Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

តុលាការ​កំពូល​នឹង​បើក​សវនាការ​សំណុំរឿង​លោក អ៊ុំ សំអាន នៅ​ថ្ងៃ​ទី​៩ កុម្ភៈ

$
0
0

តុលាការ​កំពូល​កំណត់​យក​ថ្ងៃ​សុក្រ​ទី​៩ កុម្ភៈ ខាងមុខនេះ​ដើម្បី​បើកសវនាការ​ជំនុំជម្រះ​ក្ដី​លើ​សំណុំរឿង​លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ។ លោក ជូង ជូងី មេធាវី​ការពារ​ក្ដី​លោក អ៊ុំ សំអាន ឲ្យ​អាស៊ីសេរី​ដឹង​ថា លោក​នឹង​ប្រឹងប្រែង​ឲ្យ​អស់​លទ្ធភាព​ដើម្បី​ការពារ​ឲ្យ​កូន​ក្តី​របស់​លោក​រួចផុត​ការចោទប្រកាន់​ពី​តុលាការ។ ប៉ុន្តែ ការ​សម្រេច​យ៉ាងណា នោះ លោក​ថា គឺ​អាស្រ័យ លើ​ឆន្ទានុសិទ្ធិ​របស់​តុលាការ៖ «ក្នុង​តួនាទី​វិជ្ជាជីវៈ​របស់ខ្ញុំ ខ្ញុំ​ខំ​ឲ្យ​អស់ពី​បច្ចេកទេស​ក្នុង​ការពារ​សិទ្ធិ​របស់​គាត់ (លោក អ៊ុំ សំអាន»

លោក​មេធាវី ជូង ជូងី ឲ្យ​ដឹង​ទៀត​ថា លោក​គ្មាន​ឯកសារ​បន្ថែម​អ្វី​ទៀត​ទេ សម្រាប់​ការ​តតាំង​ក្ដី​នៅ​តុលាការ​កំពូល​នា​ពេល​ខាងមុខនេះ។ លោក អ៊ុំ សំអាន ជា​អ្នក​ទោស​នយោបាយ​ម្នាក់​ក្នុងចំណោម​អ្នកទោស​ជាច្រើន​នាក់​ដែល​ជា​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​រដ្ឋាភិបាល​លោក ហ៊ុន សែន ចាប់ខ្លួន​និង​ចោទប្រកាន់។

លោក​រង​បទ​ចោទ​ចំនួន​ពីរ គឺ​បទ​ញុះញង់​នាំ​ឲ្យ​មានការ​រើសអើង និង​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​ទាក់ទង​នឹង​ផ្សព្វផ្សាយ​ឯកសារ​ផែនទី​ព្រំដែន​កម្ពុជា​-​វៀតណាម​ក្លែងក្លាយ​តាម​មាត្រា​៤៩៥ និង​មាត្រា​៤៩៦​នៃ​ក្រមព្រហ្មទណ្ឌ ដែល​ត្រូវ​ជាប់ពន្ធនាគារ​រយៈពេល​២​ឆ្នាំ ៦​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៤​លាន​រៀល។ អ្នកតំណាងរាស្ត្រ​បក្ស​ប្រឆាំង​រូប​នេះ​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​នៅ​ខែ​មេសា ឆ្នាំ​២០១៦ ទាំង​នៅ​មាន​អភ័យឯកសិទ្ធិសភា ហើយ​បន្ទាប់ ចាញ់​ក្តី​ទាំង​នៅ​សាលាដំបូង​ក្រុងភ្នំពេញ និង​សាលា​ឧទ្ធរណ៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles