
ពលរដ្ឋខ្មែរ តែងតែសង្ឃឹមថា ក្រោយរបបខ្មែរក្រហមដួលរលំ ពួកគាត់អាចរស់នៅក្នុងរបបថ្មីមួយបានសុខស្រួល ជាពិសេសមានការគោរពសិទ្ធិមនុស្សពេញលេញ។ ក៏ប៉ុន្តែអ្នកធ្លាប់រស់នៅក្នុងរបបខ្មែរក្រហម និងមន្រ្តីសិទ្ធិមនុស្សអន្តរជាតិមើលឃើញថា នៅពេលនេះ លោក ហ៊ុន សែន ដឹកនាំប្រទេស មានចំណុចមួយចំនួន មិនខុសពីរបបកុម្មុយនិស្តខ្មែរក្រហមឡើយ។
ពីថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ គឺជាថ្ងៃគម្រប់ខួប ៤៣ឆ្នាំ ពេលដែលពួកខ្មែរក្រហមឡើងគ្រប់គ្រងអំណាច និងបណ្តាលឲ្យពលរដ្ឋខ្មែរស្លាប់ជិត ២លាននាក់។
សូមចុចស្តាប់សេចក្តីរាយការណ៍របស់លោក ទីន ហ្សាការីយ៉ា ជុំវិញរឿងនេះ...