Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

"វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ស្ដីពី​ការ​លើកលែង​ទោស​ដើម្បី​ទប់ស្កាត់​ការ​រំលោភ​អំណាច​របស់​នាយករដ្ឋមន្ត្រី"

$
0
0

អ្នក​វិភាគ​នយោបាយ​កម្ពុជា និង​អ្នក​ការពារ​ធនធាន​ធម្មជាតិ សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ប្រើ​អំណាច​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា ក្នុង​ការ​ស្នើ​អោយ​ព្រះមហាក្សត្រ​ប្រទាន​ការ​លើកលែង​ទោស​អោយ​ឧក្រិដ្ឋជន។ ពួកគេ​យល់​ឃើញ​ថា ការ​លើក​លែង​ទោស​អោយ​អតីត​អភិបាល​ខែត្រ​រតនគិរី លោក ខាំ ខឿន ដែល​បាន​ឃុបឃិត​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ព្រៃឈើ គឺ​ជា​ទង្វើ​មិន​ត្រឹមត្រូវ ពីព្រោះ​វា​នឹង​ធ្វើ​អោយ​អំពើ​និទណ្ឌភាព​រីក​ធំធាត់ ប៉ះពាល់​ដល់​នីតិរដ្ឋ ព្រម​ទាំង​បង្កើន​ភាព​អយុត្តិធម៌​ដល់​អ្នក​ការពារ​សិទ្ធិមនុស្ស​ដែល​កំពុង​ជាប់​ឃុំ​ទៀត​ផង។

អ្នក​វិភាគ​នយោបាយ​យល់​ឃើញ​ថា ដើម្បី​ទប់​ស្កាត់​នាយករដ្ឋមន្ត្រី​មិន​អោយ​ប្រើ​អំណាច​តាម​ទំនើង​ចិត្ត​កម្ពុជា ត្រូវ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ត្រង់​ចំណុច​លើកលែង​ទោស។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ជី វិតា អំពី​រឿង​នេះ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles