Quantcast
Viewing all articles
Browse latest Browse all 11174

សមាគម​អ្នកនិពន្ធ​ខ្មែរ​ប្រកាស​បើក​វគ្គ​បណ្ដុះបណ្ដាល​​អ្នក​និពន្ធ​ដល់​សាធារណជន

Image may be NSFW.
Clik here to view.

សមាគម​អ្នកនិពន្ធ​ខ្មែរ ប្រកាស​បើក​វគ្គ​បណ្ដុះបណ្ដាល​អ្នក​និពន្ធ​ជំនាន់ទី ៣២ ដែល​នឹង​ដំណើរការ​ចាប់ពី​ថ្ងៃទី៥ ខែ​មីនា ខាងមុខនេះ​តទៅ នៅ​រៀងរាល់ថ្ងៃ​ច័ន្ទ​ដល់​សុក្រ ពី​ម៉ោង ៥ ល្ងាច ដល់​ម៉ោង ៧ យប់ និង​ថ្ងៃ​សៅរ៍ ចាប់ពី​ម៉ោង ៨ព្រឹក ដល់​ម៉ោង ១២ ថ្ងៃត្រង់ នៅ​សមាគម​អ្នកនិពន្ធ​ខ្មែរ ក្នុង​បរិវេណ​​វត្តបទុមវតី។

វគ្គ​បណ្ដុះបណ្ដាល​នេះ ចែក​ជា ៧​ប្រធានបទ​សំខាន់ៗ គឺ​ទី​១ សិល្ប​វិធី​តែង​និពន្ធ​ប្រលោមលោក រឿង​ខ្លី កំណាព្យ និង​ទំនុកច្រៀង។ ទី២ សារសំខាន់​នៃ​អក្សរសាស្ត្រ​ខ្មែរ​ក្នុង​កិច្ចការ​តែង​និពន្ធ។ ទី៣ ការ​ស្វែង​យល់​ពី​ពិធីការ​ខ្មែរ​សម្រាប់​អ្នកនិពន្ធ។ ទី៤ ក្រមសីលធម៌​របស់​អ្នកនិពន្ធ និង​អ្នកបង្កើត​ស្នាដៃ។ ទី៥ ការ​បញ្ជ្រាប​ទស្សនវិជ្ជា​ក្នុង​ស្នាដៃ។ ទី៦ វិធីសាស្ត្រ​ក្នុង​ការ​សរសេរ​សេណារីយ៉ូ​ភាពយន្ត រឿង​ខ្លី និង​ស្ប៉ត និង​ចុងក្រោយ គឺ​វិធីសាស្ត្រ​ក្នុង​ការ​សរសេរ​អត្ថបទ​វិទ្យា វណ្ណកថា និង​សិក្សាកថា។

អនុប្រធាន​សមាគម​អ្នកនិពន្ធ​ខ្មែរ លោក ឡឹក ជំនោរ ថ្លែង​ថា វគ្គ​បណ្ដុះបណ្ដាល​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​លើកស្ទួយ​ការ​តែង​និពន្ធ​ជា​ភាសា​ខ្មែរ និង​បង្កើន​សមត្ថភាព​អ្នកនិពន្ធ។ «»

វគ្គ​បណ្ដុះបណ្ដាល​នេះ កំណត់​ចំនួន​សិក្ខាកាម​ត្រឹម ៥០នាក់ ហើយ​សិក្ខាកាម​ម្នាក់ៗ​មិន​តម្រូវ​ឱ្យ​បង់​ប្រាក់​នោះ​ទេ​សម្រាប់​ការសិក្សា តែ​ពួកគេ​នឹង​ត្រូវ​បង់​វិភាគទាន​ខ្លះ​សម្រាប់​ការ​ទទួល​បាន​វិញ្ញាបនបត្រ ក្រោយ​បញ្ចប់​ការសិក្សា។

សាធារណជន​ដែល​មាន​បំណង​ចង់​សិក្សា​វគ្គ​បណ្ដុះបណ្ដាល​នេះ អាច​យកពាក្យ​ស្នើសុំ​ចូល​រៀន ទៅ​ដាក់​នៅ​ទីស្នាក់ការ​សមាគម​អ្នកនិពន្ធ​ខ្មែរ ដែល​មាន​ទីតាំង​ក្នុង​បរិវេណ​វត្តបទុមវតី ឬ​ផ្ញើ​អ៊ីមែល​ទៅ​កាន់​អាសយដ្ឋាន khmerwriterkwa@gmail.com ឬ​ទាក់ទង​តាម​លេខ​ទូរស័ព្ទ ០១១ ៩៥៩ ៩០២ និង​លេខ ០៩២ ៧៨៨ ៩៩០៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles