Clik here to view.

ដើមបណ្ដឹងសម្ដែងការសោកចំពោះតុលាការកំពូល ដែលបដិសេធមិនព្រមសើរើសំណុំរឿងរំលាយគណបក្សប្រឆាំងឡើងវិញ។ សង្គមស៊ីវិលហៅការបដិសេធនេះ គឺជាការលើកទឹកចិត្តឲ្យរដ្ឋាភិបាលគណបក្សកាន់អំណាចចាកឆ្ងាយពីលទ្ធិប្រជាធិបតេយ្យ។
សមាជិកព្រឹទ្ធសភានៃគណបក្សភ្លើងទៀន អតីតគណបក្ស សម រង្ស៊ី លោក សោ ចាន់ដេត ហៅការទម្លាក់ចោលមិនសើរើលើបណ្ដឹងសុំរក្សាការពារគណបក្សសង្គ្រោះជាតិ និងសុំរក្សារាល់តំណែងទាំងអស់កុំឲ្យស្ថាប័នរដ្ឋយកទៅបែងចែកគ្នាថា ជារឿងអយុត្តិធម៌។ លោក សោ ចាន់ដេត យល់ឃើញថា បុគ្គលនៅក្នុងគណបក្សប្រឆាំងមិនបានក្បត់ជាតិ ដូចការចោទរបស់តុលាការនោះទេរាប់ទាំងសមាជិកក្រុមប្រឹក្សា។ លោកហៅការអាសនៈពីក្រុមប្រឹក្សាជាប់ឆ្នោតជារឿងអយុត្តិធម៌សម្រាប់ម្ចាស់ឆ្នោត៖ «»។
សេចក្ដីប្រកាសរបស់តុលាការ នៅថ្ងៃសុក្រ ទី១៥ ខែធ្នូ បានបញ្ជាក់ហេតុផលថា មូលហេតុចៅក្រមមិនជំនុំជម្រះរឿងក្ដីនេះឡើងវិញ ដោយសារសាលដីកាកាលពីថ្ងៃទី១៦ ខែវិច្ឆិកា មិនត្រូវបានអនុញ្ញាតឲ្យមានការបើកការជំនុំជម្រះសាជាថ្មីទេ គឺជាសាលដីកាបិទផ្លូវតវ៉ា។ សាលដីកាកាលពីថ្ងៃទី១៦ ខែវិច្ឆិកា នោះ បានសម្រេចរំលាយគណបក្សសង្គ្រោះជាតិ និងផ្អាកក្រុមថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ចំនួន ១១៨រូប មិនឲ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំ។ សេចក្ដីសម្រេចរបស់តុលាការកំពូលនេះ ក៏ត្រូវរងការថ្កោលទោសពីគ្រប់មជ្ឈដ្ឋានអ្នកប្រជាធិបតេយ្យយ៉ាងធ្ងន់ធ្ងរ ថាជាការសម្រេចចិត្តដ៏គ្រោះថ្នាក់ទាញកម្ពុជា ចាកឆ្ងាយពីលទ្ធិប្រជាធិបតេយ្យ និងងាកទៅរករបបកុម្មុយនិស្ត។
ពាក្យបណ្ដឹងដែលតុលាការកំពូលបដិសេធសើរើ ត្រូវបានអ្នកតំណាងរាស្ត្រជាប់ឆ្នោត លោក អ៊ូ ច័ន្ទរ័ត្ន ធ្លាប់អះអាងថា មានគោលបំណងចង់រក្សាអាសនៈក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក ខណ្ឌ និងឃុំ-សង្កាត់ របស់បក្សប្រឆាំងដែលគណបក្សកាន់អំណាចយកទៅបែងចែកគ្នាស្រេចតែចិត្តសុំរក្សាសិទ្ធិធ្វើនយោបាយសម្រាប់ក្បាលម៉ាស៊ីនថ្នាក់ដឹកនាំគណបក្សប្រឆាំងទាំង ១១៨នាក់ ដែលតុលាការកំពូល ហាមឃាត់សិទ្ធិធ្វើនយោបាយ ៥ឆ្នាំ និងសុំអោយតុលាការកំពូល ជំនុំជម្រះសាជាថ្មីឡើងវិញជុំវិញការរំលាយគណបក្សសង្គ្រោះជាតិ។
អ្នកតំណាងរាស្ត្រជាប់ឆ្នោត លោក អ៊ូ ច័ន្ទរ័ត្ន ធ្លាប់ប្រកាសថា មិនទទួលស្គាល់សេចក្ដីសម្រេចរបស់តុលាការកំពូល ក្នុងការរំលាយបក្សប្រឆាំងនោះទេដោយលោកថា ករណីនេះជារឿងនយោបាយសុទ្ធសាធ។ លោកបន្តថា បើទោះជាដឹងថា តុលាការមិនឯករាជ្យ ប៉ុន្តែនៅតែទាមទារឲ្យតុលាការកំពូល ពិចារណាឡើងវិញជុំវិញការសម្រេចចិត្តរំលាយគណបក្សប្រឆាំងដែលអាចធ្វើឲ្យមានការអន្តរាយដល់ប្រទេសជាតិ។ ក្រោយពេលតុលាការបដិសេធពាក្យបណ្ដឹងនេះ សមាជិកដើមបណ្ដឹងគឺលោក សោ ចាន់ដេត ថា តុលាការកំពូលជាស្ថាប័នគ្រប់គ្រងដោយមន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាច និងមិនហ៊ានតវ៉ាជាមួយអ្នកនយោបាយកាន់អំណាចនោះទេ។
ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក ឡេង សេងហុង ដែលធ្លាប់ប្រកាសប្រឆាំងដាច់ខាតការសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហៅការមិនសើរើឡើងវិញសំណុំរឿងរំលាយបក្សប្រឆាំងថា ជាចេតនារបស់តុលាការកំពូលក្នុងការគាំទ្ររដ្ឋាភិបាលមិនស្របច្បាប់។ លោកយល់ថា រដ្ឋាភិបាលដឹកនាំដោយគណបក្សកាន់អំណាចលែងមានភាពស្របច្បាប់ចាប់តាំងពីថ្ងៃដែលរដ្ឋាភិបាលប្រកាសសម្លាប់លទ្ធិប្រជាធិបតេយ្យតាមរយៈការកម្ទេចគណបក្សប្រឆាំង៖ «»។
លោក ឡេង សេងហុង អំពាវនាវឲ្យប្រជាពលរដ្ឋបដិសេធមិនទទួលស្គាល់រដ្ឋាភិបាលសព្វថ្ងៃថា ជារដ្ឋាភិបាលស្របច្បាប់។ លោកស្នើឲ្យពលរដ្ឋខ្មែរប្រើសិទ្ធិស្របតាមរដ្ឋធម្មនុញ្ញ ដោយធ្វើពហិការ ឬសម្ដែងមតិតាមច្បាប់ដើម្បីទាមទារឲ្យតុលាការកំពូល ស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ។
សមាជិកព្រឹទ្ធសភាបក្សប្រឆាំង លោក សោ ចាន់ដេត អះអាងថា បើទោះតុលាការកំពូលបដិសេធតែគណបក្សប្រឆាំងនឹងរកវិធីផ្សេងទៀតដើម្បីស្ដារស្ថានការណ៍នយោបាយឡើងវិញ៕