
កូនប្រុសរបស់មេដឹកនាំរបបក្រុងភ្នំពេញចោទតំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរ ថា បាន បើកការវាយប្រហារ លាបព័ណ៍ និងមាក់ងាយ ដល់ប្រជាពលរដ្ឋខ្មែរគ្នាឯង ដែលមានទស្សនៈផ្ទុយពីក្រុមប្រឆាំង។ លោក ហុង លីម ថា រដ្ឋាភិបាលកំពុងលាបព័ណ៍ខ្លួនឯង។ រីឯលោក ហុង លីម វិញបានហៅរបបលោក ហ៊ុន សែន ថាជារបបអសីលធម៌ទាំងអំពើពុករលួយ និងផ្លូវភេទ។
តំណាងរាស្រ្តអូស្រ្តាលីដើមកំណើតខ្មែរលោក ហុង លីម បានចាត់ ទុករបបដឹកនាំលោក ហ៊ុន សែន ថាជារបបពេជ្ឈឃាដ ដោយសារ របបនេះ បានសំលាប់មនុស្សអស់ជាច្រើន ជាពិសេស ក្រុមអ្នករិះគន់ របប របស់លោក សកម្មជន បរិស្ថាន មេដឹកនាំសហជីពកម្មករ តារាសម្តែង និងក្រុម យោធា នៃរបបរាជានិយមអស់ជាច្រើននាក់។ ជាងនេះទៅទៀត លោក ហុង លីម ក៏បានហៅរបបក្រុងភ្នំពេញ ថាជារបបអសិលធម៌ ទាំងពាក្យសំដី ទាំងសកម្មភាពផ្ទាល់ ហើយ មេដឹកនាំនៃរបបនេះ មានជាប់ពាក់ព័ន្ធរឿង អាស្រូវ ពុករលួយ និងផ្លូវភេទ ទាំងឪ ទាំងកូនតែ ម្តង។ ការចោទប្រកាន់របស់លោក ហុង លីម គឺការឆ្លើយតបទៅនឹង កូនប្រុស ច្បងរបស់ លោក ហ៊ុន សែន គឺ លោក ហ៊ុន ម៉ាណែត ដែល បានសរសេរនៅក្នុងបណ្តាញសង្គម ហ្វេសប៊ុកកាលពីថ្ងៃអាទិត្យ ដោយចាត់ទុកសកម្មភាពរបស់ លោក ហុង លីម ថាបានបង្ហាញពី កម្រឹតនៃភាពចាស់ទុំ និង សីល ធម៌ ។ កូនប្រុសរបស់លោក ហ៊ុន សែន រូបនេះបានចោទប្រកាន់លោក ហុងលីម ថាមនុស្សដែលពូកែខាង លាបពណ៌។ អ្នកវិភាគនយោបាយ លោកបណ្ឌិត មាស នី ថា ក្នុងកាលៈទេសៈ នយោបាយតានតឹងបែបនេះ លោក មិន ហ៊ានសន្មត់ ថា រដ្ឋាភិបាល កម្ពុជា ឬតំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរ ជាអ្នកលាប ព័ណ៍ ទេ។ ប៉ុន្ដែ ស្ថានការណ៍ជាក់ស្ដែងនៅកម្ពុជាបច្ចុប្បន្ន មិនអាចលាក់ ពលរដ្ឋ និងសហគមន៍ អន្ដរ ជាតិបានទេ។ លោកបន្តថា មានតែ ពលរដ្ឋទេទើបដឹងថា អ្នកណាជាអ្នកលាបពណ៌អ្នកណានោះ។ អ្នកវិភាគរូបនេះអះអាងថា ហេតុផលដែលបណ្ដាលឲ្យស្ថានភាព នយោបាយ រងគ្រោះមហន្តរាយ ដូចសព្វថ្ងៃនេះ ឡើងដោយសារតែ អ្នកនយោបាយ អ្នកឈ្នះខ្លាចចាញ់ ឯអ្នកចាញ់ខ្លាចពេលឈ្នះ មិន បានអំណាច។ លោកបណ្ឌិត មាស នី ស្នើឲ្យអ្នកនយោបាយផ្ដល់ភាពកក់ក្ដៅឲ្យគ្នា កុំប្រើភាសាគុំគួនគ្នា បើមិន ដូច្នេះ ទេ ពលរដ្ឋខ្មែរជា អ្នក រងគ្រោះ ក្នុងស្ថានភាពនយោបាយបែបនេះ៕