Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សមត្ថកិច្ច​បំពាក់​កាមេរ៉ា​ក្នុង​បន្ទប់​ឃុំឃាំង​របស់​លោក លោក មាជ សុវណ្ណារ៉ា

$
0
0

មន្ត្រី​អនុរក្ស​ពន្ធនាគារ​ព្រៃស​បាន​បំពាក់​កាមេរ៉ា​សុវត្ថិភាព​នៅ​ក្នុង​បន្ទប់​ឃុំឃាំង​របស់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា។ មន្ត្រី​នាំ​ពាក្យ​ពន្ធនាគារ​ថ្លែង​ថា ករណី​នេះ​មិន​ខុសច្បាប់​នោះ​ទេ ព្រោះ​លោក មាជ សុវណ្ណារ៉ា បាន​រំលោភ​បទបញ្ជាផ្ទៃក្នុង​ពន្ធនាគារ ប៉ុន្តែ​ខាង​មន្ត្រី​សិទ្ធិមនុស្ស​វិញ​អះអាង​ថា ការ​ធ្វើ​ដូច្នេះ​វា​ជា​ការ​រំលោភ​សិទ្ធិ​អ្នក​ជាប់ឃុំ​ធ្ងន់ធ្ងរ។

ប្រភព​ស្និទ្ធ​នឹង​លោក អ៊ំ សំអាន អះអាង​ប្រាប់​អាស៊ីសេរី​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះថា បន្ទប់​ឃុំឃាំង​របស់​លោក អ៊ំ សំអាន ដែល​នៅ​រួមគ្នា​ជាមួយ​លោក មាជ សុវណ្ណារ៉ា មន្ត្រី​ជាន់ខ្ពស់​របស់​គ​ណបក្ស​សង្គ្រោះជាតិ​នោះ ត្រូវ​បាន​មន្ត្រី​អនុរក្ស​ពន្ធនាគារ​បំពាក់​កាមេរ៉ា​សុវត្ថិភាព​នៅ​ក្នុង​នោះ កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ គឺ​ក្រោយពេល​លោកនាយក​រដ្ឋមន្ត្រី បាន​បញ្ជា​ឱ្យ​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ព្រៃស ដកហូត​យក​ទូរស័ព្ទ​របស់​លោក មាជ សុវណ្ណារ៉ា ដែល​លោក​អះអាង​ថា បាន​ប្រើប្រាស់​ទូរស័ព្ទ​ធ្វើ​នយោបាយ​ចេញពី​ក្នុង​ពន្ធនាគារ។

ប្រភព​ដដែល​អះអាង​ទៀត​ថា កាលពី​ថ្ងៃទី២៧ មីនា ភ្លាមៗ​បន្ទាប់ពី​មាន​បញ្ជា​របស់​លោក ហ៊ុន សែន សមត្ថកិច្ច​មួយ​ក្រុម​ពី​ក្រសួងមហាផ្ទៃ បាន​ចុះទៅ​ឆែកឆេរ​បន្ទប់​ឃុំឃាំង​របស់​លោក អ៊ំ សំអាន និង​បាន​ដកហូត​លុយ​របស់​លោក​ចំនួន ៤០០ ដុល្លារ និង​លុយ​របស់​អ្នក​ជាប់ឃុំ​ផ្សេងទៀត​នៅ​ក្នុង​បន្ទប់​នោះ​ចំនួន ១៥ ម៉ឺន​រៀល​បន្ថែម​ទៀត ហើយ​រហូត​មក​ទល់នឹង​ពេលនេះ សមត្ថកិច្ច​មិនទាន់​ប្រគល់​លុយ​ទាំងនោះ​ឱ្យ​លោក អ៊ំ សំអាន និង​អ្នក​ជាប់ឃុំ​ទាំង​នោះ​ឡើយ។

ប្រភព​ដដែល​បញ្ជាក់​ថា លោក អ៊ំ សំអាន បាន​ចាត់​ទុក​ការ​បំពាក់​កាមេរ៉ា​នៅ​ក្នុង​បន្ទប់​ឃុំឃាំង​របស់​លោក​នោះ​ថា ជា​ការ​រំលោភ​សិទ្ធិ​អ្នក​ជាប់ឃុំ​យ៉ាង​ធ្ងន់ធ្ងរ​ទៅ និង​បាន​ចាត់​ទុក​សកម្មភាព​របស់​មន្ត្រី​សមត្ថកិច្ច​ដែល​ដកហូត​លុយ​របស់​លោក​នោះ ថា​ជា​អំពើ​ចោរកម្ម។

ឆ្លើយតប​រឿង​នេះ មន្ត្រី​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ លោក នុត សវនា ថ្លែង​ថា លោក​មិនទាន់​ទទួល​បាន​ដំណឹង​អំពី​ការ​ដាក់​កាមេរ៉ា​សុវត្ថិភាព​នៅ​ក្នុង​បន្ទប់​ឃុំឃាំង​របស់​លោក អ៊ំ សំអាន និង​លោក មាជ សុវណ្ណារ៉ា​នោះ​នៅឡើយ​ទេ ក៏ប៉ុន្តែ​ប្រសិនបើ​មាន​មែន​នោះ លោក​ថា​ក៏​មិន​ខុស​ដែរ ព្រោះ​លោក មាជ សុវណ្ណារ៉ា បាន​ប្រព្រឹត្ត​ល្មើស​បទបញ្ជាផ្ទៃក្នុង​ពន្ធនាគារ៖ «ការ​ដាក់​នេះ​ប្រហែលជា​ខាង​សន្តិសុខ​គេ​បារម្ភ​អំពី​សកម្មភាព​របស់​គាត់ (​លោក មាជ សុវណ្ណារ៉ា​) អ៊ីចឹង​គេ​ត្រូវ​ដាក់​ដើម្បី​គ្រប់គ្រង​សភាពការណ៍ និង​សន្តិសុខ រង់ចាំ​មើល​ថា​តើ​មានការ​ប្រែប្រួល​យ៉ាងម៉េច​។ វិធានការ​នេះ​មិន​ខុស​ទេ បើ​យើង​ផ្អែកលើ​ហេតុផល​សន្តិសុខ​។ នេះ​ក្នុង​ករណី​ដែល​គេ​ដាក់ (​កាមេរ៉ា)»

ទាក់ទង​នឹង​ការ​ដកហូត​លុយ​វិញ លោក នុត សវនា ថ្លែង​ថា លោក អ៊ំ សំអាន និង​អ្នក​ជាប់ឃុំ​ដទៃ​ទៀត មាន​សិទ្ធិ​ប្តឹង​រឿង​នេះ​ទៅ​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ឱ្យ​ជួយ​រក​ដំណោះស្រាយ ហើយ​បើ​នៅតែ​មិន​មាន​ដំណោះស្រាយ​ទេ​នោះ ពួកគាត់​អាច​ប្តឹង​ករណី​នេះ​ទៅ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​តែម្ដង​។ លោក​អះអាង​ថា ទាំង​គោលការណ៍​ច្បាប់ និង​ក្រសួងមហាផ្ទៃ​មិន​អនុញ្ញាត​ឱ្យ​មន្ត្រី​ណា​ម្នាក់​ទៅ​ដកហូត​យក​លុយ​អ្នក​ជាប់ឃុំ​យក​មក​ធ្វើជា​របស់​ខ្លួនឯង​នោះទេ គឺ​ត្រូវ​ដកហូត​ធ្វើ​កំណត់ហេតុ រួច​ទុក​នៅ​មណ្ឌល​កែប្រែ​ជា​របស់​ម្ចាស់​ដើម​នោះ​ដដែល។

ប្រធាន​គ្រប់គ្រង​ការិយាល័យ​សិទ្ធិមនុស្ស​អង្គការ​លីកាដូ (Licadho)លោក អំ សំអាត ថ្លែង​ថា ការ​ដាក់​កាមេរ៉ា​សុវត្ថិភាព​នៅ​ក្នុង​បន្ទប់​ឃុំឃាំង​នោះ គឺជា​ការ​រំលោភបំពាន​ធ្ងន់ធ្ងរ​ទៅលើ​សិទ្ធិ​ឯកជន​របស់​អ្នក​ជាប់ឃុំ។ លោក​បន្ត​ថា ទោះ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ ក៏​អ្នក​ជាប់ឃុំ​ត្រូវ​ទទួល​បាន​នូវ​សិទ្ធិ​ឯកជន​របស់​ខ្លួន​ដែរ៖ «ជា​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​សេរីភាព​របស់​ពួកគាត់ ព្រោះ​ក្នុង​បន្ទប់​ពន្ធនាគារ​របស់​គាត់​នោះ វា​ជា​ជីវិត​ឯកជន គាត់​ត្រូវការ​ជីវិត​ឯកជន កាលណា​ដាក់​កាមេរ៉ា វា​អាច​ប៉ះពាល់​ទៅដល់​អារម្មណ៍ និង​សុវត្ថិភាព​របស់​ពួកគាត់ បាន​ន័យ​ថា គាត់​ធ្វើ​អ្វី​ជា​លក្ខណៈ​ឯកជន​អត់​បាន»

លោក​បន្ត​ថា បញ្ហា​ដែល​អ្នក​ជាប់ឃុំ​អាច​ប្រើប្រាស់​បាន​នៅ​ក្នុង​ពន្ធនាគារ​នោះ មិន​អាច​បន្ទោស​តែ​លើ​ពួកគេ​បាន​នោះ​ទេ ព្រោះ​នៅ​តាម​បន្ទប់​ឃុំឃាំង​នីមួយៗ​សុទ្ធ​តែ​មាន​អនុរក្ស​ត្រួតពិនិត្យ និង​ទទួលខុសត្រូវ​រៀងៗ​ខ្លួន ដូច្នេះ​វា​ជា​ការ​ធ្វេសប្រហែស​របស់​អនុរក្ស​ពន្ធនាគារ ដែល​បណ្ដែតបណ្ដោយ​ឱ្យ​អ្នកទោស​អាច​ប្រើប្រាស់​ទូរស័ព្ទ​បាន៖ «តាម​បន្ទប់​នីមួយៗ​ក៏​មាន​មេ​បន្ទប់​ដែរ គួរតែ​ពិនិត្យ​ឱ្យ​បាន​ជាក់លាក់​។ រឿង​នេះ​ប្រសិនបើ​នាយករដ្ឋមន្ត្រី​មិន​លើកឡើង​ទេ ប្រហែលជា​ករណី​នេះ​នៅ​បន្ត​ហើយ ដល់ពេល​មានប្រសាសន៍​របស់​នាយក​រដ្ឋមន្ត្រី គាត់​ប្រុងប្រយ័ត្ន គាត់​ធ្វើ​កំណែទម្រង់ ឬ​ឆែកឆេរ​ទៅ ជួនកាល​វា​លើស វា​ប៉ះពាល់​ដល់​សិទ្ធិ​របស់​ជនជាប់ចោទ​ដទៃ​ទៀត»

ទាក់ទង​នឹង​ការ​ដកហូត​យក​លុយ​របស់​អ្នក​ជាប់ឃុំ​វិញ លោក អំ សំអាត ថ្លែង​ថា សមត្ថកិច្ច​ត្រូវ​ធ្វើ​យ៉ាងណា​ឱ្យ​អ្នក​ជាប់ឃុំ​អាច​ប្រើប្រាស់​លុយ​នោះ​បាន ប្រសិនបើ​ដកហូត​ទុក​ខ្លួនឯង នោះ​ជា​ការ​រំលោភ​សិទ្ធិ​មួយ​ផ្សេងទៀត​របស់​អ្នក​ជាប់ឃុំ។

តំណាងរាស្ត្រ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ំ សំអាន បាន​ជាប់ពន្ធនាគារ​អស់​រយៈពេល​ប្រមាណ​ពីរ​ឆ្នាំ​ហើយ ពាក់ព័ន្ធ​នឹង​ការ​ផ្សព្វផ្សាយ​ឯកសារ​ផែនទី​ព្រំដែន​កម្ពុជា​-​វៀតណាម។ ចំណែក​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​លោក មាជ សុវណ្ណ​រ៉ា វិញ បាន​ជាប់ពន្ធនាគារ​អស់​រយៈពេល​ជាង ៣​ឆ្នាំ​មក​ហើយ ពាក់ព័ន្ធ​នឹង​ករណី​ហិង្សា​លើ​ស្ពាន​នាគ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ពាក់​កណ្តាល​ខែ​កក្កដា ឆ្នាំ ២០១៤ កន្លងទៅ៕

កំណត់ចំណាំ​ចំពោះអ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles


ប៉ែន សុផានី ទទួល​ស្គាល់​ចំណង​ស្នេហ៍​បែក​បាក់​ជា​មួយ ម៉ារ៉ា ប៊ុណា្ណ


ម៉ែ​គ្មាន​លុយ​ដណ្តឹង​ប្រពន្ធ​ឲ្យ ចង​ក​សម្លាប់​ខ្លួន​នៅ​លើ​ផ្ទះ


Kem Sokha requests treatment in Singapore


តាត ម៉ារីណា ថាពេលខ្លះ ដូចជាខ្មាសពិភពលោកណាស់!


អ្វីទៅជាព្រះអាទិទេព?


KrisEnergy seeks nod for 3D survey of Block A


ព្រឹត្តិការណ៍រដ្ឋប្រហារ៦កក្កដា១៩៩៧ ភ្លេចហើយឬនៅ?


លោក លន់​ នល់៖ "មនុស្សកើតរាល់ថ្ងៃ តែទឹកដីមិនកើតរាល់ថ្ងៃនោះទេ...


សន្លប់ស្អាតកុំចេះតែហ៊ាន ពួកហ្នឹងវៃគ្មានដឹងប៉ូលិសទេ


រ៉ាដាថៃចាប់បានយន្តហោះគ្មានអត្តសញ្ញាណមួយ នៅយប់យន្តហោះម៉ាលេបាត់ខ្លួន -...


ក្មេង​ប្រុស​អាយុ​២ឆ្នាំ​ម្នាក់​លង់​ទឹក​ស្លាប់ ព្រោះ​ដេញ​ចាប់​ខ្លែង


Officials deny timber sent to Vietnam via Sesan


យុទ្ធនាការ​តាម​ប្រមាញ់ រក​អ្នក​ទម្លាយ​រូប​ស្រាត​ វ៉ាន់ នីឡា


រឿងនិទានចិន (ដោយ អ៊ុម ហាក់)


ការពិតលើអ្វីដែលគេហៅថា‹‹រដ្ឋប្រហារថ្ងៃ១៨មីនា១៩៧០នៅភ្នំពេញ›› ដោយ ចៅ-សេងអួរ...


Document from Mr. Seang Sak


ប័ណ្ណបើកបរខ្មែរ


ព្រះរាជជីវប្រវត្តិសង្ខេបរបស់សម្តេចព្រះ​វររាជមាតាជាតិ​ខ្មែរ!


ភ្ញាក់ផ្អើល មិន​នឹកស្មាន​សោះ​ថា លោក ផែង វណ្ណៈ...


ជប៉ុន និងអូស្ត្រាលី ចូលរួមនឹងលោកខាងលិច ដាក់ទណ្ឌកម្មប្រទេសរុស្ស៊ី -...