Quantcast
Viewing all articles
Browse latest Browse all 11174

អ្នក​វិភាគ​ថា នយោបាយ​របស់​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី សព្វថ្ងៃ នឹង​ធ្វើ​ឲ្យ​ខ្មែរ​កាប់​សម្លាប់​បង្ហូរ​ឈាម​គ្នា

Image may be NSFW.
Clik here to view.

អ្នកវិភាគ​លោក ហង្ស វិទូ ហៅ​ទង្វើរបស់មេដឹកនាំ​របប​ក្រុង​ភ្នំពេញ ជា​ទង្វើ​បិទ​ផ្លូវ​ខ្លួន​ឯង ឯ​ទង្វើ​របស់​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​ថា មិន​សមរម្យ ព្រោះ​លោក សម រង្ស៊ី មាន​សមត្ថភាព​កែន​មនុស្ស​ទៅ​ប្រឆាំងរបប​ក្រុង​ភ្នំពេញ ប៉ុន្ដែ លោក ហ៊ុន សែន ក៏​អាច​កែន​កម្លាំង​ប្រឈម​មុខ​ដាក់​គ្នា​បាន​ដែរ។ លោក ហង្ស វិទូ បារម្ភ​ថា នយោបាយ​សព្វថ្ងៃ​នេះ នឹង​ធ្វើ​ឲ្យ​ជាតិ​ខ្មែរ​បែក​បាក់ អ្នកគាំទ្រ​នៅ​ថ្នាក់​ក្រោម​​ស្អប់​ខ្មែរ​គ្នាឯង។ អ្នកវិភាគ​ហៅ​នយោបាយ​រឹង​ត្អឹង​បែប​នេះ​ថា នឹង​ធ្វើឲ្យ​ជាតិ​ខ្មែរ​បែកបាក់ ឬ​ត្រូវ​បង្ហូរ​ឈាម​គ្នា៖ «ទោះ​បី​ជា​លោក សម រង្ស៊ី គាត់​កើន​មនុស្ស​ប៉ុន្មាន​លាន​នាក់​ក៏​ដោយ ក៏​​លោក ហ៊ុន សែន មិនចុះចេញពីតំណែងដូចការចង់បាន​របស់​លោក សម រង្ស៊ី ដែរ ព្រោះ​អី ថា​ប្រសិន​បើ​យើង​កើន​មនុស្សអញ្ចឹងខាងលោក ហ៊ុន សែន ក៏​គាត់​កើន​មនុស្ស​វិញ អ៊ីចឹង​កើន​ទៅ​កើន​​ម​ក​ វា​ធ្វើ​ឲ្យ​សម្ព័ន្ធ​មិត្ត ឬ​​ក៏​​ភាព​​ជិតស្និទ្ធ​របស់​លោក សម រង្ស៊ី និង​លោ ហ៊ុន សែន ហ្នឹង វា​កាត់​ផ្តាច់​ពី​គ្នា​វា​​ធ្វើ​ឲ្យ​​ពលរដ្ឋ​ ដែរល​គាំទ្រ​​ទាំង​​សងខាង​​នឹង​​ស្អប់​គ្នា និង​​បង្ហូ​ឈាម​​គ្នា​ក្នុង​នាម​ខ្មែរ​តែ​មួយ​ ​វា​​មិន​​ដែល​​អត់​​មាន​​អី​​ជា​ការ​​និយាយ​​គ្នា​​បាន​​ទេ»

កាលពីចុងសប្តាហ៍មុន លោក ហ៊ុន សែន អះអាង​ថា បាតុកម្ម​ដុត​ទីងមោង​រូប​លោក​នៅ​អាមេរិក និង​អូស្រ្តាលី បានបិទផ្លូវចរចានយោបាយ។ លោកថា មូលហេតុ​នេះ​ហើយ ទើប​លោក​នឹង​មិន​ដោះ​លែង​​អ្នកទោស​​នយោបាយ និង​អ្នកទោស​មនសិការ។ ក្រោយ​ពេល​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន ប្រកាស​បិទ​ផ្លូវ​ចរចា​ជាមួយ​គណបក្ស​​ប្រឆាំង ដែល​លោក ហ៊ុន សែន ប្រសិទ្ធិនាម​​​ថា ជា​​ក្រុម​​ជាប់​គុក លោក សម រង្ស៊ី បាន​​​ប្រកាស​​​ប្រមូល​​​កម្លាំង​​​ជន​ជាតិ​​ខ្មែរ​​ទាំង​​នៅ​​ក្នុង និង​ក្រៅ​​ប្រទេស ដើម្បី​បង្ខំ​ឲ្យ​លោក ហ៊ុន សែន ចុះ​ចេញ​​ពី​​តំណែង។ លោក សម រង្ស៊ី ហៅ ការ​​ប្ដេជ្ញា​​តតាំង បង្ខំ​ឲ្យ​លោក ហ៊ុន សែន ចុះ​​ចេញ​​ពី​​តំណែង ថា​ធ្វើ​ឡើង ដើម្បី​​បឈ្ឈប់​សកម្មភាព​បំផ្លិចបំផ្លាញ​ជាតិ​​​ពី​​សំណាក់​របប​​លោក ហ៊ុន សែន៖ «អ្នក​ណា​​ងាប់​អី​ងាប់​ទៅ គាត់​អត់​ឈឺ​ក្បាល​ទេ ជាតិ​ខ្មែរ​យើង​​រលាយ​​សាប​​សូន្យ​គាត់​អត់​ឈឺ​​ក្បាល​​ទេ ឲ្យ​តែ​គាត់​នៅ​តែ​បាន​ក្រាញ​អំណាច ដូចច្នេះកុំសង្ឃឹម ចរចា​​ជាមួយ​គាត់ ទាល់​តែ​បង្ខំ​គាត់​ទាំង​ពលរដ្ឋ​ខ្មែរ ទាំង​សហគមន៍​អន្តរជាតិ បង្ខំ​គាត់ ឲ្យ​គាត់​​ចេះ​គិត​បន្តិច​​ទៅ ហើយ​​បើ​​គាត់​​ចង់​រស់ ចង់​សុខ គេ​​អត់​ធ្វើ​បាប​គាត់​ទេ គេទុកនឹងរក្សាសិទ្ធិ រក្សា​ត្រព្យ​សម្បតិ្ត​ខ្លះ​ទៅ រក្សា​កិត្តិយស​សេចក្តី​ថ្លៃថ្នូរ​ឲ្យ​គាត់ ដូច្នេះ​គាត់​មាន​ច្រក​ចេញ តែ​បើ​គាត់​នៅ​តែ​ប្រព្រឹត្ត​អំពើ​​ព្រៃ​ផ្សៃ​​ទាំង​​នេះ​​ទៀត អា​ហ្នឹង​គាត់ជាអ្នកទទួលខុសលើជីវិត នឹងវាសនា​របស់គាត់ទៅ"

លោក សម រង្ស៊ី ចោទ​មេដឹកនាំរបបកក្រុងភ្នំពេញ ថាបានប្រើប្រាស់នយោបាយ​​ស្មោគ​គ្រោក​លាប​ពណ៌​លើ​រូប​លោក ក៏ព្រោះតែដើម្បីចង់បន្ដក្រាញអំណាចឲ្យបាន១០ឆ្នាំទៀត។ លោក សម រង្ស៊ី លើក​ឡើង​ថា ល្បិចនយោបាយ​លាប​ព័ណ៍របស់ លោក ហ៊ុន សែន មានដូចជា ការចោទប្រកាន់ថា លោកនៅពីក្រោយបាតុកម្មប្រឆាំងរបប​លោក ហ៊ុន សែន នៅប្រទេសអូស្ត្រាលី និងបាតុ​កម្ម របស់​ពល​រដ្ឋរងគ្រោះ​កន្លង​មក កាលពីពេល លោក សម រង្ស៊ី នៅធ្វើជាប្រធានគណបក្ស​ប្រឆាំង​។

បន្ទាប់​ពី​បាន​អំពាវនាវ​កុំ​ឲ្យ​កង​កម្លាំង​កុំ​ស្ដាប់​តាម​បញ្ជា​ជន​ផ្ដាច់ការ និង​ប្រកាស​ប្រមូលកម្លាំង​ជនជាតិ​ខ្មែរ ដើម្បី​​ទម្លាក់​មេ​ដឹកនាំ​របប​ក្រុងភ្នំពេញ លោក សម រង្ស៊ី អះអាង​ថា ពេលនេះ លោក ហ៊ុន សែន កំពុង​បារម្ភ និង​ខ្វាយ​ខ្វល់​ខ្លាំង​ណាស់ ស្រប​ពេល​ដែល​សហគមន៍​អន្តរជាតិ​ចាប់​ផ្ដើម​ដាក់​ទណ្ឌកម្ម​ជា​បន្ត​បន្ទាប់​លើ​របប​ក្រុង​ភ្នំពេញ។

ប៉ុន្ដែអ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ប្រាប់​ប្រព័ន្ធឃោសនា​របប​ក្រុង​ភ្នំពេញ ថា លោក ហ៊ុន សែន មិន​បាន​ព្រួយ​បារម្ភ​ពី​ការ​ប្រកាស​របស់ លោក សម រង្ស៊ី ទេ តែ​ជា លោក សម រង្ស៊ី ទៅវិញ ដែល​កំពុង​ខ្វល់​មិន​បាន​ចូល​ស្រុក​ខ្មែរ ព្រោះ​តែ​បណ្ដឹង​ដ៏​ច្រើន និង​ការ​បិទ​ច្រក​ចរចា​របស់​លោក ហ៊ុន សែន។

អ្នក​វិភាគ​នយោបាយ លោក ហង្ស វិទូ មិន​ចង់​ឃើញ​ជម្លោះ​នយោបាយ រហូត​ធ្វើ​ឲ្យ​ជាតិ​បែកបាក់​ទេ។ លោក​មើល​ឃើញ​ថា ដំណោះស្រាយ​ជម្លោះ​នយោបាយ​នៅ​ពេល​នេះ មាន​តែ​ការ​ចូល​តុ​ចរចា​គ្នា ប៉ុន្តែ​ភាគី​លោក ហ៊ុន សែន ជា​ភាគី​ដែល​រឹងរូស​ជាង​គេ​ក្នុង​ការ​បើក​ឲ្យ​មាន​ការ​ចរចា។

មូលហេតុ​ដែល លោក ហ៊ុន សែន មិន​ព្រម​ចរចា លោក ហង្ស វិទូ វិភាគ​ថា ដោយសារ លោក ហ៊ុន សែន អាង​មាន​អំណាច​នៅ​ក្នុង​ដៃ​ពេញ​ទី លោក​ចង់​ធ្វើអ្វី​ក៏​បាន​នៅ​កម្ពុជា និង​ម្យ៉ាង​ដោយសារ​សម្ពាធ ឬ​ទណ្ឌកម្ម​អន្ដរជាតិ ទៅ​លើ​របប​ក្រុង​ភ្នំពេញ​នៅ​ស្ទើរ​ពេក មិន​ទាន់​ដល់​កំរិត​ដែល​អាច​បង្ខំ​ឲ្យ លោក ហ៊ុន សែន ព្រម​ដាក់​ខ្លួន​ចូល​តុ​ចរចា​បាន។

អ្នក​វិភាគ​រូប​នេះ​យល់​ថា ដើម្បី​ឈាន​ទៅ​រក​ផ្លូវ​ចរចា​បាន​លោក សម រង្ស៊ី ត្រូវ​បន្ត​ទំនាក់ទំនង​ជិត​ស្និត​បន្ថែម​ទៀត ជា​មួយ​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​ឲ្យ​គាំទ្រ​លោក ក្នុង​ន័យ​គាំទ្រ​ប្រជាធិបតេយ្យ។ ជាង​នេះ​​ទៅទៀត លោក សម រង្ស៊ី ត្រូវ​បន្ទន់​ឥរិយាបថ​ឲ្យ​ទន់ភ្លន់​ជាង​នេះ ព្រោះ​ការ​ធ្វើ​សង្គ្រាម​ជាមួយ​​ខ្លា​កំណាច ត្រូវ​​តែ​ទន់ភ្លន់ និង​ស្វែងរក​ការ​សម្បទាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។

លោក ហង្ស វិទូ ជឿជាក់​ថា នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ នឹង​មាន​ការ​ចរចា​មួយ ដើម្បី​ផ្សះផ្សា​ជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles