Quantcast
Viewing all articles
Browse latest Browse all 11174

ស៊ីម៉ាក់​រក​ឃើញ​គ្រាប់​បែក​អាមេរិក​ទម្លាក់​សម័យ​សង្គ្រាម​មួយ​គ្រាប់​ទៀត​នៅ​ស្រុក​កៀនស្វាយ

Image may be NSFW.
Clik here to view.

អាជ្ញាធរ​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា ហៅ​កាត់​ថា ស៊ីម៉ាក់ បាន​រក​ឃើញ​គ្រាប់បែក​មួយ​គ្រាប់​ទៀត ជា​ប្រភេទ​គ្រាប់ MK82 មាន​ប្រវែង ១​ម៉ែត្រ​កន្លះ (១៥០០​មីលីម៉ែត្រ​) ទម្ងន់ ២២៧​គីឡូក្រាម និង​មុខកាត់​២៧៤ មីលីម៉ែត្រ ដែល​ទម្លាក់​ពីលើ​យន្តហោះ B52 ក្នុង​សម័យ​សង្គ្រាម​ទសវត្ស​ឆ្នាំ​១៩៧០។

គ្រាប់បែក​នេះ ត្រូវ​បាន​ស៊ីម៉ាក់​រក​ឃើញ​នៅ​ក្នុង​ទឹក​បឹង​ជម្រៅ​២​ម៉ែត្រ ស្ថិត​ភូមិ​រោងក្អែរ៣ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល។

ប្រព័ន្ធ​ឃោសនា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះផ្សាយ​ថា គ្រាប់បែក​មួយ​គ្រាប់​នេះ បន្សល់​ទុក​ពី​សម័យ​សង្គ្រាម​ឆ្នាំ​១៩៧០ ជា​គ្រាប់បែក​របស់​អាមេរិក ហើយ​គ្រាប់បែក​មួយ​គ្រាប់​នេះ នឹង​ត្រូវ​យក​ទៅ​រក្សាទុក​នៅ​សាលា​បណ្ដុះបណ្ដាល​របស់ CMAC ក្នុង​ខេត្ត​កំពង់ឆ្នាំង ដើម្បី​រង់ចាំ​ការសម្រេច​កម្ទេច​ចោល​តាម​លក្ខណ​:​បច្ចេកទេស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles