Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សាលាក្ដី​ខ្មែរ​ក្រហម​ស្នើ​​ម្ចាស់​ជំនួយ​ឲ្យ​គាំទ្រ​ថវិកា​សម្រាប់​សំណង​ដល់​ជនរងគ្រោះ

$
0
0

សាលាក្ដី​ខ្មែរ​ក្រហម​ស្នើ​​ប្រទេស​ម្ចាស់​ជំនួយ ឲ្យ​គាំទ្រ​ថវិកា​សម្រាប់​សំណង​ដល់​ជន​រងគ្រោះ​ដែល​ជា​ដើម​បណ្ដឹង​ក្នុង​សំណុំ​រឿង​០០២​វគ្គ២ ជិត​៤​ពាន់​នាក់ (៣.៨៦៧) ដែល​មាន​សិទ្ធិ​ទទួល​សំណង សមូហភាព និង​ផ្លូវ​ចិត្ត។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គភាព​គាំពារ​ជនរងគ្រោះ នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា នៅ​ថ្ងៃ​ទី៣ មេសា ឲ្យ​ដឹង​ថា ​កិច្ច​ប្រជុំស្ដីពី​​ការកៀងគរ​​រក​ថវិកា នឹង​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី៦ មេសា នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​កូរ៉េ ដែល​មាន​ទីតាំង​ក្នុង​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។

កិច្ច​ប្រជុំ​​នេះ​មាន​បំណង​ផ្ដល់​ព័ត៌មាន​ដល់​ម្ចាស់​ជំនួយ​ដែល​មាន​សក្ដានុពល និង​ភាគី​ពាក់ព័ន្ធ​អំពី​សំណើ​គម្រោង​សំណង​ទាំង​១៨ ក្នុង​ចំណោម​គម្រោង​សំណង​ទាំង​២៣ ដើម្បី​ធានា​ការ​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​ចំពោះ​គម្រោង​ទាំង​នេះ។

គម្រោង​សំណង​ដល់​ជនរងគ្រោះ​​ទាំង​២៣​នេះ ត្រូវ​បាន​អង្គភាព​គាំពារ​ជនរងគ្រោះ និង​អង្គភាព​សហមេធាវី​នាំមុខ​របស់​សាលាក្ដី​ខ្មែរ​ក្រហម កំណត់​បន្ទាប់​ពី​នីតិវិធី​សំណុំ​រឿង​០០២​វគ្គ២ ចាប់​ផ្ដើម​កាល​ពី​ឆ្នាំ​២០១៤។ ក្នុង​នោះ គម្រោង​សំណង​៥ នឹង​ត្រូវ​ស្នើ​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​កម្ពុជា ខណៈ​គម្រោង​១៨​ទៀត ត្រូវ​ស្នើ​រក​ការ​គាំទ្រ​ពី​ប្រភព​ជំនួយ​ខាង​ក្រៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles