Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អាជ្ញាធរ​មិន​ទាន់​ចាប់​បាន​លោក ឈាន ពិសិដ្ឋ ដែល​បាញ់​មន្ត្រី​នគរបាល​នៅ​ប៉ោយប៉ែត

$
0
0

មន្ត្រី​នាំ​ពាក្យ​អគ្គ​ស្នងការ​នគរបាល​ជាតិ លោក គៀត ចន្ថារិទ្ធ ថ្លែង​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៥ ខែ​មេសា ថា អាជ្ញាធរ​នៅ​តែ​បន្ត​ស៊ើបអង្កេត​តាម​រក​ចាប់​ខ្លួន​អតីត​នាយ​រង​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ប៉ោយប៉ែត លោក ឈាន ពិសិដ្ឋ ដែល​បាន​បាញ់​មន្ត្រី​នគរបាល​ដូច​គ្នា​ឱ្យ​រង​របួស ថ្វី​ត្បិត​នៅ​ពេល​នេះ​មិន​ទាន់​ដឹង​អំពី​ការ​លាក់​ខ្លួន​របស់​ជនសង្ស័យ​នេះ​ក្ដី។

មន្រ្តី​អគ្គស្នងការ​នគរបាល​ជាតិ​រូប​នេះ​បន្ត​ថា ដោយសារ​ជាប់​រវល់​នឹង​ការ​រៀបចំ​សន្តិសុខ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ដូច្នោះ​អាជ្ញាធរ​អាច​ប្រើ​ពេល​វេលា​យូរ​បន្តិច​ដើម្បី​ចាប់​ខ្លួន​លោក ឈាន ពិសិដ្ឋ មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់។

លោក ឈាន ពិសិដ្ឋ ដែល​បាន​ដក​កាំភ្លើង​បាញ់​ប្រហារ​មន្ត្រី​នគរបាល​នៅ​ប៉ុស្តិ៍​ជាមួយ​គ្នា ឈ្មោះ សេម មករា បណ្ដាល​ឱ្យ​រង​របួស​ត្រង់​ស្មា​នៅ​ក្នុង​ទំនាស់​ជេរ​ប្រមាថ​មួយ​ត្រូវ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ដាក់​វិន័យ​បណ្ដេញ​ពី​ក្របខ័ណ្ឌ​នគរបាល និង​បញ្ជា​ឱ្យ​ចាប់​ខ្លួន​បញ្ជូន​ទៅ​តុលាការ​ដោយសារ​មន្ត្រី​រូប​នេះ ល្មើស​វិន័យ​ធ្ងន់ធ្ងរ និង​ប្រើប្រាស់​អាវុធ​បាញ់​បោះ​ខុស​ច្បាប់​កាល​ពី​ថ្ងៃ​ទី​១០ ខែ​មេសា។

ចាប់​តាំង​ពី​ថ្ងៃ​កើត​ហេតុ​នៅ​ថ្ងៃ​ទី​៩ ខែ​មេសា មក លោក ឈាន ពិសិដ្ឋ បាន​រត់​គេច​ខ្លួន​ពី​ការ​តាម​ចាប់​របស់​អាជ្ញាធរ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក គៀត ចន្ថារិទ្ធ បញ្ជាក់​ថា អាជ្ញាធរ​នឹង​មិន​ទុក​ឱ្យ​លោក ឈាន ពិសិដ្ឋ រួច​ខ្លួន​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles