មហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី៧ នឹងចាប់ផ្ដើមពីថ្ងៃទី៤ ដល់ទី៩ ខែមីនា នៅរាជធានីភ្នំពេញ។ មហោស្រពភាពយន្តនេះ នឹងចាក់បញ្ចាំងកុនជាង ១៥០ ដែលនាំមកពីប្រទេសជាង ៣០ ទូទាំងពិភពលោក។
ការចាក់បញ្ចាំងភាពយន្តទាំងនេះ នឹងមាននៅរោងភាពយន្តធំៗនៅក្នុងរាជធានី។ ទន្ទឹមនឹងនេះ ក៏មានការសម្ពោធខ្សែភាពយន្តរបស់ផលិតករ រិទ្ធី ប៉ាន់ រឿងភៀសខ្លួន និងភាពយន្តរបស់លោក អាមីម ឌុយបៃ រឿងសតិជាប់ទ្រុង។
ភាពយន្តសំខាន់ៗដែលបានផលិតនៅប្រទេសកម្ពុជា ដូចជារឿងកោះពេជ្រ របស់លោក ដាវី ជូ រឿងជែលប្រេក (Jailbreak) របស់សមិទ្ធិករ ជីមមី ហែនដឺសុន (Jimmy Henderson) រឿងប៊ុបពីទៅហូលីវូដ របស់លោក សុខ វិសាល និងរឿងវិកលចរិត របស់លោក ហ៊ុយ យ៉ាឡេង ក៏នឹងមានវត្តមាននៅផ្ទាំងសំពត់សនៃមហោស្រពនេះដែរ។
សូមស្ដាប់បទសម្ភាសន៍របស់លោក សាន សែល ជាមួយលោក ជា សុភាព នាយកប្រតិបត្តិមជ្ឈមណ្ឌលបុប្ផាណា និងអ្នករៀបចំមហោស្រពភាពយន្តនេះ៖