Quantcast
Viewing all articles
Browse latest Browse all 11174

គ.ជ.ប ប្រកាស​ឈប់​ទទួល​ពាក្យ​ចុះ​ឈ្មោះ​ជា​អ្នក​សង្កេតការណ៍​បោះឆ្នោត​ព្រឹទ្ធសភា​ត្រឹម​ថ្ងៃ​៦ កុម្ភៈ

Image may be NSFW.
Clik here to view.

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ប្រកាស​កាលបរិច្ឆេទ​ឈប់​ទទួល​ពាក្យ​ចុះ​ឈ្មោះ​ភ្នាក់ងារ​គណបក្ស​នយោបាយ អ្នក​សង្កេតការណ៍​ជាតិ អន្តរជាតិ​ សម្រាប់​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា ចាប់​ពី​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ គ.ជ.ប ថ្ងៃ​ទី​៥ កុម្ភៈ ស្ដីពី​ការ​ផុត​កំណត់​នៃ​ការ​ដាក់​ពាក្យ​ និង​ការ​ទទួល​ពាក្យ​សុំ​ចុះ​ឈ្មោះ​ភ្នាក់ងារ​គណបក្ស​នយោបាយ អ្នក​សង្កេតការណ៍​ជាតិ អន្តរជាតិ​ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា​នីតិកាល​ទី​៤ ឆ្នាំ​២០១៨ ឲ្យ​ដឹង​ថា គ.ជ.ប នឹង​ឈប់​ទទួល​ពាក្យ​ភ្នាក់ងារ​គណបក្ស​នយោបាយ​ត្រឹម​ចុង​ម៉ោង​ធ្វើ​ការ​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ។

ចំណែក​អ្នក​សង្កេតការណ៍​ជាតិ នឹង​ឈប់​ទទួល​ពាក្យ​នៅ​ថ្ងៃ​ទី​១៥ កុម្ភៈ ហើយ​អ្នក​សង្កេតការណ៍​អន្តរជាតិ​នឹង​ឈប់​ទទួល​ពាក្យ​នៅ​ថ្ងៃ​ទី​២២ កុម្ភៈ។

ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ ឆ្នាំ​២០១៨ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ។ គ.ជ.ប បញ្ជាក់​ថា បន្ទាប់​ពី​ដំណើរ​ការ​បោះឆ្នោត​ចប់​សព្វ​គ្រប់ អង្គការ​សង្កេតការណ៍​ទាំង​នោះ​ ត្រូវ​ផ្ដល់​របាយការណ៍​ជា​លាយលក្ខណ៍​អក្សរ​ពី​ការ​សង្កេត​ឃើញ និង​ការ​សន្និដ្ឋាន​ក្នុង​ដំណើរការ​បោះឆ្នោត ដើម្បី​ជំរុញ​ឲ្យ​ដំណើរ​ការ​បោះឆ្នោត​នេះ​ប្រកប​ដោយ​ជោគជ័យ។

ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ធ្វើ​ឡើង​រៀង​រាល់ ៦​ឆ្នាំ​ម្ដង ដោយ​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ នៅ​ទូទាំង​ប្រទេស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles