Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

មេ​ភូមិ​ទឹកចេញ​ខេត្ត​កំពង់ឆ្នាំង​រង​ការ​ចោទ​ថា​ប្រមាថ​និង​រើសអើង​ពលរដ្ឋ

$
0
0

ពលរដ្ឋ​ភូមិ​ទឹកចេញ ខេត្ត​កំពង់ឆ្នាំង ចោទ​មេ​ភូមិ​ថា​បាន​ប្រមាថ និង​រើសអើង​ពលរដ្ឋ​ក្នុង​ភូមិ ក្រោម​ហេតុផល​នយោបាយ។

លោកស្រី សាទ យ៉េន មាន​ប្រសាសន៍​ថា មេ​ភូមិ​ទឹកចេញ ឃុំ​ជើងគ្រាវ ស្រុក​រលាប្អៀរ លោក ផូ យ៉ាន ប្រើ​ពាក្យ​គំរោះគំរើយ​ពេល​ដែល​គាត់​សួរ​នាំ​រឿង​គាត់​មិន​មាន​ឈ្មោះ​ទទួល​បាន​សារុង ដែល​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ចែក ដើម្បី​លួង​ចិត្ត​ពលរដ្ឋ​មុន​ពេល​បោះឆ្នោត។ លោកស្រី​ថា ប្រហែល​មេ​ភូមិ​យល់​ច្រឡំ​ថា​លោកស្រី និង​កូន​ងាក​ទៅ​គាំទ្រ​គណបក្ស​ផ្សេង៖ «ខ្ញុំ​ទៅ​ធ្វើ​ច្បាប់​ការ​កូន។ ដល់​អ៊ីចឹង​ទៅ​គណបក្ស​ប្រជាជន ដែល​ជា​ប្រធាន​ភូមិ​ហ្នឹង គេ​ប្រជុំ​បើក​សារុង ខ្ញុំ​សួរ​ថា ខ្ញុំ​មាន​ឈ្មោះ​នឹង​គេ​អត់​ក្មួយ? គេ​ថា មីង​អ្ហែង​អត់​មាន​ឈ្មោះ​ទេ។ ចុះ​ខ្ញុំ​ទៅ​ជាមួយ​មេ​ក្រុម (ក្រុម​បក្ស) ណា? អត់​មាន​មេ​ក្រុម​ទេ នៅ​ក្រៅ​ក្រុម នៅ​ក្រៅ​សង្គម ដល់​គេ​គិត​អ៊ីចឹង​ខ្ញុំ​ឆ្ងល់​ខ្លួន​ខ្ញុំ»

អាស៊ីសេរី មិន​អាច​ទាក់ទង​មេ​ភូមិ​ទឹកចេញ ឃុំ​ជើងគ្រាវ ដើម្បី​បំភ្លឺ​តប​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៦ ខែ​មេសា ដោយ​ទូរស័ព្ទ​មិន​ចូល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles