Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ក្រសួង​​អំពាវនាវ​ឲ្យ​ពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​រន្ទះ​និង​ខ្យល់​កន្ត្រាក់

$
0
0

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​រន្ទះ និង​ខ្យល់​កន្ត្រាក់​ដែល​អាច​នឹង​កើត​មាន​ញឹកញាប់​នៅ​ដើម​រដូវ​វស្សា​នេះ ពោល​ចាប់​ពី​ថ្ងៃ​ទី​៦ ខែ​ឧសភា ទៅ ពិសេស​នៅ​តំបន់​វាល​ទំនាប និង​តំបន់​ខ្ពស់​រាប។

សេចក្ដី​ជូន​ដំណឹង​ស្ដីពី​បញ្ហា​អាកាស​ធាតុ​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា រដូវ​វស្សា​ឆ្នាំ​នេះ​បាន​ចូល​មក​ដល់​ហើយ ចាប់​ពី​ថ្ងៃ​ទី​៦ ខែ​ឧសភា នេះ​ត​ទៅ។ ចាប់​ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​១១ ខែ​ឧសភា អាច​នឹង​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ ពី​បង្គួរ​ទៅ​ច្រើន ក្នុង​ក្របខ័ណ្ឌ​ស្ទើរ​ទូទាំង​ប្រទេស ហើយ​សីតុណ្ហភាព​អតិបរមា​ ក៏​នឹង​ចាប់​ផ្ដើម​ថយ​ចុះ​បន្តិច​វិញ ពី ៣៣​អង្សា​សេ ទៅ ៣៥​អង្សាសេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles