហើយ​ជា​ការ​ឆ្លើយតប លោក Caragea ក៏បាន​ជ្រើសរើស​លោក ហ៊ុន សែន ឲ្យ​ធ្វើជា ឯកអគ្គរាជទូត​សុច្ឆន្ទៈ​ពិភពលោក សម្រាប់​វិស័យ​ទេសចរណ៍ និង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចិរភាព។

សេចក្ដីថ្លែងការណ៍​ដដែល​នេះ បន្ត​ថា មិនតែប៉ុណ្ណោះ ក្រុម​អង្គការ​មួយ​ចំនួន​ដែល​គ..ប​ទទួលស្គាល់​រួមមាន សន្និសីទ​អន្តរជាតិ​នៃ​បណ្ដា​គណបក្ស​នយោបាយ​នៅ​អាស៊ី (ICAPP) និង​អង្គការ​អ្នក​ប្រជាធិបតេយ្យ​អ្នក​និយម​កណ្ដោល​អាស៊ី​ប៉ាស៊ីហ្វិក​អន្តរជាតិ (CAPDI) សុទ្ធ​តែ​មាន​ក្រុម​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើជា​ក្រុមប្រឹក្សា​នៃ​អង្គការ​ទាំងនេះ ដែល​បង្កើត​ឡើង​ដើម្បី​ធ្វើ​ការ​ប្រថាប់ត្រា​ការបោះឆ្នោត​នេះ ឲ្យ​របប​លោក ហ៊ុន សែន តែប៉ុណ្ណោះ។

ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​សង្កេតការណ៍​ការបោះឆ្នោត​ក្រៅ​ប្រទេស និង​អន្តរជាតិ​ចំនួន ២៣ ស្ថាប័ន​ធំៗ​នេះ អំពាវនាវ​ឲ្យ​ក្រុម​អង្គការ​ដែល​មាន​សម្ព័ន្ធ​ភាពជា​មួយ​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​បន្លំ​ខ្លួន​ថា ជា​ក្រុម​អ្នកសង្កេតការណ៍​ការ​បោះ​ឆ្នោត​នោះ ឲ្យ​បង្ហាញ​ស្តង់ដារ និង​វិធីសាស្ត្រ​នៃ​ការវាយតម្លៃ​របស់​ពួកគេ​ដល់​សាធារណមតិ​ជាតិ និង​អន្តរជាតិ។

ក្រៅពីនោះ ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​សង្កេតការណ៍​ការបោះឆ្នោត​ក្រៅ​ប្រទេស និង​អន្តរជាតិ​ចំនួន ២៣ ស្ថាប័ន​ធំៗ​នេះ លើកឡើង​ថា ក្រុម​អ្នកសង្កេតការណ៍​បរទេស​ដែល​ត្រូវ​បាន​គ..ប​ទទួលស្គាល់ ក៏​រួមមាន​ក្រុមប្រឹក្សា​អឺរ៉ុប​ស្ដីពី​ទំនាក់ទំនង​អន្តរជាតិ និង​ក្រុមប្រឹក្សា​អឺរ៉ុប​ដើម្បី​វិស័យ​ទេសចរណ៍ និង​ពាណិជ្ជកម្ម ក៏ប៉ុន្តែ​ក្រុម​ទាំងពីរ​នេះ សុទ្ធតែ​ដឹកនាំ​ដោយ «អ្នក​សង្កេតការណ៍​ដែល​មាន​ប្រវត្តិ​អាក្រក់ បង្កើត​ឡើង​សម្រាប់​ឲ្យ​គេ​ជួល» ដើម្បី​ប្រថាប់ត្រា​ការបោះឆ្នោត​ក្លែងក្លាយ​នា​ពេល​អតីតកាល នៅ​ប្រទេស អាហ្វហ្កានីស្ថាន ហ្ស៊ីមបាវ៉េ និង​ប្រទេស​វេណេហ្ស៊ុយអេឡា ខណៈ​ដែល​ការ​បោះឆ្នោត​ទាំងនោះ ធ្វើឡើង​ដោយមាន​ការរិះគន់​ជា​ឯកច្ឆន្ទ​អំពី​ការរំលោភ​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​ទាំងនោះ ពី​សំណាក់​សហគមន៍​អន្តរជាតិ។

ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោតជាតិ​ដ៏​ចម្រូងចម្រាស​នេះ អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប និង​ប្រទេស​ជប៉ុន សុទ្ធតែ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ហើយ​ថា នឹង​មិន​ចូលរួម​សង្កេតការណ៍​ការបោះឆ្នោត​នេះ​ឡើយ ហើយក៏​នឹង​មិន​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត​ដ៏​ចម្រូងចម្រាស​នេះ​ដែរ ដោយ​ក្រុម​ស្ថាប័ន និង​ប្រទេស​ទាំងនេះ​ចាត់ទុកថា ការបោះឆ្នោត​នេះ ជា​ការ​បោះឆ្នោត​ក្លែងក្លាយ​តែប៉ុណ្ណោះ​។ ជាមួយ​គ្នា​នេះ​ដែរ ប្រទេស​អូស្ត្រាលី ក៏​សម្រេច​មិន​បញ្ជូន​អ្នក​ការទូត​របស់​ខ្លួន​ទៅ​សង្កេតការណ៍​ការបោះឆ្នោត​នេះ​ដែរ។ អ្នកនាំពាក្យ​រដ្ឋាភិបាល​អូស្ត្រាលី ត្រូវ​បាន​សារព័ត៌មាន​អូស្ត្រាលី SBS News ស្រង់​ប្រសាសន៍​ថា រដ្ឋាភិបាល​អូស្ត្រាលី នឹង​បន្ត​លើកឡើង​ពី​កង្វល់​នានា​របស់​ខ្លួន ក្នុង​កម្រិត​ខ្ពស់​ជាមួយ​របប​លោក ហ៊ុន សែន ដើម្បី​ធ្វើ​យ៉ាងណា​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​កម្ពុជា អាច​អនុវត្ត​សិទ្ធិ​បោះឆ្នោត ប្រកបដោយ​លក្ខណៈ​ប្រជាធិបតេយ្យ​របស់​ពួកគេ។

កាល​ពី​ពេល​ថ្មីៗ រដ្ឋសភា​សហរដ្ឋអាមេរិក ទើបបាន​សម្រេច​អនុម័ត​ច្បាប់​ដាក់ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ និង​មិន​ឲ្យ​ធ្វើដំណើរ​មក​សហរដ្ឋអាមេរិក ទៅលើ​ក្បាលម៉ាស៊ីន​ដឹកនាំ​របប​លោក ហ៊ុន សែន ដែល​បាន​បំផ្លាញ​ប្រជាធិបតេយ្យ និង​រំលោភបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ក្នុង​នោះ​មាន​មន្ត្រី​ជាន់ខ្ពស់​នៃ​របប​នេះ​ចំនួន ១៧​រូប រួមមាន លោក ហ៊ុន សែន លោក ស ខេង លោក ទៀ បាញ់ លោក អូន ព័ន្ធមុនីរ័ត លោក កើត រិទ្ធិ លោក ស៊ុន ចាន់ថុល លោក ប្រាក់ សុខុន លោក ឱម យិនទៀង លោក ប៉ុល សារឿន លោក នេត សាវឿន លោក គន់ គីម លោក សៅ សុខា លោក ហ៊ីង ប៊ុនហៀង លោក ជួន សុវណ្ណ លោក ហ៊ុន ម៉ាណែត លោក សុខ ពុទ្ធិវុធ និង​អ្នកស្រី ហ៊ុន ម៉ាណា ដោយសារ​ក្រុម​មន្ត្រី​ជាន់ខ្ពស់​ទាំងអស់​នេះ បាន​នាំគ្នា​ចូល​ដៃ​ចូល​ជើង​បំផ្លាញ​ប្រជាធិបតេយ្យ តាមរយៈ​ការរៀបចំ​ដំណើរការ​បោះឆ្នោត​ក្លែងក្លាយ​នៅ​ថ្ងៃទី២៩ កក្កដា នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​ប្រើ​យុទ្ធសាស្ត្រ​ទីផ្សារ​ជំរុញ​អោយ​ពលរដ្ឋ​ចេញ​ទៅ​បោះឆ្នោត

$
0
0

ក្រៅពី​ក្រុម​អ្នកនយោបាយ វិស័យ​ឯកជន​ឯណោះ​វិញ​ក៏​សកម្ម​ក្នុង​ការ​ជំរុញ​ពលរដ្ឋ​អោយ​ចេញទៅ​បោះឆ្នោត​ដែរ។ ក្រុមហ៊ុន​ឯកជន​ខ្លះ​នៅ​កម្ពុជា​កំពុង​ប្រើប្រាស់​យុទ្ធសាស្ត្រ​ទីផ្សារ​ផ្សេងៗ​ដូចជា ប្រសិនបើ​អតិថិជន​ណា​បង្ហាញ​ម្រាមដៃ​ដែល​មាន​ប្រឡាក់​ទឹក​ថ្នាំ​បោះឆ្នោត នោះ​ពួកគេ​នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ជាដើម។

ក្រុមហ៊ុន​ទាំងនោះ​មាន​ដូចជា រោងភាពយន្ត​លីជេន (Legend) ផ្សារ​ទំនើប​ឡាក់គី ក្រុមហ៊ុន​ផ្ដល់​សេវា​កក់​សំបុត្រ​ឡានក្រុង (Book Me Bus) ក្រុមហ៊ុន​ឆាតថាម (Chatime) ដែល​ជា​ក្រុមហ៊ុន​លក់​ភេសជ្ជៈ​ដ៏​ពេញ​និយម​មួយ​ក្នុង​ស្រទាប់​យុវជន ជាដើម។

អ្នក​ប្រើ​បណ្ដាញ​សង្គម Twitterម្នាក់​ដែល​មាន​ឈ្មោះថា Tararidh Kep បាន​ឆ្លើយឆ្លង​នឹង​មិត្តភ័ក្ដិ​របស់​លោក​ជា​ភាសា​អង់គ្លេស នៅ​លើ​បណ្ដាញ​សង្គម​Twitter ថា “It’s time to boycott Chatime” (​ដល់​ពេល​ដែល​ត្រូវ​ធ្វើ​ពហិការ​មិន​ទិញ​ទំនិញ​របស់​ឆាត​ថែម​ហើយ)

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​មួយ​ចំនួន​ថា ពួកគេ​មិន​ទៅ​បោះឆ្នោត​ទេ ទោះ​បាន​សម្រាក​៣​ថ្ងៃ​ទៅ​ស្រុក​កំណើត

$
0
0

ប្រជាពលរដ្ឋ​មួយ​ចំនួន បាន​នាំគ្នា​ទៅលេង​ស្រុកកំណើត និង​ដើរ​កម្សាន្ត​នៅ​កន្លែង​ផ្សេងៗ ក្នុង ឱកាស​ឈប់​សម្រាក​បោះឆ្នោត​៣​ថ្ងៃ ប៉ុន្តែ​ពួកគេ​ប្ដេជ្ញា​អត់​ទៅ​បោះឆ្នោត​នោះ​ទេ ដោយ​យល់ថា គ្មាន គណបក្ស​ដែល​ខ្លួន​ស្រលាញ់ និង​ការ​បោះឆ្នោត​គ្មាន​សេរី យុត្តិធម៌ ត្រឹមត្រូវ។

ប្រជាពលរដ្ឋ​មួយ​ចំនួន លើកឡើង​ថា ថ្វី​ត្បិត​ពួកគាត់​នាំគ្នា​ត្រឡប់​ទៅ​ស្រុក​មែន ប៉ុន្តែ​ពួកគាត់​មិន​សុទ្ធ​តែ​ទៅ​ចូលរួម​បោះឆ្នោត​នោះ​ទេ គឺ​ពេល​ឈប់​សម្រាក ៣​ថ្ងៃនេះ ពួកគាត់​ឆ្លៀត​ទៅលេង​ស្រុក​កំណើត និង​ទៅ​ដើរ​កម្សាន្ត​តាម​តំបន់​ទេសចរណ៍​នានា។

កម្មការិនី​រោងចក្រ​ម្នាក់​ដែល​មាន​ស្រុកកំណើត​នៅ​ខេត្ត​កំពង់ស្ពឺ អះអាង​ថា នាង​សម្រេចចិត្ត​មិន​ទៅ បោះឆ្នោត​នោះ​ទេ ព្រោះ​គណបក្ស​ដែល​ខ្លួន​ពេញចិត្ត​ត្រូវ​បាន​របប​លោក ហ៊ុន សែន រំលាយ​ចោល។ កម្មការិនី​រូប​នេះ​អះអាង​ថា នៅ​ថ្ងៃ​បោះឆ្នោត នាង​នឹង​នាំ​គ្រួសារ​ដើរលេង។ «»

មិន​ខុសគ្នា​ប៉ុន្មាន​ឡើយ កម្មករ​រោងចក្រ​ម្នាក់ទៀត អះអាង​ថា ទោះបីជា​លោក​មានឈ្មោះ​បោះឆ្នោត ក៏​លោក​មិន​ចាប់អារម្មណ៍​ទៅ បោះ​ដែរ លោក​សុខចិត្ត​ចំណាយ​ពេល​អង្គុយ​ជាមួយ​គ្រួសារ​ផឹក​ស្រា ញាំ​សាច់​ក្លែម​វិញ។ «»

ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​នេះ ក្រសួង​ការងារ ក្រសួង​អប់រំ និង​ក្រុមហ៊ុន នានា បាន​សម្រួល​ឲ្យ​សិស្ស​និស្សិត កម្មករ និង​បុគ្គលិក ឈប់​សម្រាក ៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ ទី​៣០ ខែ​កក្កដា ដើម្បី​ចូលរួម​ការ​បោះឆ្នោត។ ការ​ជួល​សម្រួល​នេះ គឺ​មាន​លក្ខណៈ​ខុសប្លែក​ពី​អាណត្តិ កន្លង​មក​ដែល​ស្ថាប័ន​ទាំងនេះ មិន​ដែល​អើពើ​រឿង​ផ្ដល់​ពេលវេលា​សម្រាក​គ្រប់គ្រាន់​សម្រាប់ ពលរដ្ឋ​ទៅ​បោះឆ្នោត​ឡើយ ដែល​កាល​ណោះ​គេ​សង្ស័យ​ថា របប​លោក ហ៊ុន សែន មាន​ចេតនា រារាំង​ពលរដ្ឋ​មិន​ឲ្យ​ទៅ​បោះឆ្នោត ព្រោះ​ដឹង​ថា ពលរដ្ឋ​នឹង​បោះឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ។

យុវនិស្សិត​ម្នាក់​ឈ្មោះ វ៉ា ថានោ ឲ្យ​ដឹង​ថា​ការបោះឆ្នោត​នេះ គ្មាន​សារៈសំខាន់​ឡើយ ព្រោះ​លោក តាមដាន​ព្រឹត្តិការណ៍​នយោបាយ​កន្លងមក​របប​លោក ហ៊ុន សែន បាន​បំផ្លាញ​ប្រជាធិបតេយ្យ និង រំលោភ​សិទ្ធិ​មនុស្ស ហើយ​ការបោះឆ្នោត​នេះ​គឺជា​ការបោះឆ្នោត​ក្លែងក្លាយ។ «»

បុគ្គលិក​ក្រុមហ៊ុន​ម្នាក់ទៀត ឈ្មោះ ស៊ី បុត្រ អះអាង​ថា លោក​សម្រេចចិត្ត មិន​ទៅ​បោះឆ្នោត​ទេ ព្រោះ​ស្រុកកំណើត​លោក​នៅ​ឆ្ងាយ ហើយ​ម្យ៉ាងទៀត កាលពី​បោះឆ្នោត​ឃុំ​-​សង្កាត់​កន្លង​ទៅ លោក​ក៏​ខកខាន​ដែរ។ «»

រីឯ​បុគ្គលិក​ក្រុមហ៊ុន​ម្នាក់ទៀត ដែល​មាន​ស្រុកកំណើត​នៅ​ខេត្ត​ក្រចេះ ថា ក្នុង​រយៈពេល​ឈប់​សម្រាក​បី​នេះ លោក​បាន​រៀបចំ​ផែនការ​ដើរ​កម្សាន្ត​ជាមួយ​គ្រួសារ និង​មិត្ត ហើយ​មិន​ទៅ​បោះឆ្នោត​ទេ។ «»

សមាជិក​ក្រុម​អ្នកវិភាគ​វ័យក្មេង លោក បុង ដែត វិភាគ​ថា ការបោះឆ្នោត​អាណត្តិ​ទី​៦​នេះ គឺ​អាច​មាន មាន​ចំនួន​អ្នក​មិន​ទៅ​បោះឆ្នោត​ច្រើន ដោយសារតែ​ពួកគេ​យល់​ដឹង​ថា ការ​បោះឆ្នោត​នេះ មិន​មាន យុត្តិធម៌ និង​សេរី ត្រឹមត្រូវ។ លោក​ថា ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​ទៅ​ចូលរួម​បោះឆ្នោត គឺ​ដោយ សារ​ពួកគាត់​អាច​រង​សម្ពាធ​នយោបាយ​ពី​កន្លែង​ការងារ។ «»

ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត ក្រៅពី​មិន​ទៅ​បោះឆ្នោត​ហើយ​នោះ ពួកគេ នៅតែ​បន្ត​ថត​ម្រាមដៃ​ស្អាត បង្ហោះ​លើ​ហ្វេសប៊ុក (Facebook) ដែរ ក្នុង​ន័យ​បញ្ជាក់​ថា ពួកគេ​មិន​ទៅ​បោះឆ្នោត​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​ខ្មែរ​នៅ​​ក្រៅ​ប្រទេស​នាំ​គ្នា​​តវ៉ា​ប្រឆាំង​ចំ​ថ្ងៃ​​បោះឆ្នោត​នៅ​កម្ពុជា

$
0
0

ពលរដ្ឋ​ខ្មែរ​នៅ​បរទេស​កំពុង​ប្រមូល​ផ្ដុំ​នៅ​សហរដ្ឋ​អាមេរិក និង​ប្រទេស​ផ្សេង​ទៀត តវ៉ា​ប្រឆាំង​​នឹង​ការ​​បោះឆ្នោត​នៅ​កម្ពុជា ដែល​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ចាត់​ទុក​ថា ជា​ការ​បោះឆ្នោត​ក្លែងក្លាយ និង​បង្គ្រប់​កិច្ច​ដើម្បី​ឲ្យ​លោក ហ៊ុន សែន បន្ត​កាន់​អំណាច​របស់​ខ្លួន។

ការ​ប្រមូល​ផ្ដុំ​​តវ៉ា​នេះ​រួម​មាន នៅ​ប្រទេស​កាណាដា អូស្ត្រាលី កូរ៉េខាងត្បូង និង​​ជប៉ុន​ជាដើម សុទ្ធ​តែ​ជួបជុំ​តវ៉ា​ប្រឆាំង​នឹង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​អាណត្តិ​ទី៦ នៅ​ថ្ងៃ​អាទិត្យ ទី​២៩ កក្កដា ២០១៨ ខណៈ​ដែល​បក្ស​កាន់​អំណាច​បាន​ផាត់​គណបក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេ​ចេញ​ពី​ការ​បោះឆ្នោត។

ចំណែក​សហគមន៍​អន្តរជាតិ​រួម​មាន អង្គការ​សហប្រជាជាតិ សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប ជាដើម​សុទ្ធ​តែ​ប្រកាស​មិន​គាំទ្រ និង​ទទួល​ស្គាល់​ការ​បោះឆ្នោត​នេះ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គ.ជ.ប ថា តួលេខ​អ្នក​បាន​បោះឆ្នោត​ មាន​ចំនួន​​ប្រមាណ ៨០​ភាគរយ​

$
0
0

គណៈកម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត (គ.ជ.ប) អះអាង​ថា តួលេខ​អ្នកបាន​ចេញ​ទៅ​​​បោះឆ្នោត​អាណត្តិ​ទី​៦ នេះ មាន​ចំនួន​​ជាង ៦​លាន ៧​សែន​នាក់ ឬ​ប្រហែល ៨០​ភាគរយ (៨០,៤៩%) នៃ​ចំនួន​អ្នក​មាន​ឈ្មោះ​ក្នុង​បញ្ជី​​បោះឆ្នោត​ជាង ៨ លាន ៣ សែន​នាក់​។

នៅក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ ២០១៧ កន្លង​ទៅ ចំនួន​ពលរដ្ឋ​ចេញ​ទៅ​បោះឆ្នោត​មានប្រហែល​ ៩០​ភាគរយ ដោយ​ក្នុង​នោះប្រហែល​ ៥០​ភាគ​រយគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជិត ៤៤​ភាគរយ គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ក្នុង​ចំណោម​អ្នក​មាន​ឈ្មោះ​បោះឆ្នោត​សរុប​ជាង ៧ លាន ៨ សែន​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គ.ជ.ប​រង​ការ​ចោទ​ប្រកាន់​ថា បំប៉ោង​តួលេខ​ចំនួន​អ្នក​ចេញ​ទៅ​បោះឆ្នោត

$
0
0

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​..) អះអាង​ថា លទ្ធផល​បណ្ដោះអាសន្ន​នៃ​ចំនួន​អ្នក​បាន​បោះឆ្នោត​គិត​ត្រឹម​ម៉ោង ៥រសៀល​ថ្ងៃទី២៩ កក្កដា មាន​ចំនួន​ជាង ៦ លាន ៨ សែន​នាក់។ ប្រធាន​ចលនា​សង្គ្រោះជាតិ លោក សម រង្ស៊ី ជឿជាក់​ថា នេះ​ជា​តួលេខ​បំប៉ោង គ្មាន​ការពិត ព្រោះ​គ្មាន​ការ​ចូលរួម​សង្កេតការណ៍​ពី​អ្នក​ជំនាញ និង​អង្គការ​ឯករាជ្យ។

ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក ស៊ិក ប៊ុនហុក ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​រសៀល​ថ្ងៃ​ទី២៩ កក្កដា ថា នេះ​ជា​ជោគជ័យ​នៃ​ការបោះឆ្នោត​ដែល​មាន​ពលរដ្ឋ​ជាង ៨២ ភាគរយ (៨២,១៧%) នៃ​អ្នក​មានឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ជាង ៨ លាន ៣ សែន​នាក់ បាន​ចេញទៅ​បោះឆ្នោត​ទៅតាម​ឆន្ទៈ​របស់​ខ្លួន។ លោក​អះអាង​ថា តួលេខ​នេះ​បង្ហាញ​ឱ្យ​សហគមន៍​អន្តរជាតិ​ដែល​មាន​បំណង​ដាក់ទណ្ឌកម្ម​លើ​កម្ពុជា​នោះ ឃើញច្បាស់​ថា ពលរដ្ឋ​ខ្មែរ​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​លើកស្ទួយ​ប្រជាធិបតេយ្យ។ «»

ឆ្លើយតប​នឹង​ការ​លើកឡើង​នេះ ប្រធាន​ចលនា​សង្គ្រោះជាតិ លោក សម រង្ស៊ី ជឿជាក់​ថា តួលេខ​ដែល គ​.​ជ​.​ប បាន​ប្រកាស​នេះ ជា​តួលេខ​ដែល​គ្មាន​ការពិត​ឡើយ តែ​ជា​តួលេខ​ដែល​របប​ក្រុង​ភ្នំពេញ​បំប៉ោង​ឡើង​ប៉ុណ្ណោះ។ ហេតុផល​ដែល​លោក​យល់ថា​នេះ ជា​តួលេខ​ក្លែងក្លាយ ដោយសារ​ក្នុង​ការិយាល័យ​បោះឆ្នោត​នីមួយៗ​មិន​មាន​អ្នកសង្កេតការណ៍​ឯករាជ្យ និង​មិន​មាន​ភ្នាក់ងារ​គណបក្ស​នយោបាយ​គ្រប់គ្រាន់។ លោក​សង្កត់ធ្ងន់​ថា ការបោះឆ្នោត​នេះ​មិនបាន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ពិត​របស់​ពលរដ្ឋ​ខ្មែរ​ឡើយ ដោយសារ​អវត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​អ្នកគាំទ្រ​រាប់​លាន​នាក់​នៅ​ទូទាំង​ប្រទេស។ «»

នៅ​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​ឆ្នាំ ២០១៧ កន្លងទៅ ចំនួន​ពលរដ្ឋ​ចេញទៅ​បោះឆ្នោត​មាន​ប្រហែល ៩០ ភាគរយ ដោយ​ក្នុង​នោះ​ប្រហែល ៥០% គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជិត​៤៤% គាំទ្រ​គណបក្ស​សង្គ្រោះជាតិ ក្នុងចំណោម​អ្នកមាន​ឈ្មោះ​បោះឆ្នោត​សរុប​ជាង ៧ លាន ៨ សែន​នាក់។ ទោះបីជា​យ៉ាងណា ឆន្ទៈ​របស់​ពលរដ្ឋ​ជិត​កន្លះ​ប្រទេស​ដែល​ស្តែង​ឡើង​តាមរយៈ​កៅអី​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៥៥ អាសនៈ និង​អាសនៈ​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​ជាង ៥​ពាន់​អាសនៈ បូករួម​ទាំង​តួនាទី​ជា​សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជាច្រើន​ទៀត​ផង​នោះ ត្រូវ​បាន​របប​លោក ហ៊ុន សែន បដិសេធ​ចោល​ទាំងស្រុង​តាមរយៈ​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ។

អតីត​ឧបនាយករដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាលចម្រុះ​អាណត្តិ​ទី ៣ ពី​ខាង​គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច លោក​ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង មានប្រសាសន៍ថា អ្នកណា​ក៏​ដឹង​ដែរ​ថា គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន នឹង​ឈ្នះ​ឆ្នោត​នៅ​អាណត្តិ​នេះ​បន្ត​ទៀត​យ៉ាង​ងាយស្រួល​បំផុត ដោយសារ​គណបក្ស​នេះ​បាន​កម្ចាត់​គណបក្ស​សង្គ្រោះជាតិ​ដែល​ជា​ដៃគូ​ប្រកួតប្រជែង​ដ៏​ស្រួចស្រាល់​រួច​ទៅ​ហើយ​នោះ។ លោក​បន្ត​ថា ទាំង​តួលេខ​នៃ​អ្នក​បាន​បោះឆ្នោត ទាំង​សំឡេងឆ្នោត និង​ទាំង​អាសនៈ​សភា​នោះ គណបក្ស​កាន់អំណាច​ចង់បាន​ប៉ុន្មាន​ក៏បាន​ដែរ ព្រោះ​បក្ស​នេះ​បាន​ក្ដោបក្ដាប់​ស្ថាប័ន​ជាតិ​សំខាន់ៗ​អស់​ទៅ​ហើយ ប៉ុន្តែ​អ្វី​ដែល​បក្ស​នេះ​ត្រូវការ​គឺ​ភាព​ស្របច្បាប់​ពី​ពលរដ្ឋ។ លោក​ថា​ការ​បង្ហាញ​ឱ្យ​ឃើញ​ពី​តួលេខ​អ្នក​ចេញទៅ​បោះឆ្នោត​ច្រើន​នេះ គឺ​ដើម្បី​ឱ្យ​របប​លោក ហ៊ុន សែន មាន​លេស​យក​ទៅ​ប្រាប់​សហគមន៍​អន្តរជាតិ​ថា រដ្ឋាភិបាល​ថ្មី​ពិតជា​កើត​ចេញពី​ការ​គាំទ្រ​របស់​ពលរដ្ឋ​ខ្មែរ​ពិតប្រាកដ​មែន។ ក៏ប៉ុន្តែ ព្រឹទ្ធាចារ្យ​រូប​នេះ ព្រមាន​ថា របប​ថ្មី​របស់​លោក ហ៊ុន សែន នឹង​ត្រូវ​ប្រឈមមុខ​នឹង​ទណ្ឌកម្ម​ពី​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​លោក​ខាងលិច​នៅ​ពេល​ឆាប់ៗ​ខាងមុខ ហើយ​របប​ថ្មី​នេះ​នឹង​មិន​អាច​រស់នៅ​ដោយ​ពឹងផ្អែក​តែ​ទៅលើ​ប្រទេស​ចិន​បាន​ឡើយ។ «»

..ប ប្រកាស​ថា លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការបោះឆ្នោត​នេះ នឹង​ត្រូវ​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី១១ ខែ​សីហា រីឯ​លទ្ធផល​ផ្លូវការ​នឹង​ត្រូវ​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី១៥ ខែ​សីហា ឆ្នាំ​២០១៨ ខាងមុខ ក្នុង​ករណី​គ្មាន​ការបោះឆ្នោត​សាជាថ្មី​ទៀត​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នក​គាំទ្រ​បក្ស​ប្រឆាំង ៤​នាក់​នៅ​មណ្ឌលគិរី​ត្រូវ​បាន​ដោះលែង​ក្រោយ​សាកសួរ​អស់​ជិត​២​ម៉ោង

$
0
0

ប៉ូលិស​ខេត្ត​មណ្ឌលគិរី ឃាត់ខ្លួន​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ៤​រូប បញ្ជូន​ទៅ​សាកសួរ​នៅ​អធិការ​នគរបាល​ស្រុក​កែវសីមា កាលពី​រសៀល​ថ្ងៃ​ទី​២៨ កក្កដា ខណៈ​ដែល​ពួកគាត់​ទៅ​សួរសុខទុក្ខ​អ្នកជំងឺ​ដែល​ជា​អនុប្រធាន​គណបក្សប្រឆាំង​ខេត្ត​មណ្ឌលគិរី។

អនុប្រធាន​គណបក្សប្រឆាំង​ស្រុក​កែវ សីមា លោក ទុយ ហ ឲ្យ​ដឹង​ក្រោយពី​សមត្ថកិច្ច​សាកសួរ កាលពី​រសៀល​ថ្ងៃ​ទី​២៨ កក្កដា ថា អ្នក​ដែល​ឃាត់ខ្លួន​នោះ មាន​រូបលោក​ឈ្មោះ ទុយ ហ លោក សាន នូទីន ជា​អនុប្រធាន​គណបក្សប្រឆាំង​ស្រុក​កែវ​សីមា និង​លោក ជា ឆេន ព្រមទាំង​ភរិយា ជា​ប្រជា​ពលរដ្ឋ​នៅ​ស្រុក​កែវ​សីមា។ លោក​អះអាង​ទៀត​ថា ការ​ឃាត់ខ្លួន​នេះ​ធ្វើឡើង នៅផ្ទះ​អ្នក​ជំងឺ គឺ​លោក អ៊ុក សាខន នៅ​ភូមិ​អូរអាន ឃុំ​ស្រែខ្ទុម ស្រុក​កែវសីមា៖ «ហៅ​ពួកគាត់​ដើរ​ទៅ​ថ្នល់ ហើយ​ដាក់​ឡាន​ម្នាក់​មួយ ដោយ​មិន​ឲ្យ​ពួក​ខ្ញុំ​ជិះ​ឡាន​ជុំ​គ្នា​ទេ អ្នក​មក​ឃាត់​ខ្លួន​ពួក​ខ្ញុំ​មាន​គ្នា​ច្រើន រួមមាន​ប៉ូលិស និង​ប្រជា​ការពារ​ភូមិ ប៉ុន្តែ​មិន​មាន​អាវុធ​ជាប់​ខ្លួន​ទេ ហើយ​គ្រាន់តែ​ខ្ញុំ​សុំ​គេ​ទៅ​បត់ជើង​ក៏​គេ​មិន​ឲ្យ​ខ្ញុំ​ទៅ​ដែរ។ ខ្ញុំ​ឆ្លើយ​ថា ខ្ញុំ​មក​សួរសុខទុក្ខ​មេ​ចាស់ ខ្ញុំ​យល់ថា នេះ​ជា​ការ​គំរាមកំហែង​ពួក​ខ្ញុំ​មិន​ឲ្យ​ជួបជុំគ្នា តែ​ខ្ញុំ​មិន​តក់ស្លុត​ទេ»

លោក​បន្ថែម​ទៀត​ថា សមត្ថកិច្ច​បាន​ដោះលែង​ពួកគាត់​អោយ​មាន​សេរីភាព​ឡើងវិញ​នៅ​ប្រមាណ​ម៉ោង​៦​កន្លះ​រសៀល​ថ្ងៃ​ដដែល ក្រោយពី​សាកសួរ​អស់​ជិត​២​ម៉ោង ហើយ​ពួកគាត់​ក៏បាន​ត្រឡប់​មក​មើល​អ្នក​ជំងឺ​នៅ​ឯ​ភូមិ​អូរអាន ភ្លាមៗ​តែម្ដង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គេហទំព័រ​សារព័ត៌មាន​ជិត​២០​ត្រូវ​របប​លោក ហ៊ុន សែន បញ្ជា​ឲ្យ​បិទ​អំឡុង​ពេល​បោះឆ្នោត

$
0
0

របប​ក្រុងភ្នំពេញ បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​អ៊ីនធឺណិត​រាំង​ខ្ទប់ ឬ​ប្លុក (block) អាសយដ្ឋាន​គេហទំព័រ​សារព័ត៌មាន​ជាង​១០ មិន​ឲ្យ​បើក​មើល​ឃើញ រយៈពេល​២​ថ្ងៃ នៅ​អំឡុង​ពេល​របប​មួយ​នេះ រៀបចំ​ការបោះឆ្នោត​ដ៏​ចម្រូងចម្រាស​មួយ។ សង្គម​ស៊ីវិល ហៅ​ទង្វើ​នេះ​ថា ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព របស់​ពលរដ្ឋ​នៅ​ពេល​បោះឆ្នោត។ អ្នកវិភាគ​ថា របប​ក្រុងភ្នំពេញ ភ័យខ្លាច ពលរដ្ឋ​បាន​ដឹង​ព័ត៌មាន​ពិត ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ទើប​លាប​ពណ៌ ដើម្បី​រាំង​ខ្ទប់​គេហទំព័រ​ទាំងនោះ។

អ្នកនាំពាក្យ​និយតករ​ទូរគមនាគមន៍​កម្ពុជា លោក អ៊ឹម វុត្ថា បញ្ជាក់​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៨ កក្កដា ថា ក្រសួង​ទូរគមនាគមន៍ បាន​បញ្ជា​ឲ្យ​បិទ គេហទំព័រ ឬ​វេបសាយ (Website) ជាង​១០ ដោយសារតែ​គេហទំព័រ​មួយ​ចំនួន​នេះ បាន​ធ្វើ​ខុសច្បាប់​ស្ដីពី​ការ​បោះឆ្នោត ត្រង់​មាត្រា​៧២ និង​មាត្រា​១៤២។ លោក អ៊ឹម វុត្ថា អះអាង​ថា របប​ក្រុងភ្នំពេញ ធ្លាប់​បាន​ជូនដំណឹង​ព្រមាន​រួចហើយ ទៅ​គេហទំព័រ​ទាំងអស់ តាមរយៈ​ប្រកាស​អន្ដរ​ក្រសួង​លេខ​១៧០ ចុះ​កាលពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា ដើម្បី​ព្រមាន​ពី​ការ​បិទ ឬ​រាំង​ខ្ទប់ គេហទំព័រ​ណា ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​ខុស​ច្បាប់​នៅ​កម្ពុជា។ «»

មន្ត្រី​ជាន់ខ្ពស់​នៃ​របប លោក ហ៊ុន សែន ៣​នាក់ គឺ ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធិ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង និង​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក ត្រាំ អ៊ីវតឹក បាន​នាំគ្នា​ចេញ​សេចក្ដីប្រកាស​អន្តរក្រសួង​មួយ ស្ដីពី​ការគ្រប់គ្រង​ផ្សព្វផ្សាយ​តាម​គេហទំព័រ និង​បណ្ដាញ​ទំនាក់ទំនង​សង្គម ដែល​ដំណើរការ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

ប្រកាស​អន្តរក្រសួង​ចុះ​កាលបរិច្ឆេទ​ថ្ងៃ​ទី​២៨ ឧសភា តែ​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​០៤ មិថុនា កន្លង​ទៅ មន្ត្រី​ជាន់​ខ្ពស់​ទាំង​៣ បាន​កំណត់​តួនាទី​គ្នា​ថា ក្រសួង​ព័ត៌មាន​ជា​អ្នកគ្រប់គ្រង​ការ​ចេញផ្សាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិច ខ្លឹមសារ​ទាំងស្រុង សារ​ជា​អក្សរ សំឡេង រូបភាព វីដេអូ ឬ​ទម្រង់​ផ្សេងៗ ជាដើម។ ចំណែក​ក្រសួង​ប្រៃសណីយ៍ ត្រូវ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​សេវា​អ៊ីនធឺណិត​ទាំងអស់ មានកម្មវិធី​សូហ្វវ៉ែ (Software) និង​បំពាក់​កម្មវិធី​គ្រប់គ្រង​អ៊ីនធឺណិត ដើម្បី​ងាយស្រួល​ក្នុង​ការ​ច្រោះ (Filter) ឬ​រាំង​ខ្ទប់ (Block) គេហទំព័រ ឬ​គណនី (Account ) ឬ ទំព័រ (Page) របស់​បណ្ដាញ​ទំនាក់ទំនង​សង្គម ដែល​ធ្វើ​អាជីវកម្ម ឬ​ការផ្សាយ​ណា ដែល​ពួកគេ​យល់​ថា ល្មើសច្បាប់។ ក្រសួង​ទាំងពីរ​នេះ ក៏​ត្រូវ​សហការ​ជាមួយ​ស្ថាប័ន​ដទៃ​ទៀត ដើម្បី​រាំង​ខ្ទប់ ឬ​បិទ​គេហទំព័រ ឬ​បណ្ដាញ​សង្គម​ណា ដែល​ធ្វើ​អាជីវកម្ម​ខុសច្បាប់ ឬ​ផ្សាយ​ល្មើសច្បាប់ ដែល​មាន​លក្ខណៈ​ញុះញង់ បំបែកបំបាក់​សាមគ្គីភាព ការរើសអើង ចេតនា​បង្ក​ចលាចល ដែល​បណ្ដាល​ឲ្យ​មានការ​អន្តរាយ​ដល់​សន្តិសុខ​ជាតិ ប្រយោជន៍​សាធារណៈ និង​សណ្ដាប់ធ្នាប់​សង្គម ជាដើម​។ រីឯ​ក្រសួងមហាផ្ទៃ ជា​អ្នក​បង្ក្រាប រាល់​សកម្មភាព​ទាំងអស់​នោះ។

មុន​ការ​ប្រកាស​អន្តរក្រសួង​នេះ អាជ្ញាធរ​ក្រុងភ្នំពេញ ធ្លាប់​បាន​ធ្វើ​សកម្មភាព​បង្ក្រាប​បែបនេះ ម្ដង​រួចហើយ ទៅលើ​គេហទំព័រ​សារព័ត៌មាន​ឯករាជ្យ ឌឹ ខេមបូឌា ដេលី (The Cambodia Daily) គឺ​ក្រោយពេល​អគ្គនាយកដ្ឋាន​ពន្ធដារ បង្ខំ​ឲ្យ​បិទ​កាសែត​នេះ ក្រសួង​ប្រៃសណីយ៍ បាន​បង្គាប់​ឲ្យ​ក្រុមហ៊ុន​អ៊ីនធឺណិត​ទាំងអស់​នៅ​កម្ពុជា ត្រូវ​ធ្វើការ​រាំង​ខ្ទប់ មិន​ឲ្យ​អ្នកប្រើប្រាស់​អ៊ីនធឺណិត មើល​ឃើញ​គេហទំព័រ និង​ទំព័រ​ហ្វេសប៊ុក របស់​កាសែត​ឯករាជ្យ​មួយ​នេះ ខណៈ​ដែល​របប​ក្រុងភ្នំពេញ បាន​ប្ដឹង​ម្ចាស់​កាសែត ទៅ​តុលាការ​ក្នុង​របប​ក្រុងភ្នំពេញ។

នៅ​ក្នុង​បញ្ជី​មួយ មាន​ត្រា​ក្រសួង​ព័ត៌មាន ដែល​អាស៊ីសេរី​ទទួល​បាន បញ្ជាក់​ថា គេហទំព័រ​ដែល​រង​ការ​បញ្ជា​ឲ្យ​បិទ ឬ​រាំងខ្ទប់ មិន​ឲ្យ​មើល​ឃើញ​នៅ​កម្ពុជា មាន​ចំនួន​១៥ ក្នុង​នោះ​មាន​គេហទំព័រ​វិទ្យុ​អាស៊ីសេរី គេហទំព័រ​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) គេហទំព័រ​វិទ្យុ​សំឡេង​ព្រះសង្ឃ​ឯករាជ្យ គេហទំព័រ​គណបក្ស​សង្គ្រោះជាតិ និង​គេហ​ទំព័រ​មួយ​ចំនួន​ទៀត។

នៅ​រាល់​អំឡុង​ការ​បោះឆ្នោត ក្រោម​ការ​ក្ដោបក្ដាប់​របស់ លោក ហ៊ុន សែន កន្លង​មក របប​មួយ​នេះ តែង​បាន​ធ្វើទុក្ខបុកម្នេញ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ដូចជា បញ្ជា​មិន​ឲ្យ​វិទ្យុ​ក្នុងស្រុក (FM) ផ្សាយ​បន្ស​ព័ត៌មាន​នៃ​វិទ្យុ​អាស៊ីសេរី (RFA) វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) ជាដើម ក្រោម​ហេតុផល​ផ្សេងៗ។

អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក ហង្ស ពុទ្ធា បញ្ជាក់​ប្រាប់​អាស៊ីសេរី​ថា គ.ជ.ប ពិតជា​ធ្លាប់​ធ្វើ​សំណើ​ឲ្យ​ក្រសួង​មាន​សមត្ថកិច្ច​ទប់ស្កាត់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណា ដែល​ផ្សព្វផ្សាយ​ធ្វើ​ឲ្យ​ពលរដ្ឋ​យល់​ច្រឡំ​លើ​ការបោះឆ្នោត​ពិតមែន។ ប៉ុន្តែ មិន​បាន​ចុច​ចំ​ឈ្មោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ណា​ទេ ដោយ​ទុក​លទ្ធភាព​ឲ្យ​ក្រសួង​មាន​សមត្ថកិច្ច។ លោក ហង្ស ពុទ្ធា បន្ត​ថា ការ​បិទ ឬ​រាំង​ខ្ទប់ គេហទំព័រ​សារព័ត៌មាន​ទាំងនោះ មិន​ប៉ះពាល់​ដល់​រៀបចំ​ការបោះឆ្នោត ដែល​គ.ជ.ប គ្រោង​ទុក​ទេ។ «»

អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ នៃ​ក្រសួង​ព័ត៌មាន លោក ផុស សុវណ្ណ អះអាង​ថា ការ​បញ្ជា​ឲ្យ​រាំង​ខ្ទប់​គេហទំព័រ​ទាំង​១៧ មាន​រយៈពេល​៤៨​ម៉ោង ដោយសារ​ច្បាប់​របស់​កម្ពុជា តម្រូវ​ឲ្យ​រាំង​ខ្ទប់​គេហទំព័រ​សារព័ត៌មាន​ទាំងនោះ ផ្សាយ​ព័ត៌មាន​នៅ​ថ្ងៃ​ស ព្រោះ លោក​យល់​ថា សារព័ត៌មាន​ទាំងនោះ ផ្សាយ​មាន​ទម្រង់​ញុះញង់​ឲ្យ​ពលរដ្ឋ​មិន​ទៅ​បោះឆ្នោត។ «»

៤៨​ម៉ោង ដែល​ក្រសួង​ព័ត៌មាន​បញ្ជា​ឲ្យ​រាំង​ខ្ទប់​គេហទំព័រ​ទាំង​១៧ គិត​ចាប់ពី​ពាក់​កណ្ដាល​យប់​ថ្ងៃ​ទី​២៨ កក្កដា ដល់​ពាក់​កណ្ដាលយប់​ថ្ងៃ​ទី​២៩ កក្កដា គឺ​ពេល​វេលា​ដូចគ្នា នឹង​បម្រាម​របស់​លោក ហ៊ុន សែន ដែល​ហាម​ពលរដ្ឋ​ជុំ​គ្នា ផឹក​ស្រា ពីរ​ថ្ងៃ​ដែរ។

អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​នៅ​កម្ពុជា ធ្លាប់​សម្ដែង​ការ​ព្រួយបារម្ភ​ថា ប្រកាស​អន្តរ​ក្រសួង ដែល​មាន​ចេតនា​បិទ ឬ​រាំង​ខ្ទប់ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អន្តរ​ក្រសួង​នោះ ជា​ចេតនា​ក្នុង​ការ​បំបិទ​ការចែក​ផ្សាយ​ព័ត៌មាន ក្នុង​ពេល​បោះឆ្នោត។

ចំណែក​អ្នកឃ្លាំមើល​ការបោះឆ្នោត​វិញ គឺ​ប្រធាន​អង្គការ​ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ជា បាន​លើក​ឡើង​ក្នុង​ហ្វេសប៊ុក​របស់​លោក​ថា បន្ថែម​លើ​បញ្ហា​កំពុង​មាន ការ​បោះឆ្នោត និង​លទ្ធផល​ឆ្នោត អាច​ខ្វះ​តម្លាភាព និង​សុចរិត​ភាព ព្រោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​គេហទំព័រ របស់​ពួកគេ ត្រូវ​បាន​បិទ។

នាយក​ប្រព័ន្ធ​ផ្សព្វផ្សាយ នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ណុប វី បង្ហាញ​ការ​ខកចិត្ត​នៅ​ពេល​ឃើញ​របប​ក្រុងភ្នំពេញ រាំង​ខ្ទប់​គេហទំព័រ​សារព័ត៌មាន​ឯករាជ្យ។ លោក ណុប វី យល់​ថា ការ​រាំង​ខ្ទប់​គេហទំព័រ​ទាំងនេះ នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​ម្ចាស់​ឆ្នោត កាន់តែ​ខ្វះ​ព័ត៌មាន បន្ថែម​ទៀត ខណៈ​មុន​ការបោះឆ្នោត​ឆ្នាំ​២០១៨ មានការ​រឹតត្បិត​សេរីភាព​សារព័ត៌មាន។

លោក ណុប វី ហៅ​ការ​រាំង​ខ្ទប់​គេហទំព័រ របស់​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ដែល​មាន​ឈ្មោះថា Vodhotnews.com ដែល​ជា​របស់​អង្គការក្រៅរដ្ឋាភិបាល​មួយ ជា​រឿង​អយុត្តិធម៌ ព្រោះ​អង្គការ​មួយ​នេះ បាន​ជា​អង្គការ​ស្របច្បាប់​មួយ ក្នុង​ចំណោម​អង្គការ​ជាង​១.០០០ អង្គការ ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​នៅ​ក្រសួងមហាផ្ទៃ។ «»

សមាជិក​ក្រុម​អ្នកវិភាគ​វ័យក្មេង លោក បុង ដែត យល់​ថា របប​ក្រុងភ្នំពេញ ឬ​គណបក្ស​កាន់អំណាច​ភ័យ​ខ្លាច​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ទើប​មានការ​លាប​ពណ៌ ដើម្បី​ដាក់​បន្ទុក និង​រាំង​ខ្ទប់​គេហទំព័រ​ទាំងនោះ។ លោក បុង ដែត សង្កេត​ឃើញ​ថា នៅ​រាល់​ពេល​បោះឆ្នោត​របប​ក្រុងភ្នំពេញ​តែង​ធ្វើទុក្ខបុកម្នេញ​បែបនេះ ទើប​បណ្ដាល​ពលរដ្ឋ​យល់ថា ការបោះឆ្នោត មិន​ត្រឹមត្រូវ មិន​ប្រក្រតី។ ប៉ុន្តែ ទោះ​យ៉ាង​ណា​អ្នកវិភាគ ថា នៅ​ពេល​ដែល​របប​មួយ ខិតខំ​គាប​សង្កត់ បំបិទ​សិទ្ធិ​សេរីភាព ពលរដ្ឋ​នឹង​កាន់តែ​រើ​បម្រាស់ កាន់តែ​ខ្លាំង។ «»

ក្រុម​មេដឹកនាំ​នៃ​របប​ក្រុងភ្នំពេញ បាន​ចាប់ផ្ដើម​ធ្វើទុក្ខបុកម្នេញ ឬ បំបិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ បណ្ដេញ​សង្គម​ស៊ីវិល​ឯករាជ្យ ចេញពី​កម្ពុជា តាំងពី​កំឡុង​ឆ្នាំ​២០១៧ គឺ​ក្រោយ​ពេល ដែល​គណបក្ស​កាន់អំណាច បាន​ធ្លាក់​ប្រជាប្រិយ​ភាព​ខ្លាំង ក្រោយ​ការបោះឆ្នោត​ឃុំ​សង្កាត់ កាលពី​ឆ្នាំ​២០១៧៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


មន្ត្រី​សិទ្ធិមនុស្ស​ថា​ការ​រាំង​ខ្ទប់​គេហទំព័រ​ព័ត៌មាន​នៅ​ពេល​បោះឆ្នោត​ជា​រឿង​នយោបាយ

$
0
0

អ្នកការពារ​សិទ្ធិមនុស្ស និង​ពលរដ្ឋ​មួយ​ចំនួន​ប្រតិកម្ម​ទៅ​នឹង​ចំណាត់​ការ​របស់​របប​ក្រុងភ្នំពេញ ដែល​បាន​រាំង​ខ្ទប់ (Block) គេហទំព័រ​ព័ត៌មាន​មួយ​ចំនួន នៅ​ពេល​បោះឆ្នោត​ថា ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​ទទួល​បាន​ព័ត៌មាន​របស់​ពលរដ្ឋ ដែល​ផ្ទុយ​ទៅ​នឹង​ច្បាប់​ជាតិ និង​អន្តរជាតិ។ អាជ្ញាធរ​នៃ​របប​នេះ បាន​រាំង​ខ្ទប់​គេហទំព័រ​ព័ត៌មាន​ជិត ២០​ស្ថាប័ន ដោយ​យក​លេស​ថា គេហទំព័រ​ទាំងនោះ​ធ្វើ​ខុសច្បាប់​ស្ដីពី​ការបោះឆ្នោត។

ចំណាត់​ការ​រាំង​ខ្ទប់​គេហទំព័រ​ព័ត៌មាន​របស់​របប​ក្រុងភ្នំពេញ​នៅ​ពេល​បោះឆ្នោត​នេះ ធ្វើ​ឡើង​ក្រោម​ហេតុផល​នយោបាយ មិនមែន​ជា​រឿង​ស្ថាប័ន​ទាំង​នោះ​ធ្វើ​ខុសច្បាប់​ឡើយ។ លោក​ថា​វិធានការណ៍​របៀប​នេះ ជា​ការ​ធ្វើ​ខុស​គោលការណ៍​ប្រជាធិបតេយ្យ និង​ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​សារព័ត៌មាន ព្រមទាំង​រំលោភ​លើ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​ម្ចាស់​ឆ្នោត​ផង​ដែរ។ លោក​បន្ត​ថា កម្ពុជា​មិនទាន់​មាន​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ឡើយ ប៉ុន្តែ​អាជ្ញាធរ​បែរជា​ប្រើ​អំណាច​ដោយ​បំពាន​គាប​សង្កត់​ទៅ​លើ​គេហទំព័រ ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​បញ្ហា​នានា​នៅ​ក្នុង​សង្គម ជាពិសេស​គឺ​ព័ត៌មាន​ស្ដីពី​ការបោះឆ្នោត ដែល​ពលរដ្ឋ​កំពុង​ត្រូវការ​នោះ៖ «យើង​ឃើញ​ថា​ នៅក្នុង​ប្រទេស​ណាក៏ដោយ​ដែល​មានប្រកាន់​របប​​​ប្រជា​ធិបតេយ្យ ​គេមិនមាន​ការ​រឹត​ត្បិត​ដូច​ប្រទេស​កម្ពុជាបែប​នេះ​ទេ​។ ផ្ទុយ​ទៅ​វិញ ​គេ​កាន់​តែ​បន្ថែម​ព័ត៌មាន ​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ឱ្យ​ពលរដ្ឋ​យល់​ដឹង ​ប៉ុន្តែ​ចំឡែក​តែ​នៅប្រទេស​កម្ពុជា​យើងទេ ដែល​​ប្រើ​វិធាន​ការ​រាំង​ខ្ទប់​ផ្ទុយពី​​គោលការណ៍​​លទ្ធិប្រជា​ធិបតេយ្យ​។ សេរី​ភាព​សាព័ត៌មាន​ក៏​ជា​សសរស្ដម្ភ​គ្រឹះ​មួយ​នៃ​ប្រព័ន្ធ​ដែល​ដឹកនាំ​​ប្រទេស​ដោយ​លិទ្ធិ​​ប្រជា​ធិបតេយ្យ»

អាជ្ញាធរ​នៃ​របប​លោក ហ៊ុន សែន បាន​រាំង​ខ្ទប់​គេហទំព័រ​ព័ត៌មាន ១៧​គេហទំព័រ រយៈពេល ២​ថ្ងៃ គឺ​នៅ​ថ្ងៃ​ស និង​ថ្ងៃ​បោះឆ្នោត ដោយ​ចោទ​ប្រកាន់​ថា ការផ្សាយ​របស់​គេហទំព័រទាំង​នោះ មាន​ទម្រង់​ជា​ការ​ញុះញង់​មិន​ឱ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត ខុស​នឹង​ច្បាប់​របស់​កម្ពុជា។ គេហទំព័រ​ព័ត៌មាន​ដែល​ត្រូវ​បាន​រាំង​ខ្ទប់​នោះ មាន​ដូចជា គេហទំព័រ​វិទ្យុ​អាស៊ីសេរី (RFA) វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) និង​ស្ថាប័ន​មួយ​ចំនួន​ទៀត។ របប​ក្រុងភ្នំពេញ​បាន​ប្រើប្រាស់​ប្រកាស​អន្តរក្រសួង​ស្ដីពី​ការគ្រប់គ្រង​ការផ្សាយ​តាម​គេហទំព័រ និង​បណ្ដាញ​សង្គម ជា​មូលដ្ឋាន​នៃ​ចំណាត់​ការ​រាំង​ខ្ទប់​នេះ។

សកម្មជន​សង្គម និង​បរិស្ថាន អ្នកនាង លីម គីមស័រ យល់ឃើញ​ថា របប​ដឹកនាំ​កម្ពុជា​បច្ចុប្បន្ន​កំពុង​អនុវត្ត​លទ្ធិ​កុម្មុយនិស្ត​បិទ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ខ្លួនឯង។ អ្នកនាង​បន្ត​ថា ក្នុង​សង្គម​ប្រជាធិបតេយ្យ គ្មាន​អ្នកណា​ទៅ​រាំង​ខ្ទប់​មិន​ឱ្យ​ពលរដ្ឋ​ខ្លួនឯង​ទទួល​បាន​ព័ត៌មាន​នោះ​ទេ ជាពិសេស គឺ​ព័ត៌មាន​ទាក់ទង​នឹង​ការបោះឆ្នោត ដែល​ពលរដ្ឋ​ត្រូវការ​ជា​ចាំបាច់​ដើម្បី​ធ្វើជា​មូលដ្ឋាន​នៃ​ការសម្រេចចិត្ត​លើ​ជោគ​វាសនា​របស់​ប្រទេស​នោះ៖ «អ្នកខ្លះ​គាត់​ចង់​ដឹង​ដែរថា ​តើ​ទិដ្ឋភាព ​ឬ​ក៏​សកម្មភាព​នៃ​ការ​បោះ​ឆ្នោត​នោះ​ វា​យ៉ាង​មេច​ហើយ?​​​ សួរ​ថា​​នៅ​ពេល​បិទ ​ហេតុ​អ្វី​ក៏​​គាត់មិន​បិទសារ​ព័ត៌មាន (គាំទ្រ) ​រដ្ឋាភិបាល​ផង​ទៅ​? ហេតុអ្វី​គាត់​​បិទ​តែ​សា​ព័ត៌មាន​ឯក​រាជ្យ? នេះ​បង្ហាញ​ពី​​​ភាព​មិនស្មើគ្នា​​បាត់ទៅ​ហើយ ​​អញ្ចឹង​​សម្រាប់​ខ្ញុំ ​គឺ​សោក​ស្ដាយ​មែនទែន​ចំពោះ​​ចំណាត់​ការ​របស់​រដ្ឋាភិបាល​​ ហើយ​វាកាន់តែ​អាក្រក់​មើល​ថែមទៀតនៅពេល​ដែល​​ប្រទេស​យើង​កាន់​តែ​ចូល​​ទៅក្នុង​លទ្ធិ​កុម្មុយនីស្ត​ច្បាស់ក្រលែត​​ ​ទោះ​​បី​ជាគាត់​ព្យាយាម​​បិទ​​បាំង ឬ​​លាក់​បាំង​ ថាយើង​នៅ​តែ​ជា​ប្រទេស​​ប្រជា​ធិ​ប​តេយ្យ ​​ប៉ុន្តែតាមពិត​គឺទៅជា​កុម្មុយ​នីស្ត​រួច​បាត់ទៅហើយ»

ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​ច្បាប់​គណៈកម្មការ​អ្នកច្បាប់​អន្តរជាតិ (International Commission of Jurists) លោក ឃីងស្ល៊ី អាបុតថ៍ (Kingsley Abbott) ចាត់​ទុក​ចំណាត់​ការ​រាំង​ខ្ទប់​នេះ​ថា «ជា​ការ​បំពាន​ករណីយកិច្ច​គោរព​សិទ្ធិ​បញ្ចេញមតិ ដែល​រដ្ឋាភិបាល​កម្ពុជា ត្រូវតែ​បំពេញ​ក្រោម​មាត្រា​១៩ នៃ​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ដែល​កម្ពុជា​ជា​រដ្ឋ​សមាជិក»។ លោក​បន្ថែម​ថា «​បទបញ្ជា​អោយ​បិទ​គេហទំព័រ​ទាំងនោះ គឺជា​ឧទាហរណ៍​ចុងក្រោយ​បំផុត​អំពី​ការរំលោភ​សិទ្ធិមនុស្ស​ជា​ប្រព័ន្ធ និង​ដោយ​ចេតនា ហើយ​វាយប្រហារ​លើ​នីតិរដ្ឋ នៅ​មុន​ការបោះឆ្នោត​ដែល​ច្បាស់​ជា​ការ​បោះឆ្នោត​មិន​ស្របច្បាប់ ដែល​សហគមន៍​អន្តរជាតិ​ត្រូវតែ​ដឹង​ឱ្យ​ច្បាស់»

ពលរដ្ឋ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថ្លែង​ថា លោក​កាន់តែ​ខកចិត្ត​ខ្លាំង​ឡើង​នឹង​របៀប​ដឹកនាំ​របស់​អាជ្ញាធរ​សព្វ​ថ្ងៃ ដែល​បាន​ដាក់​ចេញ​នូវ​វិធានការណ៍​បំបិទ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ខ្លួនឯង​ជា​បន្តបន្ទាប់​យ៉ាង​ដូច្នេះ។ លោក​បន្ត​ថា ការ​រាំង​ខ្ទប់​គេហទំព័រ​ព័ត៌មាន​នៅ​ពេល​បោះឆ្នោត​នេះ បង្ហាញ​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​ពី​ចេតនា​របស់​អាជ្ញាធរ​ដែល​មិន​ចង់​ឱ្យ​ពលរដ្ឋ​របស់​ខ្លួន​បាន​ទទួល​ព័ត៌មាន​ពិត​ឡើយ ផ្ទុយទៅវិញ គឺ​អាជ្ញាធរ​ចង់​ឱ្យ​ពលរដ្ឋ​លឺ​តែ​ព័ត៌មាន​ម្ខាង​ដែល​គាំទ្រ​ក្រុម​អ្នកកាន់អំណាច​ប៉ុណ្ណោះ៖ «ចំណុច​អាក្រក់​ដែល​គាត់​ធ្វើ ​គឺ​គាត់​បិទ​មិនឱ្យ​ពលរដ្ឋ​ឃើញ។ ​ជាក់​ស្ដែង​មួយ​រយៈចុងក្រោយនេះ ​យើង​ឃើញ​​តាម​ទូ​រទស្សន៍ ​ប្រជា​ពលរដ្ឋ​មាន​បញ្ហា​ផ្សេង​ៗ​ មិនដែល​ឃើញ​ពួកគាត់​ចុះ​មក​ផ្សាយ​ផ្ទាល់​ទេ​ គឺ​អត់​មាន​​នោះ​ទេ​ មាន​តែ​វិទ្យុ​ឯក​រាជ្យ​ដែល​គាត់​ផ្សាយ​រឿង​ទាំង​អស់​នេះ​ អំពី​​រដ្ឋាភិបាល​ និង​មិន​រដ្ឋាភិបា​ល​ គឺ​ផ្សាយ​ជាទូទៅ​។ អញ្ចឹង​​ពល​រដ្ឋ​គាត់​ចូលចិត្ត​ស្ដាប់​ ដល់​ពេល​ឥ​ឡូវ​អ្វី​ដែល​ពលរដ្ឋ​ចូល​ចិត្ត​ស្ដាប់ ​គេ​បិទ​​ហើយ​ ឱ្យ​ដឹង​តែ​មួយ​ចំហៀង​ តែមួយ​ជ្រុង​ចឹង​ទៅ​។ នេះ​មានន័យ​ថា ​គាត់មាន​ចេនា​បិទ​បាំង និង​គ្រប់​គ្រងព័ត៌មាន​ពិត ដើម្បី​គាត់​ងាយ​ស្រួល​គ្រប់គ្រង​កាន់កាប់ (អំណាច​) បន្តទៀត»

ការ​រាំង​ខ្ទប់​គេហទំព័រ​ព័ត៌មាន​នេះ ជា​វិធានការណ៍​ចុងក្រោយ​គេ​ដែល​របប​លោក ហ៊ុន សែន បាន​អនុវត្ត បន្ទាប់ពី​ការ​បង្ក្រាប​ឥត​ឈប់ឈរ​លើ​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ និង​សំឡេង​ប្រឆាំង​កាល​ពី​ពេល​កន្លង​ទៅ​នោះ។ អង្គការ​អ្នករាយការណ៍​គ្មាន​ព្រំដែន (Reporters Without Borders) អះអាង​ថា ការ​បង្ក្រាប​លើ​សារព័ត៌មាន​ឯករាជ្យ និង​សិទ្ធិ​សេរីភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​នេះ គឺជា​ការ​បំបិទ​សំឡេង​រិះគន់​ដើម្បី​ធានា​ថា របប​លោក ហ៊ុន សែន នឹង​បន្ត​ឈ្នះ​ឆ្នោត​ក្ដោបក្ដាប់​អំណាច​តទៅ​ទៀត ស្រប​ពេល​ដែល​របប​នេះ​បាន​កម្ទេច​បក្ស​សង្គ្រោះជាតិ ដែល​ជា​បក្ស​ប្រឆាំង​ធំ​ជាងគេ​រួច​ទៅ​ហើយ​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ការិយាល័យ​បោះឆ្នោត​ជាច្រើន​នៅ​ខេត្ត​សៀមរាប​ស្ងប់ស្ងាត់​ពុំ​សូវ​មាន​អ្នក​ទៅ​បោះឆ្នោត

$
0
0

ពលរដ្ឋ​រស់នៅ​ក្រុង​សៀមរាប និង​ស្រុក​ជីក្រែង ខេត្ត​សៀមរាប ឲ្យ​ដឹង​ថា មាន​ការិយាល័យ​បោះឆ្នោត​មួយ​ចំនួន​ក្នុង​ស្រុក​ជីក្រែង និង​ក្រុង​សៀមរាប ពុំ​សូវ​មាន​អ្នក​ទៅ​បោះឆ្នោត និង​មាន​ការិយាល័យ​ខ្លះ​ស្ទើរតែ​គ្មាន​អ្នក​ទៅ​បោះឆ្នោត។ ពលរដ្ឋ​ថា ការបោះឆ្នោត​អាណត្តិ​នេះ ពួកគាត់​មិន​ពិបាក​ឈរ​តម្រង់​ជូរ​តាម​លេង​រៀង​ជា​បន្តបន្ទាប់ និង​ចំណាយ​ពេល​ច្រើន​ដូច​កាលពី​បោះឆ្នោត​អាណត្តិ​មុនៗ​នោះ ព្រោះ​ចំនួន​អ្នកបោះឆ្នោត​បាន​ថយ​ចុះ​ច្រើន​គំហុក។

ពលរដ្ឋ​រស់នៅ​ឃុំ​កំពង់​ក្តី ស្រុក​ជីក្រែង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២៩ កក្កដា ថា មាន​ការិយាល័យ​បោះឆ្នោត​ចំនួន​៥ ក្នុង​ឃុំ​កំពង់​ក្តី លោក​ប្រទះឃើញ​ពុំ​សូវ​មាន​អ្នក​ទៅ​បោះឆ្នោត​នោះ​ទេ។ អ្នកភូមិ​ថា មូលហេតុ​ដែល​អ្នកស្រុក​មិន​ចាប់អារម្មណ៍​ទៅ​បោះឆ្នោត ព្រោះ​ពលរដ្ឋ​ខ្លះ​ធ្វើ​ការងារ​នៅ​ស្រុក​ឆ្ងាយ និង​ក្រៅ​ប្រទេស​ដោយ​មិនបាន​ត្រឡប់​មក​បោះឆ្នោត ពលរដ្ឋ​ខ្លះ​ខ្ជិល​ទៅ​បោះឆ្នោត និង​មាន​ពលរដ្ឋ​មួយ​ចំនួន​បង្ខំចិត្ត​ទៅ​បោះឆ្នោត បង្គ្រប់​កិច្ច​ឲ្យ​អាជ្ញាធរ​បក្ស​កាន់អំណាច។

ពលរដ្ឋ​រស់នៅ​ភូមិ​ច្រាំង​ខ្ទប់ ឃុំ​កំពង់ក្តី ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ បង្ហើប​ថា ស្ទើរតែ​គ្រប់​ការិយាល័យ​បោះឆ្នោត​ក្នុងស្រុក​ជីក្រែង​មាន​ភាព​ស្ងប់ស្ងាត់​ខ្លាំង បើ​ប្រៀបធៀប​បោះឆ្នោត​កាលពី​អាណត្តិ​មុនៗ និង​មាន​ការិយាល័យ​ខ្លះ​ស្ទើរតែ​គ្មាន​អ្នក​ទៅ​បោះឆ្នោត។ លោក​បន្ថែម​ថា លោក​បាន​ចំណាយ​ពេល​អង្គុយ​មើល​ស្ថានភាព​បោះឆ្នោត​នៅ​ការិយាល័យ​មួយ​ចំនួន ក្នុង​ឃុំ​កំពង់ក្តី​ចាប់ពី​ម៉ោង ៧​ព្រឹក រហូតដល់​ម៉ោង ១១​ព្រឹក ប្រទះឃើញ​អ្នក​ទៅ​បោះឆ្នោត​មួយៗ និង​ពុំ​មានការ​ឈរ​តម្រង់​ជួរ​តាម​លេង​រៀង​ចូល​ទៅ​បោះឆ្នោត ដូច​កាលពី​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​កាលពី​ឆ្នាំ ២០១៧​នោះ​ទេ។ លោក​ប្រកាន់​ជំហរ​ថា មិន​ទៅ​បោះឆ្នោត​នៅ​អាណត្តិ​នេះ ដោយសារ​គ្មាន​បក្ស​ដែល​លោក​ស្រឡាញ់។ «»

ពលរដ្ឋ​រស់នៅ​សង្កាត់​អង្គរធំ ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា លោក​បាន​ចំណាយ​ពេល​ពេញ​មួយថ្ងៃ ដើម្បី​តាមដាន ពី​បរិយាកាស​បោះឆ្នោត​ស្ទើរតែ​គ្រប់​ការិយាល័យ​បោះឆ្នោត​ក្នុង​ក្រុង​សៀមរាប អង្កេត​ឃើញ​ថា មាន​អ្នក​ទៅ​បោះឆ្នោត​តិចតួច​ប៉ុណ្ណោះ ហើយក៏​មាន​អ្នក​ទៅ​បោះឆ្នោត​ខ្លះ​ត្អូញ​ថា អាជ្ញាធរ​បក្ស​កាន់អំណាច​គំរាមកំហែង​បង្ខំ​ឲ្យ​ទៅ​បោះឆ្នោត។ លោក​ថា ក្រុមការងារ​របស់​លោក​នៅ​មិនទាន់​វាយតម្លៃ​ពី​ចំនួន​អ្នក​ទៅ​បោះឆ្នោត​ប៉ុន្មាន​ភាគរយ​នោះ​ទេ ក្នុង​ក្រុង​សៀមរាប ក៏ប៉ុន្តែ​ពួកគេ​ប្រទះឃើញ​ការិយាល័យ​បោះឆ្នោត​មួយ​ចំនួន​ធំ ស្ទើរតែ​គ្មាន​មនុស្ស​ទៅ​បោះឆ្នោត។ «»

បុរស​ដដែល​បន្ថែម​ថា គ​.​ជ​.​ប ខេត្ត​សៀមរាប បាន​សរុប​ទិន្នន័យ​ចំនួន​អ្នកបោះឆ្នោត​យ៉ាង​លឿន នៅ​ត្រឹម​ម៉ោង ១១​ព្រឹក បង្ហាញ​ថា អ្នក​ទៅ​បោះឆ្នោត​សរុប​ចំនួន​មាន​ជាង ៥០.៨​ភាគរយ។ លោក​យល់​ថា គ្មាន​អ្វី​ចម្លែក​នោះ​ទេ ចំពោះ​ទិន្នន័យ​អ្នក​ទៅ​បោះឆ្នោត​របស់​គ..ប ព្រោះ​គ​.​ជ​.​ប ហាក់​បាន​ដឹង​មុន​ថា ពួកគេ​នឹង​រៀបចំ​ឲ្យ​មាន​តួលេខ​អ្នកបោះឆ្នោត​ដោយ​របៀប​ណា​ហើយ។ «»

លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត ខេត្ត​សៀមរាប លោក នឹម វណ្ណសំ បញ្ជាក់​យ៉ាង​ខ្លី​ថា គិត​ត្រឹម​ម៉ោង ២​រសៀល ចំនួន​អ្នក​ទៅ​បោះឆ្នោត​ទូទាំង​ខេត្ត​សៀមរាប​មាន​ជាង ៦០​ភាគរយ។

ខេត្ត​សៀមរាប មាន​ការិយាល័យ​បោះឆ្នោត​ជាង ១​ពាន់​៤​រយ​ការិយាល័យ (១៤៧៣) និង​មាន ១០០ ឃុំ​/​សង្កាត់ ហើយ​អ្នក​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​សរុប ៥៣៥.៥១២នាក់។ គ..ប​បាន​ប្រកាស​ចំនួន​អ្នក​ទៅ​បោះឆ្នោត​នៅ​ខេត្ត​សៀមរាប សរុប ២៩៤.៥៣៦ ស្មើ​នឹង ៥៥​ភាគរយ ក្នុង​ចំណោម​ពលរដ្ឋ​ជាង ៥០ម៉ឺន​នាក់ គិត​ត្រឹម​ម៉ោង ១១ព្រឹក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​នៅ​ខេត្ត​ស្ទឹងត្រែង​ជួប​ការ​លំបាក​ទៅ​បោះឆ្នោត

$
0
0

ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​រស់នៅ​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង ឲ្យ​ដឹង​ថា អាជ្ញាធរ​បក្ស​កាន់​អំណាច​បាន​ចែក​លុយ​ឲ្យ​ពលរដ្ឋ​ម្នាក់ៗ ៣​ម៉ឺន​រៀល ប្រសិនបើ​ពលរដ្ឋ បាន​ទៅ​បោះឆ្នោត។ អ្នកភូមិ​ថា ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ ជួប​ការ​លំបាក​ធ្វើ​ដំណើរ​ទៅ​បោះឆ្នោត ព្រោះ​គ..ប បាន​ផ្លាស់ប្ដូរ​ទីតាំង​បោះឆ្នោត​នៅ​តំបន់​មួយ​ចំនួន​ក្នុងស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង។

ពលរដ្ឋ​មួយ​ចំនួន​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ រស់នៅ​ឃុំ​សេកុង ស្រុក​សៀមប៉ាង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ២៩ កក្កដា​ថា នៅ​មណ្ឌល​បោះឆ្នោត​នីមួយៗ​ក្នុងស្រុក​សៀមប៉ាង ចំនួន​អ្នកចូលរួម​បោះឆ្នោត​បាន​ថយ​ចុះ​ច្រើន បើ​ប្រៀបធៀប​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុម​ប្រឹក្សាឃុំ​/​សង្កាត់​អាណត្តិ​ទី ៤​កាលពី​ឆ្នាំ២០១៧។ អ្នកភូមិ​ថា ការបោះឆ្នោត​អាណត្តិ​នេះ អាជ្ញាធរ​ព្យាយាម​រក​មធ្យោបាយ​សព្វ​បែប​យ៉ាង បង្ខំ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត ដូចជា ផ្ដល់​ចែក​អំណោយ ការ​អញ្ជើញ​ឲ្យ​ពលរដ្ឋ​ប្រជុំ​នៅ​ការិយាល័យ​បក្ស​កាន់អំណាច​ជា​ញឹកញាប់ ការចែក​លុយ​ជា​ថ្នូរ​នឹង​ទៅ​បោះឆ្នោត និង​ការ​គំរាម​មិន​ផ្ដល់​សេវា​សាធារណៈ ប្រសិនបើ​ពលរដ្ឋ​មិន​បោះឆ្នោត​ជាដើម។

ពលរដ្ឋ​ម្នាក់​ក្នុងចំណោម​ជាច្រើន​ទៀត រស់នៅ​ឃុំ​សេកុង​ថ្លែង​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា មក​ទល់​ពេល​នេះ​ទឹកជំនន់​នៅ​ទន្លេសេកុង ស្រុក​សៀម​ប៉ាង បាន​ស្រក​ចុះ​បន្តិច​ហើយ ហើយ​ពលរដ្ឋ​នៅ​តំបន់​ដាច់ស្រយាល​ខ្លះ កំពុង​មមាញឹក​ជញ្ជូន​សម្ភារ​ទៅ​លំនៅឋាន បន្ទាប់ពី​ពួកគេ​បាន​ជម្លៀស​ទៅកាន់​ទី​ទួល​សុវត្ថិភាព​មួយ​រយៈ។ ចំណែក​អាជ្ញាធរ​ត្រៀម​កម្លាំង​ជួយ​សម្រួល​ក្នុង​ការ​ធ្វើដំណើរ​ជូន​ពលរដ្ឋ​ណា​ដែល​គ្មាន​លទ្ធភាព​ឆ្លង​ទឹកទន្លេ ទៅ​បោះឆ្នោត។

លោក​ថា ទិដ្ឋភាព​បោះឆ្នោត​នៅ​អាណត្តិ​នេះ ហាក់​ដូចជា​អាប់​អួល ខណៈ​មាន​ពលរដ្ឋ​ខ្លះ​ពហិការ​មិន​ទៅ​បោះឆ្នោត និង​មាន​ពលរដ្ឋ​មួយ​ចំនួន​បង្ខំចិត្ត​ទៅ​បោះឆ្នោត ដើម្បី​ចៀស​ពី​ការ​ធ្វើទុក្ខបុកម្នេញ​ពី​អាជ្ញាធរ​បក្ស​កាន់អំណាច។ លោក​បន្ថែម​ថា ពលរដ្ឋ​ដែល​បាន​បោះឆ្នោត​រួចរាល់ បាន​ទទួល​លុយ​ម្នាក់ៗ​៣ ម៉ឺន​រៀល ពី​អាជ្ញាធរ​បក្ស​កាន់អំណាច​នៅ​ព្រឹក​ថ្ងៃទី២៩​កក្កដា។ «»

អ្នកភូមិ​ឲ្យ​ដឹង​ថា គ​.​ជ​.​ប បាន​ផ្លាស់ប្ដូរ​ការិយាល័យ​បោះឆ្នោត ចំនួន ៥​ការិយាល័យ​ក្នុងស្រុក​សៀមប៉ាង ព្រោះ​ទីតាំង​ការិយាល័យ​ចាស់​បាន​គំរាមកំហែង​ដោយ​ទឹកជំនន់។

ពលរដ្ឋ​ម្នាក់ទៀត​រស់នៅ​ក្រុង​ស្ទឹងត្រែង លោក ទូច សំណាង អង្កេត​ឃើញ​ថា មណ្ឌល​បោះឆ្នោត​មួយ​ចំនួន​ក្នុង​ស្ទឹងត្រែង មាន​ភាព​ស្ងប់ស្ងាត់​ជាង​អាណត្តិ​មុនៗ ព្រោះ​ពលរដ្ឋ​ខ្លះ​មិន​ទៅ​បោះឆ្នោត និង មាន​ពលរដ្ឋ​ខ្លះ​បាន​កំណត់​ថ្ងៃ​បោះឆ្នោត​ជា​ថ្ងៃ​ដើរ​កម្សាន្ត​ជួប​ជុំ​ក្រុម​គ្រួសារ។ លោក​ថា អ្នកចូលរួម​បោះឆ្នោត​ភាគច្រើន​ជា​មន្ត្រីរាជការ កងកម្លាំង​ប្រដាប់​អាវុធ និង​គ្រូបង្រៀន​ជាដើម ដោយសារ​ពួកគេ​ទទួលរង​សម្ពាធ​ពី​ថ្នាក់ដឹកនាំ​របស់​ពួកគេ។ «»

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​លេខាធិការដ្ឋាន​គ..ប ខេត្ត​ស្ទឹងត្រែង លោក ពុយ ចាន់ថាឡាក់ តែ​ទូរស័ព្ទ​លោក​មិន​អាច​ទាក់ទង​បាន​នៅ​ថ្ងៃទី២៩ កក្កដា។

ការ​ផ្តល់​លុយ​សម្រាប់​ជូន​ពលរដ្ឋ​ណា​ទៅ​បោះឆ្នោត ពុំ​មែន​កើតឡើង​តែ​ខេត្ត​ស្ទឹងត្រែង​ទេ។ នៅ​ឯ​ឃុំ​ថ្មពួ ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម ក៏​មាន​សេចក្ដីរាយការណ៍​ថា អាជ្ញាធរ​បាន​ផ្តល់​លុយ​ឲ្យ​ពលរដ្ឋ​ម្នាក់ ២​ម៉ឺន​រៀល ប្រសិនបើ​ពលរដ្ឋ​ណា​បាន​ទៅ​បោះឆ្នោត និង​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត។ អ្នកភូមិ​ថា ពួកគេ​ទើបតែ​ជួបប្រទះ​ឃើញ អាជ្ញាធរ​ចែក​លុយ​ជូន​ពលរដ្ឋ ដែល​ទៅ​បោះឆ្នោត​ទៅ​អាណត្តិ​ទី ៦​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

តើ​ការ​បោះឆ្នោត «ក្លែងក្លាយ» នៅ​​កម្ពុជា អាច​​ដូច​​ស្ថានភាព​នៅ​​វេណេហ្សុយអេឡា​​ដែរ​​ឬ​ទេ?

$
0
0

ប្រទេស​កម្ពុជា កំពុង​រៀបចំ​ដំណើរការ​បោះឆ្នោត​ដ៏​ចម្រូងចម្រាស​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​របស់​ខ្លួន នៅ​ថ្ងៃអាទិត្យ​ទី​២៩ កក្កដា​នេះ ដែល​ត្រូវ​បាន​សហគមន៍​ជាតិ និង​អន្តរជាតិ ចាត់ទុកថា​ធ្វើឡើង​គ្រាន់តែ​ជា​ឆាកល្ខោន និង​ជា​ការ​បោះឆ្នោត​ក្លែងក្លាយ។ ព្រឹត្តិការណ៍​ឈាន​ទៅ​រក​ការ​បោះឆ្នោត​នៅ​កម្ពុជា​នេះ មាន​លក្ខណៈ​មិនសូវ​ខុសគ្នា​ប៉ុន្មាន​ពី​រឿងរ៉ាវ​ដែល​បាន​កើតមានឡើង​នៅ​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី នៅ​ប្រទេស​វេណេហ្សុយអេឡា ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ។

តើ​មាន​ព្រឹត្តិការណ៍​អ្វីខ្លះ​កើតឡើង​នៅ​ក្នុង​ប្រទេស​វេណេហ្សុយអេឡា​នេះ ក្រោយ​ពេល​ការ​បោះឆ្នោត​ដ៏​ចម្រូងចម្រាស​នេះ ហើយ​ថា​នៅ​ទីបំផុត​ទៅ តើ​កម្ពុជា អាច​នឹង​ឈាន​ទៅ​រក​ស្ថានភាព​វិបត្តិ​សង្គម​សេដ្ឋកិច្ច ធ្ងន់ធ្ងរ​ដូចគ្នា​នឹង​ប្រទេស​វេណេហ្សុយអេឡា នេះ​ដែរ​ឬទេ?

ស្ថានការណ៍​កើតមានឡើង​នៅមុន​ការបោះឆ្នោត​នៅ​កម្ពុជា មាន​លក្ខណៈ​មិនសូវ​ខុសគ្នា​ឡើយ ពី​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ប្រទេស​វេណេហ្សុយអេឡា ប៉ុន្មាន​ទេ បើ​ទោះ​បី​ជា​ប្រទេស​ទាំងពីរ​ស្ថិតនៅ​ឆ្ងាយ​ពី​គ្នា​ដល់​ទៅ​មួយ​ចំហៀង​ពិភពលោក​ក៏ដោយ។

នៅ​កម្ពុជា ដើម្បី​ធានា​ជ័យជម្នះ នៅ​មុន​ការបោះឆ្នោត គណបក្ស​កាន់អំណាច​របស់​លោក ហ៊ុន សែន បាន​រម្លាយ​គណបក្សប្រឆាំង​ធំ​ជាង គឺ​គណបក្ស​សង្គ្រោះជាតិ ចាប់​មេដឹកនាំ​គណបក្ស​នេះ លោក កឹម សុខា និង​មន្ត្រី​បក្ស​ប្រឆាំង​នេះ ជាច្រើន​នាក់​ទៀត​ដាក់​ពន្ធនាគារ ហាមប្រាម​ក្រុម​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​នេះ មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល ៥​ឆ្នាំ បង្ក​ស្ថានភាព​ធ្វើទុក្ខបុកម្នេញ​គ្រប់បែប​យ៉ាង​ធ្វើ​ឲ្យ​អ្នកនយោបាយ​គណបក្សប្រឆាំង​ភៀសខ្លួន​ទៅ​ក្រៅ​ប្រទេស ដើម្បី​រក្សា​សុវត្ថិភាព​របស់​ពួកគេ ព្រមទាំង​បើក​ការ​បង្ក្រាប​ជា​ប្រព័ន្ធ មក​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ជាដើម។ បើ​ទោះ​បី​ជា​មានការ​ថ្កោលទោស និង​ការព្រមាន​ជុំ​ទិស​ពី​អន្តរជាតិ រួមមាន​ទាំង​អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប និង​ក្រុម​ប្រទេស​បស្ចិម​លោក​ដទៃ​ទៀត ថា​នឹង​មិន​ទទួលស្គាល់​ភាព​ស្របច្បាប់​នៃ​ការបោះឆ្នោត​នេះ ដែល​ពួកគេ​ចាត់ទុកថា ជា​ការ​បោះឆ្នោត​ក្លែងក្លាយ​នោះ របប​លោក ហ៊ុន សែន នៅតែ​ជម្នះ​រៀបចំ​ការបោះឆ្នោត​នេះ ដោយ​មាន​មហា​យក្ស​ចិន និង​ក្រុម​ប្រទេស​ប្លុក​កុម្មុយនិស្ត​ដទៃ​ទៀត ចាំ​ជួយ​គាំទ្រ​ពី​ខាងក្រោយ តាមរយៈ​ការ​ព្យាយាម​បង្កើន​ការ​ដាក់​ពង្រាយ​ចំនួន​អ្នក​សង្កេតការណ៍​ជាតិ និង​អន្តរជាតិ ដែល​សុទ្ធតែ​មកពី​ក្រុម​ប្រទេស​ប្លុក​កុម្មុយនិស្ត និង​ប្រជាធិបតេយ្យ​តិចតួច ក្នុង​អ្វីមួយ​ដែល​ក្រុម​ស្ថាប័ន​សង្កេតការណ៍​ការបោះឆ្នោត​ជំនាញ ហៅថា គឺជា​ក្រុម​អ្នកសង្កេតការណ៍​ក្លែងក្លាយ ដើម្បី​បោក​បញ្ឆោត និង​បន្លំ​ភ្នែក​បរទេស ព្រោះតែ​ចង់បាន​ភាព​ស្របច្បាប់។ នៅ​មុន​ការបោះឆ្នោត សហរដ្ឋអាមេរិក​បាន​បង្កើត​ច្បាប់​ដាក់​ទណ្ឌកម្ម បង្កក​ទ្រព្យសម្បត្តិ និង​ហាមប្រាម​មិន​ឲ្យ​ធ្វើដំណើរ​ចូល​មក​កាន់​ទឹកដី​ខ្លួន ទៅលើ​ក្បាលម៉ាស៊ីន​ដឹកនាំ​នយោបាយ​របស់​របប​លោក ហ៊ុន សែន ដែល​មាន​មន្ត្រី​សំខាន់ៗ​ចំនួន ១៧ រូប ដែល​រួមមាន​ទាំង​លោក ហ៊ុន សែន និង​កូនចៅ​លោក​ខ្លួនឯង​ផង​ដែរ ដោយសារតែ​ពួកគេ​បាន​ចូលរួម​ចូល​ដៃ​ចូល​ជើង​ជា​ប្រព័ន្ធ ក្នុង​ការ​រម្លាយ​ប្រជាធិបតេយ្យ​ជា​ស្ថាពរ​នៅ​កម្ពុជា តាមរយៈ​ការរៀបចំ​ការបោះឆ្នោត​ក្លែងក្លាយ។ រីឯ​សហភាព​អឺរ៉ុប ក៏បាន​ព្រមាន​លុបចោល​នូវ ការ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពិសេស​ដល់​កម្ពុជា ហៅថា អ្វីៗ​ទាំងអស់​លើកលែងតែ​អាវុធ (Everything but Arms) ដោយ​បាន​បញ្ជូន​គណៈប្រតិភូ​បេសកកម្ម​ស្វែងរក​ការពិត​នៅ​កម្ពុជា ហើយ​កំពុងតែ​ធ្វើ​របាយការណ៍​វាយតម្លៃ​ចុងក្រោយ។

ដោយឡែក នៅ​ប្រទេស​វេណេហ្សុយអេឡា​វិញ ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី នៃ​ប្រទេស​នេះ កាលពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៨ ធ្វើឡើង​ក្នុង​ស្ថានភាព​ដែល​ប្រទេស​នេះ ស្ថិត​ក្នុង​ភាព​វឹកវរ​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច​យ៉ាង​ធ្ងន់ធ្ងរ ក្រោយ​មរណភាព​នៃ​អតីត​ប្រធានាធិបតី​លោក Hugo Chavez កាលពី​ឆ្នាំ​២០១៣ ដោយមាន​ការ​កើនឡើង​នៃ​អំពើ​ហិង្សា ការ​ផ្ទុះ​បាតុកម្ម ស្រប​ពេល​ដែល​មានការ​កើន​ឡើង​ខ្ពស់​នៃ​ចំណាយ​ប្រចាំថ្ងៃ​ដោយសារតែ​បញ្ហា​អតិផរណា កង្វះ​ម្ហូបអាហារ ថ្នាំសង្កូវ ការ​កើន​ឡើង​ខ្ពស់​នៃ​អត្រា​ពលរដ្ឋ​ឥត​ការងារ​ធ្វើ និង​ការ​បង្ក្រាប​យ៉ាង​ចាស់ដៃ​របស់​អាជ្ញាធរ​មក​លើ​ក្រុម​អ្នក​តវ៉ា ក្នុង​រយៈពេល​ចុងក្រោយ​នៅ​មុន​ពេល​បោះឆ្នោត និង​ចលនា​ចំណាកស្រុក​របស់​ពលរដ្ឋ​វេណេហ្សុយអេឡា ទៅ​ក្រៅ​ប្រទេស​យ៉ាង​ច្រើន​លើសលប់​រហូតដល់​ជាង ១.៦​លាន​នាក់​ក្នុង​ឆ្នាំ​២០១៧។

សម្ព័ន្ធ​គណបក្សប្រឆាំង​ធំ​ជាងគេ គឺ​គណបក្ស Democratic Unity Roundtable (MUD) បាន​ប្រកាស​ធ្វើ​ពហិការ​ការបោះឆ្នោត​នេះ ដោយសារតែ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នេះ ធ្វើឡើង​ក្នុង​ស្ថាន​ភាព​មិន​ប្រក្រតី ទាំង​ពេលវេលា​នៃ​ការរៀបចំ​ការបោះឆ្នោត ត្រូវ​បាន​ធ្វើឡើង​ដោយ​ប្រថុចញ៉ុច និង​កង្វះ​ភាព​ស្របច្បាប់​នៃ​សភាធម្មនុញ្ញ ព្រមទាំង​ស្តង់ដារ​នៃ​ការបោះឆ្នោត ខណៈ​ដែល​ក្រុម​មេដឹកនាំ​គណបក្សប្រឆាំង​មួយ​ចំនួន ត្រូវ​បាន​របប​របស់​លោក​ប្រធានាធិបតី​កាន់អំណាច លោក នីកូឡា ម៉ាឌូរ៉ូ ចាប់​ដាក់គុក ហាម​មិន​ឲ្យ​ឈរ​ឈ្មោះ ឬ​ត្រូវ​បង្ខំចិត្ត​ភៀសខ្លួន​ទៅ​ក្រៅ​ប្រទេស​ដើម្បី​សុវត្ថិភាព។

នៅមុន​ការបោះឆ្នោត​ក្លែងក្លាយ​នេះ ដែល​ធ្វើឡើង​ដើម្បី​ឲ្យ​ប្រធានាធិបតី​ក្នុង​អំណាច លោក នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) អាច​កាន់អំណាច​បាន​បន្ត​ទៅ​ទៀត សហរដ្ឋអាមេរិក ប្រទេស​កាណាដា សហភាព​អឺរ៉ុប និង​ក្រុម​ប្រទេស​នៅ​អាមេរិក​ឡាទីន​ជាង ១២​ប្រទេស បាន​ប្រកាស​មិន​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ។ សភា​អឺរ៉ុប ក៏បាន​ព្រមាន​ថា នឹង​មិន​ទទួលស្គាល់​ការបោះឆ្នោត​នេះ​ឡើយ លុះត្រាតែ​លក្ខខណ្ឌ​ជាច្រើន​ត្រូវ​បាន​បំពេញ ដូចជា​ការ​ដោះលែង​អ្នក​ទោស​នយោបាយ​ជាដើម។ សហរដ្ឋអាមេរិក​ក៏បាន​ដាក់​ចេញ​នូវ​ទណ្ឌកម្ម​មួយ​ចំនួន​មក​លើ​របប​លោក​ប្រធានាធិបតី លោក ម៉ាឌូរ៉ូ និង​មន្ត្រី​ជំនួយការ​ជាន់ខ្ពស់​របស់​លោក​មួយ​ចំនួន ក៏ដូចជា​បាន​ហាមប្រាម​មិន​ឲ្យ​ក្រុមហ៊ុន​អាមេរិកាំង ធ្វើ​អាជីវកម្ម​ជាមួយ​ទីក្រុង​ការាកាស ឬ​ក្រុមហ៊ុន​ប្រេង​រដ្ឋ​របស់​ប្រទេស​វេណេហ្សុយអេឡា។

ការបោះឆ្នោត​នេះ រៀបចំ​ដោយ​ក្រុម​ប្រឹក្សា​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា (CEN) ដែល​បាន​អះអាង​ថា មាន​ចំនួន​អត្រា​អ្នក​ចេញទៅ​បោះឆ្នោត​ចំនួន ៤៦% ខណៈ​ដែល​គណបក្សប្រឆាំង​ចោទ​ថា ចំនួន​នេះ​អាច​មាន​តិច​ជាងនេះទៅទៀត និង​ចោទ​ក្រុម​ប្រឹក្សា​ជាតិ​រៀបចំ​ការបោះឆ្នោត​នេះ ថា​បាន​បំបោង​ចំនួន​ពិតប្រាកដ​នៃ​តួលេខ​អ្នក​ចេញទៅ​បោះឆ្នោត។ ទោះជា​យ៉ាងណា ចំនួន ៤៦% នៃ​អត្រា​ពលរដ្ឋ​ចេញទៅ​បោះឆ្នោត​នេះ គឺជា​ចំនួន​ទាប​ជាង​ពេល​ណាៗ​ទាំងអស់ ដែល​នៅ​ក្នុង​កាល​បោះឆ្នោត​ប្រធានាធិបតី​លើក​មុន មាន​ចំនួន ៤៦% នៃ​អត្រា​ពលរដ្ឋ​ចេញទៅ​បោះឆ្នោត​នេះ ដែល​មាន​ចំនួន​ដល់​ទៅ ៨០% នៃ​ពលរដ្ឋ​មាន​សិទ្ធិ​បោះឆ្នោត។

ភ្លាមៗ​ក្រោយ​ការបោះឆ្នោត ដៃគូ​ប្រជែង​តំណែង​ប្រធានាធិបតី​លោក ម៉ាឌូរ៉ូ បាន​ប្រកាស​មិន​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ និង​អំពាវនាវ​ឲ្យ​មានការ​បោះឆ្នោត​ឡើងវិញ។

ពីរ​ថ្ងៃក្រោយ​ការបោះឆ្នោត​ប្រធានាធិបតី​ដ៏​ចម្រូងចម្រាស​នៅ​ប្រទេស​វេណេហ្សុយអេឡា ប្រទេស​ចំនួន​១៤ រួមមាន​ប្រទេស​អាហ្សង់ទីន ប្រេស៊ីល និង​កាណាដា បាន​កោះហៅ​តំណាង​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​មកវិញ ដើម្បី​ជា​ការ​ប្រឆាំង​ជំទាស់​ទៅ​នឹង​លទ្ធផល​នៃ​ការបោះឆ្នោត ក្លែងក្លាយ​នេះ។ សហរដ្ឋអាមេរិក​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ដាក់​ចេញ​នូវ​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មី​បន្ថែម​ទៅលើ​ប្រទេស​នេះ ក្នុង​គោលដៅ​រារាំង​ក្រុម​មន្ត្រី​របស់​ប្រទេស​នេះ មិន​ឲ្យ​លក់​ប្រេង​រដ្ឋ​ទៅ​បរទេស និង​អំពាវនាវ​ឲ្យ​របប​លោក ម៉ាឌូរ៉ូ ស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ តាមរយៈ​ការរៀបចំ​ការ​បោះឆ្នោត​ឡើងវិញ ដោះលែង​រាល់​អ្នក​ទោស​នយោបាយ​ទាំងអស់​ភ្លាមៗ និង​ដោយ​ឥត​លក្ខខណ្ឌ ហើយ​បញ្ឈប់​ការ​រឹត​ត្បិត ផ្នែក​សិទ្ធិ​សេរីភាព និង​សេដ្ឋកិច្ច ចំពោះ​ប្រជាពលរដ្ឋ​វេណេហ្សុយអេឡា។ អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក Mike Pence បាន​ហៅ​ការបោះឆ្នោត​ប្រធានាធិបតី​នៃ​ប្រទេស​វេណេហ្សុយអេឡា​នេះ ថា​ជា​ការ​បោះឆ្នោត «​ក្លែងក្លាយ​» និង «​ពុំ​មាន​ភាព​ស្របច្បាប់»។ដោយឡែក សហភាព​អឺរ៉ុប បាន​ដាក់​ចេញ​នូវ​ទណ្ឌកម្ម​ដល់​មន្ត្រី​វេណេហ្សុយអេឡា​ចំនួន ១១ រូប ដែល​ក្នុង​នោះ រួមមាន​ទាំង​អនុ​ប្រធានាធិបតី អ្នកស្រី ឌែលស៊ី រ៉ូឌ្រីហ្គេ (Delcy Rodriguez) និង​អតីអនុ​ប្រធានាធិបតី​លោក Tarek El Aissami។ ក្រុម​មន្ត្រី​ទាំងនេះ ត្រូវ​បាន​ហាមប្រាម​មិន​ឲ្យ​ធ្វើ​ដំណើ​ទៅកាន់​សហភាព​អឺរ៉ុប ខណៈ​ទ្រព្យសម្បត្តិ​របស់​ពួកគេ​ត្រូវ​បាន​បង្កក។ សហភាព​អឺរ៉ុប​លើកឡើង​ថា លទ្ធផល​នៃ​ការបោះឆ្នោត​នេះ ខ្វះ​ទំនុក​ចិត្ត ដោយសារតែ​ដំណើរការ​បោះឆ្នោត​នេះ ពុំបាន​ធានា​ថា មាន​លក្ខណៈ​ជា​ការ​ចូលរួម​ពី​គ្រប់​ភាគី និង​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​នោះ​ទេ។ សហភាព​អឺរ៉ុប​ក៏​លើកឡើង​ផង​ដែរ​ថា ក្រុម​មន្ត្រី​វេណេហ្សុយអេឡា នៃ​របប​លោក​ប្រធានាធិបតី ម៉ាឌូរ៉ូ ទាំង​១១​រូប​នោះ គឺជា​អ្នកទទួលខុសត្រូវ​លើ​ការរំលោភ​សិទ្ធិមនុស្ស និង​ចំពោះ​ការ​ធ្វើ​ឲ្យ​អន្តរាយ​ដល់​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​ប្រទេស​នេះ។ របាយការណ៍​របស់​ការិយាល័យ​សិទ្ធិមនុស្ស អង្គការ​សហប្រជាជាតិ លើកឡើង​ថា មាន​អំពើ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ ប្រព្រឹត្តិ​ដោយ​របប​លោក​ប្រធានាធិបតី ក្នុង​តំណែង លោក ម៉ាឌូរ៉ូ ដែល​បាន​សម្លាប់​ក្រុម​អ្នក​តវ៉ា​ជា​បាតុករ​អស់​ជាង ៥០០​នាក់ ចាប់​តាំង​ពី​ឆ្នាំ​២០១៥​មក​ម្ល៉េះ ដែល​អង្គការសហប្រជាជាតិ ចាត់ទុកថា​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និង​អំពាវនាវ​ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ បើក​ការស៊ើបអង្កេត​មក​លើ​សំណុំ​រឿង​នេះ។ ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស បាន​គូស​បញ្ជាក់​ថា ការ​បោះឆ្នោត​នេះ មិន​បាន​បំពេញ​តាម​លក្ខខណ្ឌ​ជា​អប្បបរមា​ណាមួយ​សម្រាប់​ការបោះឆ្នោត​ដោយ​សេរី និង​គួរ​ឲ្យ​ជឿ​ទុក​បាន​នោះ​ឡើយ។

ដោយឡែក ក្រុម​ប្រទេស​ប្លុក​កុម្មុយនិស្ត មាន​ប្រទេស​ចិន គុយបា អ៊ីរ៉ង់ កូរ៉េខាងជើង រុស្ស៊ី ស៊ីរី តួគី ជាដើម បាន​ប្រកាស​គាំទ្រ​លទ្ធផល​នៃ​ការបោះឆ្នោត​ដ៏​ចម្រូងចម្រាស​នេះ។ លោក​ប្រធានាធិបតី​ក្នុង​តំណែង លោក ម៉ាឌូរ៉ូ បាន​ប្រកាស​ជ័យជម្នះ​ពី​ការបោះឆ្នោត​ដ៏​ចម្រូងចម្រាស​នេះ ខណៈ​ស្ថានភាព​សេដ្ឋកិច្ច​នៃ​ប្រទេស​វេណេហ្សុយអេឡា បាន​បន្ត​ធ្លាក់​ចុះ​ដុនដាប​យ៉ាង​ធ្ងន់ធ្ងរ ដោយសារ​បញ្ហា​អតិផរណា​ខ្ពស់​ហួស​កម្រិត​មិន​ធ្លាប់​មាន​ពី​មុន​មក នៅ​ក្រោយ​ការបោះឆ្នោត ដោយសារតែ​មាន​ទណ្ឌកម្ម​ពី​ក្រុម​ប្រទេស​លោក​ខាង​លិច។

អ្នកវិភាគ​នយោបាយ​លោក​បណ្ឌិត មាស នី មើលឃើញ​ថា ដំណើរ​ការដែល​កំពុង​តែ​វិវត្ត​នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ គឺ​មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​អ្វី​ដែល​បាន​កើតមានឡើង​នៅ​ប្រទេស​វេណេហ្សុយអេឡា ខណៈ​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​ទៅ​នឹង​ការ​ដាក់​សម្ពាធ ឬ​ដាក់​ទណ្ឌកម្ម ពី​អន្តរជាតិ ជាពិសេស​ក្រុម​ប្រទេស​លោក​ខាង​លិច ដូចគ្នា​ទៅ​នឹង​អ្វី​ដែល​បា​កើត​ឡើង​នៅ​ក្នុង​ប្រទេស​វេណេហ្សុយអេឡា​កន្លង​ទៅ​នេះ។ លោក​ដាក់​ជា​ចម្ងល់ ថា​តើ ទណ្ឌកម្ម​អន្តរជាតិ មក​លើ​កម្ពុជា​នា​ពេល​អនាគត​នេះ អាច​នឹង​ឈាន​ទៅ​ដល់​ការ​ទណ្ឌកម្ម​ផ្នែក​ពាណិជ្ជកម្ម ដូច​នៅ​ប្រទេស​វេណេហ្សុយអេឡា ដែរ​ឬ​យ៉ាង​នោះ៖ «រឿង​សំខាន់​នោះ ត្រង់​ថា​តើ​ទណ្ឌកម្ម​ហ្នឹង វា​មាន​ត្រឹមតែ​ការ​បង្កក ទ្រព្យសម្បត្តិ ហើយ​នឹង​ទាក់ទង​ទៅ​នឹង​រឿង​ហាមឃាត់​នូវ​វីសា​ក្នុង​ការ​ធ្វើដំណើរ​ទៅ​សហរដ្ឋអាមេរិក ឬក៏​ឈាន​ទៅ​​រក​ទណ្ឌកម្ម​ផ្នែក​ពាណិជ្ជកម្ម​ផង​នោះ។ នេះ​ជា​រឿង​ដែល​យើង​ចាំ​មើល ហើយ​សំខាន់​មួយទៀត​នោះ បើសិនជា​ទណ្ឌកម្ម​មួយទៀត ទាក់ទង​នឹង​ការ​ផ្ដាច់​ចំណង​ការទូត ខ្ញុំ​គិត​ថា​បស្ចិម​ប្រទេស​គេ​បាន​រៀន​សូត្រ​អំពី​អ្វី​ដែល​គេ​បាន​ធ្វើ​ទៅលើ​ប្រទេស​វេណេហ្សុយអេឡា​នោះ តើ​គេ​អាច​នឹង​យក​មក​អនុវត្ត​នៅ​ស្រុក​ខ្មែរ​យ៉ាងណា»

យ៉ាងណាក៏ដោយ លោក​បណ្ឌិត មាស នី យល់ឃើញ​ថា បើ​ទោះ​ជា​នៅ​កម្ពុជា កិច្ចសហការ​គ្នា​ក្នុង​ការ​ដក​មន្ត្រី​ការទូត​ចេញ​ព្រមៗ​គ្នា ពី​សំណាក់​ក្រុម​ប្រទេស​បស្ចិម​លោក អាច​នឹង​មិន​កើត​មាន​ឡើង ឬក៏​អាច​ត្រឹម​រក្សាទុក មន្ត្រី​ទូត​របស់​ខ្លួន​នៅ​កម្ពុជា នៅ​ក្រោយ​ការបោះឆ្នោត​នេះ​ក៏ដោយ លោក​មាន​ប្រសាសន៍​ថា ក្រុម​ប្រទេស​លោក​ខាងលិច​ទាំងនោះ អាច​នឹង​ធ្វើជា​យុទ្ធនាការ​ដទៃ​ទៀត ដើម្បី​រុញច្រាន​ឲ្យ​ស្ថានភាព ឬ​ទណ្ឌកម្ម មក​លើ​ប្រទេស​កម្ពុជា ឈាន​ទៅ​រក​កម្រិត​មួយ​ដែល​មាន​ប្រសិទ្ធភាព​កាន់តែ​ខ្ពស់​ជាង​នេះ​ទៀត ដើម្បី​បង្ខំ​ឲ្យ​របប​លោក ហ៊ុន សែន ងាក​មក​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស ឲ្យ​បាន​ត្រឹមត្រូវ​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​ខ្មែរ​ក្រៅ​ប្រទេស​ប្រកាស​ថា នឹង​ធ្វើ​បាតុកម្ម​ប្រឆាំង​​ប្រទេស​ណា​ដែល​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​នៅ​កម្ពុជា

$
0
0

ពលរដ្ឋ​ខ្មែរ​រស់នៅ​ក្រៅ​ប្រទេស​ប្រកាស​ថា ពួកគេ​នឹង​ធ្វើ​បាតុកម្ម​ប្រឆាំង​ទៅ​នឹង​ប្រទេស​ណា​ដែល​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​នៅ​កម្ពុជា។ ការប្រកាស​បែបនេះ របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ខណៈ​ក្រុម​ប្រទេស​សេរី​បាន​បដិសេធ​មិន​ចូលរួម​អង្កេត​ការណ៍​នោះ​ឆ្នោត​នៅ​កម្ពុជា។

ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ស្រុក​លើកឡើង​ថា ពួកគេ​ដឹង​ច្បាស់​ជាមុន​ហើយ​ថា របប​លោក ហ៊ុន សែន នឹង​ឈ្នះ​ឆ្នោត ខណៈ​របប​លោក​បាន​កម្ទេច​ដៃគូ​ប្រកួតប្រជែង​ដ៏​ខ្លាំង គឺ​គណបក្ស​សង្គ្រោះជាតិ​មុន​ការ​បោះឆ្នោត​ហើយ​នោះ។

ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី លោកស្រី ម៉ាលី ណា ឲ្យ​អាស៊ីសេរី​ដឹង​ថា ក្រុម​អ្នកដឹកនាំ​បាតុកម្ម​នៅ​ប្រទេស​អូស្ត្រាលី​កំពុង​ជួប​ប្រជុំ​គ្នា​ដើម្បី​នឹង​ធ្វើ​ការ​ទាមទារ​ណាមួយ​ប្រឆាំង​នឹង​ប្រទេស​ណា​ដែល​ទទួលស្គាល់​ការបោះឆ្នោត​នៅ​កម្ពុជា។ លោកស្រី​យល់ថា ប្រទេស​ដែល​គាំទ្រ​ការបោះឆ្នោត និង​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត គឺជា​អ្នកចូលរួម​សម្លាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ហើយ​អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ​នោះ​ព្រោះ​ចង់បាន​ផលប្រយោជន៍​ពី​របប​លោក ហ៊ុន សែន ដោយ​មិន​គិត​ពី​ទុក្ខវេទនា​ពលរដ្ឋ​ស្លូតត្រង់។ «»

ចំណែក ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង លោក រ័ត្ន ឲ្យ​ដឹង​ដែរ​ថា ក្រុម​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង នឹង​ប្រមូល​ផ្តុំ​គ្នា​ទាមទារ​នៅ​ស្ថានទូត​ប្រទេស​ណា​ដែល​គាំទ្រ​លទ្ធផល​បោះឆ្នោត​អាណត្ត​ទី​០៦​នេះ។ លោក​សង្កេត​ឃើញ​ថា មានតែ​ប្រទេស​កុម្មុយនិស្ត​ទេ ដែល​បាន​គាំទ្រ​ការបោះឆ្នោត​នេះ ដូច្នេះ​ប្រទេស​ទាំងនោះ ជា​មុខសញ្ញា​ដែល​ពលរដ្ឋ​ពលករ​ខ្មែរ នាំគ្នា​ទៅ​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​នៃ​ប្រទេស​ទាំងនោះ។ «»

គណបក្សង្គ្រោះជាតិ​ដែល​ត្រូវ​របប​ក្រុងភ្នំពេញ​រំលាយ​ចោល​មុន​ការបោះឆ្នោត និង​សហគមន៍​អន្តរជាតិ ជាពិសេស​ប្រទេស​លោក​សេរី បាន​ហៅ​ការបោះឆ្នោត​ថ្ងៃ​ទី​២៩ កក្កដា ថា​ជា​ការ​បោះឆ្នោត​ក្លែងក្លាយ។

ប្រធាន​ក្រុម​អ្នកវិភាគ​វ័យក្មេង​លោក ហង្ស វិទូ យល់​ថា ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ស្រុក​ដែល​មាន​សិទ្ធិ​សេរីភាព​គ្រប់គ្រាន់​ក្នុង​ការ​ទាមទារ គួរតែ​ធ្វើការ​ទាមទារ​ឲ្យ​សកម្ម​ដើម្បី​បង្ហាញ​ការ​មិន​ពេញចិត្ត​របស់​ខ្លួន។ លោក​យល់ថា ការ​ទាមទារ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ស្រុក​នឹង​អោយ​សហគមន៍​អន្តរជាតិ​កាន់តែ​ងាក​មក​ចាប់អារម្មណ៍​ពី​កង្វល់​របស់​ពលរដ្ឋ​ខ្មែរ។ «»

នៅ​ថ្ងៃ​បោះឆ្នោត​នៅ​កម្ពុជា​ក្នុង​ថ្ងៃអាទិត្យ ទី​២៩ ខែ​កក្កដា​នេះ ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ស្រុក​រួម​មាន​៖ សហរដ្ឋអាមេរិក បារាំង កាណាដា ជប៉ុន កូរ៉េ ជាដើម​នោះ​បាន​នាំគ្នា​ធ្វើ​មហា​បាតុកម្ម​យ៉ាង​គគ្រឹកគគ្រេង​ប្រឆាំង​នឹង​ការបោះឆ្នោត​ដែល​ពួកគេ​ហៅថា ជា​ការ​បោះឆ្នោត​ក្លែងក្លាយ។ ខ្លឹមសារ​នៃ​ការ​ទាមទារ​នោះ មិន​ទទួលស្គាល់​ការបោះឆ្នោត មិន​ទទួលស្គាល់​រដ្ឋាភិបាល​កើត​ក្រោយ​ការបោះឆ្នោត ទាមទារ​ឲ្យ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ ច្រានចោល​ការចូលរួម​សង្កេតការណ៍​របស់​ប្រទេស​ដែល​ចូលរួម​សង្កេតការណ៍​បោះឆ្នោត ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា និង​អ្នក​ទោស​នយោបាយ​ផ្សេងទៀត ទាមទារ​ឲ្យ​លុប​បម្រាម​ដែល​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​របស់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាត​ទាំង ១១៨​នាក់ និង​ទាមទារ​ឲ្យ​មាន​វត្តមាន​សារព័ត៌មាន​ឯករាជ្យ​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Viewing all 11174 articles
Browse latest View live