Quantcast
Viewing all articles
Browse latest Browse all 11174

តុលាការ​នឹង​នាំ​ខ្លួន​លោក កឹម សុខា ដើម្បី​បន្ត​បើក​សវនាការ​នៅ​ថ្ងៃ​ទី២៧ មីនា

Image may be NSFW.
Clik here to view.

អគ្គព្រះរាជអាជ្ញា​សាលាឧទ្ធរណ៍ បានចេញ​ដីកាកោះ​ឲ្យ​នាំខ្លួន​លោក កឹម សុខា ពី​ពន្ធនាគារ​ត្រពាំងផ្លុង (ម៣) មកកាន់​សាលាឧទ្ធរណ៍ នៅ​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៨​ខាងមុខនេះ ដើម្បី​បន្ដ​បើក​សវនាការ ពីបទ​សន្ទិដ្ឋិភាពជា​មួយ​បរទេស។

ដីកា​កោះ​របស់​ព្រះរាជអាជ្ញា អ៊ឹម សុផាន ផ្ញើ​ជូន​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ កាលពី​រសៀល​ថ្ងៃទី​១៨ ខែមីនា បញ្ជាក់ថា នៅពេល​ចប់​សវនាការ​ហើយ សមត្ថកិច្ច​ពន្ធនាគារ​ត្រូវ​នាំ​ខ្លួន​លោក កឹម សុខា ត្រឡប់​ទៅ​ពន្ធនាគារ​វិញ ដើម្បី​បន្ត​អនុវត្ត​សេចក្ដី​សម្រេច​របស់​តុលាការ​ពី​មុន​មក ប្រសិនបើ​គ្មាន​សេចក្ដី​សម្រេច​ថ្មី​ទៀត​នោះ

សមត្ថកិច្ច​បាន​សម្រុក​ចូល​ចាប់​ខ្លួន​លោក កឹម សុខា ដល់​ក្នុងផ្ទះ​ទាំង​កណ្ដាល​យប់ កាល​ពី​ដើមខែ​កញ្ញា ឆ្នាំ​២០១៧ ដោយ​ចោទប្រកាន់​ពីបទ ក្បត់ជាតិ។ ក្រោយ​ចាប់ខ្លួន​ភ្លាម សមត្ថកិច្ច​បាន​បញ្ជូន​លោក កឹម សុខា ទៅ​ឃុំ​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ។

ក្រុម​មេធាវី​គ្រោង​នឹង​ប្តឹង​សុំ​ឱ្យ​តុលាការក្រុង​ភ្នំពេញ ទម្លាក់ចោល​បទ​ប្រកាន់​លើ​រូបលោក​នៅពេល​ឆាប់ៗ​ខាងមុខនេះ ដោយសារតែ​ពួកគេ​យល់ថា តុលាការ​គ្មាន​ភស្តុតាង​ណាមួយ​ដាក់បន្ទុក​លើ​រូបលោក កឹម សុខា ទេ ហើយ​លោក​ក៏​មិនបាន​ប្រព្រឹត្ត បទល្មើស​ព្រហ្មទណ្ឌ ដូច​ការចោទប្រកាន់​ទាំង​បំពាន​ច្បាប់​ពី​របប​ក្រុងភ្នំពេញ​នោះ​ឡើយ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 


Viewing all articles
Browse latest Browse all 11174

Trending Articles