Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ក្រសួង​ការងារ​ចេញ​សេចក្តី​ណែនាំ​ទប់ស្កាត់​ការ​ដួល​សន្លប់​តាម​រោងចក្រ​កាត់​ដេរ

$
0
0

ក្រសួង​ការងារ បាន​ចេញ​វិធានការ​មួយ​ចំនួន​សម្រាប់​ម្ចាស់ និង​នាយក​សហគ្រាស គ្រឹះស្ថាន ជាពិសេស​ផ្នែក​កាត់​ដេរ​សម្លៀកបំពាក់ និង​ដេរ​ស្បែក​ជើង ដើម្បី​បញ្ចៀស​នូវ​ការ​ដួល​សន្លប់។

ក្រសួង​ការងារ បញ្ជាក់​ថា រោងចក្រ​កាត់​ដេរ​ទាំងអស់​ត្រូវ​ផ្តល់​ទឹក​ស្អាត​សម្រាប់​បរិភោគ​ឲ្យ​បាន​គ្រប់គ្រាន់ សម្រាប់​កម្មករ​កម្មការិនី ហើយ​ត្រូវ​បើក​បង្អួច ទ្វារ ឲ្យ​បាន​ធំ​ទូលាយ ឬ​បន្ថែម​កង្ហារ​បញ្ចូល​ខ្យល់​ក្នុង​អគារ​ផលិតកម្ម។

ម្ចាស់​រោងចក្រ​ក៏​ត្រូវ​រៀបចំ​ឲ្យ​មាន​ប្រព័ន្ធ​ស្រោច​ទឹក​នៅ​លើ​ដំបូល​អគារ​ផលិតកម្ម​ឲ្យ​បាន​យ៉ាង​តិច ២​ដង​ក្នុង​មួយ​ថ្ងៃ ឬ​បន្ថែម​សំណាញ់​នៅ​លើ​ដំបូល​អគារ​ផលិតកម្ម ដើម្បី​កាត់​បន្ថយ​កម្ដៅ ហើយ​ត្រូវ​ដាក់​ឲ្យ​មាន​ឧបករណ៍​វាស់​ស្ទង់​កម្ដៅ​នៅ​កន្លែង​ធ្វើ​ការ ដើម្បី​តាមដាន​ការ​វិវឌ្ឍន៍​នៃ​កម្ដៅ និង​ត្រូវ​រៀបចំ​ទុក​ដាក់​សម្ភារ​កុំ​ឲ្យ​បាំង​ប្រភព​ខ្យល់​ចេញ​ចូល។

មួយ​វិញ​ទៀត រោងចក្រ​ក៏​ត្រូវ​ថែទាំ និង​ត្រួត​ពិនិត្យ​ជា​ប្រចាំ​ប្រព័ន្ធ​បង្ការ​អគ្គីភ័យ និង​សម្ភារ​ការពារ​រួម​នៅ​ក្នុង​អគារ​សហគ្រាស គ្រឹះស្ថាន ឲ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស និង​ធានា​ថា ប្រព័ន្ធ និង​ឧបករណ៍​ទាំងនោះ​អាច​ដំណើរការ​បាន​ក្នុង​ពេល​មាន​គ្រា​អាសន្ន​កើត​ឡើង ព្រម​ទាំង​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រុម​អធិការកិច្ច​ការងារ ហើយ​ម្ចាស់​រោងចក្រ​កាត់​ដេរ​ត្រូវ​គ្រប់គ្រង​សារធាតុ​គីមី​ងាយ​ឆាបឆេះ ដោយ​ត្រូវ​ដាក់​ឲ្យ​ឆ្ងាយ​ពី​អគារ​ផលិតកម្ម។

រោងចក្រ​កាត់​ដេរ​ត្រូវ​មើល​ថែទាំ និង​ត្រួត​ពិនិត្យ​ជា​ប្រចាំ និង​បើក​ឲ្យ​ដំណើរការ​ប្រព័ន្ធ​បញ្ចេញ​បញ្ចូល​ខ្យល់​នៅ​តាម​អគារ​ផលិតកម្ម​ទាំងអស់​ឲ្យ​បាន​យ៉ាង​ហោច​មួយ​ម៉ោង មុន​ពេល​អនុញ្ញាត​ឲ្យ​កម្មករ​និយោជិត​ចូល​បម្រើ​ការងារ។

ចំណុច​ផ្សេង​ទៀត​នោះ ក្រសួង​ការងារ ណែនាំ​ថា អ្នក​គ្រប់គ្រង​រោងចក្រ​កាត់​ដេរ ត្រូវ​រៀបចំ​ឲ្យ​មាន​ប្លង់​សម្រាប់​ជម្លៀស​ខ្លួន សញ្ញា​ការពារ​សុវត្ថិភាព​នៅ​តាម​ប៉ុស្តិ៍​ការងារ និង​ការ​អប់រំ​បណ្តុះបណ្តាល​កម្មករ​និយោជិត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles