Quantcast
Viewing all articles
Browse latest Browse all 11174

លោក ស៊ុន ចាន់ថុល បង្ហាញ​ពី​សមិទ្ធផល​ដែល​ក្រសួង​លោក​សម្រេច​បាន

Image may be NSFW.
Clik here to view.

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ លោក ស៊ុន ចាន់ថុល ថ្លែង​អះអាង​ថា ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន សម្រេច​បាន​ការងារ​សំខាន់ៗ​រួមមាន៖ ការ​ដាក់​ឱ្យ​ដំណើរការ​សេវា​ដឹក​ជញ្ជូន​អ្នកដំណើរ​តាម​រថភ្លើង​ពី​រាជធានី​ភ្នំពេញ ទៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ការ​ត​ភ្ជាប់​ផ្លូវដែក​កម្ពុជា​ជាមួយ​ប្រទេស​ថៃ សេវា​ដឹកជញ្ជូន​អ្នកដំណើរ​តាម​ផ្លូវ​ទឹក ការ​បិត​ចំណាំង​ផ្លាត សុវត្ថិភាព​ជូន​ពលរដ្ឋ​ជាង​បី​លាន​ដោយ​ឥតគិតថ្លៃ ចលនា​ចែក​មួក​សុវត្ថិភាព និង​ការផលិត​ស្ពត​អប់រំ​ស្ដីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក។

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​បាន​ឲ្យ​ដឹង​ដែរ​ថា ការ​ដាក់​ឱ្យ​ដំណើរការ​សេវា​ដឹកជញ្ជូន​អ្នកដំណើរ​តាម​រថភ្លើង​ពី​រាជធានី​ភ្នំពេញ ទៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ នឹង​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​មុន​បុណ្យចូលឆ្នាំ​ខ្មែរ ចំណែក​ឯ​សេវា​ដឹកជញ្ជូន​អ្នកដំណើរ​តាម​ផ្លូវ​ទឹក​ពី​ព្រែកព្នៅ ទៅ​ក្រុងភ្នំពេញ និង​ក្រុង​តាខ្មៅ​ក៏​ដូចគ្នា​ដែរ។ លោក ស៊ុន ចាន់ថុល ថ្លែង​ថា សមិទ្ធផល សំខាន់ៗ​ដែល​លើកឡើង​ក្នុង​សន្និបាត​នេះ​មួយ​ចំនួន​ក្រសួង​បាន​អនុ​វត្ត​សម្រេច​ហើយ នៅ​មួយ​ចំនួន​ទៀត​ក្រសួង​នឹង​បន្ត​អនុវត្ត​ឲ្យ​បាន​ជោគជ័យ​នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ។

ជាមួយ​គ្នា​នេះ លោក ស៊ុន ចាន់ថុល ក៏​បាន​លើក​ឡើង​ផង​ដែរ​អំពី​យុទ្ធនាការ​ចុះ​បង្ក្រាប​រថយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់ និង​ការណែនាំ​ឱ្យ​មន្ត្រី​បច្ចេកទេស​ចុះ​ពិនិត្យមើល​ការ​បិត​សំបុក​មាន់​ការ​ជួសជុល​ថែទាំ​ផ្លូវថ្នល់ ដើម្បី​អោយ​មានគុណ​ភាព​រឹងមាំ​ប្រើប្រាស់​បាន​យូរ​អង្វែង និង​គោរព​តាម​ស្តង់ដារ​បច្ចេកទេស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles