Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ក្រសួង​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ឈប់​នាំ​ចូល​ថ្នាំ​កសិកម្ម​ដែល​ធ្វើ​ឲ្យ​ខូច​កេរ្តិ៍​ឈ្មោះ​អង្ករ​កម្ពុជា

$
0
0

ក្រសួង​កសិកម្ម បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន និង​អ្នក​ផ្គត់ផ្គង់​ចែកចាយ​ថ្នាំ​កសិកម្ម បញ្ឈប់​ការ​នាំ​ចូល​ផ្គត់ផ្គង់​ចែកចាយ និង​ប្រើប្រាស់​ថ្នាំ​កសិកម្ម​ដែល​មាន​សារធាតុ​សកម្ម ដើម្បី​រក្សា​គុណភាព និង​ធានា​សុខុមាលភាព​សាធារណៈ និង​រក្សា​កេរ្តិ៍​ឈ្មោះ​នៃ​គុណភាព​អង្ករ​របស់​កម្ពុជា។

សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ថ្ងៃ​ទី​២៧ មីនា បាន​ឲ្យ​ដឹង​ថា សហភាព​អឺរ៉ុប បាន​ដាក់​បម្រាម​ការ​នាំ​ចូល​អង្ករ​មាន​ផ្ទុក​សារធាតុ​ទ្រីហ្ស៊ីក្លាហ្សូល (Tricyclazole) ដែល​មានកម្រិត​លើស​ពី ០,០១​មិល្លីក្រាម​ក្នុង ១​គីឡូក្រាម ទៅ​សហភាព​អឺរ៉ុប។ ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​អន្តរជាតិ ក្រសួង​បាន​ធ្វើ​ការ​ណែនាំ​ឲ្យ​អ្នក​ប្រើប្រាស់​ថ្នាំ​កសិកម្ម​ទាំងអស់ ត្រូវ​បញ្ឈប់​ការ​ប្រើប្រាស់​ថ្នាំ​ប្រភេទ​នេះ​ទៅ​លើ​ដំណាំ​ស្រូវ បញ្ឈប់​ការ​នាំ​ចូល និង​លក់​ដុំ​លក់​រាយ​ថ្នាំ​កសិកម្ម​ដែល​មាន​សារធាតុ​សកម្ម ទ្រីហ្ស៊ីក្លាហ្សូល (Tricyclazole)

ក្រសួង​ក៏​បាន​ណែនាំ​ឲ្យ​មន្ទីរ​កសិកម្ម ពិនិត្យ​ណែនាំ អប់រំ ផ្សព្វផ្សាយ ដល់​កន្លែង​លក់​ដូរ និង​ប្រជា​កសិករ​ឲ្យ​បាន​យល់​ដឹង ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ប្រើប្រាស់​ថ្នាំ​កសិកម្ម​ប្រភេទ​នេះ។ អគ្គនាយកដ្ឋាន​កសិកម្ម ត្រូវ​សិក្សា​ស្រាវជ្រាវ​បន្ថែម​ដើម្បី​រក​ប្រភេទ​ថ្នាំ​កសិកម្ម​ថ្មី​ដែល​គ្មាន​សារធាតុ​ហាមឃាត់​មក​ជំនួស​វិញ នឹង​បន្ត​ពង្រឹង​ការ​ត្រួត​ពិនិត្យ​ផ្នែក​អនាម័យ ពិសេស​សំណល់​ថ្នាំ​កសិកម្ម​ឲ្យ​បាន​សមស្រប​តាម​វិធាន​បច្ចេកទេស មុន​អនុញ្ញាត​ឲ្យ​នាំ​ចេញ​អង្ករ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles