Quantcast
Viewing all articles
Browse latest Browse all 11174

ពលរដ្ឋ​មាន​ទំនាស់​ដី​នៅ​ខែត្រ​ក្រចេះ​ចោទ​ទាហាន​ថា​ដុត​ដំណាំ​ពួកគាត់

Image may be NSFW.
Clik here to view.

ពលរដ្ឋ​មួយ​គ្រួសារ​រស់​នៅ​ឃុំ​អូរគ្រៀង ស្រុក​សំបូរ ខែត្រ​ក្រចេះ ចោទ​យោធា​វរសេនាធំ ៤២ ចំណុះ​យោធភូមិភាគ ១ ថា ដុត​កម្ទេច​ផល​ដំណាំ​ពួកគាត់​ជាង ៣​ហិកតារ។

ការ​ចោទ​ប្រកាន់​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​យោធា​មួយ​ក្រុម​មក​ពី​យោធា​វរសេនាធំ​លេខ ៤២ បាន​នាំ​គ្នា​ដុត​កម្ទេច​ដើម​ស្វាយចន្ទី​របស់​ពលរដ្ឋ​ជិត ២០០​ដើម​លើ​ផ្ទៃ​ដី​ជាង ៣​ហិកតារ កាល​ពី​ថ្ងៃ​ទី​២១ ខែ​មករា។

ពលរដ្ឋ​រងគ្រោះ​រស់នៅ​ឃុំ​អូរគ្រៀង ស្រុក​សំបូរ ខែត្រ​ក្រចេះ លោកស្រី សោម ម៉ាឌី ឲ្យ​ដឹង​ថា ពួកគាត់​កំពុង​ស្វែង​រក​កិច្ច​អន្តរាគមន៍​ទៅ​សមាគម​អាដហុក (ADHOC) និង​អាជ្ញាធរ​ឃុំ បំណង​ឲ្យ​ទាហាន​ទាំង​នោះ​ទទួល​ខុស​ត្រូវ​បញ្ហា​នេះ។ លោកស្រី​សោកស្ដាយ​ចំពោះ​ការ​បាត់បង់​ដំណាំ​ចន្ទី​ជាង ៣​ហិកតារ ដែល​ពួកគាត់​ទើប​តែ​ប្រមូល​ផល​បាន ហើយ​ដែល​ដើម​ស្វាយ​ចន្ទី ​ទាំង​នោះ​មាន​អាយុកាល​ជាង ៣​ឆ្នាំ​ហើយ។

លោកស្រី​ចាត់​ទុក​ការ​ដុត​កម្ទេច​ផ្លែ​ចន្ទី​របស់​ពួកគាត់​ជា​រឿង​គំនុំ​ទំនាស់​ដីធ្លី ព្រោះ​គ្រួសារ​លោកស្រី និង​អ្នក​ភូមិ ៥​គ្រួសារ​ទៀត ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​ទាហាន​ទាំង​នោះ​ជិត ១០​ឆ្នាំ​ហើយ ពុំ​ទាន់​ដោះស្រាយ​ចប់​នៅ​ឡើយ៖ «សួរ​ថា​ពី​ណា​គេ​ដុត​ហ្នឹង? ហើយ​គាត់​ឆ្លើយ​ថា ខ្ញុំ​អ្នក​ដុត ថា​អ៊ីចឹង។ ឃុំ​ប្រាប់​ខ្ញុំ​ហើយ ថា​ឲ្យ​ធ្វើ​ពាក្យ​បណ្ដឹង​ចូល វរៈ (វរសេនាធំ​លេខ​៤២) ហ្នឹង​មួយ … តែ​អត់​ដឹង​ឈ្មោះ​អី​ផង មិន​ដឹង​ដាក់​ម៉េច»

មន្ត្រី​ស៊ើប​អង្កេត​សមាគម​អាដហុក ខែត្រ​ក្រចេះ លោក ឌិន ខន្នី ដែល​ចុះ​អង្កេត​ករណី​នេះ​យល់​ថា ការ​ដុត​កម្ទេច​ដំណាំ​របស់​ពលរដ្ឋ គឺ​ជា​ទង្វើ​ល្មើសច្បាប់។ លោក​ថា  យោធា​ទាំង​នោះ​ត្រូវ​ទទួល​ត្រូវ​បញ្ហា​នេះ បើ​រក​ឃើញ​ថា ពិត​ជា​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​មែន។ កន្លង​ទៅ​​យោធា​ទាំង​នោះ​ត្រូវ​បាន​អ្នក​ភូមិ​ប្រតិកម្ម​ថា បាន​កាប់​បំផ្លាញ​ផលដំណាំ​របស់​ពួកគាត់​​ជា​បន្តបន្ទាប់ និង​បាន​ហាមប្រាម​មិន​ឲ្យ​ពួកគាត់​អាស្រ័យ​ផល​លើ​ដី​នៅ​តំបន់​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles