Clik here to view.

មន្ត្រីអង្គការសិទ្ធិមនុស្សអន្តរជាតិ ថាពេលនេះ គឺសមល្មមដល់ពេលដែលពលរដ្ឋខ្មែរ-អូស្ត្រាលី ប្ដឹងលោក ហ៊ុន សែន ទៅប៉ូលិសអូស្ត្រាលី ដើម្បីចាត់ការលោក ហ៊ុន សែន ទៅតាមផ្លូវច្បាប់អូស្ត្រាលី ពេលលោក ហ៊ុន សែន ទៅចូលរួមកិច្ចប្រជុំកំពូលនៅខែមីនាខាងមុខ។ ប៉ុន្តែ មន្ត្រីរដ្ឋាភិបាល មិនខ្វល់នឹងការប្ដឹងផ្ដល់នេះទេ ហើយថែមទាំងរម្លឹករដ្ឋាភិបាលអូស្ត្រាលី ឲ្យការពារទាំងជំនឿ និង កិត្តិយសរបស់លោក ហ៊ុន សែន ពេលលោកទៅចូលរួមប្រជុំនៅទីនោះ។
នាយកប្រចាំតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ប្រតិកម្មខ្លាំងៗ ទៅនឹងសារគំរាមដ៏ហិង្សារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលលោកចាត់ទុកថា ជាសម្ដីចេញពីមេដឹកនាំ បែបជាជើងកាងដ៏សាហាវ និងគ្រោះថ្នាក់បំផុត ដែលប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលី និងប៉ូលិសអូស្ត្រាលី មិនត្រូវឲ្យរួចខ្លួននោះឡើយ៖ «ពេលនេះ ដល់ពេលដែលប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលី អាចដាក់ពាក្យប្ដឹងលោក ហ៊ុន សែន ទៅស្ថាប័នប៉ូលិសអូស្ត្រាលី រឿងលោក ហ៊ុន សែន គំរាមប្រើអំពើហិង្សាលើពួកគាត់។ ក្នុងពេលជាមួយគ្នានេះដែរ អាជ្ញាធរអូស្ត្រាលី ត្រូវតែចាត់ការលើរឿងនេះ ឲ្យបានខ្លាំងក្លាបំផុត»។
លោក ហ៊ុន សែន កាលពីថ្ងៃទី២១ កុម្ភៈ បានថ្លែងសារគំរាមយ៉ាងហិង្សា នៅចំពោះមុខកម្មកររោងចក្រកាត់ដេររាប់ពាន់នាក់ នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ដោយខឹងសម្បារនឹងពលរដ្ឋខ្មែរអូស្ត្រាលី ដែលគ្រោងធ្វើបាតុកម្មប្រឆាំងនឹងវត្តមានរបស់លោក ដែលគ្រោងទៅចូលរួមប្រជុំពិសេសអាស៊ាន-អូស្ត្រាលី លោក ហ៊ុន សែន ព្រមានមិនអត់ឱនឲ្យជាដាច់ខាត នរណាហ៊ានតវ៉ា រហូតហ៊ានធ្វើរូបទីងមោងតំណាងរូបលោក ហើយហ៊ានដុតរូបទីងមោងនោះចោល។ បើហ៊ាន លោកនឹងតាមធ្វើបាបដល់ណាក៏ហ៊ានដែរ៖ «សុំផ្ដាំទៅអាអ្នកត្រៀមធ្វើបាតុកម្ម បើហ៊ានតែធ្វើរូប ហើយដុតរូប ច្បាស់ជាមានរឿងហើយ។ ហើយខ្ញុំប្ដូរផ្ដាច់ពេលហ្នឹង បើហ៊ានតែធ្វើរូបទីងមីង រូបខ្ញុំយកទៅដុត អញតាមវ៉ៃដល់ផ្ទះប្រាប់ឲ្យហើយ។ អានេះនិយាយឲ្យច្បាស់! សិទ្ធិរបស់ឯងមាន បើសិទ្ធិអ្នកឯងមានដុតគេ គេមានសិទ្ធិវ៉ៃអ្នកឯងវិញ មានទាស់ខុសអី។ អាហ្នឹងសិទ្ធិទៅសិទ្ធិមក។ អ្នកឯងប្រើដល់ហិង្សាលើរូបកាយគេ អ្នកឯងចាត់ទុកថាអាហ្នឹងរូបហ៊ុន សែន រួចហើយយកទៅដុត។ តាមដល់ផ្ទះ អត់ទេ ក្របួចយកតែម្ដង!»។
ពលរដ្ឋខ្មែរ-អូស្ត្រាលី ហួសចិត្តនឹងសម្ដីរបស់លោក ហ៊ុន សែន បែបនេះ។ លោក ហុង លីម ដែលជាតំណាងរាស្ត្រអូស្ត្រាលី ដើមកំណើតខ្មែរផងនោះ បានហៅលោក ហ៊ុន សែន ថាអាក្រក់ជាងសត្វតិរច្ឆានទៅទៀត។ លោកអះអាងថា លោកនិងពលរដ្ឋខ្មែរអូស្ត្រាលីដទៃទៀត កំពុងប្រមូលភស្តុតាង និងបកប្រែសម្ដីលោក ហ៊ុន សែន ដែលមានធាតុផ្សំនៃបទល្មើស ដោយបកប្រែជាភាសាអង់គ្លេស ដើម្បីដាក់ពាក្យប្តឹងទៅប៉ូលិសអូស្ត្រាលី និងប៉ូលិសអន្តរជាតិ ដើម្បីចាត់ការលោក ហ៊ុន សែន ទៅតាមផ្លូវច្បាប់ ដើម្បីការពារសិទ្ធិសេរីភាព និងសុវត្ថិភាពជូនប្រទេស និងពលរដ្ឋអូស្ត្រាលីទាំងមូល។ លោកថា លោក ហ៊ុន សែន អាចត្រូវចាប់ខ្លួនពេលមកដល់អូស្ត្រាលី៖ «យើងខ្ញុំមិនដឹងថា តើនៅពេលដែលលោក ហ៊ុន សែន អញ្ជើញចុះនៅវាលកប៉ាល់ហោះហ្នឹង នឹងត្រូវខាងប៉ូលិសខាងសហព័ន្ធ នឹងអញ្ជើញគាត់ ដើម្បីសួរចម្លើយពីរឿងគំរាមកំហែងរកសម្លាប់គេហ្នឹង ឬយ៉ាងណាទេ»។
ប៉ុន្តែ មន្ត្រីនាំពាក្យរបបលោក ហ៊ុន សែន មិនចាប់អារម្មណ៍នឹងការប្ដឹងផ្ដល់របស់ពលរដ្ឋខ្មែរ-អូស្ត្រាលីទាំងនេះនោះទេ ព្រោះលោកចាត់ទុកថា នេះជាសិទ្ធិរបស់អ្នកទាំងនោះ។ លោក ផៃ ស៊ីផាន ការពារសម្ដីរបស់លោក ហ៊ុន សែន ដោយអះអាងថា ការដុតរូបទីងមោង គឺមិនត្រូវអនុញ្ញាតឲ្យធ្វើជាដាច់ខាត ព្រោះបំពានជំនឿសាសនា ដែលត្រូវបានការពារដោយធម្មនុញ្ញអង្គការសហប្រជាជាតិ។ ម្យ៉ាងទៀតវាប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់មេដឹកនាំកម្ពុជា ប្រសិនបើអ្នកតវ៉ាធ្វើរូបទីងមោងលោក ហ៊ុន សែន ដើម្បីដុតកម្ទេចចោលបែបនេះ។ លោក ផៃ ស៊ីផាន ចោទជាសំណួរទៅវិញ ថាបើចោទថា សម្ដីលោក ហ៊ុន សែន ដែលថានឹងតាមវ៉ៃអ្នកតវ៉ាដល់ផ្ទះ ថាជាអំពើហិង្សា ចុះការដុតរូបលោក ហ៊ុន សែន មិនហិង្សាទេ ឬ?៖ «ការដុតទីងមោងហ្នឹង គឺជាការប្រឆាំងជំនឿរបស់ខ្មែរ ដូច្នេះគេត្រូវតែគោរពជំនឿរបស់ខ្មែរ។ ដូចប្រទេសអូស្ត្រាលី មិនអាចបង្ខំឲ្យពួកមូស្លីមហូបសាច់ជ្រូកបានដែរឬទេ?»។
ទោះជាយ៉ាងនេះក្តី លោក ប្រ៊ែដ អាដាម (Brad Adams) ចាត់ទុកសម្ដីហិង្សា និងមានចេតនាឧក្រិដ្ឋរបស់លោក ហ៊ុន សែន ថា ជាហេតុផលសមស្របមួយ ដែលប្រទេសអូស្ត្រាលី គប្បីលុបចោលសេចក្ដីអញ្ជើញលោក ហ៊ុន សែន កុំឲ្យចូលរួមក្នុងកិច្ចប្រជុំមេដឹកនាំប្រទេសអាស៊ាន និងប្រទេសអូស្ត្រាលីនេះ។ លោកមិនយល់ទាល់តែសោះ ថាហេតុអ្វីបានជារដ្ឋាភិបាលអូស្ត្រាលី អញ្ជើញមេដឹកនាំ ដែលមានប្រវត្តិអាក្រក់បំផុត ដូចជាលោក ហ៊ុន សែន នេះទៅកើត។ លោករឹតតែមិនយល់ ហេតុអ្វីបានជារដ្ឋាភិបាលអូស្ត្រាលី អញ្ជើញលោក ហ៊ុន សែន ទៅប្រទេសប្រកាន់ប្រជាធិបតេយ្យ ក្នុងពេលដែលលោក ហ៊ុន សែន ធ្វើបាបមេដឹកនាំគណបក្សប្រឆាំងលោក កឹម សុខា ដោយចាប់លោកដាក់គុក និង និរទេសខ្លួនលោក សម រង្ស៊ី រួមទាំងបិទប្រព័ន្ធផ្សព្វផ្សាយ និងរឿងឯករាជ្យ និង រឿងរ៉ាវច្រើនទៀតរាប់មិនអស់ទៀត បែបនេះ។ អ្វីដែលប្រទេសអូស្ត្រាលី ប្រឹងការពារ សុទ្ធតែជាអ្វីដែលលោក ហ៊ុន សែន កំពុងបំផ្លាញ។ លោកបញ្ជាក់បន្ថែមថា ការណ៍ដែលប្រទេសអូស្ត្រាលីអញ្ជើញលោក ហ៊ុន សែន នេះ គឺក្នុងន័យគួរសមតែប៉ុណ្ណោះ។ ដូច្នេះ លោក ហ៊ុន សែន គប្បីចេះរៀនរៀបចរិតឫកពាឡើងវិញ មិនគួរណាគាត់សម្ដែងចរិតច្រឡោងខាមដាក់ប្រទេសអូស្ត្រាលី និង ប្រមាថកាតទាន ពលរដ្ឋខ្មែរ-អូស្ត្រាលីបែបនេះនោះទេ៖ «រដ្ឋាភិបាលអូស្ត្រាលី អាចស្នើឲ្យលោក ហ៊ុន សែន នៅផ្ទះ កុំមកប្រទេសអូស្ត្រាលីធ្វើអ្វី នាំតែអំពល់ទុក្ខដល់គេនោះទេ។ អូស្ត្រាលីអាចប្រាប់ទៅលោក ហ៊ុន សែន ថាប្រទេសអូស្ត្រាលី មិនស្វាគមន៍នោះទេ។ លោក ហ៊ុន សែន អាចឈ្លើយដាក់ពលរដ្ឋខ្មែរក្នុងស្រុកបាន ប៉ុន្តែភាពឥតការគួរសមរបស់គាត់ជាមួយពិភពលោក មិនចំណេញអ្វីបន្តិចដល់កម្ពុជា គឺមានតែបំផ្លាញកម្ពុជាទៅវិញ។ គាត់គួរដឹងថា ទង្វើបែបផ្ដាច់ការរបស់គាត់ ដូចជាការដឹកនាំតាមបែបឯកបក្ស ការរម្លាយគណបក្សសង្គ្រោះជាតិ និងការកែរដ្ឋធម្មនុញ្ញស្រេចតែក្បាលចិត្តជាដើមនេះ ធ្វើឲ្យសហគមន៍អន្តរជាតិ ដាក់ទណ្ឌកម្មរបបគាត់ជាបណ្ដើរៗហើយ។ មិនយូរមិនឆាប់ របបដឹកនាំបែបនេះ នឹងដួលរលំជាក់ជាមិនខាន»។
ប្រទេសអូស្ត្រាលី នឹងធ្វើជាម្ចាស់ផ្ទះលើកដំបូង ដើម្បីរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ពីថ្ងៃទី ១៧-១៨ ខែ មីនា ឆ្នាំ ២០១៨ ដោយអញ្ជើញមេដឹកនាំប្រទេសអាស៊ានទាំងអស់ចូលរួម។ កិច្ចប្រជុំពិសេសនេះ ផ្តោតលើទំនាក់ទំនងពាណិជ្ជកម្ម និងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម។ មន្ត្រីគណបក្សសង្គ្រោះជាតិ ពលរដ្ឋខ្មែរនៅអូស្ត្រាលី រួមទាំងតំណាងរាស្ត្រអូស្ត្រាលីផង សុទ្ធតែប្រឆាំងនឹងវត្តមានលោក ហ៊ុន សែន។ ពលរដ្ឋខ្មែរ-អូស្ត្រាលីជាច្រើនរយនាក់ នឹងរួមគ្នាធ្វើបាតុកម្មធំមួយ នៅថ្ងៃប្រជុំនោះ ប្រសិនបើលោក ហ៊ុន សែន នៅតែមានវត្តមានក្នុងកិច្ចប្រជុំ៕