Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ព្រឹទ្ធសភា​នឹង​ប្រជុំ​កំណត់​ថ្ងៃ​ពិនិត្យ​សម្រេច​សំណើ​កែប្រែ​ច្បាប់​បក្ស​នយោបាយ

$
0
0

គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា នឹង​បើក​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ដើម្បី​កំណត់​ថ្ងៃ​ប្រជុំ​វិសាមញ្ញ​ព្រឹទ្ធសភា នីតិកាល​ទី​៣។

សេចក្ដី​ជូន​ដំណឹង​របស់​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​នៅ​ថ្ងៃ​ទី​២៤ កុម្ភៈ បញ្ជាក់​ថា កិច្ច​ប្រជុំ​នោះ នឹង​​កំណត់​ថ្ងៃ​ប្រជុំ​ដើម្បី​ពិនិត្យ និង​សម្រេច​លើ​សំណើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ បន្ទាប់​សេចក្ដី​ស្នើ​កែប្រែ​ច្បាប់​នេះ បាន​ឆ្លង​កាត់​ការ​អនុម័ត​ពី​រដ្ឋសភា​រួច​ហើយ។

កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ តំណាងរាស្ត្រ​បក្ស​កាន់​អំណាចចំនួន​៦៦​រូប​​ បាន​សម្រេច​លើកដៃ​ព្រម​គ្នាអនុម័ត​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដោយ​គ្មាន​ការ​ចូលរួម​ពី​គណបក្ស​ប្រឆាំង​ឡើយ ខណៈ​ច្បាប់​នេះ​​បាន​រង​ការ​រិះ​គន់​យ៉ាង​ខ្លាំង​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ថា ជាច្បាប់​ សំដៅ​រឹត​បន្តឹង​គណបក្ស​ប្រឆាំង រហូត​បង្ខំ​ឲ្យ​លោក សម រង្ស៊ី លាលែង​ពី​តំណែង​ប្រធាន​គណបក្ស​សង្គ្រោះជាតិ។

សេចក្ដី​ស្នើ​កែប្រែ​ច្បាប់​បក្ស​នយោបាយ ធ្វើឡើង​ដោយ​តំណាងរាស្ត្រ​បក្ស​កាន់អំណាច ក្រោយពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ចង់​ឲ្យ​មានការ​កែប្រែ​ច្បាប់ គណបក្ស​នយោបាយ​ដែល​រារាំង​មិន​ឲ្យ​ប្រធាន​បក្ស​ប្រឆាំង​ចូលរួម​ដឹកនាំ​ការប្រកួតប្រជែង និង ឈាន​ដល់​ការ​រំលាយ​គណបក្ស បើ​មេ​បក្ស​មានទោស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles