អង្គការស្នាមញញឹមកម្ពុជា សហការជាមួយគ្រូពេទ្យនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅមន្ទីរពេទ្យរុស្ស៊ី នៅថ្ងៃទី២ មេសា នេះ ចាប់ផ្ដើមពិនិត្យ និងផ្ដល់ការវះកាត់មាត់ឆែប ក្រអូមឆែប បញ្ហាធ្មេញ និងពិការភាពមុខមាត់ផ្សេងទៀត ដូចជាក្រពឹតស្លឹកត្រចៀកជាដើម ជូនប្រជាពលរដ្ឋដោយឥតយកប្រាក់។
កម្មវិធីវះកាត់ឥតគិតថ្លៃនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចាប់ពីថ្ងៃទី២ មេសា នេះ នឹងបន្តរហូតដល់ថ្ងៃទី៧ មេសា។
មន្ត្រីអង្គការស្នាមញញឹមកម្ពុជា ឲ្យដឹងថា កម្មវិធីវះកាត់ឥតគិតប្រាក់នេះ សហការគាំទ្រ និងចូលរួមដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តពីអង្គការស្នាមញញឹម ដោយសាកលវិទ្យាល័យជាតិសេអ៊ូល និងមន្ទីរពេទ្យប៊ុនដេង កូរ៉េខាងត្បូង រួមជាមួយមូលនិធិ ឌី.ខេ គីម ខូរៀ ( D.K. Kim Korea)។
សម្រាប់ព័ត៌មានបន្ថែម សូមលោកអ្នកទាក់ទងអង្គការស្នាមញញឹមកម្ពុជា ដែលមានទីស្នាក់ការនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ជាន់ទី៣ ឬតាមលេខទូរស័ព្ទ ០២៣ ២១១ ៤០៥ លេខ ០១២ ៦៥៥ ៧៨៦ ឬលេខ ០៩៦ ៨៤៦ ៦៩៩១៕