Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all 11174 articles
Browse latest View live

អ្នក​វិភាគ៖ របបលោក ហ៊ុន សែន កំពុង​បារម្ភ​ខ្លាច​ពលរដ្ឋ​ខ្មែរ​មិន​ចេញ​ទៅ​បោះ​ឆ្នោត

$
0
0

អ្នក​វិភាគ​នយោបាយ​លើក​ឡើង​ថា​ ការណ៍​ដែល​លោក ហ៊ុន សែន ឆ្លៀត​យក​ឱកាស​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ផ្ញើ​សារ​ជូនពរ​ដល់​ជន​រួម​ជាតិ ដោយ​មិន​ភ្លេច​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត ថ្ងៃ​ទី​២៩ កក្កដា​ខាង​មុខ​ គឺ​ដោយសារ​តែ​របប​លោក ហ៊ុន សែន ព្រួយ​បារម្ភ​ខ្លាច​ក្រែង​ពលរដ្ឋ​មិន​ចេញ​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា។ ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន នេះ ធ្វើ​ឡើង​ស្រប​ពេល ដែល​ក្រុម​មន្ត្រី​បក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល​ឃ្លាំមើល​ដំណើរការ​បោះឆ្នោត​មួយ​ចំនួន កំពុង​ពិចារណា​ថ្លឹងថ្លែង​ដោយ​ប្រយ័ត្នប្រយែង ត្រៀម​ធ្វើ​ពហិការ និង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ កុំ​ទៅ​ចូលរួម​ការ​បោះ​ឆ្នោត​នេះ។

អ្នក​វិភាគ​នយោបាយ និង​សិក្សា​ស្រាវជ្រាវ​បញ្ហា​សង្គម លោក​បណ្ឌិត មាស នី យល់​ថា មក​ទល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​ថា ទឹក​ចិត្ត​ពិត​ប្រាកដ​របស់​ពលរដ្ឋ​ខ្មែរ​ជាង​បី​លាន​នាក់ ឬ​ស្មើ​នឹង​ជាង​កន្លះ​នគរ ដែល​ជា​អ្នក​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ នឹង​សម្រេច​ទៅ​បោះ​ឆ្នោត ឬ​យ៉ាង​ណា​នោះ​ទេ។ លោក​ថា ប្រសិន​បើ​អ្នក​ទៅ​បោះ​ឆ្នោត មាន​ចំនួន​តិច​ពេក នោះ​នឹង​អាច​ធ្វើ​ឲ្យ​គុណភាព​នៃ​ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌​នោះ ចោទ​ជា​បញ្ហា៖ «ខ្ញុំ​គិត​ថា នៅ​ក្នុង​ការ​គិត​ឃើញ​របស់​គណបក្ស​កាន់​អំណាច គាត់​នៅ​តែ​ចង់​បាន​នូវ​អ្វី ដែល​ជា​ភាព​ស្រប​ច្បាប់ ពិសេស​ការ​ចេញ​ទៅ​បោះ​ឆ្នោត​ឲ្យ​បាន​ច្រើន​សម្រាប់​ពលរដ្ឋ​ខ្មែរ​ទូទៅ។ រដ្ឋាភិបាល​គាត់​មាន​មូលហេតុ​គ្រប់គ្រាន់​ក្នុង​ការ​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​លោ​ពលរដ្ឋ​ហ្នឹង មិន​បាន​ទៅ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា»

ការ​លើក​ឡើង​យ៉ាង​ដូច្នេះ​របស់​លោក​បណ្ឌិត មាស នី គឺ​ខណៈ​ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស​ត្រៀម​នឹង​រៀបចំ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ទទួល​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំ​ច សំរឹទ្ធិស័ក ដែល​នឹង​ឈាន​ចូល​មក​នា​ថ្ងៃ​សៅរ៍ ទី​១៤ ខែ​មេសា​ ហើយ​អតីត​កម្មាភិបាល​ជាន់​ខ្ពស់​ខ្មែរ​ក្រហម លោក ហ៊ុន សែន ដែល​ធ្លាប់​តែ​ប្រើ​ភាសា​ហិង្សា​គំរាម​កំហែង​កាប់​សម្លាប់​ពូជ​សាសន៍​ខ្មែរ​គ្នា​ឯង បាន​ជូន​ពរ​ដល់​ជន​រួម​ជាតិ​ខ្មែរ​ទាំង​អស់​ដែល​កំពុង​រស់​នៅ​ក្នុង និង​ក្រៅ​ប្រទេស ឲ្យ​បាន​ប្រកប​ដោយ​ក្តី​សោមនស្ស​រីករាយ សិរី​សួស្តី និង​ជ័យ​មង្គល​ដ៏​ឧត្តុង្គឧត្តម​ក្នុង​ក្រុម​គ្រួសារ និង​សង្គម​ជាតិ​ទាំង​មូល។

តែ​អ្វី​ដែល​ខុស​ប្លែក​សម្រាប់​សារ​ជូន​ពរ​ឆ្នាំ​ថ្មី​នេះ ទំនង​ជា​ភ័យ​ខ្លាច​ពលរដ្ឋ​ខ្មែរ​ធ្វើ​ពហិការ​មិន​ទៅ​ចូលរួម​បោះ​ឆ្នោត លោក ហ៊ុន សែន មិន​ភ្លេច​ឡើយ លើក​ឡើង​នៅ​ផ្នែក​ខាង​ដើម​បង្អស់​នៃ​សារ​របស់​លោក​នេះ​ថា ឆ្នាំ​ច ដែល​ជា​ឆ្នាំ​ថ្មី​នេះ គឺ​ជា​ឆ្នាំ ដែល​របប​របស់​លោក នឹង​ត្រូវ​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៦ នៃ​រដ្ឋសភា។ ម្តង​ហើយ​ម្តង​ទៀត លោក​បាន​ឆ្លៀត​ឱកាស​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត ហើយ​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​បោះ​ឆ្នោត​រួច​ហើយ ឲ្យ​ទៅ​ចូលរួម​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ឲ្យ​បាន​គ្រប់​គ្នា​កុំ​បី​ខាន ក្នុង​អ្វី​មួយ​ដែល​លោក​ថា ដើម្បី​អនុវត្តន៍​សិទ្ធិ​ពលរដ្ឋ ក្នុង​ឋានៈ​ជា​ម្ចាស់​ជោគ​វាសនា​នៃ​ប្រទេស​របស់​ខ្លួន។

ការ​អំពាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទៅ​ចូលរួម​បោះ​ឆ្នោត​នេះ ធ្វើ​ឡើង​ក្រោយ​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​របប​របស់​លោក បាន​សម្រេច​រួច​ជា​ស្រេច​ទៅ​ហើយ​ក្នុង​ការ​ធានា​ថា ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ គណបក្ស​របស់​លោក និង​លោក ហ៊ុន សែន ខ្លួន​ឯង នឹង​នៅ​តែ​ឈ្នះ​ការ​បោះ​ឆ្នោត​នេះ ដើម្បី​រក្សា​ការ​បន្ត​កាន់​អំណាច និង​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​តទៅ​ទៀត។ ការ​ធានា​ជ័យជម្នះ​ជា​មុន នេះ ធ្វើ​ឡើង​តាម​រយៈ​ការ​ផ្តួល​ដៃគូ​ប្រកួត​ដ៏​ស្រួចស្រាវ​ឲ្យ​ហើយ នៅ​មុន​ការ​បោះ​ឆ្នោត​មក​ដល់ ដែល​នោះ គឺ​ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​គាស់​រម្លើង​ស្ថាប័ន​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស តាម​រយៈ​ការ​បង្កើត​ប្រព័ន្ធ​ច្បាប់​នានា ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ និង​ការ​បង្ក្រាប​មក​លើ​សំឡេង​ក្រុម​ប្រឆាំង សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ក្រោម​លេស​ថា ដើម្បី​ប្រឆាំង​នឹង​បដិវត្ត​ពណ៌។ បដិវត្ត​ពណ៌ ដែល​លោក ហ៊ុន សែន បាន​លើក​ឡើង​នៅ​ក្នុង​សារ​នោះ​ថា គឺ​ជា​ឧបាយកល​របស់​គណបក្ស​ប្រឆាំង ដែល​ឃុបឃិត​ជាមួយ​បរទេស ក្នុង​ការ​ប៉ុនប៉ង​ផ្តួល​រំលំ​របប​របស់​លោក។ លោក ហ៊ុន សែន បាន​សរសើរ​ថា ក្នុង​ឆ្នាំ​ចាស់​កន្លង​ទៅ​នេះ របប​របស់​លោក​បាន​ទប់​ស្កាត់​ដោយ​ជោគជ័យ តាម​រយៈ​វិធានការ​ច្បាប់​ដ៏​ម៉ឺងម៉ាត់ ធ្វើ​ឲ្យ​បដិវត្ត​ពណ៌ ត្រូវ​បាន​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ​ព្រម​ទាំង​បញ្ចៀស​បាន​នូវ​គ្រោះ​មហន្តរាយ​ជា​ថ្មី​នេះ។

មិនមែន​ជា​រឿង​ចៃដន្យ​ឡើយ ដែល​ទាំង​លោក ហ៊ុន សែន និង​ទាំង​របប​របស់​លោក បន្ត​លើក​យក និង​អួតអាង​អំពី​ជោគជ័យ​នៃ​ការ​បង្ក្រាប​បដិវត្តន​ពណ៌​នេះ។ ក្នុង​អត្ថបទ​ដាក់​ចំណង​ជើង​ថា «ការ​បង្ក្រាប​នយោបាយ​នៅ​កម្ពុជា គឺ​ជា​ផែនការ ដែល​ត្រូវ​បាន​រៀបចំ​ទុក​ជា​មុន​យ៉ាង​យូរ​មក​ហើយ» ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន​អនឡាញ Asia Times មាន​មូលដ្ឋាន​នៅ​ក្រុង​ហុងកុង កាល​ពី​ថ្ងៃ​ទី​០៥ មេសា ឲ្យ​ដឹង​ថា កូន​ប្រុស​ទី​ពីរ​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានិត ដែល​ជា​អគ្គនាយក​ស្រាវជ្រាវ​ចារកិច្ច នៃ​ក្រសួង​ការពារ​ជាតិ គឺ​ជា​បុគ្គល​ដ៏​សំខាន់​មួយ​រូប​ក្នុង​ការ​ធ្វើ​យុទ្ធសាស្ត្រ និង​រៀបចំ​ផែនការ​កម្ទេច​ក្រុម​ប្រឆាំង និង​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​បាន​នៅ​មុន​ការ​បោះឆ្នោត​ជាតិ ឆ្នាំ​២០១៨​នេះ ដើម្បី​ធានា​ជ័យជម្នះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដោយសារ​តែ​គណបក្ស​នេះ​បាន​ចាញ់​ឆ្នោត និង​បាត់បង់​សំឡេង​ឆ្នោត​យ៉ាង​គំហុក​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣។ លោក ហ៊ុន ម៉ានិត ដែល​ជា​អនុ​ប្រធាន​គណៈកម្មាធិការ​ត្រួត​ពិនិត្យ នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា បាន​រៀបចំ​ផែនការ​នេះ តាំង​ពី​ដើម​ឆ្នាំ​២០១៦ មក​ម្ល៉េះ ដោយ​លោក​បាន​ប្រើប្រាស់​ពាក្យ បដិវត្ត​ពណ៌​នេះ ជា​លើក​ដំបូង នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ធ្វើ​ឡើង​ជា​មួយ​រោងចក្រ​ផលិត​ព័ត៌មាន​ក្លែងក្លាយ​របស់​លោក ហ៊ុន សែន។

ភស្តុតាង​ដែល​រឹត​តែ​បញ្ជាក់​បន្ថែម​អំពី​ផែនការ​យុទ្ធសាស្ត្រ​ជា​ប្រព័ន្ធ​នេះ ក៏​ត្រូវ​បាន​លាត​ត្រដាង នៅ​ក្នុង​សារ​បែក​ធ្លាយ​ជា​បន្ត​បន្ទាប់ រួម​មាន ការ​ត្រៀម​ប្រើប្រាស់​យុទ្ធវិធី​ចិត្តសាស្ត្រ​បែប​បំភិតបំភ័យ​នៅ​ក្នុង​ពេល​បោះ​ឆ្នោត (សារ​រវាង​លោក ហ្សូសេហ្វ៍ ម៉ាត់ហ្សូវស៍ (Joseph Matthews) ជនជាតិ​ប៉ាគីស្ថាន ជាមួយ​កូន​ប្រុស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ម្នាក់​ទៀត គឺ​លោក ហ៊ុន ម៉ាណែត នៅ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦) ការ​រៀបចំ​ផែនការ​សម្ងាត់​ពឹងពាក់​ក្រុមហ៊ុន​អ៊ីស្រាអែល​មួយ​ឈ្មោះ Shaviv Strategy and Campaigns ដែល​មាន​លោក អារុន សាវីវ ជា​នាយក​ប្រតិបត្តិ​ឲ្យ​ជួយ​ធ្វើការ​ស្ទង់​មតិ​សម្ភាស​ផ្ទាល់​មុខ​មួយ​ជាមួយ​ក្រុម​មនុស្ស ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​ជាង ៥​ពាន់​នាក់ (.៣៧៩) នៅ​ទូទាំង ២៤​ខេត្តក្រុង​នៅ​កម្ពុជា ចាប់​ពី​ខែ​កញ្ញា ដល់​ខែ​តុលា ឆ្នាំ​២០១៦ ពី​សំណាក់​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា ដឹក​នាំ​ដោយ​លោក អូន ព័ន្ធមុន្នីរ័ត្ន និង​លោក ប្រាក់ សុខុន ជា​ដើម។

ភ្លាមៗ ក្រោយ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ខែ​មិថុនា ឆ្នាំ​២០១៧ គណបក្ស​កាន់​អំណាច​បាន​ចាប់​ផ្តើម​អនុវត្តន៍​ផែនការ​បង្ក្រាប​ទាំង​នោះ តាម​រយៈ​ការ​បណ្តេញ​ចេញ និង​បំបិទ​អង្គការ​សង្គម​ស៊ីវិល ជាតិ និង​អន្តរជាតិ ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ការ​ចាប់​ខ្លួន​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក កឹម សុខា និង​ចុង​ក្រោយ គឺ​ការ​ឈាន​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​តែ​ម្តង​នៅ​ពាក់​កណ្តាល​ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

ក្រោយ​ការ​រម្លាយ​គណបក្ស​ប្រឆាំង ទាំង​សហគមន៍​ជាតិ និង​សហគមន៍​អន្តរជាតិ បាន​ថ្កោល​ទោស​របប​ក្រុង​ភ្នំពេញ មិន​ដាច់​ពី​មាត់ និង​បាន​ព្រមាន​រួច​ជា​ស្រេច​ហើយ​ថា ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ នឹង​ប្រែ​ក្លាយ​ជា​គ្មាន​ន័យ ពុំ​អាច​យក​ជា​ការ​បាន និង​ពុំ​ស្រប​ច្បាប់ និង​ជា​ការ​អាមាស់ ប្រសិន​បើ​របប​នេះ នៅ​តែ​បន្ត​ដំណើរ​ការ​ការ​បោះ​ឆ្នោត​ដោយ​ពុំ​មាន​វត្តមាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ ដូច​គ្នា​ដែរ ថ្មីៗ​នេះ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​អំពាវនាវ​ដល់​ក្រុម​អ្នក​គាំទ្រ​លោក ឲ្យ​ធ្វើ​ពហិការ​មិន​ទៅ​ចូលរួម​បោះ​ឆ្នោត​ជាតិ​ខាង​មុខ​នេះ ប្រសិន​បើ​ពុំ​មាន​វត្តមាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ។

ការ​ធ្វើ​ពហិការ​មិន​ទៅ​បោះ​ឆ្នោត​ជាតិ​ខាង​មុខ​នេះ បាន​ក្លាយ​ជា​ប្រធាន​បទ​រសើប​មួយ ដោយ​របប​ក្រុង​ភ្នំពេញ​តែង​បញ្ចេញ​ប្រតិកម្ម​ភ្លាមៗ ទៅ​នឹង​ការ​អំពាវនាវ​ទាំង​ឡាយ​ណា​ឲ្យ​ពលរដ្ឋ​ធ្វើ​ពហិការ​ការ​បោះ​ឆ្នោត​នេះ។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត គ..ប កាល​ពី​ថ្ងៃ​ទី​០៩ មេសា បាន​ព្រមាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់ ចំពោះ​បុគ្គល​ណា ដែល​ហ៊ាន​ចេញ​មុខ​អំពាវនាវ​មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត ដោយ គ..ប ចាត់​ទុក​អំពើ​នេះ​ថា ជា​រឿង​ខុស​ច្បាប់ និង​ស្នើសុំ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់។ ភាព​ស្រប​ច្បាប់ និង​អព្យាក្រឹតភាព នៃ​ស្ថាប័ន គ..ប បាន​ចោទ​ជា​បញ្ហា​ភ្លាមៗ ក្រោយ​ពេល​ដែល​សមាជិក​ឯករាជ្យ​មួយ​ចំនួន នៃ​ស្ថាប័ន​មួយ​នេះ បាន​សម្រេច​លា​ឈប់​ពី​មុខ​តំណែង ក្រោយ​ពេល​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ការណ៍​នេះ​ធ្វើ​ឲ្យ​សមាជិក​ជាន់ខ្ពស់​ទាំង​៩ រូប​របស់​ស្ថាប័ន​នេះ សុទ្ធសឹងតែ​ជា​មនុស្ស​ជំនិតៗ របស់​គណបក្ស​កាន់​អំណាច។

យ៉ាង​ណា​ក៏​ដោយ ច្បាប់​បោះ​ឆ្នោត​នៅ​កម្ពុជា មិន​បាន​តម្រូវ​ថា ពលរដ្ឋ​កម្ពុជា​គ្រប់​រូប ត្រូវ​តែ​ទៅ​បោះ​ឆ្នោត​នោះ​ឡើយ ឬ​ក៏​ថា ពលរដ្ឋ​ខ្មែរ​ទាំង​ឡាយ​ណា ដែល​មិន​ទៅ​ចូលរួម ឬ​អវត្តមាន ក្នុង​ការ​បោះ​ឆ្នោត​ជាតិ នឹង​ត្រូវ​មាន​ទោស​ទណ្ឌ​ជាប់​ពន្ធនាគារ ឬ​ពិន័យ​ជា​ប្រាក់​នោះ​ឡើយ។ មាត្រា ៣៤ ថ្មី នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ចែង​ថា ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ មាន​សិទ្ធិ​បោះ​ឆ្នោត និង​អាច​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អ្នកជំនាញ បារម្ភ​ពី​បទ​បែក​ស្លុយ​កើន​ឡើង ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ

$
0
0

អ្នកជំនាញខាងអភិរក្ស សិល្បៈ វប្បធម៌ខ្មែរ ​ បារម្ភ​ពី​ការ​ផលិត​បទ​ចម្រៀង​ញាក់​កន្ត្រាក់​អារម្មណ៍ ដែល​គេ​និយម​ហៅ​ថា ចង្វាក់​បែក​ស្លុយ​នោះ កើន​ឡើង​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ប៉ុន្តែ​ការ​លេង​ល្បែង​របាំ​ប្រពៃណី និង​ការ​ផលិត​បទ​ចម្រៀង​បែប​ប្រជាប្រិយ ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា មាន​ការ​ធ្លាក់​ចុះ និង​មិន​សូវ​ជា​ទី​ចាប់​អារម្មរណ៍​របស់​មនុស្ស​សម័យ​ថ្មី​មួយ​ចំនួន​ឡើយ។ អ្នក​ជំនាញ​យល់​ថា​បញ្ហា​នេះ អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​អត្តសញ្ញាណ​ប្រពៃណី ទំនៀម​ទម្លាប់ នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ និង​វប្បធម៌​ខ្មែរ រួមទាំង​អាច​ធ្វើ​ឲ្យ​យុវជន​ស្រករ​ក្រោយ បាត់បង់​នៅ​មនសិការ​ចំពោះ​ជាតិ​ខ្លួន​ជា​ដើម។

នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ល្បែង​ចោល​ឈូង បោះ​អង្គុញ លាក់​កន្សែង វាយ​ក្អម និង​ល្បែង​ជា​ច្រើន​ប្រភេទ​ទៀត អម​ដោយ​បទ​ចម្រៀង​ប្រជាប្រិយ​ផ្តោះផ្តង​ក្នុង​សម្លៀក​បំពាក់​ប្រពៃណីជាតិ ដែល​ជា​អត្តសញ្ញាណ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ហាក់​ដូច​ជា​កាន់​តែរ​សាត់​ឆ្ងាយ​បន្តិច​ម្តងៗ ពី​ក្រសែ​ភ្នែក​និង​អារម្មណ៍​របស់​យុវវ័យ​សម័យ​ថ្មី។

ទាក់ទង​បញ្ហា​នេះ ​ប្រជា​ពលរដ្ឋ​រស់​នៅ​ខេត្ត​ស្វាយរៀង ឈ្មោះ ស៊ុន មករា លើក​ឡើង​ថា ពិធី​បុណ្យ​ចូល​ឆ្នាំ «» ២០១៨ នេះ ហាក់​ដូច​ជា​សោះកក្រោះ​សម្រាប់​លោក ព្រោះ​លោក​ឃើញ​ថា ទី​ណា​ក៏​ដោយ ក៏​ឮ​តែ​បទ​ចម្រៀង​បែក​ស្លុយ ខុស​ឆ្ងាយ​ពី​បណ្តា​ឆ្នាំ​មុនៗ។

លោក ស៊ុន មករា បន្ត​ថា នៅ​ប៉ុន្មាន​ឆ្នាំ​មុន ប្រជា​ពលរដ្ឋ​ខ្មែរ តែងតែ​មាន​អារម្មណ៍​រំភើប សប្បាយ​រីករាយ នៅ​ពេល​ឮ​បទ​ចម្រៀង​ប្រជាប្រិយ ដូចជា​រាំវង់ សារ៉ាវ៉ាន់ តាលុង និង​ចង្វាក់​កន្ទ្រឹម ជា​ដើម ដែល​ត្រូវ​បាន​គេ​ចាក់​តាម​ធុងប៉ាស់​នៅ​តាម​វត្ត ឬ​ភូមិ និង​ស្រុក​នានា សម្រាប់​អប់អរ​ពិធី​បុណ្យ ចូល​ឆ្នាំ​ខ្មែរ​ម្តងៗ។

ពលរដ្ឋ​ដទៃ​ទៀត ក៏​រិះគន់​ដែរ​ថា របប​លោក ហ៊ុន សែន សព្វថ្ងៃ​មិន​សូវ​ចាប់​អារម្មណ៍​ក្នុង​ការ​លើក​ស្ទួយ​វិស័យ​សិល្បៈ​ ដែល​ជា​ខឿន​វប្បធម៌​ជាតិ​ប៉ុន្មាន​នោះ​ទេ។ ម្យ៉ាង​ទៀត ការ​ដែល​ផលិតកម្ម​ធំៗ នាំ​គ្នា​ប្រកួត​ប្រជែង​ផលិត​បទ​ចម្រៀង​បែក​ស្លុយ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​នេះ ក៏​ព្រោះ​តែ​ពួក​គេ ធ្លាប់​ទទួល​បាន​ការ​គាំទ្រ និង​លើក​ទឹក​ចិត្ត​ពី​របប​លោក ហ៊ុន សែន។ ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ កាល​ពី​ឆ្នាំ​២០១៧ លោក ហ៊ុន សែន និង​ភរិយា​របស់​លោក បាន​យក​បទ​រាំ​ញី​កែង​ជើង បទ​រាំ​អញ្ចេកៗ និង​បទ​ឆ្កែ​រត់​បុក​ប៉ោត ដើរ​រាំ​គ្រប់​ទី​កន្លែង សូម្បី​តែ​នៅ​ក្នុង​ពិធី​អង្គរ​សង្ក្រាន្ត​នៅ​ខេត្ត​សៀមរាប​ក្តី។ រីឯ​លោក ហ៊ុន ម៉ាណែត កូន​ប្រុស​ច្បង​លោក ហ៊ុន សែន បាន​យក​បទ​រាំ​ញី​កែង​ជើង​ទៅ​រាំ​នៅ​ប្រទេស​កាណាដា​ដែរ ខណៈ​ដែល​គណៈប្រតិភូ​ក្រសួង​ការពារ​ជាតិ​ដឹក​នាំ​ដោយ​លោក ទៀ បាញ់ បាន​នាំ​គ្នា​រាំ​បទ​ញី​កែង​ជើង​នៅ​ប្រទេស​រុស្សី។

តារាចម្រៀង អ្នកនាង​ ខាត់ សុឃីម មាន​ប្រសាសន៍​ថា ការ​ផលិត​បទ​ចម្រៀង​បែប​កន្ទ្រឹម និង​បែប​ប្រជាប្រិយ គឺ​មាន​ចំនួន​តិចតូច​បំផុត បើ​ប្រៀបធៀប​ជា​មួយ​បទ​ញាក់​នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​នេះ។ អ្នកនាង​សម្តែង​ការ​សោក​ស្តាយ និង​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​វប្បធម៌​ប្រពៃណី​ខ្មែរ​កំពុង​បាត់​បង់​បន្តិច​ម្តងៗ។ តាម​ចម្រៀង​ពហុ​ជំនាញ​រូប​នេះ​បន្ត​ទៀត​ថា សព្វថ្ងៃ​ប្រជា​ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន នៅ​តែ​គាំទ្រ​បទ​ចម្រៀង​បែប​ប្រជាប្រិយ​ខ្មែរ​ដដែល ប៉ុន្តែ​ដោយសារ​ខាង​ផលិតកម្ម និង​អ្នក​ចម្រៀង ចេះ​តែ​នាំ​គ្នា​ផលិត និង​ច្រៀង​បទ​ញាក់ៗ ទៅ​វិញ។

នៅក្នុងពិធីបុណ្យចូលឆ្នាំនេះ អ្នកនាង ខាត់ សុឃីម បាន​ផលិត​បទ​ចម្រៀង​បែប​ប្រជាប្រិយ​ចំនួន ៧​បទ។ ក្នុង​ចំណោម​នោះ មាន​បទ​មួយ​មាន​ចំណង​ជើង​ថា «ពុក​វា​មើល​កូន អូន​ឡើង​រាំបាន​​ទទួល​​ការ​​ពេញ​និយម​យ៉ាង​ខ្លាំង​​​ពី​​ពលរដ្ឋ​​ខ្មែរ។

កាលពីមុនពិធីបុណ្យចូលឆ្នាំ​ខ្មែរ អ្នក​នាង ខាត់ សុឃីម ក៏​បាន​ចេញ​បទ​ចម្រៀង​មួយ​បទ​ទៀត​ដែរ ដែល​ជា​ភ្លេង បុរាណ​មាន​ចំណង​ជើង​ថា «រងា»

បទមួយនេះបង្ហាញអំពីការស្តាយស្រណោះ នូវ​បទ​ភ្លេង​បុរាណ​ខ្មែរ ដែល​ ត្រូវ​បាន​គេ​ទុក​ចោល មិន​សូវ​មាន​ការ​គាំទ្រ​ដូច​បទ​បរទេស ជា​ពិសេស គឺ​ក្មេង​សម័យ​ថ្មី​តែ​ម្ដង ដែល​ចូល​ចិត្ត​ច្រៀង​តែ​បទ​បែក​ស្លុយ។

អ្នកនាង ខាត់ សុឃីម ឲ្យដឹងដែរថា អ្នកនាង​នឹង​ខិតខំ​បន្ត​ធ្វើ​បទ​ចម្រៀង​បែប​ប្រពៃណី ជាមួយ​នឹង​ការ​តុបតែង​ខ្លួន​ក្នុង​ឈុតហូល ផាមួង ដើម្បី​លើក​ស្ទួយ​វប្បធម៌​ខ្មែរ និង​នាំ​អារម្មរណ៍​ប្រជា​ពលរដ្ឋ​ឲ្យ​សប្បាយ​រីករាយ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ជាតិ។

បទចម្រៀងចង្វាក់ញាក់ៗ ដែល​លេច​ធ្លោ មាន​ទាំង​ការ​គាំទ្រ និង​មាន​ការ​រិះគន់​ក៏​ខ្លាំង​ដែរ​នោះ មាន​ដូច​ជា​បទ«បីឆ្កែចូលរាំ បទដឹកឆ្កែទៅលេងស្រុក បទមាន់ស្រែបទស្រលាញ់អូនស្លៀកខោរហែក បទហាមលេងជេម៉ែ មាន់ស្រែ បន្លែស្រស និងបទរាំស្កុប ជាដើម…។

បទ​ទាំង​នេះ ត្រូវ​បាន​ក្រសួង​ព័ត៌មាន​ហាម​មិន​ឲ្យ​ចាក់​ផ្សាយ​តាម​រលក​ធាតុអាកាស​វិទ្យុ និង​ ទូរទស្សន៍​ឡើយ។

អ្នក​នាំ​ពាក្យ​​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោក ថៃ នរៈសត្យា មាន​ប្រសាសន៍​ថា បទ​ចម្រៀង ដែល​បណ្តា​ផលិតកម្ម​បាន​តាក់តែង និង​ផលិត​នោះ គឺ​ជា​ការ​ឆ្នៃ​ប្រឌិត និង​ជា​ការ​តម្រូវ​ទៅ​លើ​ទីផ្សារ ហើយ​គ្មាន​ចេតនា​ជាន់​ឈ្លី​វប្បធម៌ និង​ចង់​ឲ្យ​គេ​ស្អប់ ឬ​រិះគន់​នោះ​ទេ។ លោក​បន្ថែម​ថា ផលិតកម្ម​ទាំង​អស់ ក៏​មិន​បាន​ផលិត​សុទ្ធតែ​បទ​បែក​ស្លុយ​នោះ​ដែរ ពោល​គឺ​មាន​ទាំង​បទ​រាំវង់ រាំ​ក្បាច់ និង​ចង្វាក់​កន្ទ្រឹម​ទៀត​ផង។ ទន្ទឹម​គ្នា​នេះ លោក​ប្រតិកម្ម​ថា អ្នក​រិះគន់​បទ​ចម្រៀង​ញាក់​មួយ​ចំនួន ចេះ​តែ​រិះគន់​តាម​គ្នា​ប៉ុណ្ណោះ មិន​បាន​យល់​ដឹង​ស៊ី​ជម្រៅ​លើ​អត្ថន័យ​នៃ​បទ​ចម្រៀង​នោះ​ឡើយ។

ផ្ទុយពីការលើកឡើងនេះ ព្រះចៅ​អធិការ​វត្ត​ប្រាសាទ​ស្រះ​កណ្តាល ហៅ​វត្តខ្ចាស់ ខេត្ត​បន្ទាយមាន ជ័យ ព្រះតេជ​ព្រះគុណ ចាន់ សុជន មាន​ថេរៈដីកា​ថា ការ​ផលិត​បទ​ចម្រៀង ដែល​គ្រាន់​តែ​តម្រូវ​ទៅ​លើ​ទីផ្សារ​នោះ មិន​គួរ​ភ្លេច​ខ្លួន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​វប្បធម៌​ជាតិ​នោះ​ទេ។ ព្រះតេជគុណ​បន្ត​ថា ជាការ​ពិត​ណាស់ វប្បធម៌ ប្រពៃណី និង​ទំនៀម​ទម្លាប់ គឺ​ជា​អត្តសញ្ញាណ​របស់​ជាតិ​សាសន៍​នីមួយៗ។ សម្រាប់​ជាតិ​សាសន៍​ខ្មែរ ល្បែង របាំ​ប្រជាប្រិយ បទ​ចម្រៀង និង​សម្លៀក​បំពាក់​ប្រពៃណី​សម្រាប់​បុណ្យ​ចូល​ឆ្នាំ​ថ្មី ​គឺ​ជា​សម្បត្តិ​វប្បធម៌​ដ៏​មាន​តម្លៃ​ ដែល​ដូនតា​ខ្មែរ​បាន​បន្សល់​ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ។ សម្បត្តិ​វប្បធម៌​ទាំង​នោះ ​គួរ​តែ​ត្រូវ​បាន​អភិរក្ស​ឲ្យ​បាន​គង់វង្ស​ បើ​ទោះ​ជា​មនុស្ស​ចាំបាច់​ត្រូវ​ការ​ភាព​ទំនើប​ក៏​ដោយ។

លើស​ពី​នេះ​ទៀត ព្រះតេជគុណ ចាន់ សុជន ផ្តល់​មតិ​ថា អ្នក​ដឹក​នាំ​ប្រទេស ឬ​ស្ថាប័ន​ពាក់ព័ន្ធ គួរ​តែ​យក​មតិ​រិះគន់​របស់​មហាជន​មក​ពិនិត្យ​មើល ហើយ​កែ​តម្រូវ​ឡើង​វិញ ដើម្បី​ជៀសវាង​ផល​វិបាក​នានា ដែល​អាច​កើត​ឡើង​នា​ពេល​អនាគត។

អ្នកនាង​ ខាត់ សុឃីម អំពាវនាវឲ្យ​​យុវជន​​ខ្មែរ​​ជំនាន់​​ក្រោយ​ភ្ញាក់​ស្មារតី​​ស្គាល់​​តម្លៃ​​សម្បត្តិ​វប្ប​ធម៌​​ជាតិ ​ហើយ​​ចេះ​​ស្រឡាញ់​​ និង​​ថែរក្សា​​កេរ្តិ៍​ដំណែល​​ដូនតា​​របស់​ខ្លួន​ ព្រោះ​ប្រជា​ពលរដ្ឋ​ខ្មែរ​ស្ទើរ​តែ​​គ្រប់​គ្នា តែងតែ​ទន្ទេញ​រត់​មាត់​ថា វប្បធម៌​រលត់​ជាតិ​រលាយ វប្បធម៌​ពណ្ណារាយ​ជា​តិថ្កើង​ថ្កាន៕

បាទ! លោកអ្នកនាងជាទីមេត្រី! ខ្ញុំបាទ​សូម​ប្រសិទ្ធិពរ​ជ័យ ជូន​លោក​អ្នកនាង ព្រមទាំង​ប្រជាជាតិ​ខ្មែរ​ទាំង​មូល ​សូម​ឲ្យ​ឆ្នាំ​ថ្មី​នេះ​ពាំ​នាំ​មក​ជូន​លោក​អ្នក​នូវ​សុខ​សន្តិភាព សុភមង្គល​ សុខភាព​ល្អ និង​ភាព​រុងរឿង​ត​រៀង​ទៅ!

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ក្រសួង​ទេសចរណ៍​ណែនាំ​មន្ទីរ​ទាំង​អស់ឲ្យ​​​រៀបចំ​មណ្ឌល​ និង​បញ្ជរ​ព័ត៌មាន​ទេសចរណ៍​ឱ្យ​បាន​ប្រសើរ ដើម្បី​ទទួល​ភ្ញៀវ​ទេសចរ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី

$
0
0

ក្រសួងទេសចរណ៍ បាន​ចេញ​សេចក្ដី​ណែនាំ​មួយ​ ដោយ​តម្រូវ​ឱ្យ​គ្រប់​មន្ទីរ​ទេសចរណ៍ រាជធានី ខេត្ត​ទាំងអស់ ត្រូវ​រៀបចំ​មណ្ឌល​ព័ត៌មាន​និង បញ្ជរ​ព័ត៌មាន​ទេសចរណ៍ ឱ្យបាន​ប្រសើរ​ដើម្បី​ត្រៀម​ទទួល​ភ្ញៀវ​ទេសចរ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិ។ បញ្ហានេះ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ធំ ប្ដេជ្ញា​ថា​​នឹង​អនុវត្ត​សេចក្ដី​ណែនាំ​នោះ ឱ្យ​មាន​ប្រសិទ្ធភាព។

ក្រសួងទេសចរណ៍​ឱ្យ​ដឹង​ថា ដើម្បី​ឱ្យ​ប្រទេស​កម្ពុជា​ក្លាយ​ជា​គោលដៅ​​ទេសចរណ៍​ប្រកប​ដោយ​ភាព​ទាក់ទាញ និង​កក់​ក្តៅ ​ម្យ៉ាង​ដើម្បី​អបអរសាទរ ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ឆ្នាំ ច សំរឹទ្ធិស័ក​ពុទ្ធសករាជ ២៥៦២ ដែល​ត្រូវចំថ្ងៃទី​១៤ ដល់ថ្ងៃទី ១៦ ខែមេសា គ្រប់​មន្ទីរ​ក្រោម​ឱវាទ​ទាំងអស់​ត្រូវ​ចូលរួម​សហការ​និង​រៀបចំ​ទីតាំង​ផ្តល់​ព័ត៌មាន​​ជូន​ភ្ញៀវ​ទេសចរ​ឱ្យបាន​ត្រឹមត្រូវ។ បន្ថែម​ពីនេះ ជា​ផ្នែក​មួយ​ជំរុញ​ចលនា​ប្រកួតប្រជែង ទីក្រុងស្អាត រមណីយដ្ឋាន​ស្អាត សេវាល្អ និង​បដិសណ្ឋារកិច្ច​ល្អ។

ក្រសួងទេសចរណ៍ បាន​ចេញ​សារាចរ​ណែនាំ​មួយ​កាលពីថ្ងៃទី ៩ មេសា ដោយ​បញ្ជាក់ថា​ គ្រប់​មន្ទីរ​ទេសចរណ៍ រាជធានី ខេត្ត​ទាំងអស់ ត្រូវ​រៀប​ចំតុប​តែង​លម្អ​មណ្ឌល​ព័ត៌មាន និង បញ្ជរ​ព័ត៌មាន​ឬ ជា​កន្លែង​ផ្ដល់​ព័ត៌មាន​ជូន​ភ្ញៀវ​ទេសចរ​តូចៗ ​ដែលមាន​ក្នុងខេត្តរបស់ខ្លួន ឱ្យ​បាន​សមស្រប និង​មាន​ភាព​ទាក់ទាញ​ដើម្បី​ត្រៀម​ទទួល​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ មកលេងកម្សាន្តតាមតំបន់​គោល​ដៅ​ក្នុង​ខេត្ត​នីមួយៗ។ បន្ថែមពីនេះ ត្រូវចាត់តាំងមន្ត្រី ឱ្យ​ប្រចាំការនៅតាមមណ្ឌលព័ត៌មាន និង​បញ្ជរ​ព័ត៌មាន​ទេសចរណ៍​នីមួយៗ ដែលអាចផ្តល់ព័ត៌មានពីតំបន់ទេសចរណ៍ ពិសេស​ព្រឹត្តិការណ៍​ទេសចរណ៍​សំខាន់ៗ ដូចជា​ព្រឹត្តិការណ៍​សង្ក្រាន្ត​ឆ្នាំថ្មី ដែលមានរៀបចំក្នុងខេត្តរបស់ខ្លួន​ជូនភ្ញៀវ​ទេសចរ។ មិនតែប៉ុណ្ណោះ ត្រូវ​រៀបចំ​ឯកសារ ខិត្តប័ណ្ណ​ផ្សព្វផ្សាយ ផែនទី​គោលដៅ​ទេសចរណ៍​ក្នុង​ខេត្ត និង​រៀបចំ​បញ្ជី​សេវាកម្ម​ទេសចរណ៍ ដូចជា​កន្លែងស្នាក់​នៅ ភោជនីយដ្ឋាន និង ការី​ ទេសចរណ៍​ឱ្យ​បាន​គ្រប់គ្រាន់​សម្រាប់​ជូន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរ​ជាតិ។ លើសពីនេះ ត្រូវរៀបចំ​បរិស្ថាន ឱ្យ​មាន​របៀបរៀបរយ មាន​សណ្ដាប់​ធ្នាប់ ប្រកប​ដោយ​​ភាពបៃតង និងមាន​កន្លែង​សម្រាប់​ភ្ញៀវ​ទេសចរ​ឈប់​សម្រាក​ជា​ដើម។

ប្រធានមន្ទីរ​ទេសចរណ៍​ខេត្តកំពង់ធំ លោក សេង អាន មានប្រសាសន៍ថា ដូច​រាល់​ឆ្នាំ ​លោក​តែង​តែ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​ទាំង​នេះ ព្រម​ទាំង​​ផ្សព្វផ្សាយ​ព័ត៌មាន​តំបន់​គោលដៅ​ទេសចរណ៍​ក្នុង​ខេត្ត​ជូន​ភ្ញៀវ​ទេសចរ ដែល​មក​លេង​កម្សាន្ត ពិសេស​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ជា​ខាង​មុន។ លោក​បន្ត​ថា នៅ​ឆ្នាំ​នេះ ខាង​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់ធំ បាន​រៀបចំ​មន្ត្រី​របស់​ខ្លួន និង​មន្ត្រី​កិច្ចសន្យា​ជា​ច្រើន​ក្រុម ដើម្បី​ដាក់​ប្រចាំ​ការ​នៅ​តាម​មណ្ឌល​ព័ត៌មាន​និង​បញ្ជរ​ព័ត៌មាន​ទេសចរណ៍​នីមួយៗ៖ «មន្ត្រី​មន្ទីរ​ទេសចរណ៍​ខ្ញុំ​នេះ ​លើកលែង​តែ​នារីៗ ទេ បើ​បុរសៗ ខ្ញុំ​ឱ្យ​នៅ​ប្រចាំការ​ទាំង​អស់ ព្រោះ​ខ្ញុំ​បាន​ប្រជុំ​ដាក់​ផែនការ​ហើយ។ នៅ​ប្រចាំ​នៅ​ខាង​សំបូរ មួយ​ផ្នែក​ទៅ នៅ​ខាង​មណ្ឌល​ព័ត៌មាន​មួយ​ផ្នែក​ទៅ»

ប្រធាន​មន្ទីរ​ទេសចរណ៍​ដដែល​បន្ត​ថា ក្រៅ​ពី​មាន​មន្ត្រី​របស់​ខ្លួន​ប្រចាំការ​នៅ​ទីស្នាក់ការ​ផ្តល់​ព័ត៌មាន​នីមួយៗ គឺ​មាន​រៀបចំ​ជា​ឯកសារ​នានា ដូចជា​សៀវភៅ​មគ្គុទ្ទេសក៍ ឬ​ខិត្តប័ណ្ណ​បង្ហាញ​ពី​ទីតាំង​ទេសចរណ៍​ក្នុង​ខេត្ត អម​ដោយ​ផែនទី​បង្ហាញ​ផ្លូវ​ក្នុង​ក្រុង និង​ផ្លូវ​ទៅ​កាន់​រមណីយដ្ឋាន​ផ្សេងៗ។ បន្ថែម​លើស​ពី​នេះ មាន​ឯកសារ​បង្ហាញ​ពី​សេវា​ដឹក​ជញ្ជូន កន្លែង​ស្នាក់នៅ ភោជនីយដ្ឋាន និង​ឯកសារ​មួយ​ចំនួន​ទៀត។

លោក​ប្ដេជ្ញា​​អនុវត្ត​សេចក្តី​ណែនាំ​នេះ ឱ្យ​មាន​ប្រសិទ្ធភាព ព្រោះ​ជា​ការ​ផ្ដល់​​ប្រយោជន៍​ច្រើន​ដល់​ភ្ញៀវ​ទេសចរ​ដែល​មក​លេង​កម្សាន្ត៖ «ចំណុច​នេះ​សំខាន់​ណាស់​ព្រោះ​មណ្ឌល​ព័ត៌មាន​ទេសចរណ៍ និង​បញ្ជរ​ព័ត៌មាន​ទេសចរណ៍​មិនអាច​ខ្វះ​បាន​ទេ»

ខេត្ត​កំពង់ធំ គឺ​ជា​ខេត្ត​មួយ​ដែល​ស្ថិត​នៅ​ចំណុច​កណ្ដាល​នៃ​ប្រទេស​កម្ពុជា ហើយ​មាន​រមណីយដ្ឋាន​បែប​ប្រវត្តិសាស្ត្រ និង​បែប​ធម្មជាតិ​ជា​ច្រើន ដូចជា​រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃគុក រមណីយដ្ឋាន​ភ្នំ​សន្ទុក ស្ទឹង​ជីនិត និង​តំបន់​ទេសចរណ៍​បែប​ព្រះពុទ្ធ​សាសនា​ត្រៃលោក​ត្រៃលក្ខណ៍ ស្ថិត​នៅក្នុងស្រុកសន្ទុក ។ ក្រៅពីនេះមាន រមណីយដ្ឋាន​បឹងសំរិទ្ធិ រមណីយដ្ឋាន​គុហ៍នគរ ស្ថិត​នៅ​ក្នុង​ស្រុក​បារាយណ៍ ព្រមទាំង​រមណីយដ្ឋាន​បឹង​ព្រៃប្រស់​ស្ថិត​នៅក្នុង​ស្រុក​កំពង់​ស្វាយ​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មូលនិធិ​សម្រាប់​ទ្រទ្រង់​មន្ទីរពេទ្យ​គន្ធបុប្ផា​ត្រូវ​បាន​បង្កើត​ឡើង​ជា​ផ្លូវការ

$
0
0

មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង​ជា​ផ្លូវ​ការ​នៅ​ថ្ងៃទី១១ មេសា នេះ។ ការ​បង្កើត​មូលនិធិ​​នេះ​ គឺ​​​ដើម្បី​ស្វះស្វែង​រក​ថវិកា​ដើម្បី​​ជួយ​ឧបត្ថម្ភ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ដែល​បាន​ជួយ​សង្គ្រោះ​ជីវិត​កុមារ​កម្ពុជា​រាប់​លាន​នាក់។ អង្គការ​សង្គម​ស៊ីវិល​សាទរ​ចំពោះ​ការ​បង្កើត​មូលនិធិ​នេះ ប៉ុន្តែ​ស្នើ​ឱ្យ​មាន​យន្តការ​គ្រប់គ្រង​ជាក់លាក់ និង​ត្រូវ​​បែង​ចែក​ឱ្យ​ដាច់​ពី​គ្នា​រវាង​សកម្មភាព​មនុស្ស​ធម៌ និង​សកម្មភាព​នយោបាយ។

លោក ហ៊ុន សែន ដែល​ជា​ប្រធាន​កត្តិយស​មូលនិធិ​គន្ធបុប្ផា ទទួល​ស្គាល់​ថា របប​របស់​លោក​​មិន​អាច​បន្ត​ពឹង​ផ្អែក​លើ​ស្ថាបនិកនៃ​​មន្ទីរពេទ្យ​គន្ធបុប្ផា លោក​វេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ (Dr. Beat Richner)​​ បាន​ទៀត​ឡើយ ក្នុង​ការ​កៀរគរ​ថវិកា​​ដើម្បី​ធានា​ចិរភាព​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា។ លោក​បន្ត​ថា នេះ​ជា​ពេល​វេលា​សម​ស្រប​ដែល​កម្ពុជា​ត្រូវ​មាន​មូលនិធិ​គន្ធបុប្ផា​ដោយ​ខ្លួន​ឯង ដើម្បី​បង្ការ​ខ្លាច​ក្រែង​មូលនិធិ​គន្ធបុប្ផា​ប្រទេស​ស្វ៊ីស​ថយ​ចុះ​ថវិកា ប៉ះពាល់​ដល់​ដំណើរការ​នៃ​មន្ទីរ​ពេទ្យ​មួយ​នេះ៖ «យើង​ប្ដេជ្ញា​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​តាម​លទ្ធភាព​ដែល​មាន​ដើម្បី​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា ទាំង ៥ នេះ​ឱ្យ​បន្ត​ផ្ដល់​សេវា​សុខាភិបាល​ដោយ​មិន​ស្វែង​រក​ប្រាក់​ចំណេញ​ និង​ផ្ដល់​ការ​ថែទាំ​កុមារ​ដោយ​មិន​ចាំ​បាច់​បង់​ប្រាក់​ និង​មិន​មាន​ការ​រើស​អើង»

លោក ហ៊ុន សែន ប្រកាស​​ដាក់​ថវិកា​រដ្ឋ​ប្រមាណ​ ១០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​ ជា​ធនធាន​បម្រុង​​ទៅ​ក្នុង​មូលនិធិ​​គន្ធបុប្ផា​កម្ពុជា ហើយ​លោក​ក៏​បាន​អំពាវនាវ​ដល់​សប្បុរសជន​ទាំងអស់​ចូល​រួម​បរិច្ចាគ​ធនធាន​ទៅ​តាម​លទ្ធភាព ដើម្បី​​ធានា​បាន​នូវ​​សុខុមាលភាព​សម្រាប់​​ស្ត្រី និង​កុមារ​កម្ពុជា។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ ថ្លែង​ថា ការ​បង្កើត​មូលនិធិ​ជាតិ​​ដើម្បី​ធានា​​​និរន្តរភាព​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា គឺ​ជា​រឿង​​មួយ​ដ៏​ប្រសើរ​សម្រាប់​វិស័យ​​​សុខាភិបាល​ ព្រោះ​មន្ទីរពេទ្យ​មួយ​នេះ​ទទួល​បាន​ការ​ជឿជាក់ ពី​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ចំពោះ​ការ​ផ្ដល់​សេវា​ព្យាបាល​ជំងឺ​ដល់​កូនចៅ​របស់​ពួក​គាត់។ លោក​បន្ត​ថា ដើម្បី​ធានា​បាន​នូវ​តម្លាភាព និង​គណនេយ្យ​ភាព​ក្នុង​ដំណើរ​ការ​ការងារ​​ មូលនិធិ​នេះ​គួរ​តែ​មាន​ការ​ចូល​រួម​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ ដូចជា រដ្ឋាភិបាល ដៃគូ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល​ និង​​វិស័យ​ឯកជន។ លើស​ពី​នេះ លោក​ស្នើ​ដល់​​ថ្នាក់​ដឹកនាំ​នៃ​មូលនិធិ​នេះ អនុវត្ត​ការងារ​ឱ្យ​បាន​ត្រឹម​ត្រូវ​ ដោយ​មិន​ត្រូវ​​យក​មូលនិធិ​នេះ​ទៅ​កេង​ចំណេញ​ផល​ប្រយោជន៍​នយោបាយ​ឡើយ៖ «ទុក​រឿង​នយោបាយ​ដោយ​ឡែក ហើយ​យើង​គិត​ថា ជា​ប្រជាជាតិ​មួយ​ដែល​ចង់​បាន​សុខុមាលភាព​ល្អ ការ​រីកចម្រើន​លូត​លាស់​នៃ​វិស័យ​សុខាភិបាល​ដល់​កុមារ ខ្ញុំ​ថា​យើង​គួរ​តែ​នាំគ្នា​ចូល​រួម​ជាមួយ​នឹង​សកម្ម​ភាព​សប្បុរស​ធម៌​ផ្សេងៗ​ ដើម្បី​ឱ្យ​មូលនិធិ​នេះ​មាន​និរន្តរភាព​ និង​ដើម្បី​ជួយ​ទ្រទ្រង់​មន្ទីរ​ពេទ្យ​នេះ​ឱ្យ​កាន់​តែ​រីក​ចម្រើន​ទៅមុខ។ ហើយ​ខ្ញុំ​យល់​ថា ប្រសិន​បើ​ពីរ​បី​ឆ្នាំ​ខាង​មុខ​ មាន​គំរូ​ពេទ្យ​គន្ធបុប្ផា​រីក​ជា​សាខា​បន្ថែម​ទៀត​ ខ្ញុំ​គិត​ថា វា​ជា​រឿង​មួយ​ល្អ​ប្រសើរ»

ចំណែក​ អ្នកនាំពាក្យ​សមាគម​អាដហុក (Adhoc) លោក សឹង សែនករុណា វិញ ថ្លែង​ថា ក្រៅតែ​ពី​បង្កើត​មូលនិធិ​គន្ធបុប្ផា​នេះ អ្វី​ដែល​រដ្ឋ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​​នោះ​​ គឺ​ការ​​ពង្រឹង​គុណភាព​វិស័យ​សុខាភិបាល​នៅ​​ទូទាំង​ប្រទេស មិន​អាច​ពឹង​ផ្អែក​តែ​​ទៅលើ​​មន្ទីរពេទ្យ​គន្ធបុប្ផា​ឡើយ​ ព្រោះ​ពលរដ្ឋ​ជា​ច្រើន​រស់​នៅ​តាម​ទី​ជន​​បទ​ខ្វះ​លទ្ធភាព​ និង​មធ្យោបាយ​គ្រប់​បែប​យ៉ាង ​ដើម្បី​ទទួល​បាន​សេវា​ព្យាបាល​មាន​គុណភាព​ល្អ និង​ឥត​បង់​ថ្លៃ​បែបនេះ៖ «យើង​ដឹង​ហើយ​ថា ជំងឺ​មួយ​ចំនួន​ពេល​ខ្លះ​ជា​លក្ខណៈ​សង្គ្រោះ​បន្ទាន់ ទម្រាំតែ​មក​ដល់​ផ្លូវ​ឆ្ងាយ​ក៏​មាន​ការ​បាត់​បង់​ជីវិត​កុមារ​ជា​ច្រើន​ ដោយ​សារ​ហេតុ​ផល​នៃ​ការ​ស្វែង​រក​គ្រូពេទ្យ​សង្គ្រោះ​ផ្នែក​កុមារ​នេះ មក​ដល់​ភ្នំពេញ ដូច្នេះ​​​យើង​គិត​ថា គួរ​តែ​ពង្រឹង​គុណភាព​ និង​សេវាកម្ម​​​នេះ​ឱ្យ​បាន​គ្រប់​មន្ទីរពេទ្យ​ទាំង​អស់​វិញ​ទៅ ដើម្បី​កុំ​ឱ្យ​ពលរដ្ឋ​គ្រប់​រូប​ចេះ​តែ​នាំ​គ្នា​ទៅ​រកតែ​មន្ទីរពេទ្យ​គន្ធបុប្ផា»

មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​បើក​ដំណើរការ និង​ផ្ដល់​សេវា​ព្យាបាល​ជំងឺ​ដល់​​ស្ត្រី​មាន​ផ្ទៃពោះ​ និង​កុមារ​​ដោយ​ឥត​គិត​ថ្លៃ អស់​រយៈពេល​ជាង ២៥​ឆ្នាំ​ហើយ។ គិត​ត្រឹម​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ មន្ទីរពេទ្យ​មនុស្ស​ធម៌​មួយ​នេះ​បាន​ជួយ​ព្យាបាល​​​ជំងឺ​ជូន​​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​កម្ពុជា​​ ​សរុប​ជិត ១៧​លាន​​ករណី (១៦.៨២២.២២៥) ដោយ​អ្នក​ជំងឺ​​ភាគ​ច្រើន​ស្ថិត​ក្នុង​គ្រួសារ​មាន​ជីវភាព​​ទីទ័លក្រ។ នៅ​ក្នុង​ដំណើរ​ការ​នេះ មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ចំណាយ​ថវិកា​សរុប​ជាង ៦ រយ (៦៣២) លាន​ដុល្លារ​អាមេរិក ដើម្បី​​​ទិញ​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ ចំណាយ​ទៅ​លើ​ប្រាក់​បៀវត្សរ៍​បុគ្គលិក និង​ចំណាយ​ផ្សេងៗ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សមត្ថកិច្ច​កម្ពុជា​ចាប់​បញ្ជូន​ជនជាតិ​ចិន​៨៩​នាក់​ដែល​ប្រព្រឹត្ត​បទល្មើស​ចេញពី​កម្ពុជា

$
0
0

សមត្ថកិច្ច​បាន​បញ្ជូន​ជនជាតិ​ចិន​ចំនួន​៨៩​នាក់ ក្នុង​នោះ​មាន​ស្រី ១៥​នាក់ ចេញ​ពី​កម្ពុជា កាល​ពី​ថ្ងៃ​ល្ងាច​ថ្ងៃ​ទី១១ មេសា នេះ ដោយសារតែ​ពួកគេ ប្រព្រឹត្ត​បទល្មើស ហ្គេម​អនឡាញ និង​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

វត្តមាន​ដ៏​ច្រើន​នៃ​ជនជាតិ​ចិន​លើ​ទឹកដី​កម្ពុជា បាន​បង្ក​ឱ្យ​មាន​ការ​ព្រួយបារម្ភ​កាន់​តែ​ខ្លាំង​អំពី​បញ្ហា​សន្តិសុខ សុវត្ថិភាព និង​សេដ្ឋកិច្ច​នៅ​តាម​ខេត្ត​សំខាន់ៗ​មួយ​ចំនួន​នៃ​ប្រទេស​កម្ពុជា​ដូចជា នៅ​ខេត្ត​ព្រះសីហនុ ខេត្ត​សៀមរាប និង​រាជធានី​ភ្នំពេញ​ជាដើម។ ជនជាតិ​ចិន​ទាំងនោះ តែង​ប្រើ​អំពើ​ហិង្សា​កាប់​ចាក់​គ្នា និង​ការ​ប្រមូល​ផ្គុំគ្នា​ប្រព្រឹត្ត​អំពើ​ចាប់​ជំរិត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា លោក ស្យុង បូ (Xiong Bo) កាលពីដើម​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ បាន​អះអាង​ថា រដ្ឋាភិបាល​ចិន​មិន​គាំទ្រ​ចំពោះ​សកម្មភាព​ល្មើស​បែបនេះ​ឡើយ ហើយ​ចិន​ក៏​ប្រឆាំង​ដាច់ខាត​ចំពោះ​ជនជាតិ​ចិន​ណា​ដែល​ជួល​ផ្ទះ ឬ​បើក​គ្រឹះស្ថាន​នៅ​កម្ពុជា ដើម្បី​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ចាប់ជំរិត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នេះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

ពលរដ្ឋ​ដែល​ត្រូវ​សមត្ថ​កិច្ច​ខេត្ត​ក្រចេះ​បាញ់​ជួប​បញ្ហា​ជីវភាព​និង​គ្មាន​ប្រាក់​ព្យាបាល​ជំងឺ

$
0
0

ពលរដ្ឋ​រងគ្រោះ​ដោយសារ​គ្រាប់កាំភ្លើង​របស់​អាជ្ញាធរ​ខេត្ត​ក្រចេះ ៣​គ្រួសារ ក្នុង​ករណី​បង្ក្រាប​ដោយ​អំពើ​ហិង្សា​បាន ត្អូញត្អែរ​ជីវភាព​ខ្វះខាត និង​ពុំ​មាន​ប្រាក់​សម្រាប់​ព្យាបាល​ជំងឺ ហើយ​រហូត​មក​ទល់​ពេល​នេះ ពួកគេ​ធ្លាក់​ខ្លួន​ពិការ។ អ្នកភូមិ​ថា ជាង​១​ខែ​មក​ហើយ ដែល​ពលរដ្ឋ​ត្រូវ​គ្រាប់កាំភ្លើង​បាន​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ខេត្ត​ក្រចេះ ពុំ​ឃើញ​មាន​អាជ្ញាធរ​ណា ចុះ​សួរសុខទុក្ខ និង​ផ្ដល់​ជំនួយ​មនុស្សធម៌​នៅឡើយ​ទេ។

ពលរដ្ឋ​មាន​វិបត្តិ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចម្ការ​កៅស៊ូ​មេមត់ រស់នៅ​ឃុំ​ពីរ​ធ្នូ ស្រុក​ស្នូល ឲ្យ​ដឹង​នៅ​ថ្ងៃទី​១១ មេសា​ថា អាជ្ញាធរ​ខេត្ក​ក្រចេះ មិនបាន​ទទួលខុសត្រូវ​ចំពោះ​ការ​បាញ់រះ​មក​លើ​ពលរដ្ឋ បង្ក​ឲ្យ​ពួកគាត់ ៣​នាក់ ពិការ និង​គ្មាន​ប្រាក់​ព្យាបាល​ជំងឺ ដ្បិត​ប្រាក់​ដែល​ក្រុម​គ្រួសារ​គាត់​ប្រមូល​បាន​ពី​ការ​លក់​ទ្រព្យសម្បត្តិ និង​ខ្ចីបុល​គេ បាន​បង់ថ្លៃ​ព្យាបាល​អស់ហើយ។

ចំណែក​ជនសង្ស័យ​ជា​យោធា​នៃ​របប​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​ត្រូវ​តុលាការ​ចោទប្រកាន់​ដើម្បី​ផ្ដន្ទាទោស​នៅឡើយ​ទេ។ ជនរងគ្រោះ​នៃ​ការ​បង្ក្រាប​ហិង្សា​បាន ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ រំឭក​ថា កាលពីដើម​ខែ​មីនា កន្លង​ទៅ ពលរដ្ឋ​ជាង ២​រយ​នាក់ បាន​តវ៉ា​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ដុត​ផ្ទះ​ពួកគាត់ លោក​ប្រទះឃើញ​ពលរដ្ឋ ៣​ត្រូវ​គ្រាប់កាំភ្លើង​ចំ​ភ្លៅ ម្នាក់ទៀត​ចំ​ចង្កេះ និង​ម្នាក់ទៀត​ចំ​ត្រគាក ត្រូវ​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ ហើយ​រហូត​មក​ទល់​ពេល​នេះ​ពួកគេ​កំពុង​សម្រាក​ព្យាបាល​នៅផ្ទះ​សាច់​ញាតិ​នៅ​ស្រុកកំណើត។

លោក​ថា ស្ថានភាព​ជនរងគ្រោះ នៅ​មិនទាន់​អាច​ដើរ​បាន​នៅឡើយ​ទេ។ «»

បុរស​ដដែល​បន្ថែម​ថា អាជ្ញាធរ​ខេត្ត​ក្រចេះ​នៅតែ​ដាក់​កម្លាំង​ឃ្លាំមើល និង​រឹតត្បិត​មិន​ឲ្យ​ពួកគាត់​ចូល​ទៅ​ទីតាំង​ដី​មាន​ជម្លោះ​នោះ ហើយ​ពលរដ្ឋ​ជាង ៤​រយ​គ្រួសារ បាន​ដាក់​ញត្តិ​ទៅ​ថ្នាក់​ជាតិ និងខុទ្ទកាល័យ​លោក ហ៊ុន សែន ដើម្បី​ស្នើ​ឲ្យ​មានការ​ដោះស្រាយ​វិវាទ​ដីធ្លី​នេះ និង​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច ក៏ប៉ុន្តែ​មិនទាន់​ទ​ទូល​បាន​ដំណោះស្រាយ​នៅឡើយ។

កាលពី​ថ្ងៃ​ទី៨ មីនា ពលរដ្ឋ​ជាង ២​រយ​នាក់ បាន​នាំគ្នា​តវ៉ា​បិទ​ផ្លូវជាតិ​លេខ​៧៦ បំណង​ស្នើសុំ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ការ​ឈូស​ឆាយ​ផ្ទះសម្បែង និង​ផលដំណាំ តែ​ត្រូវ​អាជ្ញាធរ​ខែត្រ​ក្រចេះ ភាគច្រើន​ជា​យោធា​រាប់​រយ​នាក់ ប្រដាប់​អាវុធ​គ្រប់​ដៃ​បាន​បាញ់រះ​មក​លើ​ពលរដ្ឋ។

មេឃុំ​ពីរ​ធ្នូ លោក ប៉ឹង វិន បញ្ជាក់​យ៉ាង​ខ្លី​ថា លោក​មិន​បាន​ដឹង​រឿង​ទាក់ទង​នឹង​ការ​ជួយ​ជនរងគ្រោះ​ត្រូវ​គ្រាប់កាំភ្លើង​នោះ​ទេ ព្រោះ​ពុំ​មាន​ពលរដ្ឋ​ណា​ផ្ដល់​ព័ត៌មាន។ លោក​ថា កន្លងទៅ​អាជ្ញាធរ​ស្រុក​បាន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ដែល​ខ្វះខាត​ធ្វើ​កសិកម្ម ត្រូវ​មក​ចុះឈ្មោះ​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច។ លោក​ថា កាលពី​ឆ្នាំ​២០១៦ មាន​ពលរដ្ឋ​ជិត ២​រយ​គ្រួសារ (១៧២) បាន​មក​ចុះឈ្មោះ​ដាក់ពាក្យ​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច។ «»

មន្ត្រី​ជាន់ខ្ពស់​សមាគម​អាដហុក លោក ស៊ឹង សែនករុណា យល់ថា ពលរដ្ឋ​ធ្លាក់ខ្លួន​ពិការ​ដោយសារ​ការ​បង្ក្រាប​របស់​សមត្ថកិច្ច អាជ្ញាធរ​ត្រូវតែ​ទទួលខុសត្រូវ និង​ផ្ដល់​សំណង ដល់​ក្រុម​គ្រួសារ​ជនរងគ្រោះ។ លោក​ថា របប​ក្រុងភ្នំពេញ​មាន​កាតព្វកិច្ច​ទទួលខុសត្រូវ រាល់​សិទ្ធិ​រស់រាន​មាន​ជីវិត​របស់​ពលរដ្ឋ និង​ស្វែងរក​ដំណោះស្រាយ​នានា ដែល​ពលរដ្ឋ​ទាមទារ។ «»

ក្រុមហ៊ុន​ចំការ​កៅស៊ូ​មេមត់ ទទួល​បាន​សិទ្ធិ​វិនិយោគ​ពី​របប លោក ហ៊ុន សែន លើ​ផ្ទៃដី​ជិត ១​ម៉ឺន​ហិកតារ (.៨០០​ហិកតារ) កាលពី​ឆ្នាំ​២០១០ ឋិត​នៅ​ឃុំ​ពីរ​ធ្នូ ស្រុក​ស្នូល ខេត្ត​ក្រចេះ។ ដី​នៅ​តំបន់​នោះ​ភាគច្រើន​ជា​តំបន់​ព្រៃ ផ្នែក​ខ្លះ​បាន​ឈូស​ឆាយ ហើយ​ផ្នែក​ខ្លះ​ទៀត ត្រូវ​បាន​ពលរដ្ឋ​កាប់​រាន​ធ្វើ​ចម្ការ។ ក្រុមហ៊ុន​នេះ​ជា​របស់ អ្នកស្រី សុខ លាប ក្មួយ​ស្រី​បង្កើត​របស់ អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន។

មន្ត្រី​សង្គម​ស៊ីវិល​អង្កេត​ឃើញ​ថា ដី​ដែល​របប លោក ហ៊ុន សែន វិនិយោគ​ឲ្យ​ក្រុមហ៊ុន​ដែល​ជា​សាច់ញាតិ របស់​ក្រុម​គ្រួសារ លោក ហ៊ុន សែន នោះ គឺ​ឋិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ស្នូល ដែល​ត្រូវ​បាន​ការពារ​ដោយ​ព្រះរាជក្រឹត្យ ក៏ប៉ុន្តែ​ត្រូវ​បាន​របប​ក្រុងភ្នំពេញ​រំលាយ​ដែន​ជម្រក​សត្វព្រៃ​នោះ​ចោល កាល​ពី​ពេល​ថ្មីៗ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​ថា តម្លៃ​ឡាន​ឈ្នួល​នៅ​តែ​ឡើង​ថ្លៃ ក្នុង​រដូវ​បុណ្យ​ចូល​ឆ្នាំ

$
0
0

ពលរដ្ឋ​ស្នាក់​នៅ​រាជធានី​ភ្នំពេញ ដែល​ត្រូវ​ទៅ​លេង​ស្រុក​កំណើត ដើម្បី​ជួប​ជុំ​ក្រុម​គ្រួសារ និង​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រាប់​ថា តម្លៃ​ឡាន​ឈ្នួល បាន​ចាប់​ផ្ដើម​ឡើង​ថ្លៃ​ជា​បណ្ដើរៗ ហើយ។

អង្គការ​សង្គម​ស៊ីវិល ផ្តល់​អនុសាសន៍​ថា របប​ក្រុង​ភ្នំពេញ ត្រូវ​បញ្ចេញ​រថយន្ត​ក្រុង​របស់​រដ្ឋ​បន្ថែម​ទៀត ហើយ​ត្រូវ​គិត​គូរ​ពី​ការ​បញ្ចុះ​តម្លៃ​ប្រេង​សាំង​ផង ទើប​ការ​អំពាវនាវ​ឲ្យ​ឡាន​ឈ្នួល​កុំ​តម្លើង​ថ្លៃ​ អាច​មាន​ប្រសិទ្ធិភាព។

ពលរដ្ឋ និស្សិត កម្មករ និង​មន្ត្រី​រាជការ​ខ្លះ បាន​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​រាជធានី​ភ្នំពេញ ជា​បណ្ដើរៗ ហើយ ស្រប​ពេល​ដែល​ពួក​គេ​អះអាង​ថា តម្លៃ​ឡាន​ឈ្នួល​ដឹក​អ្នក​ដំណើរ ក៏​មាន​ការ​កើន​ឡើង​ជា​បណ្ដើរៗ ដែរ។

អ្នក​ធ្វើការងារក្រុមហ៊ុនឯកជនម្នាក់ លោក រម្យ មនោ ប្រាប់​ថា ការ​អំពាវនាវ ឬ​ការ​ព្រមាន​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ឡាន​ឈ្នួល​ឯកជន​កុំ​ដំឡើង​ថ្លៃ​ឈ្នួល​នោះ មិន​មាន​ប្រសិទ្ធភាព​ទេ។ លោក​ប្រាប់​ថា ក្រៅ​ពី​តម្លើង​ថ្លៃ រថយន្ដ​ឈ្នួល​ក៏​បាន​បន្ថែម​មនុស្ស​ច្រើន​ជាង​ថ្ងៃ​ធម្មតា​ដែរ។ ទោះ​ដឹង​ថា ឡាន​ឡើង​ថ្លៃ និង​ត្រូវ​ជិះ​ប្រជ្រៀត​គ្នា​ក៏​ដោយ លោក រម្យ មនោ ប្រាប់​ថា គាត់​គ្មាន​ជម្រើស​អ្វី ក្រៅ​ពី​ជិះ​រថយន្ដ​ឈ្នួល​ឯកជន ទៅ​លេង​ស្រុក​កំណើត​នៅ​ឯ​ខេត្ត​សៀមរាប​នោះ​ទេ៖ «ថ្លៃ​មែន​នឹង​បង​ ពេល​មុន​ខ្ញុំ​ជិះ​តែ​ប្រាំបួន​រៀល​ ឥលូវ​ចូល​ ឆ្នាំ ឡើង​ដល់​ទៅ​ដប់ប្រាំ​រៀល មិន​ដឹង​ម៉េច​បង​ឡើង​ម៉ង​នឹង»

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​ជួប​កម្មករ កាល​ពី​ថ្ងៃ​ទី​២៨ មីនា អំពាវនាវ​ដូច​រាល់​ឆ្នាំ​ដែរ គឺ​សូម​កុំ​ឲ្យ​ម្ចាស់​រថយន្ត​ដំឡើង​ថ្លៃ​សំបុត្រ នៅ​រដូវ​ចូល​ឆ្នាំ ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ដល់​អ្នក​ដែល​ទៅ​លេង​ស្រុក​កំណើត ដើម្បីអបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ។

ក្រៅ​ពី​ការ​អំពាវនាវ​របប​ក្រុង​ភ្នំពេញ បាន​បញ្ចេញ​រថយន្ដ​ក្រុង​សាធារណៈ​ចំនួន ៦០​គ្រឿង ដើម្បី​ដឹក​អ្នក​ដំណើរ​ដោយ​ឥត​គិត​ថ្លៃ ទៅ​លេង​ស្រុក​កំណើត​តាម​ផ្លូវ​ជាតិ​មួយ​ចំនួន។ រថយន្ដ​ក្រុង​សាធារណៈ ដែល​របប​ក្រុង​ភ្នំពេញ សន្យា​ដឹក​ជញ្ជូន​ពលរដ្ឋ ដោយ​ឥត​គិត​ថ្លៃ នឹង​ចេញ​ដំណើរ​នៅ​ថ្ងៃ​ទី​១២ មេសា។

រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ជូន​ដំណឹង​ថា សម្រាប់​ផ្លូវ​ជាតិ​លេខ​១ អ្នក​ដំណើរ​ត្រូវ​ឡើង​រថយន្ត​នៅ​ផ្លូវ ៦០​ម៉ែត្រ ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌ​មានជ័យ ឆ្ពោះ​ទៅ​ខេត្ត​កណ្តាល ព្រៃវែង និង​ខេត្ត​ស្វាយរៀង។

សម្រាប់​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៣ ធ្វើ​ដំណើរ​ទៅ​ខេត្ត​តាកែវ កំពត កែប ត្រូវ​ឡើង​រថយន្ដ​នៅ​មុខ​ទីបញ្ជាការដ្ឋាន​កងពល​តូច​ថ្មើរ​ជើង ង​៧០ ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែនជ័យ។ ផ្លូវ​ជាតិ​លេខ​៤ ឆ្ពោះ​ទៅ​ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ ឡើង​រថយន្ត​នៅ​ចំណុច​ប្រសព្វ រវាង​ផ្លូវ​ជាតិ​លេខ​៤ និង​មហាវិថី​ឈ្នះ​ឈ្នះ ឬ​ផ្លូវ​កប់​ស្រូវ នៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែនជ័យ។ ផ្លូវ​ជាតិ​លេខ​៥ ត្រូវ​ឡើង​រថយន្ត​ចំណត​សួនច្បារ​ឫស្សីកែវ ឬ​ទីលាន​ប្រជាធិបតេយ្យ​ថ្មី ឆ្ពោះ​ទៅ​ខេត្ត​កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង​បន្ទាយមានជ័យ។

ឯ​ផ្លូវជាតិ​លេខ​៦ អ្នក​ដំណើរ​ត្រូវ​ឡើង​រថយន្ត​សាធារណៈ​​នៅម្តុំ​រង្វង់​ព្រហ្ម​មុខ​បួន​គល់​ស្ពាន​ជ្រោយ​ចង្វារ ក្នុង​តំបន់​អភិវឌ្ឍន៍​ក្រុង​រណប​ជ្រោយ​ចង្វារ ក្រុមហ៊ុន OCIC ឆ្ពោះ​ទៅ​ខេត្ត​កំពង់ធំ និង​ខេត្ត​សៀមរាប។

លោក ហ៊ុន សែន ក៏​បាន​ព្រមាន​ដល់​ម្ចាស់​រថយន្ដ​ឈ្នួល​ទាំង​អស់​ថា ប្រសិន​បើ​វិធានការ​របស់​លោក​បែប​នេះ​ហើយ នៅ​តែ​មាន​ការ​ដំឡើង​ថ្លៃ​ឈ្នួល​ទៀត នៅ​ឆ្នាំ​ក្រោយ របប​លោក​នឹង​ពិចារណា​បញ្ចេញ​រថយន្ដ​សាធារណៈ​ចំនួន ២០០​គ្រឿង។

សារព័ត៌មាន​ក្នុង​ស្រុក​បាន​ស្រង់​សំដី​ពលរដ្ឋ​ថា មិន​មែន​តែ​អ្នក​រត់​រថយន្ដ​ឈ្នួល​ឯកជន (តួរីស) ទេ ដែល​មាន​ការ​ដំឡើង​ថ្លៃ ក្រុមហ៊ុន​ដឹក​អ្នក​ដំណើរ​ធំៗ ដូចជា​ក្រុមហ៊ុន សូរិយា ឬ​ក្រុមហ៊ុន ខេ.អេស.អូ នៅ​ម្ដុំ​ផ្សារ​ដើម​គ ក៏​ដំឡើង​ថ្លៃ​ខុស​ថ្ងៃ​ធម្មតា​ដែរ។ អ្នក​រត់​រថយន្ដ​ឈ្នួល​ម្នាក់​ប្រាប់​ថា ការ​ដំឡើង​ថ្លៃ​ឈ្នួល ក៏​ដោយសារ​តម្លៃ​ប្រេង​សាំង​ឡើង​ថ្លៃ​ដែរ។

ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វ៉ន ពៅ ថា ដើម្បី​ឲ្យ​អ្នក​ដំណើរ​ទទួល​បាន​ប្រយោជន៍​ពិត​ប្រាកដ និង​ធ្វើ​ឲ្យ​ការ​អំពាវនាវ​របស់​អាជ្ញាធរ​មាន​ប្រសិទ្ធភាព របប​ក្រុង​ភ្នំពេញ ត្រូវ​បញ្ចុះ​ថ្លៃ​សាំង ពិនិត្យ​មើល​ការ​ដាក់​ប៉ុស្ដិ៍​ស្ទាក់​យក​លុយ​របស់​ប៉ូលីស និង​ការ​ដំឡើង​ថ្លៃ​ចំណត ពេល​បុណ្យ​ចូល​ឆ្នាំ។ លោក វ៉ន ពៅ យល់​ថា របប​ក្រុង​ភ្នំពេញ គួរ​បន្ថែម​រថយន្ដ​សាធារណៈ​ទៀត ទៅ​ខេត្ត​ឆ្ងាយៗ ដែល​មិន​ទាន់​មាន និង​ត្រូវ​ស្ថាបនា​ផ្លូវ​រថភ្លើង​ទៅ​ខេត្ត​ឆ្ងាយ​ជា​ដើម។ ម្យ៉ាង​ទៀត លោក វ៉ន ពៅ ក៏​ស្នើសុំ​ឲ្យ​របប​ក្រុង​ភ្នំពេញ មាន​យន្ដការ​ច្បាស់លាស់ ចំពោះ​តម្លៃ​របស់​ក្រុមហ៊ុន​ដឹក​អ្នក​ដំណើរ៖ «យើង​គិត​ហើយ​ទីផ្សារ​សេរី ប៉ុន្តែ​យើង​ឃើញ​ទៅ​មើល​សៀវភៅ​បន្ទុក​វិញ​ផង​ដែរ។ សៀវភៅ​បន្ទុក​ដែល​រដ្ឋ​ឲ្យ​ក្រុមហ៊ុន​កំណត់​ថ្លៃ​រដ្ឋ​អាច​យក​មក​ពិនិត្យ​ឡើង​វិញ ថា​វា​យ៉ាង​ណា រដ្ឋាភិបាល​គាត់​ត្រូវ​មើល​ឡើង​វិញ ព្រោះ​អី​ប្រទេស​គេ​ជិត​ខាង​គេ​ធ្វើ​បាន រឿង​អី​ប្រទេស​យើង​ដូច​គេ​ធ្វើ​មិន​បាន គួរ​គិត​ឡើង​វិញ​បាទ»

ក្រៅ​ពី​ការ​ដំឡើង​ថ្លៃ​ធ្វើ​ដំណើរ អាជ្ញាធរ ពលរដ្ឋ និងសង្គមស៊ីវិល ក៏​បាន​អំពាវនាវ​ឲ្យ​អ្នក​បើកបរ​ទាំង​អស់ ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ចំពោះ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​កំឡុង​មុន និង​ក្រោយ ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អាជ្ញាធរឥណ្ឌូណេស៊ី កំពុង​ស៊ើបអង្កេត ករណី​ទូក​នេសាទ​មួយ ដែល​មាន​ប្រើប្រាស់​ទង់​ជាតិ​កម្ពុជា

$
0
0

អាជ្ញាធរឥណ្ឌូណេស៊ី កំពុង​ស៊ើបអង្កេត ករណី​ទូក​នេសាទ​មួយ ដែល​មាន​ប្រើប្រាស់​ទង់​ជាតិ​កម្ពុជា

អាជ្ញាធរឥណ្ឌូណេស៊ី កំពុង​ស៊ើបអង្កេត ករណី​ទូក​នេសាទ​មួយ ដែល​មាន​ផ្ទុក​ទាសករ​នេសាទ​ឥណ្ឌូណេស៊ី ចំនួន ១៤​នាក់ កាល​ពី​សប្តាហ៍​មុន ដែល​មាន​ប្រើប្រាស់​ទង់​ជាតិ​កម្ពុជា។

រដ្ឋមន្ត្រីក្រសួង​នាវាចរណ៍ និង​នេសាទ អ្នកស្រី សូស៊ី ពុដហ្យីអាស ទុយទី (Susi Pudjiastuti) ត្រូវ​បាន​ភ្នាក់ងារ​ពត៌មាន អេភី ដក​ស្រង់​សំដី​ថា កង​នាវា​ឥណ្ឌូណេស៊ី បាន​ស្ទាក់​ចាប់​ទូក​នេសាទ​នេះ នៅ​ចម្ងាយ ៦០​គីឡូម៉ែត្រ​ពី​កោះ វ៉េ (Weh) ក្នុង​ខេត្ត​អាចេះ (Aceh) កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន។ អ្នកស្រី Susi បន្ត​ថា ក្នុង​ទូក​នេសាទ​ខុស​ច្បាប់​នេះ គេ​បាន​រក​ឃើញ​ជនជាតិ​រុស្សី ៦​នាក់ ក្នុង​នោះ​នាយ​នាវិក​ម្នាក់ និង ១៤​នាក់​ផ្សេង​ទៀត​ជា​ជនជាតិ​ឥណ្ឌូណេស៊ី ដែល​គេ​ជឿជាក់​ថា ពួក​គេ​ត្រូវ​បាន​ជួញ​ដូរ​ពលកម្ម​រាប់​សិប​ឆ្នាំ​មក​ហើយ ដោយ​ពុំ​ទទួល​បាន​ប្រាក់​កម្រៃ។

សមត្ថកិច្ច​ឥណ្ឌូណេស៊ី ឲ្យ​ដឹង​ថា ម្ចាស់​ទូក​នេសាទ​នេះ ពុំ​មាន​លិខិត​សំគាល់​ខ្លួន​ត្រឹមត្រូវ​ឡើយ និង​បាន​ប្រើបា្រស់​ទង់ជាតិ​ក្លែងក្លាយ​ពី​ប្រទេស​ជា​ច្រើន ក្នុង​នោះ​រួម​មាន ទង់​ជាតិ​កម្ពុជា ឥណ្ឌូណេស៊ី ជប៉ុន កូរ៉េ​ខាង​ត្បូង និង​សេរ៉ាឡេអូន ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អាជ្ញាធរ​ខេត្ត​បាត់ដំបង​រៀបចំ​ពិធី​សង្ក្រាន្ត​​​ឆ្នាំថ្មី​ទ្រង់ទ្រាយ​ធំ ៤​ថ្ងៃ​

$
0
0

អាជ្ញាធរ​ខេត្ត​បាត់ដំបង​​អនុញ្ញាត​ឲ្យ​ក្រុម​យុវជន​របស់​គណបក្ស​កាន់​អំណាច​នៅ​ក្នុង​ខេត្ត​នេះ ​​រៀបចំ​ពិធី​សង្ក្រាន្ត​ដ៏​ធំ​លើក​ដំបូង​នៅ​កណ្ដាល​ទីរួមខេត្ត​បាត់ដំបង​​ចាប់​ពី​ថ្ងៃ​ទី​១២​ ដល់​ថ្ងៃ​ទី​១៦​ មេសា​ ដើម្បី​អបអរ​​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ។ ​ពលរដ្ឋ​និង​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ខេត្ត​បាត់ដំបង​បាន​​រិះគន់​ចំពោះ​ការ​រៀបចំ​ពិធី​នេះ​ថា​​ ជា​ចេតនា​​ធ្វើ​ដើម្បី​បម្រើ​មហិច្ឆតា​នយោបាយ។

ពលរដ្ឋ​នៅ​ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯកភ្នំ​ ខេត្ត​បាត់ដំបង​ លោក ចាន់​ សុភ័ក្រ​ ថ្លែង​នៅ​ថ្ងៃ​ទី​១១​ មេសា​ថា លោក​ស្វាគមន៍​ ប្រសិន​បើ​អាជ្ញាធរ​​រៀបចំ​ពិធី​​កម្សាន្ត​​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ ដើម្បី​ឲ្យ​ពលរដ្ឋ​​បាន​ទៅ​លេង​សប្បាយ​ ដោយ​មិន​មាន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​នោះ។ ប៉ុន្តែ​ពលរដ្ឋ​រូប​នេះ​កត់សំគាល់​ថា អាជ្ញាធរ​រៀបចំ​ពិធី​នេះ​ មិន​មែន​ដើម្បី​សប្បាយ​តែ​មួយ​មុខ​ទេ​ តែ​ជា​ការ​ធ្វើ​ឡើងជា​​មហិច្ឆតា​នយោបាយ​ច្រើន​ជាង៖ «អាច​ជា​ចេតនា​នយោបាយ​ ហើយ​បាន​ប៉ះពាល់​ដល់​យុវជន​មួយ​ចំនួន​ដែល​មិន​មែន​យុវជន​ដែល​រៀបចំ​នឹង​គាត់​មិន​បាន​ធ្វើ​អី​​ គាត់​អត់​បាន​ចូលរួម​គាត់​មិន​សិទ្ធិ​អី​ក្នុង​ការ​ចូលរួម​ ព្រោះ​កម្មវិធី​នឹង​ប្រកាស​តាម​ព័ត៌មាន​ រៀបចំ​ដោយ​យុវជន​ ប..ស​ ធ្វើ​នៅ​សាលា​ នេត យ៉ង​ អភិបាល​ខេត្ត​បាត់ដំបង​ប្រកាស។ ហេតុ​គឺ ដោយ​សារ​យុវជន​ក្រុម​នេះ​ជាប់​ទាក់ទិន​នឹង​រឿង​នយោបាយ»

អាជ្ញាធរ​ខេត្ត​បាត់ដំបង​ត្រៀម​ពិធី​សង្ក្រាន្ត​ដ៏​ធំ​លើក​ដំបូង​​​នៅ​បរិវេណ​​ផ្លូវ​ខាង​មុន​វិទ្យាល័យ​ នេត យ៉ង​​ ជាប់​រង្វង់​មូល​លោក​តា​ដំបង​ក្រញូង ​ដើម្បី​ឲ្យ​ពលរដ្ឋ​បាន​លេង​កម្សាន្ត​សប្បាយ​ ក្នុង​ថ្ងៃ​​បុណ្យ​ឆ្នាំ​ប្រពៃណី​ខ្មែរ ​​ចាប់​​ពី​ថ្ងៃ​ទី​១២ ​ដល់​ថ្ងៃ​ទី​១៦ មេសា។

អភិបាល​រង​ក្រុង​បាត់ដំបង​ លោក លាង វាសនា មាន​ប្រសាសន៍​ថា ពិធី​នេះ​រៀបចំ​ដោយ​​សហភាព​សហព័ន្ធ​​យុវជន​កម្ពុជា​ខេត្ត​បាត់ដំបង ដែល​ជា​យុវជន​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ លោក លាង វាសនា អះអាង​ទៀត​ថា ពិធី​នេះ​នឹង​មាន​ការ​ដាក់​តាំង​ពិព័រណ៍​​ផលិតផល​សក្ដានុពល​តំណាង​ឲ្យ​ស្រុក​នីមួយៗ ​ដាក់​បង្ហាញ​ឲ្យ​សាធារណជន​បាន​ទស្សនា​ផង​ដែរ៖ «នៅ​ស្រុក​រុក្ខ​គីរី​គាត់​ធ្វើ​ជា​ម្នាស់​យក្ស​ ហើយ​ខាង​ស្រុក​សំពៅ​លូន​គាត់​ធ្វើ​ពោត​យក្ស​មាន​កម្ពស់​ប្រហែល​៧ម៉ែត្រ ហើយ​នៅ​តាម​ស្រុក​ដទៃ​ទៀត​គាត់​រើស​យក​ម្ហូប​ ឬ​ក៏​អ្វី​ដែល​ជា​របស់​ប្រពៃណី​ខ្មែរ​ពី​បូរាណ​យក​មក​តាំង​បង្ហាញ ហើយ​យើង​រៀបចំ​ព្រឹត្តិការ​សង្ក្រាន្ត​នេះ​ឡើង​ក្នុង​គោល​បំណង​គិត​ដល់​ការ​ថែរក្សា ​និង​ដើម្បី​ឲ្យ​ប្អូន​ប្រជាពលរដ្ឋ​យុវជន​ជំនាន់​ក្រោយ​ចងចាំ​ទំនៀមទម្លាប់​ប្រពៃណី​របស់​ខ្មែរ»

លោក​លាង វាសនា​បន្ថែម​ទៀត​ថា ក្នុង​ពិធី​នេះ​មាន​​​កីឡាប្រដាល់ និង​មាន​​ល្បែង​ប្រជាប្រិយ​របស់​ខ្មែរ​មួយ​ចំនួន​ទៀត​ ក៏​ដាក់​ឲ្យ​ទស្សនា​ និងលេង​កម្សាន្ត​​រៀងរាល់​ថ្ងៃ​ដែរ។

ប្រធាន​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ខេត្ត​បាត់ដំបង​ ព្រះតេជ គុណ ឡុញ សុខជា មាន​ថេរ​ដីកា​ថា អាជ្ញាធរ​នៅ​ស្ទើរ​តែ​នៅ​ទូទាំង​ប្រទេស​ទៅ​ហើយ​ ​ដែល​បាន​រៀប​ចំ​ពិធី​ស្វាគមន៍​បុណ្យចូលឆ្នាំ​ដ៏​អធិកអធម​ខុស​ពី​ឆ្នាំ​មុនៗ មាន​​ដូចជា​នៅ​ខេត្ត​បាត់ដំបង​ជា​ដើម ដែល​កាល​ពី​ឆ្នាំ​មុន​ៗ​មិន​មានការ​​រៀបចំ​ធំ​ដុំ​ដូច​ឆ្នាំ​នេះ​ទេ។ ព្រះ​តេជ​គុណ​ ឡុញ សុខជា ចាត់​ទុក​ការ​រៀបចំ​ពិធី​ដ៏​ធំ​នេះ​ថា ជា​ការ​ធ្វើ​ឡើង​ដើម្បី​ទាក់​ទាញ​​ពលរដ្ឋ​ឲ្យ​គាំទ្រ​គណបក្ស​កាន់​អំណាច​ច្រើន​ជាង៖ «យើង​មើល​ទៅ​តាម​សភាព​ជាក់​ស្ដែង​នៃ​សង្គម​កម្ពុជា​សព្វថ្ងៃ​នេះ​វា​ហាក់​ដូច​ជា​មិន​មាន​តម្លៃ​ជា​ដុំ​កំភួន​ទេ​ ព្រោះ​ប្រសិន​បើ​អាជ្ញាធរ​គាត់​យក​ចិត្ត​ទុកដាក់​ពិតប្រាកដ​ចំពោះ​ជាតិ​ គួរ​តែ​​ដោះស្រាយ​ផ្នែក​នយោបាយ​ឲ្យ​ឆាប់រហ័ស​ និង​ឲ្យ​មាន​ការ​បោះឆ្នោត​ត្រឹមត្រូវ​និង​យុត្តិធម៌​ទៅ​​គឺ​ពលរដ្ឋ​មាន​ឱកាស​ចិញ្ចឹមជីវិត​ ធ្វើ​ឲ្យ​សេកកិច្ច​ខ្មែរ​លូតលាស់​ទើប​ប្រពៃ។ ប៉ុន្តែ​បើ​គ្រាន់​តែ​រៀបចំ​កម្មវិធី​នឹង​ឲ្យ​បាន​ធំ​ហើយ​ពលរដ្ឋ​លំបាក​វេទនា​នោះ​ មិន​ចំណេញ​ទេ»

អាជ្ញាធរ​ក្រុង​បាត់ដំបង​រំពឹង​ថា ​ពិធី​នេះ​ នឹង​មាន​ពលរដ្ឋ​ក្នុង​ខេត្ត​ និង​អ្នក​​មក​ពី​តាម​បណ្ដា​ខេត្ត​ជាប់​ខេត្ត​បាត់ដំបង​មក​​លេង​កម្សាន្ត​រយៈ​ពេល ៤ថ្ងៃ​​​ប្រមាណ​ពី ១០ ទៅ ១៦​ម៉ឺន​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នកនយោបាយ ផ្ញើ​សារ​ជូន​ពរ​ឆ្នាំ​ថ្មី​ដល់​ពលរដ្ឋ​ខ្មែរ បង្កប់​អត្ថន័យ​នយោបាយ​ផ្ទុយ​គ្នា

$
0
0

ក្រុមមេដឹកនាំនយោបាយខ្មែរ បាន​បញ្ចេញ​សារ​ជូន​ពរ​ឆ្នាំ​ថ្មី​ជូន​ពលរដ្ឋ​ខ្មែរ​មាន​ខ្លឹមសារ​ផ្ទុយ​គ្នា ស្រប​ពេល​ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស​ ត្រៀម​នឹង​រៀបចំ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ទទួល​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំ​ច ដែល​នឹង​ឈាន​ចូល​មក​នា​ថ្ងៃ​សៅរ៍ ទី​១៤ ខែ​មេសា​នេះ

ប្រធានចលនាសង្គ្រោះជាតិ លោក សម រង្ស៊ី បាន​សរសេរ​សារ​ជូន​ពរ​ពលរដ្ឋ​ខ្មែរ​នៅ​លើ​ទំព័រ​គណនេយ្យ​ហ្វេសប៊ុក​របស់​លោក​ថា ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ខ្មែរ​នេះ សម្រាប់​រូប​លោក និង​អ្នក​តស៊ូ​ទាំង​អស់ ក្នុង​ជួរ​គណបក្ស​សង្គ្រោះ​ជាតិ និង​ចលនា​សង្គ្រោះ​ជាតិ នឹង​ខិតខំ​ទាំង​អស់​គ្នា ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ ចាប់​ផ្តើម​បាន​ឃើញ​នូវ​ពន្លឺ​ប្រជាធិបតេយ្យ សេរីភាព និងយុត្តិធម៌ យ៉ាង​ពិត​ប្រាកដ។ ជាពិសេស លោក​សូម​ឲ្យ​ដំណើរការ​បោះឆ្នោត​ក្លែងក្លាយ​សព្វថ្ងៃ ក្លាយ​ទៅ​ជា​ដំណើរ​ការ​បោះ​ឆ្នោត​ត្រឹមត្រូវ​វិញ ក្នុង​ពេល​មួយ​សមស្រប ដើម្បី​ឲ្យ​ប្រជា​រាស្ត្រ​ខ្មែរ មាន​ឱកាស​បង្ហាញ​ឆន្ទៈ​របស់​ពួក​គេ បាន​យ៉ាង​ពិត​ប្រាកដ ដែល​អ្នក​នយោបាយ​ទាំង​អស់ ត្រូវ​តែ​គោរព​ដាច់ខាត

ដោយឡែក អតីត​កម្មាភិបាល​ជាន់​ខ្ពស់​ខ្មែរ​ក្រហម លោក ហ៊ុន សែន ដែល​ធ្លាប់​តែ​ប្រើ​ភាសា​ហិង្សា​គំរាម​កំហែង​កាប់​សម្លាប់​ពូជ​សាសន៍​ខ្មែរ​គ្នា​ឯង មិន​ភ្លេច​ឡើយ​បង្កប់​អត្ថន័យ​នយោបាយ​នៅ​ក្នុង​សារ​ជូនពរ​ឆ្នាំ​ថ្មី​របស់​លោក។ ទំនង​ជា​ភ័យ​ខ្លាច​ពលរដ្ឋ​ខ្មែរ​ធ្វើ​ពហិការ​មិន​ទៅ​ចូលរួម​បោះ​ឆ្នោត លោក ហ៊ុន សែន លើក​ឡើង​នៅ​ផ្នែក​ខាង​ដើម​បង្អស់​នៃ​សារ​ជូនពររបស់​លោក​ថា ឆ្នាំ​ច ដែល​ជា​ឆ្នាំ​ថ្មី​នេះ គឺ​ជា​ឆ្នាំ ដែល​របប​របស់​លោក នឹង​ត្រូវ​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៦ នៃ​រដ្ឋសភា។ លោក​បាន​ឆ្លៀត​ឱកាស​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស ឲ្យ​ទៅ​ចូលរួម​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ឲ្យ​បាន​គ្រប់​គ្នា​កុំ​បី​ខាន ដើម្បី​អនុវត្តន៍​សិទ្ធិ​ពលរដ្ឋ ក្នុង​ឋានៈ​ជា​ម្ចាស់​ជោគ​វាសនា​នៃ​ប្រទេស​របស់​ខ្លួន។ ​លោក ហ៊ុន សែន ក៏បាន​លើក​ឡើង​នៅ​ក្នុង​សារ​នោះ​ដែរថា របប​របស់​លោក​បាន​ទប់​ស្កាត់​ដោយ​ជោគជ័យ តាម​រយៈ​វិធានការ​ច្បាប់​ដ៏​ម៉ឺងម៉ាត់ ធ្វើ​ឲ្យ​បដិវត្ត​ពណ៌ត្រូវ​បាន​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ​ព្រម​ទាំង​បញ្ចៀស​បាន​នូវ​គ្រោះ​មហន្តរាយ​ជា​ថ្មី​នេះ។

អ្នក​វិភាគ​នយោបាយនយោបាយ លោក​បណ្ឌិត មាស នី ​លើក​ឡើង​ថា​ ការណ៍​ដែល​លោក ហ៊ុន សែន ឆ្លៀត​យក​ឱកាស​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ផ្ញើ​សារ​ជូនពរ​ដល់​ជន​រួម​ជាតិ ដោយ​មិន​ភ្លេច​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត ថ្ងៃ​ទី​២៩ កក្កដា​ខាង​មុខ​ គឺ​ដោយសារ​តែ​របប​លោក ហ៊ុន សែន ព្រួយ​បារម្ភ​ខ្លាច​ក្រែង​ពលរដ្ឋ​មិន​ចេញ​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់​ៗគ្នា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ខុទ្ទកាល័យ​លោក ហ៊ុន សែន បដិសេធ​ទទួល​ញត្តិ​សុំ​ដោះលែង​អ្នកស្រី​ទេព វន្នី នៅ​ថ្ងៃ​ចូលឆ្នាំ

$
0
0

ប្រជាពលរដ្ឋ​នៅ​បឹងកក់ និង​គ្រួសារ​របស់​អ្នកស្រី ទេព វន្នី នៅ​ថ្ងៃ​ទី​១១ ខែ​មេសា នាំគ្នា​ដាក់​ញត្តិ ជូន​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ស្នើសុំ​ឱ្យ​ជួយ​អន្តរាគមន៍​ដោះលែង​អ្នកស្រី ទេព វន្នី ឱ្យ​មាន​សេរីភាព​វិញ ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ខ្មែរ។ ប៉ុន្តែ​ត្រូវ​បាន​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី បដិសេធ​ទទួល​យក​ញត្តិ និង​ថែមទាំង​ស្ដីបន្ទោស​ដល់​ពួកគាត់​ទៀត​ផង។

ក្រុម​ប្រជាពលរដ្ឋ​នៅ​សហគមន៍​បឹងកក់ និង​គ្រួសារ​របស់​អ្នកស្រី ទេព វន្នី សម្ដែង​ការ​ខកចិត្ត​ចំពោះ​មន្ត្រី​ប្រចាំការ​នៅ​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី នៅ​ក្រោម​ដើម​ពោធិ៍ មុខ​វត្តបទុមវតី ដែល​មិន​ទទួល​យក​ញត្តិ​របស់​ពួកគាត់ និង​ថែមទាំង​ស្ដីបន្ទោស​ខ្លាំងៗ ហើយ​បណ្ដេញ​ពួកគាត់​ចេញ​ថែមទៀត បើ ទោះបីជា​ពួកគាត់​លុត​ជង្គង់​សុំ​អង្វរ​យ៉ាង​ណា​ក្ដី។

សកម្មជន​ដីធ្លី​តំបន់​បឹងកក់ អ្នកស្រី បូ ឆវី រៀបរាប់​ថា មូលហេតុ​ដែល​ពួកគាត់​និង​ម្ដាយ​អ្នកស្រី ទេព វន្នី នាំគ្នា​ទៅ​ដាក់​ញត្តិ​នៅ​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នោះ ព្រោះ​ពួកគាត់​ចង់​ស្នើសុំ ឲ្យ​លោក​ហ៊ុន សែន ផ្ដល់​ក្ដី​មេត្តា​ជួយ​អន្តរាគមន៍​ដោះលែង​អ្នកស្រី ទេព វន្នី ឲ្យ​បាន​ជួបជុំ​ក្រុម​គ្រួសារ ក្នុង ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ឡើងវិញ។

អ្នកស្រី បូ ឆវី បន្ត​ថា គ្រួសារ​អ្នកស្រី ទេព វន្នី ពិតជា​មាន​អារម្មណ៍​ឈឺចាប់ ដែល​មិន​បាន​ជួបជុំគ្នា ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ ដូច​គ្រួសារ​ខ្មែរ​ដទៃ​ទៀត។ អ្នកស្រី​បន្ថែម​ថា មាន​រយៈពេល​ជិត​២​ឆ្នាំ​ហើយ ដែល​អ្នកស្រី ទេព វន្នី ត្រូវ​បាន​តុលាការ​នៃ​របប​លោក ហ៊ុន សែន កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ព្រាត់ ប្រាស់​ម្ដាយ​ចាស់ជរា និង​កូនៗ​ទាំងពីរ​នាក់​របស់​គាត់ ដែល​កំពុង​ជួប​ទុក្ខ​លំបាក​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត​យ៉ាង​ធ្ងន់ធ្ងរ​ដោយសារ​មិន​មាន​អ្នក​ថែទាំ​បាន​ដិតដល់។ «»

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​ព័ត៌មាន​ក្នុង​បណ្ដាញ សង្គម​ថា គណៈកម្មការ​ជាតិ​បាន​ពិនិត្យ និង​សម្រេច​ស្នើសុំ​ការ​អនុគ្រោះ​ទោស​ដល់​ទណ្ឌិត​សរុប ៥០​រូប (ស្ត្រី ៦​រូប​) ក្នុង​នោះ​បន្ធូរបន្ថយ​ទោស​ដល់​ទណ្ឌិត​ចំនួន ៤២​រូប និង​លើកលែងទោស​ដល់ ទណ្ឌិត​ចំនួន​៨​រូប សម្រាប់​ឱកាស​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខាងមុខ​នេះ ក្នុង​ចំណោម​បញ្ជី​ដែល​បាន ស្នើសុំ​ពី​គណៈកម្មការ​ក្រសួង​មហាផ្ទៃ និង​គណៈកម្មការ​រាជធានី​ខេត្ត​ចំនួន ៣២១​រូប។ ក្នុង​តារាង​បញ្ជី​ឈ្មោះ​អ្នកទោស​ទាំងនេះ មិន​មាន​បញ្ជាក់​ថា អ្នកណា​មាន​តួនាទី​អ្វី​នោះ​ទេ ប៉ុន្តែ​មិន​ឃើញ​មាន​ឈ្មោះ​អ្នកទោស​មនសិការ​ដូច​ជា​អ្នកស្រី ទេព វន្នី ឡើយ។

មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​សមាគម​អាដហុក (ADHOC) លោក សឹង សែនករុណា ថ្លែង​ថា សំណុំ រឿង​អ្នកស្រី ទេព វន្នី ត្រូវ​បញ្ចប់​រួចហើយ តាម​អំណាច​សាលដីកា​របស់​តុលាការ​កំពូល ដូច្នេះ អ្នកស្រី ទេព វន្នី មាន​លក្ខខណ្ឌ​សាក​សម​ដែល​គួរ​ទទួល​បាន​ការ​លើកលែង​ទោស។ លើស​ពី​នេះ លោក​ជឿ​ថា លោកនាយក​រដ្ឋមន្ត្រី​អាច​ធ្វើ​សំណើសុំ​ទៅ​ព្រះមហាក្សត្រ​ដើម្បី​ប្រោស​ព្រះរាជទាន​ការ​លើកលែងទោស​ដល់​សកម្ម​ជន​ដីធ្លី​រូប​នេះ។ «»

កាល​ពី​ដើម​ខែ​កុម្ភៈ កន្លង​ទៅ តុលាការ​កំពូល​បាន​សម្រេច​តម្កល់​សាលក្រម​តុលាការ​ក្រុង​ភ្នំពេញ​ទុក​ជា​បាន​ការ​ដដែល ចំពោះ​ការ​ផ្ដន្ទាទោស​អ្នកស្រី ទេព វន្នី ឱ្យ​ជាប់​ពន្ធនាគារ ២​ឆ្នាំ​កន្លះ ពាក់ព័ន្ធ​នឹង​សំណុំរឿង​ហិង្សា​លើ​សន្តិសុខ​សាលា​ខណ្ឌ​ដូនពេញ ក្បែរ​ផ្ទះ​នាយករដ្ឋមន្ត្រី កាលពី​ឆ្នាំ ២០១៣ កន្លងទៅ។

ដោយឡែក​សាក្សី​ជាច្រើន​នាក់ និង​អ្នកស្រី ទេព វន្នី បាន​ប្រាប់​តុលាការ​ម្ដង​ហើយ​ម្ដង​ទៀត​ថា គាត់​មិនបាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​ទេ។ ពួកគាត់​ជា​ស្ត្រី​ទៅ​ទាមទារ​តវ៉ា​មាន​គ្នា​ប្រមាណ ៣០​នាក់ និង​មាន​ត្រឹម​តែ​បដា និង​ផ្កាឈូក​ប៉ុណ្ណោះ គ្មាន​ដុំ​ថ្ម ហើយក៏​មិនបាន​ប្រើ​ហិង្សា​លើ​ក្រុម​សន្តិសុខ​ឡើយ មានតែ​ក្រុម​សន្តិសុខ​ទេ​ដែល​ប្រព្រឹត្ត​ហិង្សា​លើ​ពួកគេ​រហូត​ធ្វើ​ឲ្យ​បាតុករ​បាក់​ដៃ បាក់ធ្មេញ និង​របួស​ជាដើម នៅ​ក្នុង​ហេតុការណ៍​នោះ។

អ្នកស្រី ទេព វន្នី ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន កាលពី​ខែ​សីហា ឆ្នាំ​២០១៦ ខណៈ​ដែល​អ្នក​ស្ត្រី​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ ទាមទារ​ឲ្យ​ដោះលែង​មន្ត្រី​អាដហុក ៤​រូប និង​មន្ត្រី គ..ប ១​រូប រួម​ទាំង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​វែក​មុខ​រក​អ្នក​នៅ​ពីក្រោយ​ការ​បាញ់​សម្លាប់ លោក កែម ឡី។ គិត​ត្រឹម​ខែ​មីនា ឆ្នាំ ២០១៨ នេះ អ្នកស្រី​បាន​ជាប់ពន្ធនាគារ​អស់​រយៈពេល​ប្រមាណ ១ ឆ្នាំ ៨​ខែ​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មេធាវី​របស់​កាសែត​ខេមបូឌាដេលី​ស្នើ​ឲ្យ​តុលាការ​កោះហៅ​សារ​ព័ត៌មាន Fresh News

$
0
0

សវនាការ​នៅ​ថ្ងៃ​ទី​១២ ខែ​មេសា​នេះ ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង​បរិហារកេរ្តិ៍ ដែល​ខាង​អគ្គនាយកដ្ឋាន​ពន្ធដារ​របស់​របប​លោក ហ៊ុន សែន ប្ដឹង​ម្ចាស់​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ត្រូវ​លើក​ពេល​ជាថ្មី​ម្ដង​ទៀត ដោយ​គ្មាន​កាលកំណត់ ក្រោយ​មេធាវី​ការពារ​សិទ្ធិ​របស់​កាសែត​ខេមបូឌា ដេលី ស្នើ​ឲ្យ​កោះហៅ​ប្រព័ន្ធ​ឃោសនា​របស់​លោក ហ៊ុន សែន ឈ្មោះ​ហ្វ្រេសញូវ (Fresh News) មក​បំភ្លឺ​ក្នុង​រឿង​នេះ។ ប្រព័ន្ធ​ឃោសនា​របស់​លោក ហ៊ុន សែន ឈ្មោះ ហ្វ្រេសញូវ នេះ ត្រូវ​បាន​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន​អន្តរជាតិ កាលពី​ឆ្នាំ​២០១៧ ឲ្យ​ឈ្មោះថា ជា​រោងចក្រ​ផលិត​ព័ត៌មាន​ក្លែងក្លាយ ដ៏​ធំ​ជាងគេ​មួយ ក្នុងចំណោម​រោងចក្រ​ផលិត​ព័ត៌មាន​ក្លែងក្លាយ​ឯទៀត នៅ​កម្ពុជា។

មេធាវី​មួយ​រូប​ក្នុង​ចំណោម​មេធាវី​ពីរ​រូប ដែល​ការពារ​សិទ្ធិ​ឲ្យ​ម្ចាស់​ខេមបូឌា ដេលី លោក សេក សោភ័ណ ប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃទី​១២ ខែ​មេសា ថា ចៅក្រម​ជំនុំជម្រះ ត្រូវ​ការ​ពេលវេលា​បន្ថែម ដើម្បី​ពិភាក្សា​ទៅ​នឹង​សំណើ សុំ​កោះហៅ​កាសែត ហ្វ្រេសញូវ នេះ។

ឯកសារ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ដែល​អះអាង​ថា កាសែត ខេមបូឌា ដេលី ជំពាក់​ពន្ធ​រដ្ឋ​រហូត​ដល់ ៦.៣ លាន​ដុល្លារ ត្រូវ​បាន​កាសែត ហ្វ្រេសញូវ នេះ យក​មក​ចុះផ្សាយ នៅ​ថ្ងៃទី៤ ខែ​សីហា ឆ្នាំ ២០១៧ ហើយ​បាន​អះអាង​ថា បាន​មក​ពី​ទំព័រ​ហ្វេសប៊ុក​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​លោក អ៊ូ ច័ន្ទឫទ្ធិ។

ការ​លើកឡើង​បែបនេះ ត្រូវ​បាន​លោក អ៊ូ ច័ន្ទឫទ្ធិ បដិសេធ​ភ្លាមៗ នៅ​ថ្ងៃ​ដដែល​នោះ ដោយ​លោក​អះអាង​ថា មាន​ជនខិលខូច​លួច​ប្រើ​គណនី​ទំព័រ​ហ្វ៊េសបុក​របស់​លោក ដើម្បី​បញ្ចេញ​ឯកសារ​សម្ងាត់​របស់​អគ្គ​នាយកដ្ឋាន​ពន្ធដារ ដែល​កាសែត ហ្វ្រេសញូវ យក​ទៅ​ផ្សាយ​បន្ត​នេះ។ លោក អ៊ូ ច័ន្ទឫទ្ធិ នៅ​ពេល​នោះ បាន​បញ្ជាក់​ថា រាល់​ការ​ចុះផ្សាយ​នៅ​លើ​ហ្វេសប៊ុក​លោក​នោះ គឺ​លោក​មិន​ទទួលខុសត្រូវ​នោះ​ឡើយ។

ទោះជា​យ៉ាង​នេះ​ក្តី រោងចក្រ​ផលិត​ព័ត៌មាន​ក្លែងក្លាយ​របស់​លោក ហ៊ុន សែន ឈ្មោះ ហ្វ្រេសញូវ នេះ នៅតែ​បន្ត​ចុះផ្សាយ​អត្ថបទ​បែក​ធ្លាយ​នោះ​ដដែល។

ចំណែក​ឯ​ម្ចាស់​សារព័ត៌មាន ខេមបូឌា ដេលី អ្នកស្រី ដេប្រា គ្រីស័រស្ទាល (Deborah Krisher-Steele) ក៏​ជំទាស់​ទៅ​នឹង​ការ​យក​ព័ត៌មាន​សម្ងាត់ ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ឯកជន អំពី​ពន្ធដារ​របស់​សារព័ត៌មាន​អ្នកស្រី ទៅ​ចុះផ្សាយ​ជា​សាធារណៈ ទាំង​ម្ចាស់​ខ្លួន មិន​អនុញ្ញាត និង​មិន​ដឹង​មុន​យ៉ាង​ដូច្នេះ​នោះ​ដែរ។ នៅ​ចុងខែ​សីហា ឆ្នាំ​២០១៧ អ្នកស្រី បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ដោយ​ចង្អុល​ឲ្យ​អគ្គនាយកដ្ឋាន​ពន្ធដារ ទទួលខុសត្រូវ ចំពោះ​ការ​បែក​ធ្លាយ​ឯកសារ​សម្ងាត់​នេះ។ អ្នកស្រី​ចាត់​ទុក​ការ​ធ្វើ​ឲ្យ​បែក​ធ្លាយ​ឯកសារ​ផ្ទៃក្នុង​បែបនេះ គឺជា​ចេតនា​នយោបាយ ដើម្បី​ជា​លេស​ក្នុង​ការ​បិទ​សារព័ត៌មាន​របស់​អ្នកស្រី។

ការ​ថ្លែង​បែប​នេះ ត្រូវ​បាន​ខាង​អគ្គនាយកដ្ឋាន​ពន្ធដារ ប្ដឹង​អ្នកស្រី ដេប្រា គ្រីស័រស្ទាល ពី​បទ​បរិហារកេរ្តិ៍។

មួយ​ខែ​ក្រោយ​ការ​លេច​ធ្លាយ​ព័ត៌មាន អំពី​ការចោទប្រកាន់ ជុំវិញ​ការ​ជំពាក់​ពន្ធ​រដ្ឋ​នេះ កាសែត ឌឹ ខេ​មបូឌា ដេលី ដែល​ជា​សារព័ត៌មាន​ឯករាជ្យ ហ៊ាន​ផ្សាយ​រិះគន់​ចំៗ អំពី​ភាព​អសកម្ម​របស់​របប​លោក ហ៊ុន សែន ត្រូវ​បង្ខំចិត្ត​ឈប់​ដំណើរការ​នៅ​ថ្ងៃ​ទី​៤ កញ្ញា ឆ្នាំ​២០១៧ បន្ទាប់ពី​ខ្លួន​បាន​បើក​ដំណើរការ​ចំនួន ២៤​ឆ្នាំ និង​១៥​ថ្ងៃ នៅ​ប្រទេស​កម្ពុជា​រួចមក។

អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន អះអាង​ថា រដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក ហ៊ុន សែន បាន​ប្រើប្រាស់​មធ្យោបាយ​គ្រប់បែប​យ៉ាង ដូចជា​ការ​ប្រើ​អំពើ​ហិង្សា ការ​បំភិតបំភ័យ និង​ការ​បិទ​ស្ថាប័ន​ព័ត៌មាន ក្នុង​គោលដៅ​បំបិទ​សំឡេង​រិះគន់ ដើម្បី​ធានា​ថា ខ្លួន​នឹង​ឈ្នះ​ការ​បោះឆ្នោត​ជាតិ នៅ​ឆ្នាំ​កក្កដា ២០១៨ ខាងមុខ។

សំណុំ​រឿង​នេះ ត្រូវ​បាន​លើក​ពេល​ម្ដង​រួច​មក​ហើយ កាលពី​ថ្ងៃទី២២ ខែ​មីនា កន្លង​ទៅ​នេះ។

ជាទូទៅ រឿង​ក្តី​ដែល​ពាក់ព័ន្ធ នឹង​ករណី​ដែល​មជ្ឈដ្ឋាន​ទូទៅ ចាត់ទុកថា ជា​រឿង​នយោបាយ​បែបនេះ ភាគី​ក្នុង​រឿង​ក្តី ដែល​រង​បណ្ដឹង​ចោទប្រកាន់​ពី​អ្នក​កាន់​អំណាច ឬ​អាជ្ញាធរ ដូច​ក្នុង​ករណី​កាសែត ខេមបូឌា ដេលី នេះ​ជាដើម ច្រើនតែ​ចាញ់​ក្តី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

ធនាគារ​ពិភព​លោក​ព្រមាន​ពី​ហានិភ័យ​សេដ្ឋកិច្ច​កម្ពុជា​ដោយសារ​អស្ថិរភាព​នយោបាយ

$
0
0

ធនាគារ​ពិភពលោក ព្រមាន​ពី​បញ្ហា​ប្រឈម​ចំនួន ៣ ដែល​អាច​ធ្វើ​ឲ្យ​មាន​ហានិភ័យ​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា ក្នុង​ឆ្នាំ​២០១៨​នេះ។ របាយការណ៍​ចុងក្រោយ​អំពី​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក របស់​ធនាគារ​ពិភពលោក ដែល​មាន​ចំណងជើង​ថា «​បង្កើន​សក្ដានុពល​» (Enhancing Potential) បង្ហាញ​ថា បញ្ហា​ប្រឈម​ទាំង​៣ របស់​កម្ពុជា​រួមមាន ភាព​មិន​ប្រាកដ​ប្រជា​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​ជាតិ​ខែ​កក្កដា ឆ្នាំ​២០១៨ ខាងមុខ ការ​ធ្លាក់​ចុះ​សមត្ថភាព​ប្រកួតប្រជែង​នៅ​ក្រៅ​ប្រទេស និង​ការ​អូស​បន្លាយ​ការ​រីក​លូតលាស់​វិស័យ​សំណង់។

របាយការណ៍​របស់​ធនាគារ​ពិភពលោក ក៏​លើកឡើង​ដែរ​ថា ទស្សនវិស័យ​អំពី​កំណើន​ការងារ ហាក់​មិន​សូវ​មាន​ភាព​ប្រាកដ​ប្រជា​ឡើយ។ ម្យ៉ាងទៀត ដោយសារតែ​មានការ​កើន​ឡើង​យ៉ាង​ឆាប់រហ័ស​នៃ​ប្រាក់​ឈ្នួល​គោលការណ៍​នេះ បាន​បណ្ដាល​ឲ្យ​សមត្ថភាព​ប្រកួតប្រជែង​ក្រៅ​ប្រទេស​របស់​កម្ពុជា ដែល​ពឹងផ្អែក​ជា​ចម្បង​លើ​កម្លាំង​ពលកម្ម​តម្លៃ​ថោក ត្រូវ​ធ្លាក់​ចុះ។

យ៉ាងណាក៏ដោយ របាយការណ៍​ទស្សន៍ទាយ​ថា សេដ្ឋកិច្ច​កម្ពុជា ត្រូវ​រំពឹង​ថា​នឹង​សម្រេច​បាន​កំណើន ៦.៩​ភាគរយ ក្នុង​ឆ្នាំ​២០១៨​នេះ ខណៈ​ទិន្នន័យ​បឋម​នៃ​កំណើន​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ​២០១៧ មាន​ត្រឹម ៦.៨​ភាគរយ។ កំណើន​ក្នុង​ឆ្នាំ​២០១៨​នេះ គឺ​ដោយសារតែ​មានការ​កើន​ឡើង​លើ​ការ​ចំណាយ​របស់​របប​លោក ហ៊ុន សែន និង​ស្ថានភាព​សាកល​មាន​អំណោយផល រួមមាន តម្រូវការ​ខ្លាំង​ពី​សេដ្ឋកិច្ច​របស់​ប្រទេស​ជឿនលឿន។ សម្រាប់​រយៈពេល​មធ្យម​របាយការណ៍​បញ្ជាក់​ថា លំហូរ​នៃ​វិនិយោគទុន​បរទេស​ដោយ​ផ្ទាល់ និង​វិនិយោគ​សាធារណៈ​លើ​ហេដ្ឋារចនាសម្ព័ន្ធ នឹង​ជួយ​លើកកម្ពស់​ទិន្នផល​សេដ្ឋកិច្ច ដោយ​ជំរុញ​ឲ្យ​មាន​កំណើន​តម្រូវ​ការ​សរុប និង​ពង្រីក​សមត្ថភាព​ផលិតកម្ម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មន្ត្រី​ជំនាញ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ជាង២​ពាន់​ករណី​ក្នុង​រយៈពេល​៤​ខែ

$
0
0

អង្គការ​សង្គម​ស៊ីវិល មើល​ឃើញ​ថា យុទ្ធនាការ​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន នៃ​របប​លោក ហ៊ុន សែន មិន​សូវ​មាន​ប្រសិទ្ធភាព​នោះ​ទេ ព្រោះ​ការប្រើប្រាស់ និង​ការ​ជួញដូរ​គ្រឿងញៀន​នៅតែ​រីក​រាលដាល​គ្រប់​ច្រកល្ហក។ របាយការណ៍​អាជ្ញាធរ​បង្ហាញ​ថា ក្នុង រយៈពេល ៤​ខែ ដើម​ឆ្នាំ​២០១៨ សមត្ថកិច្ច​បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ជាង ២​ពាន់​ករណី។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ មាន​ប្រសាសន៍ថា​ការ ចាប់​បាន​អ្នក​ចែកចាយ និង​សេព​គ្រឿងញៀន​កំប៉ិកកំប៉ុក​មិន​មាន​ប្រសិទ្ធភាព​ដើម្បី​ការ​បង្ការ​គ្រឿងញៀន​នោះ​ទេ។ លោក​បន្ថែម​ថា ដើម្បី​បោសសំអាត​គ្រឿងញៀន​មាន​ប្រសិទ្ធភាព​នោះ គឺ​អាជ្ញាធរ ត្រូវ​ពង្រឹង​ការអនុវត្ត​ច្បាប់ ហើយ​ត្រូវ​រក​មធ្យោបាយ​ទប់ស្កាត់​ការ​នាំចូល​គ្រឿងញៀន​តាម​ច្រក​ព្រំដែន និង​ស្វែងរក​ចាប់ខ្លួន​មេខ្លោង នៅ​ពីក្រោយ​ការ​រកស៊ី​គ្រឿងញៀន​ធំៗ​ឲ្យ​បាន​ច្រើន ជាជាង​ចាប់​តែ​អ្នក​ប្រើប្រាស់​កំប៉ិកកំប៉ុក​ស្ទើរតែ​រក​ពន្ធនាគារ​ដាក់​គ្មាន៖ «គួរតែ​មាន​វិធានការ​ទៅលើ​ឫសគល់​នៃ​គ្រឿងញៀន ជាជាង​ការ​បង្ក្រាប​របេះ​របោះ​នេះ​មួយ​នោះ​មួយ ហើយ​យក​បញ្ហា​ដែល​បង្ក្រាប​នោះ​មក​ដាក់​ជា​របាយការណ៍​ដែល​មើល​ទៅ​វា​មាន​ចំនួន​ច្រើន និង​អោយ​ល្អមើល ប៉ុន្តែ​ឫសគល់​នៃ​បញ្ហា​គ្រឿងញៀន​នេះ វា​នៅតែ​ជា​បញ្ហា និង​ឧបសគ្គ​ចម្បង​ដដែល​ដោយសារតែ​ការ​កម្ចាត់​នៃ​ឫសគល់​គ្រឿងញៀន មិន​សូវ​មាន​ប្រសិទ្ធភាព។ ការ​បង្ក្រាប​ទៅ​លើ​មុខសញ្ញា​ធំៗ វា​គឺជា​ជម្រើស​អាទិភាព​មួយ​ដែល​ត្រូវ​ធ្វើ»

នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​មេសា នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក អ៊ិន សុង បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​ថា ក្នុង​រយៈពេល​៤​ខែ ដើម​ឆ្នាំ​២០១៨​នេះ កម្លាំង​អាវុធហត្ថ និង​កម្លាំង​នគរបាល បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើ​ប្រាស់​គ្រឿងញៀន បាន​ជាង ២​ពាន់ (.១៦៦) ករណី ហើយ​ឃាត់ខ្លួន​មនុស្ស​ជាង ៣​ពាន់ (.៤០៤) នាក់ ក្នុង​នោះ​មាន​ជនបរទេស​៧១​នាក់។ សមត្ថកិច្ច បាន​ដកហូត​គ្រឿងញៀន​គ្រប់​ប្រភេទ​ជាង ៦៤គីឡូ កញ្ឆា​ជាង ២២​គីឡូ និង​ដើម​កញ្ឆា​ជាង ១២​ម៉ឺន​ដើម។

លោក សន ជ័យ មើល​ឃើញ​ថា ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​សព្វថ្ងៃ​នេះ គឺ​មាន​ភាព​មិន​ប្រក្រតី​ជាច្រើន​កើតឡើង​នៅ​ក្នុង​រង្វង់​ក្រុម​សមត្ថកិច្ច​បង្ក្រាប​គ្រឿងញៀន​ដែរ ដូចជា​ចាប់​បានតែ​អ្នក​ប្រើ​ប្រាស់​គ្រឿងញៀន​តូចតាច ហើយ​ទាញ​យក​ប្រយោជន៍​ក្រុម​គ្រួសារ​ពួកគេ​បន្ថែម​ទៀត។ ករណី​នេះ ខ្លះ​ទៀត គឺ​ពលរដ្ឋ ក៏​រិះគន់​ដែរ​ថា មាន​អាជ្ញាធរ​មូលដ្ឋាន​ខ្លះ មិន​ត្រឹមតែ​មិន​ហ៊ាន​ចូលរួម​ទប់ស្កាត់​ទេ តែ​ថែម​ទាំង​ជួយ​សម្រួល​ជំនួញ​នេះ​ដោយ​ផ្ទាល់ ឬ​មិន​ផ្ទាល់​ទៀត​ផង៖ «ខ្ញុំ​ឃើញ​អ្នកប្រើប្រាស់​គ្រឿងញៀន​ភាគច្រើន ហើយ​កន្លែង​ប្រើប្រាស់​នេះ គឺ​ដូច​ជា​មាន​ទំនាក់ទំនង​ណាមួយ​ពិសេស​ជាមួយ​នឹង​អាជ្ញាធរ​ដែរ»

កាលពី​ឆ្នាំ​ពី​២០១៦ និង​ឆ្នាំ​២០១៧ ការ​ចរាចរណ៍ និង​ជួញដូរ​គ្រឿងញៀន​មិន​មាន​ការ​ថយចុះ​ទេ។ ជាក់ស្ដែង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​បញ្ជាក់​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​របស់​ខ្លួន​ថា ឆ្នាំ​២០១៧ សមត្ថកិច្ច​បង្ក្រាប​បាន​ជាង ៨​ពាន់ (.១៧៣) ករណី ហើយ​ចាប់​ជនសង្ស័យ​បាន​ជាង​១​ពាន់ (.៧៩៥) នាក់ និង​រឹបអូស​គ្រឿងញៀន​ចំនួន​ជាង ២៩៦​គីឡូក្រាម។

ច្បាប់​ស្ដីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​ត្រង់​មាត្រា ៤៥ ចែងថា ជន​ណា​ដែល​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​តាម​គ្រប់​រូបភាព ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធ​ធនាគារ​ពី ១​ខែ ទៅ ៦​ខែ និង​ពិន័យ​ជា​ប្រាក់​ពី ១​សែន ដល់ ១​លាន​រៀល។ ក្នុង​ករណី​មិន​រាងចាល ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៦​ខែ ដល់ ១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១ ទៅ ២​លាន​រៀល។

ចំពោះ​ការ​រក្សាទុក ដឹកជញ្ជូន ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ជនល្មើស​នឹងត្រូវ​បាន​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ២ ទៅ ៥​ឆ្នាំ និង​អាច​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី ៤​លាន​រៀល ទៅ ១០​លាន​រៀល។ បើសិនជា​បទល្មើស​មាន​លក្ខណៈ​ធ្ងន់ធ្ងរ អ្នក​ប្រព្រឹត្ត​អាច​នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៥ ដល់ ២០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល ដល់ ៤០​លាន​រៀល អាស្រ័យ​ទៅតាម​ស្ថាន​ទម្ងន់ ទោស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ជន​ភៀសខ្លួន​ជនជាតិ​ស៊ីរី​ម្នាក់​ខកខាន​ការ​ធ្វើ​ដំណើរ​ក្រោយ​រង​ការ​ហាម​មិន​ឲ្យ​ចូល​កម្ពុជា

$
0
0

អ្នក​ស្វែងរក​សិទ្ធិ​ជ្រកកោន​ជនជាតិ​ស៊ីរី (Syria) ម្នាក់ ត្រូវ​បាន​ជាប់​គាំង​ការ​ធ្វើ​ដំណើរ​របស់​គាត់​នៅ​ព្រលាន​យន្តហោះ​របស់​ប្រទេស​ម៉ាឡេស៊ី​អស់​រយៈពេល​ជាង​មួយ​ខែ បន្ទាប់​ពី​អាជ្ញាធរ​កម្ពុជា​ហាម​មិន​ឲ្យ​ចូល​ក្នុង​ប្រទេស​កម្ពុជា។

លោក ហាស្សាន់ អាល់ កុនតា (Hassan Al Kontar) សមាជិក​ក្រុម​ជនជាតិ​ឌ្រុស (Druze) មកពី​ទីក្រុង​ស្វៃដា (Swaida) ប្រទេស​ស៊ីរី និយាយ​ថា គាត់​បាន​ធ្វើ​ការហោះហើរ​ពី​ប្រទេស​ម៉ាឡេស៊ី​ទៅ​កាន់​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​ទី​៧ ខែ​មីនា ប៉ុន្តែ​លោក​ត្រូវ​បាន​បដិសេធ​ដោយ​អាជ្ញាធរ​កម្ពុជា​មិន​ឲ្យ​ចូល​ប្រទេស ហើយ​ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅកាន់​ទីក្រុង គូឡាឡាំពួ (Kuala Lumpur) វិញ ។ រហូត​មក​ទល់​ពេលនេះ គឺ​មាន​រយៈពេល ៣៦​ថ្ងៃ​ហើយ ដែល​លោក​កំពុង​ស្ថិត​នៅ​ក្នុង​ព្រលាន​យន្តហោះ​របស់​ប្រទេស​ម៉ាឡេស៊ី​ដដែល។ កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បាន​ដកស្រង់​សំដី លោក លោក ហាស្សាន់ អាល់ កុនតា (Hassan Al Kontar) ចុះផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា លោក​មិន​ចង់​ក្លាយ​ជា​ជន​ខុសច្បាប់​នៅ​ប្រទេស​ម៉ាឡេស៊ី ហេតុដូច្នេះ​ហើយ​លោក​ជ្រើសរើស​ទៅ​ប្រទេស​កម្ពុជា។

លោក​អះអាង​ថា កម្ពុជា​ជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​មួយ​ចំនួន​ដែល​ជនជាតិ​ស៊ីរី អាច​ទទួល​បាន​ទិដ្ឋាការ​នៅ​ពេល​មកដល់​ព្រលាន​យន្តហោះ ដោយសារ​កម្ពុជា​ជា​ប្រទេស​ម្ចាស់​ហត្ថលេខី​នៃ​អនុសញ្ញា​ជនភៀសខ្លួន។ ប៉ុន្តែ​លោក ហាស្សាន់ បញ្ជាក់​ថា សមត្ថកិច្ច​របស់​កម្ពុជា​បាន​ចោទសួរ​លោក​អំពី​បញ្ហា​ហិរញ្ញវត្ថុ​របស់​លោក​ទៅវិញ។ លោក​បន្ត​ថា សមត្ថកិច្ច​កម្ពុជា​បាន​យក​លិខិតឆ្លងដែន​របស់​លោក ព្រមទាំង​បាន​ថតរូប​លោក​ឈរ​ផ្ទប់​នឹង​ជញ្ជាំង​ដូចជា​ឧក្រិដ្ឋជន បណ្ដាល​ឲ្យ​លោក​មាន​ភាព​អាម៉ាស់​យ៉ាង​ខ្លាំង។ លោក​អះអាង​ថា មន្ត្រី​អន្តោប្រវេសន៍​ខ្មែរ​មិនបាន​ផ្ដល់​ហេតុផល​ច្បាស់លាស់​ទេ ចំពោះ​ការ​បដិសេធ​លោក​មិន​អោយ​ចូល​ប្រទេស​កម្ពុជា​នោះ។

ប៉ុន្តែ​លោក សុខ វាសនា នាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ​ឱ្យ​ដឹង​ថា ពលរដ្ឋ​ស៊ីរី​អាច​ទទួល​បាន​ទិដ្ឋាការ​នៅ​ពេល​មកដល់​កម្ពុជា​ពិតមែន ប៉ុន្តែ​ពួកគេ​នឹង​អាច​ត្រូវ​បញ្ជូន​ត្រឡប់​ទៅវិញ​ប្រសិនបើ​ពួកគេ​មិន​បំពេញ​តាម​តម្រូវការ របស់​អាជ្ញាធរ។ លោក​បន្ត​ថា អ្វី​ដែល​សំខាន់​គឺ​ចាំបាច់​ត្រូវ​ពិនិត្យមើល​គោលបំណង​នៃ​ការ​ស្នាក់នៅ​របស់​ពួកគេ​ជាមុន​សិន។

លោក ហាស្សាន់ បន្ត​ថា គោលបំណង​របស់​លោក​គឺ​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា​រយៈពេល​បី​ថ្ងៃ ទៅ​មួយ​សប្ដាហ៍​មុន​ពេល​លោក​ទិញ​សំបុត្រ​យន្តហោះ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​អេក្វាទ័រ (Ecuador) ជាទី​ដែល​លោក​គ្រោង​ស្វែងរក​សិទ្ធិ​ជ្រកកោន​នៅ​ទីនោះ។ លោក​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ថា លោក​អាច​ត្រូវបាន​រដ្ឋាភិបាល​ប្រទេស​ម៉ាឡេស៊ី និរទេស​ទៅ​ប្រទេស​ស៊ីរី​វិញ ជា​ប្រទេស​ដែល​កំពុង​មាន​សង្គ្រាម​អស់​រយៈពេល​ប្រាំពីរ​ឆ្នាំ​មក​ហើយ ដែល​នាំ​ឲ្យ​បាត់បង់​ជីវិត​មនុស្ស​ជាង ៤​សែន​នាក់ ហើយ ជាង​៥​លាន​នាក់​ផ្សេងទៀត​កំពុង​បង្ខំចិត្ត​ភៀសខ្លួន​ទៅ​កាន់​ទី​មាន​សុវត្ថិភាព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថន័យ ពិធី​ត្រស្ដិ សង្ក្រាន្ត ឆ្នាំ​ថ្មី ​និង​របៀប​ប្រារព្ធ​ពិធី​នេះ

$
0
0

ពីធីបុណ្យចូល​ឆ្នាំថ្មី ប្រពៃណីជាតិ ​ជា​ពិធី​បុណ្យ​ប្រចាំ​ឆ្នាំ​ធំ​មួយ​ ក្នុង​ចំណោម​បុណ្យ​ជាតិ​មួយ​ចំនួន​ទៀត ដូចជា ភ្ជុំ-បិណ្ឌ និង​បុណ្យ អុំទូក ជា​ដើម។

ពិធី​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ ​មាន​ចំនួន​បី​ថ្ងៃ ដែលហៅថា មហាសង្ក្រាន្ត ​​គឺរួមមានវារៈ​មហាសង្ក្រាន្ត រាប់ថាថ្ងៃទី១​ វារៈ​វ័នបត ជាថ្ងៃទី២ និង​វារៈ​ឡើងស័ក ជាថ្ងៃទី៣​ ដែល​ជា​ថ្ងៃ​បញ្ចប់​ពិធី​​សង្ក្រាន្ត​​ឆ្នាំថ្មី​។ កាលពីសម័យដើម​ព្រះរាជា​បានដឹកនាំធ្វើ​ពិធី​សង្រ្កាន​ទាំង ៣​ថ្ងៃ​នេះ ​ធំ​ជាង​គេ​​នៅ​ក្នុង​ព្រះបរម​រាជវាំង​ គឺ​វិសេស​ វិសាល​​ជាង​សង្ក្រាន្ត ​ដែលរៀបចំដោយ​ប្រជារាស្រ្ត​សាមញ្ញ​ និងគេនិយមធ្វើនៅតាមភូមិ និង​នៅតាម​ទីវត្ត​អារាម ឬ​ទី​ប្រជុំជន​នានា។ ចាស់ទុំ​ពី​បុរាណ បាន​ហៅ​ពីធី​នៅ​ក្នុង​ព្រះរាជវាំង​នោះ​ថា «ពិធី​ត្រស្ដិ សង្ក្រាន្ត»

តើ​ពិធី​ត្រស្ដិ សង្ក្រាន្ត ​និង​របៀប​រៀបចំ ប្រារព្វ​ពិធី​នេះ មាន​អត្ថន័យ យ៉ាង​ណា​ក្នុង​ជំនឿ​ខ្មែរ​នោះ?

វារៈមហាសង្ក្រាន្ត​ឆ្នាំ​ថ្មី ឆ្នាំ «» សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ចូល​មក​ដល់​នៅ​វេលា​ម៉ោង : ១២ នាទី ព្រឹក​ថ្ងៃ​សៅរិ៍ ១៤​រោច ដាច់​ខែចេត្រ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែ​មេសា គ្រឹស្តសករាជ ២០១៨។

ថ្ងៃ​ទី​២ នៃ​ពិធី ហៅ​ថា វារៈ​វ័នបត ចូល​មក​នៅ​ថ្ងៃ​អាទិត្យ ១​កើត ខែ​ពិសាខ ត្រូវ​នឹង​ថ្ងៃ​ទី​១៥ មេសា និង​ថ្ងៃ​ទី​៣ ហៅ​ថា ថ្ងៃ​វារៈ​ឡើងស័ក ចូល​មក​នៅ​ម៉ោង​១២ និង ៥៩​នាទី គឺ​ប៉ះ​ចំ​ថ្ងៃ​ចន្ទ ២​កើត ខែ​ពិសាខ ត្រូវ​នឹង​ថ្ងៃ​ទី​១៦ មេសា គម្រប់​ជា​សង្ក្រាន​បី​ថ្ងៃ​ស្រេច​ដោយ​បរិបូណ៍ ចូល​ជា​សកល​ឆ្នាំ​សំរឹទ្ធិស័ក មហាសករាជ ១៩៤០ និង​ចុល្លសករាជ ១៣៨០។

ទេវតា​ឆ្នាំ​ថ្មី​ដែល​នឹង​ចូល​មក​បន្ត​វេន​ថែ​រក្សា​លោក​ក្នុង​​ឆ្នាំថ្មី​នេះ​មាន​ព្រះនាម «មហោធរៈទេវី » ជា​បុត្រី​ទី​៧ របស់ កបិល​មហាព្រហ្ម។

លោក​សាស្ត្រាចារ្យ​បណ្ឌិត សួន ឱសថ អតីត​ទីប្រឹក្សា ក្រុម​ជុំនុំ​ព្រះ​ត្រៃបិដក មាន​ប្រសាសន៍​ថា ពីធី​ក្នុង​សង្ក្រាន​ទាំង ៣​ថ្ងៃ​នេះ មាន​ការ​ប្រតិបត្តិ​ខុស​គ្នា​ខ្លះ រវាង​ខាង​ព្រះបរម​រាជវាំង និង​ប្រជារាស្ត្រ​ធម្មតា។

ព្រះ​បរម​រាជវាំង​នៅ​រដូវ​ចូល​ឆ្នាំ​ថ្មី តែងតែ​ធ្វើ​ពិធី​ទទួល​ទេវតា​ឆ្នាំ​ថ្មី ឬ​ហៅ​ថា ពិធី ត្រស្ដិ សង្ក្រាន្ត៖ «សង្ក្រាន្ត លោក​ចែក​ចេញ​ជា​ពីរ គឺ​សាមញ្ញ​សង្ក្រាន្ត និង​អយ័ន្ត​សង្ក្រាន្ត។ សាមញ្ញ​សង្ក្រាន្ត គឺ​លោក​សំដៅ​ទៅ​លើ​ព្រះអាទិត្យ​ដើរ​ត្រង់​ទៅ​លើ​ក្បាល នោះ​ជា​សង្ក្រាន្ត ចំណែក​អយ័ន្ត​សង្ក្រាន្ត គឺ​សំដៅ​ទៅ​លើ​ព្រះអាទិត្យ​ដើរ​ចំហៀងជា​ធម្មតា គេ​ច្រើន​យក​តាម​សាមញ្ញ​សង្ក្រាន្ត ដែល​គេ​គិត​តាម​ដំណើរ​សុរិយគតិ ហើយ​ពាក្យ​ថា ត្រស្ដិ សង្ក្រាន្ត គឺ​បាន​ន័យ​ថា ផ្លាស់​សង្ក្រាន​ចាស់​ចូល​កាន់​សង្ក្រាន្ត​ថ្មី រៀបចំ​ឆ្នាំ​ចាស់​ផ្លាស់​ចូល​ឆ្នាំ​ថ្មី ឲ្យ​ឈ្មោះ​ថា ត្រស្ដិ សង្ក្រាន្ត»

វចនានុក្រម​ខ្មែរ របស់​សម្តេច​ព្រះសង្ឃរាជ ជួន ណាត បាន​សរសេរ​ពន្យល់​ថា ត្រស្ដិ (ត្រស់) សង្ក្រាន្ត គឺ​ជា​ឈ្មោះ​ព្រះ​រាជ​ពិធី​មួយ​ប្រភេទ ធ្វើ​ក្នុង​វេលា​យប់ ១៤​រោច ខែ​ផល្គុន; ក្នុង​រជ្ជកាល​ពី​បុរាណ​ហៅ​ថា ពិធី​បញ្ជាន់​ត្រស្ដិ, សម័យ​ឥឡូវ​ហៅ​ថា ពិធី​ភាណយក្ខ ឬ​ពិធី​សូត្រ​ភាណយក្ខ។ ពាក្យ​ថា ត្រស្តិ នេះ ក្លាយ​មក​ពី​ភាសា​សំស្រ្កឹត​ថា ត្រុដ ( កិ.) “កាត់, ផ្ដាច់”; ត្រុដិ ( ) “ដំណើរ​កាត់, ការ​ផ្ដាច់”។

វចនានុក្រម​ដដែល បាន​ពន្យល់​ទៀត​ថា ក្នុង​ព្រះ​រាជ​ពិធី​នេះ សំដៅ​យក​សេចក្ដី​ថា “ដំណើរ​ផ្ដាច់​ឆ្នាំ​ចាស់​ផ្លាស់​ចូល​ឆ្នាំ​ថ្មី”; មាន​ទំនង​ជា​លំអាន​ឲ្យ​យល់​បាន​ថា កាល​ពី​ក្នុង​សម័យ​បុរាណ​លោក​ហៅ​ព្រះ​រាជ​ពិធី​នេះ​ថា ពិធី​ត្រុដិ ឬ ពិធី​បញ្ជាន់​ត្រុដិ ព្រោះ​សព្វ​ថ្ងៃ​នេះ បណ្ដា​ជន​ក្នុង​ខែត្រ​សៀមរាប នៅ​ហៅ​ភ្លេង, ចម្រៀង​មួយ​ប្រភេទ​ថា ភ្លេង​ត្រុដិ, ច្រៀង​ត្រុដិ (ត្រុត), ដែល​គេ​លេង​តែ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី, ដែល​បញ្ជាក់​ហេតុ​ឲ្យ​យល់​ច្បាស់​ថា ត្រុដិ នេះ​ហើយ ក្លាយ​មក​ជា​ពាក្យ​ថា ត្រស្ដិ ។ ពិធី​បញ្ជាន់​ត្រស្ដិ​នេះ​ពី​បុរាណ​ជាន់​ដើម​ហៅ​ថា “ពិធី​ផ្ដាច់​ឆ្នាំ” ។

ឯកសារ​ពី​ក្រុម​ជុំនុំ​ទំនៀម​ទម្លាប់​ខ្មែរ​ស្តីពី​ពិធី​ប្រចាំ​ទាំង ១២​ខែ ដែល​រៀបរៀង​ដោយ​អ្នកស្រី ពេជ្យ សល់ បាន​ឲ្យ​ដឹង​ថា ពិធី ត្រស្ដិ សង្ក្រាន្ត ពី​បុរាណ គឺ​គេ​ច្រើន​ធ្វើ​នៅ​ចុង​ខែ​ផល្គុណ គឺ​នៅ​ពេល​ជិត​ចូល​ឆ្នាំ​ថ្មី នៅ​ក្នុង​ព្រះបរម​រាជវាំង។

ឯកសារ​ដដែល​នេះ​បាន​បង្ហាញ​ពី​របៀ​ធ្វើ​ពិធី ត្រស្ដិ សង្ក្រាន្ត​ គឺ​គេ​សង់​រោង មណ្ឌល​ស្លឹក​៥ គឺ​រោង ៤​ខ្នង​នៅ​ក្រៅ​កំពែង​ព្រះបរម​រាជវាំង ប្រចាំ​ទិស​ទាំង​៤ និង​រោង ១​ខ្នង​ទៀត នៅ​មុខ​ព្រះទីនាំង​ទេវាវិនិច្ឆ័យ សម្រាប់​ឲ្យ​បារគូ​ព័ទ្ធ​ខ្សែ​សីមា​ធ្វើ​ដោយ​អំបោះ និង​ស្បូវ​ភ្លាំង​ដែល​ក្រុម​អាចារ្យ​ព្រាហ្មណ៍​ច្រើន​ប្រើ​ក្នុង​ពិធី​ផ្សេងៗ។ អំបោះ​សីមា​នោះ ព័ទ្ធ​តាំង​ពី​ទ្វារ​ខាង​កើត នៃ​ព្រះបរម​រាជវាំង មក​ដល់​មណ្ឌល​នៃ​រោង​ទាំង​៤ ហើយ ទើប​បង្ហូត​ចូល​ទៅ​ក្នុង​ព្រះបរម​រាជវាំង តាម​ទ្វារ​ខាង​ត្បូង រួច​បញ្ចូល​ទៅ​ព័ទ្ធ ១​ជុំ​ក្នុង​ព្រះទីនាំង​ទេវាវិនិច្ឆ័យ ទើប​ទៅ​ព័ទ្ធ​ស៊ុមទៀន​ជ័យ​ ៧​ជុំ ហើយ​យក​ទៅ​ព័ទ្ធ​កំពូល​ស៊ុមគ្រែ​ព្រះរាជ​ពិធី ៧​ជុំ​ទៀត ទើប​បង្ហូត​ចុង​អំបោះ​សីមា​នោះ ទៅ​ប្រគេន​ព្រះសង្ឃ​កាន់​សូត្រ​ចម្រើន​ព្រះបរិត្ត​នៅ​ពេល​យប់។

ព្រះករុណា ទ្រង់​យាង​អុជ​ទៀនជ័យ នៅ​ចំពោះ​ព្រះភក្រ្ត​សម្តេច​ព្រះសង្ឃរាជ ហើយ​ទៀន​នោះ ត្រូវ​រក្សា​ឲ្យ​ឆេះ ដរាប​រហូត​ដល់​ចប់​ពិធី។

ចំណែក​ព្រះបញ្ចេក្សេត ព្រះខ័នរាជ លំពែង​របស់​តា​ត្រសក់​ផ្អែម និង​គ្រឿង​អាវុធ​រង​ដទៃៗ ​ទៀត និង​សន្លឹក​មាស ដែល​មាន​ចារិក​ប្រវត្តិ​ព្រះករុណា​ដោយ​សង្ខេប ក៏​ត្រូវ​អញ្ជើញ​មក​តាំង​ក្នុង​ព្រះទីនាំង​ទេវាវិនិច្ឆ័យ​ក្នុង​ឱកាស​នោះ​រហូត​ដល់​ចប់​ពិធី​ផង​ដែរ។ ប៉ុន្តែ របស់​ដែល​មាន​លក្ខណៈ​ប្លែក​ក្នុង​ពិធី​នោះ គឺ «ដំបង​ពេជ្រ» សម្រាប់​បណ្តេញ​ខ្មោច​បិសាច​ឲ្យ​វៀសជៀស​ឆ្ងាយ​ទៅ។ «ដំបង​ពេជ្រ» នេះ ធ្វើ​ពី​កំពូល​ត្នោត កួច​ចុង​ម្ខាង​ និង​មាន​សរសេរ​មន្តអាគម​នៅ​លើ​សន្លឹក​នោះ​ផង។ គេ​ធ្វើ​ដំបង​បែប​នេះ រាប់​រយ​ដើម​សម្រាប់​ចែក​ជូន​ពួក​នាម៉ឺន​សព្វ​មុខ​មន្រ្តី និង​ភ្ញៀវ​អ្នក​ចូលរួម​មួយ​ម្នាក់។ លើស​ពី​នេះ​ទៀត ភ្ញៀវ​ត្រូវ​បាន​ទទួល​ខ្សែ​អភិសមរ ១​ខ្សែ​ម្នាក់ៗ មក​ពាក់​ឈៀង​លើ​ស្មា។ ខ្សែ​នោះ​ធ្វើ​ដោយ​អំបោះ​ឆៅ មាន​ចង​ស្លឹក​ត្នោត​បត់​ជា ៤​ជ្រុង ចង​ជា ៥​អន្លើ ថែម​ទាំង​សរសេរ​អក្សរ​មន្ត​ផង។

វត្ថុ​ទាំង​ពីរ​បែប​នេះ មាន​ប្រើ​តែ​ក្នុង​ព្រះរាជ​ពិធី​ ត្រស្ដិ សង្ក្រាន្ត​នេះ​ទេ។ ឯ​អំបោះ​ក្លុក​មាន​រាង​ជា​រង្វេល​សម្រាប់​ពាក់​នៅ​ក្បាល ដែល​គេ​ចែក​ក្នុង​ពិធី​នោះ​ដែរ មិន​មែន​ប្រើ​ចំពោះ​តែ​ក្នុង​ពិធី​ត្រស្ដិ សង្ក្រាន្ត​នោះ​ទេ។ នៅ​ក្នុង​ពិធី​កំចាត់​ចង្រៃ ឬ​ពិធី​កោជុក​ក៏​មាន​ប្រើ​ច្រើន​ដែរ។ របស់​ទាំង ៣​មុខ គឺ​អំបោះ​ក្លុក ដំបង​ពេជ្រ និង​ខ្សែ​អភិសមរ គេ​ត្រូវ​ចែក​នៅ​យប់​ទី​២ នៃ​ពិធី។ យប់​នោះ ភ្ញៀវ​ចូលរួម​ពិធី​ទាំង​អស់ ត្រូវ​ពាក់​អំបោះ​ក្លុក ពាក់​ខ្សែ​អភិសមរ និង​ដំបង​ពេជ្រ​គ្រប់​គ្នា ​ហើយ​អង្គុយ​ស្តាប់​ព្រះសង្ឃ​ចំរើន​ព្រះបរិត្ត ដើម្បី​បណ្តេញ​ខ្មោច​បិសាច។ សៀវភៅ​ដដែល​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា តាំង​ពី​ដើម​រៀង​មក រហូត​មក​ដល់​ឆ្នាំ​១៤៨៩ ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ទ្រង់​បាញ់​​កាំភ្លើង ដំបូង​ជា​សញ្ញា​ដល់​ពួក​បាញ់​កាំភ្លើង​ធំ ដែល​ត្រៀម​ចាំ​នៅ​ខាង​ក្រៅ​វាំង ត្រូវ​បាញ់​បន្ត​រហូត​ទាល់​ព្រឹក។

នៅ​ព្រឹក​ថ្ងៃ​បង្ហើយ​ពិធី ព្រះករុណា​ទ្រង់​យាង​ស្រង់​ព្រះ​សុគន្ធវារី​ព្រះពុទ្ធមន្ត យ៉ាង​មហោឡារិក ដោយ​មាន​ក្រុម​បារ​គូ​ថ្វាយ​ស័ង្ខ​ផង។

បន្ទាប់​ពី​នោះ​មក ព្រះករុណា​ស្តេច​យាង​ពន្លត់​ទៀន​ជ័យ ជាមួយ​សម្តេច​ព្រះសង្ឃរាជ។ ដល់​ល្ងាច ថ្ងៃ​ដដែល ព្រះថេរៈ ដែល​ចាស់​វស្សា​ជាង​គេ ត្រូវ​និមន្ត​បាច​សាច​ទឹក​ព្រះពុទ្ធមន្ត​ ពេញ​ព្រះបរម​រាជវាំង ដើម្បី​កម្ចាត់​ឧបទ្រព្យ​ចង្រៃ នៃ​ឆ្នាំ​ចាស់​ចេញ​ឲ្យ​អស់ អំពី​ផ្ទៃ​នៃ​ព្រះបរម​រាជវាំង។ សព្វថ្ងៃ​ពិធិ​នេះ គេ​ហៅ​ថា ពិធី​សូត្រ ភាណយក្ខ ។

អ្នក​សិក្សា​ពី​ប្រពៃណី វប្បធម៌​ខ្មែរ បាន​ឲ្យ​ដឹង​ថា ពិធី​សាសនា ដែល​ប្រារព្ធ​ធ្វើ​ក្នុង​ព្រះបរម​រាជវាំង​មួយ​ចំនួន គឺ​យក​លំនាំ​តាម​ព្រហ្មញ្ញ​សាសនា និង​មួយ​ចំនួន​ទៀត​គោរព​តាម​ព្រះពុទ្ធ​សាសនា។

លោក​សាស្ត្រាចារ្យ​បណ្ឌិត សួន ឱសថ ​មាន​ប្រសាសន៍​ថា ពិធី​ត្រស្ដិ សង្ក្រាន្ត ឃើញ​មាន​ចែង​ក្នុង​គម្ពី​ទសជាតក តាំង​ពី​សម័យ​ពុទ្ធកាល​មក​ម្លេះ៖ «មាន​ដំណើរ​រឿង​និទាន​ក្នុង​ជាតក​ ប៉ុន្តែ​មិន​មែន​ជាតក​ក្នុង​ព្រះ​ត្រៃយបិកត​ទូទៅ​នានា ដែល​និយាយ​ពី​ដំណើរ​នៃ​សង្ក្រាន​តាំង​ពី​សម័យ​ពុទ្ធកាល​មកគឺ​សម្តេច​បសេទិ​កោសល្យ តែង​តែ​បាន​រៀបចំ​សង្ក្រាន្ត ដែល​ប្រព្រឹត្តិ​ទៅ​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា»

លោក​បន្ត​ថា ពិធី​សំខាន់​មួយ​នៅ​ក្នុង​ព្រះបរម​រាជវាំង ហើយ​មាន​លំនាំ​តាម​បែប​ព្រះពុទ្ធសាសនា​នោះ​ គឺ​ពិធី​ស្រង់​ព្រះ និង​ពិធី​ពូន​ភ្នំ​ខ្សាច់ ដែល​គេ​ធ្វើ​ធំ​ដំ​ជាង​នៅ​តាម​វត្ត​អារាម នៅ​ខាង​ក្រៅ​ព្រះបរម​រាជវាំង។

អ្នក​ជំនាញ​ខាងវប្បធម៌​ ទំនៀមទម្លាប់​ ប្រពៃ​ជាតិ លោក​ អាចារ្យ វ៉ាយ វិបុល មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា អត្ថន័យ​រៀបចំ​បុណ្យ​ចូល​ឆ្នាំ​ថ្មី តាំង​ពី​បុរាណកាល​មក ពលរដ្ឋ​ខ្មែរ​តែងតែ​គោរព​ស្រលាញ់​ព្រហ្មញ្ញសាសនា​​ ដែល​មាន​ជំនឿ​លើ​ក្បួន​ហោរាសាស្ត្រ និង​ការ​ផ្លាស់ប្ដូរ​ទេវតា​ឆ្នាំ​ថ្មី ហើយ​ទេវតា​ឆ្នាំ​ថ្មី នាំ​ឱ្យ​ពួកគេ​មាន​លាភជ័យ និង​សុខ​ទុក្ខ​តាម​ជំនឿ​ឆ្នាំ​នីមួយៗ។

ក្នុង​សម័យកាល​បន្តមក​ទៀត ក្នុង​រយៈ​ពេល​នៃ​សង្ក្រាន្ត​ចូល​ឆ្នាំ​ទាំង​បី​ថ្ងៃ​ប្រជា​ពលរដ្ឋ​នាំ​គ្នា​រៀបចំ​ពិធី​ប្លែកៗ ពី​គ្នា​ខ្លះ ទៅ​តាម​ជំនឿ​ និង​ប្រពៃណីតាម​តំបន់​ផ្សេងៗ ដូចជា នៅ​ថ្ងៃ​វារៈមហាសង្ក្រាន្ត ដែល​ជា​ថ្ងៃ​ទី​១ ជា​ពេល​ទទួល​ទេវតា​ឆ្នាំ​ថ្មី គេ​នាំ​គ្នា​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ បង្សុកូល​ឧទ្ទិស​កុសល​ជូន​ដល់​បុព្វការីជន ​ញាតិកា​ដែល​បាន​ចែក​ឋាន​ទៅ​កាន់​ទី​បរលោក​ទៅ​ហើយ។

សង្ក្រាន្តថ្ងៃ​ទី​២ ជា​វារៈវ័នប័ត គេនាំគ្នា​ពូន​ភ្នំខ្សាច់​ ដោយ​នៅ​ពេល​ល្ងាច គេ​នាំ​គ្នា​ជញ្ជូន​ខ្សាច់​សាង​វា​លុក​ចេតិយ នៅ​ជុំវិញ​​​វិហារ​វត្ត ឬ​ជុំ​វិញ​ដើម​ពោធិ៍​ណា​មួយ​ដែល​មាន​នៅ​ក្នុង​បរិវេណ​វត្ត ដើម្បី​រំដោះ​កម្មវេរា។ នៅ​ពេល​ព្រលប់ គេ​ប្រគេន​ភេសជ្ជៈ​ដល់​ព្រះ​សង្ឃ និមន្ត​ព្រះសង្ឃ​ចំរើន​​ព្រះ​បរិត្ត និង​សម្ដែង​ធម៌​ទេសនា។ នៅ​ថ្ងៃ​ទី​ពីរ​នេះ​ដែរ កូន​ចៅ​ជូន​សម្លៀក​បំពាក់​នំ​ចំណី ប្រាក់កាស​ដល់​អ្នក​មាន​គុណ មាន​ឪពុក​ម្តាយ​ជីដូន​​ជីតា​ជាដើម។

សង្ក្រាន្តថ្ងៃ​ទី​៣ ជា​ថ្ងៃ​វារៈឡើង​ស័ក គឺ​ជា​ពេល​ដែល​កូនចៅ​ប្រុស​ស្រី​ធ្វើ​ពិធី​ស្រង់​ព្រះ និង​ឪពុក​ម្ដាយ​របស់​ខ្លួន ដើម្បី​ជម្រះ​ចោល​នូវ​គ្រឿង​សៅហ្មង​ទាំង​ឡាយ។

នៅថ្ងៃ​ទី​បីនេះដែរ ពេល​ព្រឹក​គេ​និមន្ត​ព្រះសង្ឃ​ឆ្លង​ភ្នំ​ខ្សាច់។ ពេល​ល្ងាច​និមន្ត​ព្រះសង្ឃ​ស្រង់​ទឹក និង​ស្រង់​​ព្រះពុទ្ធ​រូប។ អ្នកស្រុក​ខ្លះ​និយម​អញ្ជើញ​មាតាបិតា ជី​ដូនជីតា​ចាស់ទុំ ម៉ែ ឪ មក​ងូត​ទឹក​ឲ្យ ជា​កិច្ច​តប​ស្នង​សង​គុណ​ចំពោះពួកគាត់ ​និង​បុព្វការីជន​របស់​គេ​ផង។

ក្រៅ​ពី​ពិធី​សាសនា ក្នុង​រយៈពេល​បី​ថ្ងៃ​នៃ​បុណ្យ​ចូល​ឆ្នាំ​នេះ មនុស្សម្នា​ទាំង​ចាស់​ទាំង​ក្មេង ទាំង​កំលោះ ​ទាំង​ក្រមុំ ប្រជុំ​គ្នា​លេង​ល្បែងប្រជាប្រិយ​ផ្សេងៗ​តាម​ចំណូល​ចិត្ត។ ល្បែង​ដែល​គេ​និយម​លេង​ជាង​គេ ​គឺ​ល្បែង​ចោល​ឈូង ល្បែង​បោះ​អង្គញ់​ លាក់កន្សែង រាំវង់ និង​ល្បែង​ប្រជាប្រិយ​ខ្មែរ​ពេញ​និយម​ជា​ច្រើន​ទៀត។

នៅ​តំបន់​ខ្លះ​ដូចជា​នៅ​ខេត្ត​បាត់ដំបង សៀមរាប និង​កំពង់ធំ ជាដើម គេ​និយម​សំដែង​របាំ​ត្រុដិ។

នៅ​មុន​ពេល​ចូល​ឆ្នាំ​មក​ដល់​គេ​នាំ​គ្នា​រៀបចំ​តុប​តែង​ផ្ទះ​សម្បែង សម្អាត​ទីធ្លា វត្ត​អារាម ផ្លូវ​ថ្នល់ ចេតិយ រមណីយដ្ឋាន សង់​រាន​ទេវតា និងត្រៀម​សម្លៀក​បំពាក់​ថ្មីៗ​ ជាដើម។

ពេល​ចូល​ឆ្នាំ​ ពួកគាត់ភាគច្រើន តែងតែមានជំនឿថា ជា​ឱកាស​ជម្រះ​នូវឧបទ្រពចង្រៃ​នៅឆ្នាំ​ចាស់​អោយ​ជ្រះ​ស្រឡះ ដើម្បី​ទទួល​យកអ្វីដែល​ប្រសើរ​ ដែលល្អ ជាមួយ​ ទេវតាឆ្នាំ​​ថ្មី ក្នុង​ក្តី​សោមនស្ស​ក្សេមក្សាន្ត​និង​សុភមង្គល។

ខ្ញុំ​បាទ​​ សេក បណ្ឌិត និងក្រុមការងារអាស៊ីសេរីទាំងអស់ នៅ​ឯ​នាយ​សមុទ្រ​​ ក៏​សូម​ចូលរួម​អបអរសាទរ​ឆ្នាំថ្មី ​ពី​ចម្ងាយ និង​សូម​ជូន​ពរ​​​ដល់​លោក​អ្នក​​នាង និង​ក្រុម​គ្រួសារ​អោយ​មាន​សេចក្ដី​រីករាយ និង​សុភមង្គល​ក្នុង​ឆ្នាំ​នេះ និង​ក្នុង​ឆ្នាំ​ខាង​មុខៗ​ទៀត។

ប្រសិន​បើ​ធ្វើ​ដំណើរ​​​ទៅ​កម្សាន្ត​សប្បាយ​នៅ​ទី​ណា ក៏​សូម​អោយ​ទេវតា​ឆ្នាំ​ថ្មី​ជួយ​ថែរក្សា​លោក​អ្នក​នាង​ឲ្យ​មាន​សុវត្ថិភាព​ល្អ​តាម​ផ្លូវ និង​មាន​សេចក្តី​សុខ​គ្រប់​ពេល​វេលា...សួស្តីឆ្នាំថ្មី!

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ប្រជា​សហគមន៍ និង​អាជ្ញាធរ​មូលដ្ឋាន​នៅ​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ គាំទ្រ​ឱ្យ​មាន​យុទ្ធនាការ​បញ្ឈប់​ការ​បរិភោគ​សាច់​សត្វព្រៃ

$
0
0

ប្រជា​សហគមន៍ និង អាជ្ញាធរ​ឃុំ​ដងកាំបិត ស្រុក​សណ្ដាន់​ខេត្ត​កំពង់ធំ យល់​ថា ​ដើម្បី​ឱ្យ​វិធាន​ការ​អភិរក្ស​សត្វព្រៃ​មាន​ប្រសិទ្ធភាព គប្បី​មាន​ការ​ចូលរួម​ពីសំណាក់​ពលរដ្ឋ​ទាំងឡាយ ដោយ​ត្រូវ​នាំ​គ្នា​ធ្វើ​ពហិការ ​បរិភោគ​សត្វ​ព្រៃ។ ពួក​គេ​អះអាង​ថា ពួកគាត់​នឹង​គាំទ្រ​យុទ្ធនាការ​បញ្ឈប់​ការ​បរិភោគ​សត្វព្រៃ ដែល​សកម្មជន​បរិស្ថាន និង​សត្វព្រៃ​កំពុង​ចាប់​ផ្ដើម​សព្វថ្ងៃ​នេះ។

ប្រជា​សហគមន៍​មួយ​ចំនួន​រស់នៅ​ក្បែរ​តំបន់​ព្រៃ​ឡង់​ក្នុង​ឃុំ​ដង​កាំបិត លើក​ឡើង​ថា ​ដោយសារ​ពួក​គាត់​រស់​នៅ​ជាប់​តំបន់​ព្រៃ​ឈើ ទើប​ធ្វើ​ឱ្យ​ការ​បរិភោគ​សត្វ​ព្រៃ​ជា​រឿង​ជៀស​មិន​រួច និង​ក្លាយ​ជា​ទម្លាប់​ជាប់​ពី​ដើម​មក។ ម្ដងម្កាល​ពួកគាត់​បាន​ទទួលទាន​សាច់​សត្វ​ព្រៃ តាម​រយៈ​សត្វ​ស្រុក​ខាំ ដូចជា ឆ្កែ​ខាំ​ឬ​ជាប់​អន្ទាក់​របស់​ក្រុម​ជន​ល្មើស ហើយ​ក៏​មាន​អ្នក​ស្រុក​ខ្លះ ចេញ​ដាក់​អន្ទាក់​ដោយ​ខ្លួន​ឯង ដើម្បី​យក​មក​បរិភោគ​លក្ខណៈ​គ្រួសារ​ដែរ។

ប្រជា​សហគមន៍​នៅ​ឃុំ​ដង​កាំបិត លោក សុខ អេង មាន​ប្រសាសន៍​ថា ការ​កែ​ទម្លាប់​របស់​ពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​តំបន់​​ព្រៃឈើ​មួយ​ចំនួន​ឱ្យ​បញ្ឈប់​ការ​បរិភោគ​សត្វ​ព្រៃ​នោះ ហាក់​ដូចជា​ពិបាក​បន្តិច។ លោក​បន្ត​ថា ពិបាក​ដោយ​សារ​ពួកគាត់​ធ្លាប់​ពី​បរិភោគ​ពី​ដូន​តា​មក។ ប៉ុន្តែ​ប្រសិន​បើ​មាន​យុទ្ធនាការ​បញ្ឈប់​សកម្មភាព​បរិភោគ​​​សត្វ​ព្រៃ ខាង​លោក​នឹង​ចូលរួម​គាំទ្រ ព្រោះ​ដើម្បី​ការពារ​សត្វ​ព្រៃ​មិន​ឱ្យ​បាត់​បង់​បន្ត​ទៀត និង​ដើម្បី​ឱ្យ​ពពួក​សត្វ​ព្រៃ​ទាំង​នោះ​កាន់​តែ​សំបូរ​ឡើង​វិញ ម្យ៉ាង​សត្វ​ក៏​ចង់​មាន​ជីវិត​រស់​នៅ​ដូច​មនុស្ស​ផង​ដែរ«ចង់​ឱ្យ​ឈប់​ហូប​សត្វ​ព្រៃ បើ​តាម​ខ្ញុំៗ អាច​ចូលរួម​បាន»

ប្រភព​ដដែល​បន្ថែម​ថា ប្រភេទ​សត្វ​ព្រៃ​មួយ​ចំនួន ដែល​អ្នក​ភូមិ​ខ្លះ​និយម​បរិភោគ ដូច​ជា​សត្វ​ជ្រូក​ព្រៃ សត្វ​ត្រកួត សត្វ​ឈ្លូស​ជា​ដើម។ លោក​កត់​សម្គាល់​ថា ដោយសារ​ព្រៃ​ឈើ​ចេះ​តែ​វិនាស​ជា​បន្តបន្ទាប់ ពពួក​សត្វ​ព្រៃ​មួយ​ចំនួន ក៏​កំពុង​ប្រឈម​ការ​បាត់បង់ ដូចជា សត្វ​កាំប្រមា សត្វ​ពង្រូល ក្ដាន់ ឈ្លូស ហើយ​សូម្បី​តែ​សត្វ​ជ្រូក​ព្រៃ ក៏​មិន​សូវ​ឃើញ​មាន​វត្តមាន​ក្នុង​ព្រៃ​ដែរ​នា​ពេល​បច្ចុប្បន្ន​។

ប្រភេទ​សត្វព្រៃ​នៅក្នុង​ប្រទេស​កម្ពុជា​មួយ​ចំនួន​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​បាន​បាត់បង់ និង​ស្ទើរ​តែ​ផុតពូជ​ទាំងស្រុង ដូចជា សត្វ​គោ​ព្រៃ​ដែល​ជា​សត្វ​តំណាង​ឱ្យ​ប្រទេស​កម្ពុជា។ សត្វ​ខ្ទីង ទន្សោង ប្រើស សត្វ​តេះ ដែល​រាង​ដូច​សត្វ​ពពែ សត្វ​ខ្លា ខ្លា​ឃុំ និង សត្វ​ដំរី​ ដែល​មាន​នៅ​សល់​តិចតួច​ក្នុង​ព្រៃ​ក្រាស់ៗ ប៉ុណ្ណោះ ព្រមទាំង​ពពួក​សត្វស្លាប​ជាច្រើន​ប្រភេទ​ផ្សេងទៀត។

មេឃុំដងកាំបិត លោក លុន យ៉េន មានប្រសាសន៍ថា ពលរដ្ឋ​នៅ​ក្នុង​ឃុំ​របស់​លោក​មិន​​មាន​អ្នក​បរិភោគ​សព្វ​ព្រៃ​ឡើយ ដោយសារ​អាជ្ញាធរ​ចេះតែ​ផ្សព្វផ្សាយ​អំពី​ផល​ប៉ះពាល់​ក្នុង​ការ​បរិភោគ ព្រម​ទាំង​ការ​បាត់បង់​សត្វ​ព្រៃ ម្យ៉ាង​ត្រូវ​រួមគ្នា​ថែ​រក្សា​សត្វ​ព្រៃ​ទៀត​ផង។ លោក​គាំទ្រ​ទាំងស្រុង ​ឱ្យ​មាន​យុទ្ធនាការ​បញ្ឈប់​ការ​បរិភោគ​​​សត្វព្រៃ ព្រោះ​ដើម្បី​អភិរក្ស​ពពួក​សត្វ​ទាំង​នោះ​ឱ្យ​នៅ​គង់វង្ស៖ «ព្រោះ​ល្អ​ទី​មួយ​យើង ថែ​រក្សា​សត្វ​ព្រៃ ទីពីរ កុំ​បរិភោគ​ឆៅ។ ជា​រឿង​ល្អ​ដែរ គឺ​ខ្ញុំ​អាច​តាម​រយៈ​មន្ទីរ​បរិស្ថាន ដូចជា​ខាង​ក្រុម​បរិស្ថាន​ដែល​គេ​បាន​ជម្រាប​ជូន​ដែរ»

កាលពីខែកញ្ញា ឆ្នាំ ២០១៧ ​ក្រសួងសុខាភិបាល បាន​ចេញ​លិខិត​ប្រកាស​អាសន្ន​ស្តីពី​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​ដង្កូវ​ព្រូន​ទ្រីស៊ីណែឡា ឬ​ហៅថា ទ្រីស៊ីណែឡូស៊ីស (Trichinellosis) នៅ​តំបន់​ព្រៃ​ឡង់ ភូមិ​ច្រកតោ ឃុំ​មានរិទ្ធ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ដែល​បាន​បណ្ដាល​មន្ត្រី​បរិស្ថាន និង​ពលរដ្ឋ​ចំនួន ​៨ នាក់​ស្លាប់ ហើយ​ ១៣​នាក់​ទៀត ត្រូវ​បញ្ជូន​ទៅ​សម្រាក​នៅ​មន្ទីរពេទ្យ។ ជំងឺ​ដង្កូវ​ព្រូនទ្រីស៊ីណែឡា គឺ​ជា​ប្រភេទ​ជំងឺ​ម្យ៉ាង ដែល​ចម្លង​មក​មនុស្ស តាម​រយៈ​ការ​បរិភោគ​សាច់​ឆៅ ឬ​សាច់​ចម្អិន​មិន​ឆ្អិន​ល្អ។

ការ​ផ្ទុះ​ជំងឺ​ពេលនោះ បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​រស់នៅ​ជាប់​តំបន់​ព្រៃ​ឡង់ ​ខ្លាច​រអា ហើយ​ប្រយ័ត្ន​ប្រយែង​ក្នុង​ការ​បរិភោគ​​សត្វ​ព្រៃ ពីព្រោះ​អ្នក​ភូមិ​ដែល​ស្លាប់​និង ​ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ គឺ​ពួក​គាត់​បាន​នាំគ្នា​បរិភោគ​​សត្វ​ព្រៃ​តែ​ម្ដង។ ជាមួយ​គ្នា​នោះ ក្រសួង​សុខាភិបាល បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​បញ្ឈប់​ការ​បរិភោគ​សាច់ឆៅ ឬ​ចម្អិន​មិន​ឆ្អិន​ល្អ ហើយ​ត្រូវ​មាន​អនាម័យ​ម្ហូប​អាហារ​ត្រឹមត្រូវ​ដើម្បី​ការពារ​ពី​ជំងឺ​នេះ។

សង្គមស៊ីវិល​លើក​ឡើង​ថា ការ​ថយ​ចុះ​បរិមាណ​​សត្វ​ព្រៃ​នៅ​ប្រទេស​កម្ពុជា មាន​កត្តា​មួយ​ចំនួន ដូច​ជា​ការ​បាត់បង់​ជម្រក ពិសេស​ព្រៃឈើ​រង​ការ​បំផ្លិចបំផ្លាញ​ជា​បន្ត​បន្ទាប់។ ការ​បរបាញ់ ឬ​ដាក់​អន្ទាក់​ ក្នុង​នោះ គឺ​មាន​ករណី​ខ្លះ​ជាប់​ពាក់ព័ន្ធ​ជាមួយ​កម្លាំង​ប្រដាប់​អាវុធ​មួយ​ចំនួន​ផង​ដែរ។ ការ​យក​សត្វ​ព្រៃ​សម្រាប់​ធ្វើ​ឱសថ​ព្យាបាល​រោគ និង ការ​សម្លាប់​ដើម្បី​យក​ផ្នែក​ខ្លះ​​​ធ្វើជា​គ្រឿង​ឬ វត្ថុ​ស័ក្ដិសិទ្ធិ តាម​ជំនឿ​ខ្មែរ​ពី​បុរាណ ​សម្រាប់​ការពារ​ខ្លួន ដូចជា​ពពួក​ចែកាច់ ខ្នាយ ឬ​ចង្កូម​សត្វ​ផ្សេងៗ។ ការលក់ដូរ​សត្វព្រៃ សម្រាប់​ជា​គ្រឿង​បរិភោគ នៅ​តាម​តំបន់​កម្សាន្ត​នានា ជាប់​ព្រៃ​ភ្នំ និង​នៅ​តាម​ភោជនីយដ្ឋាន​ធំៗ មួយ​ចំនួន ព្រម​ទាំង​ការ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​តែ​ម្តង។

ពលរដ្ឋ​ ដែល​បាន​ទៅលេង​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​ធម្មជាតិ​និង​ប្រវត្តិសាស្ត្រ​ខ្លះ បាន​ចូលរួម​ក្នុង​ការ​បំផ្លិច​បំផ្លាញ​សត្វ​ព្រៃ​ដោយ​ប្រយោល ពីព្រោះ​ពួក​គាត់​ជា​អ្នក​គាំទ្រ​ជំនួញ​សត្វព្រៃ​ទាំង​នោះ។ ជាក់ស្ដែង​នៅ​តំបន់​រមណីយដ្ឋាន​ទឹក​ជ្រោះ​ប៊ូស្រា ខេត្ត​មណ្ឌលគិរី រមណីយដ្ឋាន​បឹង​យក្ស​ឡោម ខេត្ត​រតនគិរី មាន​លក់​សាច់​សត្វ​ព្រៃធ្វើ​ជា​ម្ហូបអាហារ​សម្រាប់​ភ្ញៀវ​ទេសចរ​ ហើយ​មាន​ភ្ញៀវ​ដែល​ភាគ​ច្រើន​ជា​អ្នកមាន​ជីវភាព​ធូរធារ​​​សំដៅ​រក​សាច់​សត្វ​ព្រៃ​ទាំង​នោះ បើ​ទោះបីជា​វា​មាន​តម្លៃ​ខ្ពស់​ក៏​ដោយ។

កាល​ពី​ខែ​មីនា ឆ្នាំ ២០១៨ លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​​​​បង្ហាញ​ក្តី​បារម្ភ​ចំពោះ​វាសនា ព្រៃឈើ  និង​សត្វព្រៃ​កម្រ​ ដែល​កំពុង​ប្រឈម​ក្តី​វិនាស​ក្នុង​ពេល​បច្ចុប្បន្ន ពិសេស​សកម្មភាព​រត់ពន្ធ​ចេញទៅ​ក្រៅ​ប្រទេស។ លោក​ថា ប្រសិនបើ​ករណី​ទាំង​នេះ​មិន​អាច​ទប់ស្កាត់​បាន នឹង​ក្លាយ​ជា​បញ្ហា​ធំ​សម្រាប់​ប្រទេស​កម្ពុជា​ទៅ​ថ្ងៃ​អនាគត ។

អ្នក​សម្របសម្រួល​លេខាធិការដ្ឋាន​បណ្ដាញ​ស្នូល​ព្រៃ​ឡង់ លោក សេង សុខហេង មានប្រសាសន៍​ថា យុទ្ធនាការ​បញ្ឈប់​ការ​បរិភោគ​សត្វព្រៃ គឺ​ខាង​លោក​បាន​ធ្វើ​ជា​បន្ត​បន្ទាប់ ហើយ​នឹង​ចាប់​ផ្ដើម​កាន់​តែ​សកម្ម​ថែម​ទៀត​នៅ​ក្រោយ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​រួច។ លោក​ថា វិធានការ​ទាំងនោះ គឺ​ផ្សព្វផ្សាយ​ដល់​ប្រជា​សហគមន៍​មូលដ្ឋាន​ដែល​ជា​សមាជិក​របស់​ខ្លួន​ផ្ទាល់​តែ​ម្ដង ធ្វើ​យ៉ាងណា​ផ្ដល់​ជា​គំរូ​ល្អ សម្រាប់​សាធារណជន​ទូទៅ«គឺ​យើង​មាន​ផែនការ​យុទ្ធសាស្ត្រ​របស់​យើង​ច្បាស់លាស់​ហើយ ក្នុង​ការ​ផ្សព្វផ្សាយ​ដល់​សមាជិក​ ដើម្បី​ឱ្យ​ពួកគាត់​ធ្វើ​ពហិការ ​ឬ​ឈប់​ទទួលទាន​សត្វព្រៃ ពិសេស​កម្រៗ ហ្នឹង គឺ​យើង​បាន​ធ្វើ​ជា​បណ្តើរៗ ហើយ»

លោក សេង សុខហេង យល់ថា ការ​ធ្វើ​ពហិការ មិន​បរិភោគ​សត្វព្រៃ គឺ ជា​កត្តា​មួយ​សំខាន់​ដើម្បី​ការពារ និង​អភិរក្ស​​​សត្វព្រៃ​ដែល​នៅ​សេសសល់ និង កំពុង​ប្រឈម​ការ​ផុតពូជ​។ លោក​ថា កន្លង​មក​ធ្លាប់​មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​បាន​ធ្វើ​យុទ្ធនាការ​​នេះ​ដែរ​​ ប៉ុន្តែ​មិន​សូវ​បាន​ទូលំទូលាយ និង​មិន​សូវ​មាន​ប្រសិទ្ធភាព​ ដោយសារ​កង្វះ​ការ​ចូលរួម​ពី​ពលរដ្ឋ។ លើស​ពី​នេះ គឺ​ភាព​ខ្វះ​ចន្លោះ​​របស់​អាជ្ញាធរ​ក្នុង​ការ​អនុវត្ត​ច្បាប់។ លោក​គិត​ថា ​ដើម្បី​ឱ្យ​ការងារ​នេះ កាន់តែ​មាន​ប្រសិទ្ធភាព​ ពលរដ្ឋ​គប្បី​និយាយ​ថា​ទេ ចំពោះ​ការ​បរិភោគ​សត្វ​ព្រៃ​ទាំង​អស់​គ្នា។ ជាមួយ​គ្នា​នេះ របប​ក្រុងភ្នំពេញ ត្រូវ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ម៉ឹង​មាត់ និង​គ្មាន​ការ​យោគយល់។ មិនតែប៉ុណ្ណោះ ត្រូវ​បញ្ឈប់​អាជីវកម្ម​សត្វព្រៃ​ទាំងអស់ នៅ​ទូទាំង​ប្រទេស​កម្ពុជា ពិសេស​បិទ​ការ​នាំ​ចេញ​សត្វព្រៃ​គ្រប់​ប្រភេទ​ទៅ​ក្រៅ​ប្រទេស។ រដ្ឋ និង អង្គការក្រៅរដ្ឋាភិបាល គប្បី​ចូលរួម​លើកទឹកចិត្ត​ដល់​កសិករ​ក្នុង​ការ​ចិញ្ចឹម​សត្វ​ព្រៃ ពិសេស​ជ្រូកព្រៃ ជា​លក្ខណៈ​គ្រួសារ ឬ សហគមន៍៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ជនជាតិ​ដើម​ភាគ​តិច​ព្នង ខេត្តមណ្ឌលគិរី រំឭក​ពីធី​វប្បធម៌ ដែល​បាន​បាត់បង់​ដោយសារ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ

$
0
0

ជនជាតិ​ដើម​ភាគតិច​ព្នង​ខេត្ត​មណ្ឌលគិរី ជាង ៣​រយ​នាក់ ប្រារព្ធ​ពិធី​រំឭក​វប្បធម៌​ជនជាតិ​ដើម​ភាគ​តិច ដែល​កំពុង​រង​ការ​បាត់បង់​ទាំង​ស្រុង។ ពួក​គាត់​សង្កេត​ឃើញ​ថា វិបត្តិ​នយោបាយ និង​ការ​ថយ​ចុះ​ទំហំ​ព្រៃ​ឈើ គឺ​ជា​មូលហេតុ​នាំ​ឲ្យ​ជន​ជាតិ​ដើម​ភាគ​តិច​បែក​បាក់​សាមគ្គីភាព និង​ការ​ធ្លាក់​ចុះ​ប្រពៃណី​វប្បធម៌​យ៉ាង​គំហុក។ ចំណែក​អាជ្ញាធរ​មូលដ្ឋាន បង្ហាញ​ជំហរ​គាំទ្រ​ការ​ប្រារព្ធ​ពិធី​នេះ។

ជនជាតិ​ដើម​ដើម​ភាគ​តិច​មក​ពី ៥​ស្រុក ទូទាំង​ខេត្ត​មណ្ឌលគីរី បាន​ប្រារព្ធ​ពីធី​រំឭក​វប្បធម៌​ជនជាតិ​ដើម​ភាគ​តិច នៅ​ព្រឹក​ថ្ងៃ​ទី​១២ មេសា។ ពិធី​នេះ​ធ្វើ​ឡើង​ក្នុង​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា បំណង​លើក​ស្ទួយ​វប្បធម៌​ជនជាតិ​ដើម​ភាគ​តិច ដែល​កំពុង​រង​ការ​គំរាម​កំហែង ដោយសារ​ការ​បំផ្លាញ​ព្រៃ​ឈើ និង​ជម្លោះ​នយោបាយ នាំ​ឲ្យ​វប្បធម៌​របស់​ពួក​គាត់​ធ្លាក់​ចុះ។

ជនជាតិ​ដើម​ភាគ​តិច​ព្នង​រស់​នៅ​ឃុំ​ប៊ូស្រា លោក ក្រើង តុលា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២ មេសា​ថា អាជ្ញាធរ​មិន​បាន​រារាំង​ការ​ប្រារព្ធ​ទិវា​នេះ​ទេ ព្រោះ​សហគមន៍​បាន​ដាក់​លិខិត​ស្នើសុំ​ការ​អនុញ្ញាត​ជា​មុន​រួច​ហើយ។ លោក​ថា ការ​ប្រារព្ធ​ទិវា​នេះ ផ្ដោត​សំខាន់​លើ​កិច្ច​ការពារ​ធនធាន​ធម្មជាតិ និង​ផ្ញើ​សារ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ ឲ្យ​យក​ចិត្ត​ទុក​ដាក់​រួម​គ្នា ថែ​រក្សា​ព្រៃ​ឈើ ដែល​ពួក​គាត់​ចាត់​ទុក​ថា ជា​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគ​តិច កំពុង​រង​ការ​កាប់​បំផ្លាញ​ជា​ប្រព័ន្ធ ពុំ​មាន​ការ​ទប់​ស្កាត់។ លោក​រំពឹង​ថា សារៈ​ប្រយោជន៍​នៃ​ការ​ប្រារព្ធ​ទិវា​នេះ នឹង​ដាស់​ស្មារតី​អាជ្ញាធរ​មូលដ្ឋាន ផ្តល់​កិច្ច​សហការ​គាំទ្រ​ដល់​បេសកម្ម​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ៖ «ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច​ហ្នឹង សំខាន់​គឺ​ទៅ​លើ​ព្រៃ​ឈើ​ហ្នឹង​ហើយ។ កាល​ណា​បាត់បង់​ព្រៃ​ឈើ​អត់​មាន​ព្រៃ​តំណម​ទេ។ កំពុង​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​មែន​ទែន​បាត់​បង់​ព្រៃ​ឈើ។ ចំណុច​ហ្នឹង​ហើយ ដែល​យើង​ធ្វើ​កម្មវិធី​ថ្ងៃ​នេះ ដើម្បី​រំឭក​បង​ប្អូន​ឲ្យ​ក្រោក​ឈរ​ឡើង ថែ​រក្សា​វប្បធម៌​ពួក​គាត់»

បុរសដដែល​បន្ថែម​ថា ការ​ប្រើប្រាស់​ភាសា ការ​ស្លៀកពាក់ ​និង​ការ​ប្រតិបត្តិ​ជំនឿំ​របស់​ជនជាតិ​ដើម​ភាគ​តិច​ព្នង​បាន​ថយ​ចុះ​ខ្លាំង​គួរ​ឲ្យ​ព្រួយ​បារម្ភ។ រីឯ​ជនជាតិ​ដើម​ភាគ​តិច​មួយ​ចំនួន​តួច មិន​ខ្វល់​ពី​ការ​អភិរក្ស​វប្បធម៌​របស់​ខ្លួន​នោះ​ទេ។ លោក​ថា សហគមន៍​បាន​តាំង​បង្ហាញ​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន ក្នុង​ពិធី​នេះ និង​បង្ហាញ​ពី​ការ​ស្លៀក​ពាក់​បែប​ជនជាតិ​ដើម​ភាគ​តិច​ព្នង។

មេឃុំ​ប៊ូស្រា លោក យឺត សារៀន ឲ្យ​ដឹង​ថា អាជ្ញាធរ​មិន​ជំទាស់​ការ​ប្រារព្ធ​ពិធី​នេះ​ទេ ប្រសិន​បើ​មាន​ការ​អនុញ្ញាត​ត្រឹមត្រូវ។ លោក​ទទួល​ស្គាល់​ថា ប្រពៃណី​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគ​តិច​បាន​ថយ​ចុះ​នេះ ក៏​ដោយសារ​ជនជាតិ​ដើម​ភាគ​តិច​ខ្លះ ប្រតិបត្តិ​សាសនា​ផ្សេង​ បំភ្លេច​វប្បធម៌​របស់​ខ្លួន​ឯង៖ «ពី​មុន​បើ​សាសនា​គេ​សែន ជនជាតិ​គេ​កាប់​គោ និង​ក្របី​មាន​មួយ​ឆ្នាំ​ម្តង ពីរ​ដង ចង់​បាត់​អស់​ហើយ​សាសនា​ជន​ជាតិ​ដើម​ភាគ​តិច»

មន្ត្រីសម្របសម្រួល​សមាគម អាដហុក ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា គំាំទ្រ​ការ​ប្រារព្ធ​ពិធី​នេះ របស់​សហគមន៍ ដែល​លោក​រំពឹង​ថា កង្វល់​ជា​ច្រើន​មិន​ទាន់​ដោះស្រាយ​របស់​សហគមន៍ នឹង​ទទួល​បាន​ដោះស្រាយ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ។ លោក​ថា មាន​ធាតុ​ផ្សំ​ច្រើន ដែល​នាំ​ឲ្យ​ប្រពៃណី​វប្បធម៌​ជនជាតិ​ដើម​ភាគ​តិច​ធ្លាក់​ចុះ រួមមាន អំពើ​ពុក​រលួយ ការ​រំលោភ​ដីធ្លី ការ​ថយ​ចុះ​ព្រៃ​ឈើ និង​ការ​រំលោភ​សិទ្ធិមនុស្ស គឺ​ជា​ឧបសគ្គ​ចម្បង​ក្នុង​ការ​អភិរក្ស​ប្រពៃណី​វប្បធម៌​ជនជាតិ​ដើម​ភាគ​តិច៖ «អ្វី​ដែល​គាត់​បង្ហាញ​ពី​ទុក្ខ​កង្វល់​គាត់​អំពី​បញ្ហា​របស់​ពួក​គាត់។ គាត់​ចង់​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន និង​អាជ្ញាធរ​ថ្នាក់​ខេត្ត ជា​ពិសេស គឺ​រាជ​រដ្ឋាភិបាល​ឲ្យ​បាន​ដឹង​ច្បាស់​ថា ពួក​គាត់​មាន​បញ្ហា​នៅ​មូលដ្ឋាន និង​ត្រូវ​បាន​ជន​ខិលខូច​មួយ​ចំនួន​រំលោភ​សិទ្ធិ​របស់​ពួក​គាត់»

សហគមន៍កត់សម្គាល់​ថា  របប​ក្រុង​ភ្នំពេញ​មិន​ទាន់​លើក​កម្ពស់​សិទ្ធិមនុស្ស និង​ជនជាតិ​ដើម​ភាគ​តិច​ពេញលេញ​ទេ ហើយ​បញ្ហា​ប្រឈម​មួយ​ចំនួន ​មិនបាន​គិតគូរ​ដោះស្រាយ​នៅ​ឡើយ រួមមាន​បទ​ល្មើស​ព្រៃ​ឈើ បង្ក​ប៉ះពាល់​ជីវភាព​ ការប្រែប្រួល​អាកាសធាតុ បាត់បង់​ដីចម្ការ​វិល​ជុំ និង ការ​កាប់​បំផ្លាញ​​ព្រៃស្រោង​ជា​ជម្រក​សត្វ​ជាដើម។ លើស​ពី​នេះ វិបត្តិ​នយោបាយ បាន​គំរាម​កំហែង​ធ្ងន់ធ្ងរ ដល់​ស្មារតី​ការពារ​ព្រៃ​ឈើ​របស់​ជនជាតិ​ដើម​ភាគ​តិច​មួយ​ចំនួន បណ្តាល​ឲ្យ​ជនជាតិ​ដើម​ភាគ​តិច​ខ្លះ ត្រូវ​អាជ្ញាធរ​ប្រើ​ពាក្យ​បដិវត្ត​ពណ៍​ជា​លេស គំរាម​កំហែង និង​រារាំង​ពួក​គាត់​មិន​ឲ្យ​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ការ​ប្រារព្ធពិធី​បុណ្យ​ចូល​ឆ្នាំថ្មី​របស់​អ្នក​ស្រុក ខ្មែរ​សុរិន្ទ​

$
0
0

ខេត្ត​សុរិន្ទ​ដែល​ស្ថិត​នៅ​ភាគ​ឥសាន​ប្រទេស​ថៃ​បច្ចុប្បន្ន គឺ​ជា​តំបន់​ដែល​សម្បូរ​ទៅដោយ​ពលរដ្ឋ​ដើម​កំណើត​​ខ្មែរ​រស់​នៅ​ច្រើន។ ពលរដ្ឋ​ដើម​កំណើត​ខ្មែរ​ទាំង​នោះ ភាគ​ច្រើន​នៅ​ប្រើ​ប្រាស់​ភាសា​ខ្មែរ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ និ​ង​អាច​រក្សា​ប្រពៃណី​ទំនៀម​ទម្លាប់​ខ្មែរ​បាន​យ៉ាង​ខ្ជាប់​ខ្ជួន។ ដោយសារ​មាន​ឈាម​ជ័រ​ជា​ខ្មែរនេះ​ហើយ​ ទើប​អ្នក​ស្រុក​សុរិន្ទ​ភាគ​ច្រើន​មាន​ទម្លាប់​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ ប្រហាក់​ប្រហែល​គ្នា​នឹង​ខ្មែរ​នៅ​ដែន​ដី​កម្ពុជា​សព្វថ្ងៃ​យ៉ាង​ដូច្នេះ​ដែរ។

អ្នក​ស្រុក​សុរិន្ទ​ដែល​មាន​ដើម​កំណើត​ខ្មែរ និយម​ហៅ​ពិធី​បុណ្យ​ចូល​ឆ្នាំថ្មី​ថា​ជា បុណ្យ​ខែ​ចែត្រ ឬ​អ្នក​ខ្លះ​ក៏​ហៅ​ថា បុណ្យ​សង្រ្កាន្ត។ ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​របស់​ពួក​គាត់​ មាន​ចំណុច​ខ្លះ​ដូចគ្នា​នឹងរបៀប​របប​របស់​អ្នក​​ស្រុក​ខ្មែរ ប៉ុន្តែ​​មាន​ចំណុច​ខ្លះក៏ប្លែក​គ្នា​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ច័ន្ទ ធុនាសូរ្យ ដែល​ជា​គ្រូ​បង្រៀន​ភាសា​ខ្មែរ​ក្នុង​ខេត្ត​សុរិន្ទ។

លោក​​រៀប​រាប់​​ថា មុន​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​មក​ដល់ អ្នក​ស្រុក​សុរិន្ទ​ ​មិន​មាន​ការ​រៀប​ចំ​ផ្ទះ​សម្បែង និង​កាត់​សម្លៀក​បំពាក់​​ថ្មីៗ ទុក​សម្រាប់​ពេល​ចូល​ឆ្នាំនោះ​ទេ ហើយ​ក៏​មិន​មាន​រៀប​ចំ​ជា​គ្រឿង​សក្ការៈ​បូជា​សម្រាប់​ទទួល​ទេវតា​ឆ្នាំ​ថ្មី​នោះ​ដែរ​ ព្រោះ​ពួក​គាត់​មិន​មាន​ធ្វើ​ពិធី​ទទួល​ទេវតា​ឡើយ​។ លោក​ថា ការ​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​របស់​ខ្មែរ​សុរិន្ទ​​ គឺ​ភាគ​ច្រើន​អ្នក​ស្រុក​នាំ​គ្នា​ទៅ​វត្ត យក​ចង្ហាន់​ និង​ទេយ្យទាន​ផ្សេងៗ​ដើម្បី​ប្រគេន​ព្រះសង្ឃ​​ ឬ​ក៏​មាន​ការ​និមន្ត​ព្រះសង្ឃ​បង្សុកូល​ឧទ្ទិស​មគ្គផល​ដល់​វិញ្ញាណក្ខន្ធធ​សាច់​ញាតិ​របស់​ពួក​គាត់៖ «ខ្ញុំ​ថា​នៅ​ខាង​នេះ គេ​ធ្វើ​ក្លាយ។ បើ​ថា​រឿង​រៀប​ចំម្ហូប​អាហារ​ទៅ​វត្ត​ទៅ​វ៉ា​អី​នោះ គេ​ទៅ​ហើយ តែ​បើ​រឿង​ទទួល​ទេវតា​មិន​មាន​ទេ។ ខាង​នេះ​ធ្វើ​អ្វី​ដែល​មាន​តាំង​ពី​ដើម​មក​ ដូច​ជា ពូន​ភ្នំ​ខ្សាច់ និមន្ត​លោក​មក​ស្រោច​ទឹក ស្រង់​ព្រះ មុជ​ទឹក​ឱ្យ​ចាស់​ទុំ ស្រោច​ទឹក​ខែ​ចែត្រ​ជាដើម»

លោក​ ច័ន្ទ ធុនាសូរ្យ​ ឱ្យ​ដឹង​ទៀត​ថា អ្នក​ស្រុក​សុរិន្ទ​ក៏​មាន​ជំនឿ​ទៅលើ​ការ​ពូន​ភ្នំខ្សាច់​ដែរ ដោយ​ពួក​គាត់​នាំ​ទៅ​វត្ត​ពូន​ភ្នំខ្សាច់​ដើម្បី​ផ្តាច់​កម្ម​ពារ និង​បួង​សួង​សុំ​សេចក្តី​សុខ​ចម្រើន​កើត​មាន​ដល់​ក្រុម​គ្រួសារ​។​ លោក​បន្ត​ថា ក្រៅពី​នេះ ចូល​ឆ្នាំ​ថ្មី​ក៏​ជាឱកាស​ជួបជុំ​គ្នា​របស់​អ្ន​កស្រុក​សុរិន្ទ ​ដែរ ព្រោះ​មន្ត្រី​រាជការ​​ត្រូវ​បាន​អនុញ្ញាត​ឱ្យឈប់​សម្រាក​ ហើយ​កូន​ចៅ​របស់​ពួក​គាត់​ដែល​ទៅធ្វើ​ការ​នៅ​ស្រុក​ឆ្ងាយ​ ឬនៅ​តាម​ទីក្រុង​នោះ ក៏​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ឈប់​សម្រាក​ដើម្បី​មក​ចូល​ឆ្នាំ​ថ្មី​ផង​ដែរ​។ លោក​សង្កត់​ធ្ងន់​ថា នា​ឱកាស​នោះ កូន​ចៅ​របស់​អ្នក​ស្រុក​ក៏​មាន​ការ​ជូន​សម្លៀក​បំពាក់​ ម្ហូប​អាហារ នំចំណី និង​ប្រាក់​កាស​ដល់​អ្នក​មាន​គុណ​របស់​ពួកគេ​ ដូច​ជា ឪពុក​ម្តាយ និង​ជីដូន​ជីតា​ជាដើម​ ដែល​ដូ​ច​គ្នា​នឹង​ទម្លាប់​របស់​ខ្មែរ​នៅ​ដែន​ដី​កម្ពុជា​យ៉ាង​ដូច្នេះ​ដែរ៖ «សម័​យ​នេះ គឺ​ទៅ​ធ្វើ​បុណ្យ​តាម​វត្តនៅ​ថ្ងៃទី ១៣ ដល់ ១៥ មេសា។ បើ​ធ្វើ​ការ​រាជការ​វិញ​ គេ​ឱ្យ​ឈប់​សម្រាក​ ៣​ថ្ងៃ ដើម្បី​ឱ្យ​ទៅធ្វើ​បុណ្យ​ដាក់​បាត នៅ​តាម​វត្ត​ ឬភូមិ​ស្រុក​ណា​ក៏​បាន ទៅ​ចាក់​ទឹក ស្រោចទឹកឱ្យ​ចាស់​ទុំ​ដែល​យើង​គោរព។ ចៅហ្វាយ​ខេត្ត ចៅហ្វាយ​ស្រុក​ មេភូមិ​ជា​ដើម​ ឱ្យ​ទៅ​ស្រោចទឹក​ និង​ឱ្យ​ពរ​គេ​។ ចូល​ឆ្នាំ​ថ្មី​ហើយ​ក៏​ទៅ​យក​ទឹក​ព្រះ​ស្រោច​ឱ្យ​គេ»

ងាក​ទៅ​ល្បែង​ប្រជាប្រិយ​វិញ លោក​ ច័ន្ទ ធុនាសូរ្យ​ អះអាង​ថា កាល​ពី​ជាង ២០ ឆ្នាំ​មុន​ អ្នក​ស្រុក​សុរិន្ទ​ក៏នាំ​គ្នា​​លេង​ល្បែង​ប្រជាប្រិយ​ មាន​ដូច​ជា បោះអង្គញ់ ចោល​ឈូង ទាញ​ព្រ័ត្រ លាក់​កន្សែង និង​ចាប់​កូន​ខ្លែង ដូច​នៅ​​កម្ពុជា​ដែរ ជាពិសេស មាន​ការ​សម្តែង​របាំ​ត្រុដិ និង​កន្ទ្រឹម​បូរាណ កំដរ​ឱ្យ​ការ​កម្សាន្ត និង​រាំលេង​​សប្បាយ​។ ​ក៏​ប៉ុន្តែ​លោកថា បច្ចុប្បន្ន​ ប្រពៃ​ណី​នេះ​បានបាត់​ស្ទើរ​តែ​ទាំង​ស្រុង​ទៅ​ហើយ នៅ​សល់​តែ​ការ​លេង​ល្បែង​ប្រជាប្រិយ​តិច​តួច​ប៉ុណ្ណោះ​ ហើយ​អ្ន​ក​លេង​នោះ​ទៀត​សោត​ ភាគ​ច្រើន​គឺ​ជា​មនុស្ស​វ័យ​ចំណាស់​។ លោក​អះអាង​ថា សព្វថ្ងៃនេះ ក្មេងៗ​នាំគ្នា​និយម​លេង​តែ​ល្បែងចាក់​ទឹក និង​លាបម្ស៉ៅ​តែ​ប៉ុណ្ណោះ៖ «ទាញ​ព្រ័ត្រ ចោល​ឈូង លាក់​កន្សែង ជា​ដើម កាលពី​ដើម​មាន​លេង សព្វថ្ងៃមិន​មាន​ទេ​។ ពី​ដើម​គេ​លេង​កន្ទ្រឹម​ រាំត្រុដិ មាន​ការ​ជួបជុំ​គ្នាទាំងចាស់​ទាំង​ក្មេង រាំលេង​សប្បាយ តែ​សព្វ​ថ្ងៃ​មិន​មាន​ទេ វា​បាត់​បង់​អស់​ហើយ​។ សព្វថ្ងៃ​មាន​តែ​គេ​យក​គ្រឿង​បំពង​សំឡេង បើក​ធុងបាស​​រាំ តែ​បែប​បូរាណ​មិន​មាន​ទេ»

អ្នកស្រាវជ្រាវ​ផ្នែក​វប្បធម៌​ និងអរិយធម៌​ខ្មែរ​ក្នុង​ខេត្ត​សុរិន្ទ លោក ជ័យ មង្គល​ អះអាងថា ការ​លេង​ល្បែង​ចាក់​ទឹក និង​លាប​ម្ស៉ៅ​នេះ មិន​មែន​ជា​ប្រពៃណី​របស់​ខ្មែរ​សុរិន្ទ​ឡើយ​ ដោយ​ល្បែង​ទាំង​នោះ​​ ទើប​តែ​នឹង​ឃើញ​មាន​​នៅ​ជំនាន់​ក្រោយ​នេះ​ទេ។

លោក​ ជ័យ​ មង្គល​ កត់សម្គាល់​ថា ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​របស់​ខ្មែរសុរិន្ទមាន​លក្ខណៈ​ខុស​គ្នា​នៅតាម​តំបន់ ដោយ​អ្នក​រស់​នៅ​តាម​ស្រុកស្រែ​ចម្ការ​ឆ្ងាយៗ​ មាន​ការ​ធ្វើ​ប្រហាក់​ប្រហែល​គ្នា​នឹង​ខ្មែរ​នៅ​កម្ពុជា​ដែរ ជា​ពិសេស ទាក់ទឹង​នឹង​ការ​ធ្វើ​តាម​ជំនឿ​សាសនា ប៉ុន្តែ​បើ​នៅ​តាម​ទីប្រជុំ​ជន​វិញ មាន​ការ​ប្រែក្លាយ​ចំណុច​ជា​ច្រើន​គួរ​ឱ្យព្រួយ​​បារម្ភ​​។ នោះ​គឺ​ការ​លេង​ចាក់​ទឹកលាប​ម្ស៉ៅ​ដែល​ខុស​ពី​ទម្លាប់​ដើមរបស់​អ្នក​ស្រុក​សុរិន្ទ និង​ការ​ជួបជុំ​គ្នា​ផឹកស៊ីជាដើម​ ដែល​បង្ក​ឱ្យ​មាន​អំពើ​ហិង្សា​ និង​គ្រោះ​ថ្នាក់​ចរាចរណ៍កើត​ឡើង​​ជាច្រើន​ករណី៖ «អត់​មាន​អី​ទេចូល​ឆ្នាំ​ ក្មេង​មាន​តែ​ជិះ​ម៉ូតូ​ ផឹក​ស្រាជល់​គ្នា។ វា​ចប់​ទៅ​ហើយ ក្មេង​សព្វថ្ងៃ​មាន​ស្អី​ទៀត មាន​តែ​ធ្វើ​អញ្ចឹង​ហើយ​ក៏​មាន​អ្នក​ស្លាប់​ប៉ុណ្ណឹង​ឯង»

លោក​បន្ត​ថា សព្វថ្ងៃ​​ ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មីរយៈពេល​ ៣ ថ្ងៃ​នេះ​ ហាក់​ដូច​ជា​លែង​ជា​កម្មវិធី​បុណ្យ​ប្រពៃ​ណី​សំខាន់​​តទៅ​ទៀត​ហើយ ដោយ​សារកូន​ខ្មែរ​សុរិន្ទជំនាន់​ក្រោយ​​គិត​ថា វា​គ្រាន់​តែ​ថ្ងៃ​ឈប់​សម្រាកធម្មតា​។ លោក​បញ្ជាក់​ថា ​នៅសល់​តែ​មនុស្ស​វ័យ​ចំណាស់​ដែល​រស់នៅ​​តាម​ស្រុក​ស្រែ​​ចម្ការក្នុង​​ខេត្ត​សុរិន្ទ និង​ស៊ីសាកេត ប៉ុណ្ណោះ​ ដែល​គិត​ថា ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ ជា​ពេល​វេលា​សំខាន់​ និង​តែ​ងនាំ​គ្នា​ប្រារព្ធ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ៖ «វា​ដូច​យើង​និយាយ​អញ្ចឹង វា​អស់​ហើយ​ គឺ​ធ្វើ​ឱ្យយើង​អត់​​យល់​ន័យ​វា វា​បាន​តែ​ធ្វើៗ​ទៅ​ ធ្វើ​តាម​ទម្លាប់​ធ្លាប់​ធ្វើ​ មិន​មែន​ធ្វើ​តាម​យល់​ តាម​ស្រឡាញ់​អ្វីទេ​ សូម្បីតែ​ស្រុក​ខ្មែរ​ក៏​ហិនហោច​ច្រើន​ដែរ​។ កាលពី​មុន​ ខ្ញុំ​ទៅបាត់​ដំបង​ថ្ងៃ​ចូល​ឆ្នាំ ឃើញ​គេ​ចូល​មក​លេង​នេះ​លេង​នោះ ទាំង​ក្មេង​ទាំង​ចាស់ គឺ​នៅ​តែ​សប្បាយ។ សព្វថ្ងៃ​ស្រុក​ខ្មែរ​ដូច​ជា​ស្រុក​ថៃ​អញ្ចឹង ផឹក​ស៊ី វាយ​កាប់​ចាក់​គ្នា ស្លាប់​ទៅ​តែ​ប៉ុណ្ណឹង​ឯង»

អ្នក​ស្រាវជ្រាវ​រូប​នេះ សង្កត់ធ្ងន់ថា ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ប្រពៃណី​ដើម​នៃ​ការ​ប្រារព្ធពិធី​បុណ្យ​ចូល​ឆ្នាំ​​ថ្មីរបស់​ខ្មែរសុរិន្ទ​​​អាច​នឹង​បាត់​បង់​ទាំងស្រុង​​ ឬក៏​ប្រែ​ក្លាយ​ទៅ​ជា​អ្វី​ផ្សេង​ទៅ​វិញ នៅ​ពេល​អស់​ពី​មនុស្សវ័យ​ចំណាស់​​​ទាំង​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សារ​ជូនពរ​ឆ្នាំថ្មី ពី​ក្រុម​ការងារ​វិទ្យុ និង​ទូរទស្សន៍​អាស៊ីសេរី

$
0
0

ក្នុង​ឱកាស​ប្រារព្ធ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិ នៃ​ឆ្នាំ ច នេះ យើង​ខ្ញុំ​ទាំង​អស់​គ្នា សូម​ប្រសិទ្ធិ​ពរជ័យ ជូន​ដល់​លោក​អ្នក​នាង និង​ក្រុម​គ្រួសារ​ទាំង​អស់ សូម​ជួប​ប្រកប​តែ​នឹង​សេចក្តី​សុខ សេចក្តី​ចំរើន និង​វឌ្ឍនភាព​ជា​និរន្តន៍។

សូម​បួងសួង​ដល់​ទេវតា​ឆ្នាំ​ថ្មី «ព្រះនាម មហោធរៈទេវី » ជួយ​តាម​ថែ​រក្សា​លោក​អ្នក​នាង​កញ្ញា អ្នក​ស្តាប់​ទាំង​អស់ ឲ្យ​ជួប​តែ​សុភមង្គល និង​ប្រាថ្នា​យ៉ាង​ណា សូម​សម្រេច​ដូច​ក្តី​បំណង។ ប្រសិន​បើ​លោក​អ្នក​នាង​ធ្វើ​ដំណើរ​ទៅ​ទី​ជិត ឬ​ទី​ឆ្ងាយ សូម​ឲ្យ​មាន​សុវត្ថិភាព​ល្អ​ជា​និច្ច​កាល។

Viewing all 11174 articles
Browse latest View live