Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all 11174 articles
Browse latest View live

ឧទ្ធរណ៍​បន្ត​ដាក់​ទោស​លោក សម រង្ស៊ី ២០​ខែ​ពី​បទ​ចោទ​រដ្ឋ​អំណាច​សម្លាប់​បណ្ឌិត កែម ឡី

$
0
0

សភាស៊ើបសួរ​សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ទី១១ សីហា បន្ត​ផ្ដន្ទាទោស​អតីត​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី ដាក់​ពន្ធនាគា​ចំនួន​២០​ខែ និង​ពិន័យ​ប្រាក់​ចូល​រដ្ឋ​១០​លាន​រៀល ដដែល ទាក់ទង​​នឹង​បទ​ចោទ​រដ្ឋ​អំណាច​សម្លាប់​បណ្ឌិត កែម ឡី។

ការ​សម្រេច​នេះ​ធ្វើ​ឡើង​ក្នុង​សវនាការ​លើ​អង្គសេចក្ដី​កំបាំង​មុខ ដោយ​អវត្តមាន​ទាំង​លោក សម រង្ស៊ី និង​មេធាវី​របស់​លោក​គឺ​លោក សំ សុគង់។

កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៧ តុលាការ​ក្រុង​ភ្នំពេញ បាន​សម្រេច​ឲ្យ​លោក សម រង្ស៊ី ចាញ់​ក្តី​លោក ហ៊ុន សែន ដោយ​ដាក់​ពន្ធនាគារ ២០​ខែ និង​ពិន័យ​ប្រាក់​ចូល​រដ្ឋ ១០​លាន​រៀល និង​ត្រូវ​សង​ជំងឺ​ចិត្ត​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ១០០​រៀល ដោយ​ក្រោម​បទ​ចោទ​ពីរ​ករណី គឺ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម។

បណ្ដឹង​នេះ ធ្វើ​ឡើង​ក្រោយ​ពី​លោក សម រង្ស៊ី បាន​និយាយ និង​សរសេរ​នៅ​លើ​ហ្វេសប៊ុក (Facebook) របស់​លោក​ថា ការ​បាញ់​សម្លាប់​លោក កែម ឡី កាល​ពី​​ថ្ងៃ ទី១០​ ខែ​កក្កដា ឆ្នាំ​២០១៦ ជា​អំពើ​ភេរវកម្ម​មួយ​ទៀត​រៀបចំ​ឡើង​ដោយ​រដ្ឋ​អំណាច។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អ្នក​ឃ្លាំមើល៖ បើ​អត់​ពី​លោក ហ៊ុន សែន ទៅ​ប្រទេស​កាន់​តែ​មាន​សុខ​សន្តិភាព​ជាង​មុន

$
0
0

ក្រុម​អ្នក​ឃ្លាំមើល​ស្ថានការណ៍​នយោបាយ​កម្ពុជា និយាយ​ថា ប្រសិន​បើ​កម្ពុជា អត់​ពី​លោក ហ៊ុន សែន ទៅ នោះ​ពលរដ្ឋ​នៃ​ប្រទេស​នេះ​កាន់​តែ​រស់​ដោយ​ភាព​សុខសាន្ត ហើយ​រដ្ឋ​សភា​ជាតិ​នឹង​ធ្វើ​ការ​ជ្រើសរើស​រដ្ឋាភិបាល​ថ្មី​បាន​ល្អ​ជាង​មុន។ ក្រុម​អ្នក​ឃ្លាំមើល​សង្គម​យល់​ឃើញ​ទៀត​ថា គ្មាន​ហេតុផល​ណា​មួយ​ដែល​នាំ​ឲ្យ​មាន​សង្គ្រាម​ផ្ទុះ​ឡើង នៅ​ពេល​គណបក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត​នោះ​ទេ ព្រោះ​គណបក្ស​នេះ​គ្មាន​កម្លាំង​ទ័ព ហើយ​មេទ័ព​ជា​ច្រើន​ក៏​មិន​ចង់​ធ្វើ​សង្គ្រាម​សម្លាប់​ជាតិ​សាសន៍​ឯង​នោះ​ដែរ។

មេដឹកនាំ​ខ្មែរ​តែង​អួត​មិន​ដាច់​ពី​មាត់​ថា រដ្ឋាភិបាល​បច្ចុប្បន្ន ជា​រដ្ឋាភិបាល​ដែល​រក្សាសុខ​សន្តិភាព​ភាព​សុខសាន្ត និង​ការ​អភិវឌ្ឍ​ជូន​ប្រជាពលរដ្ឋ។

លោក ហ៊ុន សែន តែង​ប្រកាស​ប្រាប់​សាធារណជន​ថា មាន​តែ​រដ្ឋាភិបាល​របស់​លោក​ទេ ដែល​ខិតខំ​ប្រឹងប្រែង​ធ្វើ​ឲ្យ​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​ចាក​ផុត​ពី​ភាព​ក្រីក្រ ចាក់​ផុត​ពី​គ្រោះ​ទុរភិក្ស ហើយ​រស់​នៅ​ដោយ​សុវត្ថិភាព​ក្នុង​ប្រទេស។ ប៉ុន្តែ​ក្រៅ​ពី​ការ​អួត​ទាំង​នេះ លោក ហ៊ុន សែន ក៏​ពូកែ​ខាង​គំរាម​ក្នុង​ការ​ធ្វើ​សង្គ្រាម​ជាមួយ​ជន​ណា​ដែល​ហ៊ាន​ប្រជែង​អំណាច​ជាមួយ​លោក​មិន​ស្ទើរ​ដែរ សូម្បី​តែ​ប្រសិនបើ​លោក​ស្លាប់​ក៏ដោយ ក៏​លោក​អាច​បន្សល់​ភាព​ចលាចល​សង្គម​មួយ​ឲ្យ​កើត​ឡើង​បាន​ដែរ។

កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា លោក ហ៊ុន សែន បាន​ថ្លែង​ចំពោះ​មុខ​ក្រុម​កីឡាករ​មុន​នឹង​ចេញ​ទៅ​ប្រកួត​កីឡា​ស៊ីហ្គេម (SEA Games) នៅ​ប្រទេស​ម៉ាឡេស៊ី (Malaysia) នៅ​ពេល​ខាង​មុន​នេះ​ថា ប្រសិនបើ​លោក​ស្លាប់​ទៅ នោះ​ស្ថានការណ៍​របស់​ប្រទេស​នឹង​ជួប​គ្រោះអាក្រក់​សម្រាប់​ប្រទេស​ជាតិ​ទៅ​វិញ​ទេ។

​លោក​គំរាម​ថា ប្រសិន​អត់​ពី​លោក​ទៅ នោះ​មន្ត្រី​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​លោក​រាប់​តាំង​ពី​ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រហូត​ដល់​អនុ​រដ្ឋលេខាធិការ​ដែល​មាន​មុខងារ​នយោបាយ នឹង​ត្រូវ​រលាយ​ទៅ​តាម​លោក​ជា​ស្វ័យប្រវត្តិ​ភ្លាម​ដែរ។ លោក​ថា មាន​តែ​ក្រុម​យោធា និង​ក្រុម​នគរបាល​ទេ​ដែល​ជា​អ្នក​គ្រប់គ្រង​សភាពការណ៍៖ «នៅ​ទី​នេះ​មាន​អគ្គបញ្ជាការ ប៉ុល សារឿន អគ្គ​នគរបាល​ជាតិ នេត សាវឿន អគ្គបញ្ជាការ​រង និង​មេបញ្ជាការ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សៅ សុខា ប៉ុន្តែ​នៅ​មាន​បណ្ដា​អង្គភាព​ដទៃ​ទៀត​ដែល​ពេល​ហ្នឹង​ជួនកាល​មាន​ការ​ញុះញង់ គឺ​វាយ​គ្រឹប​តែម្ដង ខ្មោច​មិន​អាច​ងើប​មក​ត្រួតត្រា​សភាពការណ៍​ទេ ហើយ ទៀ បាញ់ ក៏​អស់​តំណែង ស ខេង ក៏​អស់​តំណែង តើ​ទៅ​ត្រួត​ពី​ណា​ទៀត? អ៊ីចឹង​រឿង​ហ្នឹង ពេល​ខ្លះ​ត្រូវ​យល់​កុំ​ចង់​ឲ្យ ហ៊ុន សែន ងាប់ ទុក ហ៊ុន សែន ដើម្បី​នឹង​គ្រប់គ្រង»

ពាក្យ​គំរាម​របស់​លោក ហ៊ុន សែន ដែល​ជា​មេដឹកនាំ​ក្នុង​ព្រះរាជាណាចក្រ​អច្ឆរិយៈ​ទាំង​នេះ​ហើយ​បាន​ជំរុញ​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​មួយ​ចំនួន​នាំ​គ្នា​ហាត់​រៀន​តាម​ដូចជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ គំរាម​វ៉ៃ​ឲ្យ​បែក​ធ្មេញ និង​រដ្ឋមន្ត្រី​ការងារ លោក វង សូត គំរាម​សំពង​ក្បាល​នឹង​គល់​ឫស្សី​ចំពោះ​ជន​ណា​ដែល​ហ៊ាន​ចេញ​តវ៉ា​លទ្ធផល​ឆ្នោត​ដូច​កាល​ពី​ឆ្នាំ​២០១៣ ទៀត។

អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​ខ្លះ​និយាយ​ថា ការ​គំរាម​របស់​លោក ហ៊ុន សែន កន្លង​មក​ដូចជា​រំលាយ​របប​រាជា​និយម បិទ​ទ្វារ​វ៉ៃ​ឆ្កែ ឧបត្ថម្ភ​ក្ដារមឈូស​ចំពោះ​ជន​ណា​ដែល​ហ៊ាន​តវ៉ា​ទាមទារ​ទឹកដី​កម្ពុជា​ក្រោម និង​ការ​ផ្ទុះ​សង្គ្រាម​ឡើង​វិញ ប្រសិន​បើ​បក្ស​កាន់​អំណាច​ចាញ់​ឆ្នោត​នោះ បាន​ធ្វើ​ឲ្យ​គណបក្ស​កាន់​អំណាច​របស់​លោក​កាន់​តែ​បាត់បង់​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ទៅ​វិញ​ហើយ​ប្រជាប្រិយភាព​របស់​បាន​ងាក​រក​គណបក្ស​ប្រឆាំង​ទៅ​វិញ។

នៅ​ក្នុង​ការ​បោះឆ្នោត​ឃុំ-​សង្កាត់ កាល​ពី​ខែ​មិថុនា កន្លង​ទៅ គណបក្ស​កាន់​អំណាច​បាន​ជ្រុះ​បាត់​តំណែង​មេ​ឃុំ និង​ចៅសង្កាត់​របស់​ខ្លួន​ចំនួន ៤៥០​អាសនៈ ក្នុង​ចំណោម​អាសនៈ ១.៦៤៦។

គណបក្ស​សង្គ្រោះ​ជាតិ​បាន កើន​អាសនៈ​មេ​ឃុំ និង​ចៅសង្កាត់​ពី ៤០​ឃុំ-​សង្កាត់ ក្នុង​ឆ្នាំ​២០១២ ទៅ ៤៨៩​ឃុំ-​សង្កាត់ ក្នុង​ឆ្នាំ​២០១៧ ដោយ​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ជាង ៣​លាន​សំឡេង​ក្នុង​ចំណោម​អ្នក​បាន​ទៅ​បោះឆ្នោត​ជាង ៧​លាន​នាក់។ គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ជាង ៣,៥​លាន​សំឡេង និង​គ្រប់គ្រង​តំណែង​មេ​ឃុំ-​ចៅសង្កាត់ ចំនួន ១.១៥៦​ឃុំ-​សង្កាត់។

អ្នក​ឃ្លាំមើល​ការ​បោះឆ្នោត​ខ្លះ​និយាយ​ថា ប្រសិនបើ​លោក ហ៊ុន សែន បើក​យុទ្ធនាការ​គំរាមកំហែង​ធ្វើ​ទុក្ខបុកម្នេញ​សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង​កាន់​តែ​ខ្លាំង នោះ​ប្រជាប្រិយភាព ឬ​សំឡេង​គាំទ្រ​របស់​លោក​កាន់​តែ​ចុះ​ទន់ខ្សោយ​ត្រដរ​ខ្យល់​ក៏​កាន់​ខ្លាំង​ដែរ។ ​ម្យ៉ាង​ទៀត ការ​អួត​របស់​លោក ហ៊ុន សែន អំពី​សមិទ្ធផល សន្តិភាព និង​ការ​អភិវឌ្ឍ​កាន់តែ​គ្មាន​ន័យ ហើយ​ពលរដ្ឋ​កាន់​តែ​ចាត់​ទុក​ពាក្យ​អួត​របស់​លោក​គ្រាន់តែ​ពាក្យ​កុហក​ដល់​មហាជន ក្នុង​ន័យ​បិទបាំង​ការពិត ស្ថិត​ក្រោយ​វាំងនន​ខ្មៅ​របស់​សង្គម​មួយ​ដែល​ដឹកនាំ​ដោយ​បក្សពួក និង​ត្រកូល​ហ៊ុន​របស់​លោក​ប៉ុណ្ណោះ។

នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ថ្លែង​ថា ប្រសិនបើ​កម្ពុជា អត់​លោក ហ៊ុន សែន ទៅ​នោះ ប្រទេស​នឹង​កាន់​តែ​មាន​សុខ​សន្តិភាព ហើយ​សង្គម​កាន់​តែ​មាន​ភាព​សុខដុមរមនា​ក្រោម​នីតិរដ្ឋ។

លោក​បន្ត​ថា ប្រសិនបើ​អស់ពី​លោក ហ៊ុន សែន ទៅ​នោះ​រដ្ឋ​សភា​ជាតិ នឹង​ជ្រើសរើស​រដ្ឋាភិបាល​ថ្មី ហើយ​រដ្ឋាភិបាល​ថ្មី​នោះ​នឹង​រៀបចំ​គណៈរដ្ឋមន្ត្រី​ថ្មី​ឡើង​វិញ។ ដូច្នេះ​គ្មាន​ហេតុ​ផល​ណា​មួយ​ដែល​នាំ​ឲ្យ​មាន​សង្គ្រាម​ផ្ទុះ​ឡើង​នោះ​ទេ៖ «សម្ភី​របស់​លោក ហ៊ុន សែន ជា​របៀប​សម្ដី​របស់​ជន​ផ្ដាច់ការ។ គេ​បញ្ចុះបញ្ចូល​ខ្លួន​គេ​ផ្ទាល់ និង​មនុស្ស​ដែល​នៅ​ក្បែរ​ខ្លួន​គេ​ថា បើ​អត់​ពី​ការ​កាន់​កាប់​អំណាច​របស់​គេ​ទៅ នោះ​ជីវិត​របស់​អ្នក​ដែល​នៅ​ជុំវិញ ពួកគេ​នឹង​មិន​អាច​រស់​រាន​មាន​ជីវិត​បាន​ទេ។ ខ្ញុំ​គិត​ថា កម្ពុជា នឹង​ក្រោក​ឡើង​ឃើញ​ផ្ទៃមេឃ​ខៀវ​ស្រឡះ​នៅ​ថ្ងៃ​បន្ទាប់​ទៅ​វិញ​ទេ ប្រសិន​លោក ហ៊ុន សែន ចុះ​ចេញ​ពី​អំណាច​ដោយ​ការ​បោះឆ្នោត ឬ​ដោយសារ​លោក​មាន​ជំងឺ​ដោយ​ប្រការ​ណា​មួយ។ ដូច្នេះ​ជីវិត​របស់​ពលរដ្ឋ​ខ្មែរ​ទូទៅ​នឹង​នៅ​តែ​បន្ត​ដដែល ប្រសិនបើ​គ្មាន​មេដឹកនាំ​ដូចជា​រូប​លោក​នោះ។ បើ​គណបក្ស​ប្រឆាំង​គ្មាន​កម្លាំង​ទ័ព​ផង​នោះ តើ​ទៅ​មាន​សង្គ្រាម​ឯ​ណា​ប្រសិនបើ​លោក ហ៊ុន សែន ស្លាប់​ទៅ​មែន​នោះ។ តាម​ពិត​ទៅ​អ្នក​ដែល​ចង់​បាន​សង្គ្រាម​កើត​ឡើង គឺ​មាន​តែ​លោក ហ៊ុន សែន ម្នាក់​ឯង​ប៉ុណ្ណោះ»

អាស៊ីសេរី នៅ​មិន​ទាន់​អាច​សុំ​ប្រតិកម្ម​ពី​មន្ត្រី​រដ្ឋាភិបាល​បាន​ទេ ប៉ុន្តែ​កន្លង​មក​រដ្ឋាភិបាល​កម្ពុជា តែង​ចាត់​ទុក​ការ​រិះគន់​របស់​លោក ប្រ៊ែដ អាដាម ថា ជា​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង និង​រំលោភ​លើ​ដែន​អធិបតេយ្យ​របស់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ។

បណ្ដា​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍​ដែល​ចាក​ផុត​ពី​ការ​ដឹកនាំ​របស់​ជន​ផ្ដាច់ការ​ទៅ​ហើយ​នាំ​ឲ្យ​ប្រទេស​នោះ​កាន់​តែ​រីកចម្រើន​ទៅ​មុខ ដូចជា​ករណី​ប្រទេស​ហ្វីលីពីន (Philippines) ដែល​ប្រទេស​នេះ​ធ្លាប់​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ្វើឌីណាន់ ម៉ាកកូស (Ferdinand Marcos)។ ប្រទេស​ឥណ្ឌូនេស៊ី (Indonesia) ដែល​ធ្លាប់​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​លោក មូហាម៉ាត់ ស៊ូហាតូ (Muhammad Suharto)។ ប្រទេស​ម៉ាឡេស៊ី (Malaysia) ធ្លាប់​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក មាហាធៀ មូហាម៉ាត់ (Mahathir Mohamad) និង​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត។

ងាក​មក​ប្រទេស​កម្ពុជា ឯ​ណេះ​វិញ ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាន់​តែ​បោះពួយ​ក្នុង​ការ​ការពារ​អំណាច​របស់​លោក​តាម​គ្រប់​មធ្យោបាយ។

ប្រភព​ព័ត​មាន​ដែល​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​ខ្លះ​បាន​ឲ្យ​ដឹង​ថា ភូមិគ្រឹះ​របស់​លោក ហ៊ុន សែន ក្នុង​ក្រុង​តាខ្មៅ ជាយ​ក្រុង​ភ្នំពេញ ឯ​ណោះ​គេ​ឃើញ​មាន​បំពាក់​រថក្រោះ រថពាសដែក និង​អាវុធ​យុទ្ធភណ្ឌ​ទំនើបៗ​រាប់​មិន​អស់​ដាក់​បញ្ឈរ​ត្រៀម​រួច​ជាស្រេច អម​ដោយ​កង​អង្គរក្ស​រាប់​ពាន់​នាក់​ពី​កងពល ង-​៧០ រង់ចាំ​ការពារ​អំណាច​នឹង​ក្រុម​គ្រួសារ​របស់​លោក​ក្នុង​គ្រា​ដែល​មាន​ការ​ងើប​បះបោរ ឬ​បំណង​ក្នុង​ការ​ផ្ទេរ​អំណាច​ដោយ​ប្រការ​ណា​មួយ។

អ្នក​វិភាគ​ឯករាជ្យ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ ថ្លែង​ថា ប្រទេស​មួយ​ដែល​មាន​សក្ដានុពល​សន្តិភាព និង​ការ​អភិវឌ្ឍ​នោះ មេដឹកនាំ​មិន​ចាំបាច់​បំពាក់​កម្លាំង​ទាំង​នេះ​ខ្លាំងក្លា​ពេក​នោះ​ទេ៖ «ហើយ​ក្នុង​កាលៈទេសៈ​មួយ​ដែល​រដ្ឋាភិបាល​តែង​ប្រកាស​ថា មាន​សន្តិភាព​នោះ​គេ មិន​គួរ​មាន​អង្គរក្ស​ច្រើន​បែប​ហ្នឹង ដូចជា​អាវុធ​យុទ្ធភណ្ឌ មិន​ត្រូវ​ខ្លាំង​ពេក​ទេ។ ចំនួន​គឺ​ត្រូវ​តិច ហើយ​សព្វាវុធ​ត្រឹម​ល្មម​បាន​ហើយ»

​ក្រៅ​ពី​លោក ហ៊ុន សែន មាន​កងកម្លាំង​អង្គរក្ស​ផ្ទាល់​ខ្លួន​យ៉ាង​ច្រើន លោក​ក៏​មាន​អ្នកទោស​មនសិការ​ជាង ២០​នាក់ ដែល​កំពុង​ជាប់​ឃុំឃាំង​បែក​ពី​ក្រុម​គ្រួសារ​យ៉ាង​រង​ទុក្ខវេទនា​ផង​ដែរ ខណៈ​គ្រួសារ​ត្រកូល​ហ៊ុន​របស់​លោក​កំពុង​រស់​នៅ​យ៉ាង​សុខសាន្ត​លើ​គំនរ​មាស​ប្រាស់​ដ៏​មហាសាល។

​ក្រុម​អ្នកស្រាវជ្រាវ​ខ្លះ​រក​ឃើញ​ថា កូនៗ​របស់​លោក ហ៊ុន សែន មាន​ភាគហ៊ុន​ផ្ដាច់មុខ​រាប់​រយ​លាន​ដុល្លារ​ដែល​រក​ស៊ី​គ្មាន​តម្លាភាព។

អង្គការ​ឃ្លាំមើល​ពិភពលោក គ្លបល វីនេស (Global Witness) កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៦ បាន​រក​ឃើញ​ថា ក្រុម​គ្រួសារ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​កាន់កាប់​ក្រុមហ៊ុន និង​ភាគ​ហ៊ុន​ដោយ​សម្ងាត់​ជា​ច្រើន​ដែល​ក្រុមហ៊ុន​ខ្លះ​កំពុង​រំលោភ​សិទ្ធិមនុស្ស ហើយ​ខ្លះ​ទៀត​កំពុង​រំលោភ​ច្បាប់។

អង្គការ​អន្តរជាតិ​មួយ​នេះ​រក​ឃើញ​ថា គ្រួសារ​ត្រកូល​ហ៊ុន បាន​កាន់កាប់​ផ្ទាល់ ឬ​កាន់​កាប់​ដោយ​ផ្នែក​ក្នុង​ក្រុមហ៊ុន​ជា​ច្រើន​ដែល​មាន​ដើម​ទុន​ចុះ​បញ្ជី​ជាង ២០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក។ ចំនួន​ទឹក​ប្រាក់​ជាង ២០០​លាន​ដុល្លារ​នេះ ជា​ចំនួន​ទឹកប្រាក់​ពិតប្រាកដ​ក្នុង​ក្រុមហ៊ុន​របស់​ត្រកូល​ហ៊ុន ដែល​បាន​ចុះ​បញ្ជី​ក្នុង​ក្រសួង​ពាណិជ្ជកម្ម ប៉ុន្តែ​អង្គការ គ្លបល វីនេស អះអាង​ថា ពួកគេ​អាច​មាន​ភាគហ៊ុន​ច្រើន​ជាង​នេះ ហើយ​ដែល​មិន​ប្រកាស​ឲ្យ​ដឹង​ដោយ​តម្លាភាព។

​ដូច្នេះ​ការ​អួតអាង​របស់​លោក ហ៊ុន សែន ដែល​មិន​ដាច់​ពី​មាត់​ថា រដ្ឋាភិបាល​របស់​លោក​​កំពុង​ខិតខំ​ប្រឹងប្រែង​ធ្វើ​ឲ្យ​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​ចាក​ផុត​ពី​ភាព​ក្រីក្រ ចាក់​ផុត​ពី​គ្រោះ​ទុរភិក្ស ហើយ​រស់​នៅ​ដោយ​សុវត្ថិភាព​ក្នុង​ប្រទេស​នោះ ទំនង​កំពុង​ស្ថិត​ក្នុង​ភាព​មន្ទិលសង្ស័យ​នៅ​ឡើយ ខណៈ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នៅ​មិន​ទាន់​ហ៊ាន​បើក​ការ​ស៊ើបអង្កេត​អំពី​ការ​រក​ឃើញ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ជនជាតិ​ដើម​ភាគ​តិច​ថា​ការ​ជម្លៀស​ចេញ​ពី​លំនៅ​​ធ្វើ​ឲ្យ​​បាត់បង់​អត្តសញ្ញាណ​របស់​ពួកគេ

$
0
0

ជនជាតិ​ដើម​ភាគ​តិច​ចាត់​ទុក​ការ​ជម្លៀស​ចេញ​ពី​លំនៅឋាន គឺ​ជា​មូលហេតុ​នាំ​អោយ​បាត់បង់​វប្បធម៌ និង​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគតិច ព្រោះ​តំបន់​ដែល​ពួកគាត់​រស់នៅ​ហ៊ុមព័ទ្ធ​ដោយ​ព្រៃ​សហគមន៍ ទន្លេ និង​ធនធាន​ធម្មជាតិ ដែល​ជា​ប្រភព​ចំណូល និង​សន្តិសុខ​ស្បៀង។ ការ​លើក​ឡើង​នេះ​នៅ​ក្នុង​ទិវា​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​ពិភពលោក ដែល​ប្រារព្ធ​នៅ​ភូមិ​ក្បាលរមាស (ចាស់) មាន​ជនជាតិ​ដើម​ភាគ​តិច មក​ពី​ខែត្រ​កំពង់ធំ រតនគិរី ខែត្រ​មណ្ឌលគិរី និង​ខែត្រ​ស្ទឹងត្រែង ចូល​រួម បើ​ទោះ​បី​ជា​មាន​ការ​រារាំង​ពី​កងកម្លាំង​ប្រដាប់​អាវុធ​ក្ដី។

ជនជាតិ​ដើម​ភាគ​តិច ១១ អម្បូរ​បាន​ធ្វើ​ដំណើរ​ពី​ខែត្រ​រតនគិរី មណ្ឌលគិរី ខែត្រ​កំពង់ធំ និង​ខែត្រ​ស្ទឹងត្រែង មក​ជួប​ជុំ​គ្នា​ប្រារព្ធ​ទិវា​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​អន្តរជាតិ នៅ​ភូមិ​ក្បាលរមាស (ចាស់) ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង នៅ​គ្រា​ដែល​តំបន់​នោះ អាជ្ញាធរ​ខែត្រ​បាន​ដាក់​កម្លាំង​ប្រដាប់​អាវុធ​យាម​តឹងរ៉ឹង។

តំណាង​ជនជាតិ​ដើម​ភាគ​តិច​តិច​កួយ មក​ពី​ខែត្រ​កំពង់ធំ លោក អ៊ុំ  ប៊ុនថន ឲ្យ​ដឹង​ថា ការ​ប្រារព្ធ​ទិវា​សិទ្ធិ​នេះ ក្នុង​បំណង​បង្ហាញ​នូវ​វប្បធម៌ និង​របាំ​ប្រពៃណី ដែល​ជា​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគតិច​កួយ ត្បិត​បច្ចុប្បន្ន​អត្តសញ្ញាណ និង​ប្រពៃណី​វប្បធម៌​ជនជាតិ​ដើម​ភាគ​តិច​បាន​ធ្លាក់​ចុះ។ លោក​ថា ការ​រឹតត្បិត​សេរីភាព​ជនជាតិ​ដើម​ភាគតិច ការ​ថយ​ចុះ​ព្រៃឈើ បាត់បង់​ដីធ្លី ការ​ជម្លៀស​ចេញ​ពី​លំនៅឋាន​ក្រោម​រូបភាព​ការ​អភិវឌ្ឍ​តាម​ដង​ទន្លេ គឺ​ជា​ផ្នែក​មួយ​នាំ​ឲ្យ​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគ​តិច​បាត់បង់។

លោក​រំពឹង​ថា ទិវា​នេះ​ជា​សារ​ផ្ញើ​ទៅ​រដ្ឋាភិបាល​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ទទួល​យក​ទុក្ខ​កង្វល់​របស់​ពួកគាត់​ដោះស្រាយ​ដោយ​យុត្តិធម៌៖ «ចង់​ឲ្យ​ជនជាតិ​ដើម​ភាគ​តិច​បង្ហាញ​វប្បធម៌ អត្តសញ្ញាណ​ដែល​ដូនតា​បាន​បន្សល់​ទុក។ យើង​ចង់​ឲ្យ​រាល់​បញ្ហា​ទាំង​ឡាយ​របស់​ជនជាតិ​ដើម​ភាគ​តិច បើ​មាន​ការ​លើក​ឡើង​គួរ​តែ​ដោះស្រាយ​ឲ្យ​ពួកគាត់»

​ចាប់​ពី​ម៉ោង ១២​ថ្ងៃ​ត្រង់ ថ្ងៃ​ទី​៩ ខែ​សីហា បន្ទាប់​សែនព្រេន នៅ​ខ្ទម​អ្នក​តា​រួច ជនជាតិ​ដើម​ភាគតិច​បាន​បរិភោគ​អាហារ​រួម​គ្នា ខ្លះ​ចង​ក្រណាត់​ក្រហម​នៅ​ក្បាល និង​សរសេរ​បដា​អម​ដោយ​ពាក្យ​ស្លោក​ថា ទិវា​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច និង​សិទ្ធិ​ដីធ្លី។ ក្រុម​ជនជាតិ​ដើម​ភាគតិច​កួយ​មួយ​ក្រុម​បាន​នាំ​គ្នា​រាំ​របាំ ប្រពៃណី អ្នក​ខ្លះ​សម្លាប់​ជ្រូក មាន់ ដើម្បី​ធ្វើ​ម្ហូប​អាហារ​សែនព្រេន ដើម្បី​បញ្ជាក់​ពី​ភាព​សាមគ្គី និង​ការ​ជួយ​គ្នា​នៅ​គ្រា​មាន​ទុក្ខ​លំបាក។

ជនជាតិ​ដើម​ភាគ​តិច​ព្នង វ័យ ៣៥​ឆ្នាំ រស់​នៅ​ភូមិ​ក្បាលរមាស លោក ដាំ សំណាង ថា ទិវា​នេះ​ចង់​បង្ហាញ​ទៅ​រដ្ឋាភិបាល និង​សហគមន៍​អន្តរជាតិ​ជ្រាប​ពី​ទុក្ខ​កង្វល់​របស់​ជនជាតិ​ដើម​ភាគ​តិច​ស្ដីពី​ការ​ធ្លាក់​ចុះ​ប្រពៃណី​វប្បធម៌ ព្រៃឈើ ឬ​ធនធាន​ធម្មជាតិ និង​ការ​ជម្លៀស​ចេញ​ពី​លំនៅឋាន។ លោក​ថា ការ​កាប់​បំផ្លាញ​ព្រៃឈើ​ដោយ​ក្រុមហ៊ុន​សំអាត​បាត​អាង​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ  និង​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល គឺ​ជា​បន្ទុក​បន្ថែម​ទៀត​ធ្វើ​ឲ្យ​ពួកគាត់​ប្រឈម​បញ្ហា​ផ្នែក​ជីវភាព ការ​ប្រែប្រួល​អាកាសធាតុ បាត់បង់​ដីចម្ការ​វិល​ជុំ ការ​កាប់​បំផ្លាញ​ដើម​ឈើ​ផលិត​ជ័រទឹក ឬ​ព្រៃ​ស្រោង​ជា​ជម្រក​សត្វ និង​បាត់បង់​ទឹក​ទន្លេ អូរ និង​ស្ទឹង​ដែល​ជា​ប្រភព​ប្រាក់​ចំណូល និង​សន្តិសុខ​ស្បៀង​របស់​ជនជាតិ​ដើម​ភាគ​តិច៖ «ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​ជនជាតិ​ដើម​ភាគតិច និង​គោល​បំណង​ជនជាតិ​ដើម​ភាគតិច និង​ជៀស​ផុត​ពី​ការ​បំបិទ​សិទ្ធិ​សេរីភាព​របស់​ជនជាតិ​ដើម​ភាគតិច​ក្នុង​ការ​បញ្ចេញ​មតិ​ទៅ​កាន់​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន»

​ភូមិ​ក្បាលរមាស (ចាស់) ឋិត​នៅ​ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង ជាប់​ខែត្រ​រតនគិរី ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៧ ឆ្ពោះ​ទៅ​ខែត្រ​រតនគិរី មាន​ចម្ងាយ​ពី​ក្រុង​ស្ទឹងត្រែង ប្រមាណ ១៦០​គីឡូម៉ែត្រ។ ភូមិ​នេះ​មាន​ពលរដ្ឋ​រស់​នៅ ៥៨​គ្រួសារ ដែល​សុទ្ធសឹងតែ​ជា​ពលរដ្ឋ​បដិសេធ​មិន​ទទួល​សំណង​ពី​ក្រុមហ៊ុន។

ជនជាតិ​ដើម​ភាគ​តិច​ព្នង រស់​នៅ​ភូមិ​ក្បាលរមាស កញ្ញា ជឿន ស្រីមុំ ត្អូញ​ថា អាជ្ញាធរ​រដ្ឋាភិបាល​នៅ​តែ​រឹតត្បិត​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច តាមរយៈ​ការ​រារាំង​អ្នក​ខាង​ក្រៅ​មិន​ឲ្យ​ចូល​ឃុំ​ក្បាលរមាស និង​ហាម​ជនជាតិ​ដើម​ភាគ​តិច ១៦​នាក់ មិន​ឲ្យ​មក​ឃុំ​ក្បាលរមាស ចូល​រួម​ទិវា​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច។ លើស​ពី​នេះ​អាជ្ញាធរ​ឃុំ ស្រុក និង​ខែត្រ មិន​បាន​ឆ្លើយ​តប​លិខិត​ជូន​ដំណឹង​ស្ដីពី​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​ទេ។ បញ្ហា​នេះ​កញ្ញា​ចាត់​ទុក​ថា គឺ​ជា​បំពាន​សិទ្ធិ​ជន​ជាតិ​ដើម​ភាគតិច និង​សេរីភាព​នៃ​ការ​ជួប​ប្រជុំ​ដែល​ការពារ​ដោយ​ច្បាប់៖ «នេះ​ជា​សារ​សម្រាប់​រដ្ឋាភិបាល​ក៏​ដូចជា​អ្នក​ពាក់ព័ន្ធ​ក្នុង​ការ​ដោះស្រាយ​រាល់​ជម្លោះ​ពលរដ្ឋ​ដែល​មាន​ទុក្ខ​លំបាក​សង្ឃឹម​ថា រដ្ឋាភិបាល​នឹង​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ ព្រោះ​យើងខ្ញុំ​ក៏​ជា​ពលរដ្ឋ​ខ្មែរ​មួយ​រូប​ដែរ ត្រូវ​តែ​បាន​ទទួល​សេវា​សាធារណៈ​ដូច​ពលរដ្ឋ​ដទៃ​ទៀត​ដែរ»

តំណាង​អង្គការ​សហប្រជាជាតិ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ចេញ​សារ​រួម​គ្នា​មួយ​ស្ដីពី​ការ​គាំទ្រ​ទិវា​អន្តរជាតិ​នៃ​ជនជាតិ​ដើម​ភាគតិច​ឆ្នាំ​នេះ និង​បង្ហាញ​ពី​គោលនយោបាយ​លើក​ស្ទួយ​សិទ្ធិ​រស់នៅ​របស់​ជនជាតិ​ដើម​ភាគ​តិច​ពិភពលោក។

ជនជាតិ​ដើម​ភាគ​តិច​គ្រឹង មក​ពី​ខែត្រ​រតនគិរី លោក ប៊ុន តាប កត់សម្គាល់​ថា ការ​ប្រារព្ធ​ទិវា​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​ឆ្នាំ​នេះ ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​ពី​ប្រពៃណី វប្បធម៌ និង​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគ​តិច​ដែល​កំពុង​មាន​វិបត្តិ។ លើស​ពី​នេះ ទិវា​នេះ​ដើម្បី​បញ្ជាក់​ពី​ការ​សាមគ្គី​គ្នា​ការពារ​ដីធ្លី ទាមទារ​សិទ្ធិ​សេរីភាព និង​អភិរក្ស​ធនធាន​ធម្មជាតិ ដែល​កំពុង​រង​ការ​រំលោភ​បំពាន។

លោក​មើល​ឃើញ​ថា បច្ចុប្បន្ន​រដ្ឋាភិបាល​មិន​ទាន់​ផ្ដល់​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ពេញលេញ​ទេ ហើយ​បញ្ហា​ប្រឈម​មួយ​ចំនួន​រដ្ឋាភិបាល​ហាក់​មិន​បាន​គិតគូរ​ដោះស្រាយ​នៅ​ឡើយ រួម​មាន​ការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ វិបត្តិ​ដីធ្លី​រវាង​សហគមន៍ និង​ក្រុមហ៊ុន និង​ការ​ផ្ដល់​សេវា​សាធារណៈ មាន​ការ​រើសអើង៖ «វិធី​ហ្នឹង ផលប្រយោជន៍​ដីធ្លី​ព្រៃឈើ មាន​គង់វង្ស​ត​កូន​ចៅ​ទៅ​មុខ»

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ មេ​ឃុំ​ក្បាលរមាស លោក វឿន សម្បត្តិ បញ្ជាក់​យ៉ាង​ខ្លី​ថា អាជ្ញាធរ​មិន​បាន​ហាម​ពលរដ្ឋ​មិន​ឲ្យ​ប្រារព្ធ​ទិវា​នេះ​ទេ តែ​ពលរដ្ឋ​ត្រូវ​សុំ​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​ជា​មុន​សិន​ដើម្បី​ឲ្យ​អាជ្ញាធរ​ចាត់​ឲ្យ​សមត្ថកិច្ច​ការពារ​សន្តិសុខ។

លោក​បញ្ជាក់​ថា អាជ្ញាធរ​តម្រូវ​ឲ្យ​ពលរដ្ឋ​សុំ​ច្បាប់​អនុញ្ញាត​ពី​មន្ទីរ​អភិវឌ្ឍន៍​ជនបទ និង​សាលា​ខែត្រ​ស្ទឹងត្រែង ជា​មុន​សិន ទើប​អាច​ប្រមូល​ផ្ដុំ និង​ការ​ជួប​ប្រជុំ​បាន៖ «សេចក្ដី​ជូន​ដំណឹង អ៊ីចឹង​ជូន​ដំណឹង​ដូចជា​បុណ្យ​កឋិន​អ៊ីចឹង បើ​ចង់​ទៅ​​ចូល​រួម​ក៏​ទៅ បើ​មិន​ចង់​ឲ្យ​ហី​ទៅ។ អ៊ីចឹង​បាន​ថា ថោក​អី​នឹង​ដៃ​(ថ្លៃ)​អី​នឹង​មាត់។ គោរព​ជូន​លោក​មេ​ឃុំ ខ្ញុំ​បាន​សុំ​ធ្វើ​ទិវា​គោរព​ខួប​វា​មាន​ទៅ​ធ្ងន់ធ្ងរ​អី អា​ហ្នឹង​បាន​យើង​មាន​ការ​ឆ្លើយ​តប»

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា ចាត់​ទុក​ការ​រារាំង​មិន​ឲ្យ​សហគមន៍​ចូលរួម​ទិវា​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច គឺ​ជា​ការ​រំលោភ​សិទ្ធិ​សេរីភាព​ពលរដ្ឋ និង​សេរីភាព​បញ្ចេញ​មតិ​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ និង​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ ដែល​នាំ​ការ​អនុវត្ត​ប្រជាធិបតេយ្យ​នៅ​កម្ពុជា កាន់​តែ​អាក្រក់​ទៅ៖ «ធ្វើ​ដំណើរ​ទៅ​ជួបជុំ​គ្នា មាន​បែប​ប្រពៃណី​របស់​គាត់​កន្លង​មក ហើយ​យើង​ធ្វើ​ការ​រារាំង​មាន​ន័យ​ថា យើង​ធ្វើ​ឲ្យ​ខុស​ទៅ​នឹង​គោលដៅ និង​ប្រពៃណី​វប្បធម៌​ពួកគាត់ ដែល​មាន​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ធម្មតា»

អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ក៏​ធ្លាប់​សម្ដែង​ក្ដី​បារម្ភ​អំពី​ការ​រំលោភ​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​នៅ​ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង ដែរ បន្ទាប់​ពី​អ្នកស្រី​បាន​បំពេញ​ទស្សនកិច្ច​រយៈពេល ៣​ថ្ងៃ នៅ​ខែត្រ​ស្ទឹងត្រែង កាល​ពី​ចុង​ខែ​មីនា ឆ្នាំ​២០១៦។ ក្នុង​ទស្សនកិច្ច​លើក​នេះ អ្នកស្រី​ក៏​នៅតែ​សំដែង​ការ​ព្រួយ​បារម្ភ​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​ដែល​ប៉ះពាល់​ដោយ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម២ នៅ​ខេត្ត​ស្ទឹងត្រែង ដដែល។

​អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ពន្យល់​ថា ការ​ប្រារព្ធ​ទិវា​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ពុំ​ចាំបាច់​ដាក់​ពាក្យ​ស្នើសុំ​ការ​អនុញ្ញាត​ទៅ​អាជ្ញាធរ​ទេ ដោយ​គ្រាន់​តែ​ជូន​ដំណឹង​ដើម្បី​ឲ្យ​អាជ្ញាធរ​ផ្ដល់​កិច្ច​ការពារ​សន្តិសុខ។ លោក​ថា ទិវា​នេះ​ពុំ​មែន​ជា​ទិវា​ប្រឆាំង​រដ្ឋាភិបាល ហើយ​ក៏​ពុំ​មែន​ជា​ទិវា​ខុស​ច្បាប់​ឡើយ ផ្ទុយ​ទៅ​វិញ អាជ្ញា​ធរមាន​កាតព្វកិច្ច​ជួយ​សម្រួល និង​លើក​ទឹក​ចិត្ត​ដល់​ជនជាតិ​ដើម​ភាគ​តិច​ឲ្យ​ប្រារព្ធ​ទិវា​នេះ​ជោគជ័យ ក្នុង​បំណង​លើក​ស្ទួយ​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​នៅ​កម្ពុជា៖ «វា​ជា​ការ​ជូន​ដំណឹង​ពុំ​មែន​ជា​ការ​សុំ​ច្បាប់​ទេ។ ការ​រារាំង​វា​ប៉ះពាល់​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច។ ព្រោះ​នេះ​ពុំ​មែន​ជា​របស់​ជនជាតិ​ដើម​ភាគតិច​ណា​មួយ ព្រោះ​វា​ជា​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​ពិភពលោក»

អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង ធ្លាប់​ប្ដេជ្ញា​ថា នឹង​យកចិត្តទុកដាក់​ធានា​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​ដែល​រង​ផល​ប៉ះពាល់​ពី​ទំនប់​វារីអគ្គិសនី​សេសានក្រោម២ និង​ជនជាតិ​ដើម​ភាគ​តិច​ផ្សេង​ទៀត​រស់​នៅ​ក្នុង​ខែត្រ​នេះ។ យ៉ាង​ណា​ជនជាតិ​ដើម​ភាគ​តិច និង​មន្ត្រី​សង្គម​ស៊ីវិល មើល​ឃើញ​ថា ការ​គោរព​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​របស់​អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង កំពុង​ឋិត​នៅ​ភាព​ផុយ​ស្រួយ​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ក្រសួង​សាធារណការ​ព្រម​ផ្អាក​ការ​សង់​ផ្លូវ​រថភ្លើង​ទៅ​វាលយន្តហោះ​អន្តរជាតិ​ភ្នំពេញ

$
0
0

មន្ត្រី​សាធារណការ និង​ដឹក​ជញ្ជូន​នៃ​ក្រសួង​សាធារណការ និង​មន្ទីរ​រាជធានី​ភ្នំពេញ បាន​ព្រម​ផ្អាក​ការ​សង់​ផ្លូវ​រថភ្លើង​ទៅ​វាលយន្តហោះ​អន្តរជាតិ​ភ្នំពេញ។ ការ​ផ្អាក​នេះ គឺ​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​ពលរដ្ឋ​ប្រមាណ ១០០​នាក់ មក​ពី ៤​ភូមិ ក្នុង​សង្កាត់​កាកាប២ ខណ្ឌ​ពោធិ៍សែនជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​សីហា។

អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក លី បូរិន ប្រកាស​ប្រាប់​ពលរដ្ឋ​ក្រោយ​ការ​ពិគ្រោះ​យោបល់​នោះ​ថា ការ​សាងសង់​ផ្លូវ​រថភ្លើង​ពី​វត្ត​តាំងកសាង កាត់​ទៅ​វាលយន្តហោះ​អន្តរជាតិ​ភ្នំពេញ នឹង​មិន​បន្ត​ទៀត​ទេ ប្រសិន​បើ​មិន​ទាន់​មាន​ការ​យល់​ព្រម​ពី​ពលរដ្ឋ​នៅ​ក្នុង​សង្កាត់​កាកាប នោះ។

លោក លី បូរិន ថ្លែង​បញ្ជាក់​ថា ការ​សាងសង់​ផ្លូវ​រថភ្លើង​នេះ នឹង​មិន​អាច​ធ្វើ​ទៅ​បាន​ល្អ​ទេ បើ​ភាគី​ពាក់ព័ន្ធ និង​ពលរដ្ឋ​មិន​មាន​ឯកភាព​គ្នា៖ «»។

កាល​ពី​ពាក់​កណ្ដាល​ខែ​កក្កដា ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​សង្កាត់​កាកាប២ ជិត ១០០​នាក់ បាន​នាំ​គ្នា​ដុត​កង់ឡាន​តវ៉ា​ជំទាស់​នឹង​ការ​សាងសង់​ផ្លូវ​រថភ្លើង​មួយ​ខ្សែ​នេះ​ម្ដង​ហើយ ដោយសារ​តែ​ពួក​គាត់​យល់​ថា ផ្លូវ​រថភ្លើង​នេះ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ពួក​គាត់ ហើយ​ថា ការ​សាងសង់​ផ្លូវ​នេះ ធ្វើ​ឡើង​មិន​បាន​ពិភាក្សា​ជាមួយ​ពលរដ្ឋ​ជា​មុន។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ប្រជាពលរដ្ឋ​ទាំង​នេះ យល់​ព្រម​ចំពោះ​​គម្រោង​របស់​ប្រធាន​មន្ទីរ​សាធារណការ​សាលា​រាជធានី​ភ្នំពេញ លោក សាំ ពិសិដ្ឋ ដែល​ចង់​ពង្រីក​ផ្លូវ​លេខ ១០៥​ខេ (105K) និង​ដាក់​លូ​ប្រអប់​ទំហំ ២​ម៉ែត្រ ដើម្បី​រំដោះ​ទឹក​ពី​វាលយន្តហោះ និង​តំបន់​នោះ។

អ្នក​ភូមិ​ចម្ការឪឡឹក១ ក្នុង​សង្កាត់​កាកាប លោកស្រី សុខ ស៊ីណា មាន​គាំទ្រ​ថា គម្រោង​នេះ​ល្អ​សម្រាប់​អ្នក​ភូមិ៖ «»។

គម្រោង​ផ្លូវ​រថភ្លើង​ដែល​ពលរដ្ឋ​ជំទាស់​នេះ គឺ​សង់​នៅ​លើ​ផ្លូវ​ចាក់​បេតុង លេខ ១០៥ខេ ស្ថិត​ក្នុង សង្កាត់​កាកាប២ ខណ្ឌ​ពោធិ៍សែនជ័យ កាត់​ពី​ផ្លូវ​រថ​ភ្លើង​ចាស់​ត្រង់​វត្ត​តាំង​កសាង ឆ្ពោះ​ទៅ វាលយន្តហោះ​អន្តរជាតិ​ភ្នំពេញ ដែល​មាន​ប្រវែង ១.៥០០​ម៉ែត្រ។

ដោយសារ​តែ​ការ​បារម្ភ​អំពី​ផល​ប៉ះពាល់ និង​ជំទាស់​អំពី​ការ​សាងសង់​ផ្លូវ​រថភ្លើង​នេះ អ្នក​ភូមិ​ចង់​ឲ្យ​អាជ្ញាធរ​រក​ជម្រើស​ផ្សេង។ អ្នក​ភូមិ​ម្នាក់​ទៀត ឈ្មោះ បូ អងហ៊ង ចង់​ឲ្យ​បង្កើត​ស្ថានីយ​នៅ​ទី​នោះ ហើយ​ប្រើ​ឡាន​សម្រាប់​ដឹក​ភ្ញៀវ​វិញ៖ «»។

គម្រោង​សង់​ផ្លូវ​រថភ្លើង​នេះ ជា​គម្រោង​របស់​ក្រុមហ៊ុន​ផ្លូវ​រថភ្លើង ឈ្មោះ រ៉ូយ៉ាល់ រៀលវ៉េស៍ (Royal Railways) របស់​ឧកញ៉ា គិត ម៉េង។ គោលបំណង​នៃ​ការ​សង់​ផ្លូវ​នេះ គឺ​ដើម្បី​ផ្ដល់​សេវា​ដឹក​អ្នក​ដំណើរ​ចូល​វាល​យន្តហោះ​អន្តរជាតិ​ភ្នំពេញ រហ័ស​ជាង​បច្ចុប្បន្ន ដែល​ចំណាយ​ពេល​ពី ៤៥​នាទី​ទៅ ២​ម៉ោង។ ក្រុមហ៊ុន​អះអាង​ថា ពេល​ផ្លូវ​រថភ្លើង​នេះ​សង់​ហើយ នឹង​មិន​ប៉ះពាល់​ដល់​អ្នក​ប្រកបរបរ​តាម​ផ្លូវ​នេះ​ទេ ហើយ​អ្នក​ប្រើប្រាស់​ម៉ូតូ និង​ឡាន នៅ​តែ​អាច​ធ្វើ​ដំណើរ​តាម​ផ្លូវ​នេះ​បាន​ដដែល។ ប៉ុន្តែ​ពលរដ្ឋ​នៅ​តែ​បារម្ភ និង​ជំទាស់​ដដែល។

ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន លោក សាំ ពិសិដ្ឋ ថ្លែង​ថា ជម្រើស​ផ្សេង​ទៀត ដែល​នឹង​ត្រូវ​ពិចារណា ហើយ​ដូច​សំណូម​របស់​ពលរដ្ឋ​ដែរ គឺ​ការ​សង់​ផ្លូវ​រថភ្លើង​លើ​អាកាស។ ទាំង​ជា​យ៉ាង​នេះ​ក្ដី លោក លី បូរិន បញ្ជាក់​ថា លោក​យក​បញ្ហា​របស់​ពលរដ្ឋ​ទាំង​នេះ​ទៅ​ប្រជុំ​នៅ​ក្រសួង និង​សាលា​រាជធានី​ភ្នំពេញ ហើយ​នឹង​ធ្វើ​វេទិកា​សាធារណ​ជាមួយ​ពលរដ្ឋ​ទៀត នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ស្នើ​សុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត​

$
0
0

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៣៣​នាក់ នៅ​ថ្ងៃ​សុក្រ ទី​១១ ខែ​សីហា បាន​ផ្ញើ​លិខិត​មួយ​ទៅ​កាន់​ប្រធាន​រដ្ឋសភា លោក ហេង សំរិន ស្នើ​សុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ដើម្បី​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​​នៅ​ក្រៅ​ប្រទេស​មាន​សិទ្ធិ​ចូលរួម​ការ​បោះឆ្នោត។

​សំណើ​នេះ​ធ្វើ ដោយ​ផ្អែក​តាម​មាត្រា ៣៣ នៃ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា ដែល​ចែង​ថា ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់​នៅ​បរទេស ត្រូវ​បាន​គាំពារ​ដោយ​រដ្ឋ ហើយ​ពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ មាន​សិទ្ធិ​បោះឆ្នោត និង​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត។ តំណាងរាស្ត្រ​ទាំង​នេះ​ជំរុញ​ឲ្យ គ.ជ.ប សម្រេច​បង្កើត​ការិយាល័យ​មួយ ឬ​ច្រើន នៅ​តាម​ច្រក​ព្រំដែន​អន្តរជាតិ ស្ថានទូត ស្ថាន​កុងស៊ុល ប្រចាំ​ប្រទេស​នីមួយៗ​ដែល​មាន​ពលរដ្ឋ​ខ្មែរ​កំពុង​ធ្វើ​ការ ឬ​រស់​នៅ ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ដល់​ពួកគេ​ក្នុង​ការ​​ចុះ​ឈ្មោះ​បោះឆ្នោត និង​ទៅ​បោះឆ្នោត។

​មន្ត្រី គ.ជ.ប ធ្លាប់​បញ្ជាក់​ថា ដើម្បី​កែប្រែ​ច្បាប់​បោះឆ្នោត​បាន គឺ​ទាល់​តែ​មាន​សំណើសុំ​ធ្វើ​វិសោធនកម្ម​ពី​តំណាងរាស្ត្រ​នៃ​បក្ស​នយោបាយ​ដែល​ជាប់​ឆ្នោត។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវការ​សំឡេង​គាំទ្រ​បន្ថែម​ពី​គណបក្ស​កាន់​អំណាច ទើប​មាន​សំឡេង​គ្រប់គ្រាន់​ក្នុង​ការ​កែប្រែ​ច្បាប់​បោះឆ្នោត​នេះ​បាន។

អាស៊ីសេរី នៅ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន អំពី​ស្នើ​កែប្រែ​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដែល​ស្នើ​ឡើង​ដោយ​ក្រុម​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​សុក្រ នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

តុលាការ​ខេត្ត​កណ្ដាល​កោះ​ហៅ​អ្នក​តវ៉ា​ការ​បូម​ខ្សាច់​៣នាក់​​​ទៅ​សាកសួរ

$
0
0

តុលាការ​​ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី​១០ ខែ​សីហា នេះ បាន​ចេញ​ដីកា​កោះ​ហៅ​ពលរដ្ឋ​ចំនួន ៣​នាក់ ទៅ​សាកសួរ​ពី​បទ​​ប្រព្រឹត្ត​អំពើ​ហិង្សា និង​ធ្វើ​ឲ្យ​ខូចខាត​​ដោយ​ចេតនា​​​​ដល់​​ការ​​វិនិយោគ បន្ទាប់ពី​ក្រុម​ពលរដ្ឋ​​បាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​ចំពោះ​ក្រុមហ៊ុន​មួយ​ឈ្មោះ​ ឡេង ជីង ពាក់ព័ន្ធ​​នឹង​​ការ​បូម​ខ្សាច់​កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា។

ព្រះរាជអាជ្ញា​អម​សាលាដំ​បូង​ខេត្ត​កណ្តាល ​លោក លាវ ស្រេង បាន​​ចេញ​ដីកា​​កោះ​ហៅ​ពលរដ្ឋ​ទាំង​បី​នាក់​នោះ មាន​​លោកស្រី មុត ប៉ុម លោកស្រី លី លាភ និង​លោក ហែម ហឿន តាម​បណ្ដឹង​របស់​ស្រ្តី​ឈ្មោះ​ វណ្ណ គឹមផា។

ដីកា​កោះ​ហៅ​អ្នក​ទាំង​បី​ឲ្យ​ចូល​ទៅ​បំភ្លឺ​តាម​បណ្ដឹង​នេះ ក្នុង​ថ្ងៃ​ខុសៗ​គ្នា គឺ​លោកស្រី មុត ប៉ុម និង​លោកស្រី លី លាភ ចូល​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា ចំណែក​លោក ហែម ហឿន នឹង​ត្រូវ​ចូល​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​ទី​២៥ ខែ​សីហា។

ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​បី​នាក់ ដែល​ត្រូវ​តុលាការ​កោះ​ហៅ គឺ​លោកស្រី លី លាភ មាន​ប្រសាសន៍​ថា លោកស្រី​​មិន​បាន​ប្រព្រឹត្តិ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។ លោកស្រី​បញ្ជាក់​ថា ការ​ជួប​ជុំ​គ្នា​តវ៉ា​នោះ ​គឺ​គ្រាន់​តែ​ចង់​ឲ្យ​ក្រុមហ៊ុន និង​អាជ្ញាធរ​បកស្រាយ​ចំពោះ​សកម្មភាព​របស់​ក្រុមហ៊ុន​បូម​ខ្សាច់ ពលរដ្ឋ​មើល​ឃើញ​ថា បាន​ល្មើស​នឹង​កិច្ច​សន្យា​ដែល​ធ្លាប់​ព្រមព្រៀង​គ្នា​កន្លង​មក​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សាលា​ឧទ្ធរណ៍​សម្រេច​មិន​បន្ត​សវនាការ​រឿង​ក្ដី​លោក ស៊ុត ឌីណា

$
0
0

ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាឧទ្ធរណ៍ គឺ​លោក ញូង ធុល បាន​សម្រេច​មិន​បន្ត​សវនាការ​លើ​អង្គ​សេចក្ដី​ជុំវិញ​រឿង​ក្ដី​លោក ស៊ុត ឌីណា ក្រោយ​ពិនិត្យ​ឃើញ​ថា ពុំ​មាន​ឯកសារ​ផ្ទេរ​សិទ្ធិ​ឲ្យ​មេធាវី​ធ្វើ​ជា​តំណាង​ក្នុង​ការ​រៀបចំ​បណ្ដឹង​ឧទ្ធរណ៍។

ប្រពន្ធ​លោក ស៊ុត ឌីណា គឺ​អ្នកស្រី ស៊ុន សុគន្ធមាលា ក្រោយ​ចេញ​ពី​បន្ទប់​ជំនុំជម្រះ​យល់​ឃើញ​ថា ការ​បន្ត​លើក​ពេល​សវនាការ​នេះ គឺ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សិទ្ធិ​ជន​ជាប់​ចោទ។ អ្នកស្រី​បង្ហាញ​ការ​សោកស្ដាយ​នៅ​ពេល​តុលាការ​យល់​ឃើញ​ថា ខ្វះ​ឯកសារ​ផ្ទេរ​សិទ្ធិ​ដាក់​បណ្ដឹង​ឧទ្ធរណ៍​ដែល​ពុំ​អាច​ឈាន​ទៅ​ជំនុំជម្រះ​លើ​អង្គ​សេចក្ដី​បាន៖ «មិន​ដឹង​ជា​យល់​យ៉ាង​ម៉េច​​មេធាវី​ដែល​គាត់​ដាក់​គេ​បាន​ទទួល​រួច​ហើយ ដល់​ពេល​ខុស​ទម្រង់​បែប​បទ​អ៊ីចឹង ខ្ញុំ​មិន​ដឹង​យល់​យ៉ាង​ណា​ទេ។ រឿង​នេះ​ខាត​ខ្លាំង​ណាស់ ខាត​ទាំង​កូន​ចៅ​តូចៗ និង​ក្រុម​គ្រួសារ​អី​លំបាក​ខ្លាំង​ណាស់»

តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៦ សម្រេច​ផ្ដន្ទាទោស​លោក ស៊ុត ឌីណា ដាក់​ពន្ធនាគារ ៥​ឆ្នាំ និង​ពិន័យ​លុយ​ចំនួន ១០​លាន​រៀល។ លោក​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៦។ ៣​ថ្ងៃ​ក្រោយ​ពី​អង្គភាព​នេះ​ឃាត់​ខ្លួន លោក ស៊ុត ឌីណា ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ គឺ​នៅ​ថ្ងៃ​ទី​៧ ខែ​មេសា។

ការ​ឃាត់​ខ្លួន​នេះ ក្រោយ​ពី​លោក​បាន​ធ្វើ​ជា​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង ប្រមាណ ២​ឆ្នាំ។ លោក ស៊ុត ឌីណា ត្រូវ​បាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទ​ប្រកាន់​ចំនួន ២​បទល្មើស គឺ​បទ​កេង​យក​ផលប្រយោជន៍​ដោយ​ខុស​ច្បាប់​តាម​មាត្រា ៥៩៧ និង​៥៩៨ នៃ​ក្រមព្រហ្មទណ្ឌ និង​បទ​រំលោភ​អំណាច​មាន​ប្រសិទ្ធភាព​តាម​មាត្រា​៣៥ នៃ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​កម្លាំង​​យោធា​លេខ​៨៩​ខណៈ​ឡាវ​ទទួល​បាន​លេខ​១២៤

$
0
0

អង្គការ​ឃ្លាំមើល​កម្លាំង​យោធា​ក្នុង​ពិភពលោក (Global Fire Power) បាន​រក​ឃើញ​ថា កម្ពុជា​ក្នុង​ឆ្នាំ​២០១៧ នេះ​បាន​ទទួល​ចំណាត់​លេខ ៨៩ ខណៈ​ប្រទេស​ឡាវ បាន​ចំណាត់​ថ្នាក់​លេខ ១២៤ ហើយ​វៀតណាម លេខ ១៦ ក្នុង​ចំណោម​ប្រទេស​ ១៣៣ ក្នុង​ពិភពលោក។ ការ​វាយ​តម្លៃ​នេះ​គឺ​ផ្អែក​ទៅ​លើ​កត្តា​ប្រជាជន និង​ភូមិសាស្ត្រ​នៃ​បណ្ដា​ប្រទេស​នីមួយៗ។

អង្គការ​ឃ្លាំមើល​កម្លាំង​កងទ័ព​ក្នុង​ពិភពលោក​មួយ​នេះ រក​ឃើញ​ថា កម្ពុជា​មាន​កម្លាំង​ទ័ព​ជិត ២​សែន​នាក់ (១៩៥.០០០) មាន​ទ័ព​សកម្ម​ចំនួន​ជាង ១​សែន​នាក់ (១២៥.០០០) ហើយ​ទ័ព​បម្រុង​ចំនួន ៧​ម៉ឺន​នាក់។ ចំណែក​ប្រទេស​ឡាវ កងទ័ព​ជាង ១​សែន (១៣០.០០០) មាន​ទ័ព​សកម្ម ៣​ម៉ឺន​នាក់ និង​ទ័ព​បម្រុង ១​សែន​នាក់។ កម្ពុជា​មាន​យន្តហោះ​ដឹក​ជញ្ជូន ២១​គ្រឿង និង​មាន​ឧទ្ធម្ភាគចក្រ ១៧​គ្រឿង។ ចំណែក​ឡាវ មាន​យន្តហោះ​ដឹក​ជញ្ជូន ១៧​គ្រឿង និង​មាន​ឧទ្ធម្ភាគចក្រ ២២​គ្រឿង។

អង្គការ​នេះ​បង្ហាញ​ថា កម្ពុជា​មាន​រថក្រោះ ៥៥០​គ្រឿង មាន​រថពាសដែក ៣០០​គ្រឿង និង​មាន​កាំភ្លើង​ផ្លោង ៦០០​គ្រឿង។ ចំណែក​ប្រទេស​មាន រថក្រោះ ៥៥​គ្រឿង មាន​រថពាសដែក ១៨៥​គ្រឿង និង​មាន​កាំភ្លើង​ផ្លោង ១៤៩​គ្រឿង។ កម្ពុជា​មាន​កង​នាវា​ជើង​ទឹក ២៧​គ្រឿង មាន​នាវា​ល្បាត ២៦​គ្រឿង ហើយ​មាន​កញ្ចប់​ថវិកា​យោធា ១៩២​លាន​ដុល្លារ​សហរដ្ឋអាមេរិក។ រី​ឯ​ប្រទេស​ឡាវ ឯ​ណោះ​មាន​កង​នាវា​ជើង​ទឹក ៣៦​គ្រឿង មាន​នាវា​ល្បាត ៦១​គ្រឿង និង​មាន​កញ្ចប់​ថវិកា​យោធា ១៨​លាន​ដុល្លារ​សហរដ្ឋអាមេរិក។

ការ​វាយតម្លៃ​ទាំង​នេះ​បង្ហាញ​ថា កម្ពុជា​មាន​ទំហំ​ផ្ទៃ​ដី ១៨១.០៣៥ គីឡូ​ម៉ែត្រការ៉េ ដែល​មាន​ប្រជាជន​ជិត ១៦​លាន​នាក់ ចំណែក​ឡាវ មាន​ផ្ទៃដី​ទំហំ​ផ្ទៃ​ដី ២៣៧.៩៥៥​គីឡូ​ម៉ែត្រការ៉េ​ដែល​មាន​ប្រជាជន​ជាង ៧​លាន​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អ្នក​ឃ្លាំមើល​រិះគន់​យុទ្ធសាស្ត្រ​របស់​លោក ហ៊ុន សែន ស្រប​ពេល​ឡាវ​សម្រេច​ដក​ទ័ព

$
0
0

នាយករដ្ឋមន្ត្រី​ឡាវ សន្យា​ថា នឹង​ដក​ទ័ព​ចេញ​ពី​ទឹក​ដី​កម្ពុជា ត្រង់​ចំណុច​អូរ​តាង៉ាវ និង​អូរអាឡៃ នៃ​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង ឲ្យ​ផុត​យ៉ាង​យូរ​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​សីហា។ ស្រប​ពេល​ភាគី​ទាំង​ពីរ​ព្រមព្រៀង​ដក​ថយ​មួយ​ជំហាន​ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​ដោយ​យោធា​នេះ អ្នក​ឃ្លាំមើល​ពី​បញ្ហា​សង្គម​យល់​ឃើញ​ថា យុទ្ធសាស្ត្រ​នយោបាយ​ដែល​លោក ហ៊ុន សែន កំពុង​អនុវត្ត​នេះ គឺ​ដូច​គ្នា​ទៅ​នឹង​ព្រឹត្តិការណ៍​កាល​ពី​ឆ្នាំ​២០០៨ ដែល​កម្ពុជា កាល​ណោះ​មាន​ជម្លោះ​យោធា​ជា​មួយ​ថៃ ត្រង់​ប្រាសាទ​ព្រះវិហារ។

អ្នក​វិភាគ​បញ្ហា​នយោបាយ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ មើល​ឃើញ​ថា វិធីសាស្ត្រ​ដែល​លោក ហ៊ុន សែន កំពុង​តែ​ដោះ​ស្រាយ​នៅ​ពេល​នេះ វា​ហាក់​ដូច​គ្នា​ណាស់​ទៅ​នឹង​ព្រឹត្តិការណ៍​កាល​ពី ១០​ឆ្នាំ​មុន ដែល​នៅ​ពេល​នោះ ធ្វើ​ឲ្យ​គណបក្ស​កាន់​អំណាច​ទទួល​បាន​អាសនៈ​ខ្ពស់​បំផុត​រហូត​ដល់ ៩០​អាសនៈ ក្នុង​ចំណោម​អាសនៈ​សរុប ១២៣​អាសនៈ​នៅ​ក្នុង​រដ្ឋសភា។

ការ​សង្កេត​របស់​អ្នក​ឃ្លាំមើល​ពី​បញ្ហា​សង្គម និង​នយោបាយ​គឺ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ នេះ ដោយ​លោក​អះអាង​ថា ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០០៨ បាន​ធ្វើ​ឲ្យ​បក្ស​កាន់​អំណាច​នៅ​ពេល​នោះ ទទួល​បាន​ការ​គាំទ្រ​ពី​ម្ចាស់​ឆ្នោត​យ៉ាង​ច្រើន។ លោក​បន្ត​ថា ព្រឹត្តិការណ៍​លើក​នេះ​ក៏​ហាក់​ដូច​ជា​មិន​ឆ្ងាយ​គ្នា​ប៉ុន្មាន​ដែរ ស្រប​ពេល​ការ​បោះឆ្នោត​ក៏​កាន់​តែ​ខិត​ជិត​មក​ដល់​ណាស់​ដែរ​ហើយ៖ «មុន​ការ​បោះឆ្នោត​ឆ្នាំ​២០០៨ ហើយ​ពេល​នោះ​រដ្ឋាភិបាល​គឺ​គណបក្ស​ប្រជាជន បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ច្រើន។ ឥឡូវ​នេះ ក៏​មាន​របៀប​គ្នា​អ៊ីចឹង​ដែរ មុន​ការ​បោះឆ្នោត​គ្រាន់​តែ​យូរ​បន្តិច។ ប៉ុន្តែ​ស្ថិត​ក្នុង​កាលៈទេសៈ​មួយ​ដែល​រដ្ឋាភិបាល ឬ​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ធ្វើ​យុទ្ធនាការ​ដើម្បី​ដណ្ដើម​សន្លឹក​ឆ្នោត​យ៉ាង​ខ្លាំងក្លា»

បើ​ទោះ​ជា​បែប​ណា លោក ហ៊ុន សែន បាន​ប្រកាស​មុន​ចេញ​ដំណើរ​ទៅ​ចរចា​ជាមួយ​លោក ថងលួន ស៊ីស៊ូលីត (Thongloun Sisoulith) នាយករដ្ឋមន្ត្រី​ឡាវ ថា នេះ​ជា​ការ​ការពារ​ទឹក​ដី ហើយ​លោក​មិន​ចង់​ឃើញ​ប្រទេស​ជិត​ខាង​រំលោភ​លើ​អធិបតេយ្យ​របស់​កម្ពុជា ដែរ។ ប៉ុន្តែ​នេះ​ជា​ការពារ​ទឹក​ដី​ក្នុង​នាម​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ព្រមាន​បញ្ចេញ​កង​ទ័ព​ទៅ​កាន់​តំបន់​មាន​ជម្លោះ និង​ទុក​ពេល​ឲ្យ​ឡាវ ដក​ទ័ព​ចេញ​ក្នុង​រយៈពេល ៦​ថ្ងៃ។ យុទ្ធសាស្ត្រ​នយោបាយ​នេះ ត្រូវ​រង​ការ​រិះគន់​ថា ហេតុ​អី​ចាំបាច់​លោក ហ៊ុន សែន ប្រកាស​ឲ្យ​ដឹង​ហើយ ទើប​ទៅ​ប្រយុទ្ធ​ពេល​ក្រោយ។ ម្យ៉ាង​ទៀត បញ្ហា​នេះ​បាន​ផ្ទុះ​ជា​យូរ​ខែ​ណាស់​មក​ហើយ តែ​ទើប​ត្រូវ​បាន​រដ្ឋាភិបាល​ចាត់​វិធានការ​នៅ​ពេល​នេះ​ទៅ​វិញ​ជាដើម។

ថ្លែង​នៅ​ក្នុង​ជំនួប​ទ្វេ​ភាគី នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​សីហា នាយករដ្ឋមន្ត្រី​ឡាវ លោក ថងលួន ស៊ីស៊ូលីត ព្រមព្រៀង​ថា នឹង​ដក​កងទ័ព​របស់​ខ្លួន​ឲ្យ​អស់​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​សីហា។ ទន្ទឹម​នឹង​នេះ លោក ថងលួន ស៊ីស៊ូលីត ក៏​សូមទោស​លោក ហ៊ុន សែន ដែល​ធ្វើ​ឲ្យ​មាន​សភាពការណ៍​ជ្រួលច្របល់​នៅ​ចំណុច​មាន​ជម្លោះ​ដោយ​យោធា​នេះ ជាពិសេស​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​ឆ្លើយ​តប​លិខិត​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ៖ «ឥឡូវ​នេះ​ខ្ញុំ​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ដក​កងកម្លាំង​ដែល​ឈរ​ជើង​នៅ​កន្លែង​នោះ​ទាំង​អស់ ឲ្យ​អស់​នៅ​ព្រឹក​ស្អែក​នេះ»

អគ្គ​មេបញ្ជាការ​នៃ​កង​យោធពល​ខេមរភូមិន្ទ នាយ​ឧត្ដមសេនីយ៍ គន់ គីម ប្រាប់​កាសែត​ក្នុង​ស្រុក​មុន​គម្រោង​ដក​ទ័ព​មួយ​ថ្ងៃ​ថា កង​យោធា​កម្ពុជា ដែល​បញ្ជូន​ទៅ​ចំណុច​ព្រំដែន​មាន​ប្រមាណ ៧​ពាន់​នាក់។ ពួកគេ​មាន​ទាំង​សព្វាវុធ និង​រថពាសដែក​ជា​ច្រើន​គ្រឿង​ធ្វើ​ដំណើរ​ទៅ​ជាមួយ​ផង។ ប៉ុន្តែ​មេបញ្ជាការ​យោធា​ជាន់​ខ្ពស់​រូប​នេះ ពុំ​បាន​បញ្ជាក់​ថា ត្រូវ​បញ្ជូន​ចេញ​ពី​កងពល​ណា​ខ្លះ​នោះ​ទេ។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ អគ្គ​មេបញ្ជាការ​រង​នៃ​កងយោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កង​អង្គរក្ស​លោក​នាយករដ្ឋមន្ត្រី លោក​ឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង ប្រាប់​កាសែត​ក្នុង​ស្រុក​ដែរ​ថា ចំនួន​យោធា​ដែល​បាន​បញ្ជូន​ចេញ​​ត្រៀម​ប្រយុទ្ធ​នេះ ចំណុះ​ឲ្យ ៤​កងពល ហើយ​សុទ្ធ​តែ​ជា​កម្លាំង​ស្រួច។

ដោយ​ឡែក​លោក ឈុំ សុជាត មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ ឲ្យ​ដឹង​ថា ភាគី​ឡាវ ស្នើ​សុំ​កម្ពុជា ទុក​ពេល​ឲ្យ​មួយ​ថ្ងៃ​នេះ​សិន ដើម្បី​ត្រៀម​ដក​កងទ័ព​ត្រឡប់​ទៅ​វិញ ព្រោះ​ឡាវ មាន​សម្ភារៈ​ច្រើន​ដែល​ត្រូវ​ដឹក​ចេញ។ លោក​បន្ត​ថា ចំពោះ​ភាគី​កម្ពុជា នឹង​ដក​យោធា​ចេញ​ពី​តំបន់ព្រំដែន​​នោះ​ដែរ នៅ​ពេល​ណា​ភាគី​ឡាវ អនុវត្ត​បាន​ពេញ​លេញ​ហើយ៖ «ការ​ចរចា​នៅ​វៀងចន្ទន៍ បាន​ជោគជ័យ​ហើយ ឥឡូវ​នេះ​ខាង​ឡាវ គេ​ចាត់តាំង​កម្លាំង​មេទ័ព​ខាង​មុខ​ដើម្បី​ជួប​មេទ័ព​យើង​នៅ​ជួរ​ខាង​មុខ។ ឥឡូវ​គេ​អត់​ព្រម​ដក ទុក​ស្អែក​ព្រឹក​មួយ​ថ្ងៃ​សិន។ គេ​ប្រុងប្រៀប​មួយ​ថ្ងៃ ស្អែក​គេ​ដក​ចេញ​ពី​តំបន់​ដែល​យើង​ទាមទារ​ហើយ ទឹក​ដី​របស់​យើង​គេ​ព្រម​ដក​ហើយ»

ជុំវិញ​រឿង​នេះ ក្រសួង​ការពារ​ជាតិ​ធ្លាប់​ច្រានចោល​ការ​ផ្សាយ​របស់​អាស៊ី​សេរី កាល​ពី​ថ្ងៃ​ទី​៤ ឧសភា ម្ដង​រួច​មក​ហើយ ដែល​រក​ឃើញ​ថា រដ្ឋាភិបាល​ឡាវ ​បាន​បន្ថែម​កម្លាំង​បន្ថែម​ទៀត នៅ​ចំណុច​អូរតាង៉ាវ និង​អូរ​អាឡៃ។ប្រតិកម្ម​របស់​ក្រសួង​ការពារ​ជាតិ​នេះ ចាត់​ទុក​ថា ដំណឹង​ឡាវ ​ជីក​លេណដ្ឋាន​លើ​ទឹកដី​កម្ពុជា​នេះ មិន​ពិត​ថែម​ទៀត​ផង។

ភាព​តានតឹង​បន្ត​អូស​បន្លាយ​ចាប់​តាំង​ពី​យោធា​ឡាវ ​ចាប់​ឈរ​ជើង​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧ ទើប​នៅ​ថ្ងៃ​ទី​១១ ខែ​សីហា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួល​ស្គាល់​ថា កង​យោធា​ឡាវ ពិត​ជា​បាន​បោះ​ជំរំ​ឈរ​ជើង​ក្នុង​ទឹកដី​កម្ពុជា មែន ត្រង់​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង។ ភ្លាមៗ កម្លាំង​យោធា​កម្ពុជា ត្រូវ​បញ្ជូន​​ទាំង​យប់​ឆ្ពោះ​ទៅ​កាន់​តំបន់​ដែល​មាន​ជម្លោះ។

ទាក់ទង​នឹង​ព័ត៌មាន​នេះ​ដែរ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​វិល​មក​ដល់​កម្ពុជា វិញ​ហើយ​កាល​ពី​រសៀល​ថ្ងៃ​ទី​១២ ខែ​សីហា។

ហ្វេសប៊ុក (Facebook) របស់​លោក​នាយករដ្ឋមន្ត្រី​បាន​បង្ហោះ​សារ​ថា ជំនួប​រវាង​មេ​ដឹក​នាំ​នៃ​ប្រទេស​ទាំង​២ (កម្ពុជា-ឡាវ) បាន​ទទួល​ផ្លែផ្កា​គួរ​ជា​ទី​មោទនៈ និង​បាន​បង្ហាញ​នូវ​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​ ដើម្បី​ការពារ​ផលប្រយោជន៍​រួម ទាំង​ពលរដ្ឋ និង​ប្រទេស​ទាំង​២។

សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​កម្ពុជា អំពី​លទ្ធផល​នៃ​ជំនួប​រវាង​មេដឹកនាំ​នៃ​ប្រទេស​ទាំង​២​នេះ លើក​ឡើង​ថា ក្រៅ​ពី​សន្យា​ថា នឹង​ដក​កងទ័ព​ឡាវ ចេញ​ពី​កម្ពុជា ហើយ​នោះ កងកម្លាំង​កម្ពុជា ដែល​បាន​ចល័ត​ចេញ​ទៅ​កាន់​តំបន់​ទំនាស់ និង​ប្រុង​ជើងការ ត្រូវ​បាន​បញ្ជា​អោយ​ដក​ត្រឡប់​ចូល​បន្ទាយ​រៀងៗ​ខ្លួន​វិញ។

សេចក្ដី​ថ្លែងការណ៍​ដដែល​បន្ត​ថា នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​២ បាន​ណែនាំ​អោយ​ក្រសួង​ការបរទេស​ និង​គណៈកម្មការ​ព្រំដែន​នៃ​ប្រទេស​ទាំង​២ បន្ត​ធ្វើ​ការ​ជាមួយ​គ្នា​អោយ​បាន​សកម្ម​បន្ត​ទៀត ដើម្បី​ដោះស្រាយ​អោយ​រួច​រាល់​នូវ​ខ្សែ​ព្រំដែន​ចំនួន ១៤% នៅ​សេសសល់ ក្នុង​នាម​ជា​អ្នក​ជិត​ខាង ជា​មិត្ត និង​ជា​បងប្អូន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

លោក សម រង្ស៊ី នៅ​តែ​រក្សា​ការ​ចោទ​​ថា​រដ្ឋាភិបាល​កម្ពុជា​នៅ​ពី​ក្រោយ​ឃាតកម្ម​​បណ្ឌិត កែម ឡី

$
0
0

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​តែ​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា ជា​អ្នក​នៅ​ពី​ក្រោយ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ទោះ​បី​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​សុក្រ ទី​១១ ខែ​សីហា បន្ត​ផ្ដន្ទាទោស​លោក​ឲ្យ​ជាប់ពន្ធនាគារ និង​ពិន័យ​ជា​ប្រាក់ ដោយសារ​ការ​ចោទ​ប្រកាន់​នេះ។

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​ក្នុង​ប្រទេស​បារាំង ដោយសារ​ជាប់​បណ្ដឹង​ជា​ច្រើន​ករណី​នៅ​តុលាការ​កម្ពុជា នៅ​តែ​ប្រកាន់​ជំហរ​ឥត​កែប្រែ​របស់​លោក​ដដែល ដោយ​នៅតែ​អះអាង​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន នៅ​ពី​ក្រោយ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី។

ការ​ជឿជាក់​បែប​នេះ ដោយសារ​លោក​សំអាង​ថា ឃាតកម្ម​កន្លង​មក​លើ​អ្នក​ស្នេហា​ជាតិ និង​អ្នក​ដែល​មាន​ប្រជាប្រិយភាព​ដែល​ជា​អ្នក​ការពារ​ទ្រព្យសម្បត្តិ​ជាតិ ដូចជា​ព្រៃឈើ​អ្នក​ដែល​ស្វែងរក​យុត្តិធម៌​ជូន​ប្រជារាស្ត្រ ដូចជា​ប្រធាន​សហជីព​កម្មករ លោក ជា វិជ្ជា និង​ព្រះតេជព្រះគុណ សំ ប៊ុនធឿន និង​សកម្មជន​លេច​ធ្លោ​ដទៃ​ទៀត​ជាដើម សុទ្ធ​តែ​មាន​លំនាំ​មិន​ខុស​គ្នា​ពី​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី នោះ​ទេ៖ «លក្ខណៈ​ដែល​បាញ់​សម្លាប់​ហ្នឹង​ដូច​គ្នា​ទាំង​អស់ គឺ​បាញ់​សម្លាប់​ទាំង​កណ្ដាល​ថ្ងៃត្រង់ ហើយ​ឃើញ​អ្នក​ដែល​បាញ់​សម្លាប់​ហ្នឹង គេច​ខ្លួន​យ៉ាង​ងាយស្រួល ហើយ​អ្នក​ដែល​មាន​អំណាច​ហ្នឹង​គឺ​លុប​ចោល​បំបិទ​ដាន បំបិទ​ភស្តុតាង​យក​មនុស្ស​ដែល​គ្មាន​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​ទាំង​នោះ មក​បង្វែង​ដាន​ទៅ​វិញ​ឲ្យ​ជន​ដៃដល់ និង​អ្នក​នៅ​ពី​ក្រោយ​ហ្នឹង​រួច​ខ្លួន ដូច្នេះ​ទង្វើ​ទាំង​អស់​ហ្នឹង យើង​ស្គាល់​ច្បាស់​ហើយ មានតែ​រដ្ឋ​អំណាច និង​អ្នក​មាន​អំណាច​ទេ ដែល​អាច​ធ្វើ​អ៊ីចឹងៗ​បាន!»

ទោះ​បី​សាលាឧទ្ធរណ៍​កាល​ពី​ថ្ងៃ​សុក្រ ទី​១១ ខែ​សីហា សម្រេច​តម្កល់​សេចក្ដី​សម្រេច​របស់​សាលាដំបូង​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​លោក សម រង្ស៊ី ចំនួន ២០​ខែ និង​ពិន័យ​ជា​ប្រាក់​ចូល​រដ្ឋ ១០​លាន​រៀល សង​ជំងឺ​ចិត្ត​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចំនួន ១០០​រៀល ក៏​លោក សម រង្ស៊ី នឹង​មិន​ប្ដឹង​ទៅ​តុលាការ​កំពូល​នោះ​ទេ ដោយ​លោក​ថា គ្មាន​បាន​ការ ព្រោះ​លោក​ចាត់​ទុក​តុលាការ​កម្ពុជា ថា​ជា​តុលាការ​អាយ៉ង ស្ថិត​ក្រោម​បញ្ជា​របស់​លោក ហ៊ុន សែន។ ប៉ុន្តែ​លោក សម រង្ស៊ី សង្ឃឹម​លើ​ការ​ផ្ដល់​យុត្តិធម៌​ក្នុង​ករណី​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី នៅ​ឯ​តុលាការ ក្នុង​ប្រទេស​ប្រជាធិបតេយ្យ ដូចជា​នៅ​សហរដ្ឋអាមេរិក ដោយ​ថ្មីៗ​នេះ តុលាការ​អាមេរិក នៅ​រដ្ឋ​កាលីហ្វ័រញ៉ា បាន​ចេញ​ដី​បង្គាប់​ឲ្យ​ក្រុមហ៊ុន ឆេវរ៉ុន (Chevron) ដែល​ជា​ក្រុមហ៊ុន​មេ​របស់​ស្ថានីយ​សាំង​កាល់តិច បង្ហាញ​ឯកសារ​ផ្សេងៗ ពាក់ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី។ ឯកសារ​ទាំង​នោះ​រួម​មាន​ទាំង​រូបភាព​វីដេអូ ពី​កាមេរ៉ា​សុវត្ថិភាព នៅ​ហាង​ស្តារម៉ាត ក្នុង​ស្ថានីយ​សាំង​កាល់តិច នៅ​ឯ​ស្តុប​បូកគោ​នោះ​ផង​ដែរ។

លោក សម រង្ស៊ី៖ «ការ​ស្រាវជ្រាវ​ហ្នឹង​នៅ​បន្ត​ទៀត។ តុលាការ​នៅ​ភ្នំពេញ ថា​ចប់​ហើយ គឺ​ឥឡូវ​គេ​រក​មុខ​អ្នក​បាញ់​សម្លាប់​ហ្នឹង​ឃើញ​ហើយ។ ប៉ុន្តែ​មិនមែន​ទេ ដូចជា​ឃាតក​សិប្បនិម្មិត។ ជា​ឃាតក​ក្លែងក្លាយ។ អ្នក​បាញ់​សម្លាប់​មែន​ទែន អ្នក​ដែល​នៅ​ពី​ក្រោយ​ឃាតកម្ម​នោះ គឺ​មិន​ទាន់​វែកមុខ​បាន​ច្បាស់​ទេ។ ប៉ុន្តែ​ខ្ញុំ​ជឿ​ថា អ្វី​ដែល​ជា​តុលាការ​ឯករាជ្យ​ពី​ក្រៅ​ប្រទេស ពី​សហរដ្ឋអាមេរិក​ជាដើម អាច​ជួយ​ថ្ងៃ​ណា​មួយ​លាតត្រដាង​ការពិត ហើយ​ផ្ដន្ទាទោស​ជន​ដៃដល់ និង​អ្នក​នៅ​ពី​ក្រោយ​ជន​ដៃដល់​តាម​ច្បាប់»

​ចំណែក​ឯ​មេធាវី​ជនជាតិ​អង់គ្លេស លោក រីឆាត រ៉ូជើរ (Richard Rogers) ដែល​បាន​យក​ករណី​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី ដាក់​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ប្តឹង​រដ្ឋាភិបាល​លោក ហ៊ុន សែន ក៏​មាន​សង្ឃឹម​ដែរ​ថា សេចក្តី​សម្រេច​របស់​តុលាការ​អាមេរិក នឹង​ជួយ​ផ្ដល់​ភស្តុតាង​បន្ថែម​ដើម្បី​គាំទ្រ​ដល់​បណ្ដឹង​របស់​គាត់៖ «ដោយសារ​ឃាតកម្ម​លើ​លោក កែម ឡី ជា​អំពើ​ឃាតកម្ម​មួយ​ក្នុង​ចំណោម​អំពើ​ឃាតកម្ម​ជា​ច្រើន​នៅ​កម្ពុជា ដែល​យើង​បាន​ដាក់​ប្ដឹង​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដូច្នេះ​យើង​សង្ឃឹម​ថា ភស្តុតាង​ដែល​បាន​ពី​ក្រុមហ៊ុន ឆេវរ៉ុន នឹង​លាតត្រដាង​ការពិត​ដែល​ផ្ទុយ​ទៅ​នឹង​អ្វី​ដែល​ជា​ការ​បិទ​បាំង​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន។ ភស្តុតាង​ថ្មី នឹង​ជួយ​ដល់​សម្អាង​ហេតុ​របស់​យើង ដែល​ថា​ឃាតកម្ម​លើ​លោក កែម ឡី ធ្វើ​ឡើង​ដោយ​ហេតុផល​នយោបាយ។ ចំណុច​នេះ ជួយ​ឲ្យ​យើង​អាច​ដាក់​បណ្ដឹង​បន្ថែម ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ប្រឆាំង​រដ្ឋាភិបាល​លោក ហ៊ុន សែន»

​ទោះជា​យ៉ាង​នេះ​ក្តី ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាឧទ្ធរណ៍​កម្ពុជា លោក ញូង ធុល ចាត់​ទុក​ថា សាលក្រម​ព្រហ្មទណ្ឌ​របស់​តុលាការ​ក្រុង​ភ្នំពេញ និង​នីតិវិធី​សវនាការ​កន្លង​មក គឺ​មាន​តម្លៃ​គតិយុត្តិ​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់។

លោក គី តិច មេធាវី​តំណាង​ដោយ​អាណត្តិ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ក្រុម​អ្នក​កាសែត​ក្រោយ​បញ្ចប់​សវនាការ​ថា សាលដីកា​ដែល​សម្រេច​ដោយ​សាលាឧទ្ធរណ៍​នៅ​ពេល​នេះ បាន​ផ្ដល់​យុត្តិធម៌​ត្រឹមត្រូវ​ដល់​ដើម​ចោទ គឺ​លោក ហ៊ុន សែន។ លោក​បន្ត​ថា នេះ​គឺ​ជា​ការ​ឆ្លើយ​តប​ដែល​មេធាវី​ដើម​ចោទ​ចង់​ឲ្យ​តុលាការ​រក្សា​បទ​ចោទ និង​ស្ថាន​ទម្ងន់​ទោស​ដូច​សាលក្រម​ព្រហ្មទណ្ឌ​របស់​តុលាការ​ក្រុង​ភ្នំពេញ សម្រេច៖ «បាទ! នេះ​ជា​សំណូមពរ​ខាង​ភាគី​ខ្ញុំ គឺ​សូម​តម្កល់​សេចក្ដី​សម្រេច​របស់​សាលាដំបូង។ ដូច្នេះ​សាលាឧទ្ធរណ៍​បាន​តម្កល់​ហើយ​មិញ​នេះ»

កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ ខែ​សីហា សាលាឧទ្ធរណ៍​បាន​លើក​យក​សំណុំរឿង​លោក សម រង្ស៊ី ដែល​ចោទ​ប្រកាន់​ថា រដ្ឋ​អំណាច​ដែល​ដឹក​នាំ​ដោយ​លោក ហ៊ុន សែន គឺជា​អ្នក​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី មក​ជំនុំជម្រះ។

​លោក សំ សុគង់ មេធាវី​ការពារ​ឲ្យ​លោក សម រង្ស៊ី អះអាង​ថា លោក​ពុំ​បាន​ទទួល​លិខិត​អញ្ជើញ​មេធាវី​ឲ្យ​ចូលរួម​ការពារ​ក្ដី​ទេ។ នៅ​ក្នុង​សំណុំរឿង​ដូច​គ្នា​នេះ បាន​ធ្វើ​ឲ្យ​មាន​មនុស្ស​ចំនួន ៤​នាក់​ហើយ រួម​ទាំង​លោក សម រង្ស៊ី ផង ត្រូវ​ជាប់​បណ្ដឹង​តាម​ផ្លូវ​តុលាការ និង​មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​នោះ កំពុង​ជាប់ឃុំ​នៅ​ក្នុង​ពន្ធនាគារ​នៅ​ឡើយ ព្រោះ​តែ​ចោទ​លោក ហ៊ុន សែន ថា បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

"ជនរងគ្រោះ​អាច​ប្ដឹង​ទៅ​តុលាការ​ចំពោះ​អ្នក​ចុះ​ផ្សាយ​ឱ្យ​ប៉ះពាល់​កិត្តិយស​និង​សេចក្ដី​ថ្លៃថ្នូរ"

$
0
0

មន្ត្រី​ក្រសួង​ព័ត៌មាន លើក​ឡើង​ថា ក្រសួង​មិន​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ កាសែត និង​ទស្សនាវដ្ដី​ខ្លះ ដែល​ផ្សាយ​ព័ត៌មាន​ពិស្ដារ​ដោយ​ផ្ដល់​ទាំង​អត្តសញ្ញាណ និង​រូបថត​ជាក់ស្ដែង​របស់​ជនរងគ្រោះ ដែល​នាំ​ឱ្យ​ជនរងគ្រោះ​ត្រូវ​បាត់បង់​សេចក្ដី​ថ្លៃថ្នូរ និង​កិត្តិយស​ឡើយ។ ប៉ុន្តែ​ក្រុម​គ្រួសារ​ជនរងគ្រោះ​អាច​ដាក់​ពាក្យ​ប្ដឹង​ទៅ​ស្ថាប័ន​តុលាការ​បាន​​អំពី​ករណី​នេះ។

អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន លោក អ៊ុក គឹមសេង បញ្ជាក់​ថា ថ្វី​ត្បិត​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​ឆ្នាំ​១៩៩៥ ពុំ​បាន​ចែង​ដើម្បី​ដាក់ទោស​ទណ្ឌ​ចំពោះ​ស្ថាប័ន​ព័ត៌មាន កាសែត និង​ទស្សនាវដ្ដី​ព័ត៌មាន​ខ្លះ​ដែល​បាន​ផ្សាយ​រំលោភ​លើ​ក្រមសីលធម៌ និង​នាំ​ឱ្យ​ជនរងគ្រោះ ត្រូវ​បាត់បង់​សេចក្ដី​ថ្លៃថ្នូរ និង​កិត្តិយស​ក្នុង​សង្គម​ក៏ដោយ ប៉ុន្តែ​ស្ថិត​ក្នុង​ក្រមព្រហ្មទណ្ឌ ជនរងគ្រោះ​ខ្លួន​ឯង មាន​សិទ្ធិ​ស្វែងរក​យុត្តិធម៌​តាម​រយៈ​ប្ដឹង​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំង​នោះ​ទៅ​តុលាការ​បាន៖ «ផ្អែក​ទៅ​លើ​គោលការណ៍​មួយ ពេល​ខ្លះ​ជន​រង​គ្រោះ​ជា​អ្នក​ប្ដឹង ព្រោះ​ក្រសួង​ព័ត៌មាន គ្រាន់​តែ​ជា​ស្ថាប័ន​សាធារណៈ ផ្ដល់​សេវា​សម្របសម្រួល ពាក់ព័ន្ធ​វិស័យ​សារព័ត៌មាន​សោតទស្សន៍»

ការ​លើក​ឡើង​នេះ ក្រោយ​ពី​ក្លឹប​អ្នក​កាសែត​កម្ពុជា (អ.ក.អ) អង្គការ​មូលនិធិ​អាស៊ី (The Asia Foundation) និង​ជំនួយ​អូស្ត្រាលី (Australian Aid) បាន​ធ្វើ​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្ដីពី​ប្រកាស​រួម​នៃ​ក្រម​ប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​រាយការណ៍​ព័ត៌មាន​អំពើ​ហិង្សា​លើ​ស្ត្រី នៅ​ថ្ងៃ​ទី​១១ ខែ​សីហា បន្ទាប់​ពី​ក្រម​ប្រតិបត្តិ​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ដោយ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី ដើម្បី​ហាម​កុំ​ឱ្យ​ផ្សាយ​ព័ត៌មាន​ហិង្សា​លើ​ស្ត្រី​ធ្វើ​ជា​រឿង​កំប្លែង កុំ​ផ្សាយ​ឱ្យ​ជនរងគ្រោះ​អស់​សង្ឃឹម និង​លាក់​អត្តសញ្ញាណ​ស្ត្រី​ជា​ជនរងគ្រោះ​ជាដើម។

​ប្រធាន​ក្រុម​ការងារ​រៀបចំ​ក្រម​ប្រតិបត្តិ​នេះ និង​ជា​អនុ​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន លោក អ៊ុក គឹមសេង ដដែល ក៏​បាន​ប្រតិកម្ម​ចំពោះ​ការ​ផ្សាយ និង​បង្ហោះ​ព័ត៌មាន​ពិស្ដារ​នូវ​ចម្លើយ​សារភាព​ទាំង​អស់​របស់​ជនសង្ស័យ​ចំនួន​ពីរ​នាក់​ជា​អ្នក​រត់​តាក់ស៊ី​នៅ​ខេត្ត​ស្វាយរៀង ដែល​បាន​រៀបរាប់​អំពី​សកម្មភាព​ចាប់​រំលោភ និង​សម្លាប់​នារី​រងគ្រោះ​ដែល​លោក​ហៅ​ថា ខុស​ក្រមសីលធម៌​ព្រោះ​នាំ​ឱ្យ​សាច់ញាតិ​របស់​ជនរងគ្រោះ​កាន់​តែ​ឈឺ​ចាប់​បន្ថែម​ទៀត ជាពិសេស បាន​ធ្វើ​ឱ្យ​ប៉ះពាល់​អារម្មណ៍​របស់​សាធារណជន​ទូទៅ។

លោក​បន្ថែម​ថា នៅ​ពេល​ខាង​មុខ ក្រសួង​ព័ត៌មាន ព្រម​ទាំង​ក្លឹប​អ្នក​កាសែត នឹង​រៀបចំ​សិក្ខាសាលា​មួយ ដើម្បី​អញ្ជើញ​មន្ត្រី​នគរបាល​យុត្តិធម៌​ខាង​ព្រហ្មទណ្ឌ មក​ស្វែង​យល់​អំពី​ក្រមសីលធម៌ និង​ក្រម​ប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​រាយការណ៍​ព័ត៌មាន​អំពើ​ហិង្សា​លើ​ស្ត្រី៖ «ដូច្នោះ ខ្ញុំ​គិត​ថា អ្នក​រាយការណ៍​ព័ត៌មាន ទាំង​អ្នក​និពន្ធ​នាយក ត្រូវ​ធ្វើ​ការ​ទាំង​ប្រុងប្រយ័ត្ន​បំផុត គឺ​យើង​មិន​ត្រូវ​លើក​យក​រឿង​ទាំង​ដុល​មក​រាយការណ៍​ទេ»

​ការ​សិក្សា​ស្រាវជ្រាវ​ឆ្នាំ​២០១៦ របស់​អង្គការ​មូលនិធិ​អាស៊ី និង​ជំនួយ​អូស្ត្រាលី បាន​បង្ហាញ​ថា ការ​ប្រកួតប្រជែង​ប៉ុស្តិ៍​ទូរទស្សន៍​ដោយ​មិន​មាន​ការ​ត្រួត​ពិនិត្យ អាច​ជំរុញ​ឱ្យ​មាន​ការ​កើន​ឡើង​នូវ​កម្មវិធី​ដែល​ផ្ទុក​ខ្លឹមសារ​ហិង្សា​លើ​ស្ត្រី​ច្រើន ហើយ​ការ​ផ្សាយ​ហិង្សា​លើ​ស្ត្រី​ខ្លះ បង្ហាញ​អត្តសញ្ញាណ​ជនរងគ្រោះ និង​ជន​មុខសញ្ញា​ស្ទើរ​តែ​គ្រប់​ពេល ហើយ​មាន​ទាំង​ការ​ស្ដីបន្ទោស​ជនរងគ្រោះ​ថែម​ទៀត។

ការ​រក​ឃើញ​ពី​ស្ថាប័ន​ទាំង​ពីរ​នេះ ឱ្យ​ដឹង​ទៀត​ថា ប្រភេទ​កម្មវិធី​លើ​កញ្ចក់​ទូរទស្សន៍​កម្ពុជា​នានា ដែល​មាន​ខ្លឹមសារ​ហិង្សា​លើ​ស្ត្រី​ច្រើន មាន​ក្នុង​រឿង​ភាគ រឿង​កំប្លែង កម្មវិធី​ចម្រៀង និង​ការ​ផ្សាយ​ពាណិជ្ជកម្ម ហើយ​មាន​អ្នក​ទស្សនា​ទូរទស្សន៍​ប្រមាណ ១០%​ប៉ុណ្ណោះ បាន​មើល​ឃើញ​ខ្លឹមសារ​ហិង្សា​លើ​ស្ត្រី។

ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា លោក ប៉ែន បូណា ថ្លែង​ថា ក្លឹប​អ្នក​កាសែត​មិន​ចង់​ឱ្យ​មាន​ការ​ប្រើប្រាស់​ផ្លូវ​ច្បាប់​ទៅ​លើ​ស្ថាប័ន​ព័ត៌មាន​ណា​មួយ​ដែល​ផ្សាយ​ព័ត៌មាន​ពិស្ដារ ដោយ​បង្ហាញ​ទាំង​អត្តសញ្ញាណ និង​រូបភាព​ជាក់ស្ដែង​របស់​ជន​រង​គ្រោះ រហូត​នាំ​ឱ្យ​ជនរងគ្រោះ​ក្លាយ​ជា​ជនរងគ្រោះ​ពីរ​ដង​នោះ​ទេ ប៉ុន្តែ​លោក​ថា សាមី​ខ្លួន​ជា​ជនរងគ្រោះ​គួរ​ស្នើ​សុំ​ឱ្យ​ស្ថាប័ន​សារព័ត៌មាន​នោះ កែតម្រូវ​ចំពោះ​ការ​ផ្សាយ​ធ្វើ​ឱ្យ​ប៉ះពាល់​សេចក្ដី​ថ្លៃថ្នូរ និង​កិត្តិយស​របស់​ខ្លួន។

លោក ប៉ែន បូណា បន្ត​ថា ការ​ផ្សព្វផ្សាយ​ក្រម​ប្រតិបត្តិ​ជា​សាធារណៈ​នៅ​ពេល​នេះ នឹង​អាច​ធ្វើ​ឱ្យ​អ្នក​សារព័ត៌មាន ព្រម​ទាំង​មន្ត្រី​សមត្ថកិច្ច ចូលរួម​កាត់​បន្ថយ​ចំពោះ​ការ​ចុះ​ផ្សាយ​ព័ត៌មាន​ណា​ដែល​នាំ​ឱ្យ​ជន​រង​គ្រោះ​ក្លាយ​ជា​ជនរងគ្រោះ​ពីរ​ដង៖ «សុំ​កុំ​លើក​ទឹក​ចិត្ត​ឱ្យ​អ្នក​សារព័ត៌មាន​ណា​ដែល​សរសេរ​មិន​គោរព​តាម​ក្រម​សីលធម៌ និង​វិជ្ជាជីវៈ​ហ្នឹង ដែល​ធ្វើ​ឱ្យ​មាន​ជនរងគ្រោះ​ពីរ​ដង​ហ្នឹង សូម​កុំ​អោយ​គាត់​ទៅ អាច​ចូលរួម​ចំណែក​បាន»។

​ចំណែក​អនុ​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​ក្រសួង​កិច្ចការ​នារី អ្នកស្រី ប៉ែន គន្ធា បញ្ជាក់​ថា ប្រសិនបើ​ការ​តាម​ដាន​ចំពោះ​ការ​អនុវត្ត​ក្រម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​រាយការណ៍​ព័ត៌មាន​អំពើ​ហិង្សា​លើ​ស្ត្រី​នៅ​ពេល​នេះ ហើយ​នៅ​តែ​មិន​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​នៅ​ពេល​ខាង​មុខ​ក្រសួង នឹង​មាន​វិធានការ​បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សង្គម​ស៊ីវិល​ស្នើ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​អនុវត្ត​ច្បាប់​ស្មើ​ភាព​គ្នា​ចំពោះ​សំណង់​ខុស​ច្បាប់

$
0
0

មន្ត្រី​ឃ្លាំមើល​ការងារ​អភិវឌ្ឍន៍​សង្គម ស្នើ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ អនុវត្ត​ច្បាប់​សាងសង់​ឲ្យ​បាន​ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់​រវាង​មន្ត្រី​មាន​អំណាច ឬ​ឈ្មួញ​មានទ្រព្យ និង​ពលរដ្ឋ​ក្រីក្រ ប្រយោជន៍​ជៀស​ពី​ការ​គាបសង្កត់​លើ​ប្រជាពលរដ្ឋ​ខ្សត់​ក្រ និង​មាន​ការ​រិះគន់​នាំ​ឲ្យ​បាត់បង់​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ទូទៅ។

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ប្រចាំ​ខេត្ត​ព្រះសីហនុ មាន​អង្គការ​លីកាដូ (LICADHO) និង​សមាគម​អាដហុក (ADHOC) ជាដើម បាន​ចោទ​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ថា អនុវត្ត​ច្បាប់​សាងសង់​សំណង់​រឹងមាំ​ផ្សេងៗ មិន​ទាន់​ត្រឹមត្រូវ​តាម​ច្បាប់​ទេ។ ពួកគេ​រិះគន់​ថា រាល់​ថ្ងៃ​នេះ​សំណង់​ផ្ទះ​ល្វែង​របស់​ឈ្មួញ​ខ្លះ បាន​បើក​ការដ្ឋាន​សាងសង់​មិន​ទាន់​មាន​ច្បាប់​អនុញ្ញាត​ក៏​មាន។

អ្នកឃ្លាំមើល​សង្គម​ចោទ​ថា សំណង់ផ្ទះ​ល្វែង​របស់​លោក ឆឹង សុខា មាន​ទីតាំងនៅ​ទល់​មុខ​វត្ត​អូរត្រេះ ក្រុង​ព្រះសីហនុ ជា​សំណង់​ផ្ទះល្វែង​មួយ​ស្ថិត​ក្នុង​ចំណោម​សំណង់​រឹងមាំ​ផ្សេង​ទៀត ដែល​បើក​ការដ្ឋាន​សាងសង់​មិន​ទាន់​មាន​ច្បាប់​អនុញ្ញាត​ពី​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ព្រះសីហនុ ទេ។

អ្នកស្រី ជៀប សុធារី អ្នក​សម្របសម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​ព្រះសីហនុ ស្នើ​ឲ្យ​លោក នួន ប៉ុក ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ និង​លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ ត្រូវ​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់​ឲ្យ​បាន​ស្មើភាព​គ្នា​រវាង​មន្ត្រី​មាន​អំណាច ឈ្មួញ​មានទ្រព្យ និង​ពលរដ្ឋ​មាន​ជីវភាព​ក្រីក្រ ត្រូវ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ។

អ្នកស្រី សុធារី កត់សម្គាល់​ថា កន្លង​មក​សកម្មភាព​ចុះ​ផ្អាក ឬ​វាយ​កម្ទេច​ចោល​ភាគ​ច្រើន​របស់​អាជ្ញាធរ​ខេត្ត​នេះ គឺ​បាន​អនុវត្ត​មាន​ប្រសិទ្ធភាព​ចំពោះ​សំណង់​អត់​ច្បាប់​របស់​ពលរដ្ឋ​មាន​ជីវភាព​ក្រីក្រ ប៉ុន្តែ​ចំពោះ​សំណង់​រឹងមាំ​ធំៗ មាន​ដូចជា​សំណង់ផ្ទះ​ល្វែង​របស់​លោក ឆឹង សុខា ជាក់ស្ដែង​មិន​ឃើញ​រដ្ឋបាល​ក្រុង-​ខេត្ត​ព្រះសីហនុ ចុះ​បង្ក្រាប ឬ​ទប់ស្កាត់​ទេ។ ពួកគេ​មាន​ចម្ងល់​ថា ហេតុ​អ្វី​បាន​ជា​អ្នក​មាន​អាច​សង់​សំណង់​រឹង​មាំ​ធំៗ បាន​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​បែប​នេះ? តើ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ ឬ​យ៉ាង​ណា?

អ្នក​ឃ្លាំមើល​រូប​នេះ​ស្នើ​ដល់​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ថ្នាក់​ជាតិ ឲ្យ​ជួយ​ពិនិត្យ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​សាងសង់​ឲ្យ​បាន​ត្រឹមត្រូវ​ឡើង​វិញ៖ «បើសិនជា​មន្ត្រី​ជំនាញ​មិន​ហ៊ាន​យក​ច្បាប់​មក​អនុវត្ត​ផង តើ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​កំពុងតែ​រស់​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ មាន​ទំនុក​ចិត្ត មាន​ភាព​កក់ក្ដៅ​ពី​មន្ត្រី​ជំនាញ​ម្ដេច​បាន? ហើយ​ម្យ៉ាង​ទៀត ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ខក​ចិត្ត​របស់​រដ្ឋាភិបាល ជាពិសេស​លោក​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី ដែល​បាន​ប្រគល់​ការងារ​ឲ្យ​ប្រធាន​មន្ទីរ​សុរិយោដី ខេត្ត​ព្រះសីហនុ ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ពិនិត្យ​ទៅ​លើ​សំណង់​ផ្សេងៗ នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ»

ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ព្រះសីហនុ លោក នួន ប៉ុក មាន​ប្រសាសន៍​ទទួល​ស្គាល់​ថា ការ​បើក​ការដ្ឋាន​សាងសង់​សំណង់​ផ្ទះល្វែង​នៅ​មុខ​វត្ត​អូរត្រេះ មាន​ម្ចាស់​ឈ្មោះ ឆឹង សុខា ពិត​ជា​មិន​ទាន់​មាន​ច្បាប់​សាងសង់​ពិត​មែន។ លោក​ថា ករណី​នេះ ខាង​មន្ទីរ​នឹង​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់ ដើម្បី​ពង្រឹង​ច្បាប់​សំណង់​ឲ្យ​មាន​ប្រសិទ្ធភាព។

ម្ចាស់​ផ្ទះ​ល្វែង​មាន​ទីតាំង​នៅ​មុខ​វត្ត​អូរត្រេះ ស្ថិត​ក្នុង​សង្កាត់​លេខ​៤ ក្រុង​ព្រះសីហនុ លោក ឆឹង សុខា ទទួល​ស្គាល់​ថា រូបលោក​មិន​ទាន់​ទទួល​បាន​ឯកសារ​ច្បាប់​សាងសង់​សំណង់​ផ្ទះ​ល្វែង នៅ​មុខ​វត្ត​អូរត្រេះ​នេះ ជា​លាយលក្ខណ៍អក្សរ​ពី​ស្ថាប័ន​ជំនាញ មក​កាន់​ក្នុង​ដៃ​ពិត​មែន ប៉ុន្តែ​លោក​ថា បាន​រត់​ការ​ច្បាប់​សាងសង់​នេះ នៅ​ស្ថាប័ន​ពាក់ព័ន្ធ មាន​មន្ទីរ​សុរិយោដី​ជាដើម រួច​ហើយ៖ «ឥឡូវ​ឯកសារ​រត់ការ​ច្បាប់​សាងសង់​សំណង់​ផ្ទះ​ល្វែង​របស់​ខ្ញុំ​នេះ គឺ​មាន​មន្ត្រី​បម្រើ​ការងារ​នៅ​ខាង​សុរិយោដី​សាលា​ក្រុង​ព្រះសីហនុ បាន​ជួយ​ធ្វើ​កិច្ច​ការងារ​នេះ​រួច​ហើយ។ មាន​ន័យ​ថា ការ​បើក​ការដ្ឋាន​សំណង់​ផ្ទះ​ល្វែង មាន​ទីតាំង​នៅ​ទល់​មុខ​វត្ត​អូរត្រេះ ស្ថិត​ក្នុង​សង្កាត់​លេខ​៤ ក្រុង​ព្រះសីហនុ គឺ​បាន​រត់​ការ​ច្បាប់​សាងសង់​រួច​ហើយ ប៉ុន្តែ​មន្ត្រី​ជំនាញ​មិន​ទាន់​បាន​ធ្វើ​ជូន​ក្រុមហ៊ុន​រួចរាល់​នៅ​ឡើយ»

អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន កន្លង​មក​ធ្លាប់​បាន​ស្នើ​ឲ្យ​ស្ថាប័ន​ជំនាញ និង​វិស័យ​ឯកជន​ត្រូវ​រួម​គ្នា​អនុវត្ត​ច្បាប់​សាងសង់ និង​ច្បាប់​ផ្សេងៗ​ទៀត ឲ្យ​បាន​ទាំង​អស់​គ្នា ជៀសវាង​អាង​បក្ស​ពួក ឬ​អាង​ខ្នង​បង្អែក​ជាដើម។ ករណី​សំណង់​ផ្ទះ​ល្វែង លោក ឆឹង សុខា សង់​អត់​មាន​ច្បាប់ លោក យន្ត មីន មិន​បាន​បញ្ជា​ឲ្យ​រដ្ឋបាល​ក្រុង-​ខេត្ត និង​មន្ទីរ​សុរិយោដី​ខេត្ត​ជាដើម ចុះ​ផ្អាក​សកម្មភាព​សាងសង់ ឬ​តម្រូវ​ឲ្យ​វាយកម្ទេច​ចោល​ភ្លាមៗ​ទេ ប៉ុន្តែ​លោក​ថា នឹង​ជំរុញ​ឲ្យ​ម្ចាស់​ផ្ទះល្វែង ឈ្មោះ ឆឹង សុខា ពន្លឿន​ធ្វើ​ឯកសារ​ច្បាប់​សាងសង់​ពី​ស្ថាប័ន​ជំនាញ​ឲ្យ​បាន​ត្រឹមត្រូវ​ស្រប​តាម​ច្បាប់​ឲ្យ​បាន​ឆាប់៖ «ក្រុមហ៊ុន​ផ្ទះល្វែង​របស់​លោក ឆឹង សុខា នេះ គឺ​គេ​បាន​សាងសង់​បណ្ដើរ និង​បាន​រត់​ច្បាប់​បណ្ដើរ​រួច​ហើយ»

​ទាក់ទិន​បញ្ហា​នេះ គ្មាន​ប្រភព​ណាមួយ​មក​បញ្ជាក់​ថា នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ មាន​សំណង់​ខុស​ច្បាប់​ចំនួន​ប៉ុន្មាន​កំពុង​សាងសង់ ហើយ​មាន​សំណង់​សង់​អត់​ច្បាប់​ចំនួន​ប៉ុន្មាន ត្រូវ​អាជ្ញាធរ​រុះរើ​ឲ្យ​ច្បាស់លាស់​ទេ ព្រោះ​មិន​មាន​តួលេខ​ពិត​ប្រាកដ​ចេញ​ដោយ​អាជ្ញាធរ​នោះ​ឡើយ។

​តាម​ការ​កត់សម្គាល់​ចំពោះ​សំណង់​អត់​ទាន់​រត់​ច្បាប់​សាងសង់​រួច​រាល់​ផង ប៉ុន្តែ​ម្ចាស់​សំណង់​ដែល​ជា​អ្នក​មាន​ទ្រព្យ​វិញ គឺ​ភាគ​ច្រើន​អាជ្ញាធរ​មិន​មាន​វិធានការ​ចុះ​ផ្អាក ឬ​វាយ​កម្ទេច​ចោល​ភ្លាមៗ​ទេ ដោយ​ខុស​ពី​សំណង់​សង់​អត់​ច្បាប់ មាន​ម្ចាស់​ជា​ប្រជាពលរដ្ឋ​ក្រីក្រ គឺ​អាជ្ញាធរ​បាន​ចុះ​អនុវត្ត​ច្បាប់​មាន​សកម្មភាព​លឿន និង​មាន​ប្រសិទ្ធភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​ខេត្ត​កំពង់ឆ្នាំង​ស្នើ​ឲ្យ​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ

$
0
0

តំណាង​សហគមន៍​ព្រៃឈើ​ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង ស្នើ​ឲ្យ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ទប់ស្កាត់​សកម្មភាព​ធ្វើ​អាជីវកម្ម​អុស​សម្រាប់​ប្រើ​តាម​រោងចក្រ និង​រោង​សិប្បកម្ម​ដែល​ជា​ហេតុ​នាំ​ឲ្យ​ឈើ​ក្នុង​តំបន់​ការពារ​ទាំង​តូច​ទាំង​ធំ​រង​ការ​កាប់​បំផ្លាញ។ ប៉ុន្តែ​អាជ្ញាធរ​មាន​សមត្ថកិច្ច​អះអាង​ថា អុស​ដែល​កំពុង​ធ្វើ​អាជីវកម្ម​នោះ គឺ​ពលរដ្ឋ​បាន​កាប់​ពី​ចម្ការ​របស់​ពួកគេ។

ផ្ទុយ​ពី​ការ​អះអាង​របស់​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​នេះ អនុ​ប្រធាន​គណៈកម្មការ​តំបន់​ការពារ​ធម្មជាតិ​ទឹកធ្លាក់​អន្លង់ស្វាយ លោក ម៉ិល សារិទ្ធិ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ ខែ​សីហា ថា អ្នកភូមិ​ស្លែង ឃុំ​ទួលខ្ពស់ ជា​ច្រើន​គ្រួសារ បាន​រកស៊ី​កាប់​អុស​លក់ ដោយ​អ្នក​ខ្លះ​បាន​លួច​ចូល​កាប់​ឈើ​ខ្លុង ឬ​ត្បែង​ចេញ​ពី​ព្រៃ​ការពារ​របស់​លោក​យ៉ាង​តិច ១០​គោយន្ត​ក្នុង​មួយ​ថ្ងៃ នៅ​គ្រា​ដែល​កម្លាំង​ល្បាត​នៅ​រវល់​ការងារ​ដក​ស្ទូង។

លោក ម៉ិល សារិទ្ធិ បញ្ជាក់​ថា ក្នុង​មួយ​ថ្ងៃ​មាន​ឡាន​ភ្លៅ​៦ ដឹក​អុស​ចំនួន​ពីរ​គ្រឿង រង់ចាំ​ដឹក​អុស​នៅ​ចំណុច​ភូមិ​ស្លែង ដើម្បី​យក​ទៅ​ចែកចាយ​បន្ត​តាម​រោងចក្រ និង​រោង​សិប្បកម្ម​រៀងរាល់​ថ្ងៃ។ លោក​ស្នើ​ឲ្យ​មេឃុំ​ទួលខ្ពស់ លោក សែម សារឿន ដែល​មាន​ទីលំនៅ​ក្នុង​ភូមិ​ស្លែង​ផ្ទាល់ ត្រូវ​អប់រំ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ក្នុង​ភូមិ​ឲ្យ​បញ្ឈប់​លួច​ចូល​កាប់​ឈើ​ក្នុង​តំបន់​ការពារ​យក​ទៅ​លក់​បន្ត​ទៀត៖ «ព្រៃ​សហគមន៍​គាត់​អស់​ហើយ អ៊ីចឹង​ហើយ​កុំ​បំផ្លាញ​ដល់​គេ​​ខំ​ថែរក្សា។ លួច​កាប់​ចូល​ដល់​ព្រៃ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​អន្លង់ស្វាយ​ហ្នឹង ហើយ​នៅ​ចំណុច​ព្រៃ​ធំ។ កាប់​រយៈ​ពេល​ជិត​កន្លះ​ខែ​ហើយ។ ក្រសួង​ក៏​ដូច​ជា​មន្ទីរ​បរិស្ថាន​ប្រគល់​ឲ្យ​សហគមន៍​ការពារ និង​គ្រប់គ្រង តែ​បើ​សហគមន៍​ការពារ​អត់​បាន​ខ្លាច​រដ្ឋ​យក​វិញ​អត់​មាន​កន្លែង​គង្វាល​គោ​ក្របី»

ឆ្លើយ​តប​នឹង​សំណើ​នេះ មេ​ឃុំ​ទួលខ្ពស់ លោក សែម សារឿន បដិសេធ​ថា ពលរដ្ឋ​ក្នុង​ភូមិ​របស់ តែ ៤ ឬ ១០​គ្រួសារ​ប៉ុណ្ណោះ​ដែល​ប្រកប​មុខ​របរ​នេះ ហើយ​ពួកគេ​ភាគ​ច្រើន​កាប់​អុស​ចេញ​ពី​ព្រៃ​លើ​ដី​របស់​ខ្លួន គឺ​មិន​ប៉ះពាល់​ដល់​ដី​សហគមន៍ ឬ​តំបន់​ការពារ​ឡើយ។ ទោះ​ជា​យ៉ាង​ណា​លោក​ថា បើ​គ្មាន​អ្នក​ទិញ ក៏​គ្មាន​អ្នក​កាប់​ដែរ ហើយ​លោក​បាន​ត្រឹមតែ​អប់រំ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ប៉ុណ្ណោះ៖ «គាត់​មិន​កាប់​នៅ​ក្នុង​ដែន​អី​ទេ គាត់​ទៅ​កាប់​តាម​ជើង​ភ្នំ ប៉ុន្តែ​ភ្នំ​ហ្នឹង​ក៏​ឋិត​នៅ​ក្នុង​ដែន​របស់​រដ្ឋបាល​ព្រៃឈើ​ដែរ ប៉ុន្តែ​គ្រាន់​តែ​មិន​នៅ​ក្នុង​ដែន ឬ​ក្នុង​ដី​សហគមន៍​ឃុំ​ក្បាល​ទឹក​អី​ទេ។ បើ​និយាយ​ទៅ​ការ​ផ្សព្វផ្សាយ​របស់​ខ្ញុំ​ផ្សព្វផ្សាយ​ដូច​ភ្លៀង​រលឹម​អ៊ីចឹង​ថា សូម​ឲ្យ​ប្រជាពលរដ្ឋ​របស់​យើង​បញ្ឈប់​កាប់​ព្រៃឈើ​អី​នេះ​ត​ទៀត​ទៅ ព្រោះ​រដ្ឋាភិបាល​ក៏​ដូច​ជា​យើង​ផ្ទាល់​ក៏​ដឹង​ដែរ​ថា កាលណា​តែ​យើង​អស់​ព្រៃឈើ​ទៅ​គឺ​វា​ពិបាក​ហើយ»

ចំណែក​នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​រមាស លោក ទា គឹមហេង បញ្ជាក់​ថា សមត្ថកិច្ច​ជំនាញ​មិន​អាច​បញ្ឈប់​ឡាន​ដឹក​អុស​ដែល​មាន​ប្រភព​​ច្បាស់​លាស់ ឬ​អុស​ដែល​ដឹក​នោះ​បាន​កាប់​ចេញ​ពី​ផ្ទៃ​ដី​ឯកជន​របស់​ពលរដ្ឋ។ ប៉ុន្តែ​ចំពោះ​ឈ្មួញ ឬ​ឡាន​ដឹក​អុស​ដែល​ពុំ​មាន​ប្រភព​ច្បាស់​លាស់ ឬ​រក​ឃើញ​ថា ឈើ​ដែល​ដឹក​នោះ​មាន​ប្រភព​ចេញ​ពី​ដែន​ជម្រក ឬ​ព្រៃ​ការពារ​នឹង​ចាត់​វិធានការ​ភ្លាម៖ «ព្រៃ​ហាម​ឃាត់ គឺ​ខុស​ច្បាប់ កន្លង​មក​យើង​ចាប់​យើង​ថា រក​ពី​ប្រភព​អត់​ស្រប​ច្បាប់​មក​អ៊ីចឹង​យើង​ចាប់​គាត់​បាន។ យើង​ធ្លាប់​ចុះ​ទៅ​សិក្សា​ដែរ ចុះ​ទៅ​ជាក់​ស្ដែង​មើល​គំនរ​អុស​គាត់​កាប់​ពី​ណា​ពី​ណី​មក។ គាត់​កាប់​ចេញ​ពី​យុវជន​វាស់វែង​ឲ្យ​គាត់ ហើយ​ដី​ក្បាល​ស្រែ​របស់​គាត់​ចិញ្ចឹម​ទុក​អ៊ីចឹង​ទៅ​ណា។ ព្រៃ​ដែល​ដុះ​នៅ​លើ​ដី​ឯកជន​ស្រប​ច្បាប់​ជា​ព្រៃ​ឯកជន អ៊ីចឹង​គាត់​មាន​សិទ្ធិ​កាប់​ធ្វើ​អាជីវកម្ម»

អាជីវកម្ម​អុស​ប្រភេទ​ខ្លុង និង​ត្បែង​មាន​ច្រើន​កន្លែង នៅ​ក្នុង​ស្រុក​ទឹកផុស ប៉ុន្តែ​ប្រភព​ឈើ​ដែល​ពលរដ្ឋ​កាប់​មក​លក់​នោះ គឺ​ភាគ​ច្រើន​ឋិត​នៅ​លើ​ដី​ចម្ការ និង​​ដី​ក្បាល​ស្រែ​ដែល​ពួកគេ​បាន​កាន់កាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នក​ដាំ​ផ្លែ​ស្រកានាគ​នៅ​ខេត្ត​កំពង់ចាម​ស្នើ​ពលរដ្ឋ​គាំទ្រ​ផ្លែ​ឈើ​​ខ្មែរ​បន្ថែម​ទៀត

$
0
0

កសិករ​ដាំ​ផ្លែ​ស្រកានាគ នៅ​ឃុំ​រអាង ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ឱ្យ​ដឹង​ថា របរ​ដាំ​ផ្លែឈើ​ប្រភេទ​នេះ ជួយ​ដល់​ជីវភាព​រស់​នៅ​របស់​ពួកគាត់​ឱ្យ​កាន់​តែ​ប្រសើរ។ ផ្លែឈើ​របស់​ពួកគាត់​ដាំ​ដោយ​មិន​បាន​ប្រើប្រាស់​ជី​គីមី​ឡើយ ពោល​គឺ​ប្រើ​ជីធម្មជាតិ​ស្រោចស្រព ដើម្បី​ឲ្យ​ដើម​ស្រកានាគ​លូតលាស់​ល្អ។ សង្គម​ស៊ីវិល​នៅ​ខេត្ត​នេះ​យល់​ថា ប្រសិនបើ​ពលរដ្ឋ​កាន់​តែ​ច្រើន​គាំទ្រ​ផ្លែឈើ​នៅ​ក្នុង​ស្រុក កាត់​បន្ថយ​ការ​បរិភោគ​បន្លែ​ផ្លែ​ឈើ​នាំ​ពី​ក្រៅ​ប្រទេស នឹង​អាច​បង្កើត​មុខ​របរ​ដល់​កសិករ​ខ្មែរ​បន្ថែម​ទៀត និង​កាត់​បន្ថយ​ការ​ប៉ះពាល់​សុខភាព ដោយសារ​តែ​ផ្លែឈើ​នាំចូល​អាច​គេ​ប្រើ​ជីគីមី​ច្រើន​ជាដើម។

កសិករ​ដាំ​ស្រកានាគ នៅ​ឃុំ​រអាង ស្នើ​ឱ្យ​ពលរដ្ឋ​នាំគ្នា​គាំទ្រ​ផ្លែឈើ​របស់​ខ្មែរ​ឱ្យ​បាន​កាន់​តែ​ច្រើន​បន្ថែម​ទៀត ដើម្បី​បង្កើត​ការងារ​ដល់​ពួកគាត់។ កសិករ​លើក​ឡើង​ថា ប្រសិនបើ​ពលរដ្ឋ​ខ្មែរ​គាំទ្រ​ផលិតផល​កសិកម្ម​នៅ​ក្នុង​ស្រុក ពិសេស​បន្លែ​ផ្លែឈើ​ដែល​គ្មាន​សារធាតុ​គីមី គឺ​មិន​ត្រឹម​ជួយ​បង្កើត​មុខ​របរ​ដល់​ពួកគាត់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ផ្នែក​មួយ​ជួយ​ដល់​សុខភាព​របស់​ខ្លួន​ឯង​ដែរ។

ម្ចាស់​ចម្ការ​ស្រកានាគ នៅ​ឃុំ​រអាង លោក ផុន ភឿន មាន​ប្រសាសន៍​ថា របរ​នេះ​ជួយ​លើក​កម្ពស់​ជីវភាព​របស់​​ពួកគាត់​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ល្អ​ជាង​ធ្វើ​ចំណាក​ស្រុក​ឆ្ងាយ​ដែល​ប្រឈម​នឹង​ហានិភ័យ​ការងារ និង​រក​ប្រាក់​ចំណូល​មិន​សូវ​បាន​ច្រើន។ លោក​បន្ត​ថា បញ្ហា​ទីផ្សារ គឺ​មិន​មាន​អ្វី​ចោទ​ឡើង​ទេ ព្រោះ​មាន​ម៉ូយ​មក​យក​ដល់​កន្លែង និង​មាន​ពលរដ្ឋ​ក្នុង​ស្រុក​នាំ​គ្នា​ទិញ​យក​ទៅ​បរិភោគ​លក្ខណៈ​គ្រួសារ ដោយសារ​ពួកគាត់​យល់​ថា ជា​ផ្លែឈើ​ដែល​មិន​មាន​ប្រើ​ថ្នាំ ឬ​ជី​គីមី ពោល​គឺ​ប្រើប្រាស់​ជីលា​មក​សត្វ​គោក្របី​តែប៉ុណ្ណោះ។ យ៉ាង​នេះ​ក្ដី លោក​ថា ដំណាំ​ប្រភេទ​នេះ​អាច​មាន​បញ្ហា​ប្រឈម​ខ្លះ​ដែរ៖ «ខាង​ក្រោម​ត្រូវ​ការ​សំអាត​កុំ​ឱ្យ​មាន​ស្មៅ។ យើង​ត្រូវ​ការ​ជួល​កម្មករ​ចម្រាស​វា ព្រោះ​ស្រកានាគ​ឫស​នៅ​ខាង​លើ អ៊ីចឹង​វា​ត្រូវ​ការ​ជញ្ជក់ ឬ​ប៉ះពាល់​សត្វល្អិត​ដែរ»

កសិករ​ដដែល​រៀបរាប់​ថា វិធី​ដាំ​ស្រកានាគ គឺ​គេ​ត្រូវ​យក​កូន​ដែល​កាត់​ចេញ​ដើម​ស្រកានាគ​ចាស់​មក​ផ្សាំ ដុះ​ប្រវែង ៥​ហ៊ុន ឬ ១​តឹក ទើប​យក​ទៅ​ដាំ​បាន។ វិធី​ដាំ​បន្ត គេ​ត្រូវ​ដាំ​បង្គោល ឬ​ជន្លង់​ជាមុន ដែល​ជា​ប្រភេទ​បង្គោល​មាំ និង​ធន់​បាន​យូរ​អង្វែង ជៀសវាង​បាក់​នៅ​ពេល​ស្រកានាគ​លូតលាស់​ល្អ។ ចំណែក​ផ្នែក​ខាង​លើ គេ​ត្រូវ​ចោះ​បង្គោល និង​ដាក់​ដែក​រឹង​មាំ​ទំហំ ១៤ ទៅ ១៦ លី ខ្វែង​ជា ៤​ជ្រុង កម្ពស់​ពី​ដី​ប្រហែល ១​ម៉ែត្រ​កន្លះ ទៅ ១​ម៉ែត្រ ៧​តឹក ហើយ​ដាក់​សំបក​កង់​ម៉ូតូ​សម្រាប់​ដើម​ស្រកានាគ​វារ​លើ។ លោក​បញ្ជាក់​ថា ក្នុង​មួយ​គុម្ព ត្រូវ​ដាំ​បី​កូន ប៉ុន្តែ​បើ​ល្អ​គឺ​ដាំ​ចំនួន​បួន​កូន ហើយ​ចន្លោះ​ពី​គុម្ព​មួយ​ទៅ​គុម្ព​មួយ ប្រវែង​ប្រមាណ ២​ម៉ែត្រ ទៅ ៣​ម៉ែត្រ។

ចាប់ពី​ពេល​ដាំ​កូន​ផ្សាំ​រួច ស្រកានាគ​នឹង​ផ្ដល់​ផល​ក្នុង​រយៈពេល ១​ឆ្នាំ។ រដូវ​កាល​ស្រកានាគ​ផ្ដល់​ផល​គឺ​នៅ​ក្នុង​រដូវវស្សា ពោល​គឺ​ជា​រដូវភ្លៀង​ធ្លាក់។

​កសិករ​ដាំ​ស្រកានាគ​ប្រមាណ ៤០០​គុម្ព​រូប​នេះ បន្ថែម​ថា ក្នុង​មួយ​រដូវ ផ្ដល់​ផល​បាន​ចំនួន​ប្រហែល ២​តោន ឬ​លើស​ពី​នេះ អាស្រ័យ​ទៅ​លើ​ផ្លែ​ច្រើន ឬ​តិច ហើយ​ក្នុង​មួយ​គីឡូក្រាម​លក់​បាន​តម្លៃ ៦​ពាន់​រៀល។ លោក​ស្នើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​បន្ត​គាំទ្រ​បន្លែ​ផ្លែ​ឈើ​ក្នុង​ស្រុក​បន្ថែម​ទៀត ដើម្បី​សុខភាព​ផ្ទាល់ខ្លួន និង​ជួយ​ដល់​ជីវភាព​កសិករ៖ «ខ្ញុំ​សំណូមពរ​ថា បើ​ខ្មែរ​យើង​ងាក​មក​ទិញ​ផលិតផល​នៅ​ក្នុង​ស្រុក​របស់​យើង​គឺ​ល្អ ព្រោះ​វា​អត់​មាន​ជាតិគីមី»

ពលរដ្ឋ​មួយ​រូប​នៅ​ឃុំ​ទ្រាន ដែល​ឆៀង​ចូល​ទិញ​ផ្លែ​ស្រកានាគ​ផ្ញើ​ប្រពន្ធ​កូន លោក អឿន បញ្ញា អះអាង​ថា លោក​តែងតែ​ចូល​ទិញ​ផ្លែ​ស្រកានាគ​ពី​កសិករ​នៅ​ឃុំ​រអាង ព្រោះ​ជា​របស់​ធម្មជាតិ ដឹង​ប្រភព​ច្បាស់លាស់ និង​ធានា​សុខភាព​ជាង​ផ្លែឈើ​នៅ​តាម​ទីផ្សារ។ ជាង​នេះ​ទៀត រស់​ជាតិ​ស្រកានាគ​របស់​កសិករ ផុន ភឿន គឺ​ឆ្ងាញ់ ផ្អែម ហើយ​ជា​ប្រភេទ​សាច់​ពណ៌​ស្វាយ ដែល​ប្រពន្ធ និង​កូន​លោក​ចូលចិត្ត​ពិសា​ផង៖ «ចំពោះ​ខ្ញុំ ខ្ញុំ​ចង់​ឱ្យ​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស គាំទ្រ ផលិតផល​របស់​ខ្មែរ ផលិតផល​កសិកម្ម ឬ​ដំណាំ​ហូប​ផ្លែ​អ៊ីចឹង គឺ​ខ្ញុំ​ចង់​ឱ្យ​គាំទ្រ​ឱ្យ​ច្រើន​ជាង​មុន»

ប្រភព​ដដែល​អះអាង​ថា នឹង​បន្ត​គាំទ្រ​ផលិតផល​កសិកម្ម​របស់​ខ្មែរ ពិសេស​បន្លែ ផ្លែ​ឈើ​គ្រប់​ប្រភេទ​បន្ត​ទៀត បើ​ទោះ​បី​ជា​ពេល​ខ្លះ​តម្លៃ​អាច​លើស​ផលិតផល​នាំ​ចូល​ក៏ដោយ ពីព្រោះ​ការ​ផលិត​អាច​ប្រើ​ដើម​ទុន​ច្រើន​ផលិតផល​នាំចូល។

​មន្ត្រី​អង្កេត​សមាគម​អាដហុក (ADHOC) ខេត្ត​កំពង់ចាម ដែល​តែង​ទៅ​ទិញ​ផ្លែ​ស្រកានាគ​ពី​កសិករ​នៅ​ឃុំ​រអាង​បរិភោគ លោក មាន ព្រហ្មមុនី មាន​ប្រសាសន៍​ថា មូលហេតុ​លោក​តែងតែ​ទិញ​ផ្លែឈើ​របស់​កសិករ​ខ្មែរ​បរិភោគ ទី​មួយ​ជា​គំរូ​ដល់​យុវជន និង​ពលរដ្ឋ​ខ្មែរ​ផ្សេង​ទៀត ជួយ​គាំទ្រ​ផលិតផល​ក្នុង​ស្រុក។ បន្ថែម​ពី​នេះ ជួយ​ផ្ដល់​តម្លៃ និង​បង្កើត​មុខ​របរ​ដល់​កសិករ​ខ្មែរ​ឱ្យ​មាន​ការងារ​ធ្វើ​កាន់​តែ​ច្រើន និង​ដើម្បី​សុខភាព​ផ្ទាល់ខ្លួន​តែម្ដង៖ «ឱ្យ​គាត់​មាន​លទ្ធភាព​ថា លក់​តែ​ក្នុង​ស្រុក​ក៏​បាន​ដែរ បើ​សិន​យើង​នាំ​គ្នា​ទប់ស្កាត់ ហើយ​បញ្ឈប់​ប្រើប្រាស់​អាហារ​ណា​ដែល​វា​ប៉ះពាល់ ឬ​ផលិតផល​ណា​ដែល​វា​ប៉ះពាល់​ដល់​សុខភាព។ វា​មាន​សារធាតុ​គីមី វា​ធ្វើ​ឱ្យ​ខូច​ក្រពះ ពោះវៀន គ្រឿង​ក្នុង»

របាយការណ៍​របស់​រាជរដ្ឋាភិបាល​ជា​ទូទៅ​បង្ហាញ​ថា ពលរដ្ឋ​កម្ពុជា ប្រមាណ ៨៥​ភាគរយ​ជា​កសិករ ធ្វើ​ស្រែ និង​ចម្ការ។ ប៉ុន្តែ​បច្ចុប្បន្ន បន្លែ ផ្លែឈើ ត្រី សាច់ គឺ​នាំ​ចូល​ពី​ប្រទេស​ជិត​ខាង​ក្នុង​មួយ​ថ្ងៃៗ​រាប់​រយ​តោន សូម្បី​គល់​ស្លឹកគ្រៃ ក៏​ត្រូវ​នាំ​ចូល​ក្នុង​មួយ​ថ្ងៃ​រាប់​សិប​តោន​ដែរ។ ផលិតផល​ក្រៅ​ស្រុក​មួយ​ចំនួន​ដូចជា បន្លែ ផ្លែឈើ ត្រី​សាច់ គេ​អាច​រក្សា​ទុក​ជា​ច្រើន​ថ្ងៃ ហើយ​មាន​សេចក្ដី​រាយការណ៍​ជា​បន្តបន្ទាប់​ថា ផលិតផល​ទាំង​នោះ​ផ្ទុក​សារធាតុ​គីមី​បណ្ដាល​ឱ្យ​ខូច​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ​ទៀត​ផង។

បញ្ហា​នេះ មន្ត្រី​សិទ្ធិមនុស្ស​មើល​ឃើញ​ថា បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​ផលិតផល​ក្នុង​ស្រុក​យ៉ាង​ខ្លាំង។ ជាក់ស្ដែង ត្រី ជ្រូក បន្លែ ផ្លែឈើ​របស់​កសិករ​ខ្មែរ​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក​នៅ​ពេល​បច្ចុប្បន្ន ដោយសារ​តែ​ទំនិញ​ក្រៅ​ប្រទេស​នាំ​ចូល​ច្រើន​ពេក។

ជាង​នេះ​ទៀត​លោក​ថា ការ​ត្រួត​ពិនិត្យ​សុវត្ថិភាព​ចំណី​អាហារ​ពី​សំណាក់​អាជ្ញាធរ​នៅ​មិន​ទាន់​បាន​ត្រឹមត្រូវ ធ្វើ​ឱ្យ​បន្លែ ផ្លែឈើ ត្រី សាច់ ដែល​ផ្ទុក​សារ​ធាតុគីមី​មួយ​ចំនួន​អាច​វាយ​លុក​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា បាន។ ករណី​នេះ មិន​ត្រឹម​ត្រូវតែ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាង​ធ្ងន់ធ្ងរ។

លោក​បន្ត​ថា ដើម្បី​ជួយ​ស្តារ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា និង ស្តារ​ជីវភាព​កសិករ ម្យ៉ាង​ដើម្បី​ថែរក្សា​សុខភាព​ខ្លួន​ឯង​ផង ពលរដ្ឋ​ខ្មែរ​ទាំង​អស់​ត្រូវ​ចូលរួម​លើក​កម្ពស់​ផលិតផល​ក្នុង​ស្រុក​ឱ្យ​បាន​កាន់​តែ​ច្រើន ហើយ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ទំនិញ​នាំ​ចូល ពិសេស​ផលិតផល​ទាំង​ឡាយ​ដែល​គ្មាន​ការ​ត្រួត​ពិនិត្យ​ត្រឹមត្រូវ និង​មាន​សារធាតុ​គីមី​ដែល​អាច​បំផ្លាញ​ដល់​សុខភាព​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

យោធា​កម្ពុជា​វិល​ត្រឡប់​ពី​ព្រំដែន​​​ខណៈកង​ទ័ព​ឡាវ​ដក​ចេញ​ពី​កម្ពុជា

$
0
0

កង​កម្លាំង​យោធា​ដែល​ត្រូវ​បាន​បញ្ជូន​ពី​រាជធានី និង​ខែត្រ​នានា​នៃ​ប្រទេស​កម្ពុជា ទៅ​តំបន់ព្រំដែន​​នៅ​ចំណុច​អូរអាឡៃ ស្រុក​សៀមប៉ាង ខែត្រ​ស្ទឹងត្រែង នៅ​ល្ងាច​ថ្ងៃ​ទី​១២ ខែ​សីហា បាន​វិល​ត្រឡប់​មក​វិញ​ជា​បណ្ដើរៗ​ហើយ ក្រោយ​ពី​នាយករដ្ឋមន្ត្រី​ឡាវ សន្យា​ថា នឹង​ដក​កង​ទ័ព​ចេញ​ពី​ទឹក​ដី​កម្ពុជា​នោះ។

មេបញ្ជាការ​ប្រតិបត្តិការ​សឹក​រង​ខែត្រ​ស្ទឹងត្រែង លោក ស្វាយ ញ៉ន ឲ្យ​ដឹង​ថា កងទ័ព​ឡាវ បាន​ដក​ចេញ​ពី​ទឹក​ដី​កម្ពុជា ទាំង​ស្រុង​រួច​ហើយ នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​សីហា រី​ឯ​កងទ័ព​កម្ពុជា បាន​ចូល​យក​ទីតាំង ១០​ចំណុច​តាម​ព្រំដែន​ដែល​ឡាវ ធ្លាប់​គ្រប់គ្រង​កន្លង​មក។

សូម​រង់ចាំ​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ម៉ែន សុធីរ ជុំវិញ​បញ្ហា​នេះ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


ពលរដ្ឋ​ធ្វើ​យុទ្ធនាការ​ទាមទារ​ឲ្យ​អ្នក​អត្ថាធិប្បាយ​ទូរទស្សន៍​ហង្សមាស​សុំទោស​ជា​សាធារណៈ

$
0
0

ពលរដ្ឋ​មក​ពី​ស្ថាប័ន​ផ្សេង​គ្នា​បាន​បង្កើត​ញត្តិ​នៅ​លើ​​គេហទំព័រ​មួយ ឈ្មោះ www.change.org ធ្វើ​យុទ្ធនាការ​​ស្វែង​រក​សំឡេង​​គាំទ្រ ដើម្បី​ទាមទារ​ឲ្យ​​អ្នក​អត្ថាធិប្បាយ​ព័ត៌មានរបស់​ស្ថានីយ​​ទូរទស្សន៍​ហង្សមាស​ គឺ​លោក មាស រិទ្ធី។ យុទ្ធនាការ​នេះ ពួកគេ​សម្ដែង​ការ​មិន​ពេញ​ចំពោះ​ការ​អត្ថាធិប្បាយ​របស់​លោក និង​ពិធីការិនី​មួយ​រូប​ទៀត ដែល​គេ​យល់​ថា បាន​ប្រើ​ពាក្យពេចន៍​ប្រមាថ​មាក់ងាយ និង​ព្យាយាម​ស្ដី​បន្ទោស​ដល់​ស្ត្រី​រងគ្រោះ​ដែល​ស្លាប់​ដោយ​ករណី​រំលោភ​សម្លាប់​ដោយ​អ្នក​រត់​តាក់ស៊ី​នៅ​ខេត្ត​ស្វាយរៀង។

គោលបំណង​នៃ​គេហទំព័រ www.change.org សម្រាប់​យុទ្ធនាការ​ដាក់​ញត្តិ​លើ​អនឡាញ ទាមទារ​ឲ្យ​អ្នក​អត្ថាធិប្បាយ​ព័ត៌មាន​ពេល​ព្រឹក​លើ​កញ្ចក់​ទូរទស្សន៍​ហង្សមាស លោក មាស រិទ្ធី និង​អ្នកស្រី រស់ សុធាវី ឲ្យ​សុំទោស​ជា​សាធារណៈ​ដល់​សព​ស្ត្រី និង​គ្រួសារ​ដោយ ព្រោះ​ការ​អត្ថាធិប្បាយ​មិន​សមរម្យ​មក​លើ​ស្ត្រី។

សកម្មជន​ស្ត្រី​នៅ​ក្នុង​យុទ្ធនាការ​ដាក់​ញត្តិ​លើ​អនឡាញ www.change.org និង​ជា​អនុ​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ​សេវាកម្ម​កម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន មាន​ប្រសាសន៍​ថា យុទ្ធនាការ​នេះ​ដើម្បី​កៀរគរ​រក​អ្នក​ដែល​មិន​ពេញ​ចិត្ត​ចំពោះ​ការ​អត្ថាធិប្បាយ​ព័ត៌មាន​ពេល​ព្រឹក​របស់​ទូរទស្សន៍​ហង្សមាស គឺ​លោក មាស រិទ្ធី និង​អ្នកស្រី រស់ សុធាវី នៅ​លើ​កញ្ចក់​ទូរទស្សន៍​កាល​ពី​ថ្ងៃ​ទី​១០ ខែ​សីហា ជុំវិញ​សំណុំរឿង​ឃាតកម្ម​រំលោភ​សម្លាប់​លើ​នារី​រងគ្រោះ​ដែល​ជិះ​រថយន្ត​ឈ្នួល​ពី​ភ្នំពេញ ទៅ​ខេត្ត​ស្វាយរៀង។

អ្នកស្រី​យល់​ថា ការ​អត្ថាធិប្បាយ​របស់​អ្នក​ទាំង​ពីរ​គឺ​កាន់​តែ​ជាន់​ឈ្លី​សិទ្ធិ​និង​តម្លៃ​ស្ត្រី«នៅ​ក្នុង​អត្ថាធិប្បាយ​របស់​គាត់​ហ្នឹង ករណី​រំលោភ​មើល​ឃើញ​ថា​វា​ឃោរឃៅ​ណាស់ តែ​បែរ​ជា គាត់​ប្រើ​ជា​សារ​កំប្លុកកំប្លែង​ជាមួយ​ជន​រងគ្រោះ​ជា​ស្ត្រី គាត់​គិត​តែ​ជា​ការ​ផ្ដល់​ដំបូន្មាន​ថា បើ​សិន​ជា​មាន​ការ​រំលោភ​ហើយ យើង​កុំ​ស្រែក យើង​ធ្វើ​ម៉េច​ឲ្យ​រួច​ខ្លួន បើ​ថា​រំលោភ​ក៏​រំលោភ​ទៅ កុំ​សម្លាប់ ភាសា​ទាំងអស់​នេះ​វា វា​អត់​បាន​ជួយ​កាត់​បន្ថយ​ករណី​ហ្នឹង​នៅ​ក្នុង​សង្គម​យើង​ថយ​ចុះ​ទេ។ វា​ហាក់​ដូចជា​លើក​ទឹក​ចិត្ត​ឲ្យ​បុរស​ហ្នឹង​បាន​ចិត្ត​នៅ​ក្នុង​ការ​ប្រព្រឹត្ត ហើយ​ស្ត្រី​វិញ​ដល់​ពេល​មាន​ករណី​រំលោភ​កុំ​រើ​បម្រះ កុំ​និយាយ​ចេញ​ដើម្បី​ការពារ​សន្តិសុខ និង​សុវត្ថិភាព​ខ្លួន​ឯង និង​លើក​ទឹក​ចិត្ត​ជន​ប្រព្រឹត្តិ​ល្មើស​ដែល​ឆ្លុះ​បញ្ចាំង​អំពី​កម្រិត​នៃ​ក្រម​សីលធម៌​ទាប​បំផុត ដោយ​មាក់ងាយ​ស្ត្រី ចាត់​ទុក​ស្ត្រី​ដូចជា​វត្ថុ​ទុក​ឲ្យ​គេ​រំលោភ ហើយ​កុំ​តវ៉ា កុំ​ជេរ​ប្រមាថ​គេ ឲ្យ​គេ​រំលោភ​ទៅ ហើយ​ទុក​ឲ្យ​បុរស​ប្រើប្រាស់​បន្ត​ទៀត។ល។»

នៅ​ក្នុង​គេហទំព័រ www.change.org ឬ​ប្រែ​ថា ​ផ្លាស់ប្ដូរ យុទ្ធនាការ​ដាក់​ញត្តិ​លើ​អនឡាញ ដែល​គេ​រៀបចំ​នៅ​ថ្ងៃ​ទី​១២ ខែ​សីហា បាន​បង្ហោះ​វីដេអូ អត្ថាធិប្បាយ​ព័ត៌មាន​ពេល​ព្រឹក​ និង​បាន​ស្រង់​សម្ដី​ថា បើ​រំលោភៗ​ចុះ កុំ​សម្លាប់ បើ​គេ​រំលោភ​កុំ​ជេរ​ប្រមាថ​គេ សម្របសម្រួល​តាម​គេ​ទៅ​ បើ​រំលោភ​ហើយ​មិន​ព្រម​ទុក​ប្រើប្រាស់​ត​ទៅ​ទៀត យុទ្ធសាស្ត្រ​របស់​ស្រីៗ​ បើ​ចូល​ក្នុង​កណ្ដាប់​ដៃ​គេ​ហើយ ធ្វើ​ឲ្យ​ទន់ភ្លន់ ពេល​យប់​ព្រលប់​ស្ងាត់​កុំ​សូវ​ហ៊ាន​ពេក និង​មិន​គួរ​ធ្វើ​ដំណើរ​តាម​ប្រភេទ​តាក់ស៊ី​ម៉ៅ វា​គ្រោះថ្នាក់​ដល់​យើង​អ៊ីចឹង​ជាដើម។

ឆ្លើយ​តប​នឹង​យុទ្ធនាការ​ប្រឆាំង​នេះ លោក មាស រិទ្ធី អគ្គនាយក​រង​នៃ​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ហង្សមាស ថ្លែង​ថា លោក​មិន​ទាន់​បាន​ដឹង​ពី​យុទ្ធនាការ​ប្រឆាំង​លោក​នៅ​ឡើយ​ទេ។ ប៉ុន្តែ​លោក​បកស្រាយ​ថា លោក​គ្មាន​ចេតនា​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំង​ឡាយ​ណា​ដើម្បី​បង្អាប់បង្អោន ឬ​ប្រមាថ​ទៅ​លើ​ស្ត្រី​នោះ​ដែរ ហើយ​លោក​ក៏​មិន​ខ្លាច​នឹង​សុំទោស​ឡើយ«ពាក្យពេចន៍​ទាំងឡាយ​ដែល​ខ្ញុំ​ផ្សាយ​ផ្ទាល់​មាន​ពាក្យពេចន៍​ដែល​ប៉ះពាល់​សម្រាប់​គេ ខ្ញុំ​ក៏​មិន​ខ្លាច​សម្រាប់​ការ​សុំ​ទោស​ដែរ។ សម្រាប់​ខ្ញុំ​និយាយ​អស់​ពី​បេះដូង គឺ​ខ្ញុំ​អត់​មាន​ចេតនា​ណា​មួយ​សម្រាប់​ប្រមាថ​ទៅ​លើ​ស្ត្រី​ទេ។ ខ្ញុំ​ទទួល​ស្គាល់​ថា លេង​សើច​នៅ​ក្នុង​ហ្នឹង​ពិត​ហើយ តែ​ពេល​ខ្លះ​ក្នុង​ន័យ​បង្កើត​ការ​សប្បាយ ប៉ុន្តែ​មិន​មែន​បាន​ន័យ​ថា ដើម្បី​ដាក់​បន្ទុក​លើ​ជន​រងគ្រោះ​ដែល​កំពុង​មាន​ទុក្ខ​នោះ​ទេ អត់​មាន​ចេតនា​ទេ ទាញ​មក​វិញ​កុំ​ឲ្យ​ជនល្មើស​ជន​ប្រព្រឹត្តិ​ទាំងឡាយ​កុំ​ឲ្យ​ប្រព្រឹត្ត​តទៅទៀត»

ជុំវិញ​រឿង​នេះ នៅ​ថ្ងៃ​ច័ន្ទ ទី​១៤ ខែ​សីហា អ្នក​ចូលរួម​យុទ្ធនាការ​នេះ នឹង​ធ្វើ​លិខិត​ចំហ​មួយ​ទៅ​អគ្គនាយក និង​គណៈ​គ្រប់គ្រង​ទូរទស្សន៍​ហង្សមាស តម្រូវ​ឲ្យ​អ្នក​ទាំង​ពីរ​សុំទោស​ជា​សាធារណៈ និង​ស្នើ​ឲ្យ​អប់រំ​ដល់​អ្នក​រាយការណ៍​ព័ត៌មាន​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​ហង្សមាស អោយ​ប្រកាន់​ខ្ជាប់​នូវ​ក្រមសីលធម៌ ដូច​ដែល​មាន​ចែង​ក្នុង​សេចក្ដី​ប្រកាស​រួម​ស្ដីពី​ក្រម​ប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​អ្នក​ព័ត៌មាន​អំពើ​ហិង្សា​លើ​ស្ត្រី របស់​ក្រសួង​ព័ត៌មាន និង​ក្រសួង​កិច្ចការ​នារី នៅ​ពេល​ថ្មីៗ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សិស្ស​ខ្លះ​នៅ​ខេត្ត​កណ្ដាល​តវ៉ា​រឿង​បាត់​ឈ្មោះ​ប្រឡង​បាក់ឌុប​ឆ្នាំ​នេះ

$
0
0

សម័យ​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម្រាប់​ឆ្នាំ​២០១៧ ឬ​ហៅ​ថា ការ​ប្រឡង​បាក់ឌុប ក្រសួង​អប់រំ​យុវជន និង​កីឡា កំណត់​យក​ថ្ងៃ​ច័ន្ទ ទី​២១ ខែ​សីហា សប្ដាហ៍​ក្រោយ​នេះ​ហើយ។ ក្នុង​ពេល​ដែល​ការ​ប្រឡង​នៅ​សល់​រយៈ​ពេល​តែ ៩​ថ្ងៃ​ទៀត​ប៉ុណ្ណោះ មាន​សិស្ស​ខ្លះ​នៅ​ខេត្ត​កណ្ដាល តវ៉ា​គ្រូ​រឿង​អត់​ឈ្មោះ​ប្រឡង។

សិស្ស និង​ឪពុក​ម្ដាយ​របស់​សិស្ស​ថ្នាក់​ទី​១២ ចំនួន ៣​រូប នៅ​វិទ្យាល័យ ហ៊ុន សែន ត្រើយស្លា ស្រុក​ស្អាង ខេត្ត​កណ្ដាល តវ៉ា​នឹង​នាយក​វិទ្យាល័យ​នេះ​ថា អយុត្តិធម៌ ដែល​ឈ្មោះ​សិស្ស​ទាំង ៣​រូប ត្រូវ​បាន​គ្រូ​លុប​ចេញ​មិន​ឲ្យ​ប្រឡង​បាក់ឌុប​ឆ្នាំ​នេះ។ ការ​លុប​ឈ្មោះ​នេះ ក្រោម​ហេតុផល​ពី​គ្រូ​ថា សិស្ស​ទាំង​នេះ​អវត្តមាន​លើស ៣០​ដង។

សិស្ស​ថ្នាក់​ទី ១២​D មួយ​រូប នៅ​វិទ្យាល័យ ហ៊ុន សែន ត្រើយស្លា គឺ​យុវជន ឡា មករា និយាយ​ថា ការ​ដែល​ឈ្មោះ​របស់​ខ្លួន​ត្រូវ​គ្រូ​លុប​ចេញ​មិន​ឲ្យ​ប្រឡង​នេះ ជា​រឿង​អស់​សង្ឃឹម៖ «អយុត្តិធម៌​ណាស់ ព្រោះ​អី​គេ​បាន​ប្រឡង ខ្ញុំ​អត់​បាន​ប្រឡង...»។

ម្ដាយ​សិស្ស​ឈ្មោះ ថុល កាលីន គឺ​លោកស្រី ថាន សារុំ មាន​ប្រសាសន៍​ថា សិស្ស​ជាង ២០​នាក់​ផ្សេង​ទៀត មិន​តវ៉ា​រឿង​នេះ​ទេ ព្រោះ​គេ​អវត្តមាន​ពី​ថ្នាក់​រៀន​ច្រើន​ជាង ៣០​ដង​មែន។ ប៉ុន្តែ​កូន​របស់​លោកស្រី​អវត្តមាន​ជាង ១០​ដង​ប៉ុណ្ណោះ៖ «»។

បញ្ជាក់​បន្ថែម​អំពី​កំណត់ត្រា​អវត្តមាន​នេះ ប្រធាន​ថ្នាក់​ទី​១២D គឺ​យុវជន ជា សុខ លី និយាយ​ថា សិស្ស​ទាំង ៣​រូប​នេះ មិន​មាន​អវត្តមាន​ច្រើន​បែប​នេះ​ទេ៖ «»។

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​ថា មិន​យុត្តិធម៌​នេះ ត្រូវ​បាន​នាយក​វិទ្យាល័យ ហ៊ុន សែន ត្រើយស្លា ស្រុក​ស្អាង ខេត្ត​កណ្ដាល លោក សុខ ពៅ មាន​ប្រសាសន៍​បញ្ជាក់​វិញ​ថា បញ្ហា​សិស្ស​ថ្នាក់​ទី​១២ ទាំង ៣​រូប​នេះ គឺ​ក្នុង​ចំណោម ២៥​រូប ដែល​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ប្រឡង ព្រោះ​តែ​អវត្តមាន​លើស​គោលការណ៍​កំណត់។ លោក​ថា បញ្ហា​នេះ​ធ្លាប់​បាន​ប្រជុំ​បង្ហាញ​កំណត់ហេតុ​រួច​ហើយ៖ «»។

ទាំង​ឪពុក​របស់​សិស្ស ឡា មករា គឺ​លោក ធុល ឡា ឲ្យ​ដឹង​ថា ការ​តវ៉ា​របស់​សិស្ស​ទាំង​នេះ គឺ​ចាប់​តាំង​ពី​ពេល​ប្រឡង​ឆមាស​ពាក់​កណ្ដាល​ឆ្នាំ​មក។

ទាក់ទង​បញ្ហា​នេះ អាស៊ីសេរី មិន​អាច​ទាក់ទង​គ្រូ​ប្រចាំ​ថ្នាក់​ទី​១២D ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម​លើ​បញ្ហា​នេះ​បាន​ទេ នៅ​ល្ងាច​ថ្ងៃ​ទី​១២ ខែ​សីហា។

នៅ​ឆ្នាំ​២០១៧ នេះ ក្រសួង​អប់រំ​យុវជន និង​កីឡា កំណត់​យក​ថ្ងៃ​ច័ន្ទ ទី​២១ ខែ​សីហា សម្រាប់​សិស្ស​ថ្នាក់​ទី​១២ ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​ហៅ​ថា ការ​ប្រឡង​បាក់ឌុប។ ក្រសួង​គ្រោង​ប្រកាស​លទ្ធផល​នៅ​រសៀល​​ថ្ងៃ​ទី​១២ ខែ​កញ្ញា សម្រាប់​សិស្ស​ប្រឡង​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល។ រី​ឯ​លទ្ធផល​នៅ​ខេត្ត​ផ្សេង​ទៀត ក្រសួង​នឹង​ប្រកាស​នៅ​​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​កញ្ញា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គ្រូពេទ្យ​​តាម​ដាន​អាការៈ​របួស​របស់​កម្មករ​រោងចក្រ​ដែល​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​កំពង់ឆ្នាំង

$
0
0

ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរ​សម្រាក​ព្យាបាល​ឯកជន​មួយ​នៅ​ខេត្ត​កំពង់ឆ្នាំង កំពុង​តាមដាន​ស្ថានភាព​​របស់​កម្មករ​រោងចក្រ​កាត់ដេរ​ពីរ​នាក់ ក្នុង​ចំណោម ២៨​នាក់ ដែល​របួស​ធ្ងន់​ជាង​គេ​ក្នុង​ហេតុការណ៍​ក្រឡាប់​រ៉ឺម៉ក​ដឹក​កម្មករ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា។ នគរបាល​ចរាចរណ៍​ផ្លូវគោក​អំពាវនាវ​ឲ្យ​អ្នក​បើក​រ៉ឺម៉ក ម៉ូតូ និង​ឡាន​ដឹក​កម្មករ​ទាំង​អស់​បង្កើន​ការ​ប្រុងប្រយ័ត្ន និង​គោរព​ច្បាប់​ចរាចរណ៍​ទាំង​អស់​គ្នា។

ប្រធាន​មន្ទីរ​សុខាភិបាល ខេត្ត​កំពង់ឆ្នាំង និង​ម្ចាស់​មន្ទីរ​សម្រាក​ព្យាបាល តែ វណ្ណា ឋិត​នៅ​ផ្សារ​សាលាលេខ៥ ស្រុក​កំពង់ត្រឡាច បញ្ជាក់​ថា កម្មករ-​កម្មការិនី ជិត ៣០​នាក់ ដែល​របួស​ដោយសារ​ក្រឡាប់​រ៉ឺម៉ក​បាន​ធូរ​ស្បើយ និង​ចេញ​ទៅ​ផ្ទះ​វិញ​អស់​ហើយ។ ចំណែក​កម្មករ​ពីរ​នាក់​ប្ដី​ប្រពន្ធ​ដែល​ឋិត​នៅ​ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​នោះ មិន​ទាន់​ចេញ​នៅ​ឡើយ​ទេ ដោយសារ​​រង​របួស​ធ្ងន់។

ប្រធាន​មន្ទីរ​សម្រាក​ព្យាបាល តែ វណ្ណា លោក​វេជ្ជបណ្ឌិត តែ វណ្ណា ថ្លែង​នៅ​ថ្ងៃ​ទី​១២ ខែ​សីហា ថា បុរស​ឈ្មោះ សំ សុភា ត្រូវ​រ៉ឺម៉ក​ក្រឡាប់​កិន​ត្រូវ​ស្មា​ខាង​ឆ្វេង​លើក​ដៃ​មិន​រួច និង​ប្រពន្ធ​រឹង​ក ហើយ​ឈឺ​ចាប់​ពេញ​មួយ​ចំហៀង​ខ្លួន​ដោយសារ​រ៉ឺម៉ក​ក្រឡាប់​លើ​ដូច​គ្នា ប៉ុន្តែ​លទ្ធផល​នៃ​ការ​ថត​មើល​ឆ្អឹង​ពុំ​មាន​​បាក់​​ទេ។ បើ​ជន​រងគ្រោះ​ទាំង​ពីរ​មាន​អាការៈ​ប្រសើរ​ជាង​នេះ នឹង​អាច​ចេញ​ទៅ​ផ្ទះ​បាន៖ «»។

នៅ​ល្ងាច​ថ្ងៃ​ទី​១១ ខែ​សីហា មាន​រ៉ឺម៉ក​មួយ​គ្រឿង​ដឹក​កម្មករ​រោងចក្រ​ប្រមាណ ៣០​នាក់ បាន​បើក​ក្នុង​ល្បឿន​លឿន​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥។ ស្រាប់​តែ​មក​ដល់​ចំណុច​ភូមិ​ទួលពង្រ ឃុំ​ស្វាយ ស្រុក​សាមគ្គីមានជ័យ ពើប​នឹង​ឡាន​ដឹក​កម្មករ​មួយ​គ្រឿង​បើក​ចេញ​ពី​ផ្លូវ​លំ​ឡើង​ថ្នល់​ជាតិ ធ្វើ​ឲ្យ​អ្នក​បើក​រ៉ឺម៉ក​គេច​ជ្រុល​ធ្លាក់​ក្រឡាប់​រ៉ឺម៉ក​ទៅ​ម្ខាង​ផ្លូវ បណ្ដាល​ឲ្យ​កម្មករ​ចំនួន ២៨​នាក់​របួស​ធ្ងន់ និង​ស្រាល។

កម្មករ-កម្មការិនី​ទាំង ២៨​នាក់ ពុំ​មាន​អ្នក​ណា​ម្នាក់​គ្រោះថ្នាក់​ដល់​ជីវិត​ទេ។ ពួកគេ​ត្រូវ​បាន​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរ​សម្រាក​ព្យាបាល តែ វណ្ណា ដែល​សហការ​ជាមួយ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម។

ទោះ​ជា​យ៉ាង​ណា​នាយ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង លោក ឈឹម សារុន អំពាវនាវ​ដល់​ម្ចាស់​យានយន្ត​ដឹក​កម្មករ​គ្រប់​ប្រភេទ​ត្រូវ​បង្កើន​ការ​ប្រុងប្រយ័ត្ន និង​គោរព​ច្បាប់​ចរាចរណ៍​ដែល​មន្ត្រី​ជំនាញ​របស់​លោក​តែងតែ​ចុះ​អប់រំ និង​ផ្សព្វផ្សាយ​តាម​រោងចក្រ។ លោក​មាន​គម្រោង​ចុះ​អប់រំ​ស្ដីពី​ច្បាប់​ចរាចរណ៍​បន្ថែម​ទៀត​នៅ​តាម​រោងចក្រ៖ «»។

កម្មករ​ដែល​របួស​ទាំង​អស់​សុទ្ធ​តែ​ធ្វើ​ការងារ​នៅ​រោងចក្រ​កាត់ដេរ ឋិត​នៅ​ស្រុក​កំពង់ត្រឡាច និង​ស្រុក​សាមគ្គីមានជ័យ ដែល​ជា​បណ្ដុំ​រោងចក្រ​របស់​ចិន ប្រមាណ ១៥​រោងចក្រ ក្នុង​ខេត្ត​កំពង់ឆ្នាំង។ នៅ​រៀងរាល់​ព្រឹក​ព្រលឹម និង​ពេល​ល្ងាច​ដែល​កម្មករ​ចូល និង​ចេញ​ពី​ធ្វើ​ការ យានយន្ត​ដឹក​កម្មករ​ចាប់​ផ្ដើម​ជែង​គ្នា និង​ខ្លះ​បើក​ប្រជ្រៀត​ក្នុង​ស្ថានភាព​ផ្លូវ​តូច​ចង្អៀត បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ញឹកញាប់​ចាប់​ពី​ចំណុច​ផ្សារ​សាលាលេខ៥ រហូត​ដល់​ផ្សារ​ឧដុង្គ ព្រំប្រទល់​ខណ្ឌ​ចែក​រវាង​ខេត្ត​កំពង់ឆ្នាំង និង​កំពង់ស្ពឺ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អាជ្ញាធរ​ចុះ​ផ្សព្វផ្សាយ​ឱសានវាទ​បិទ​ទ្វារ​ទឹក​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​ជា​ផ្លូវការ

$
0
0

អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង បាន​ចាត់​ក្រុម​ការងារ​ចុះ​ផ្សព្វផ្សាយ​ឱសានវាទ​បិទ​ទ្វារ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​ជា​ផ្លូវការ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ស្រែគរ​ចាស់ ប្រុង​ប្រយ័ត្ន និង​សម្រេច​ចិត្ត​ជា​ថ្មី​ទាក់ទិន​គម្រោង​ទទួល​យក​សំណង ហើយ​ចាកចេញ​ទៅ​រស់នៅ​ភូមិ​ថ្មី។ ចំណែក​ពលរដ្ឋ​ជិត ១០០​គ្រួសារ​នៅ​ក្នុង​ភូមិ​នេះ នៅ​តែ​បដិសេធ​មិន​ព្រម​ចាកចេញ ហើយ​មិន​អនុញ្ញាត​ឲ្យ​ក្រុម​ការងារ​នេះ​បោះ​ទីតាំង​នៅ​ក្នុង​ភូមិ​ពួក​គេ។

ពលរដ្ឋ​ភូមិ​ស្រែគរ ដែល​តវ៉ា​ប្រឆាំង​គម្រោង​ជម្លៀស​អ្នក​ភូមិ​ទៅ​រស់នៅ​ភូមិ​ថ្មី នៅ​តែ​បដិសេធ​មិន​ទទួល​យក​សំណង និង​មិន​អនុញ្ញាត​ឲ្យ​ដាក់​ក្រុម​ការងារ​ប្រចាំ​ការ​នៅ​ក្នុង​ភូមិ ដើម្បី​ទំនាក់ទំនង​ផ្លាស់ប្ដូរ​យោបល់​ដោះស្រាយ​បញ្ហា​ជាមួយ​អ្នក​ភូមិ​នោះ​ទេ។

ការ​បដិសេធ​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១២ ខែ​សីហា ខណៈ​ក្រុម​ការងារ​អាជ្ញាធរ​ខេត្ត រួម​មាន​មន្ត្រី​មក​ពី​ឃុំ ស្រុក ខេត្ត និង​តំណាង​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ បាន​ជួប​ប្រជុំ​ជាមួយ​អ្នក​ភូមិ​ជិត ៥០​នាក់​នៅ​វត្ត​ស្រែគរ​ចាស់។

មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ បញ្ជាក់​ថា អាជ្ញាធរ​នៅ​តែ​យក​ចិត្ត​ទុក​ដាក់​ពី​សុខ​ទុក្ខ​អ្នក​ភូមិ បើ​ទោះ​បី​ពួក​គាត់​សម្រេច​ចិត្ត​មិន​ចាកចេញ​ក្តី។ លោក​ថា អាជ្ញាធរ​គ្មាន​គោលការណ៍​បណ្ដេញ​អ្នក​ភូមិ​ដោយ​បង្ខំ​នោះ​ទេ ក៏ប៉ុន្តែ​អាជ្ញាធរ​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ភូមិ​ចូលរួម​ពិគ្រោះ​យោបល់​បន្ត​ជាមួយ​អាជ្ញាធរ ដើម្បី​រួម​គ្នា​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ៖ «តែ​កាលណា​លិច​ផុត​ហើយ យើង​ទៅ​រាប់​ឯណា​បាន? សួរ​ថា​បាត់បង់​អ្នក​ណា? បាត់បង់​បង​ប្អូន​ពុក​ម៉ែ​ទាំងអស់។ ទាក់ទង​សន្តិសុខ​សុវត្ថិភាព​របស់​ខ្លួន ដល់​ពេល​ទឹក​លិច​ថ្នាំ​សង្កូវ សុខភាព បញ្ហា​សិស្ស ជា​អាជ្ញាធរ ខ្ញុំ​បារម្ភ​មែនទែន បារម្ភ​រឿង​សិស្ស»

ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ គ្រោង​បិទ​ទ្វារ​ទឹក​ជា​ផ្លូវការ​ទាំងអស់​ចំនួន ១០​ទ្វារ ដើម្បី​ទប់​ទឹក​បញ្ចូល​អាង​នៅ​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ស្រប​ពេល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញ​សម្ពោធ​បើក​ដំណើរការ​ទំនប់​វារីអគ្គិសនី​នេះ។

ប្រជាពលរដ្ឋ​ភូមិ​ស្រែគរ​ចាស់ លោក ហ្វុត ឃឿន បញ្ជាក់​ថា បើ​ទោះ​បី​ទឹក​លិច​ភូមិ​យ៉ាង​ណា លោក និង​អ្នក​ភូមិ​មួយ​ចំនួន​ទៀត សម្រេច​ចិត្ត​យក​ទីទួល​សុវត្ថិភាព​នៅ​ក្បែរ​ភូមិ​ដើម្បី​សង់​ជម្រក​រស់នៅ ហើយ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​នៅ​តំបន់​នោះ​បន្ត ដោយ​មិន​ព្រម​ទទួល​យក​សំណង​ពី​ក្រុមហ៊ុន​នោះ​ទេ។ លោក​កត់​សម្គាល់​ថា កន្លង​ទៅ​មាន​កង​ប៉ូលិស​ខ្លះ​ដែល​ដាក់​ប្រចាំ​ការ​ច្រក​ចេញ​ចូល​ភូមិ បាន​ហៅ​អ្នក​ភូមិ​ជា​ជន​ក្បត់​ជាតិ ហើយ​រារាំង​មិន​ឲ្យ​ដឹក​ទំនិញ និង​សម្ភារៈ​ផ្គត់ផ្គង់​ជីវភាព​ចូល​ភូមិ​នោះ​ទេ។ លោក​ចាត់​ទុក​ថា នេះ​ជា​ការ​ប្រមាថ និង​គាប​សង្កត់​ផ្លូវ​ចិត្ត​ពលរដ្ឋ​ដែល​កំពុង​ប្រឈម​នឹង​ជីវភាព​រស់នៅ៖ «ថា​ឲ្យ​ចេញ​អស់​ហើយ​ដើម្បី​យក​ប៉ូលិស​មក​ដាក់​តាម​ដង​ផ្លូវ មក​តាម​ផ្លូវ​ធ្វើ​អ្វី គឺ​ដើម្បី​គាប​មិន​ឲ្យ​ការ​ចេញ​ចូល​របស់​ប្រជាពលរដ្ឋ​នាំ​រឿង​នាំ​សារ​ដែល​ពលរដ្ឋ​រងគ្រោះ​ហ្នឹង»


ពលរដ្ឋ​ដែល​ចូលរួម​ប្រជុំ ភាគច្រើន​បាន​ឯកភាព​មិន​ឲ្យ​អាជ្ញាធរ​ដាក់​ក្រុម​ការងារ​ប្រចាំ​ការ​នៅ​ក្នុង​ភូមិ​ទេ បើ​ទោះ​បី​តំណាង​អាជ្ញាធរ​ខេត្ត​បាន​សុំ​យក​បរិវេណ​វត្ត​ស្រែគរ​ចាស់ ដាក់​មន្ត្រី​ប្រចាំ​ការ​ដើម្បី​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​អ្នក​ភូមិ៖ «ទៅ​ជួប​គាត់ ខ្ញុំ​សុំ​គាត់​មិន​ចង់​ចាកចេញ​ពី​ភូមិ​កំណើត​ទេ ចង់​នៅ​នេះ តែ​គាត់​មិន​ឲ្យ​ជួប មូលហេតុ​អ្វី? ខ្ញុំ​អន់​ចិត្ត​ដែរ ជា​ម៉ែ​ឪ​អី​ក៏​គ្រវែង​កូន​ចោល​ដល់​ថ្នាក់​ហ្នឹង»

ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​បាន​បិទ​ទ្វារ​ទឹក​សាកល្បង​កាល​ពី​ដើម​ខែ​សីហា ធ្វើ​ឲ្យ​ទឹក​ជន់​លិច​ភូមិ​ស្រែគរ នៅ​តំបន់​ទំនាប កម្ពស់​ពី​កន្លះ​ម៉ែត្រ​ទៅ​មួយ​ម៉ែត្រ ខណៈ​ទឹក​ក្នុង​អាង​កើន​ឡើង​កម្រិត ៧១​ម៉ែត្រ​ធៀប​នឹង​នីវ៉ូ​ទឹក​សមុទ្រ។

តំណាង​អាជ្ញាធរ​ស្រុក​សេសាន លោក សុខ រេន បញ្ជាក់​ថា អាជ្ញាធរ​នៅ​តែ​បន្ត​ជួយ​ដោះស្រាយ​បញ្ហា​កើត​មាន​ចំពោះ​អ្នក​ភូមិ ប្រសិន​បើ​អ្នក​ភូមិ​មិន​ចាកចេញ។ លោក​ថា ក្រុម​ការងារ​ចម្រុះ​ថ្នាក់​ខេត្ត​នេះ​នឹង​នៅ​តែ​ទទួល​ចុះ​ឈ្មោះ និង​ស្រង់​ទិន្នន័យ​ទ្រព្យ​សម្បត្តិ ដីធ្លី ផល​ដំណាំ​ជូន​អ្នក​ភូមិ ប្រសិន​បើ​ពួក​គាត់​សម្រេច​ចិត្ត​ទទួល​សំណង​មុន​ពេល​ទឹក​លិច​ភូមិ៖ «អាស្រ័យ​លើ​ការ​ពេញ​ចិត្ត ឬ​មិន​ពេញ​ចិត្ត​របស់​ពុក​ម៉ែ​បង​ប្អូន គិត​ពី​ផល​លំបាក​ផល​ប៉ះពាល់​ទៅ​ថ្ងៃ​មុខ​សម្រាប់​កូន​ចៅ ទោះ​ពុក​ម៉ែ​បង​ប្អូន​ថា​មក​បង្ខំ​ក៏​អត់​ដែរ អ៊ីចឹង​ធ្វើ​ម៉េច​ជួយ​សម្រួល​ឲ្យ​ក្រុម​យើង​ខ្ញុំ​បាន​ធ្វើ​ការ​នៅ​ទីនេះ»

តួលេខ​របស់​អាជ្ញាធរ​ឃុំ​ស្រែគរ ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ភូមិ​ស្រែគរ១ និង​ស្រែគរ២ មិន​ទាន់​យល់ព្រម​ទទួល​សំណង​មាន​ចំនួន ៩១​គ្រួសារ គិត​ជា​ខ្នង​ផ្ទះ​មាន​ចំនួន ៨៧​ខ្នង​ផ្ទះ ក៏ប៉ុន្តែ​រហូត​មក​ទល់​នឹង​ថ្ងៃ​ទី​១២ ខែ​សីហា មាន​ពលរដ្ឋ ១០​ខ្នង​ផ្ទះ និង​អ្នក​បំបែក​ផ្ទះ​ពីរ​គ្រួសារ បាន​យល់ព្រម​ទទួល​សំណង ហើយ​ចាកចេញ​ពី​ភូមិ​ចាស់ ធ្វើ​ឲ្យ​តួលេខ​ប្រជាពលរដ្ឋ​នៅ​សល់​មាន​ចំនួន ៧៧​ខ្នង​ផ្ទះ ស្មើ​នឹង ៧៨​គ្រួសារ។

ទាក់ទិន​បញ្ហា​នេះ​ដែរ តំណាង​អាជ្ញាធរ​ខេត្ត អ្នកស្រី អេង សោភា នៅ​តែ​ទទូច​ឲ្យ​អ្នក​ភូមិ​ផ្តល់​ទីតាំង​ក្នុង​ភូមិ ដើម្បី​ក្រុម​ការងារ​មាន​លទ្ធភាព​បំពេញ​ការងារ​ផ្សព្វផ្សាយ​ទាក់ទិន​ឱសានវាទ​នៃ​ការ​បិទ​ទ្វារ​ទឹក ដើម្បី​ឲ្យ​អ្នក​ភូមិ​មាន​ការ​ប្រុងប្រយ័ត្ន និង​សម្រេច​ចិត្ត​ជា​ថ្មី។ អ្នកស្រី​បន្ត​ថា អាជ្ញាធរ​ខេត្ត​នៅ​តែ​ប្រកាន់​ជំហរ​ដោះស្រាយ​បញ្ហា​ជូន​អ្នក​ភូមិ​ដោយ​គ្មាន​ការ​បង្ខិតបង្ខំ៖ «ក្នុង​ខែ​៩ ហ្នឹង យើង​នឹង​មាន​បិទ​ទឹក​ហើយ។ ពួក​ខ្ញុំ​មក​នេះ គឺ​ជម្រាប​ពី​គោល​បំណង​រឿង​ទាំងអស់​ហ្នឹង។ បើ​បង​ប្អូន​ចង់​ចាកចេញ ពួក​ខ្ញុំ​មក​ស្នាក់នៅ​ទីនេះ គឺ​ដើម្បី​ងាយស្រួល​ស្រង់​ស្ថិតិ​ជូន​បង​ប្អូន​ទេ»

តំណាង​ក្រុមហ៊ុន​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ លោក ផុន សុភាព ឲ្យ​ដឹង​ថា ការ​បិទ​ទ្វារ​ទឹក​ជា​ផ្លូវការ នឹង​អាច​បង្កើន​កម្ពស់​ទឹក​ឡើង​កម្រិត ៧២​ម៉ែត្រ​ធៀប​នីវ៉ូ​ទឹក​សមុទ្រ ដែល​អាច​ធ្វើ​ឲ្យ​ភូមិ​ស្រែគរ ត្រូវ​លិច​ទាំងស្រុង។ យ៉ាង​ណា​ក៏ដោយ លោក​អះអាង​ថា ក្រុមហ៊ុន​នឹង​សហការ​ជាមួយ​ក្រុម​ការងារ​ថ្នាក់​ខេត្ត ផ្សព្វផ្សាយ​គោល​នយោបាយ​ផ្ទាល់​សំណង និង​ឱសានវាទ​នៃ​ការ​បិទ​ទ្វារ​ទឹក​រហូត​ដល់​ថ្ងៃ​ចុង​ក្រោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សង្គម​ស៊ីវិល​សោកស្ដាយ​ដែល​ផ្ទៃ​ដី​បឹង​ព្រែក​ទប់​នៅ​សល់​ត្រឹម​១៦,៣​ហិកតារ

$
0
0

អ្នក​ឃ្លាំ​មើល​ផែនការ​អភិវឌ្ឍន៍​សង្គម បង្ហាញ​ការ​សោកស្ដាយ​ដែល​រដ្ឋាភិបាល​មិន​អាច​រក្សា​ផ្ទៃ​រង​ទឹក​ភ្លៀង នៃ​បឹង​ព្រែក​ទប់ នា​ខេត្ត​ព្រះសីហនុ ដែល​ពី​មុន​មាន​ទំហំ​រាប់​រយ​ហិកតារ ប៉ុន្តែ​ពេល​នេះ​បាន​រួម​តូច​មក​ត្រឹម​ជាង ១៦​ហិកតារ។ ដី​បរិវេណ​មាត់​បឹង​ព្រែក​ទប់ ត្រូវ​បាន​ឈ្មួញ និង​មន្ត្រី​មាន​អំណាច​មួយ​ចំនួន​រំលោភ​ធ្វើ​កម្មសិទ្ធិ ហើយ​ក៏​ត្រូវ​បាន​អាជ្ញាធរ​ទទួល​ស្គាល់ និង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​កាន់​កាប់​ដី​នេះ​ស្រប​ច្បាប់។

មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស និង​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ បង្ហាញ​ការ​ហួស​ចិត្ត ដោយ​ដឹង​ថា មហិច្ឆតា​របស់​បុគ្គល​មាន​អំណាច និង​ឈ្មួញ​មាន​ទ្រព្យ​មួយ​ចំនួន​ក្នុង​ការ​ចាក់​ដី​រំលោភ​យក​ដី​ចំណី​បឹង​ព្រែក​ទប់ គឺ​បាន​សម្រេច​តាម​បំណង​ពួក​គេ​ហើយ។

អ្នក​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ព្រះសីហនុ លោក ស្រេង វ៉ាន់លី បង្ហាញ​ការ​សោកស្ដាយ ដែល​ពេល​នេះ​ផ្ទៃ​រង​ទឹក​ភ្លៀង និង​ផ្ទៃ​បឹង​ព្រែក​ទប់​នៅ​សល់​ផ្ទៃ​បឹង​ត្រឹម​ជាង ១៦​ហិកតារ (១៦,៣​ហិកតារ) តែ​ប៉ុណ្ណោះ។ លោក​ថា បុគ្គល និង​ឈ្មួញ​មាន​ទ្រព្យ​មួយ​ចំនួន​បាន​ចាក់​ដី​រំលោភ​ធ្វើ​កម្មសិទ្ធិ​កន្លង​ទៅ គឺ​បាន​សម្រេច​បំណង​ពួក​គេ​ហើយ ដោយ​ក្រសួង​ពាក់ព័ន្ធ​បាន​សម្រេច​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​បុគ្គល​ឯកជន​កាន់​កាប់​ស្រប​ច្បាប់៖ «ដី​ជុំវិញ​បឹង​ព្រែក​ទប់​ទាំងអស់​ហ្នឹង​វា​ជា​ដី​របស់​រដ្ឋ។ ដូច្នេះ​ស្នើ​ឲ្យ​ការ​អភិវឌ្ឍ​បឹង​នេះ សូម​ឲ្យ​ទទួល​បាន​ផល​ចំណេញ​ទាំងអស់​គ្នា។ ស្នើ​កុំ​ឲ្យ​កាត់​ឆ្វៀល​ផ្ទៃ​បឹង​ត្រឹម​តែ​ជាង ១៦​ហិកតារ​ជា​សម្បត្តិ​របស់​រដ្ឋ ហើយ​នៅ​សល់​ក្រៅ​ពី​នេះ ត្រូវ​កាត់​ធ្វើ​ប្លង់​ដើម្បី​ធ្វើ​ជា​ប្រយោជន៍​របស់​អ្នក​មាន​លុយ និង​មាន​អំណាច​មួយ​ចំនួន​នោះ»

ទាក់ទិន​បញ្ហា​នេះ លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៧ បាន​ចេញ​លិខិត​ជម្រាប​ជូន​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន អនុញ្ញាត​ឲ្យ​រដ្ឋបាល​ខេត្ត​នេះ​ដំណើរការ​ចុះ​បញ្ជី​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ​ជូន​ប្រជាពលរដ្ឋ​ដែល​កាន់​កាប់​ដី​នៅ​ជុំវិញ​មាត់​បឹង​ព្រែក​ទប់ ក្នុង​សង្កាត់​លេខ​៣ បាន​ប្រើប្រាស់​ស្រប​ច្បាប់។ ទន្ទឹម​គ្នា​នេះ ក៏​តម្រូវ​ឲ្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ រក្សា​ទីតាំង​តំបន់​អភិរក្ស​ទឹក​សាប​បឹង​ព្រែក​ទប់​មាន​ទំហំ​ជាង ១៦​ហិកតារ (១៦,៣​ហិកតារ) ឲ្យ​ស្រប​តាម​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៦ ដោយ​ត្រូវ​រក្សា​ដី​ចំណី​ផ្លូវ​ជុំវិញ​បឹង​សងខាង​អ័ក្ស​ផ្លូវ សរុប​មាន​ទទឹង ២០​ម៉ែត្រ សម្រាប់​រៀបចំ​ជា​ផ្លូវ​ទំនប់ ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​កខ្វក់​តាម​បណ្ដោយ​ដី​ចំណី​ផ្លូវ​ព័ទ្ធ​ជុំវិញ​បឹង និង​ត្រូវ​ការពារ​ប្រឡាយ​ធម្មជាតិ​ដែល​តភ្ជាប់​ទៅ​នឹង​បឹង​ធម្មជាតិ​មួយ​នេះ ដោយ​រៀបចំ​ប្រព័ន្ធ​អាង​ចម្រោះ​ទឹក​កខ្វក់​នៅ​ខាង​មុខ​ប្រឡាយ​នោះ មុន​នឹង​បង្ហូរ​ទឹក​ចេញ​ពី​ប្រឡាយ​ចូល​ទៅ​ក្នុង​បឹង​ព្រែក​ទប់។

យ៉ាង​នេះ​ក្តី អ្នកស្រី ជៀប សុធារី អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ ស្នើ​ដល់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល គួរ​ពិចារណា​ជួយ​រក្សា​បរិវេណ​ទាំង​ផ្ទៃ​រង​ទឹក​ភ្លៀង ទាំង​ផ្ទៃ​បឹង​ព្រែក​ទប់​ទាំងមូល ឲ្យ​មាន​ទំហំ​ធំ​ដូច​ដើម​វិញ ដោយ​មិន​គួរ​អនុញ្ញាត​ឲ្យ​ជន​ឆក់​ឱកាស​អាច​ឈាន​ដល់​រំលោភ​យក​មាត់​បឹង​ព្រែក​ទប់​ធ្វើ​កម្មសិទ្ធិ​ឯកជន​កន្លង​ទៅ អាច​សម្រេច​មហិច្ឆតា​របស់​គេ​នោះ​ទេ។

អ្នក​ឃ្លាំ​មើល​សង្គម អ្នកស្រី សុធារី ស្នើ​ដល់​មន្ត្រី​ជំនាញ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ត្រូវ​បំពេញ​ការងារ និង​ត្រូវ​តម្កល់​ផល​ប្រយោជន៍​ជាតិ​ជា​សំខាន់ ហើយ​ត្រូវ​ជៀស​ឲ្យ​ផុត​ពី​ការ​ឃុបឃិត​ណា​មួយ​ឈាន​ទៅ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ជាតិ ដើម្បី​បម្រើ​ប្រយោជន៍​បក្សពួក ឬ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទៀត​ទេ។

អ្នកស្រី​ឲ្យ​ដឹង​ថា អ្នក​មាន​ឈ្មោះ​កាន់​កាប់ ឬ​មាន​ចំណែក​ក្បាល​ដី​នៅ​ជុំវិញ​បរិវេណ​មាត់​បឹង​ព្រែក​ទប់ ភាគច្រើន​គឺ​ជា​មន្ត្រី​មាន​ឋានៈ​បុណ្យ​ស័ក្តិ​ខ្ពស់​កំពុង​បម្រើ​ការងារ​នៅ​តាម​មន្ទីរ​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន​នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ កំពុង​បម្រើ​ការងារ​នៅ​តាម​ក្រសួង និង​មាន​មន្ត្រី​ខ្លះ​កំពុង​បម្រើ​ការងារ​នៅ​ក្នុង​ស្ថាប័ន​កង​កម្លាំង​ប្រដាប់​អាវុធ​ថ្នាក់​ជាតិ ជាដើម។

អភិបាល​រង​ខេត្ត​ព្រះសីហនុ លោក ស្រ៊ុន ស្រ៊ន់ មាន​ប្រសាសន៍​ថា កន្លង​ទៅ ក្រុម​ការងារ​ចម្រុះ​របស់​រដ្ឋបាល​ខេត្ត បាន​ចុះ​អនុវត្ត​តាម​អនុក្រឹត្យ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ស្ដីពី​ការ​បង្កើត​តំបន់​អភិរក្ស​ទឹក​សាប​បឹង​ព្រែក​ទប់ ដែល​មាន​ផ្ទៃដី​រង​ទឹក​ភ្លៀង​ជាង ១៦​ហិកតារ (១៦,៣​ហិកតារ) ដើម្បី​ធានា​ថែរក្សា និង​ការពារ​សោភ័ណភាព​ធម្មជាតិ​នៅ​ជុំវិញ​មាត់​បឹង​ព្រែក​ទប់ មាន​ទីតាំង​នៅ​សង្កាត់​លេខ​៣ ក្រុង​ព្រះសីហនុ។

ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត​ព្រះសីហនុ លោក នួន ប៉ុក បាន​ឲ្យ​ដឹង​ដែរ​ថា មន្ត្រី​ជំនាញ​បាន​ចុះ​បោះ​បង្គោល​កំណត់​ផ្ទៃ​រង​ទឹក​ភ្លៀង​បឹង​ទឹក​សាប​ព្រែក​ទប់ ដោយ​អនុវត្ត​ត្រឹមត្រូវ​តាម​អនុក្រឹត្យ​របស់​រាជ​រដ្ឋាភិបាល​ស្ដីពី​ការងារ​ថែរក្សា​ការពារ​ផ្ទៃ​បឹង​ព្រែក​ទប់ មាន​ទំហំ​ជាង ១៦​ហិកតារ (១៦,៣​ហិកតារ) សម្រាប់​រក្សា​ប្រភព​ទឹក​ស្អាត​នា​ខេត្ត​ព្រះសីហនុ។ លោក​បន្ត​ថា សកម្មភាព​ចុះ​កំណត់​ព្រំ​ដី​ផ្ទៃ​រង​ទឹក​ភ្លៀង​នេះ បាន​ឈាន​ទៅ​រៀបចំ​ស្ថាបនា​ផ្លូវ សង់​ទំនប់​ការពារ​ផ្ទៃ​បឹង និង​ដាំ​ដើមឈើ​ជុំវិញ​មាត់​បឹង ដើម្បី​កែលំអ​បឹង​ទឹក​សាប​មួយ​នេះ​ឲ្យ​ក្លាយ​ទៅ​ជា​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ឲ្យ​មក​កម្សាន្ត​តំបន់​នេះ​នា​ថ្ងៃ​ខាង​មុខ។

លោក នួន ប៉ុក ឲ្យ​ដឹង​ទៀត​ថា តំបន់​ជុំវិញ​បរិវេណ​មាត់​បឹង​ព្រែក​ទប់ នឹង​ត្រូវ​ធានា​ថែរក្សា​ការពារ​សោភ័ណភាព​ធម្មជាតិ វប្បធម៌ និង​អភិរក្ស​បឹង​ព្រែក​ទប់​មួយ​នេះ​ឲ្យ​បាន​គង់វង្ស សម្រាប់​បម្រើ​ដល់​ផល​ប្រយោជន៍​រួម​របស់​សាធារណជន​ទូទៅ។

របាយការណ៍​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត​ព្រះសីហនុ បង្ហាញ​ថា មុន​ពេល​មាន​ការ​រំលោភ ផ្ទៃ​បឹង​ព្រែក​ទប់​មាន​ផ្ទៃ​បឹង រួម​ទាំង​ផ្ទៃ​រង​ទឹក​ភ្លៀង ដី​ហ៊ុមព័ទ្ធ​ជុំវិញ​មាត់​បឹង​សរុប​មាន​ចំនួន​ប្រមាណ ២៧០​ហិកតារ។ ក្រោយ​មក​ពេល​មាន​សកម្មភាព​ទន្ទ្រាន​កាន់​កាប់​ដី​ផ្ទៃ​រង​ទឹក​ភ្លៀង​ខុស​ច្បាប់​ពី​ឈ្មួញ និង​មន្ត្រី​មាន​អំណាច​ក្នុង​ជួរ​រដ្ឋាភិបាល ដោយ​មាន​ការ​ឃុបឃិត​ពី​មន្ត្រី​ស្ថាប័ន​ជំនាញ​ខ្លះ​នា​ខេត្ត​ព្រះសីហនុ ផ្ទៃ​បឹង​ព្រែក​ទប់​បាន​រួម​នៅ​សល់​ជាង ៩០​ហិកតារ ដែល​កាលណោះ​ក្នុង​អាណត្តិ​លោក សាយ ហាក់ ធ្វើ​ជា​អភិបាល​ខេត្ត។ ក្រោយ​មក​ដល់​អាណត្តិ​ទី​៤ ដែល​លោក ស្បោង សារ៉ាត់ ដឹកនាំ​ខេត្ត​ព្រះសីហនុ វិញ ដី​ផ្ទៃ​រង​ទឹក​ភ្លៀង​ដែល​នៅ​សេសសល់​ជាង ៩០​ហិកតារ ត្រូវ​មន្ត្រី និង​ឈ្មួញ​ឃុបឃិត​គ្នា​រំលោភ​ធ្វើ​ជា​កម្មសិទ្ធិ​គ្មាន​សល់ ដោយ​កាលណោះ​លោក ស្បោង សារ៉ាត់ បាន​សម្រេច​រក្សា​ការពារ​ផ្ទៃ​បឹង​ព្រែក​ទប់​ចន្លោះ​ពី ១៥ ទៅ ១៦​ហិកតារ​ប៉ុណ្ណោះ។

យ៉ាង​ណា​ក៏ដោយ​ចុះ លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ ថ្លែង​ថា ករណី​បឹង​ព្រែក​ទប់​នេះ ក្រុម​ការងារ​របស់​រដ្ឋាភិបាល នឹង​ចុះ​អនុវត្ត​ឈាន​ដល់​អភិរក្ស​បឹង​ធម្មជាតិ​មួយ​នេះ ការពារ​ដោយ​ព្រះរាជ្យក្រឹត្យ ឲ្យ​ស្រប​តាម​សេចក្ដី​សម្រេច​របស់​រាជ​រដ្ឋាភិបាល​ដាក់​ឲ្យ​អនុវត្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Viewing all 11174 articles
Browse latest View live