Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

គណៈរដ្ឋមន្ត្រី​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ដាក់​ទោស​អ្នក​ប្រមាថ​ព្រះមហាក្សត្រ

$
0
0

រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​សុក្រ ទី​២ ខែ​កុម្ភៈ បាន​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ ដែល​នឹង​អាច​ផ្ដន្ទាទោស​បុគ្គល​ណា​ដែល​ត្រូវ​តុលាការ​រក​ឃើញ​ថា មាន​កំហុស​ប្រមាថ​ព្រះមហាក្សត្រ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ២.៥០០​ដុល្លារ។

​មន្ត្រី​សិទ្ធិមនុស្ស​សំដែង​ក្តី​បារម្ភ​ថា ច្បាប់​ថ្មី​នេះ​នឹង​ត្រូវ​ប្រើប្រាស់​ដើម្បី​ធ្វើ​ទុក្ខបុកម្នេញ​គណបក្ស​ប្រឆាំង។ ពួកគេ​ថា រដ្ឋាភិបាល​អាច​ប្រើប្រាស់​ច្បាប់​ថ្មី​នេះ​ជា​អាវុធ​បន្ថែម​លើ​ច្បាប់​មួយ​ចំនួន​ផ្សេង​ទៀត​ដែល​រដ្ឋាភិបាល​កំពុង​ប្រើប្រាស់​ទាំង​បំពាន​ដើម្បី​បំបិទ​សំឡេង​អ្នក​ប្រឆាំង។

​មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ត្រូវ​បាន​ទីភ្នាក់ងារ អា.អេហ្វ.ប៉េ (AFP) ដក​ស្រង់​សម្ដី​ថា សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ​នេះ​ធ្វើ​ឡើង​ដើម្បី​លើក​ស្ទួយ និង​ការពារ​ព្រះចេស្ដា​របស់​ព្រះមហាក្សត្រ។ ក្នុង​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ  អ្នក​វិភាគ​មើល​ឃើញ​ថា អំណាច​របស់​ព្រះមហាក្សត្រ​បាន​ថមថយ​ជា​ខ្លាំង​ក្រោយ​ការ​ដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​រយៈពេល ៣៣​ឆ្នាំ។

ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី បាន​គ្រង​រាជសម្បត្តិ កាល​ពី​ឆ្នាំ​២០០៤។ ព្រះអង្គ​គង់​ជា​ព្រះប្រមុខរដ្ឋ ក្នុង​ជីវិត​ស្ងប់ស្ងាត់ មិន​ដូច​ព្រះ​បិតា​ព្រះអង្គ ព្រះបាទ នរោត្តម សីហនុ ដែល​បាន​តែងតែ​ប៉ះទង្គិច​នឹង​លោក ហ៊ុន សែន។  គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​សុក្រ ក៏​បាន​អនុម័ត​វិសោធនកម្ម​ច្បាប់​មួយ​ចំនួន​ផ្សេង​ទៀត​ដែរ។

លោក ផៃ ស៊ីផាន អះអាង​ច្បាប់​ទាំង​នោះ​ធ្វើ​ឡើង​ដើម្បី​ទប់ស្កាត់​ការ​ជ្រៀតជ្រែក​ពី​បរទេស។ រដ្ឋាភិបាល​លោក ហ៊ុន សែន កាល​ពី​ឆ្នាំ​២០១៧ បាន​រំលាយ​បក្ស​ប្រឆាំង និង​ហាមឃាត់​មន្ត្រី​បក្ស​ប្រឆាំង ១១៨​នាក់ មិន​ឲ្យ​ធ្វើ​នយោបាយ​ដោយ​ចោទ​ប្រកាន់​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ឃុបឃិត​នឹង​បរទេស​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles