Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

លោក សម រង្ស៊ី គ្រោង​បង្កើត​តុលាការ​កាត់​ទោស​លោក ហ៊ុន សែន បើ​បក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត​ឆ្នាំ​២០១៨

$
0
0

លោក សម រង្ស៊ី មេដឹកនាំ​ចលនា​សង្គ្រោះ​ជាតិ បន្ត​អំពាវនាវ​ដល់​មន្ត្រី​រាជការ និង​កងទ័ព​ដែល​ស្អាតស្អំ សូម​កុំ​យក​ខ្លួន​បៀត​ជាមួយ​លោក ហ៊ុន សែន ដែល​លោក សម រង្ស៊ី ចោទ​ថា ជា​មេដឹកនាំ​ផ្ដាច់ការ និង​មានទោស​ឧក្រិដ្ឋ​ជា​ច្រើន​ករណី ក្នុង​រយៈពេល​ដឹកនាំ​ប្រទេស​ជាង ៣០​ឆ្នាំ​កន្លង​មក​នេះ។ លោក​សន្យា​ថា ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​របប​លោក ហ៊ុន សែន នឹង​ទទួល​បាន​យុត្តិធម៌​នៅ​ពេល​បក្ស​ប្រឆាំង​គ្រប់គ្រង​តំណែង​ដឹក​នាំ​រដ្ឋាភិបាល។

លោក សម រង្ស៊ី ប្រកាស​ថា នៅ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ឆ្នោត​ឡើង​ដឹកនាំ​ប្រទេស នឹង​បង្កើត​តុលាការ​ឯករាជ្យ​មួយ​កាត់​ទោស​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន។

​នេះ​ជា​ការ​ប្រកាស​ដ៏​កម្រ​មួយ​ដោយ​ដៅ​ចំ​ឈ្មោះ​លោក លោក ហ៊ុន សែន តែម្ដង ដែល​ជា​គូប្រកួត​នយោបាយ​ដ៏​ស្រួចស្រាល់​មួយ​អស់​រយៈពេល​ជា​ច្រើន​អាណត្តិ​ណាស់​មក​ហើយ។

​ថ្លែង​នៅ​ក្នុង​វេទិកា​អ្នក​ស្តាប់​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ពុធ ទី​៣១ មករា លោក សម រង្ស៊ី ថ្លែង​ដោយ​មិន​សំចៃ​មាត់​ថា ជន​ឧក្រិដ្ឋ ហ៊ុន សែន បាន​សាង​កំហុស​ច្រើន​ណាស់​ប្រឆាំង​នឹង​មនុស្ស​ជាតិ ដូចជា​ការ​បង្កើត​ផែនការ​ក៥ ដែល​កេណ្ឌ​​ពលរដ្ឋ​ឲ្យ​ទៅ​កាប់​ព្រៃ​នៅ​តំបន់​ព្រំដែន​ជាន់​មីន​ស្លាប់​រាប់​ម៉ឺន​រាប់​សែន​នាក់ ដោយ​ស្តាប់​តាម​បញ្ជា​វៀតណាម ដែល​ចូល​មក​ឈ្លានពាន​កម្ពុជា កាល​ពី​ឆ្នាំ​១៩៧៩ ហើយ​បាន​លើក​បន្តុប​លោក ហ៊ុន សែន ឲ្យ​ធ្វើ​ជា​មេដឹកនាំ​ផ្ដាច់ការ​សម្លាប់​មនុស្ស គឺ​មិន​ខុស​ពី​របប​ខ្មែរ​ក្រហម​ឡើយ៖ «»។

​លោក​បន្ត​ថា ក្រៅ​ពី​តុល​ការ​ឯករាជ្យ​ក្នុង​ស្រុក​ផ្ដន្ទាទោស​រួច​ហើយ លោក ហ៊ុន សែន នឹង​ត្រូវ​ដឹក​យក​ទៅ​កាត់​ទោស​នៅ​តុលាការ​អន្តរជាតិ​បន្ត​ទៀត៖ «»។

ហេតុ​ដូច្នេះ​ហើយ ទើប​លោក​អំពាវនាវ​កុំ​ឲ្យ​ជន​ស្លូតត្រង់ ស្មោះត្រង់​នឹង​ជាតិ​កុំ​ភ្ជាប់​វាសនា​ជាមួយ​លោក ហ៊ុន សែន ឲ្យ​សោះ ហើយ​ងាក​មក​ចូលរួម​ជាមួយ​ចលនា​សង្គ្រោះ​ជាតិ សង្គ្រោះ​ជាតិ រួម​​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​ប្រឆាំង​នឹង​របប​ផ្ដាច់ការ ដើម្បី​រៀបចំ​កសាង​ប្រទេស​ឲ្យ​មាន​ប្រជាធិបតេយ្យ​ពិត​ប្រាកដ មាន​ការ​គោរព​សិទ្ធិមនុស្ស​ពេញលេញ។

អាស៊ីសេរី មិន​ទាន់​អាច​ស្វែង​រក​ប្រតិកម្ម​តប​ពី​មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល​ទាក់ទង​នឹង​ការ​ដាក់​បន្ទុក​របស់​លោក សម រង្ស៊ី ចំពោះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​នៅ​ឡើយ​ទេ កាលពី​ថ្ងៃ​ពុធ ទី​៣១ មករា។

​ប៉ុន្តែ​កន្លង​មក លោក ហ៊ុន សែន ធ្លាប់​ថ្លែង​ចំអក​ឲ្យ​បក្ស​ប្រឆាំង​ថា លោក​មិន​ខ្វល់​ចំពោះ​ផែនការ​ខ្យល់ សន្យា​ខ្យល់ របស់​ក្រុម​ប្រឆាំង​ដែល​មាន​នាយករដ្ឋមន្ត្រី​ឧទាហរណ៍​នោះ​ឡើយ។

តែ​ទោះ​យ៉ាង​ណា លោក​ព្រមាន​ធ្ងន់ៗ​ថា ទោះ​ក្នុង​តម្លៃ​ណា​ក៏ដោយ លោក​ត្រូវ​តែ​ការពារ​ឲ្យ​បាន​នូវ​សន្តិភាព​ដែល​លោក​អះអាង​ថា រក​បាន​ដោយ​លំបាក។ ដូច្នេះ​លោក​មិន​អនុញ្ញាត​ឲ្យ​ក្រុម​ប្រឆាំង​មក​បំផ្លាញ​សន្តិភាព​នេះ​បាន​ជា​ដាច់​ខាត់។

ការ​ប្រកាស​របស់​លោក សម រង្ស៊ី ធ្វើ​ឡើង​ស្រប​ពេល​មេធាវី​អន្តរជាតិ​បាន​គ្រោង​ដាក់​ភស្តុតាង​ដាក់​បន្ទុក​បន្ថែម​ពាក់ព័ន្ធ​នឹង​ចេតនា​សម្លាប់​ហ្វូង​បាតុករ​ដោយ​អហិង្សា​កាល​ពី​ឆ្នាំ​២០១៣ ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ក្រោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ជា​សាធារណៈ​អំពី​ចេតនា​ឧក្រិដ្ឋ​នេះ។

​មេធាវី​អន្តរជាតិ និង​ជា​ជនជាតិ​អង់គ្លេស លោក រីឆាត រ៉ូជើរ (Richard Rogers) ចាត់​ទុក​សម្ដី​របស់​លោក ហ៊ុន សែន ថា​មិន​ស័ក្ដិ​សម​ជា​សម្ដី​របស់​អ្នកដឹកនាំ​ក្នុង​សម័យ​ទំនើប​នេះ​ទេ។ លោក​ថា សម្ដី​បែប​នេះ​មិន​ខុស​ពី​សម្ដី​របស់​មេដឹកនាំ​ផ្ដាច់ការ និង​ឃោរឃៅ​បំផុត ដូចជា​លោក សាដាម ហ៊ូសេន លោក មូអាម៉ា ហ្កាដាហ្វ៊ី និង ប៉ុល ពត ជាដើម។ មេធាវី​រូប​នេះ​សង្ឃឹម​យ៉ាង​មុតមាំ​ថា តុលាការ ICC នឹង​ចាត់ការ​លើ​សំណុំ​រឿង​នេះ​ឲ្យ​បាន​ឆាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles