Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

មេធាវី​​ដាក់​សំណើ​សុំ​ឱ្យ​លោក កឹម សុខា បាន​ទៅ​សម្រាក​ព្យាបាល​ជំងឺ

$
0
0

ក្រុម​មេធាវី​បាន​ដាក់​សំណើ​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ឱ្យ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ បាន​ទៅ​សម្រាក​ព្យាបាល​ជំងឺ​នៅ​ប្រទេស​សិង្ហបុរី។ អ្នកស្រី​មេធាវី ម៉េង សុភារី បាន​ឱ្យ​អាស៊ីសេរី​ថា កាលពី​សប្ដាហ៍​មុន ក្រុម​មេធាវី​បាន​ស្នើ​សុំ​ឱ្យ​លោក កឹម សុខា អាច​ទៅ​ព្យាបាល​ជំងឺ បើ​ទោះ​បី​ជា​តុលាការ​កំពូល​បាន​បន្ត​ឃុំខ្លួន​លោក កឹម សុខា ក៏ដោយ។ អ្នកស្រី​សង្ឃឹម​ថា ព្រះរាជអាជ្ញា​ក្រុងភ្នំពេញ​នឹង​សម្រេច​អនុញ្ញាត​តាម​សំណើ​នេះ។

អ្នកស្រី ម៉េង សុភារី ក៏បាន​ឱ្យ​ដឹង​ដែរ​ថា ការសម្រេច​បន្ត​ឃុំខ្លួន​លោក កឹម សុខា នេះ ហាក់បីដូចជា​ដាក់​ទណ្ឌកម្ម​បន្ថែម​មួយទៀត​ទៅ​លើ​រូបលោក ដោយហេតុថា បច្ចុប្បន្ន​នេះ​លោក​ពិបាក​រស់នៅ​ក្នុង​ពន្ធនាគារ ដោយសារតែ​ជំងឺ​កំពុង​យាយី​លោក​យ៉ាង​ធ្ងន់ធ្ងរ។ «»

លោក កឹម សុខា ត្រូវ​បាន​តុលាការ​កំពូល​បន្ត​ឃុំខ្លួន​កាលពី​ថ្ងៃ​ទី​០៩ ខែ​មីនា។ លោក​ត្រូវ​បាន​សមត្ថកិច្ច​ក្រុងភ្នំពេញ​ចាប់​ឃុំ​ខ្លួន​ដោយ​ចោទប្រកាន់​ពី​បទ​ក្បត់ជាតិ។ លោក​ត្រូវ​បាន​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង។ មក​ទល់​នឹង​ថ្ងៃ​សុក្រ ទី​១៥ ខែ​មីនា​នេះ មាន​រយៈពេល​ជាង​៦​ខែ​ហើយ ដែល​លោក​ស្ថិត​ក្នុង​មន្ទីរ​ឃុំឃាំង។

ក្រុម​មេធាវី​គ្រោង​នឹង​ប្ដឹង​សុំ​ឱ្យ​តុលាការ​ក្រុង​ភ្នំពេញ ទម្លាក់​ចោល​បទ​ប្រកាន់​លើ​រូបលោក​នៅ​ពេល​ឆាប់ៗ​ខាងមុខនេះ ដោយសារតែ​លោក​ពួកគេ​យល់ថា តុលាការ​គ្មាន​ភស្តុតាង​ណាមួយ​ដាក់​បន្ទុក​លើ​រូបលោក កឹម សុខា ទេ ហើយ​លោក​ក៏​មិនបាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ណា​ដូច​ការ​ចោទប្រកាន់​ទាំង​បំពាន​ច្បាប់​ពី​របប​ក្រុងភ្នំពេញ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles