Image may be NSFW.
Clik here to view.
Clik here to view.

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើសុំសហរដ្ឋអាមេរិក ធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងស្ដីពីការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋដើមកំណើតខ្មែរ ដែលបានប្រព្រឹត្តបទល្មើសនៅសហរដ្ឋអាមេរិក ត្រឡប់ទៅកម្ពុជា វិញ។ លោក ហ៊ុន សែន ចាត់ទុកថា ទង្វើនេះ គឺ "អគុណធម៌" និង "អសីលធម៌" ដែលបានបំបែកក្រុមគ្រួសារខ្មែរទាំងនោះ។
តើមូលហេតុអ្វីដែលនាំឲ្យលោក ហ៊ុន សែន ទើបនឹកឃើញចង់កែប្រែកិច្ចព្រមព្រៀងចាស់កាលពីឆ្នាំ២០០២ នោះទៅវិញ?
សូមអញ្ជើញលោកអ្នកនាងស្តាប់បទសម្ភាសន៍រវាងលោក សេក បណ្ឌិត ជាមួយនាយកប្រតិបត្តិអង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំតំបន់អាស៊ី លោក ប្រ៊ែដ អាដាម (Brad Adams) អំពីបញ្ហានេះដូចតទៅ៖