Clik here to view.

ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខេត្តកែប លោក នន់ តារា បានចូលទៅបំភ្លឺតាមកាលកំណត់របស់ប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលខេត្តកែប រួចរាល់ហើយ នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ។
លោក នន់ តារា អះអាងថា ប៉ូលិសបានបង្គាប់ឲ្យលោកសុំទោសជំទប់ទី១ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ឈ្មោះ ម៉ី ជី នៅតូបលក់កាហ្វេ ដែលលោកធ្លាប់បានឈ្លោះប្រកែកគ្នា បើមិនចង់ឲ្យពាក្យបណ្ដឹងត្រូវបន្តឡើងទៅតុលាការ៖ «»។
ស្នងការរងនគរបាលខេត្តកែប ទទួលបន្ទុកព្រហ្មទណ្ឌ កាលពីថ្ងៃទី៩ កុម្ភៈ បានកោះហៅលោក នន់ តារា ឲ្យចូលខ្លួនបំភ្លឺនៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្តកែប ពាក់ព័ន្ធនឹងពាក្យបណ្ដឹងរបស់ជំទប់ទី១ របាយការណ៍របស់ប៉ូលិស និងតាមចំណាររបស់ស្នងការខេត្តកែប ឲ្យបន្តនីតិវិធី។ យ៉ាងណាក៏ដោយ បក្សប្រឆាំងនៅខេត្តកែប ហៅសកម្មភាពប៉ូលិសកោះហៅមន្ត្រីបក្សប្រឆាំងនេះថា ជាការគាបសង្កត់ និងជារូបភាពគំរាមកំហែងនយោបាយ៕