Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​ពោធិ៍សាត់​មួយ​ចំនួន​ប្រកាស​ចូល​ជា​សមាជិក​បក្ស​ប្រជាជន

$
0
0

សកម្មជន និង​អតីត​ជំទប់​ទី​២ នៅ​ឃុំ​រំលេច ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ អន់​ចិត្ត​នឹង​តំណាងរាស្ត្រ និង​ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​ខេត្ត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​បាន​ទៅ​ចុះ​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច ដោយ​នាំ​ទាំង​​សកម្មជន​ចំនួន ២៣​រូប​ទៀត។ ប៉ុន្តែ​បក្ស​ប្រឆាំង​បដិសេធ​ថា ក្នុង​ចំណោម ២៣​រូប​នោះ មាន​តែ​ពីរ​រូប​ប៉ុណ្ណោះ​ដែល​ជា​សកម្មជន​របស់​ខ្លួន។

មួយ​ថ្ងៃ​បន្ទាប់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ឃុំ​រំលេច ប្រកាស​បញ្ចូល​សមាជិក​បក្ស​ថ្មី ដោយ​ភ្ជាប់​នឹង​សកម្មជន​បក្ស​ប្រឆាំង​ក្នុង​នោះ​ផង មន្ត្រី​បក្ស​ប្រឆាំង​នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា ចោទ​អ្នក​ចុះ​ចូល​ជាមួយ​បក្ស​ផ្សេង​នោះ ថា​ជា​បុគ្គល​ដែល​គេ​ទិញ​ទឹក​ចិត្ត​ជា​ជាង​ការ​អន់​ចិត្ត​រឿង​ផ្ទៃ​ក្នុង​របស់​បក្ស។ បក្ស​ប្រឆាំង​ថា រឿងរ៉ាវ​ស្រដៀង​គ្នា​នេះ ក៏​កើត​ឡើង​នៅ​ឃុំ​ត្រពាំងជង និង​ឃុំ​អូរតាប៉ោង នៃ​ស្រុក​បាកាន ដែរ។

ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ពោធិ៍សាត់ លោក យ៉ាន់ សេងហ៊ត ថ្លែង​ថា បញ្ហា​កើត​ចេញ​ពី​ការ​ជ្រើសរើស​បេក្ខភាព​របស់​បក្ស​ដែល​មាន​សមត្ថភាព ចំណេះដឹង និង​សកម្ម​ក្នុង​ការងារ​សម្រាប់​ឲ្យ​ឈ​ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់។ សកម្មជន​ខ្លះ​ទទួល​បាន​លេខ​រៀង​ក្រោយ​គេ ដោយសារ​មិន​សូវ​សកម្ម​នឹង​ការងារ ឬ​មាន​ប្រជាប្រិយភាព​ក្នុង​ឃុំ៖ «»។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ អតីត​ជំទប់​​ទី​២ ឃុំ​រំលេច លោក អាន សារឿន ថា លោក យ៉ាន់ សេងហ៊ត និង​តំណាងរាស្ត្រ លោក ងឹម ញ៉េង បាន​ចុះ​មូលដ្ឋាន​ទាំង​យប់​ដើម្បី​បោះឆ្នោត​រើស​បេក្ខជន​ឈ​ឈ្មោះ ដោយ​ឲ្យ​សកម្មជន​ថ្មី​ឈ​នៅ​លេខ​រៀង​ទី​១ ចំណែក​រូប​លោក​ត្រូវ​ឈរ​នៅ​លេខ​រៀង​ចុង​ក្រោយ​គេ បើ​ទោះ​បី​ជា​​លោក​ធ្លាប់​តស៊ូ និង​ស្មោះ​ត្រង់​ជាមួយ​គណបក្ស​អស់​រយៈ​ពេល​ជាង ២០​ឆ្នាំ​ក្ដី៖ «»។

លោក អាន សារឿន អះអាង​ថា លោក​មិន​បាន​ទទួល​ថវិកា ឬ​ការ​អូស​ទាញ​ពី​មន្ត្រី​គណបក្ស​ប្រជាជន​នោះ​ទេ ប៉ុន្តែ​ការ​ដែល​លោក​ដើរ​ចេញ​នេះ ក៏​ដោយសារ​តែ​ស្អប់​នូវ​ទង្វើ​មន្ត្រី​បក្ស​ខ្លួន​នៅ​ថ្នាក់​ខេត្ត។

ទោះ​ជា​យ៉ាង​ណា​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ និង​ជា​បេក្ខភាព​លេខ​រៀង​ទី​១ នៅ​ឃុំ​រំលេច សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់​នៅ​ខែ​មិថុនា ឆ្នាំ​២០១៧ លោក ងា ចាំ បញ្ជាក់​ថា អ្នក​ដែល​ដើរ​ចេញ​ពី​បក្ស គឺ​មាន​អតីត​ជំទប់​ទី​២​ឃុំ​រំលេច លោក អាន សារឿន និង​លោកស្រី ផៃ ភី ជា​សកម្មជន​នារី​ឃុំ។ ចំណែក​មនុស្ស​ជាង ២០​នាក់​ផ្សេង​ទៀត មិន​មែន​ជា​សកម្មជន​របស់​បក្ស​លោក​នោះ​ទេ៖ «»។

​ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ពោធិ៍សាត់ ថា​សកម្មជន​ដែល​ដើរ​ចេញ​ពី​បក្ស ហើយ​ទៅ​ចុះ​ចូល​ជាមួយ​បក្ស​ផ្សេង​​អាច​នឹង​កើត​ឡើង​ទៀត ព្រោះ​អាណត្តិ​កន្លង​ទៅ​ក៏​មាន​រូបភាព​ដូច​គ្នា​នេះ​ដែរ។ លោក​ថា វា​ជា​រូបភាព​ដដែលៗ ដែល​បក្ស​កាន់​អំណាច​ធ្លាប់​ប្រើ​ក្នុង​ការ​ទម្លាក់​ប្រជាប្រិយភាព​គូរ​ប្រកួត​ស្ទើរ​គ្រប់​អាណត្តិ ប៉ុន្តែ​សកម្មជន​បក្ស​ប្រឆាំង​ភាគ​ច្រើន​នៅ​តែ​មាន​ជំហរ​រឹង​មាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles