ស្ត្រីកម្ពុជា មិនទាន់មានសេរីភាពពេញលេញសម្រេចលើបញ្ហាផ្លូវភេទរបស់ខ្លួន។ បញ្ហានេះ នៅត្រូវគេចាត់ទុកថា ជារឿងដែលស្ត្រីមិនគួរលើកមកជជែកជាសាធារណៈ។ ក៏ប៉ុន្តែតាមរយៈបណ្ដាញសង្គម យុវតីកម្ពុជា ចំនួនពីររូប កំពុងបញ្ចេញយោបល់ចែករំលែកបទពិសោធន៍ និងរឿងរ៉ាវនានាទាក់ទងនឹងបញ្ហាស្ត្រី ដែលពួកគេយល់ថា សង្គមកំពុងយល់ខុស។ បញ្ហាព្រហ្មចារី បញ្ហាការរៀបការ សុទ្ធសឹងតែជាប្រធានបទដែលត្រូវបានលើកយកមកជជែកពិភាក្សា។
កាលពីប្រាំឆ្នាំមុនក្រោយពីបានធ្វើដំណើរទៅតាមបណ្ដាខេត្តនៅប្រទេសកម្ពុជា និងជួបជាមួយយុវជនជាច្រើន វាបានជំរុញឲ្យកញ្ញា ខេតធឺរីន ហេរី ត្រូវធ្វើអ្វីមួយ។
ខេតធឺរីន បានស្វែងយល់ថា យុវជននៅកម្ពុជា ខ្វះខាតចំណេះដឹងផ្នែកសុខភាពបន្តពូជ ដោយសារតែសម្ពាធសង្គមរារាំងមិនឲ្យជជែកជាចំហអំពីបញ្ហានេះ។ ខេតធឺរីន ជានិស្សិតឆ្នាំទី៣ ផ្នែកប្រព័ន្ធផ្សព្វផ្សាយ ចង់បំបែករនាំងនេះ៖ «»។
នាងបានចាប់ផ្តើមសរសេរប្លុក និងក្រោយមកផលិតវីដេអូបង្ហោះលើទំព័រហ្វេសប៊ុក A Dose of Cath។ នាងកំពុងនិយាយបញ្ចេញយោបល់ពីបញ្ហាសុខភាពផ្លូវភេទ ការបៀតបៀនផ្លូវភេទ ការចាប់រំលោភ និងសិទ្ធិស្ត្រី។
ការងារបន្ទាប់បន្សំនេះ ជាចំណង់ចំណូលចិត្តរបស់នាង ក្រៅពីរៀននៅសាលា និងការងារក្រៅម៉ោងរបស់នាង៖ «»។
របាយការណ៍របស់អង្គការមូលនិធិអាស៊ី កាលពីឆ្នាំ២០១៣ បង្ហាញថា ស្ត្រីកម្ពុជា តំណាង ៥១ភាគរយនៃប្រជាជនសរុប។ ផ្នត់គំនិតរឹតត្បិត និងការឲ្យតម្លៃស្ត្រីទាបជាងបុរស នាំឲ្យមានភាពក្រីក្រ អវិជ្ជា ការរើសអើងស្ត្រី ដែលរារាំងស្ត្រីមិនអាចចូលរួមពេញលេញក្នុងកិច្ចអភិវឌ្ឍជាតិ។
នៅក្នុងសង្គមអភិរក្សនិយមដូចកម្ពុជា ក្មេងស្រី និងស្ត្រី ត្រូវបានបង្រៀនឲ្យធ្វើជាស្ត្រីគ្រប់លក្ខណ៍។ សង្គមឲ្យតម្លៃលើសម្បត្តិលក្ខណៈដែលតម្រូវឲ្យស្ត្រីរៀបឫករៀបពា ស្ងប់ស្ងៀម និងស្តាប់បង្គាប់ ជាជាងតតាំង និងជជីករកហេតុផល។ រនាំងនេះ ធ្វើឲ្យក្មេងស្រីខ្វះទំនុកចិត្ត និងការជឿជាក់លើខ្លួនឯង។
វប្បធម៌ខ្មែរឲ្យតម្លៃខ្លាំងទៅលើព្រហ្មចារី ពិសេសមុនពេលរៀបការ។ ពាក្យទំនៀមលើកឡើងថា ការបាត់បង់ព្រហ្មចារី ដូចជាសំពត់សប្រឡាក់ដែលមិនអាចបោកជ្រះឲ្យដូចដើម។
ឥឡូវមានវ័យ ២២ឆ្នាំ ខេតធឺរីន ចង់បំបែកគំនិតជ្រុលនិយមដែលមនុស្សមួយចំនួនជឿថា មិនអាចប៉ះពាល់បាន ហើយដែលនាងយល់ថា វាគួរតែមានការផ្លាស់ប្ដូរ។ នាងយល់ថា មិនមែនគ្រប់គ្នាថាអ៊ីចឹង មានន័យថាវាត្រឹមត្រូវនោះទេ។
វីដេអូរបស់ ខេតធឺរីត និយាយពីបញ្ហាព្រហ្មចារី៖ «»។
ក្នុងរយៈពេលជិតមួយខែ វីដេអូនេះមានអ្នកចូលមើលជាង ៥៨ម៉ឺនដង ហើយចែករំលែកជិត ២ម៉ឺនដង និងមានការបញ្ចេញមតិទាំងយល់ស្រប និងប្រឆាំងនឹងគំនិតនេះចំនួនជិត ១.៥០០ដង។
ខេតធឺរីត ពន្យល់បន្ថែមនៅបន្ទប់ផ្សាយអាស៊ីសេរី លើប្រធានបទនេះថា៖ «»។
អត្រាចាប់រំលោភស្ត្រីនៅប្រទេសកម្ពុជា មានកម្រិតខ្ពស់។ ការស្រាវជ្រាវរបស់អង្គការសហប្រជាជាតិ បានរកឃើញថា បុរសកម្ពុជា ម្នាក់ក្នុងចំណោម ៥នាក់ បានសារភាពថា បានចាប់រំលោភស្ត្រីយ៉ាងហោចណាស់ម្តង៖ «»។
កញ្ញា នាង សុវណ្ណថានា ឬគេស្គាល់ជាទូទៅថា ឌីជេ ណាណា។ កញ្ញា ណាណា ត្រូវបានស្គាល់តាមរយៈកម្មវិធីផ្តល់ប្រឹក្សាយោបល់ផ្នែកស្នេហានៅតាមវិទ្យុ ដែលនាងបានធ្វើអស់រយៈពេល ៧ឆ្នាំ។ នៅ ២ឆ្នាំចុងក្រោយនេះ នាងងាកមកធ្វើវីដេអូផ្សាយតាមហ្វេសប៊ុក វិញម្តង៖ «»។
វីដេអូនេះ មានអ្នកមើលជាងមួយលានដងចាប់តាំងពីដើមខែកុម្ភៈ មក។
នៅលើទំព័រហ្វេសប៊ុករបស់ ឌីជេ ណាណា ធីវី មានបង្ហាញខ្លះជាវីដេអូនិយាយរៀបរាប់ ខ្លះជាកិច្ចសន្ទនា ហើយខ្លះទៀតជាខ្សែភាពយន្តខ្លី៖ «»។
ទោះបីជាទម្រង់ខុសគ្នាក្តី តែវាមានសាររួម។ សារដែលនាងចង់បង្ហាញពីការលើកកម្ពស់ និងដាស់តឿនស្ត្រីផ្នែកទំនុកចិត្ត ធ្វើខ្លួនឲ្យឯករាជ្យលើសេចក្តីសម្រេចចិត្តក្នុងគ្រួសារ ពិសេសរឿងស្នេហា ការរៀបអាពាហ៍ពិពាហ៍។
កញ្ញា ណាណា លើកឡើងប្រាប់អាស៊ីសេរីថា ក្តីស្រឡាញ់វាមានតម្លៃសម្រាប់ជីវិត ហើយមនុស្សគួរចេះវាយតម្លៃអំពីរឿងនេះដោយប្រុងប្រយ័ត្ន៖ «»។
ការសិក្សារបស់ក្រសួងកិច្ចការនារី កាលពីឆ្នាំ២០១៤ រកឃើញថា បណ្ដាញសង្គមកំពុងក្លាយជាមធ្យោបាយមួយមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបញ្ហាស្ត្រី ហើយពាំនាំនូវការផ្លាស់ប្ដូរជាវិជ្ជមានទាក់ទងនឹងទំនាក់ទំនង និងឥរិយាបថយេនឌ័រ។
ទូរស័ព្ទដៃកំពុងក្លាយជាផ្នែកមួយនៃការផ្លាស់ប្ដូរក្នុងសង្គមកម្ពុជា។
យោងតាមការសិក្សាស្រាវជ្រាវឆ្នាំ២០១៦ របស់អង្គការមូលនិធិអាស៊ី និងអង្គការវិទ្យាស្ថានបើកទូលាយ ប្រជាជនកម្ពុជា ៩៦ភាគរយមានទូរស័ព្ទម្នាក់មួយ ហើយ ៤៨ភាគរយមានទូរស័ព្ទទំនើប ឬស្មាតហ្វូនប្រើ (smart phone)។ បន្ថែមពីលើនេះ ជិតពាក់កណ្ដាល (៤៨)% នៃចំនួននេះ បានប្រើប្រាស់អ៊ីនធឺណិត ឬហ្វេសប៊ុក ហើយហ្វេសប៊ុកកំពុងក្លាយជាប្រភពព័ត៌មានធំជាងគេសម្រាប់ប្រជាជនកម្ពុជា។
កញ្ញា ខេតធឺរីន ហេរី យល់ថា ក្មេងស្រី និងស្ត្រី គួរធ្វើអ្វីម្យ៉ាង៖ «»។
ចំណែកកញ្ញា នាង សុវណ្ណថានា ឬ ឌីជេ ណាណា មានដំបូន្មានខ្លះទាក់ទងនឹងការរៀបការ៖ «»៕