Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

មន្ត្រី​សង្គម​ស៊ីវិល​ត្រូវ​បាន​តុលាការ​មិន​អនុញ្ញាត​ឲ្យ​ចូល​សួរ​សុខ​ទុក្ខ​មន្ត្រី​អាដហុក​និង​គ.ជ.ប

$
0
0

មន្ត្រី​អង្គការ​អាដហុក (ADHOC) និង​មន្ត្រី​អង្គការ​ដទៃ​ទៀត ថា​សាលា​ដំបូង​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ឲ្យ​ពួក​គេ​ចូល​សួរ​សុខ​ទុក្ខ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ៤​រូប និង​មន្ត្រី គ..ប លោក នី ចរិយា នៅ​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នោះ​ទេ។

មន្ត្រី​អង្គការ​អាដហុក និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដទៃ​ទៀត​អះអាង​ថា ពួក​គាត់​បាន​ដាក់​ពាក្យ​ស្នើសុំ​ជាច្រើន​លើក​ច្រើនសា ដើម្បី​ចូល​សួរ​សុខ​ទុក្ខ និង​លើក​ទឹក​ចិត្ត​ដល់​មន្ត្រី​អាដហុក ៤​នាក់ និង​មន្ត្រី គ..ប ១​រូប​ក្នុង​ពន្ធនាគារ ប៉ុន្តែ​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បដិសេធ​រហូត។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក សំ ច័ន្ទគា មាន​ប្រសាសន៍​ថា សាលា​ដំបូង​រាជធានី​ភ្នំពេញ លើក​ហេតុផល​ថា មន្ត្រី​របស់​ពួក​គេ​ជាប់​រវល់ បើ​ទោះ​បី​ជា​ពួក​គាត់​បាន​ដាក់​ពាក្យ​ស្នើសុំ​តាំង​ពី​ដើម​ខែ​មេសា ក្តី។ លោក សំ ច័ន្ទគា យល់​ថា អ្វី​ដែល​តុលាការ​ធ្វើ​នេះ គឺ​មិន​សម​ហេតុផល និង​មាន​ចេតនា​ធ្វើ​ទុក្ខបុកម្នេញ​ដល់​មន្ត្រី​សិទ្ធិ​មនុស្ស៖ «»

កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មីនា ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ធាម ច័ន្ទពិសិដ្ឋ បាន​ចេញ​លិខិត​មួយ​ច្បាប់ ផ្ញើ​ទៅ​ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​នៃ​ក្រសួង​មហាផ្ទៃ និង​ប្រធាន​ពន្ធនាគារ​រាជធានី​ភ្នំពេញ​នៃ​ក្រសួង​មហាផ្ទៃ ដោយ​ស្នើ​ឲ្យ​ផ្អាក​ការ​អនុញ្ញាត​ឲ្យ​ចូល​ជួប​សួរ​សុខ​ទុក្ខ​មន្ត្រី​អាដហុក និង​មន្ត្រី គ..ប។ លិខិត​ដដែល​បន្ត​ថា ចៅក្រម​ស៊ើបសួរ​អនុញ្ញាត​ឲ្យ​តែ​គ្រួសារ និង​មេធាវី​ការពារ​ក្តី​ជន​ត្រូវ​ចោទ​ប៉ុណ្ណោះ អាច​ចូល​សួរ​សុខ​ទុក្ខ​បាន ហើយ​ក្រៅ​តែ​ពី​មេធាវី គប្បី​មាន​មន្ត្រី​អនុរក្ស​ពន្ធនាគារ​យ៉ាង​តិច​ម្នាក់​នៅ​អម​ជាមួយ​ជានិច្ច។ លិខិត​ដដែល​មិន​បញ្ជាក់​ហេតុផល​អ្វី​ឡើយ។

លោក ហួន ជុនឌី មេធាវី​មួយ​រូប​ក្នុង​ចំណោម​មេធាវី ៥​រូប​ដែល​ការពារ​ក្ដី​ឲ្យ​មន្ត្រី​អាដហុក មាន​ប្រសាសន៍​ថា ជា​គោលការណ៍ គឺ​ចៅក្រម​ស៊ើបសួរ ឬ​ព្រះរាជអាជ្ញា​មាន​សិទ្ធិ​សម្រេច​ឲ្យ​នរណា​ម្នាក់​ចូល​សួរ​សុខ​ទុក្ខ​អ្នក​ដែល​ត្រូវ​ចោទ​ក្នុង​ពន្ធនាគារ។ ទោះ​យ៉ាង​ណា​ក្តី លោក​សង្កេត​ឃើញ​ថា ករណី​មន្ត្រី​អាដហុក​នេះ ដូចជា​មិន​មាន​ភាព​ចាំបាច់​ណា​មួយ​ដែល​ត្រូវ​រារាំង​មិន​ឲ្យ​មន្ត្រី​សង្គម​ស៊ីវិល​ចូល​សួរ​សុខ​ទុក្ខ​គ្នា​ឡើយ៖ «»

មន្ត្រី​អាដហុក​ទាំង ៤​រូប​រួម​មាន លោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និង​អ្នកស្រី លឹម មុន្នី ព្រម​ទាំង​លោក នី ចរិយា មន្ត្រី គ..ប ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ឃុំ​ខ្លួន​បណ្ដោះអាសន្ន​រយៈពេល​ជិត ១​ឆ្នាំ​ហើយ ក្រោម​បទ​ចោទ «សូកប៉ាន់​សាក្សី» និង «សម​គំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី»

រីឯ​អ្នក​នាំ​ពាក្យ​នាយកដ្ឋាន​ពន្ធនាគារ លោក សន កែវ មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​បាន​ដឹង​ករណី​នេះ​ច្បាស់​នៅ​ឡើយ។ ទោះ​យ៉ាង​ណា លោក​បញ្ជាក់​ថា ជា​គោលការណ៍ ខាង​ពន្ធនាគារ គឺ​អនុវត្ត​ទៅ​តាម​សេចក្តី​សម្រេច​របស់​តុលាការ៖ «»

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក អះអាង​ថា កន្លង​មក មន្ត្រី​អាដហុក និង​មន្ត្រី​អង្គការ​មួយ​ចំនួន ធ្លាប់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​សួរ​សុខ​ទុក្ខ​ធម្មតា ប៉ុន្តែ​ក៏​មាន​ការ​រើសអើង ឬ​ជម្រុះ​មន្ត្រី​សិទ្ធិ​មនុស្ស​រូប​ណា​ដែល​លេចធ្លោ និង​ពូកែ​រិះគន់​រដ្ឋាភិបាល ដោយ​មិន​អនុញ្ញាត​ឲ្យ​ចូល​សួរ​សុខ​ទុក្ខ​ឡើយ។

មន្ត្រី​សមាគម​អាដហុក និង​មន្ត្រី​អង្គការ​ដទៃ​ទៀត នៅ​តែ​ទទូច​ឲ្យ​តុលាការ និង​ក្រសួង​មហាផ្ទៃ អនុញ្ញាត​ឲ្យ​ពួក​គាត់​បាន​ចូល​សួរ​សុខ​ទុក្ខ និង​លើក​ទឹក​ចិត្ត​ដល់​មន្ត្រី​អាដហុក​ទាំង ៤​រូប និង​មន្ត្រី គ..ប ១​រូប​ដែល​ជា​មិត្តភ័ក្ដិ​ធ្លាប់​ធ្វើ​ការ​ជាមួយ​គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles