Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

លោក សម រង្ស៊ី៖ លោក កឹម សុខា ប្រកាស​មិន​គាំទ្រ​ចលនា​សង្គ្រោះ​ជាតិ​គឺ​ដើម្បី​សុវត្ថិភាព

$
0
0

លោក សម រង្ស៊ី បញ្ជាក់​ថា ការណ៍​ដែល​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​មិន​គាំទ្រ​ចលនា​សង្គ្រោះ​ជាតិ ពី​ក្នុង​ពន្ធនាគារ​នោះ គឺ​ដើម្បី​សុវត្ថិភាព ពីព្រោះ​ថា លោក កឹម សុខា នៅ​ក្នុង​កណ្ដាប់ដៃ​របស់​លោក ហ៊ុន សែន។

​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បន្ថែម​ទៀត​ថា ចលនា​សង្គ្រោះ​ជាតិ គឺ​មាន​បំណង​ដើម្បី​បញ្ចប់​ការ​គ្រប់គ្រង​បែប​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន។ ហេតុ​នេះ​ហើយ លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា មិន​សប្បាយ​ចិត្ត​ឡើយ។ លោក សម រង្ស៊ី កោត​សរសើរ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​មេធាវី​លោក កឹម សុខា ដែល​បញ្ចេញ​ព័ត៌មាន​នេះ​ដើម្បី​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ការ​ភ័ន្តច្រឡំ និង​ដើម្បី​បង្វែរ​ការ​យក​ចិត្ត​ពី​លោក កឹម សុខា នៅ​ក្នុង​ពន្ធនាគារ។

​ការ​ប្រកាស​របស់​លោក សម រង្ស៊ី បែប​នេះ​ជា​ការ​ឆ្លើយតប​ទៅ​នឹង​មេធាវី​របស់​លោក កឹម សុខា គឺ​លោក មេធាវី ផែង ហេង ដែល​បាន​បញ្ចេញ​ព័ត៌មាន​ក្រោយ​ពី​ក្រុម​មេធាវី​ទៅ​ជួប​លោក កឹម សុខា កាល​ពី​ថ្ងៃ​ទី​១៩ មករា ថា លោក កឹម សុខា មិន​គាំទ្រ​ចលនា​សង្គ្រោះ​ជាតិ របស់​លោក សម រង្ស៊ី ទេ។ លោក​មេធាវី​បន្ថែម​ថា មិន​ថា​ចលនា​សង្គ្រោះ​ជាតិ ឬ​ចលនា​អ្វី​ទេ គឺ​លោក កឹម សុខា មិន​គាំទ្រ​ទាំង​អស់។

​លោក សម រង្ស៊ី បន្ថែម​ថា ដោយ​ហេតុផល​សន្តិសុខ​ចំពោះ​ការ​បង្កើត​ចលនា​ថ្មី​នេះ ហើយ​ដើម្បី​ធ្វើ​ការងារ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​នោះ លោក​បាន​ស្នើ​ឲ្យ​មេដឹកនាំ​ចលនា​សង្គ្រោះ​ជាតិ​ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា ទាំង​នៅ​ក្រៅ​ប្រទេស កុំ​ប្រកាស​ពី​ការ​គាំទ្រ​នេះ​ជា​សាធារណៈ ហើយ​កុំ​បង្ហាញ​ឈ្មោះ​ផង​ដែរ។

សូម​ស្ដាប់​បទសម្ភាសន៍​ជាមួយ​លោក​មេធាវី ផែង ហេង ជុំវិញ​បញ្ហា​នេះ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles