Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

តុលាការ​ខេត្ត​សៀមរាប​ចោទប្រកាន់​បុរស​ជនជាតិ​អង់គ្លេស​ពីរ​រូប​ពី​បទ​ប្រព្រឹត្ត​អំពើ​អាស

$
0
0

តុលាការ​ខេត្ត​សៀមរាប​បានសម្រេច​ចោទប្រកាន់​បុរស​ជនជាតិ​អង់គ្លេស​ពីរ​រូប ម្នាក់​អាយុ​៦៣ និង​ម្នាក់ទៀត​អាយុ​៦៩​ឆ្នាំ ពី​បទ​ប្រព្រឹត្ត​អំពើ​អាស​លើ​កុមារា​អាយុ​ចន្លោះ​ពី​១៣ ទៅ​១៥​ឆ្នាំ។ សេចក្ដីថ្លែងការណ៍​របស់​អង្គការ​អែបផល (APLE) បាន​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ នេះ​ថា សមត្ថកិច្ច​បាន​ចាប់ខ្លួន​បុរស​ទាំងពីរ​រូប​នេះ ក្រោយពី​សហគមន៍​បាន​រាយការណ៍​ថា មាន​ករណី​ប្រព្រឹត្ត​អំពើ​អនាចារ ទៅ​កុមារា​មួយ​ចំនួន​នៅ​ក្នុង​ភូមិ​មួយ ឋិត​ក្នុង​ខេត្ត​សៀមរាប។

ជនសង្ស័យ​ម្នាក់​បាន​សារភាព​ថា លោក​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​អាស ព្រមទាំង​បាន​ឱ្យ​ប្រាក់​មួយ​ចំនួន​ដល់​កុមារ​រងគ្រោះ​ទាំងនោះ​ផង​ដែរ។ ជនសង្ស័យ​ម្នាក់ទៀត​ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​កាលពី​២០​ឆ្នាំមុន​ពី​បទ​ប្រព្រឹត្ត​អំពើ​ពេស្យាចារ​ទៅលើ​កុមារា​អាយុ​ក្រោម​១៥​ឆ្នាំ។ លោក​បាន​ផ្ដល់​ប្រាក់​ឱ្យ​កុមារ​ចន្លោះ​ពី​២០០​បាត ទៅ​៣០០​បាត ស្មើនឹង​ប្រមាណ ៦​ដុល្លារ ទៅ​១០​ដុល្លារ​អាមេរិក​សម្រាប់​ការ​រួម​ភេទ​ម្តងៗ។

អង្គការ​អែប​ផល (APLE) និង​អង្គការ​សង្គម​ស៊ីវិល​ផ្សេងទៀត កំពុង​យកចិត្តទុកដាក់​ថែរក្សា​កុមារ​រងគ្រោះ​ទាំងនោះ ដើម្បី​ស្តា​នីតិសម្បទា​ឡើងវិញ។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​ពីរ​រូប​កំពុង​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​សៀមរាប និង​រង់ចាំ​ការ​កាត់ទោស​នៅ​ពេល​ខាងមុខនេះ ក្រោយ​តុលាការ​បាន​ចោទប្រកាន់​កាលពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 


Viewing all articles
Browse latest Browse all 11174

Trending Articles


ប៉ែន សុផានី ទទួល​ស្គាល់​ចំណង​ស្នេហ៍​បែក​បាក់​ជា​មួយ ម៉ារ៉ា ប៊ុណា្ណ


មូលហេតុដែលនាំឲ្យកងទ័ពវៀតណាមដកចេញពីកម្ពុជា


​តុលាការ​​ឲ្យ​នាំ​ខ្លួន​ឧកញ៉ា សុខ ប៊ុន រឿង​វាយ​តប់​កញ្ញា សាសា


យុទ្ធនាការ​តាម​ប្រមាញ់ រក​អ្នក​ទម្លាយ​រូប​ស្រាត​ វ៉ាន់ នីឡា


រឿងនិទានចិន (ដោយ អ៊ុម ហាក់)


អ្វីទៅជាព្រះអាទិទេព?


ព្រឹត្តិការណ៍រដ្ឋប្រហារ៦កក្កដា១៩៩៧ ភ្លេចហើយឬនៅ?


លិខិតលាពីតំណែង Resignation Letter


ព្រះរាជជីវប្រវត្តិសង្ខេបរបស់សម្តេចព្រះ​វររាជមាតាជាតិ​ខ្មែរ!


ភ្ញាក់ផ្អើល មិន​នឹកស្មាន​សោះ​ថា លោក ផែង វណ្ណៈ...


ក្មេង​ប្រុស​អាយុ​២ឆ្នាំ​ម្នាក់​លង់​ទឹក​ស្លាប់ ព្រោះ​ដេញ​ចាប់​ខ្លែង


Seang Sak: គ្រឹះប្រវត្តិសាស្ត្រប្រទេសកម្ពុជាស្របច្បាប់ជាតិនិងអន្តរជាតិ


ការដួលរលំ​នៃ​បន្ទាយ​លង្វែក និង​ប្រាក់​ឌួង​សៀម


តាត ម៉ារីណា ថាពេលខ្លះ ដូចជាខ្មាសពិភពលោកណាស់!


ខួប​លើក​ទី ២៦ របស់កង​វរសេនាតូចលេខ២៤៦ និង​ខួប​លើក​ទី ៨...


ការពិតលើអ្វីដែលគេហៅថា‹‹រដ្ឋប្រហារថ្ងៃ១៨មីនា១៩៧០នៅភ្នំពេញ›› ដោយ ចៅ-សេងអួរ...


ប័ណ្ណបើកបរខ្មែរ


លោក លន់​ នល់៖ "មនុស្សកើតរាល់ថ្ងៃ តែទឹកដីមិនកើតរាល់ថ្ងៃនោះទេ...


សន្លប់ស្អាតកុំចេះតែហ៊ាន ពួកហ្នឹងវៃគ្មានដឹងប៉ូលិសទេ


រ៉ាដាថៃចាប់បានយន្តហោះគ្មានអត្តសញ្ញាណមួយ នៅយប់យន្តហោះម៉ាលេបាត់ខ្លួន -...