Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សមត្ថកិច្ច​ខែត្រ​ស្ទឹងត្រែង​រឹប​អូស​ឈើ​ប្រណិត​រាប់​រយ​ដុំ​នៅ​ក្រុង​ស្ទឹងត្រែង

$
0
0

សមត្ថកិច្ច​ខែត្រ​ស្ទឹងត្រែង បាន​រឹប​អូស​ឈើ​ប្រណិត​ប្រភេទ​ធ្នង់​រាប់​រយ​ដុំ និង​រថយន្ត​សាំងយ៉ុង​ចំនួន ៤​គ្រឿង​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ឧសភា។ ឈើ​ទាំងនោះ ក្រុម​ឈ្មួញ​ដឹក​មក​ទុក​នៅ​ផ្ទះ​ជួល​មួយ​កន្លែង ឋិត​នៅ​ភូមិ​ត្រពាំងព្រីង សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ខែត្រ​ស្ទឹងត្រែង។

នាយ​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​ខែត្រ​ស្ទឹងត្រែង លោក វ៉ា សុផាន់ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ ឧសភា ថា សមត្ថកិច្ច​នៅ​ពុំ​ទាន់​សន្និដ្ឋាន​ថា ឈើ​ទាំងនោះ​មាន​ចំនួន​ប៉ុន្មាន​ម៉ែត្រ​គូប​នៅ​ឡើយ​ទេ ខណៈ​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​កំពុង​វាស់វែង និង​ដឹក​ជញ្ជូន​ទុក​នៅ​ស្នាក់ការ​រដ្ឋបាល​ព្រៃ​ឈើ។ លើស​ពី​នេះ មន្ត្រី​ជំនាញ​ក៏​កំពុង​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ​មក​អនុវត្ត​ច្បាប់ ខណៈ​ប្រតិបត្តិការ​បង្ក្រាប​នោះ​ពុំ​ទាន់​រក​ឃើញ​ម្ចាស់​ឈើ​មក​ទទួល​ខុស​ត្រូវ​នៅ​ឡើយ៖ «បាទ! ព័ទ្ធ​ពី​ល្ងាច ហើយ​ព្រឹក​ឡើង​យើង​ចូល​កាន់ គឺ​កាត់​សោ​ចូល។ ឈើ​នោះ​មាន​ខ្លី​មាន​វែង យើង​មិន​អាច​ធ្វើ​ការ​សន្និដ្ឋាន​បាន ខ្លាច​ខុស​គម្លាត​ឆ្ងាយ​ពេក​អ៊ីចឹង»

លោក វ៉ា សុផាន់ បន្ថែម​ថា ការ​ឡោមព័ទ្ធ​ទីតាំង​ស្តុក​ឈើ​ទាំងនោះ ធ្វើ​ឡើង​តាំង​ពី​យប់​ថ្ងៃ​ទី​១៥ ឧសភា និង​មាន​ការ​ឯកភាព​ពី​តំណាង​អយ្យការ​ខែត្រ​ស្ទឹងត្រែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles