
ពលរដ្ឋនៅស្រុកស្នួល ខែត្រក្រចេះ ដែលរងគ្រោះ ដោយសារការបាញ់ប្រហារ និងដុតផ្ទះ ពីសំណាក់កងកម្លាំងប្រដាប់អាវុធ កាលពីថ្ងៃទី៨ ខែមីនា បានលើកគ្នាមកភ្នំពេញត្រៀមដាក់ញ្ញត្តិ នៅថ្ងៃ ច័ន្ទ ទី២៦ ខែមីនានេះ នៅតាមស្ថាប័នរដ្ឋថ្នាក់ជាតិនានា ក្នុងគោលបំណងស្វែងរកកាអន្តរាគមន៍រកដំណោះស្រាយ ករណីជម្លោះដីធ្លី ជាមួយក្រុមហ៊ុន សម្បទានសេដ្ឋកិច្ច នៅស្រុកស្នួល ខេត្ត ក្រចេះ។ ពលរដ្ឋនៅ ភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល មា្នក់ លោក សុខ ហេង ប្រាប់ថា ពួកគាត់ កំពុងត្រៀមរៀបចំញត្តិ ខណៈអ្នកមានជម្លោះ ដីធ្លីទាំងអស់ បានសុំព្រះសង្ឃ នៅវត្តសាមគ្គីរង្ស៊ី ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញដើម្បីបានកន្លែង សំរាកនៅពេលយប់ ថ្ងៃទី២៥ មីនា។
ពលរដ្ឋដែលមានជម្លោះដីធ្លី នៅស្រុកស្នួល ប្រមាណ ១៥០នាក់ ដែលបាន នាំគ្នាឡើងមកដាក់ញត្តិនៅភ្នំពេញរំពឹងថា នឹងទទួលដំណោះស្រាយ សមរម្យសម្រាប់ពួកគាត់។ ប៉ុន្តែបើផ្ទុយទៅវិញ ប្រសិនបើគ្មានដំណោះ ស្រាយសមរម្យទេ ពួគពួកគាត់ប្តេជ្ញាថា នឹងមិនត្រឡប់ទៅភូមិវិញ ជាដាច់ ខាត ព្រោះបើត្រលប់ទៅវិញ ក៏គ្មានផ្ទះស្នាក់នៅ និងគ្មានដីធ្វើស្រែចម្ការ សម្រាប់បង្កបង្កើន ផលនោះដែរ៕